តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសើរមិនដាច់ពីមាត់ទៅកាន់ភាពយន្តខ្មែរ «ភូមិបុរាណ» ដែលមានតួស្រី សាន្ត កុសុមៈ និងតារាចម្រៀង ខាយ ថា ការដឹកនាំ តួសម្តែង បច្ចេកទេសនោះទេគឺល្អទាំងអស់។ រឿងនេះខុសភាពយន្តខ្មែរភាគច្រើនដែលនិយាយពីខ្មោច ព្រាយ ប៉ុន្តែជាភាពយន្តឆ្លងទៅសម័យកាលបុរាណ។ អ្វីដែលទស្សនិកជនមួយចំនួនអាចមិនទាន់បានដឹងនោះ សាន្ត កុសុមៈ មិនត្រឹមតែជាតួឯកស្រីក្នុងរឿងប៉ុណ្ណោះទេតែនាងបានចូលរួមជាផលិតករមួយរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFFw9i8_rDyRAK2Bhi4RimnmfwGmWO3vzntYiqVPx_13-kjQgKyU7SyDUnxg9kGTBII3mgANXxZULdXbDEw5H47qjqL9zsqH5fK73gonqgt4N1tyuLwIjYdWH22eui8ZEBWhZ5xePYGL6ZgMQ3tyorLYtZ_VOZqRK9PdT1-PBl1H8eJt1RMR2xk2y_xoqA/s1170/image_2025-11-18_09-50-05.png

កាលពីពេលថ្មីៗមកនេះតារាចម្រៀងជើងចាស់ ណុប បាយ៉ារិទ្ធ បានបង្ហោះជាសាធារណៈអំពីភាពយន្តខ្មែរ ភូមិបុរាណ ដែលមានរយៈពេល២ម៉ោងមើលហើយមិនធុញ ល្អទាំងសាច់រឿង ការដឹកនាំ តួសម្តែង បច្ចេកទេស។ លោកបានបន្ថែមទៀតថាកុនខ្មែរដែលល្អមើលយ៉ាងហោចណាស់ក៏លោកមើល៤ដងដែរមិនស្តាយលុយនោះទេ។ លោក បាយ៉ារិទ្ធ ថាសាច់រឿងប្លែកជក់ចិត្តគួរឱ្យចង់តាមដាន មានហេតុមានផលច្បាស់លាស់អត់ភ្លាវ មានការឆ្លងភពបុរាណនិងសម័យ តែមិនឆ្លងសម័យកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ZlYPrTco_t6AhJWrHxe1SPL5J0hvfwFYytHNnap6u_c04DB-42xdBE7uXA5QvcUPQeooKTzdBEWHttFl8rwW05OTJI0UJEuPT7lVhzZqDQgkyMY47LOaI7EI4eBfiCWpuTIG7EmK8i6zurGIqPChrH8voS7ggzfg6RxoKciQu8PErrTcjsVeecGh-9Hl/s1440/image_2025-11-18_09-50-06%20(2).png

តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបានបង្ហាញថា ភាពយន្ត ភូមិបុរាណ មានបង្កប់អត្ថន័យអប់រំ និង បង្ហាញពីទំនៀមទម្លាប់ខ្មែរច្រើន មានគ្រប់រសជាតិ កម្សត់ សប្បាយ កំប្លែង សាច់រឿងទាយមិនត្រូវគួរឱ្យសរសើរ។ លោកបន្ថែមទៀតថាតួសម្តែងវិញគឺលេងសមទាំងអស់ស្មើដៃល្អសូម្បីតែតួប្រជាជនឡើង ចំណែកឯក្រាហ្វិកមិនចាញ់កុនរបស់ប្រទេសជិតខាងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKY6pmiaEpYl0n-neNhSBfH1KrJjLEcO6AIoBjGL_MSs4m8gX49ynOLyfqpi9SQbcyj-hJRgAMVmd89wW29Tl6gNFCDC2w05AAkAHrH6VfFOmaLSqkwiZJRnMbx5pixFhh8tMAXnM1hvegyY55turTgdqXeVQuZ5WxuCoQ6VGHrQZBKtN7XDCu0ljZdUz/s2048/image_2025-11-18_09-50-02.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ ថានៅពេលមើលលោកចង់យំដោយសារតែរំភើបដែលឃើញកុនខ្មែរធ្វើបានល្អ ហើយអារម្មណ៍បែបនេះតែងតែកើតមានរាល់ពេលដែលលោកមើលកុនខ្មែរដែលផលិតបានល្អ មិនថារឿងនេះឬរឿងកន្លងមកដែលធ្លាប់មើល។ លោកថាភាពយន្តមានគុណភាពច្បាស់មួយដឹងមួយមិនខ្វះអ្នកគាំទ្រទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHnWhyN5-5sgRLgoqsSipagseldA7I4ihLy9ka3spt7vo0MTlceUC8C_th6MVu-HqYpFFfbeY4AC7YaOkU4PIX2AjtauK4a2aE6w2sOcPYlrk236WBTqCMcE-Gxfccvoi75kwpo8TmEd-9tX_fGDsptcDpnTBTyEu341pzAvoV7JjMdgufUlVSlNaE1ack/s2048/image_2025-11-18_09-49-58.png

ជាមួយនឹងសំឡេងគាំទ្រយ៉ាងច្រើនពីទស្សនិកជនក្នុងស្រុក កញ្ញា សាន្ត កុសុមៈ ដែលជាតួឯកស្រីក្នុងភាពយន្តនេះក៏បានបង្ហាញអារម្មណ៍យ៉ាងពិសេសដែលនាងបានលើកដំបូងក្នុងជីវិតបើទោះបីជានាងធ្លាប់បានសម្តែងរឿងជាច្រើនមកហើយ។ អ្វីដែលធ្វើឱ្យ កុសុមៈ រំភើបចិត្តបែបនេះដោយសារតែ «ភូមិបុរាណ» គឺជាស្នាដៃដំបូងដែលនាងចូលរួមជាតួសម្តែងផងនិងជាផលិតករផងថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន៕