សត្វចិញ្ចឹមជាចំណែកមួយសំខាន់ក្នុងជីវិតមនុស្ស ហើយវាក៏ចេះមានអារម្មណ៍សប្បាយ ខឹង ឬអន់ចិត្តជាមួយម្ចាស់ដូចមនុស្សដែរ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា សត្វក៏អាចមានបញ្ហាធ្លាក់ទឹកចិត្ត (depression) បានដែរ បើទោះបីវាមិនដូចជា depression របស់មនុស្សក៏ដោយ។ អាការៈនេះជារឿងមិនគួរមើលរំលងឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សត្វចិញ្ចឹមរបស់អ្នកយ៉ាងខ្លាំង។ មូលហេតុអ្វីបានជា សត្វអាចធ្លាក់ទឹកចិត្ត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdjiIRM02_rVo9JheSZ7CGmjl_0WovgLLgTjeV9yceOX8Nswh0uUmSERe1l3X9G2GKdX7vBxV9omfwISuOgj2SYg2S1XSztbh6AXsAYzMRsfY09YRw6fvbKhYMm6LLaLd7qDHk-Fcn1cUBPgSN6-CX0Q-NlUivKGgBvzTl2-3iTYEGhUw6O-fBOLVGBf1v/s1253/photo_2025-11-18_13-02-02%20(2).jpg
ជាទូទៅមានរឿងជាច្រើនដែលធ្វើឲ្យសត្វចិញ្ចឹមរបស់អ្នកបាក់ទឹកចិត្ត ដូចជា៖
ការបាត់បង់ម្ចាស់ នៅឯកាគ្មានអ្នកលេងជាមួយ សុខភាពមិនល្អ
និងបញ្ហាផ្លូវចិត្តដោយសារអារម្មណ៍របស់ម្ចាស់ជាដើម។ ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលបង្ហាញថា សត្វចិញ្ចឹមរបស់អ្នកអាចកំពុងធ្លាក់ទឹកចិត្ត ដូចជា៖
-ការគេងច្រើនលើសធម្មតា
-ទម្លាប់ញ៉ាំអាហារមិនដូចមុន (ញ៉ាំតិច ឬមិនចង់ញ៉ាំ)
-មិនចូលចិត្តលេង ឬបាត់ចំណាប់អារម្មណ៍លើសកម្មភាពដែលវាធ្លាប់ចូលចិត្ត
-រក្សាគម្លាត ឬទំនាក់ទំនងជាមួយមនុស្ស
-បញ្ចេញសម្លេងត្អូញត្អែរ ឬស្រែកគ្មានហេតុ
-មានអាកប្បកិរិយាខ្លាចៗ
-និងក្លាយជាសត្វ “clingy” ចង់ឱ្យតែម្ចាស់នៅជាប់ជានិច្ច។ ទោះជាយ៉ាង សញ្ញាទាំងនេះអាចបញ្ជាក់ពីបញ្ហាសុខភាពផ្សេងៗទៀតផងដែរ ដូច្នេះដើម្បីចង់ដឹងច្បាស់ គួរនាំពួកគេទៅជួបពេទ្យសត្វគឺសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWmvGNsTEiPTw-zx4rs-u-gVlNr1JVw4taapOob5QnkQwiVZRaKeOcU-Ow9tQWKa4gOR8YyTvRCJs1F3uhDqg2_K2Nd5z1jaPmVxdc5zEz4RQWH4jJM_qJW-ZhIUu6Lrq1m9bKDF8XW8lult6Ok11d8IolUgmn0W_XIgcLk14FSHkBNIB9p8Sl34FxHQs_/s800/photo_2025-11-18_13-02-02.jpg

សត្វចិញ្ចឹមដូចជាក្មេងតូចដែរត្រូវការការយកចិត្តទុកដាក់ មើលថែថ្នាក់ថ្នមលើពួកគេដែរ ហើយទាំងនេះជាអ្វីដែលម្ចាស់អាចធ្វើដើម្បីជួយសត្វកុំឲ្យមាន ឬឈានទៅជំងឺធ្លាក់ទឹកចិត្ត៖

១. ផ្ដល់ពេលវេលា និងលេងជាមួយវា
សកម្មភាពកីឡា ដើរកំសាន្ត និងល្បែងបញ្ញា (puzzle toys) ជួយវាកាត់បន្ថយស្ទ្រេស និងធ្វើឱ្យវាមានអារម្មណ៍ល្អឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMir_PIqRunFqg7FgtPRLGLK_a019xV6DPpYALCsfpzY5QhnI6E3bhE-Ze9g0iNC0M8a7Z1ARx0rRGT0wN4gCXnCEiXTh02M-kRxihmXAL2cQW_PbNX4-Zkj2UniY1wUZPzOHD4xz8q_7RQuCz_nAWoxbAvdeA1OI6KxBcA51AejsMnv19rBI_V-8K1u3/s1280/photo_2025-11-18_13-02-02%20(3).jpg

២. រក្សារបៀបរស់នៅប្រចាំថ្ងៃឲ្យថេរ
Routine មានសារៈសំខាន់ខ្លាំងសម្រាប់សត្វ ដែលធ្វើឱ្យវាមានអារម្មណ៍សុវត្ថិភាព និងតម្លាភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3l9NhDLGl7TIgEID25BSF-BAzfYwDYOL3YW-iO-3h9pGe_kgaXGg25gKrTMkf8JKtnJvCRrO6EPhfs6OXetT6oDp5BAJlCmt1fJQJI-Ds3e4wX1wG6ptzdN4Voz5GjxyasMrsn3ZDwRJyVJL6x0zYWFKa5Yt8T1QU8tAeey208JttUZqvknra0BH26Wyd/s1280/photo_2025-11-18_13-02-04.jpg

៣. ត្រួតពិនិត្យសុខភាពជាប្រចាំ
បើសត្វមានអាការៈចុះខ្សោយ ញ៉ាំអាហារតិចៗ ឬឈឺចាប់ អ្នកគួរតែនាំពួកវាទៅពិនិត្យ។ ជំងឺជាច្រើនអាចមានរោគសញ្ញាដូច depression ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8rMjIe475s5m2FZX6OVMrN0KJzcrlr6H15EY9VhiqM7khxcE7IzC6PJCsLS6vqtp2CVql_1d7bbyIk2LqixexqO8bZ631gBF4-LdgVufaE6vbqg3bdVt9x7vv3tw1_LPNnno3RKpECxs0kmMNmfVR1z8rci03pJd84Z5wRBs14LqX3Bd9dG31xuJ4lTX/s1024/photo_2025-11-18_13-02-03.jpg

៤. បង្កើតបរិយាកាសល្អក្នុងផ្ទះ
ទីកន្លែងស្ងប់ស្ងាត់ កន្លែងគេងកក់ក្តៅ និងការយកចិត្តទុកដាក់ជាប់លាប់អាចជួយសត្វមានអារម្មណ៍សុវត្ថិភាព។v

៥. ពិគ្រោះជាមួយអ្នកជំនាញ
ក្នុងករណីធ្ងន់ អ្នកអាចពិគ្រោះជាមួយ “Veterinary behaviorist” ឬអ្នកជំនាញអាកប្បកិរិយាសត្វ ដែលអាចផ្តល់ការណែនាំ ឬការព្យាបាលជាក់លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsFKyBnS_hImiaKU7REKryR1F2OKkHcy4KtuW0jR0q6HJZvbm73rg4XWvMOBr6R-mY2El3EnjRDSKgd90xwZM2_8R4uYD1MvVu6UNKu9agGnMx3DnBLHaXyV0Bre76y88JrXMt3RbZdCyzT37sJscFw5WFr9cns9p0-gtkyyVcEsUv16Gveo-TPjfWRIF/s1280/photo_2025-11-18_13-02-03%20(2).jpg

សត្វចិញ្ចឹមមានអារម្មណ៍ ផ្លូវចិត្ត និងជីវវិទ្យាស្មុគស្មាញជាងអ្វីដែលមនុស្សជាច្រើនគិត។ ការធ្លាក់ទឹកចិត្តចំពោះសត្វមិនមែនជារឿងលេងសើចទេ ជាពិសេសសម្រាប់អ្នកស្រឡាញ់សត្វ ចាត់ទុកសត្វចិញ្ចឹមជាសមាជិកគ្រួសារ ដែលបញ្ហានេះត្រូវបានអ្នកស្រាវជ្រាវ និងពេទ្យសត្វជាច្រើនចាប់អារម្មណ៍។ ដូច្នេះ គួរយកចិត្តទុកដាក់ចំពោះពួកគេផង ការទទួលបានអារម្មណ៍ស្រឡាញ់ និងទំនាក់ទំនងស្និទ្ធស្នាលជាមួយម្ចាស់ គឺជាថ្នាំដ៏ល្អបំផុតក្នុងការការពារ និងព្យាបាលជំងឺធ្លាក់ទឹកចិត្តរបស់សត្វ៕