ពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ក្រោយមានក្រុមហ៊ុនដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជាបានចុះប្រមូលទិញស្រូវពីប្រជាកសិករផ្ទាល់ចំនួន ៥០០០ តោន ហើយមិនមែនតែ ១ឆ្នាំ គឺជារៀងរាល់ឆ្នាំតែម្ដង។ ក្នុងការចុះទិញនេះ គឺចាប់ផ្ដើមធ្វើឡើងដំបូងនៅក្នុងខេត្តព្រះវិហារ ដោយប្រមូលទិញពីបងប្អូនកសិករគ្រួសារកងទ័ព ដោយក្នុង ១ គីឡូ តម្លៃ ១ពាន់រៀល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp3V0vF8SJnpaMK4Nbau6L9QmDsxJ1K_ihrInoVEceHChnDKOuqAXRP6-YRjek5JDMCwvVGa2Y7HdLNlHMWnhdfM0n_ozLzkBsP4DTMsGPG6C-TPsLTIBgmWFhcj9pmgjKagwde2Tz8b-0oYr7bybub6-lMPbBrVUR3zQyYDZy-rEi4iw2fciXJ768y2ET/s1280/photo_2025-11-18_16-21-35%20(2).jpg
គោលបំណងសំខាន់ នៅក្នុងបេសកម្មនេះ គឺដើម្បីជួយដល់តំបន់ដែលមានគ្រួសារកងទ័ពជួរមុខការពារព្រំដែនរស់នៅ ដែលពួកគាត់មានផលវិបាកខ្លាំងលើចំណូល និងការចំណាយចំពេលមានបញ្ហាតានតឹងនេះ។ ជាមួយគ្នានេះ ក៏ដូចជាជួយលើកទឹកចិត្ត និងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋស្របពេលដែលតម្លៃស្រូវកំពុងធ្លាក់ចុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g7HjtjN6P-og5NCwppn2F67ENZ1N6H8SfEnt-ylW6FovPYucC05PCEQ44XoSKX-j2xPrnJSMA3y-_tQVZQT7Q95FSOMaHc2nqpZlJ3kK4sROtsBE8EIfli8lTWlyu1TJnfjhczVh5UpUOxuW9IBrYmX73O0AaOJWr2__UcH-NOv47CDvRtleOVCYwSNw/s1280/photo_2025-11-18_16-21-35.jpg

ពលរដ្ឋខេត្តព្រះវិហារបានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែង ព្រោះការចុះទិញស្រូវពីពួកគាត់ មិនត្រឹមតែជួយដល់ជីវភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តឲ្យពួកគាត់ក្នុងប្រកបរបរស្រែចម្ការ ដែលជាកេរ្តិ៍ពីដូនតាមកបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdY5HOQ2WBlVBgnsXYHhKphrnPxTaYdF0qbjMr8HGC-kxqNI112liOA4EUaLpFQ7edzck16_UjxA3EB13G38cy8MxONWhee9lkZSI-ev2DwqN6tBs6fA1xtGP8Z2_1EmnD6whELplLG_nvbMseuxjwajUiKOLPl16iiU9W7LNkVmNI6edECJQlyfBjjxN7/s1280/photo_2025-11-18_16-21-35%20(3).jpg

នេះគឺជាគម្រូល្អមួយ និងបានធ្វើឲ្យមានមតិសរសើរជាច្រើនពីប្រជាពលរដ្ឋ ដែលរំពឹង និងស្នើសុំឲ្យមានទង្វើបែបនេះជារៀងរាល់ឆ្នាំ មិនត្រឹមតែតាមតំបន់នោះទេ ពោលគឺស្នើរសុំឲ្យមានការជួយទិញស្រូវពីកសិករគ្រប់ខេត្តដែលពួកគាត់រស់នៅដោយពឹងផ្អែកលើការងារធ្វើស្រែចម្ការ៕