Home Blog Page 249

Nana, Jungkook និងតារាកូរ៉េផ្សេងទៀតបង្កឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុវត្ថិភាពនិងភាពឯកជន

0

ឧស្សាហកម្មកម្សាន្តរបស់កូរ៉េកំពុងមានភាពចលាចលបន្ទាប់ពីមានព័ត៌មានថាតារាស្រី Nana ដែលជាអតីតសមាជិកក្រុម After School បានរងរបួសដោយសារមានជនលុកលុយចូលផ្ទះ។ ឧបទ្ទវហេតុនេះរឹតតែគួរឱ្យព្រួយបារម្ភ ខណៈដែលថ្មីៗនេះ អ្នកសិល្បៈជាច្រើនបានក្លាយជាជនរងគ្រោះនៃការលុកលុយផ្ទះខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTKJXSpT6bpFcHtYFLkDUhTvxZolXZR1jSV_5HW157ev9QftyMQhW1g6CxEXc9d2r5T6e-CHpuC9KWcvvfxoCCj_N7O2ZV66unMdHHb9wmspCSKNP0on2eD8rr-3fFNkFM7uX1Ie8DC-bw5822L7MU-b4vRYym6tHNw0M_dgKN0UmEB-ouIrdw8Fey_gU0/s928/image_2025-11-17_11-10-26%20(2).png

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ស្ថានីយ៍ប៉ូលិស Guri បានប្រកាសថាខ្លួនបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ ៣០ ឆ្នាំ ពីបទលួចចូលផ្ទះរបស់តារាសម្តែង Nana ក្នុងទីក្រុង Acheon-dong ដោយកាន់អាវុធគំរាម Nana និងម្តាយរបស់នាងដើម្បីប្លន់ពួកគេ។ ក្នុងស្ថានភាពធ្ងន់ធ្ងរ Nana និងម្តាយបានវាយតបតវិញ ។ ក្រោយពីឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តារាស្រីរូបនេះ និងម្ដាយរបស់នាងបានវាយលើជនសង្ស័យ ហើយបានទូរស័ព្ទទៅប៉ូលិសភ្លាមៗ។
ក្រុមហ៊ុនគ្រប់គ្រងរបស់ Nana បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃឧបទ្ទវហេតុនេះថា «ក្នុងអំឡុងពេលវាយដំ ម្តាយរបស់ Nana បានរងរបួសធ្ងន់ និងសន្លប់។ Nana ខ្លួនឯងក៏បានរងរបួសផងដែរ ខណៈពេលដែលព្យាយាមគេចពីស្ថានភាពដ៏គ្រោះថ្នាក់។ ពួកគេទាំងពីរកំពុងត្រូវការការព្យាបាល និងសម្រាកពេញលេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2faAMX7vtqnv6xaVZeLoQmgYhyphenhyphenf9utyNYdt5wIVahHFY-sfxPAd2snmCGwILpYC67dzaRzbzEI7NPBtqNmgaqYafSvo50Y_tCqV1-WD-8nZHq8_oTJ7FaaRZ3jzO-z4K5bAyCMQAmPssOKM3-xLLF8EGUtKXNMn8sYrh5lCef2cYy-5rpUvVnPem4acM/s1273/image_2025-11-17_11-10-24.png

នេះមិនមែនជាករណីទីមួយទេដែលផ្ទះរបស់សិល្បករត្រូវបានគេទម្លុះចូលដោយខុសច្បាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កាលពីមុន ពិធីការិនី Park Na Rae ត្រូវបានចោរប្លន់នៅផ្ទះល្វែងរបស់នាងក្នុងទីក្រុង Yongsan ទីក្រុងសេអ៊ូល ជាមួយនឹងទ្រព្យសម្បត្តិរាប់សិបលានវ៉ុន។ ដោយសារតែមិនមានសញ្ញានៃការបង្ខំឱ្យចូល មនុស្សជាច្រើនបានប៉ាន់ស្មានថាជនល្មើសអាចជាអ្នកស្គាល់គ្នា។ ទោះជាយ៉ាងណា ប៉ូលិសបានបញ្ជាក់ក្រោយមកថា ពិរុទ្ធជនជាអ្នកក្រៅ។ ចោរមានប្រវត្តិឧក្រិដ្ឋហើយបានលក់របស់ដែលលួចនោះជាទំនិញខុសច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ Park Na Rae បានយកមកវិញនូវវត្ថុដែលលួចបានទាំងអស់ដោយគ្មានស្លាកស្នាមអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4A0aBhhWKupioO1lxeG7hhjLmZ8A6PSEdrjrVuUwInbPg8E80IE853T3s3xg0FuIl1-ZIf3J9iFl61_dE6Dv6fqd6xh5KY1W_sRBV6JCqwUxwj3Su4gaSXKH25RGj-XCzi_v6P1901lAhP-NKkhweK2caYjR1qjjfEf1yRrLkIH-OLp8964-q9tXL5qWO/s1193/image_2025-11-17_11-10-25%20(2).png

កាលពីខែសីហា Jungkook សមាជិក BTS បានប្រឈមមុខនឹងការឈ្លានពានដ៏គួរឱ្យរំខានមួយនៅពេលដែលស្ត្រីអាយុ ៤០ ឆ្នាំបានចូលចតឡានឯកជនរបស់លោក។ Jungkook បានឃើញហេតុការណ៍ទាំងមូលនៅលើ CCTV ហើយបានទូរសព្ទទៅប៉ូលិសភ្លាមៗ។ ស្រ្តីរូបនោះថែមទាំងបានអះអាងថាជាមិត្តរបស់ Jungkook ទៀត។ Jungkook ត្រូវបានគេយាយីជាច្រើនដងចាប់តាំងពីលោកចេញពីបំពេញកាតព្វកិច្ចយោធា។ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនម្តងហើយម្តងទៀតបានបញ្ចូលលេខសម្ងាត់ទៅកាន់ទ្វារខាងមុខផ្ទះរបស់ Jungkook នៅថ្ងៃដែលលោកចេញពីជួរកងទ័ពក្នុងខែមិថុនា។ កាលពីដើមសប្តាហ៍នេះ អ្នកគាំទ្រស្រីម្នាក់ត្រូវបានអ្នកជិតខាងរបស់ Jungkook ចាប់បានពេលព្យាយាមដោះលេខកូដទ្វារមុខដើម្បីទម្លាយចូលទៅក្នុងផ្ទះរបស់តារាចម្រៀងរូបនេះ។ នាងកាន់វ៉ាលីដូចនាងទៅវិស្សមកាល ហើយពេលថតវីដេអូ នាងបានបិទមុខយ៉ាងលឿន ហើយរត់ចេញទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw2QpbjMFfEAvQpBoU2X6zPFinkXgqq_a01n2BHZnVlzipUIfMLi5jEscb_dHU7PKfFBU8AOBw3KneEscR6Itc-uKPeCl7gEYX49ZekgRypim60YAd8-jb9LTx5krb2rrPzVutOs0NBCJxexodQ3uCjhfBw6gVlcoeVpIQSU9bcMJ-f7hJVgN2BnuVGSAt/s1350/image_2025-11-17_11-10-27.png
គូស្នេហ៍តារាសម្ដែង Lee Min Jung និង Lee Byung Hun ក៏ធ្លាប់មានការលួចចូលផ្ទះរបស់ពួកគេក្នុងរដ្ឋ Los Angeles សហរដ្ឋអាម៉េរិក។ យោងតាម TMZ ចោរបានគាស់ទ្វារកញ្ចក់ដើម្បីចូលក្នុងផ្ទះ។ តារាសម្តែង Lee Byung Hun មិននៅផ្ទះទេ នៅម៉ោងកើតហេតុ។ ការលួចចូលនេះ ត្រូវបានគេជឿថា ជាផ្នែកនៃក្រុមចោរប្លន់ជាបន្តបន្ទាប់ ដែលសំដៅទៅលើតំបន់អ្នកមានស្តុកស្តម្ភ នៅក្នុងតំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4xh9vifcs3W0zel_ScF2qtvpqjzc7YuNmHsO6-W5jcq3bM8eQlJIIZeC7gsFSlIgyspmKoC41_bW74otM64AWeiBtnAspG6ZghmE1ElYElUieiwKzvXe5pcNmRoeNlNYmP5DOT3xp1v6zSMwvH_otKnqvV0qVumXJTJ4RK19hyphenhyphenVj9netQQWOT9hyDYqo3/s1534/image_2025-11-17_11-10-26.png

ខណៈឧប្បត្តិហេតុបន្តកើតឡើងពីប្រទេសកូរ៉េខាងត្បូងទៅសហរដ្ឋអាម៉េរិក សិល្បករ និងអ្នកគាំទ្រព្រួយបារម្ភ។ ការកើនឡើងនៃការលុកលុយក្នុងផ្ទះបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព ឯកជនភាព ចំពោះតារាល្បី៕

ក្រសួងកិច្ចការនារី កំពុងចាត់វិធានការផ្លូវច្បាប់លើករណីនារីខ្មែរម្នាក់ត្រូវបានទាហានថៃរំលោ.ភបំពាន

0

រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី បានប្រកាសថ្កោលទោ.សយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សា.ហាវព្រៃផ្សៃ និងអមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃមកលើពលករខ្មែរចំនួន ១៣នាក់ និងបានប្រព្រឹត្តអំពើថោ.កទាប ស្មោ.គគ្រោក (រំលោ.ភបូក) ទៅលើពលករខ្មែរជាស្រ្តីម្នាក់។ ក្រសួងកិច្ចការនារី នឹងចាត់វិធានការផ្លូវច្បាប់ទៅអង្គការអន្តរជាតិ ដើម្បីប្ដឹងតវ៉ាចំពោះសកម្មភាពរបស់ទាហានថៃទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbyeAKkwtsMdLlhINyUStEP43o8ZkEfFJotUyih6TBKOjUr2Dam7WdId_LYLYaYZuI2NhYdAMrXp6ge8Fh-HDu0vUUO9VrngnKGIY7GpVipcWYLF1bnCI1odUATBx3b54MsxiUkAOyzc475oBSWVd6bbItaD0W7NOJOHl4ym9whMY-nbqNe_-WTBH5UZD/s1280/photo_2025-11-18_13-38-39.jpg
យោងតាមសេចក្ដីថ្លែការណ៍ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ក្រសួងកិច្ចការនារីបានចាត់ទុកទង្វើដែលក្រុមទាហានឈុតខ្មៅថៃ គឺជាទង្វើគួរឱ្យស្អ.ប់ខ្ពើម អមនុស្សធម៌ ព្រៃផ្សៃមិនអាចទទួលយកបាន ហើយជាបទឧក្រិដ្ឋ និងជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍ របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK5IRqSXKiRmfFqByJ2BWsDaOR9Sj2183pvUT6WWMy3RPbfMp9huapH4p7L4-CwHefXqQSGVvKHy6ZVOc1QuEuGCHNcB-8NxaD25lsZkMUqF219vuzDM_lLaPaqrxjwjr3wbpRKb7X1Es7LPQCKFre4Qcp9bAeJchpQ5srSSTki8Cb6pDrrX-FyaFKcy3D/s1280/photo_2025-11-18_13-38-40%20(2).jpg
ក្រសួងកិច្ចការនារី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរ ប្រវេសន៍ខ្មែរចំនួន១៣នាក់ ហើយក្នុងនោះទាហានឈុតខ្មៅ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភ បូក)ទៅលើពលករខ្មែរជាស្ត្រី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhH_WkWTIAXNT1NuhYbup3lfDCb7XAQKRziH4wcJpp7Wy23DNwIl2RO00jWd0Hx8Zk6boK1s0y2I-cvjCZzkknwq0xKnAcKiSR6ZXhe0qGakiByT8dSh37M_SQZiyOh2CwLhTdEKNWEVwxNNC3ztu0ioWZmuiT-rvju8ziYOKgeVVkJPz2zOQ3WxJvQez/s1280/photo_2025-11-18_13-38-40.jpg
ជាមួយគ្នានេះ ក្រសួងកិច្ចការនារីបាននិងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយ បច្ចុប្បន្ន ក្រសួងសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ ស្ត្រីរងគ្រោះដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅ មន្ទីរពេទ្យបង្អែកខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4oVzersD7rJExIAJK4lVWKfN3ShMbVMUYFVsYcadlI2vS_PIo8KPGl5WPQZdSYhx8ZYHXkfOeXgLv-QPTtHCTH3vsIlQB8zY_sqBsSLS4-0POOxWLQh_BMl0SIZLbDPsKiVuSnMyAUhfp-4hlES6aRgTye1KHgl47zx8lLGfvZMp_wKYA2rDa8EEkCF1w/s1280/photo_2025-11-18_13-38-39%20(2).jpg

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការ ស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរង គ្រោះ ដោយគ្មានការលើកលែង៕

កម្ពុជា-ថៃ ត្រៀមបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់

0

ខេត្តបន្ទាយមានជ័យ៖ ក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជា និងភាគីថៃ ជួបប្រជុំគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction) ក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ចន្លោះលេខ ៤២ ដល់ ៤៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17nmdUjGTS9FsZZb5x59VjXLrzJTrQsHaXHxmqSvyDX2CM0FZr5b5V6GSGfyZjwRt7h2Ubate6jrruqaFtkYAcZV2qYl8rH6-R_uMkMUrsROk5CgYwCEQsQQjn-09Urapb9oLR-R4R3grmjpXk9ZbAOUvrJ3xtZ0gxTvOv4B0Lr7oesZX6OLC8Abjqeqd/s1280/photo_2025-11-18_14-19-47.jpg
យោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ, ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xKNG5Og1Q2ftJpP1fteaC9y7M409v_K7unHU4vChlIMo31fKymqIBgU_Qiqwtl3mELwcyEpcKbGjlThxFUzV094c9Eo1rzBORoUR2Yfyfuni3Yy0xRzZdm_A3vnxdf148Pq0C-I4CSqyHGq4WNsPuFoX86ja_LBol8gUaXEUTTT44pffBqz9JfF9GDgK/s1280/photo_2025-11-18_14-19-48.jpg

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងបន្ថែមទៀតថា៖ «ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYQyljVfchcNlnfZffdR_k3U3mTEQ2E9nCQGZy4NwnrB-nNyw6vxLYTUDLj6hEjHMtDyh8aEUOeDdEWZ8hMdtr_UDHBMXSn93XWUF1q_CBPVn-kHbvmMCYIRKNYOGtAIxUo7RM0Ei_lzd_NVJ88RkoECDOBKvgV3WKCcK3Gy-Y5YwgeQKhYx3oYPt75IHc/s1280/photo_2025-11-18_14-19-48%20(2).jpg

តាមការបញ្ជាក់ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែននេះ គឺធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ ៤២-៤៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYgwwcjgwbhmf9fs1dDWE3ckweZNJJCgDMOnuaGl_8lzWezcAYScZw-35ro-WT3JGPfntRl3bl9FcdCKc8Wz9o6YJ04S0jNDUgcO7m674AkNMDYIKRvcpWRqpPe8N1RawVrN-p8j4lHrW6tjRUTZvf7SYZ219O919NM-subzZz11BO5v4LLAzjVwmXRNH2/s1280/photo_2025-11-18_14-19-49.jpg
បន្ថែមលើនោះ សេចក្ដីប្រកាសព័ត៌មានរួមក៏បានគូសបញ្ជាក់ដែរថា៖ «បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពី រដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើ ការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ»៕

ពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីធ្វើឱ្យបាក់ទំនប់យក្ស «Bhumibol Dam» ខេត្តតាក ខណៈទឹកក្នុងទំនប់កំពុងកើនឡើងខ្លាំង

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅខេត្តតាក កម្រិត៣.២រិចទ័រ ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅឆ្ងាយពីទំនប់ទឹកយក្ស «Bhumibol Dam» ត្រឹមតែ៤៨គីឡូម៉ែត្រប៉ុណ្ណោះ ។ គ្រោះរញ្ជួយដីនេះធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងខ្លាចបាក់ទំនប់យក្ស ខណៈបច្ចុប្បន្ន ទំនប់យក្សកំពុងជិតបាក់ដោយសារស្តុកទឹកច្រើនរហូតដល់ជាង៩៩% បើទំនប់បាក់រលំនឹងធ្វើឱ្យទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនលិចលង់យ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jTOYhs10d91C6p_eBqGqR2KHYyg9BytehONPHO3Tv9WsSrRSh75dBVh1h_ZmpxC0IA9SczUnmXVKi3oTlcJeHswi5JcbhHF86ivXn4GVe9AQILn1Kg86p0wiWCUjjIi1xTwrUmwcW1qB4zR0BFF_mDZPe3a6mKxH1LN3gv8ChLz2ebIDXbe5qbI3oxAA/s1280/photo_2025-11-17_11-04-05.jpg

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា មានគ្រោះរញ្ជួយដីកើតឡើងកម្រិត៣.២រិចទ័រ ជម្រៅ១គីឡូម៉ែត្រ នៅស្រុកសាយង៉ៅ ខេត្តតាក ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅមិនឆ្ងាយពីទំនប់យក្ស «Bhumibol Dam» ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីប៉ះពាល់ដល់ទំនប់យក្ស ឬធ្វើឱ្យទំនប់យក្សកាន់តែឆាប់បាក់ ពីព្រោះពេលនេះ បរិមាណទឹកក្នុងទំនប់យក្សកើនឡើងរហូតដល់ជាង៩៩% ដោយសារទឹកហូរពីតំបន់ផ្សេងៗធ្លាក់ចូលទំនប់ ប៉ុន្តែភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីថា ទំនប់យក្សមិនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhpti8o9xAAbAWMmkwUtkQJAA9sC3RIM5KF7FgGZ8ricvctudtfJSLFSMamjUDo1JTbMRS6Z3Xw_38B8jTCSVasCxFvdAtbBVRpuu4mspVTkReIoQ_TOly5z6ec6C1xn9cPABb7jUwn5a_oze1JmXcRX1lJ-ofSQGJ8b5k-XciTPDPwVSTBpriVcQaKPGD/s1280/photo_2025-11-17_11-04-06.jpg

ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយរាយការណ៍ថា កាលពីវេលាម៉ោង៩និង៣៦នាទី ថ្ងៃទី១៨ ខែវិច្ឆិកា មានគ្រោះរញ្ជួយដីកើតឡើងនៅឃុំបានណា ស្រុកសាមង៉ៅ ខេត្តតាក ដែលស្ថិតនៅឆ្ងាយពីទំនប់យក្ស «Bhumibol Dam» ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនេះធ្វើឱ្យពលរដ្ឋនៅខេត្តតាកបារម្ភយ៉ាងខ្លាំងខ្លាចបាក់ទំនប់យក្ស បង្កជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់បណ្តាខេត្តនៅជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioA9vLBOGGaeMlPAlaUY89nmMuNUwXO7youH0TRe2Hut50JbiAScBgzdmIJhqwllQvBKG6z6FlcTHA-GOeqr9hna9iCwBx4VQPq44f-Y19tE9PjIERGx-OUq4bfHxNbnBIas2I6SScXFMZE_dybYDaRBfrHBGQYnIsWzgfVxtA26oMLOHF8-0qffLJccGO/s696/photo_2025-11-17_11-04-01%20(2).jpg

ដោយឡែក ហ្វេសប៊ុកផេកទំនប់យក្សនៅខេត្តតាក និងអាជ្ញាធរអគ្គិសនីថៃ បានជូនដំណឹងភ្លាមៗថា គ្រោះរញ្ជួយដីមិនប៉ះពាល់ដល់ទំនប់យក្ស និងទំនប់ផ្សេងៗឡើយ ។ អាជ្ញាធរអគ្គិសនីថៃបញ្ជាក់ថា ទំនប់ទឹកទាំងអស់ស្ថិតក្រោមការថែទាំរបស់អាជ្ញាធរអគ្គិសនី គឺមានភាពរឹងមាំ និងមិនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig9MIg_qoU137dAwfP-HzETTr4lh7pNyoRxsWJ6cqlO9hLRtW3MXynMgUs-nLn9lenwtiI3HNthoZ-sqFrlVYYmaeds2ws-Wzwdlg49LcjJ3WsB_CubcZIz8migyJrJSxezy9fS_XDUuc-lj4k84L16hP3y2DaINZbTkvzGAJhcZtApXqAIFIQ8HPJEec1/s1280/photo_2025-11-17_11-04-01%20(3).jpg

គួរបញ្ជាក់ថា ពេលនេះ ពលរដ្ឋថៃនៅតាមបណ្តាខេត្តកំពុងបារម្ភក្រោយពីបរិមាណទឹកក្នុងទំនប់នានាកើនឡើងខ្លាំង ក្នុងនោះបរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» ខេត្តតាក ក៏កើនឡើងខ្លាំងដែរ ដែលអាចធ្វើឱ្យខេត្តនានា រួមទាំងទីក្រុងបាងកក ជន់លិចធ្ងន់ធ្ងរដោយសារបាក់ទំនប់ ។ បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនឹងធ្វើឱ្យបរិមាណទឹកក្នុងទំនប់យក្សកាន់តែកើនឡើងបង្កជាគ្រោះទឹកជំនន់ និងសំណូមពរឱ្យអាជ្ញាធរធនធានទឹកបង្ហូរទឹកចេញជាបន្ទាន់ដើម្បីបង្ការទឺកជំនន់ បើមិនដូច្នោះទេ នឹងមានគ្រោះថ្នាក់មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4v3ew2yM6UC3tEZqg_-_7aBQ6L8nd4w5jwO_W3OJRKBdzk-Fz-OMWfB8fAGg8n1DKRnQcwvitju0lhQUUNyx7olWogZHxCebRT8M6r0AAchIc58wHeRod8z598KaGAISTjNsLCZ22Xft6myNbtYCI-I53mc2r07Xu3zk4FL0rq67aYKSYnq8HE9uUldy/s696/photo_2025-11-17_11-04-01.jpg

ទិន្នន័យចុងក្រោយបង្ហាញថា ទំនប់យក្សបានស្តុកទឹកកើនឡើងដល់ជាង៩៩% អាចជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ ពីព្រោះវាអាចផ្ទុកទឹកបានតែបន្តិចទៀតប៉ុណ្ណោះ ករណីបង្ហូរទឹកមិនទាន់ពេលវេលានឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរទន្លេចៅព្រះយ៉ា ខណៈពេលនេះ បរិមាណទឹកនៅខេត្តឆ័យណា សីងបុរី អាងថង និងអយុធ្យា កំពុងកើនឡើងខ្លាំង ។ បរិមាណទឹកក្នុងទំនប់យក្ស «Bhumibol Dam» ខេត្តតាក កើនឡើងខ្ពស់មិនធ្លាប់មាន ខណៈវាមានសមត្ថភាពផ្ទុកទឹករហូតដល់១៣,៤៦២លានម៉ែត្រគូប ៕

vivo V60 Lite បានមកដល់កម្ពុជា — រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

0

កម្ពុជា ខែវិចិ្ឆកា ឆ្នាំ ២០២៥ — ក្រុមហ៊ុន vivo បានប្រកាសចេញផ្សាយស្មាតហ្វូន V60 Lite និងបើកលក់ជាផ្លូវការ ដើម្បីបង្កើតបទពិសោធន៍កម្សាន្តគ្មានដែនកំណត់ថ្មី លើទូរស័ព្ទដៃV60 Lite ។ V60 Lite ត្រូវបានរចនាឡើងជាមួយពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលផ្តល់អេក្រង់ច្បាស់ល្អ ការថតរូបមានគុណភាពខ្ពស់ ប្រើប្រាស់ដោយរលូន និងមានថាមពលថ្មយូរអង្វែង សម្រាប់ការកម្សាន្តដោយគ្មានដែនកំណត់ ក្នុងតម្លៃតែ 319$។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd3zdaGcUk-rhXn_He6Pw4a5ejRhhUSqRNimuibO2AnliAOaovfcSDW0OEHVdCt42dczr_3vXjWsEO_8CUecTzQOz9ceujePkmhZLuQrE4vz-KeHa2C_TEMxXbRhJEYHsAK_XSVHuDh-Pz1cthZfPdfcwUr-A2U-MN5AFmxhme2dlvUp_WcEK1Qp6jPWtQ/s3001/V60%20Lite%20Official%20Sale_.png

រចនាបថស្អាតទាក់ទាញ សម្រាប់បទពិសោធន៍កម្សាន្តដ៏រលូន
V60 Lite ត្រូវបានបង្កើតឡើងប្រើប្រាស់ឲ្យបានយូរ និងផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏រលូន ជាមួយនឹងថ្មដែលមានអាយុកាល ៥ ឆ្នាំដើម្បីធានាថា កម្មវិធី និងឯកសារក៏ដូចជាប្រតិបត្តិការទូទៅដើរបានដោយរលូនហើយអាចប្រើប្រាស់បានយូរអង្វែង។ V60 Lite មានរចនាបថស្តើង និងស្រាល ដែលភ្ជាប់មកជាមួយ RAM 8GB បូក RAM បន្ថែម 8GB និងសមត្ថភាពផ្ទុកទិន្នន័យ 256GB ដែលធានាបទពិសោធន៍ប្រើប្រាស់យ៉ាងរលូនរយៈពេលជាច្រើនឆ្នាំ។ អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ជាមួយនឹងអត្រា Refresh 120Hz និងកម្រិតសំឡេង 400% Dual Stereo Speaker ផ្ដល់នូវបទពិសោធន៍សំឡេងព័ទ្ធជុំវិញដ៏ឥតខ្ចោះ។ មុខងារ AI Super Link គឺជាបច្ចេកវិទ្យា AI Network Selection អាចសម្របតាមស្ថានភាពជុំវិញខ្លួនអ្នក ហើយប្តូរ network អោយមានល្បឿនលឿន ដើម្បីរក្សាការភ្ជាប់របស់អ្នកទោះស្ថិតក្នុងតំបន់សេវាខ្សោយ ឬទីប្រជុំជនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj74T5XvqQcEx9tFFa1c4-A2_oS-OUZEwprEftvJmhHGrBRTxcOIHB5pg66p-4z3OGQ027z9RP_kNbbIcjpZnwd5Ll0I597TJ6xPWU-90-38qTZbOO4zCU-U_jkwrGc15bNmxdop0Bi3QnEM8xnw63GU_AuLqF57R6e9MSzSrM3ZoltSL_hpkxpkItJt2Hi/s3000/V60%20Lite%20All%20Specs.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZr4rcpwzwbsMTKtG6cn9fWvMMeBDIPBmub38cN1EG8RHx75vCHJJMQmJdOFC9HJsIQvE-OZ9Piy5SBB670VN1eWglxgvVB_RapUO6K9MNt3rMUeC9ExaEDnUmM5IKjSRrVP09vLXXNEFp7TisqYwcfpfR476NjSDtCtn8jYcncH-_Er-2gmQXCxfUP_SE/s2500/01_KOL-Album-copy.jpg

បច្ចេកវិទ្យាកាមេរ៉ាចុងក្រោយ ថ្មប្រើបានពេញមួយថ្ងៃ និងរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង
កាមេរ៉ាគោល Sony 50MP ជាមួយនឹងពន្លឺ AI Aura Light ផ្តល់នូវរូបភាពច្បាស់លាស់ និងភ្លឺស្រទន់។
ខណៈដែលកាមេរ៉ា 32MP HD សម្រាប់ថតសែលហ្វី និងកាមេរ៉ា 8MP ជាកាមេរ៉ាក្រោយ មុំទូលាយ អាចថតរូប Portraits និងទេសភាពទូលាយបានយ៉ាងងាយស្រួល ( expansive scenes with ease ) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKd1sAIKzT2W4gDqgDRzISsTkzQOaQWhB3f2XXxThetAi0b8fCn3zjrrZAB23_p3E14SBEKj6vOYNV4F3pUEfGOdLlOnBLZdzNJGDapcZmvpHMGh__yCN2uIpCr1v4_JJA6qqQWBp2XvBjmGvFuAeL08_DGmoA_sR994oXTYGJ-msoagd0NYgoCTX4Voby/s2500/02_KOL-Album.jpg
មុខងារ AI ដ៏មានសមត្ថភាពខ្ពស់បន្ថែមភាពអស្ចារ្យទៅលើរូបថតរបស់អ្នក :
• AI Erase 3.0៖ លុបវត្ថុដែលមិនចង់បាន ឬ លុបចំណាំងផ្លាតនៃពន្លឺឬកញ្ចក់ចេញបាន
• AI Photo Enhance៖ បង្កើនគុណភាពរូបភាពដែលមានគុណភាពទាបឲ្យកាន់តែច្បាស់លាស់។
• AI Aura Light៖ជះពន្លឺពេញអេក្រង់មុខ បង្កើនភាពច្បាស់លើ Portrait ជាមួយនឹងពន្លឺដែលមានតុល្យភាព។
• AI Master Aura Light Portrait៖មុខងារ Stepless Cold/Warm Color Adjustment ជួយកែតម្រូវកម្រិតពន្លឺឲ្យស៊ីទៅនឹងពន្លឺជុំវិញអ្នក ដោយរក្សាផ្ទៃមុខឲ្យនៅតែស្រស់ស្អាតបែបធម្មជាតិ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7aYF8ofUqOD36RH-D4FcXRpyfvkumCxSPLynb2IvbtL0hNkhMVzlDpP_wKu1NRajXvmwDJUx7vqkdmqhBfEgfzXGvImo3kJ42arc55q0yWWJBSDFiB8J37Ll5ZWwQ46OrP1wOGlaInlcgFRaqQuGsPVreVlyU7UbnNg4b9Wnl8S4WXw5bbhcqpUH_ep81/s4673/Vivo%2029.10.2025%20Morning8923test.png

V60 Lite ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង ជាមួយថាមពលថ្ម BlueVolt 6500mAh បច្ចេកវិទ្យាសាកថ្មលឿន 90W ដែលអាចសាកថ្មបានពេញក្នុងរយៈពេល 55 នាទី។
vivo V60 Lite ភ្ជាប់មកជាមួយនឹងកញ្ចក់ Shield Glass និងរចនាសម្ព័ន្ធ Comprehensive Cushioning ដ៏រឹងមាំដែលទទួលបានវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5។ ជាមួយអាវក្រោះការពារធូលីនិងទឹកកម្រិត IP65, មុខងារ Wet-Hand Touch និង One-Tap Water Ejection សម្រាប់ការបណ្ដេញធូលីឬទឹកចេញបានក្រោយពេលដែលមានទឹកសាចឬធូលីហ៊ុយចូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWM8TMRb3CX4kkA1v3NdSWMHwnHUZBAwfNm33HzplxU-B-tihgLVCPgj4-ElysZBg0woVpH6HpjZ-5b9DhFU04vonxylzoQWTDF0MsQLZGgO5rT1P1YoN_Ldx6j5svmBq-rO2ax1C2VtwKbde7NOwriSLDcrg0Mr6M9rSPIKMChioCbS0ck5-CTJJAvLX0/s3001/V60-Lite-Product-All-3-Nonston-Fun.png

បច្ចេកវិទ្យា AI
ក្រៅពីការកម្សាន្ត V60 Lite ក៏ជួយបង្កើនប្រសិទ្ធភាពការងារផងដែរ ដោយភ្ជាប់មកជាមួយ Google Gemini និង មុខងារ AI ដូចជា AI Captions, AI Note Assist, AI Transcript Assist និង AI Smart Call Assistant.
vivo V60 Lite នឹងមានលក់នៅកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ជាមួយតម្លៃ 319 $ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia សំរាប់ព័ត៌មានបើកលក់ និងការផ្តល់ជូនពិសេសផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnGht3n32WUHPrH_MRXzotpo2wv5EAIJvqBheSFO_ht75JqfudsTwEgwT9LtSLD0RdawXzsRMJ2N5g6QTG9CPgYmEMexAzxBft9XaNzrUHw5a6Fr35OJc2N6HknhQ5FNEt0r-NuaIPxT-8x47yLLjEArqpQIgja1UNrV1jw9Fzjvkv_T6F5Q-L-Scy3eW/s9344/Vivo%2029.10.2025%20Morning9024test_(2).png

ជាង១ខែ ល្អហួស មានសមិទ្ធផលធំៗក្នុងដៃទាំងធ្វើ BA និងឈ្នះមកុដ Miss Teen Cambodia 2025

0

ត្រឹមតែរយៈពេលជាង១ខែ ជូរី ល្អហួស បានទទួលសមិទ្ធផលធំៗនៅក្នុងដៃយ៉ាងត្រចេះត្រង់បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ផលិតផលក្រុមហ៊ុនកូនខ្មែរតម្លៃខ្លួនរាប់ម៉ឺនដុល្លារនិងបានឈ្នះមកុដ Miss Teen Cambodia 2025 ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfeQPAU3YXY7VESpPpGCvz530XBgwl0jVoVyzmqnJ30Dvj_f74XGm7a-GnBwnGQpZbYRCdVGgLubjdHBCT2fXL5LU7NVj54kTUhithNUfl6ebpEe6l-X4GxnjZFVnnNgSEECt4XThQRk8-V-nT4DjQAwFPjpYrKX_6AwYN8je9B-ltlxUjWY4K7Dbr20wW/s2048/image_2025-11-17_14-41-54%20(2).png

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ល្អហួស បានយកឈ្នះបេក្ខភាពខ្លាំងៗជាច្រើនរូបក្នុងវគ្គ TOP5 ដើម្បីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ហើយយុវតីរូបនេះនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះថៃក្លាយជា Miss Preteen Junior Idol World 2024 កាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqYU1pbIF2jhGOI9muljTxUIJ2a3nbzKkytX8AlXnQRG4Yk3J8SAy0MPavT-G-pY7ugbAzbrmPdK1KW6_1Zw_6PNmgzqr9iGvWO0Xl1AFVW-0s36H3x_WDn70uHoUw1FAQ9tGDsGQhq-dt5CgO-QsPfgqztwM35FW2STvxosL1cd-nYwMFKEoXnh_MUsA/s2048/image_2025-11-17_14-41-48.png

ជាមួយនឹងការឈ្នះមកុដលើកនេះ ល្អហួស ក៏បានធ្វើឱ្យសាធារណជនមានអារម្មណ៍រំជួលចិត្តដោយសារតែលើកយកប្រធានបទ ថៃបានបាញ់ប្រហារមកខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានពលី និងមានប្រជាជនជាច្រើនរងទុក្ខដោយសារតែទង្វើឈ្លានពានរបស់ថៃ។ ការលើកយកប្រធានបទនេះមកប្រកួតរួមទាំងធ្លាប់ឈ្នះមកុដធំនៅប្រទេសថៃ ល្អហួស ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយចោទប្រកាន់ថានាងជេរថៃឈ្នះមកុដ សូម្បីតែសក់ក៏ទើស ល្អហួស ដោយនិយាយថាជាសក់ក្លែងក្លាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrTRa78q77aNN2gYu7KIyM0dOpOz33RFBYbxFz0pzM2R4K1BlTV_gZBGPFHgO4tTEjbs71RPKRykdntUiMSP5T_bui6TbPvURhyphenhyphenHVCu67bqwX1gYyyNvdsduQcblqYalP8xNfmkImDV5573DNYw-eRmd0qqTh0JiDh5XVB6NMQaX-V6CeCcwwmj_KfGUf/s2048/image_2025-11-17_14-41-55.png

មិនត្រឹមតែជោគជ័យជាមួយនឹងការឈ្នះមកុដ Miss Teen Cambodia 2025 ប៉ុណ្ណោះទេកាលពីខែតុលា នេះ ល្អហួស ក៏បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ដែលជាផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង។ ជាមួយនឹងសម្រស់ ទេពកោសល្យសម្បូរបែប ល្អហួស កាន់តែជោគជ័យលើអាជីពទាំងក្មេងវ័យ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Uu4Rdm1AX9H2l9afintHoeT9kWkmkteACtNe2zZkZEIy6IdfuxDKz_wmUAb0Hlt-N4DqO7CB1ctumEs3SL3NtaREYojyPVvPX3izQhWuiusL0bSsLaV06FEs3X1gjFoPIuHmJEFhi49WbZEd4TOb37EpTDrtKoP0m8azQOTnGxlpG4XvvMQGfI5PNlho/s2048/image_2025-11-17_14-41-52%20(2).png

គួរបញ្ជាក់ផងដែរថា ក្រៅពីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស បានឈ្នះពានរង្វាន់ផ្សេងៗទៀតដូចជា «Miss Princess Alanka, Miss Theater Darling, Best Interview ,Best Evening Gown , Miss Social Media និង Miss Beautiful Hair»៕

សំណេរ ខាត់ ស្រីច័ន្ទ បង្កឱ្យមានមតិវែ.កញែ.កក្រោយបង្ហើបរឿងបុគ្គលល្បីមិនទទួលផ្សាយម៉ាកយីហោក្នុងស្រុក

0

មកទល់នឹងពេលនេះទស្សនិកជននៅតែមានការងឿងឆ្ងល់និងជជែកវែកញែកមិនទាន់បញ្ចប់ក្រោយពីកញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate បានបង្ហើបរឿងបុគ្គលម្នាក់មិនទទួលផ្សព្វផ្សាយម៉ាកយីហោក្នុងស្រុក (Local Brand) ប៉ុន្តែថ្មីៗនេះបែរជាឃើញផ្សាយហើយក្លាយជា BA ថ្មីទៀត។ ជុំវិញការបង្ហោះសារដែលបង្កឱ្យមានមតិយោបល់ជាច្រើន ស្រីច័ន្ទ ថានាងគ្មានបំណងវាយប្រហារអ្វីនោះទេគ្រាន់តែចង់ក្រើករម្លឹកនិងមិនចង់ឱ្យអ្នកផ្សេងទៀតបង្ហាញឥរិយាបថដូចនេះព្រោះមានពាក្យជាច្រើនដែលអាចឆ្លើយបដិសេធប្រកបដោយវិជ្ជាជីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhslDs59p_WLeyVp-FhJBEaGXisg2KFKDaBeVK0XphCBuXy5lybwJU7DKFotyWSA0qPyAR4R07ucRntPo4_jAhehJxlsvw50fGXM2HRy7fRx_iTes656HgM3QNuK0JVyjFZRLsXpr9pSgCsEvezmie7G5Z5GJ8INaUxYw2wIzzrv-ZhGB5o417nhohEEl9J/s2048/image_2025-11-17_14-15-35.png

នៅយប់ថ្ងៃទី១៥ វិច្ឆិកា អតីតបវរកញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរមួយថា «After seeing new BA Remind me to នឹកឃើញគេហៅអីទៅអត់ច្បាស់ថាជា Influencer or Contents creator ឬជាតារា ចាំច្បាស់ជាងគេគឺពាក្យ(អត់ទទួលថត Local brand ) តែឡូវឃើញថតធម្មតា។ ពាក្យនេះអាចធ្វើឱ្យប្អូនងើបមុខលែងរួចណា។ ខ្ញុំជឿថាមានបងៗច្រើនធ្លាប់ឮ ប្រហែលគ្នា ឆាប់ល្បីពីក្មេងពេកទេដឹង»។ សំណេរនេះបានទាក់ទាញឱ្យមានការជជែកវែកយ៉ាងច្រើនរហូតអ្នកខ្លះថែមទាំងខម្មិនចែករំលែកដាក់ឈ្មោះចំៗទៅកាន់អ្នកល្បីនោះដោយមានការសង្ស័យថាជានាង ព្រោះទើបឃើញឡើងធ្វើជា BA ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBPqmh9BbMYzl0JYp4Em1OmlKl6TPgTsC9A94Yq3i54Mo6JQ-Gs0nLC1r3aXgFYyEMnmIdYsXgGdi8hSRrOQ-WklZcuXKl59zGP0lCDBJooI14z6A7wU2pjkRKB6KRtQWZZ-mCTVZUM6x6LxKPib4kotr1ZkTkxEhv1i2-7Vebns5bsVXZVq9e1PY2SsIP/s2048/image_2025-11-17_14-15-38.png

ដោយសារតែសំណេររបស់ខ្លួនទាក់ទាញមតិយោបល់ជាច្រើនមានមតិខ្លះថែមទាំងមានការយល់ច្រឡំ ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរថ្មីមួយទៀតនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ថា «ពាក្យមិនទទួលថតផលិផលក្នុងស្រុក បើសិនជាអ្នកជាម្ចាស់ brand ហើយស្រលាញ់បុគ្គលម្នាក់ ហើយក៏ចង់ទាក់ទងមកធ្វើការ ហើយគេនិយាយថាសូមទោសខ្ញុំមិនទទួលថត ផលិតផលក្នុងស្រុកទេ ទាំងដែលយើងខំប្រឹងបង្កើតយីហោក្នុងស្រុក តើអ្នកមានអារម្មណ៍យ៉ាងណា??អ្នកស្រលាញ់នឹងខកចិត្ត។ តែបើមនុស្សធម្មតាគេនឹងនិយាយថា សូមទោសបងខ្ញុំមិនទាន់ទទួលថតបានទេព្រោះជាប់រៀន, បងតើខ្ញុំអាចសាកបានទេមុននឹងទទួលបានទេឬហេតុផលផ្សេង ច្រើនទៀត it look professional »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnCsRhCTt3p4_c8adhn10fDZs855rrPLgMO80nTrCbIEfTifV_irXzei-exec6E1sblmXqoLakqcxWvfJs543CVPsIQv9sEx93U4AVFXpMtTL3d-d7df12NFRPwtxYVTOkruEmcpkEjJ6zic3qctKuYvUOjlxij7fYxPyGfBebFI6Yp9WEyDRyhfhOJPFI/s739/image_2025-11-17_13-49-40.png

អ្នកបង្កើតកម្មវិធីបវរកញ្ញាក្នុងស្រុក Miss Mera Cambodia បានបន្ថែមទៀតថាសំណេររបស់នាងគ្រាន់តែជារម្លឹកសម្រាប់ខ្លួនឯង និងចង់ឱ្យអ្នកផ្សេងៗទៀតឆ្លើយតបដោយពាក្យសម្តីល្អៗ ប៉ុន្តែបើគ្រប់គ្នាគិតថាវាជាអាកប្បកិរិយាល្អសូមធ្វើបន្តទៀតចុះ»។ ជាមួយនឹងការបង្ហោះសារកញ្ញា ខាត់ ស្រីច័ន្ទ ក៏បាន live លើបណ្តាញសង្គមបញ្ជាក់ពីសំណេររបស់ខ្លួន និងចង់ឱ្យបុគ្គលដែលធ្វើខុសកែប្រែកំហុសឆ្គងរបស់ខ្លួន៕

ប៊ី សុធារី និង Thae Su Nyein រួមការងារលើកដំបូងអ្នកគាំទ្រលាន់មាត់ចង់ឱ្យថតរឿង GL

0

ធ្លាប់ប្រកួតតំណាងប្រទេសរៀងៗខ្លួននិងមានបញ្ហាចម្រូងចម្រាសជាមួយស្ថាប័ន MGI ទីបំផុត ប៊ី សុធារី និង Thae Su Nyein បានជួបគ្នាហើយបន្ទាប់ពីការប្រកួតកាលពីឆ្នាំ២០២៤។ គ្រាន់តែមានឱកាសរួមការងារលើកនេះភ្លាមអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានឱកាសថតរឿង GL ជាមួយគ្នាបន្ទាប់ពីឃើញអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-7WY8PwMAZf12w4Nrgr7cGu2JmSxxBpj7bx3SXThhyphenhyphenva5d-KrYnjfJ-oSK1Th4woYSZt01fJqmyUklzXxSm-Ga63t3sElCGYFkrsv9FPRje_A-cUkSe_IW4YLQCmpplWcqoBgz8spJwCPnmZvDmjECSVBsfWUPEYHTN2A8YEGADg5l3ohVMqLQSIDHCY/s1919/image_2025-11-18_08-49-47.png
ដ្បិតថាខកខានឱកាសក្នុងការតំណាងប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិម្តងទៀតប៉ុន្តែរយៈពេលចុងក្រោយនេះទស្សនិកជនបានកត់សម្គាល់ឃើញថា ប៊ី សុធារី កាន់តែកាក់កបជាមួយនឹងឱកាសក្លាយជាទូតសុឆ្ឆន្ទៈផលិតផលផ្សេងៗរហូតចុងក្រោយនេះថែមទាំងមានឱកាសអាចនាំកញ្ញា Thae Su Nyein មកប្រទេសកម្ពុជារួមការងារជាមួយគ្នាទៀត។ សុធារី និង Thae ទោះបីជាបញ្ចប់ការប្រកួតប៉ុន្តែពួកគេនៅបន្តភ្ជាប់ទំនាក់ទំនងហើយថែមទាំងត្រូវបានអ្នកគាំទ្រ Ship ពួកគេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaWNtS1f69WRIfABlpzplzjlv71rbDOxzb36RirnDQY5phomotlbjUXNrEBSZIk_bw1Urfp-b-pxwuWs3KsoNK5Zb0L9zfRN5QdKpvoDq-sqZK0lJUcqNHVZKyHSQmkW9WRtThSt3n9GkS83rlupBc1yqpCDCMIhlb-Z-CN49AVaz0DvNpVQkpkyzakTu/s2048/image_2025-11-18_08-49-44.png

ប៊ី សុធារី បានទៅទទួល Thae Su Nyein ដោយផ្ទាល់នៅឯព្រលានយន្តហោះថ្មីដោយចៃដន្យអ្នកទាំងពីរស្លៀកពាក់ពណ៌ខ្មៅត្រូវគ្នាទៀតថែមទាំង Case ទូរសព្ទក៏ដូចគ្នាដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីររំភើបចិត្តនោះគឺឃើញរូបភាពក្រៅឆាករបស់ សុធារី និង Thae គឺពោរពេញដោយភាពសិទ្ធិស្នាលក្នុងស៊ុមតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_EPfp8HHXhrqt7M-3AOYaur3Hzwe7GjdFw_H-u3tl4eedN5Lt65GXh8gVfGG9jzEeg_C8QU5o9Fc4xoa2Jba5hRJoa741BnwZdXHnkjSiz9swb3AVoztaUu7T6r2YDXYbcNouz0Wd9Zfeq0n5EmiOwuBDQmH-Idp-k4sNGgr2ujGvcOrV8yXs30Z0uNq/s2048/image_2025-11-18_08-49-43.png

សកម្មភាពផ្អែមល្ហែមរបស់បវរកញ្ញាទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញឱ្យពួកគេមានឱកាសថតរឿង GL ជាមួយគ្នាខណៈមួយគូនេះត្រូវបានអ្នកគាំទ្រ Ship តាំងពីដើមទីមកម្ល៉េះប្រសិនជាមានឱកាសថតរឿងជាមួយគ្នាមែនប្រាកដជាទទួលបានការគាំទ្រច្រើនមិនខាន៕

Park Bom រងការរិះគ.ន់ជាសាធារណៈក្រោយបង្ហោះរូបបែបនេះជាមួយ Lee Min Ho

0

Park Bom គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់ពីឈប់ហៅ Lee Min Ho ថា «ប្តី» បែរជាបង្ហោះរូបតារាប្រុសរូបនេះគ្មានអាវនិងថាស្រលាញ់នាង។ ទស្សនិកជនកូរ៉េមួយចំនួនបានបង្ហាញការធុញទ្រាន់ចំពោះ Park Bom ដែលចូលចិត្តរំខាន Lee Min Ho ម្តងហើយម្តងទៀត ខណៈពួកគេស្នើឱ្យតារាស្រីរូបនេះដោះលែង Idol របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHJC4-dt5wiqV6oyKz_lWbWM7Gr9FD6XaqQba8jBUFlAVq6jn9qLceqOsQvXIq5_gxlk0ANPrAYbuNL98V1FgbeZp3sZ_HMpnPt5HXA6TNZWLZeDvp4evEh3snV4NcShEHbGpbKdpaMwO50keVa7NvekfzdZnGLNxfzBl5FToY2IC4WCZwHTDhCEUyZM8o/s827/image_2025-11-17_15-53-19.png
អ្នកគាំទ្របានបង្ហាញការខឹងសម្បារជាសាធារណៈជាមួយ Park Bom សមាជិកក្រុម 2NE1 ដោយកាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹករបស់នាង និង Lee Min Ho ដោយគ្មានអាវ ដោយមានចំណងជើងថា «Lee Min Ho ស្រលាញ់ Park Bom» ។ នៅលើវេទិកាទាំងអស់ អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ធុញទ្រាន់ ដោយឆ្ងល់ថាហេតុអ្វីបានជា Park Bom ចេះតែរំខាន Lee Min Ho បែបនេះ និងស្នើឱ្យនាងដោះលែង Idol របស់ពួកគេបានរស់នៅដោយសន្តិភាព។ អាកប្បកិរិយាចម្លែករបស់ Park Bom ចំពោះ Lee Min Ho បានផ្ទុះឡើងនៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ តារាចម្រៀងរូបនេះថែមទាំងហៅ Lee Min Ho ថាប្តីពេញៗមាត់ និងបង្ហោះពីតារាប្រុសរូបសង្ហានេះជាបន្តបន្ទាប់រហូតដល់ក្រុមហ៊ុន Lee Min Ho ចេញមកបដិសេធពាក្យចចាមអារ៉ាម។ សកម្មភាពរបស់នាងក៏ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ Park Bom។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf-GavyA3Gcr_wbCkzzODa_5G1mx6qtLXQwibUytRu1MPinKFdUmWmwnZeWp1XuQV_LrUtvZMYwn33NS4AFZy1lHN-J_A8iisIGI0KGWPiSCz-QrQLaQ0a7HgPt9zNmDGVuooDxj8NaYlxLfhueVelBPx8mFNVQiEAhneyWQho3MJezwjcwAKmCUMO7Nbs/s640/image_2025-11-17_15-53-19%20(2).png

យ៉ាងណាមិញ នៅពីថ្ងៃទី១៥ ខែវិច្ឆិ Park Bom បានទទួលការរិះគន់យ៉ាងទូលំទូលាយចំពោះការបង្ហោះរូបថតគ្មានអាវរបស់ Lee Min Ho រួមជាមួយនឹងរូបភាពរបស់នាង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបច្ចុប្បន្ននេះគេមិនច្បាស់ថា អ្វីជាគោលបំណងពិតរបស់ Park Bom នៅពេលដែលនាងបន្តបង្ហោះរូបថត និងបង្ហាញពីអារម្មណ៍របស់នាងចំពោះ Lee Min Ho ។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា សកម្មភាពរបស់តារាចម្រៀងរូបនេះ ប្រហែលជាផ្តើមចេញពីការកោតសរសើររបស់នាងចំពោះកំពូលតារាសម្តែង ហើយអ្នកទាំងពីរមិនទាក់ទងគ្នានោះទេ។ កន្លងមក Park Bom ធ្លាប់បង្ហាញពីក្តីស្រលាញ់របស់នាងជាច្រើនដងចំពោះតួប្រុសក្នុងរឿង Boys Over Flowers ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានសង្ស័យថា Park Bom ចង់ពឹងផ្អែកលើ Lee Min Ho ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះស្ថានភាពមិនស្ថិតស្ថេររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaAIS8mZy-3xecjuapjr7nIWcnccgFol5BW1gKOy8Y4EFbazffmrTzi1gOnjRhoAnrSowfJmxjkc1LJecJ-MezEarhlU_ninJS7EmV8dYrgeKsNtC14aQvKWCdwcu2HHTAkbi7aF6m0fnPHVn03o_80AQUcGe3jOr6gG3AMymJDohqa52Forg7fpjj94_/s1080/image_2025-11-17_15-55-02%20(2).png

ថ្មីៗនេះ សមាជិកក្រុម 2NE1 រូបនេះត្រូវបានគេនិយាយថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៥ ខែតុលា ក្រុមហ៊ុន D-Nation Entertainment ក៏បានប្រកាសថា Park Bom ស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ ពិបាកទំនាក់ទំនង និងត្រូវការសម្រាកជាបន្ទាន់ដើម្បីសង្គ្រោះសុខភាពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ទោះជាហេតុផលអ្វីក៏ដោយ Nate គិតថាទង្វើរបស់ Park Bom បង្កបញ្ហាហើយអាកប្បកិរិយារបស់នាងក៏ត្រូវបានគេចាត់ទុកថាមិនខុសពីការយាយី Lee Min Ho ដែរ។ Park Bom និង Lee Min Ho គឺជាមនុស្សល្បីល្បាញទាំងពីរនាក់ ដូច្នេះអ្វីដែលនាងកំពុងធ្វើនឹងធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ដោយហេតុនេះរុញច្រានអ្នកដទៃទៅជាការនិយាយដើម និងមន្ទិលសង្ស័យដែលមិនចាំបាច់៕

ឯកសារប្ដឹ.ងយោធាថៃទៅតុលាការ ICC របស់ពលរដ្ឋខ្មែរ ទទួលបានការគាំទ្រលើស ៩មុឺនសម្លេង

0

រាជធានីភ្នំពេញ៖ សំណើរពាក្យបណ្ដឹ.ងក្រុមយោធា និងមេដឹកនាំថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋដ៏សាហា.វព្រៃ.ផ្សៃរបស់ពួកគេ មកលើជនសុីវិលនៅភូមិព្រៃចាន់ ទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរសរុបទាំងអស់បានជាង 9មុឺននាក់ហើយ។ នេះបើតាមការឲ្យដឹងរបស់លោក Moon Pich ដែលជាអ្នករៀបចំ និងគៀងគរសម្លេងគាំទ្រសម្រាប់ឯកសារប្ដឹ.ងនេះដោយផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkK9JNprXgr0FK68cSwr-KIwVCft7FZkx7K0ZUdvEPTpIPqmdwRgKMxyBVYeTnyEsxXlJkdyIq3yVTVdA4ilXHDNHHv2PGqEaU7a5JhUF0BdtG72QH4v7jYGsOTA1lOuj3lugG8NzCVHoay2R2RKN39NiPXHG4IFaOQeYQKJJI_aqE4tPxh3IAP6qAyR_/s960/photo_2025-11-18_11-10-10.jpg
លោក Moon Pich ដែលជាបញ្ញាវ័ន្តខ្មែររស់នៅនិងបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក និងជាអ្នកយល់ដឹងខាងផ្នែកច្បាប់ម្នាក់ បានបង្ហោះសារជូនដំណឹងនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ថា លោកដាក់ពាក្យបណ្តឹងរបស់ប្រជាជនកម្ពុជាចំនួន 91 275 នាក់ ទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ រួចរាល់ជាស្ថាពរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Tp2WU6Lekh7zag2Na-Djpxl1EYk-bzvtD5VLL1-yIHQc_L26tmnp3q4MA_LobtlL37xF5jnC3W8ZpJMHavDUczFGFdUMrDuWs_tOHf-PTm-BZQ6-RqeODbbPBOdQgD_SFJDh0LSeiwRzfOP1nOcbMUgvDdwdyJIoMdD1V1UcXriHNtAZauUcNFQt3d6A/s750/photo_2025-11-18_11-10-10%20(3).jpg
លោកបានធ្វើការបញ្ជាក់បន្ថែមថា ពាក្យបណ្តឹងនេះមានចំនួន 35ទំព័រ ដោយមិនរាប់បញ្ចូលបញ្ជីឈ្មោះអ្នកគាំទ្រឡើយ។ ហើយដើម្បីធានាថាពាក្យបណ្តឹងនេះ បានទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកបានដាក់ស្នើវាតាមរយៈ៖ 1. Online Submission Portal របស់តុលាការ ICC 2. អ៊ីមែលផ្លូវការរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការ ICC 3. ផ្ញើតាមប្រៃសណីយ៍ទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់តុលាការ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXojeAdzNIy_zb1-tm3piZRb4c7nbfwPyE6SxZ9Ut7vUHS-QjmU1UQh9KM3g1M7GBH6RP5uduUiZEfNDHyiOpP4jCMU85lzGG2DYXMYsJUs25dpljvgK_TcYiPro6bGPoacoDZgOdJkKlHDKgEakZNbH1pKVMHSWqqSc7oypZ9doI3K6Wa35PSceWlv7tu/s774/photo_2025-11-18_11-10-10%20(2).jpg

នៅក្នុងឯកសារដែលបានស្នើទៅកាន់ ICC ខាងលើនេះ គឺមានរៀបរាប់អំពីរសកម្មភាពឈ្លានពានទាំងកម្រោលរបស់ថៃមកលើកម្ពុជា ការប្រើប្រាស់អាវុ.ធធុនធ្ងន់ជាច្រើនប្រភេទដែលខុសពីគោលការណ៍ច្បាប់អន្តរជាតិ ការវា.យប្រហារលើមូលដ្ឋានជនសុីវិល និងករណីថ្មីៗនេះដែលយោធាថៃបានបើ.កការបា.ញ់ប្រហារដោយគ្មានមូលហេតុទៅលើភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg0_sHGeKRuprrd_HgaFiPvNcEn5GIoVouOrCpd0_vrA9Sf_2DGDGWyuj1wMPKOQVVlCT99eSqG8rUKLfnuADdvutVlY3MYQgK22ZPP7anBfrzF4flIRRhsr8_TPiCkYS7diaIoIYP9a4Jh3F9sMm_Ss6yi3wE5AkeFr5LlD1RmH4WMC5VJ5IISa5SM7X1/s1280/photo_2025-11-18_11-10-11%20(2).jpg

ឆ្លៀតនៅក្នុងឱកាសនេះ លោក Moon Pich ក៏បានធ្វើការអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ថា ក្នុងគ្រាដ៏លំបាកនេះ សូមកុំបន្ទោស ឬសួរថា វាជាតួនាទីរបស់អ្នកណា។ យើងត្រូវសួរថា តើយើងម្នាក់ៗ អាចធ្វើអ្វីបាន ដើម្បីការពារយុត្តិធម៌ សន្តិភាព សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព និងសិទ្ធិជាមូលដ្ឋានរបស់ជនជាតិយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoSFCg_QZgXYkVDcy6lB2r4MrFv9nhETA-r7EBNPFtWcrUvz8ycdInfSlOT_c7EMHXp-PRM9PObrdNDoUXMTxWTgOf2Ny4-lhMDaanrKvJQBK72112l9Ck8bEtjOlIuOqP-pYZ_PYj-mb-9dKEzMGooCENmsrBNI93msa6n9BqlGoxnlKJrhSz_yejKme/s1280/photo_2025-11-18_11-10-11.jpg

អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីស្វែងរកស្វែងរកសន្តិភាព និងយុត្តិធម៌សម្រាប់ជាតិជាមួយរដ្ឋាភិបាល និងសូមបន្តចូលរួមឲ្យបានកាន់តែច្រើនក្នុងការប្រើប្រាស់សម្លេងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីឲ្យពិភពលោកបានដឹងពីការពិត៕