Home Blog Page 245

និយាយមិនចេះអៀនមាត់! ថៃប្រកែកថាខ្លួនមិនដែលបានប្រើអាវុ.ធគីមីមកលើកម្ពុជាម្ដងណាឡើយ

0

បាងកក៖ អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានប្រើពាក្យសំដីប្រមា.ថមើលងាយកម្ពុជា ថាប្រឌិតរឿងរកអំពីការឃើញសារធាតុគីមីនៅតាមព្រំដែន រួចទម្លាក់កំហុសថាវាជាស្នាដៃរបស់ថៃ ដើម្បីកៀគរជំនួយពីសម្បុរសជនបរទេស។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យកងទ័ពថៃរូបនេះថែមទាំងនិយាយដោយមិនចេះខ្មាសមាត់ថា តាំងពីដើមមក យោធាថៃមិនដែលប្រើសារធាតុគីមីជាអាវុ.ធវា.យប្រហា.រលើកម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqJHdS6dwNZ6irsgU3TYXRLN-G6dtWWAKOX5X9adq3IFe-z3dorAU4PgO3k-ylsWeU4OMD3J149FmDNDEM62w-VvegtNlKnyxHypKKaj27yos6Bmx3CYBwbRyA_SU91jEpYSdbIZCsx2pLAnyKLMl8LsLyBIon_zdh79Iss19Fdml8qQ6_s8Ko3WB4qNi/s1280/photo_2025-10-21_09-09-17%20(3).jpg
ក្រោយកម្ពុជាបានប្រកាសថា អាជ្ញាធរជំនាញផ្នែកអាវុ.ធជាតិគីមីបានរកឃើញនូវសារធាតុគីមីច្រើនប្រភេទខុសៗគ្នា ប្រមាណជា 70 មុខ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសង្រ្គា.មបានបញ្ចប់,នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 អ្នកនាំពាក្យរបស់កងទ័ពជើងគោកថៃ លោក Winthai Suvaree បានចេញមកច្រានចោលការលើកឡើងនេះ និងវា.យបកមកកម្ពុជាវិញថា ការចោ.ទប្រកាន់នេះគឺជាការបំភ្លៃការពិត ខ្វះភស្តុតាងគាំទ្រ និងមិនមានទម្ងន់ផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUJer5PLGnLtE3crBwJIHvzyYdGGdDe7zHkC1JySeSj0J4sWl5eOiJp-bhTC5ku1DKFV1FPC5qVgIVokqSNOzMmBbTA_8Pf8ssGb902D76X7O4EJm4KLL5E7DaxwlZPIarhw5Kbo1xVobWjKNzjGAnG-VVS7S5WsAnaN53Evo1fkyQCFcd6OhTesBUeITL/s720/527243181_1226820822823757_5305305914351041490_n.jpg

លោក Winthai បញ្ជាក់ថា ថៃមិនបានប្រយុទ្ធដោយប្រើអាវុ.ធគីមីទេ ទាក់ទងនឹងគ្រាប់រំសេវផូស្វ័រពណ៌ស (WP) ដែលកម្ពុជាយល់ថាជាផ្សែងពុលកន្លងមកនោះ គឺគ្រាន់តែជាផ្សែងដើម្បីបង្កើតជាការបំភ្លឺ ការបំផ្ទុះ និងភ្លើងប៉ុណ្ណោះ ហើយវាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមី (CWC) នោះទេ។ ជាងនេះទៅទៀត មិនមានសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការរក្សាទុក ឬប្រើប្រាស់គ្រាប់រំសេវប្រភេទនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaavMH2Tg04eSTy7eBTjqx7oyYYak0oGaGIjSw3MtvsFZGg4YBrfdp-Ou-5nozfAZrlZGsnZgrqtZwvln07oVugk0qhMkR0gRtqesolxwcB9YXq9F1-kzreRy0ug1ZUBJrZN5TYJKAadcX20T8F69S12jilp6GNMiSsGRli25kC8FpFg4E4XE_MX09aRU_/s990/photo_2025-10-21_09-09-17%20(2).jpg
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនាំពាក្យកងទ័ពថៃខាងលើបានលើកឡើងពីការយល់ឃើញរបស់ខ្លួនថា ការផ្សព្វផ្សាយក្នុងន័យចោ.ទប្រកាន់របស់ប្រទេសកម្ពុជា គឺមានចេតនាបំភ្លៃការពិត និងបង្កើតការយល់ច្រឡំចំពោះថៃនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhEGOoHspVugIcj0slj3rlI3RVI02Znp9FVvdCjhyphenhyphenSF13-oAYtM6XjlSk6dtajRDVuWqz3vOaiIPj9w0Axgu-_GYKLOQ8hdT4EnhZfJiC4URqzHqR01SsUqtXvENlHg9RYmK75CqbZEtq0Zzehw7wtjY26uEpDts79hYmikj4zExHzBKQ5AQczmAoC6tdy/s1280/photo_2025-10-21_09-09-19.jpg

គួរបញ្ជាក់ថា បើតាមលោក នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការហាមឃាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) ១៦ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសដោយបើកជំហរថា អាជ្ញាធរជំនាញកម្ពុជាបានរកឃើញសារធាតុគីមីជាង 70ប្រភេទ ដែលអាចប៉ះពាល់ដល់មនុស្សនិងសត្វ បរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល5ថ្ងៃបានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq4KBsxdrYhYPLhUkqtNDDgC_2wxwQB3qrGMMFS1gxnYIetmPJi7-dlGelZMt_TGbZsSTu7h8WqhpH3xJ79CPWO08N2ivGUlbaCrqCjNjWh781cOYdS8YJK9toPmFM7ErG4ZHoO76ngj1PYF11hFcbrJu0em6yjaX4XPWuR7TuMc4aHdVcIklpaTNS1rNS/s1280/photo_2025-10-21_09-09-18.jpg

លោក ណារ៉ា បានសង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ទៅ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវនេះរកឃើញសារធាតុគីមីមួយចំនួនទៀត ដែលតម្រូវឲ្យធ្វើផែនការរៀបចំដើម្បីបន្សាប ឬបំផ្លាញចោល ដែលទាមទារឱ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ ហើយលោកក៏បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហានោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9O80Zn0n89zMc40CqCBBUAu9X3xWNEU3PLd8qgVvnfcJejNuQj9iQMZNd9mgoKbWY1YXej3uetde3xY1b-s1ReFZBCwl5S5juRaosrwl7v0hGao0e3WZCGAmKEGpOzi-5kHJenpyLpbKH3XLlX8geQ4NZ2FZron8GTbqxIUpA_anSAVDZvxYLYe2kGMW/s960/photo_2025-10-21_09-09-17.jpg
សរុបមក មិនថាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ និងនៅក្នុងពេលដែលភាពតានតឹងកំពុងបន្តកើតមាននៅតាមតំបន់ព្រំដែនមួយចំនួននោះទេ មនុស្សជាច្រើនសុទ្ធតែដឹងថា យោធាថៃបានលួ.ចប្រើនូវអាវុ.ធគីមីដើម្បីប្រឆាំងលើកងទ័ព និងជនសុីវិលកម្ពុជា។ ប៉ុន្តែជាសន្តាននៃជាតិសាសន៍ដែលពូកែបំភ្លៃការពិត ថៃតែងបដិសេធដោយមិនអៀនខ្មាស និងមិនទទួលស្គាល់ការពិតជាដាច់ខាត៕

នាយករដ្ឋមន្ត្រីថៃ ៖ «ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែមានដំណោះស្រាយ រីឯការចូលរួមកិច្ចប្រជុំ JBC គឺដើម្បីការពារអធិបតេយ្យ មិនបាត់ប្រយោជន៍»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយពីជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែមានដំណោះស្រាយ មិនអាចនៅបែបនេះបានទេ រីឯការចូលរួមកិច្ចប្រជុំ JBC គឺដើម្បីការពារអធិបតេយ្យ មិនបាត់បង់ផលប្រយោជន៍ ។ ការរំលាយសភាជាអំណាចរបស់នាយករដ្ឋមន្ត្រី ដែលពេលនេះបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចហើយ លោកក៏ដឹងពីថ្ងៃបញ្ចប់តំណែងដែរ បើពុំអាចដឹកនាំប្រទេសទេ លោកនឹងប្រគល់សិទ្ធិឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២០ ខែតុលា នៅវិមានរដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពីដំណើរការកិច្ចប្រជុំ JBC កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់ថាក់បុរី ប្រទេសថៃ ដែលមានមតិមួយចំនួនប្រឆាំង លោកថា កិច្ចប្រជុំនេះនឹងដំណើរការ ប្រទេសថៃមិនបានបាត់បង់ផលប្រយោជន៍ទេ ។

នេះជាអ្វីដែលអាចសម្រេចបានតាមតម្រូវការរបស់រដ្ឋាភិបាល និងពលរដ្ឋថៃ ដោយផ្តោតសំខាន់លើកិត្តិយស និងអធិបតេយ្យជាតិ យើងនឹងចូលរួមកិច្ចប្រជុំរហូតដល់មានដំណោះស្រាយ ថាតើប្រទេសទាំងពីរនឹងប្រឈមមុខគ្នាបន្ត ឬត្រូវទទួលយកការដាក់លក្ខខណ្ឌទាំងសងខាង ។ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនអាចនៅបែបនេះបានទេ ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពាក់ព័ន្ធនឹងសំណួរសួរថា តើរដ្ឋាភិបាលអាចរំលាយសភាមុនពេលកាន់តំណែងរយៈពេល៤ខែដែរឬទេ ដោយលោកថា ការរំលាយសភាជាអំណាចរបស់នាយករដ្ឋមន្ត្រី លោកមិនចាំបាច់និយាយជាសាធារណៈថារំលាយសភាឬអត់នោះទេ ។ លោកចង់រត់គេច ឬកាន់តំណែងបន្តក៏បាន ពីព្រោះលោកដឹងពីថ្ងៃបញ្ចប់តំណែង បើទៅមិនរួចទេ នឹងប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

ករណីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើរដ្ឋាភិបាលគ្រប់គ្រងប្រទេសមិនដល់រយៈពេល៤ខែ គឺលោក អនុថីន ឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត និងព្យាយាមរក្សាការសន្យាជាមួយគណបក្សប្រជាជន ប៉ុន្តែបើមានអ្វីផ្សេងកើតឡើងត្រូវតែជួយគ្នាដោះស្រាយ ។ វាដល់ពេលវេលាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើពុំអាចដឹកនាំប្រទេសទេ លោកនឹងប្រគល់អំណាចឱ្យពលរដ្ឋ ដែលនេះជាការអនុវត្តក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ក្រុមជ្រុលនិយមថៃបានប្រមូលគ្នាធ្វើបាតុកម្មនៅបរិវេណខាងមុខក្រសួងការបរទេសដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលការចូលរួមកិច្ចប្រជុំ JBC កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា នៅខេត្តចាន់ថាក់បុរី ដោយសារគិតថាគ្មានប្រយោជន៍ និងលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលថៃការពារអធិបតេយ្យ និងឯករាជ្យជាតិជាបន្ទាន់ ៕

ព្រែកជីកថ្មី តម្លៃ១០០លាន នឹងតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ

0

គម្រោងព្រែកជីកថ្មី តម្លៃ១០០លានដុល្លារ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រកាសជាផ្លូវការដោយ លោកអ្នកឧកញ៉ា ពុង ឃាវសែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFuobFlBqLG-htLzezQngOOPzg8tWmBKs1VcVsdzjFWAEXJjZJ_NX7LgdJUEG212w-K5XxWGxRL_eW-7tJs-IEFNE6oPUvo96pJWLLrUfOz26zsYnnKT63K5J6TklU9lapbzEIo1h2WLEoovELM-LHLAiL9k70l4iqegW4q5_FnjrCBZ1ppTXTmHEss6gZ/s1024/image_2025-10-20_13-46-33%20(2).png
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥ មលោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា៖”ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង១០គីឡូម៉ែត្រតម្លៃ១០០លាន ភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt43olMGC9FL3POyJvile_6Vpfv3WCATqO5St6xYgFNbiBNlDQs31arD1Ojw_y3nhgZzMle6bS15ZP1PLHBt1XITuI2vOK5h9k5G8lxB61PJ0ke3jICuODokUx8QPVn7hncRHR4B6z3-CbEUeZEesI49mA8XNpyct6AUBPKkQm4ACuiKpVKckpB-EKg72E/s1280/image_2025-10-20_13-46-30.png

គម្រោងនេះ តភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35QvwGZzNARjmxBPUb6SKCv5WWmGijoPta7dIAUBHkB7VGAiZV-ECxpDsfxgFaDG49zhF6N-MyvuL7CHz6P0Jr1XeLHOR8pNxGLrpHkBwdbqOR06RomGBQvoiH3p7SkeTRQzSn5yBUDL99CZSnQNGj0DXkxvKdT6_tq4mDsojBilROgM9ObESSMjcjOTQ/s1024/image_2025-10-20_13-46-31.png

ការសាងសង់ព្រែកជីកថ្មីនេះ ដើម្បីជួយឱ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕

តារាចម្រៀង ប៉ាច គីមមួយ តំណាងកម្ពុជាចូលរួមកម្មវិធីមួយបានជួបជាមួយនឹង Thin Lamphone

0

តារាចម្រៀងប្រចាំរស្មីហង្សមាស ប៉ាច គីមមួយ បានតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 2025 ដែលរៀបចំឡើងនៅម៉ាឡេស៊ី។ មិនត្រឹមតែប៉ុណ្ណោះ គីមមួយ បានបង្ហាញថាមានមនុស្សជាច្រើនចូលចិត្តកម្ពុជា ខណៈរូបនាងក៏បានសំណេះសំណាលជាមួយតារាចម្រៀងឡាវ Thin Lamphone ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Zxcb1prvB3LmecldxMaIuheY_jbn3tH9tq1PSQnktfrVwK3rsup2OKkZyyaGorjkBUQDofEEhOjlTjjoil82ccln-QlIZUlexZ9G86iH85iYg2DdkvUwwqPlADj492MKLkDEc_pvtnMDxjWK1Wd987SlXXLWZ32admt5NO5YcqB2Q961o4yRnlkwxXGm/s2048/image_2025-10-20_14-02-38.png

នេះគឺជាលើកទី១ហើយសម្រាប់ ប៉ាច គីមមួយ ដែលបានតំណាងកម្ពុជានៅលើឆាកអន្តរជាតិក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 2025 ក្រោមប្រធានបទ «ភ្លេងការរួបរួម ចង្វាក់នៃមិត្តភាព» (Melody of Unity, Rhythm of Friendship) មានការចូលរួមសម្តែងចំនួន ១០ នាក់មកពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។ ប៉ាច គីមមួយ បានបកស្រាយចម្រៀងទោល មួយបទមានចំណងជើងថា «Cambodia, how do you do» ដែលមានការលាយរ៉េបផងដែរ និងបទ « The land we love » ដែលបកស្រាយរួមជាមួយនឹងតារាចម្រៀងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_L5866ag-isP2sdbxhflrGYzIlRYeBG0ypdvSoqtlFJenIqMFw45bGbVivmkpxdYCMt5oBYTR5gtUr_H5XCynAyUTW-eIx_BuqRsZmLXJuUnpf2xn1n2-8QV6Pw1FpCaScBB96bFIcMMczVhSk2IIt6wjQ6697NIk37_x2C2Xiz1ipkO5DuKimNPY6iw/s2048/image_2025-10-20_14-02-39.png

ក្រោយពីបញ្ចប់បេសកម្មរបស់ខ្លួន ប៉ាច គីមមួយ បានបង្ហាញថា នេះជាក្តីរំភើបបំផុតក្នុងជីវិតនាង ដែលមានឱកាសតំណាងប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 20205 ហើយអ្វីដែលរំភើបបំផុតនោះគឺមានបងប្អូនច្រើនស្រលាញ់ចូលចិត្តកម្ពុជា។ ក្នុងវីដេអូដែលតារាចម្រៀងរូបនេះបង្ហាញគឺគេបានឃើញអ្នកចូលរួមតំណាងប្រទេសផ្សេងទៀតបង្ហាញការរាប់អានរាក់ទាក់មកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5z_hyxHWOczKu732RYT-7DEbCXlkzbi7lr4i0rpOXf_vE88dWp3cpKKYY1IIgpKtYZbIAbb7pXyXx6q5i6RVmrJVdGEPfUGwUq3D6MNq-K1GPvOxgcvfo-Y8HFkO6aaIaNF9ceowhkHT6MRSOV6FLcqz7SUmSV2AUE8662lf-OGHpBtoo_BZ1qfpf6rHa/s1918/image_2025-10-20_14-02-44.png

លើសពីនេះទៅទៀត គីមមួយ ក៏បានជួយនឹងតារាចម្រៀងឡាវ Thin Lamphone ផងដែរដោយអ្នកទាំងពីរបានថតរូបប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងល្អប្រកបដោយសុខុមដុមរមនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEo1gkMYhu18IdCI6Xow-GlhGfy6yFNxdkXoRPQGq6rvZA_cRNr-po8hLypK5RkI-CaKbReAOT4qijQC4HU5CnoZgO1Ihj2Iya17MF8Pv-y1CqVhckcpvrEKILRO6wJrD91V2jUJbrP2bo4KP23_LZCyEDvgQYl0PEmdmB07Mk4GArso1AbS3QFb0hUxmI/s1920/image_2025-10-20_14-02-45.png

តារាចម្រៀងឡាវ Thin Lamphone កាលពីពេលថ្មីៗកន្លងមកនេះគឺបានរាំបទចម្រៀងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហើយនាងធ្លាប់មកសម្តែង ការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះបន្ទាប់ពីអ្នកទាំងពីរមានឱកាសសហការគ្នាជាលើកដំបូង។ ចាប់តាំងពីពេលនោះមកអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅកាន់តារាចម្រៀងឡាវរូបនេះថែមទាំងបង្ហាញការស្រលាញ់ជារឿយៗនៅលើបណ្តាញសង្គមរបស់នាងផងដែរ៕

Ka Ismee ប្រតិ.កម្មនឹងសម្តីថា ណូលី មិនសមនឹងខ្លួន

0

អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បាន ប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3RHC86zaB6IXRfvg7rVm5qWJSdin3MneY4Lnv6LB3S3j3NPpD0db7t1eHPOr_JwCvyBjI-5oLn9GwiCkQ0o-o51_oCLYXeCzya_zy9gazW4PYxTcKaGeZqQuUV_rhyMTGfvEIB_P-ZOMoIUq8wFjrnE5q7JkPEJ5foTcEJSXCawHL9B1mhmRj2OWUoU3D/s2048/image_2025-10-20_15-11-59.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង ណូលី បានរៀបការជាមួយនឹងអ្នកលក់អនឡាញ Ka Ismee បន្ទាប់ពីនាងបានកែប្រែ ណូលី ឱ្យក្រោកឡើងម្តងទៀត។ បន្ទាប់ពីរៀបការរួចកាលពី១៧ ខែតុលា ស្រាប់តែអ្នកគាំទ្របានឃើញភរិយា ណូលី ចេញមកប្រតិកម្មនឹងសម្តីរបស់អ្នកលេងបណ្តាញសង្គមដែលបណ្តុះបង្អាប់ស្វាមីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrdnwj78cGilgLgTGylxNtv_BA5iB2rPAg2aHDF7cbvO5eUHfUBNqwnSYfcAaoeuFtygWwCCqs7-XQQDVw5DB9qcDBmF20rFMewPWScAFpdZZJSHKz7Z5mnqXlOJFvFDh0E-QUYfKhN71AJ8MAeix0LUkd_a8sFq2Z6WTQrTs13aZMHwcP6nkaKWP16Ani/s2048/image_2025-10-20_15-12-07.png

គណនីបណ្តាញសង្គមនោះមានការបញ្ចេញមតិថា «ខាងប្រុសអត់សមជាមួយកូនក្រមុំសោះ»។ ការបញ្ចេញមតិនេះបានធ្វើឱ្យ ស្រីកា ប្រតិកម្មដោយឆ្លើយតបថា «មុនខំមិនយកអីមកគិត? សំដីណាធ្វើឱ្យគេឈឺចាប់កុំយាយវាមិនល្អទេ។ រូបរាងប៉ុនប្តីខ្ញុំបើទោះមិនស្អាតសម្រាប់អ្នកណាតែស្អាតសម្រាប់ខ្ញុំ រូបរាងខាងក្រៅមិនសំខាន់ សំខាន់គេអាចធ្វើឱ្យខ្ញុំមានក្តីសុខរឺអត់?»។ ភរិយា ណូលី បានបន្តទៀតថា « យកប្តីមកស្អាតអាចបំរើខ្ញុំគ្រប់សព្វអត់? ខ្ញុំរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសខ្ញុំបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ យកទៅគិតម្តងទៀតមុនដើរខំមិនគេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIO0IVuQ-eN7OhVGkTRbfAdm6LwWagx9wlR_3AcKQmQ6j-rUvrFDNZ5fLBf8QYvqjc_iVaRMXLE9GLgdwK4f1hcw0BqMwHLAgSV5VGrpk8iwQPeFrp6whVPZU-19gtzhYVrL0LLcFRBK036OPXzYeQR15GmzZdC1CeR6YI7IDnjongkU2LeqxhKUq4cRtj/s2048/image_2025-10-20_15-11-57.png
គួរឱ្យដឹងថា ណូលី បានបរាជ័យលើជីវិតអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ខណៈលោកបានបាត់មុខពីអាជីពសិល្បៈហើយរូបរាងមានសភាពធាត់។ ក្រោយពីមានទំនាក់ទំនងជាមួយស្រីកា រូបនាងបានកែប្រែឱ្យ ណូលី អាចប្រឡូកអាជីពសិល្បៈឡើងវិញព្រមទាំងប្រែរូបរាងដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរបានតស៊ូជាមួយគ្នារហូតមានសមត្ថភាពទិញផ្ទះធំទ្រនំខ្ពស់និងរកស៊ីរីកចម្រើនជាមួយគ្នារហូតដល់ពេលនេះក្លាយជាប្តីប្រពន្ធចូលរោងការតាមប្រពៃណី៕

បណ្ដាញ BBC នៅថៃរិះគ.ន់សារព័ត៌មានដ៏ធំមួយរបស់ថៃ ថាផ្សព្វផ្សាយព័ត៌មានអុចអាល និងគ្មានវិជ្ជាជីវៈ

0

បាងកក៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិដ៏ធំមួយរបស់ពិភពលោក BBC និងមានបណ្ដាញផ្សព្វផ្សាយនៅក្នុងប្រទេសថៃដែរនោះ បានធ្វើការរិះគ.ន់ដោយបើកចំហរទៅលើសារព័ត៌មាន Amarin TV ដែលជាស្ថាប័នព័ត៌មានក្នុងស្រុកធំមួយ ប៉ុន្តែធ្វើការផ្សព្វផ្សាយព័ត៌មានដោយគ្មានវិជ្ជាជីវៈ ញុះញង់ឲ្យមានការរើសអើ.ង និងប្រើប្រាស់ពាក្យសំដីមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtloKilNZI1PK-rn73v3RMHQwnkqQ5qzBTB642lxLVJ7BISIiA71Kbbz3DrSI-lC4dz2x4FcRZE-nIHrzZTrZe__ViBhzF3jtshTRZVSRusNeDgYCbeO8apKSR9EQb6I7yy-mr74ZqDVL-dCLCU95X2hgpD-48f2aik5hie0SQssD7CKrzNUMXyjsDjV2X/s960/photo_2025-10-20_15-39-15.jpg
យោងតាមទំព័រផ្លូវការរបស់ BBC Thai កាលពីថ្ងៃសៅរិ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ បានសរសេនូវសំណេររិះគន់មួយជាមួយនឹងអត្ថន័យយ៉ាងដូច្នេះថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយថៃក្នុងជម្លោះកម្ពុជា-ថៃកំពុងត្រូវបានចោទសួរ ថាតើពួកគេបានគោរពតាមគោលការណ៍សារព័ត៌មានឬអត់? ខណៈភស្តុតាងជាក់ស្តែងនៅក្នុងករណីថ្មីៗនេះ ពួកគេបាននិយាយប្រមា.ថទៅលើសកម្មជនសិទ្ធិមនុស្សថៃ លោកស្រី Angkhana Neelapaijit ដែលមិនយល់ស្របនឹងទង្វើរបស់លោក Kan Jom Phalang ចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅព្រំដែន ដោយពួកគេបានធ្វើការសើចចម្អក និងហៅលោកស្រីថាជា «មាតានៃប្រទេសកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZaNGqvR3vhoiiQsCbD9rHCiBYuh03NHVcC8nytiJD3tfgaB3nrkNQVStriXWfJZjFrGBBQDnm2s-K6TypX2to0LkGBizFU3wG_12e6sSlrzoAXWI4Fc0Bvvp7IdvqwLWzk3cvoqgd9JL20r69QOqgwsbWT6gUrDQfi6oA7V8VPnnsHwyea3lhJU7Qu9jt/s1280/photo_2025-10-20_15-37-58%20(3).jpg

លើសពីនេះ BBC Thai បានកត់សម្គាល់ថា កម្មវិធីព័ត៌មានផ្សាយផ្ទាល់របស់ថៃមួយនេះ បានប្រើពាក្យពេជន៍រើសអើង ដែលជំរុញឲ្យមានការស្អ.ប់ខ្ពើមគ្នារវាងប្រជាជន និងប្រជាជនម្តងហើយម្តងទៀត រួមទាំងឃ្លាមួយចំនួនដែលមាក់ងាយមកកាន់ខ្មែរដូចជា “ចូលចិត្តសម្ដែង ឬពូកែធ្វើDrama ថាថៃធ្វើបាប” ចាត់ទុកយោធាកម្ពុជាថា “អន់” ហើយថែមទាំងជះកំហឹ.ងជាញឹកញាប់លើប្រព័ន្ធផ្សព្វផ្សាយ និងប្រើវាជាឧបករណ៍ដើម្បីឃោសនា និងលើកតម្កើតពីយោធារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtAiffTf7Rm_IymvPPEa3I1vjZkPe-YGuzd002nBxe9KLMJQScsPo-T1YQC4A16rQEHvW6o3F688KQdtgRaDAt4YMWlkfHfvS0-7Xp8m2ZhLJSL9j39zzoFNV15Wcx_iOxTbnoVxePb8gBtDuwr4hCKAm7bB-cmfurHNhNDh_ZEETSUjh3exfwvz_n_LLy/s1024/photo_2025-10-20_15-37-58%20(2).jpg

សកម្មភាពរបស់ពីធីករ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានរបស់ទូរទស្សន៍ Amarin TV បែបនេះ ត្រូវបាន BBC Thai ចាត់ទុកថា គឺជាទង្វើញុះញង់ បង្កហេតុឲ្យមានភាពតានតឹង និងបញ្ឆេះជម្លោះរវាងប្រទេសនិងប្រទេស តាមរយៈការប្រកាន់ភាពម្អៀងជ្រុលក្នុងការផ្សាយព័ត៌មាន ចោ.ទប្រកាន់អ្នកមានគំនិតផ្ទុយថាក្បត់ជាតិ និងប្រើពាក្យសំដីគ្មានវិជ្ជាជីវៈ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលស្ថាប័នបរទេសមានមូលដ្ឋាននៅប្រទេសថៃបានរិះគ.ន់អំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយព័ត៌មាន។ កន្លងមក មានទាំងស្ថានទូតប្រទេសផ្សេងៗដូចជា ចិន និងកូរ៉េខាងត្បូង ក៏បានច្រានចោលនូវការផ្សាយទាំងបំភ្លៃការពិតរបស់សារព័ត៌មានធំៗរបស់ថៃដូចជា The Nation និង Bangkok Post ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCgHpQl5WUFTxaOSlD4olG9sdJrRxNTt_7OgM7C4uZCXVIJBlEtkRyvI7I1EA4zTk7SLZhp_8JtzqDQrcZMflX5lXuFaXT8WmtrUMbrH7dYjP5RQhQ7fUWDagebGYDakDEbGnJ0iBvoccOOBt5dLp4aG5YIrF2c_JQBtU0HkiGi9M18q8Fw4ioLrilY7FU/s1200/photo_2025-10-20_15-37-58.jpg

យ៉ាងណាក៏ដោយ ការរិះគន់របស់ BBC Thai ទៅលើទូរទស្សន៍ Amarin TV ដូចខាងលើនេះ ហាក់មិនសូវទទួលបានមតិវិជ្ជមានពីពលរដ្ឋថៃប៉ុន្មាននោះទេ ដោយពួកគេម្នាក់ៗតែងមានទំនោរទៅលើការនិយាយយកល្អសម្រាប់ខ្លួនឯង និងមិនដែលពិចារណាថាវាជារឿងខុសឬត្រូវនោះទេ ឲ្យតែវាបម្រើផលល្អសម្រាប់ថៃ នោះពួកគេនឹងគាំទ្រជានិច្ច៕

អតីតមេបញ្ជាការយោធភូមិភាគ២ ប្រាប់នាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវក្នុងការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ

0

ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ថៃ បុគ្គល ប៊ុនស៊ីន ផាកក្លាង បានប្រាប់នាយករដ្ឋមន្ត្រីរបស់ខ្លួនទទួលខុសត្រូវក្នុងការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ដែលកងទ័ពថៃបានយកបន្លាលួសមកព័ទ្ធដីលំនៅឋាន ដីផ្លូវ និងដីចម្ការរបស់ពលរដ្ឋខ្មែរដោយខុសច្បាប់ ហើយបុគ្គលនេះថា ការបណ្តេញពលរដ្ឋខ្មែរអាចធ្វើបានច្រើនវិធី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវពិភាក្សាជាមួយកងទ័ពគ្រប់ជាន់ថ្នាក់ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២០ ខែតុលា បុគ្គល ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ បានធ្វើដំណើរមកសាកលវិទ្យាល័យបច្ចេកវិទ្យាមួយនៅទីក្រុងបាងកក ដើម្បីចូលរួមគម្រោងរួមកម្លាំងគ្នាបង្កើតថាមពល ក្រោមប្រធានបទ «ការពិតពីព្រំដែនថៃ» ដែលមាននិស្សិត និងពលរដ្ឋជាច្រើនមកចូលរួម ។ បុគ្គល ប៊ុនស៊ីន បាននិយាយពីថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាកន្លងមក ព្រមទាំងសរសើរកងទ័ពដែលចូលរួមឈ្លានពាន ។

បុគ្គលនេះបន្តថា បន្ទាប់ពីចូលនិវត្តន៍ពីការងារកងទ័ព ខ្លួនត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យតែងតាំងជាអង្គរក្សពិសេស ខណៈកងទ័ពជើងគោកបានតែងតាំងខ្លួនជាទីប្រឹក្សាមេបញ្ជាកងទ័ពជើងគោក ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ ។ បច្ចុប្បន្ន ខ្លួនមានភារកិច្ចសំខាន់ គឺចូលរួមកម្មវិធីផ្សេងៗជួបជាមួយពលរដ្ឋ និងនិស្សិតសាកលវិទ្យាល័យ ។

ឆ្លើយតបនឹងសំណួររបស់អ្នកចូលរួមដែលសួរថា បើពលរដ្ឋខ្មែរមិនព្រមចាកចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់តាមការទាមទាររបស់ថៃ តើថៃមានវិធីបែបណាដើម្បីបណ្តេញពលរដ្ឋខ្មែរ និងចំណាយពេលយូរប៉ុនណា? បុគ្គល ប៊ុនស៊ីន ថានាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ត្រូវតែទទួលខុសត្រូវក្នុងការបណ្តេញពលរដ្ឋខ្មែរ ។ នាយករដ្ឋមន្ត្រីថៃត្រូវចេញបញ្ជាទៅក្រសួងនានាឱ្យចាត់វិធានការបណ្តេញពលរដ្ឋខ្មែរ ប៉ុន្តែចាត់វិធានការបែបណា គឺអាស្រ័យលើនាយករដ្ឋមន្ត្រី និងមន្ត្រីស្ថិតក្រោមបញ្ជានាយករដ្ឋមន្ត្រី ។

ការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ អាចធ្វើបានច្រើនវិធី ហើយនាយករដ្ឋមន្ត្រីថៃមិនអាចធ្វើខ្លួនឯងដោយគ្មានការពិភាក្សាជាមួយកងទ័ពគ្រប់ជាន់ថ្នាក់ទេ ពីព្រោះប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ។ បច្ចុប្បន្ន កងទ័ពថៃកំពុងចាត់វិធានការគ្រប់តំបន់ និងសូមឱ្យពលរដ្ឋផ្តល់កម្លាំងចិត្តដល់កងទ័ពធ្វើសកម្មភាពនៅព្រំដែន បើមិនសម្រេចដូចការគ្រោងទុក ត្រូវរៀបចំផែនការបន្ទាន់ដើម្បីទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ប៊ុនស៊ីន ផាកក្លាង គឺជាបុគ្គលញុះញង់ឱ្យពលរដ្ឋថៃគាំទ្រកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជា រហូតដល់ស្តេចថៃសព្វព្រះទ័យយ៉ាងខ្លាំងតែងតាំងឱ្យធ្វើជាអង្គរក្សពិសេស ពីព្រោះកន្លងមក បុគ្គលនេះបានរាយការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទៅស្តេចដោយផ្ទាល់ ។ ទោះជាឈប់កាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ប៉ុន្តែពលរដ្ឋថៃនៅតែសរសើរបុគ្គលនេះ និងរិះគន់លោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី គ្មានជំហរម៉ឺងម៉ាត់ជាមួយកម្ពុជា ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីគោលជំហរមិនព្រមបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ ហើយក៏គ្មានការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការទាមទាររបស់ថៃឡើយ ។ រីឯរដ្ឋាភិបាលថៃបានដាក់លក្ខខណ្ឌចំនួន៤ សម្រាប់កម្ពុជា រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន (ថៃចង់មានន័យថា ឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងតំបន់ផ្សេងទៀតតាមព្រំដែនដែលថៃថាជារបស់ខ្លួន) ៕

តារាចម្រៀង K-Pop Demon Hunters ចង់សហការជាមួយ Jungkook

0

ថ្មីៗនេះតារាចម្រៀងស្រី និងជាអ្នកនិពន្ធបទចម្រៀង EJAE បានទាក់ទាញការចាប់អារម្មណ៍នៅពេលបង្ហាញខ្លួនក្នុងកម្មវិធី Newsroom របស់ប៉ុស្តិ៍កូរ៉េ JTBC ។ EJAE គឺជាសំឡេងរបស់តួឯកស្រី Rumi ដែលជាសមាជិកនៃក្រុមនារីប្រឌិត HUNTR/X នៅក្នុងរឿងភាគគំនូរជីវចលដ៏ល្បីល្បាញ «K-Pop Demon Hunters »។ នាងក៏បានចូលរួមក្នុងការនិពន្ធ និងសម្តែងដោយផ្ទាល់នូវបទចម្រៀងជាច្រើននៅក្នុងបទភ្លេងរបស់ខ្សែភាពយន្តដូចជាបទ «Golden» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqjjNvTe3315VfFL9Xjk1IuaNNlvzjOyKAunXg2DmoJrnp8jJzzSAUD_8WGHMw44hX0YmoQJFP6Uq0jUvhITkKD0LvtIZjL2aUNwbNexFeS1uIJ2FCsomV1DDWBoa2lBfpmFIGSgUXxrzk18FYbtBYZhmqLHzEDWGqdHxXU5bjcvM8GIXkwcq3OyUyaGpB/s1439/image_2025-10-20_11-46-22%20(2).png

នៅក្នុងកម្មវិធី EJAE បានចែករំលែកថា «ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំកំពុងសុបិន។ ខ្ញុំតែងតែចង់បង្កើតបទចម្រៀងដ៏ល្បី ប៉ុន្តែខ្ញុំមិនគិតថាវានឹងមកលឿនបែបនេះទេ»។ នាងបានបន្ថែមថា ការថតបទ «Golden» ក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅផងដែរ៖ «ខ្ញុំបានយំយ៉ាងខ្លាំង ពេលកំពុងថតបទចម្រៀង។ ខ្ញុំមានការតស៊ូនៅពេលនោះ ហើយដាក់រឿងរបស់ខ្ញុំទៅក្នុងបទចម្រៀង។ ខ្ញុំអាណិតដល់តួអង្គ Rumi ហើយបទចម្រៀងនេះបានផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមដល់ខ្ញុំ»។ នៅពេលសួរពីសិល្បករដែលគាត់ចង់សហការជាមួយបំផុត EJAE មិនស្ទាក់ស្ទើរក្នុងការជ្រើសរើស Jungkook សមាជិក BTS ។ ចម្លើយភ្លាមៗបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារតែ Jungkook ក៏មានអាល់ប៊ុមទោលដ៏ជោគជ័យខ្លាំងហើយលោកក៏ធ្លាប់បកស្រាយបទចម្រៀង «Golden» នៅក្នុងរឿង «Kpop Demon Hunters» ដែលជួយឱ្យ EJAE កាន់តែល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMlV3TbMwMms-eoHIm6eBj4ja22M5EEaR1zX1-HCZZPabEcxKSocwdv-Vjto10FJ8xDXhG12LYPBkCApmDS-x6SceGqlwp7E8AnbxlVHj1RIW6De32l6r1Dcl17HpXcCIosO8qOuAAaf7KhfYB3v5PawsJnoyk5APOFUhO10hZtJnZ3V9-vYPBxdRq20Me/s658/image_2025-10-20_11-46-21%20(3).png

EJAE បានសរសើរ Jungkook ថា «គាត់ច្រៀងបានល្អណាស់ និងបញ្ចេញអារម្មណ៍តាមរយៈសម្លេងរបស់គាត់បានយ៉ាងល្អ។ ខ្ញុំចង់សរសេរបទភ្លេងដ៏អស្ចារ្យសម្រាប់គាត់។ វាជាកិត្តិយសក្នុងការធ្វើការជាមួយគាត់»។ ក្រឡេកទៅមើលដំណើររបស់នាងវិញ EJAE បាននិយាយថាតន្ត្រីគឺជាកម្លាំងព្យាបាលរបស់នាង។ តារាចម្រៀងរូបនេះបាននិយាយពីគម្រោងអនាគតរបស់នាងថា៖ «ខ្ញុំចង់បន្តរីកចម្រើនក្នុងនាមជាអ្នកសិល្បៈ និងជាអ្នកតែងនិពន្ធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBmlFkPauOmlOJ6a0ypBmOulPoM146lUPCM55AbfvlKp19UAeYv7_UIaMNDd1PxsNVWvRh8c3jx8AXmp4NXYq38Jeu9LqDhxOyMczPSqSIQ4Cum6H8iujIBEPavtncC5jBRTQrz0gk0ah3pgNlz9sXzY7MsxScWaLvqEJBXuOWQIrC4KAKh1v_394otg47/s853/image_2025-10-14_16-29-55%20(2).png
ឈ្មោះពិតរបស់ EJAE គឺ Kim Eun Jae កើតក្នុងឆ្នាំ ១៩៩១ ។ នាងជាសិក្ខាកាមអស់រយៈពេលជាង ១០ ឆ្នាំនៅ SM Entertainment (តាំងពីឆ្នាំ ២០០៣) ប៉ុន្តែនៅទីបំផុតនាងមិនបានបង្ហាញខ្លួនដំបូងឡើយ។ បន្ទាប់មក EJAE បានបោះបង់ផ្លូវហ្វឹកហាត់របស់នាង ដើម្បីក្លាយជាតារា Kpop ដោយងាកមកធ្វើជាអ្នកនិពន្ធបទភ្លេងវិញ។ នាងបានចូលរួមក្នុងការនិពន្ធបទភ្លេងសម្រាប់សិល្បករ SM Entertainment ដូចជា Red Velvet, Taeyeon, aespa និងសិល្បករ Kpop និងក្រុមល្បីៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7k5guBOWTPajgCMHBoG981ODXUwux0rJ8InzX9-FDeFfrj-cK5t2RZVEpWBoGbV_iUszqEAnwUDyn_cNk5zjkQKbpG_pWFNjrKpL5jVcVWr7vFUGTkrfsMPOowD9v0knnl4MFPwuDcLT3nPWLwsL-5Xt1QpImQCtr1gR73EP-uUMRXecEj7wmYuHrwvrg/s640/image_2025-10-14_16-29-55%20(3).png

ការចូលរួមក្នុងការបញ្ចូលសំឡេង និងការនិពន្ធបទភ្លេងសម្រាប់ «Kpop Demon Hunters» មិនបានរំពឹងទុកបានក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងអាជីពរបស់ EJAE។ វាបានជួយនាងឱ្យមានទំនុកចិត្តឡើងវិញក្នុងនាមជាអ្នកចម្រៀង និងបញ្ជាក់ពីទេពកោសល្យរបស់នាងក្នុងពន្លឺថ្មីមួយ។ ផលិតករក៏បានសរសើរពីសំនៀងដ៏គួរឱ្យចាប់អារម្មណ៍របស់ EJAE និងលើកទឹកចិត្តនាងឱ្យសម្តែងជាជាងនៅពីក្រោយឆាក។ នៅថ្ងៃទី ២៤ខែតុលា EJAE នឹងចេញបទចម្រៀង «In Another World» ដែលជាការបង្ហាញខ្លួនជាផ្លូវការរបស់នាងក្នុងនាមជាតារាចម្រៀងទោល៕

អ្នកបង្កើតមាតិកាម្នាក់ចេញមុខនិយាយរឿងហួសចិត្តទាក់ទងនឹងសណ្តាប់ធ្នាប់នៅផ្លូវថ្មើរជើងចតុមុខ

0

អ្នកបង្កើតមាតិកា Shuy បានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីលោកបានទៅកម្សាន្តផ្លូវថ្មើរជើងចតុមុខ (Walk Street) បានឃើញជនបរទេសបន្ទោបង់ខ្វះសណ្តាប់ធ្នាប់នៅទីសាធារណៈរត់រកមន្រ្តីសណ្តាប់ធ្នាប់ឱ្យជួយបែរជាមានការរុញដាក់គ្នាពីមួយទៅមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaHki71OyARH7Jngo5zeWI2aqE5UOh4mIvu1GeWgVDMQZq8q6DcaAR7i1bK1F6NmBKgZ9NmknvSv_I9toCACVNqstx2ydnf4j8OaIqFOSLKheWPpPQRERJdg__cMRai5-r94vbpezVjDMYrtpouBl0mNy_G6JNvFb0ey1a8l44AS6w2yan-YgB9YVpshn7/s2048/image_2025-10-20_09-29-07.png

នៅយប់ថ្ងៃទី១៩ ខែតុលា អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម Shuy បានបង្ហាញថាលោកក្តៅចិត្តដោយលោកបានទៅលេង Walk Street ហើយបានអង្គុយញុំាអីនៅមាត់ទន្លេប៉ុន្តែមានជនបរទេស៣នាក់មកជក់បារី ស្តោះទឹកមាត់ ជាដើម។ អ្នកបង្កើតមាតិការូបនេះបានបន្តទៀតថា អ្វីដែលកាន់តែលើសលប់ធ្វើឱ្យខ្លួនអត់ទ្រាំមិនបានលើសពីការជក់បារី ស្តោះទឹកមាត់គឺមានជនបរទេសម្នាក់ដោយមិនដឹងថាជាជនជាតិអ្វីនោះទេ គឺបានបន្ទោបង់នៅមាត់ទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6mnGZUukc51ZIRzB4j_13D6nLac41e68a1B9cbDG5NdlbFwWdPO1IR7rEQzAGlX5hreDLi5zo8-L70ff2WVhtvqFvBn9PMy_64XAoUlTXUTX1dfA_NFUP7zM_Hw_qdoA0hXS9nnvUB9zdRX8TcVyu2fF-Rv6F4KIPUKe_vBqEjgl9oBYEydIST3Kx9kY/s2032/image_2025-10-20_09-29-11.png

អ្នកបង្កើតមាតិកា Shuy បានឱ្យដឹងទៀតថា នៅពេលឃើញដូចនេះលោកបានថតទុករួចហើយដើរទៅប្រាប់សមត្ថកិច្ចដែលដើរល្បាតនៅជិតហ្នឹង ប៉ុន្តែទទួលបានការឆ្លើយតបវិញថាខ្លួនគ្រាន់តែជាអ្នកល្បាតទេដោយឱ្យលោកទៅនិយាយជាមួយនឹងខាងសណ្តាប់ធ្នាប់។ ក្រោយមកលោកក៏បានដើរទៅនិយាយជាមួយនឹងបងៗខាងសណ្តាប់ធ្នាប់ហើយអ្វីដែលខ្លួនទទួលបានគឺមិនមែនជាតំបន់របស់គាត់ ដោយរុញឱ្យលោកទៅខាងតំបន់ផ្សេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJVez1TvEyK9RttIGe_YxL_9VVnXjThjnGGlFObt5JqjZcYl0_j5LxzqOEATqG6ZS4lDNXi-KqNpEP5Q-_jvzGzom9s4z40D3v_ziZCHpLGUGYutOm9j_h_j0vA_mJAX319UiOfbEMVLHJOLVt9ROeK-MUME3MMygFOax3PzfAlJ4bivTri9h2kXXki2a5/s2048/image_2025-10-20_09-29-12.png
អ្នកបង្កើតមាតិការូបនេះបានសម្តែងការហួសចិត្តយ៉ាងខ្លាំងព្រោះតែមិនដឹងទៅរកអ្នកណាឱ្យប្រាកដ ដោយគោលបំណងរបស់ខ្លួនគ្រាន់តែចង់ឱ្យសមត្ថកិច្ចឬខាងសណ្តាប់ធ្នាប់អប់រំជនបរទេស៣នាក់នោះ ប៉ុន្តែអ្វីដែលខ្លួនទទួលបានគឺពាក្យថាមិនមែនជាតំបន់របស់ខ្លួន។ ចុងក្រោយនៅពេលរុញគ្នាទៅវិញទៅមក Shuy បាននិយាយថាជនបរទេសនោះដើរទៅណាបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjakvVyS9D6G_ILma2NKs46TJ3uKVCaRa48VE0dlEEHQZYZ3fnO3PEUyJW96wyI8IwQHU9Vt-2_KhWr8_jKmO7dBLmv-DnN5nPrvsy00PD5XQkLUX74SCRyJKSeYmFWcjW0GIeEWiOqmonPmtbmQOiIUQ-ihRGXqU0v0UkDtmrYuJDm3z0J-zSifBVSBB_/s1280/image_2025-10-20_15-18-53.png

ក្រោយពីអ្នកបង្កើតមាតិការរូបនេះបង្ហោះវីដេអូនេះហើយបានធ្វើឱ្យប្រជាពលរដ្ឋហួសចិត្តយ៉ាងខ្លាំងដោយមានអ្នកខ្លះស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលើបញ្ហាមួយនេះព្រោះវាអាចបង្កឱ្យមានផលប៉ះពាល់នៅទីសាធារណៈដែលជាតំបន់ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងជនបរទេសទៅកម្សាន្តនៅថ្ងៃចុងសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAyoeR2RlEP-1Zi77r24Tl44Ipn4fJqQ2The-K42m_h0HdGimpwmJKrJpd_hwKoY9qXPNuK1kJN7ibikqCLmuYLCLlxiLSziTItTC3xOGqjeSzRQ7KQFpLlYMSsjad44ctgFzY6JGOS5OGaxrNFpRZQBv9_RhwgP-yV7jp3dftkpMgKYAilaQOS8uBCnJ/s1280/image_2025-10-20_15-18-54.png

គួរជម្រាបជូនថាកាលពីខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសហាមដាច់ខាត មិនឱ្យមានការជក់បារី គ្រប់បរភេទ នៅតាមទីសាធារណៈ ជាពិសេសតាមបណ្តោយផ្លូវថ្មើរជើងចតុមុខជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់៕

បាតុកម្មទៀតហើយ! ក្រុមជ្រុលនិយមថៃធ្វើបាតុកម្មទាមទារឱ្យលុបចោលកិច្ចប្រជុំ JBC និងលុប MOU ទាំង២ច្បាប់

0

ប្រទេសថៃ ៖ ក្រុមរួបរួបកម្លាំងដើម្បីទឹកដីការពារអធិបតេយ្យនៅប្រទេសថៃបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីលុបចោលកិច្ចប្រជុំ JBC កម្ពុជា-ថៃនៅខែតុលានេះ និងលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយពួកគេចោទប្រកាន់កម្ពុជាបំពា.នយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង ហេតុនេះ ថៃមានសិទ្ធិលុប MOU ទាំង២ច្បាប់ជាឯកតោភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMbOr-Of_EKc2gGgXxH5kBJ5GnUkfBJ5bgzrmb1b23kFRvnMGPMgoOxOMrg-6-1tzNxFEWqd_mMIUEfTuGwCbDSNIbjUSYGqQOj2Qxeizd-K7DV6f2_8e4BgbxTMBZV9dAYjCXNfVnvrQRItsaooahdwre7HE4aEYRrcK3X_G49jAPLtpOIyAAY9icbzpp/s800/photo_2025-10-20_14-26-15%20(2).jpg

នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា នៅក្រសួងការបរទេសថៃតាមបណ្តោយផ្លូវស្រ៊ីអយុថាយ៉ា ក្រុមរួបរួបកម្លាំងដើម្បីទឹកដីការពារអធិបតេយ្យដឹកនាំដោយបុគ្គល ពិជិត ឆ័យមង្គល បានប្រមូលផ្តុំគ្នាដាក់លិខិតទៅលោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីទាមទារឱ្យលុបចោលកិច្ចប្រជុំ JBC កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា រួមទាំងទាមទារឱ្យលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpNigUcWOK599OKKvptzA8G5sZSN_kK4ozWQiNB7gbBJpbn4IxHBFrF1VGDz6C_-kKac2tT4zU1wyEsuL6uZMqKaGQsez2OzLiRqIJPEK2bhujwOgtS8XGe4IgoeIjuWgxliya_73vdeTz1bsEdsqYkXhV6bBAq0A-QpRC4XmwBbk14IL_DrCm63y93pzS/s1067/photo_2025-10-20_14-26-15%20(3).jpg

ក្រុមបាតុករបានកាន់ទង់ជាតិថៃ និងកាន់ស្លាកសរសេរថា «រួមគ្នាលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១» និង «បញ្ឈប់ការចរចាក្នុងកិច្ចប្រជុំ JBC» ព្រមទាំងឡើងនិយាយលើរថយន្តដាក់ឧបករណ៍បំពងសំឡេងផងដែរ ក្រោមការពិនិត្យមើលសណ្តាប់ធ្នាប់ពីក្រុមសមត្ថកិច្ចក្រុងបាងកក ។

បុគ្គល ពិជិត ឆ័យមង្គល ដែលតែងតែដឹកនាំក្រុមជ្រុលនិយមធ្វើបាតុកម្មជាញឹកញាប់និយាយថា ថ្ងៃនេះ (ថ្ងៃទី២០ ខែតុលា) ក្រុមរួបរួមកម្លាំងដើម្បីទឹកដីបានធ្វើបាតុកម្មទាមទារឱ្យក្រសួងការបរទេសលុប MOU ទាំង២ច្បាប់ ពីព្រោះវាគ្មានប្រយោជន៍ដល់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ម្យ៉ាងទៀត ក្រសួងការបរទេស និងកងទ័ពថៃកាន់ផែនទីខុសគ្នា ។ បុគ្គលនេះបានចោទប្រកាន់កម្ពុជាបំពាន MOU មិនថាការបាញ់មកលើស្ថានីយប្រេងឥន្ធនៈ បាញ់មន្ទីរពេទ្យក្នុងអំឡុងសង្គ្រាមនៅខែកក្កដា ឆ្នាំ២០២៥ និងបង្កប់មីនបណ្តាលឱ្យកងទ័ព និងពលរដ្ឋថៃរងរបួស-ស្លាប់ ទើបថៃអាចលុប MOU ជាឯកតោភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRl0JlY55koaXALF6lLyHZsZvKJX-j9TfDMYLdeDnubyGvEdu6_90KUheY58NmR1-3wajyOv3F8O-6W67ECA-zIsKZoNGKYoR4KDysmIKOcBaF3fTVg9Oz_2sdWv5Uy1onncuQot6YlVTs-tfdGTNz5AmBQ1s8G5znFhL-G8p0pceLaPiSP59Me7qyw1ym/s800/photo_2025-10-20_14-26-15.jpg

មេដឹកនាំបាតុកម្មបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារក្នុងហ្វេសប៊ុកបង្ហាញពីគោលជំហរមិនព្រមបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា ទើបក្រុមបាតុករយល់ឃើញថា គួរតែលុប MOU ទាំង២ច្បាប់ និងលុបកិច្ចប្រជុំ JBC កម្ពុជា-ថៃ សិន ពីព្រោះបើបន្តការចរចា គឺមានន័យថា ថៃយល់ព្រមទទួលយកលក្ខខណ្ឌ និងការបំពាន MOU ។

ចំណែកមតិបារម្ភពីការលុប MOU ទាំង២ច្បាប់នឹងជាឧបសគ្គក្នុងកិច្ចប្រជុំទ្វេភាគីទាំង JBC និង GBC នោះ បុគ្គល ពិជិត យល់ថា គ្មានបញ្ហាទេ ភាគីទាំងពីរនៅអាចចរចាទ្វេភាគីបាន បើទោះជាគ្មាន MOU ។ ក្រុមបាតុករនឹងនាំគ្នាតវ៉ាដាក់សម្ពាធកិច្ចប្រជុំ JBC នៅខេត្តចាន់ថាក់បុរី នាថ្ងៃទី២១ ខែតុលា បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuQxeca76TJLQ4w8Y7ivm7nQlQ4DQiOdr12RvsUF-vUNSivrXPM0IStUeU8WHTaj7iUqYvNqZQlYFsq0rJ1JvDCM-JzQKwe-9TD5BTBuNq_nRtNL26vzDhglfx1_xVD8AjeYwDWRQy4jFp2UxCSM__Y7pT3kkscU_Onuy88hxS79ZnA0FI8al0ykxtgmd_/s800/photo_2025-10-20_14-26-14%20(2).jpg

គួរបញ្ជាក់ថា នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ក្រុមបាតុករបានប្រគល់លិខិតឱ្យលោក ថាណុប ប៉ាន់ញ៉ាផាត់តាណាគុន មន្ត្រីតំណាងក្រសួងការបរទេស ខណៈបុគ្គល ពិជិត មេដឹកនាំបាតុកម្មបានអានលិខិតមានខ្លឹមសារថា សូមលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ រួមទាំងលុបកិច្ចប្រជុំ JBC កម្ពុជា-ថៃ ក្នុងខែតុលា នៅខេត្តចាន់ថាក់បុរី ដោយសារ MOU មិនបានឆ្លងកាត់ការអនុម័តពីរដ្ឋសភា ហើយទាមទារឱ្យរដ្ឋាភិបាលការពារអធិបតេយ្យ និងឯករាជ្យរបស់ថៃជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiABhsV8LdXvKLei6xSfcZmI96NPqpSwii7x72dvlpAQyeK8dsi2nw_Q-8bUjCraG07f6kgfRVEDcx8cFnvjVcTIJ08widSGNDhd0F596E13vmB_csNr4LZbslskl37WnVB4p6T54c-dy98vwdiMPWCz1xwKNTYukCVpN7o2xYhGRpbVzzdasRcFz_XBhH9/s1067/photo_2025-10-20_14-26-14.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកិច្ចប្រជុំ JBC កម្ពុជា-ថៃ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃបានត្រៀមជូនដំណឹងមកកម្ពុជាឱ្យជ្រាបពីការសាងសង់របងព្រំដែន និងដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ។ ប៉ុន្តែក្រុមជ្រុលនិយមថៃថា កិច្ចប្រជុំនេះគ្មានប្រយោជន៍ ពួកគេនឹងលើកគ្នាទៅតវ៉ាដល់ខេត្តចាន់ថាក់បុរីនៅថ្ងៃទី២១ ខែតុលា ដើម្បីដាក់សម្ពាធឱ្យលុបចោលកិច្ចប្រជុំ ៕