ទឹកជំនន់នៅខេត្តភាគខាងត្បូងទើបស្រកចុះមិនទាន់ស្ងួតដីស្រួលបួលផង ពេលនេះស្រាប់តែអាជ្ញាជលសាស្រ្តរបស់ថៃបានធ្វើការព្រ.មានប្រជាពលរដ្ឋនៅតាមដងទន្លេចៅប្រាយ៉ា រួមទាំងទីក្រុងបាងកក ឲ្យមានការត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលរំពឹងថានឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ និងអាចឡើងដល់កម្ពស់ ២.០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។

យោងតាមសារព័ត៌មាន The Nation ការព្យាករណ៍អំពីកម្ពស់ទឹកឡើងខ្ពស់ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១២ ខែធ្នូ បានជំរុញឲ្យអាជ្ញាធរបានចេញការព្រមានថា ទីក្រុងបាងកក និងខេត្តមួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា ត្រូវតែមានការប្រុងប្រយត្នខ្ពស់ ខណៈកម្រិតទឹកនៅក្នុងទន្លេនេះទំនងជានឹងកើនឡើងក្នុងពេលដ៏ខ្លី ដែលបង្កើនហានិភ័យទឹកជំនន់សម្រាប់សហគមន៍នៅជិតទន្លេ។
.jpg)
បន្ថែមលើនោះ អាជ្ញាធរបានព្យាករណ៍ថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងយ៉ាងខ្លាំង ដោយអាចឡើងដល់ ២.០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយកម្រិតទឹកខ្ពស់បំផុតត្រូវបានរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។
កម្ពស់ទឹកឡើងខ្ពស់ទាំងនេះ នឹងបង្កការគំរាមកំហែងពាក់ព័ន្ធនឹងទឹកជំនន់ដ៏ខ្លាំងក្លាសារជាថ្មីសម្រាប់ប្រទេសថៃ ជាពិសេសចំពោះតំបន់ទំនាបតាមបណ្តោយទន្លេ ជាកន្លែងដែលទឹកងាយហូរបុកទៅ។ ទន្ទឹមនឹងនេះ ប្រជាជនដែលរស់នៅក្បែរបន្ទាយជូឡាចោមខ្លា និងស្រុកជាប់ៗគ្នាត្រូវបានជំរុញឱ្យប្រុងជើងការទប់ទល់នឹងស្ថានភាពនេះ។.jpg)
អាជ្ញាធរបានណែនាំប្រជាពលរដ្ឋ និងភ្នាក់ងារពាក់ព័ន្ធឱ្យចាត់វិធានការបង្ការជាបន្ទាន់សម្រាប់ទឹកជំនន់ដែលអាចកើតមាន ដូចជាការការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងអំពាវនាវឲ្យពលរដ្ឋតាមដានព័ត៌មានថ្មីៗអំពីកម្រិតទឹកជាប្រចាំ ដើម្បីត្រៀមលក្ខណៈទុកជាមុន ចៀសវាងស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរ ដូចខេត្តសុងក្លាកាលពីពេលថ្មីៗនេះ៕.jpg)










