ចិន បានទាមទារឱ្យកម្ពុជា និងម៉ាឡេស៊ី បកស្រាយឱ្យបានច្បាស់លាស់ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ចិន សម្តែងការព្រួយបារម្ភខ្លាចកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន និងការគំរាមកំហែងសន្ដិសុខនៅក្នុងតំបន់។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មម៉ាឡេសុី មិនទាន់បានចេញបកស្រាយបញ្ជាក់ឱ្យច្បាស់ទៅកាន់ភាគីចិននៅឡើយនោះទេ។.png)
ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ប្រជាជាតិអាស៊ាន ប៉ុន្តែដោយសារតែការគំរាមកំហែងពន្ធរបស់លោកដូណាល់ ត្រាំ បានបង្ខំឱ្យប្រទេសនានាធ្វើសម្បទានពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ៕










