ព្រលានយន្តហោះចាស់ នឹងត្រូវប្រែក្លាយជាសួនសាធារណៈនិងចំណតបម្រុងសម្រាប់ការចុះចតបន្ទាន់
រាជធានីភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា រដ្ឋនឹងមិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅឲ្យក្រុមហ៊ុនឯកជនណាមួយឡើយ។ តាមគម្រោងរបស់រាជរដ្ឋាភិបាល នៅក្នុងពេលឆាប់ៗខាងមុខ រដ្ឋនឹងរៀបចំកែប្រែទីតាំងនៅផ្នែកខ្លះនៃអាកាសយានដ្ឋាននេះធ្វើជាសួនសាធារណៈសម្រាប់ពលរដ្ឋមកកម្សាន្ត និងទុកទីតាំងនៅផ្នែកខ្លះទៀត ធ្វើជាផ្លូវបម្រុងសម្រាប់ការចុះចតបន្ទាន់ណាមួយ។
.jpg)
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងទាក់ទងនឹងអាយានដ្ឋានចាស់ដែលបច្ចុប្បន្នត្រូវបានបិទដំណើរការថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវរក្សាទុកជាអចលវត្ថុរបស់រដ្ឋ ដោយគ្មានការលក់ទៅឱ្យទៅក្រុមហ៊ុនឯកជនឡើយ។
.jpg)
សម្ដេចបានបញ្ជាក់ថា ក្នុងមួយឆ្នាំរដ្ឋនឹងចំណាយថវិការប្រមាណ ៣លានដុល្លារ ដើម្បីថែទាំព្រលាននេះ សម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរធំៗគឺ ទី១.រក្សាទុកជាអាកាសយានដ្ឋានបម្រុង និងទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីទុកបម្រើជាប្រយោជន៍របស់សាធារណៈជន និងប្រជាពលរដ្ឋទូទៅចូលលេងកម្សាន្ត លម្ហែកាយ ឬយូរៗម្ដងអាចរៀបចំជាទីតាំងប្រគុំតន្រ្តីបានទៅតាមកាលៈទេសៈជាក់ស្ដែងផងដែរ។
.jpg)
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានចាប់កសាងជាលើកដំបូងដោយក្រុមហ៊ុនបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩។ ព្រលាននេះ សង់លើផ្ទៃដីប្រមាណជាង ៤០០ ហិកតា ដោយបម្រើផលប្រយោជន៍ពីវិស័យអាកាសចរណ៍ដល់កម្ពុជាអស់រយៈពេល ៦៦ឆ្នាំមកហើយ។ 
ក្រោយបិទដំណើរការ នៅវេលាម៉ោង ០.០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព្រលាននេះ បានក្លាយជាការចងចាំរបស់មនុស្សរាប់លាននាក់ ដែលធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់នៅទីនេះ ឲ្យមានភាពអាលោះអាល័យ និងស្រណោះជាពន់ពេក។
ដោយឡែក ក្រោយការប្រកាសខាងលើរបស់សម្ដេចធិបតី ពលរដ្ឋជាច្រើនបានសម្ដែងការគាំទ្រ និងរីករាយចំពោះគម្រោងរបស់រដ្ឋាភិបាលជាខ្លាំង ដោយមានមតិជាច្រើនបានយល់ឃើញថា ការកែប្រែនេះនឹងធ្វើឲ្យទីតាំងទំនេរដ៏ធំមួយនេះ នឹងក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយម ហើយនឹងបម្រើជាផលប្រយោជន៍ដល់ជាតិ និងពលរដ្ឋបន្ថែមទៀតផងដែរ៕


.jpg)
.jpg)
.jpg)

.jpg)








.jpg)


.jpg)
.jpg)




.jpg)
.jpg)

.png)


.png)


.jpg)
.jpg)

.jpg)










