Home Blog Page 233

លីម តិចម៉េង សុំចិត្តទស្សនិកជនកុំធុញខ្លួនព្រោះបង្ហោះរឿងប្រទេសជាតិច្រើន

0

តារាចម្រៀង លីម តិចម៉េង ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថាលោកបានបង្ហោះសំណេរជាញឹកញាប់នៅលើផេកផ្លូវការរបស់ខ្លួនអំពីជម្លោះព្រំដែន រួមទាំងទាហានទាំង១៨នាក់ដែលពុំទាន់វិលត្រឡប់មកមាតុភូមិអ្វី។ ឃើញការបង្ហោះរបស់ខ្លួនមិនដកដៃបែបនេះ តិចម៉េង បានសុំចិត្តទស្សនិកជនកុំធុញឬខឹងលោកព្រោះតែបង្ហោះរឿងជាតិច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqnfrK-oR0WzHaZZQdEKMwisDJq0ZFVCJLX0Z5fy8nORRFUDK2aZ4_AcnBv_IkdCuTO47MiOpiXHs36vaK32_AoDJ2NCq6gKT_fte-_SYSJZEexbR8A6OgdzYQa9Wi1mK61sWSTq0p7_NJbgvuEbi1hc78_7cmULvDMms4K-A11JjmuvkO3Kp4CIwTqLp/s2048/image_2025-10-15_13-38-54.png
នៅយប់ថ្ងៃទី១៤ ខែតុលា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤បានបង្ហោះសំណេរថា«បើខ្ញុំបង្ហោះរឿងជាតិច្រើនសូមបងប្អូនកុំធុញ កុំខឹងខ្ញុំអី ធ្វើម៉េចបើស្រុកទេសមិនទាន់សុខសាន្តពេញលេញទេ ទហានជួរមុខ បងប្អូននៅតំបន់ប្រឈមសូម្បីតែដេកក៏មិនបានផង នៅមានទាហាន១៨នាក់ទៀតគេឃាត់ខ្លួន ៧៧ថ្ងៃទៅហើយ បងប្អូនខ្មែរយើងមួយចំនួនតូចឆាប់ភ្លេចដូចគេថាមែន។ បើខ្ញុំមិនខំប្រឹងដាស់តឿនរំលឹកបន្ថែមទៀតទេសូម្បីតែខ្ញុំខ្លួនឯងក៏មានអារម្មណ៍ថាអាត្មានិយមខ្លួនឯងដែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZopYXAtTMfFFmq7_vCG9rmGDzT54ktMljhAn7Xsdt6kHW7G0Ltfh0Hic8d2b8nc3yHkNMEPN5EuUAQOM-JuBKcfDd-6_a0Mi156lMpgPXUB28n741y2tj0gk3K0xY9NpkzySmhq2ZB9O6d_3st7E5PRgXZkpXdTMScPaFrBrbqfcaVV8-lCfattkHDI36/s2048/image_2025-10-15_13-38-55.png

តារាចម្រៀង លីម តិចម៉េង បានបន្ថែមទៀតថា ទស្សនិកជនទ្រាំបន្តិចទៀតទៅពេលណាស្រុកទេសសុខសាន្តពេញលេញវិញ លោកនឹងរវល់ច្រើនជាមួយការងារអ្នកចម្រៀងហើយលោកនឹងមិននិយាយច្រើនរំខានការសប្បាយអ្នកមួយចំនួននៅតាមតាមបណ្តាញសង្គមទៀតទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtPI5f-bQfrl9ql8Qw6ypKt66iCuDrq6lDhm4IHyDKXanQJMV00l3oGXH8fiYXGg2zNmb5H0FkNLzQVrKx7EiVdHl4dwKsVKb0j8foefVHa6PWsefk4jJC6QHkXeosoCuC6zqlKxHmH1AYAGJxfr2i1_z4VSWsBndBUiIPSFnrSas9g6PThbDdYkdSBkUu/s2048/image_2025-10-15_13-38-58.png

ក្រោយពីបញ្ចេញសំណេរខាងលើនេះហើយអ្នកគាំទ្របានជំរុញឱ្យ លីម តិចម៉េង បន្តសកម្មភាពបែបនេះបន្តទៀត ហើយការដាស់តឿនជារឿយៗបែបនេះគឺជាសញ្ញាល្អ ខណៈអ្នកគាំទ្របញ្ជាក់ថាពួកគេមិនធុញនោះទេ៕

ខ្មែរមួយជីវិត សម្តែងការសាទរចំពោះ វីតូ ដែលសមត្ថភាពត្រូវបានគេមើលឃើញ

0

ដូចប្រិយមិត្តជ្រាបមកហើយថា ខ្មែរមួយជីវិត ពុំបានចូលរួមក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងរ៉េបក្រោមការរៀបចំរបស់ផលិតកម្មបារមីនោះទេខុសពីការប្រកួតលើកមុន។ ទោះយ៉ាងណា ដ្បិតតែមិនចូលរួមគម្រោងលើកនេះ ខ្មែរមួយជីវិត បានបង្ហោះអបអរសាទរចំពោះវត្តមាន វីតូ ដែលត្រូវបានជ្រើសរើសធ្វើជា Captain មួយរូបក្នុងកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLl9B5dnU0rR89dnyzstqN5riONeGPeztMuhHucLFiisVqM72C7Uqm8ze2XxDOt8n0pdTa7QIkHRfhyphenhyphen10HFIoI4YMR2UgEelWl_e8TIu8jZPXKhjK47lmohFYuo8LrXRqlpFer3mxwh1YKL9PUSGsLKKcndEId8YL3OiTzJ9u81KEa6Iqn-DsK_Sho9wLK/s1557/image_2025-10-15_15-23-11.png
នៅថ្ងៃទី១៤ ខ្មែរមួយជីវិត បានបង្ហោះវីដេអូមួយជាមួយនឹង វីតូ អមដោយសេចក្តីសោមនស្សថា «អបអរសាទរប្អូនប្រុស Vito បងមានមោទនភាពចំពោះប្អូនប្រុស ទេពកោសល្យរបស់ប្អូនសមនឹងទទួលបានការទទួលស្គាល់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEo-t9v_eXw4M-fJyMUHRDinYUNuXoFnr-M4fgnbIqM5Qq2MeocIcSKcOpRzT7xA1NLabM3YAh8TX94O0jWgtQeXjqRRRcFLexD5vuJdD0X910MF39MAfrOuPZ2J-92__rWdXi-NmDqfNLcShfgMHb9rKi4JIt0xedXc19BPzf61yClIO9hsLTS06WCUCF/s1920/image_2025-10-15_15-23-16.png

ទទួលបានការអបអរបែបនេះ វីតូ បានចូលទៅខម្មិនលើការបង្ហោះរបស់ ខ្មែរមួយជីវិត ថា «អគុណបង ១០ ដង »។ វីតូ ត្រូវបានពណ៌នាថាលោកគឺមនុស្សដែលមានពហុជំនាញ ដូចជា តារាចម្រៀង អ្នកនិពន្ធ និងអ្នកកែសម្រួលតន្ត្រីជាមួយទេពកោសល្យកម្រិតខ្ពស់មួយរូប។ កាលពីមុនអ្នកទាំងពីរធ្លាប់បានសហការជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DTfVh9cg_z0XB4WakgkRYoq-rg3q-KiErI8RAniKFwYyBYi7ZT3Dmq4tXlCALV2TOZE7yfhQnmfxSx8fZfIJVeypphnVarlqtoMN4Dcomm-N26CGsKF0m92qfT0YJO1x-R2OuO_V5NH689hRzIRFSIJa6Z_tNuBT3R6PirPT6F636SlprQjeFqVA0K52/s1154/photo_2025-10-15_16-42-12.jpg

គួរឱ្យដឹងថា វីតូ បានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត។ សម្រាប់បទចម្រៀងលេចធ្លោរបស់ វីតូ នៅលើទីផ្សារគឺ «ONE SECOND» សហការជាមួយនឹង M-Fatt និងបទ «STILL ZIN II» សហការជាមួយនឹង នរិទ្ធ និងបទមួយចំនួនទៀត។ មិនត្រឹមតែមានស្នាដៃដូចអ្វីដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែ វីតូ គឺមានស្នាដៃជាច្រើនទៀតនៅពីក្រោយបទចម្រៀងល្បីៗជាច្រើន៕

ធ្លាយពាក្យចចា.មអា.រ៉ាមថាម្តាយរបស់ Yu Menglong លាចាកលោកហើយ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីមួយបានឱ្យដឹងថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមថ្មីដោយមិនទាន់បានផ្ទៀងផ្ទាត់បានលេចចេញជារូបរាងឡើងថាម្តាយរបស់ Yu Menglong បានទទួលមរណភាព។ ដំណឹងចចាមអារ៉ាមនេះបានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិននិងអាស៊ីដែលមានការយកចិត្តទុកដាក់លើករណីរបស់តារាប្រុសរូបនេះ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiQW5khAIA3C7MpCPTf9nO_i5YaGCcDpnpn9ADWeRtWYR5n1TF4rVglsA8PmpCL304t9CUagQoNF2Bi4TesECJIQFz7HQGMA-VDXvCftd7W5WradJ34FD3NnTU-G2Jp7MJd5Hn4DanMbjNrj_J5K46cEcTg0iw2ih-fpa6IbkApvimNzvQZxmRxHzn11Jo/s1273/image_2025-09-15_16-45-09.png
ប្រភពនេះបានលេចមកពី YouTuber ជនជាតិចិនឈ្មោះ Lao Deng ដោយនិយាយថាម្តាយរបស់ Menglong ត្រូវបានគេចោទប្រកាន់ថាបានស្លាប់ដោយការធ្វើអត្តឃាត។ YouTuber នោះបានអះអាងថា ម្តាយ Yu Menglong ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែគួរឱ្យសោកស្តាយមិនអាចជួយសង្គ្រោះអាយុជីវិតបានឡើយ។ លោក Lao Deng បានអះអាងថាព័ត៌មាននេះលោកបានបញ្ជាក់តាមរយៈប្រភពជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFJ6RAfVDYBpxGCZoSvzHQkJH4FFMDxgsKwvn0cRIodHV6q_4UDfY7Leteke3QUfSvHopgomsGfasgMFcE5jFmoOmqW0skzFxf9b5NdXweEd_IiKjXhR_s7yDzVWT_BrlYPEzJq9t9TfjdkVSANRC8jDBL1XtQECTvwEmYgrf_PDlJerKbI6x8wsOU2LH/s640/image_2025-09-17_08-59-17%20(3).png

ដំណឹងដែលមិនត្រូវបានគេផ្ទៀងផ្ទាត់នេះបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញបណ្តាញសង្គមរបស់ប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈនិងការជជែកដេញដោលយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាម្តាយរបស់ Yu Menglong បានឃ្លាតឆ្ងាយពីសាធារណជនបន្ទាប់ពីការស្លាប់របស់កូនប្រុសខ្លួន ក្រោយពីបានចេញសេចក្តីថ្លែងការណ៍តាមរយៈភ្នាក់ងារក្រុមហ៊ុនភ្លាមៗបន្ទាប់ពីកូនប្រុសបានបាត់បង់ជីវិត។ អ្នកស្រី បានបញ្ជាក់ជាថ្មីថា ការស្លាប់របស់កូនប្រុសខ្លួនគឺបណ្ដាលមកពីគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVyQ6F4s-zEZzrMjuS-f3npJMYhwSc2UGvNkLkExjnac6PY_-GNcPrtHzhAjnp5ctvej8tBBtIfCINseX4nQsJWltmxTFu_Znv0HR3Sq3pQ4rO6Jcrck0_uX3Mlz2tn8_bfNlSBPAedcrjAUe1bN0OFNIDpYCxW9hvmyVuR1naHwrhLX8wvx0h4gzWDu1i/s818/image_2025-09-15_16-45-10%20(2).png

បន្ទាប់ពីការអះអាងរបស់ YouTuber អ្នកនិយមលេងអ៊ីនធឺណិតក៏បានចែករំលែកនូវអ្វីដែលពួកគេអះអាងថាជាកន្លែងលាក់ខ្លួនចុងក្រោយរបស់ម្តាយ Menglong ដោយនិយាយថាអ្នកស្រីបានធ្វើដំណើរទៅកាន់ Urumqi ដែលជាស្រុកកំណើតរបស់ Menglong ដើម្បីនាំយកធាតុកូនប្រុសទៅផ្ទះ។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតបានដាក់ការសង្ស័យលើរបាយការណ៍នេះ ដោយកត់សម្គាល់ថាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយត្រូវបានចេញផ្សាយនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhStbx80fHT2uiOyofuK8PKNS_O9pZhVGc79r3gBLcdiWPH1PSyO_16et5NYA0OBTrsPKwE3P4oScZ8W1MNKVMlwOyzg7FSqtVdhPC56_iyL7tj8ea1Na-GcYvY1dzrQm7b08jhQpmlmtF6pI4ZTFsvBGfI8OhiD7CCU0Qv5GYBuQLSt0PiM5GsANxSbMV1/s770/image_2025-09-17_08-59-17.png

គួរបញ្ជាក់ផងដែរថា វាមានរយៈពេលជាងមួយខែហើយដែលតារាសម្ដែងចិន Yu Menglong បានទទួលមរណៈភាព។ យ៉ាងណាក៏ដោយ ស្ថានការណ៍គួរឱ្យសង្ស័យជុំវិញការស្លាប់របស់លោកនៅតែបន្តការរំពឹងទុកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមដោយមានរឿងរ៉ាវជាច្រើនសាយភាយពេញអ៊ីនធឺណិតនៅមិនទាន់បញ្ចប់នៅឡើយ៕

ធនាគារ«ព្រីនស៍»ប្រកាសនៅដំណើរការតាមធម្មតា ដោយមិនជាប់ពាក់ព័ន្ធនឹងការបង្រ្កាបរបស់សហរដ្ឋអាមេរិក

0

ធនាគារ ព្រីនស៍ បានប្រកាសពីគោលជំហររបស់ខ្លួនក្នុងដំណើរប្រតិបត្តិការដោយឯករាជ្យភាព និងប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍ជូនដល់អតិថិជនគ្រប់រូប បើទោះជាប្រធានសម្ព័ន្ធ ព្រីនស៍ ហូលឌីងគ្រុប ដែលជាក្រុមហ៊ុនមេ កំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់សហរដ្ឋអាមេរិក និងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិជារូបិយវត្ថុ Bitcoin សរុបអស់ 15ពាន់លានដុល្លារក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtYM0OIwinG0WkcSR-8s0zixTfYEBEN_UiPkdHTAThS11yM0KOp83kMxtC2uf0Tjik-nHNxJs9YWy0f5n-rfTxB9j42fRB2FXDtNm69FltC6Qf3g9dk8cllMy9F52rk7960zdgTGrh_7Q7p7AtKiLAj6XpUFV-5whCuyrrSShADIS_ZsjBCQJyeA43l8fI/s1280/photo_2025-10-15_16-21-20%20(2).jpg
យោងតាមសេចក្ដីប្រកាសរបស់ធនាគារ ព្រីនស៍ (Prince Bank Plc.) នៅរសៀលថ្ងៃទី15 ខែតុលានេះបានឲ្យដឹងថា ធនាគារនឹងនៅតែបន្តប្រតិបត្តិការយ៉ាងឯករាជ្យ ស្របច្បាប់ និងមានអាជ្ញាប័ណ្ណពេញលេញ ជាធនាគារពាណិជ្ជក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ជាមួយគ្នានេះ ធនាគារបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការធនាគារទាំងអស់ សេវាអេធីអឹម វេទិកាធនាគារឌីជីថល និងសេវានៅតាមសាខា គឺនៅតែដំណើរការយ៉ាងពេញលេញជាធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ErxyAHr-_Zt5z1_RWb3jMZQvN8DuaoHevt4sPXNThDgZ0fcX6AcferzTMHhZ82QMVGNbhxIF6HAKXm4tkxBYP_xMwgPS7OoZ82-fa108uYtVSgCZM4rZ2ZyWCK3Ns0ko7m3Sdl1b2NEyNZO8eqihe0-M7_QM_mPX6DvhxiMVjs9ILAUeArptkHRMz14x/s1024/photo_2025-10-15_16-21-20%20(3).jpg
បន្ថែមពីនេះ ធនាគារ ព្រីនស៍ បានធ្វើការអះអាងថា ធនាគារនឹងនៅតែប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍អតិថិជនគ្រប់រូប។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថាប្រតិបត្តិការរបស់យើងអនុលោមតាមច្បាប់យ៉ាងពេញលេញ និងមានតម្លាភាពគ្រប់ដំណាក់កាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZALKO5KwBxwtr-DVTI9JkfCcDX-QHlJ8HY6zTk3_0Tn7ZELPbcr9t8NQMy6FtOh37s3IwRJfYFD0CAvLvTb72NnCwC7UYOkM9zdhQXwNKo5YjxWXn37zNTp4sHiwLAu-rz1QfkGSdxQuI6_am4vefU2bJOS24om1EPWdPpAMx2SxxPcD2Np6HoW2I8aJZ/s977/photo_2025-10-15_16-21-20%20(4).jpg

គួរជម្រាបថា ជុំវិញការប្រកាសរបស់ធនាគារដូចខាងលើនេះគឺធ្វើឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Prince Group លោក Chen Zhi ត្រូវបានសហរដ្ឋអាមេរិករកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោ.កតាមអនឡាញ និងការលាងលុយកខ្វក់ដ៏ធំសម្បើមនៅ ដោយបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurlbKBPRCxKtE6FrqOwYgKYc5R9_Su081gAy-7QNovB6uF9Sl1R2vhofdvhy-3TfZYI6xDe2-ZTXCUpDQLfjtN4fMFbdme3r8NM4mzIXPN935XctbnmRiLME7Mz9nIY_pG6j9oCvUOW5CUsEyUO_q7PiDnKFRLyeuTgL7dyisrLZi5oyLPTRJEqyd5g2n/s900/photo_2025-10-15_16-21-20%20(5).jpg

ប្រតិបត្តិការបង្ក្រាបដ៏កក្រើកនេះ រឹបអូសបាន 127,271 Bitcoin ដែលបច្ចុប្បន្នមានតម្លៃប្រហែល 15 ពាន់លានដុល្លារ ដែលទាំងនោះគឺជាប្រាក់ចំណូលពីការក្លែងបន្លំ និងសកម្មភាពលាងលុយកខ្វក់របស់ Chen Zhi។

រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់ក្រុមហ៊ុន Prince Group របស់លោក Chen ដែលរកសុីខាងអចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា ថាវាបានប្រែក្លាយដោយសម្ងាត់ទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី” ខណៈមានបុគ្កលិកជាច្រើនត្រូវបានពួកគេជួញដូរ បង្ខាំងទុក និងបង្ខំឱ្យធ្វើការងារ ផ្នែកឆបោកតាមអ៊ីនធឺណិតក្រោមការគំរាមកំហែង និងទារុ.ណកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuXSDfhmZdV-E59_YGevMG_DS3s9oLLeUfkkw8aCRMlcp_zgdl3ABKOJmWfIIHAfKLT4L1T3C2w8sRTX1XEttd-46H0zeLd4aUEkeC9aId3Nto8S90OGQ3OhcO7mg0OY7eLuC6G5VCL4it2GSdmVc_B0yz14IQdG3Ti7Io-lT2I4vb6r_xnz-kooSdMsr2/s1080/photo_2025-10-15_16-21-20.jpg

ប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនឆបោ.ក និងលាងលុយកខ្វក់ដែលមានគោលដៅសង្កត់ធ្ងន់នៅកម្ពុជានេះ កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណៈក្រសួងរតនាគារសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន និងពលរដ្ឋអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន និងបណ្ដាញព្រីនស៍គ្រុបជាដាច់ខាត៕

សារព័ត៌មានថៃផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ដាក់សម្ពាធឱ្យថៃបើកព្រំដែននៅថ្ងៃទី២០ ខែតុលានេះ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានមួយចំនួនរបស់ថៃបានផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដាក់សម្ពាធឱ្យថៃបើកព្រំដែនឡើងវិញនៅថ្ងៃទី២០ ខែតុលានេះ ប៉ុន្តែត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិថៃឆ្លើយតបទៅវិញថា កម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ៤ចំណុចជាមុនសិន ទើបថៃជជែកពីប្រធានបទផ្សេង ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better នៅថ្ងៃទី១៥ ខែតុលា ឱ្យដឹងថា លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា ពេលនេះ ថៃមិនទាន់មានវិធានការផ្សេងក្រៅពីការកំណត់លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ ២-ដោះមីន ៣-បង្ក្រាបបទល្មើសឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែនដែលមានបញ្ហាតាមសំណើក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ ព្រមទាំងមានយន្តការសហការដើម្បីពិភាក្សាគ្នាឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសិន ចាំជជែករឿងផ្សេង ។ ថៃនិយាយច្បាស់លាស់ថា បើមានកិច្ចចរចា គឺកម្ពុជាត្រូវយល់ព្រមតាមលក្ខខណ្ឌ៤ចំណុចនេះ ទើបជជែកពីប្រធានបទផ្សេងទៀត ។

ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានថៃដែលចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថាដាក់សម្ពាធឱ្យថៃបើកព្រំដែនដោយសារបាត់បង់ចំណូល លោក ស៊ុរ៉ាសាន់ អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា គ្មានទិន្នន័យពីការបាត់បង់ចំណូលរបស់កម្ពុជាទេ ប៉ុន្តែលោកគិតថា កម្ពុជាអាចរងផលប៉ះពាល់ផ្នែកពាណិជ្ជកម្មតាមព្រំដែនដោយសារវិធានការបិទព្រំដែនរបស់ថៃ ។ ទោះយ៉ាងណា ការបិទព្រំដែនរបស់ថៃមានភាពសមស្រប និងដើម្បីដាក់សម្ពាធកម្ពុជា ។

លោក ស៊ុរ៉ាសាន់ បញ្ជាក់ថា ៖ «កម្ពុជាក៏ត្រូវក្រឡេកមើលខ្លួនឯងថា តើបានត្រៀមខ្លួនកម្រិតណាមុននឹងនិយាយឱ្យថៃបើកព្រំដែន ពីព្រោះពេលនេះ ភាគីថៃមានគោលជំហរដូចគ្នាទាំងអស់ ចាប់ពីរដ្ឋាភិបាលរហូតដល់ថ្នាក់តំបន់ គឺត្រូវអនុវត្តតាមលក្ខខណ្ឌ៤ចំណុច មុននឹងជជែកពីប្រធានបទផ្សេង» ។

ចំណែកនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ក៏បានបញ្ជាក់ពីលក្ខខណ្ឌ៤ចំណុចថា កម្ពុជាត្រូវយល់ព្រមជាមុន ទើបឈានទៅរកការចរចា ។ រីឯថ្នាក់តំបន់ក៏បញ្ជាក់ពីគោលជំហរតែមួយដែរ ត្រូវមានផែនការសកម្មភាពច្បាស់លាស់ រួមមាន ៖ ការដោះមីន និងជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនដែលថៃចោទប្រកាន់ល្មើសអធិបតេយ្យ ប៉ុន្តែកម្ពុជាបែរជាគ្មានផែនការសកម្មភាពណាមួយ ។

រីឯកងទ័ពភូមិភាគទី២ថៃក៏បានជូនដំណឹងទៅកម្ពុជា អំពីការលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជាដោយគ្មានពេលកំណត់ ដោយសារកម្ពុជាពុំទាន់បញ្ជូនផែនការសកម្មភាព ។

លោក ស៊ុរ៉ាសាន់ បន្តថា ចំពោះគោលជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលត្រៀមធ្វើជាសាក្សីក្នុងការចរចាសន្តិភាពកម្ពុជា-ថៃ គឺអាមេរិកមានសក្តានុពលចាត់វិធានការ និងមានប្រទេសជាមិត្តផ្សេងៗគាំទ្រ ។ វាជារឿងល្អក្នុងតំបន់ និងបង្ហាញឱ្យឃើញថា អាមេរិកបារម្ភពីតំបន់អាស៊ាន ។ បញ្ហាសំខាន់ក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ គឺបង្កើតសន្តិសុខ ហើយលោកយល់ថា កត្តាសំខាន់ឈានទៅរកការចរចាមួយផ្នែក គឺអាចមកពីសេដ្ឋកិច្ចកម្ពុជា ខណៈថៃក៏ចង់បន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនដើម្បីឱ្យពលរដ្ឋរស់នៅក្នុងបរិយាកាសដូចមុន គ្មានការភ័យខ្លាច ឬបារម្ភពីការប៉ះទង្គិចនៅព្រំដែន ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលានេះ សារព័ត៌មានមួយចំនួនរបស់ថៃបានចុះផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដាក់សម្ពាធឱ្យថៃបើកព្រំដែននៅថ្ងៃទី២០ ខែតុលា ប៉ុន្តែពុំបានបង្ហាញពីការដកស្រង់ប្រភពច្បាស់លាស់នោះទេ ។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ។ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ ៕

រុស្សុី សម្ងំជួយកូរ៉េខាងជើងផលិតនាវាមុជទឹក ដែលអាចបាញ់មីស៊ីលបាលិស្ទិក

0

កូរ៉េខាងជើង ទទួលបានជំនួយបច្ចេកទេស ក្នុងការអភិវឌ្ឍនាវាមុជទឹ ដែលមានសមត្ថភាពបាញ់មីស៊ីលបាលិស្ទិកចេញក្រោមបាតសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXTMUJ1uF7xew6ZDniN_-wdDXdc8X_X4Z5rzabqpNLTZflNzQ6gOIC3l1GVnPKtADP-ZqAa716g0Icp1rnzfX689W8juumlufeGLy327dmoUIorrDFfcMlndPxARY97SkR6O5RLXfHIHjhwOYdl4xxtRdFJfoV_fkb7LIVsaPeEcgzfCDR-Uyu0xkYg2o/s1920/image_2025-10-15_15-54-44.png
បើយោតាម រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back បានលើកឡើងថា៖” វាហាក់បីដូចជាលឿនពេក ដែលកូរ៉េខាងជើងអាចមានសមត្ថភាពផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដោយគ្មានជំនួយពីប្រទេសដ៏ទៃ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVmXmskboYpQeSnB9W2we9mNp9-4FSE7_bRABIeKqJV5m-K2CKx5hJPjvg-WpOGdUj9IxLkurtm264eZXdblv7H4jN39zFHNPxXfZ0ext-wFumgBbx_BGCmPTSqV1te2ijc_50mbdTucWCCvxYiBGdu2JoRJh7BB0cn2rB64TW864dzAYPS64gg9C7rAX8/s3894/image_2025-10-15_15-54-45%20(2).png

ថ្លែងនៅចំពោះមុខគណៈកម្មាធិការការពារជាតិនៃរដ្ឋសភា រដ្ឋមន្រ្តីការពារជាតិរូបនេះ បានអះអាងថា៖” កូរ៉េខាងជើង ទំនងជាទទួលបានជំនួយបច្ចេកវិទ្យាផ្សេងៗក្នុងការអភិវឌ្ឍនាវាមុជទឹកប្រទេសរុស្សុី ខណៈរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសទាំង២បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងស៊ីជម្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXEm3WDygUU0M5gC3QwY6pwHjZmS_8l1iLM0olJL2Olfi1l_C-DHTKxNYZ5l4v630lzmtbNTsoayexqn7iwhQb5HICaOcCaUiQVl8JbevrdOgKNN_3mQ_IhDQAl2WzUOAG53Tn1Gxzht69kv_X003MM4X92xWny41lIEfATQv5bPmG7M7mxPp53Rm4LWAE/s1200/image_2025-10-15_15-54-50.png

ក្រៅពីពង្រឹងសមត្ថភាពនាវាមុជទឹក រុស្សុី និងកូរ៉េខាងជើង ក៏បានរួមគ្នាអភិវឌ្ឍន៍មីស៊ីលផ្លូវអាកាសដែលមានសមត្ថភាពខ្លាំងមួយប្រភេទទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1xqfbwlSbE0tqQfOTvO0xoOmkv6D6jKM4xF6ClWeZY_KJakAyqmzJ3sD0ulBbnPh6YmTztpLt0Agxrl8VrNV3DcObxbzcPz9QNKldwsy_PQuxrVV-iuH-Uaa7H_ZLV50qtnNon7F1cA_Yw_5z0EH4HzVrzzQq65MM3lDvhQS8GwHvz_bW_a2UjWswamO/s738/image_2025-10-15_15-54-55.png

គួរបញ្ជាក់ថា កូរ៉េខាងជើង បានបញ្ជូនទ័ពជាងមួយម៉ឺននាក់ទៅជួយរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន ដើម្បីជាជាថ្នូរ នៃការផ្តល់ជំនួយបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួន៕

កោះស្រឡៅ នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

0

កោះស្រឡៅ ត្រូវបានក្រសួងបរិស្ថាន កំពុងរៀបចំឱ្យក្លាយទៅជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBz3ub2ttGBfTcEWLtOT92gvEqu9U48CKj6r0hCZu_62DhNC6GQRKiRp3iSzyE72BHDKJOxzQghv5hNGsyUXIwaccPHjJhAYkyUD9F9JJx9TQYDPgW4im4TNEIt1tUYGqse1YdM4x2aENhfuASUQB91yaiB8FEr1L4KD4UTkSPQ2fszajYrcxg0tEBgvqz/s1498/image_2025-10-15_15-50-07.png

ការកែប្រែកោះនេះ គឺដើម្បីលើកកម្ពស់ជីវភាពសហគមន៍ អភិរក្សធនធនធម្មជាតិ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsGrsnL9AEeKa177wsPasSv4Oi9LujOgyHMyrxVCwf-9AborMRW8aToZif3u2YNJMLoRodNTuU07mBzD3VUJSwqm8nwEin9RBm8_iNFitcczrm47f653KtQwXgWAXkWgNPoYeYvQG-um3_xS6I8khJ5ZgC5kvxkpsHA716T-Y1pJVvVWa6Mh4cgedyYXck/s1280/image_2025-10-15_15-49-30.png

យោងតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា៖”ក្រសួងបានរៀបចំផែនការជាជំហានៗយ៉ាងហ្មត់ចត់ និងជាក់លាក់ជាច្រើន ដើម្បីឱ្យសហគមន៍កោះស្រឡៅ ធានាបាននូវទេសភាពស្រស់ត្រកាល បរិស្ថាន ស្អាត និងបៃតង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimrqFJZqw7dm7TxLRE7HE3XyOiWAfzAIIOCA5ReFpjKm4lbEqQSFfIk33glhUdw2iQz0qKode8vOahbcGtM7fUhFowmctctVZe5A1P9wBxN4V7YPPe3H1bFrRPRg1ZpvHjnc3rRNgZj7u54JfLhMvYymPw6ffyRC74IIkF2e0Epr0DSRoJELkB3YoKUheg/s1280/image_2025-10-15_15-49-28.png

ជំហានដំបូង ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាសំអាតកោះស្រឡៅ ឱ្យបានស្អាតជាមុនសិន។ បន្ទាប់មក រៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលបម្រើដល់តម្រូវការចាំបាច់របស់ប្រជាសហគមន៍ដោយប្រើប្រាស់ថាមពលស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SpKV52593AksHCKYnLUa8NS57hFFS-v0MowqbJK8Xy32zdgxbEz0aJw-pdCtvBPVyPCXZUpFbG7jgv36_TZ_6VaF5XwpvXaBiURekMobw2h9ZDx8ftzXzVumeYz-q766H4SBvNMI80Oj1cBL_NngBQuNjTWvx8M-K_QtJ7AbhJrm87CRAiAAMivxDZoV/s1280/image_2025-10-15_15-49-29.png

សូមបញ្ជាក់ថាកោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលហ៊ុមព័ទ្ធទៅដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយ ជីវៈចម្រុះជាច្រើនប្រភេទ៕

Influencer ថៃនៅតែចង់បើកសំឡេងរំខានពលរដ្ឋខ្មែរម្តងទៀត បើទោះជារងការរិះគ.ន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស ប្រធានគណបក្សប្រឆាំង និងសកម្មជនសិទ្ធិស្ត្រីនៅប្រទេសថៃក៏ដោយ

0

ប្រទេសថៃ ៖ បន្ទាប់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស ប្រធានគណបក្សប្រឆាំង និងសកម្មជនសិទ្ធិស្ត្រីនៅប្រទេសថៃ រិះគ.ន់បុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើបំពា.នសិទ្ធិមនុស្សផ្ទុយនឹងច្បាប់អន្តរជាតិ ដោយបើកឧបករណ៍បំពងសំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា ៖ សំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ និងបញ្ចាំងកុនឯកសារ បុគ្គលនេះក៏ប្រកាសឈប់បើកសំឡេងរំខាន ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែតុលា ស្រាប់តែប្រកាសថា នឹងបើកសំឡេងរំខានពលរដ្ឋខ្មែរទៀត បើទទួលបានការគាំទ្រពីមហាជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKm_d1d5Kzsf1mIc5xeC6N2tnlb7ABexVZ-Ydvefx5B8plX0HQoYzybTVCTAn1DXTs9tfirxhIFpvujzQ7vZwlat2vRSasmOijcri2pk-Qj8QsUlytkIr3us4rCISxW5-E_J8qx4NRB_FMEe5FnX2mrL2OKzIIVtZpZlRaEE8R4kIyvcu7lM_hjDU3Zxbs/s1280/photo_2025-10-15_09-14-31%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បុគ្គល កាន់ ចមផ្លាំង បានសន្យាឈប់បើកសំឡេងខ្មោចលងបន្លាចពលរដ្ឋខ្មែរទៀតហើយ ពីព្រោះជាការរំលោភសិទ្ធិមនុស្ស ព្រមទាំងរងការរិះគន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន ប៉ុន្តែបើពលរដ្ឋថៃគាំទ្រ ខ្លួននឹងបើកសំឡេងរំខានទៀត ។ បុគ្គលនេះសួរថា ពេលកម្ពុជាធ្វើអ្វី ហេតុអ្វីមិនឃើញមន្ត្រីសិទ្ធិមនុស្សចេញមកអំពាវនាវឱ្យបញ្ឈប់សកម្មភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMlBtsBmiJoFBGsChsTnkgXmxbTl4MBZxNYtu1vBbGvaiIJCKdt52mbDs9VTZRCnRoqONDmsbvxCwidxoatJtEGBBB1D5COMUH2xdl7ny3vkEzZw9IR5ZZ8d2gFdg56vCkleof0-pab_-wIbabhSK_XF4B-rX6zY3d9RiICbKqr5RgLF4uql-4whtYqXZI/s1200/photo_2025-10-15_14-54-21.jpg

កាលពីថ្ងៃទី១៤ ខែតុលា កន្លងមក មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន ព្រមទាំងកងទ័ពមួយចំនួនបានទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះ បុគ្គល កាន់ថាត់ ផុងផៃប៊ូនវេត (ឬ កាន់ ចមផ្លាំង) បានធ្វើដំណើរទៅវត្តមួយកន្លែងនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ យកសម្ភារៈចែកឱ្យកងទ័ព ព្រមទាំងឡើងប្រាសាទតាមាន់ធំដើម្បីមើលលេណដ្ឋាន និងបន្ទប់ទឹកដែលខ្លួនធ្វើ ក៏ជួបជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfKg636DDTNJRd4dlKWxK8Qn8emk31A4uuLBhJrpJ2k_9aa76P3EJG4FAHK-VITEswWRO1OCf7QB-G6wulMum_2KtTdB0xtG8UuaMprdvpSp_xCEpKOhJaaxxLPhsOgRVoUON1084rYB2wo7lLciqS3hyMMkEIOaTOMsPIjoc3-gyk3YMjRHqpO4Z9NvG/s600/photo_2025-10-15_14-54-21%20(2).jpg
បុគ្គលទាំងពីរបានបរិភោគអាហារ និងជជែកគ្នាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបុគ្គល កាន់ ចមផ្លាំង បាននិយាយពីមន្ត្រីសិទ្ធិមនុស្សនៅប្រទេសថៃរិះគន់ខ្លួនរឿងការបើកសំឡេងរំខាន ហើយថា ចាប់ពីពេលនេះ ខ្លួននឹងឈប់ជួលថយន្តធុងបាស់ទៅព្រំដែនបើកសំឡេងរំខានទៀតហើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKkB-_66LaPanTkp6MlkrPQjeQBJXfay2Iv2gzyvFJeVypi1P6GisAPJXqlglsgrf0nfhTBkxRDTib9ot0itla0_F9juu7UpjL4KN-k0R7sA-79pqs7cHcUnj-BWqkU44DTbbResoFLDdM-3AfL3lNakMmeKuSL1hyphenhyphenVQwSvHUeb4GL71DAzQbIU4fPyZOI/s1280/photo_2025-10-15_14-54-22%20(2).jpg

បុគ្គល កាន់ ចមផ្លាំង និយាយថា ខ្លួនមានអារម្មណ៍ធុញទ្រាន់ជាមួយអ្នកចិត្តល្អនៅថៃ មិនមែនមានតែថៃទេ កម្ពុជាក៏ធ្លាប់បើកសំឡេងដែរ ប៉ុន្តែគ្មានមន្ត្រីសិទ្ធិមនុស្សណាម្នាក់រិះគន់ ឬអំពាវនាវឱ្យកម្ពុជាឈប់បើកសំឡេងរំខានពលរដ្ឋថៃទេ ។ លើសពីនេះ ក្មេងថៃស្លាប់ដោយសារសង្គ្រាមកម្ពុជា-ថៃ ក៏គ្មានមន្ត្រីសិទ្ធិមនុស្សទាមទាររកយុត្តិធម៌ដល់ប្រទេសថៃដែរ ។ ទោះជាការសំឡេងរំខានពលរដ្ឋខ្មែរត្រូវបានបញ្ឈប់ក្តី ប៉ុន្តែបើពលរដ្ឋថៃទាមទារឱ្យបើកម្តងទៀត ខ្លួននឹងធ្វើតាមសំណូមពរមហាជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdA77B_emc65ICnWFt08GWax58r0A-JRXlxpok6rLzgduUb9INwjt2zw_CxyNb1xu71VQ0MPgDVze3d690cA5rpq31wCa5t055Voe4c58iO-x7aK_gv-QVEZets_ThUu6gEBFLnO5ix0bPlLd446SqlsIjbGrZhCSc2S1E1ph_YJDM2GipGRg0iASnHp8/s1280/photo_2025-10-15_14-54-22.jpg

គួរបញ្ជាក់ថា Influencer រូបនេះទទួលបានការគាំទ្រពីពលរដ្ឋថៃយ៉ាងខ្លាំងបន្ទាប់ពីចេញមុខឈ្លានពានទឹកដីកម្ពុជា ជាពិសេស បុគ្គលនេះកាន់តែមានប្រជាប្រិយភាពខ្លាំងពេលបញ្ជូនរថយន្តដឹកលាមក ជាង១០គ្រឿងត្រៀមបាញ់ស្រោចលើពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ កន្លងមក បុគ្គលនេះបានចេញមុខប្រឆាំងពលរដ្ឋខ្មែរធ្វើការខុសច្បាប់នៅថៃ និងប្រាប់ឱ្យពលរដ្ឋថៃរាយការណ៍ បើឃើញពលរដ្ឋខ្មែរធ្វើការខុសច្បាប់ នឹងនាំសមត្ថកិច្ចទៅចាប់ភ្លាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmAqEujpy5kJm0dsQEzUtXk5_lQeQ51Wheb9TPuKx72RXiWjJTt8n2bmmEdBcyoRSo0HpodIKECsu9gYXR1EJPBddnjbg6NqyY3r0sVIes85NWNheEjZClbiVVM6oLrpaamHj_xgXWmRgEQgkIXNfD4kkWojb1pYIsELWGN84BZ1JgOYzZLHPK5lMhyphenhyphenbz/s960/photo_2025-10-15_14-54-22%20(3).jpg

ប៉ុន្តែការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់នាពេលថ្មីៗនេះ ពុំទទួលបានការគាំទ្រពីពលរដ្ឋថៃទាំងអស់ទេ ដោយសារធ្វើឱ្យថៃអាម៉ាស់មុខ និងខូចកេរ្តិ៍ឈ្មោះលើពិភពលោក ។ អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានរិះគន់បុគ្គលនេះដែលប្រព្រឹត្តថោកទាប ទង្វើរំលោភសិទ្ធិមនុស្ស រើសអើងជាតិសាសន៍ ៕

GMENGz ពោលទាំងហួសចិត្តនៅសុខៗមានគេទាញចូលក្នុងជ.ម្លោះ អលជ្ជី និង វណ្ណដា

0

ដូចប្រិយមិត្តជ្រាបមកហើយថាថ្មីៗនេះ អលជ្ជី បានលើកឈ្មោះ វណ្ណដា បានបញ្ចេញមតិយោបល់ក្នុងបទចម្រៀងថ្មីរបស់ខ្លួនបណ្តាលឱ្យមានការពិភាក្សាយ៉ាងខ្លាំងរហូត អលជ្ជី បានចេញមកស្រាយទាក់ទងនឹងពាក្យ «វណ្ណដាជួយខ្ញុំ ឬខ្ញុំជួយ វណ្ណដា»។ យ៉ាងណាមិញមិនត្រឹមតែ អលជ្ជី វណ្ណដា រួមទាំង សង្ហា ប៉ុណ្ណោះដែលត្រូវបានគេលើកយកមកធ្វើជាប្រធានបទប៉ុន្តែ GMENGz ក៏ត្រូវបានគេទាញចូលក្នុងជម្លោះ អលជ្ជី និង វណ្ណដា ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0uFGSXUgVUWaawk9pOZ1RQSKcsDamkn1M6Mxr239Qanz6aoNxCIbBD_-c6dmKUwkfWdwhEUeoJ3AeCocLxa3Zh402TPBbedG0A325_B055PvbA29tp7i2ah4VmJWZQmDEzMfMu08MkM0_arln9UblnoQutTjCZbkg3VSAVXQOFvjzhjQaYmxHYU9gE073/s1440/image_2025-10-15_10-19-33.png
ដើមចមដំបូងនៃរឿងគឺចាប់ផ្តើមនៅពេលមានរឿងក្តៅគគុកទាក់ទងនឹង អលជ្ជី និង វណ្ណដា តារារ៉េប GMENGz បានចែករំលែកខ្លឹមសារមួយដែលមានការលើកឡើងថា «រៀនដឹងគុណគេ ទោះបីជាគេជួយយើងតិចឬក៏ច្រើនក៏ដោយ តែបើមិនបានសងក៏កុំរមិលគុណគេ ត្រូវចាំ! តម្លៃដែលថ្លៃជាងលុយគឺទឹកចិត្ត» ។ សំណេរនេះ GMENGz បានចែករំលែកបន្តភ្ជាប់មកជាមួយនឹងសម្តីថា «ដឹងនៅអារមិលគុណ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb-sCsu5lToyVw6Wb2MW8g1jXosa5xhk1gm1hbJbTHEAeQr1sJULM7o0bC_106C7dY-fEH4Jkky_wS5GNG86DvwE4R05tt5818mcwORz-aO1kjW8cHdz2uL__mhSxdrAp5rMAS-g9eTOw5v5umXZTAA5YjlslVVma4Kbup4tr4hG1UW0PnQa3K44Pi1vKm/s2048/image_2025-07-12_09-15-54.png
ការលើកឡើងនេះ GMENGz ត្រូវបានគេចោទប្រកាន់ថាចង់ផ្លែផ្កាជុំវិញជម្លោះ អលជ្ជី និង វណ្ណដា រហូតមានគណនីមួយឈ្មោះថា Makara Ra បានបញ្ចេញមតិជាច្រើនមកកាន់ GMENGz ក្នុងន័យថា តារារ៉េបរូបនេះកាន់ជើងខាង វណ្ណដា ។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែល GMENGz បានបង្ហាញគេបានឃើញគណនីនេះបានលើកយកឈ្មោះក្រុមចម្រៀង ក្មេងខ្មែរ Sophia, dylux រួមទាំង juvie lin ដោយចោទប្រកាន់ថាយកបទចម្រៀងគេប៉ុន្តែដាក់ creditខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3yJBIW4PLv4EVRV-fLzMCNazSZjbvS0XDO3RlccRz35vigt5uXehoPvJS7xH0xKMKzZqoKcyVXHHD9u0DaYacteEf_ZGA0DSXF-jyDKODdAuCIk0yqBOYYl9ZvqeMRmzNHEHbzI2kHluB7ovdAQQRz0e09QSCt9rohyF6yNxITKgrohB-oEbOkK527dsE/s2048/image_2025-06-05_08-29-52.png

អ្វីដែលគណនី Makara Ra ចូលមកខម្មិន GMENGz បានបង្ហោះឆ្លងតបជាអក្សរឡាតាំងសំនៀងខ្មែរថា «យូរៗទៅខ្ញុំស៊ែរនិយាយរឿងតែខ្ញុំអត់កើតមែន ឬហ្វេកប៊ុកហ្នឹង Bro លេងតែគ្នា Bro ឯង?»។ GMENGz បានបន្ថែមទៀតនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «ហើយមិចដឹងច្បាស់ម៉េសថាខ្ញុំនិយាយរឿងអី? អត់យល់»។ ម្ចាស់បទ«ស្ទាវជ័រ» ក៏បានបង្ហោះសំណេរមួយទៀតថា «ម៉េចបានសុខៗទាញខ្ញុំចូល?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5WVdlWAJtyGRV_E-VaFpbEh1ZZgauv57Uny1sY13mOXxco-8SnzfpCL5BcAGjwux5WZAStEi2JIzscidd1t-Z_R4GdYP3i_EvZDsVROlE19rf2e8cHc5rgA6w63ZmHzMLi45d_OoRbBgHJaQ20_TAsiX50iffSddj0NM4Qr97c5nPJNDdl3HIDMDVwGUE/s1440/image_2025-10-15_10-19-35%20(2).png
គួរឱ្យដឹងថា GMENGz ធ្លាប់បានសម្តែងក្នុង MV របស់ វណ្ណដា និងមានការសហការគ្នាទៀតផងប៉ុន្តែមិនទាន់បានទម្លាក់នៅលើទីផ្សារ។ នេះអាចមូលហេតុដោយសារតែ GMENGz មានទំនាក់ទំនងជាមួយនឹង វណ្ណដា ទើបមានមនុស្សគិតថា GMENGz ចង់ផ្លែផ្កាឱ្យ អលជ្ជី៕

ស្ថានទូតកូរ៉េខាងត្បូងនៅថៃទះ «កាសែតបាងកកប៉ុស្តិ៍» មួយកំផ្លៀង ក្រោយផ្សាយព័ត៌មានមិនពិត

0

ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅប្រទេសថៃ បានចេញសេចក្ដីប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែលថា «កូរ៉េខាងត្បូងនឹងចាត់វិធានការយោធា និងអាចដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងតំបន់ដើម្បីប្រឆាំងឧក្រិដ្ឋជនអនឡាញ» ដោយស្ថានទូតកូរ៉េបានបញ្ជាក់ថា ការផ្សាយនេះគឺមិនមែនជាការពិតនោះទេ។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅប្រទេសថៃ នៅថ្ងៃពុធ ទី១៥ ខែតុលា បានឲ្យដឹងថា ទាក់ទងនឹងអត្ថបទដែលមានចំណងជើងថា * “កិច្ចព្រមព្រៀងបញ្ឈប់ការឆបោ.កតាមប្រព័ន្ធអនឡាញ គឺជាគន្លឹះសំខាន់ដើម្បីសន្តិភាព”* ដែលបានចុះផ្សាយនៅលើទំព័រមុខរបស់កាសែត Bangkok Post នៅថ្ងៃទី ១៥ ខែតុលា រដ្ឋាភិបាលកូរ៉េជំហរដូចតទៅ៖

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីការពារពលរដ្ឋរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នៅក្នុងអត្ថបទរបស់ Bangkok Post ដែលបានសរសេថា “ការព្រមាននាពេលថ្មីៗនេះពីកូរ៉េខាងត្បូង ថាអាចនឹងចាត់វិធានការយោធាប្រឆាំងនឹងជនឆបោ.កឆ្លងដែន” និងអត្ថបទមួយទៀតដែលបានផ្សាយថា “ការគំរាមកំហែងរបស់ទីក្រុងសេអ៊ូលក្នុងការដាក់ពង្រាយយោធារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជនឆបោ.កនៅក្នុងតំបន់” — នោះមិនមែនជាការពិតទេ។

ក្នុងន័យនេះ បើតាមសេចក្ដីថ្លែងការរបស់រដ្ឋាភិបាលកូរ៉េនាពេលថ្មីៗនេះជុំវិញបញ្ហាឆបោ.កតាមអនឡាញលើប្រជាជនខ្លួន ដែលកើតមាននៅកម្ពុជានោះបានបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងជួបពិភាក្សាជាមួយសមត្ថកិច្ចកម្ពុជានៅថ្ងៃទី២៣ ខែតុលាខាងមុខ ដោយបន្ទាប់ពីនោះកូរ៉េខាងត្បូងនឹងបញ្ជូនមន្រ្តីប៉ូលីសរបស់ខ្លួនមកធ្វើការនៅកម្ពុជា ក្រោមអង្គភាព Korean Desk ដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហាផ្សេង ជាពិសេសពាក់ព័ន្ធនឹងបទល្មើសចាប់ជំរឹត ឬឆបោ.កជនជាតិកូរ៉េនៅក្នុងប្រទេសម្ចាស់ផ្ទះនោះ។

គួរបញ្ជាក់ដេរថា អង្គភាពពិសេសនេះក៏ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃផងដែរ ពោលគឺកូរ៉េបានបញ្ជូនមន្រ្តីរបស់ខ្លួនមកធ្វើការនៅក្នុងប្រទេសថៃមុនកម្ពុជា តាំងពីច្រើនឆ្នាំមុនមកហើយ។ មិនតែប៉ុណ្ណោះ អង្គភាពនេះ ក៏មាននៅក្នុងប្រទេសក្នុងតំបន់ផ្សេងទៀតដូចជាហ្វីលីពីនផងដែរ ដែលប៉ូលីសកូរ៉េទាំងនេះមានតួនាទីគាំពា និងស៊ើបអង្កេតក្នុងករណីពលរដ្ឋមានគ្រោះថ្នាក់ផ្សេងៗ ដោយសហការជាមួយប៉ូលីសរបស់ប្រទេសជាម្ចាស់ផ្ទះ មិនមានទាក់ទងនឹងចលនាយោធា ឬការបង្រ្កាបបែបហិង្សាណាមួយនោះទេ។

សរុបមកការចុះផ្សាយរបស់សារព័ត៌មានថៃខាងលើនេះ បានបង្ហាញពីចេតនាឆ្លៀតឱកាសចង់កេងចំណេញលើស្ថានការណ៍ ដើម្បីជាន់ពន្លិច លាបពណ៌ និងបន្ទោសបង្អាប់ទៅលើកម្ពុជាបន្ទាប់ពីផ្ទុះនូវករណីដែលនិស្សិតកូរ៉េម្នាក់ត្រូវបានគេចាប់ជំរិត និងស្លា.ប់នៅកម្ពុជា ទាំងដែលជាក់ស្ដែងរដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ចាក់ហើយថានឹងដោះស្រាយបញ្ហានេះ តាមរយៈយន្តការទូត ដែលស្របតាមច្បាប់ប៉ុណ្ណោះ៕