មហាសេដ្ឋី ឥណ្ឌា មជ្ឈិមបូព៌ា រុស្សី… បានសុខចិត្តចំណាយលុយរាប់លានដុល្លារគ្រាន់តែបង្កើតអនុស្សាវរីយ៍ តាមរយៈការអញ្ជើញតារាចម្រៀងល្បីៗ មកច្រៀងក្នុងពិធីមង្គលការកូនៗ ប្រែក្លាយការសម្តែងទៅជាកាដូជូនកូនកំលោះកូនក្រមុំ និងបង្ហាញពីវណ្ណៈ អំណាចនៃការចំណាយរបស់គ្រួសារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBL2HTxZ_wkJycKZjVpry3zpkWiQdWk1HbsqsHVMDo5onypYwZ9yFJmiG7RbTAiq-G2uBYfO3uFflEwWkbnyS3M9jlnNV16I9bx74zSxRJhy9Sp_qPqtiaUvLVedD4CjhcJ-QaM0jq_Ra9eO7Xr34HIX1Snf4iV5K05C6Pr11P_RDU35220HTZfAgemJJP/s1440/image_2025-11-27_11-30-25.png

Jennifer Lopez គឺជាអ្នកចម្រៀងដែលច្រៀងក្នុងពិធីរៀបអាពាហ៍ពិពាហ៍អន្តរជាតិដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតមួយរូបនាពេលបច្ចុប្បន្ននេះ។ ថ្មីៗនេះនាងបានទទួលប្រាក់ចំនួន ២ លានដុល្លារដើម្បីសម្តែងនៅក្នុងពិធីមង្គលការរបស់ Netra Mantena កូនស្រីរបស់សហគ្រិនឱសថឥណ្ឌា Rama Raju Mantena ។ ពីមុន Jennifer បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនដងជាមួយនឹងតម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់។ តារាចម្រៀងស្រីរូបនេះទទួលបានជាង ១ លានដុល្លារសម្រាប់ការច្រៀងក្នុងពិធីមង្គលការកូនប្រុសរបស់ពាណិជ្ជករ Uzbek Azam Aslanov ក្នុងឆ្នាំ ២០១១ និង ៥ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនប្រុសមហាសេដ្ឋីប្រេងរុស្ស៊ីក្នុងឆ្នាំ ២០១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGP8DDKhVnS6ErMm2-iY8N9Aue3ARhEhxTl721IIAcUocJUKc0DBMRn7FZo-bPJVvfYGpdLHf03yHRlOO6mSEJ46Ib2oo4zoIwCXOYamFEz3pV68MpvdFlHnpnos1VweMYIErppQJGPhR0d-4eeGAGzgBHLI6qO9HCYHxYlM-uydeKNQRRae8lvX1-v8IG/s1200/image_2025-11-27_11-30-23.png

ងាកមកតារាចម្រៀង Justin Bieber វិញក្នុងឆ្នាំ២០២៤ លោកទទួលបានតម្លៃខ្លួន១០ លានដុល្លារអាម៉េរិក ដើម្បីសម្តែងក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់អ្នកជំនួញ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋី Mukesh Ambani ដែលមានទ្រព្យសម្បត្តិ ១២៣.៤ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayZeW81slPtZxpIr1VkDxVPjOEfWROptQ4S2xDDca7HghOk-rb1aaGqm2tQMfDkUrk4ToBNAluZvOBo-0fQoNAwvelFUIDFi4aaGHAsFhdS6x87I_y68WLdL6VgoHBlYKHCXRQjodJhOP4Pcs9gI0xzPL5Z0J84mGAPaYT6Ruaif6JcKHqJKU3eqlWQP1/s1080/image_2025-11-27_11-30-26.png

Rihanna ត្រូវបានគេនិយាយថាទទួលបានទឹកប្រាក់ ៦,៣ លានដុល្លារដើម្បីច្រៀងក្នុងពិធីមង្គលការរបស់មហាសេដ្ឋីក្នុងឆ្នាំ ២០២៤ នេះបើតាមសារព័ត៌មាន The Independent។ លើសពីនេះ សារព័ត៌មាន India Today បានរាយការណ៍ថា តារាចម្រៀងរូបនេះ ទទួលបានតម្លៃខ្លួនរហូតដល់ ៨-៩ លានដុល្លារអាម៉េរិក។ ជាមួយនឹងតម្លៃថ្លៃច្រៀងក្នុងពិធីមង្គល Rihanna បានសម្តែងចំនួន ១៩ បទក្នុងរយៈពេល ៤០ នាទីនៅចំពោះមុខភ្ញៀវជាង ១,២០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMVXt789eCM5M2iXVLn8URkwh0WLHy_t2jL-wXhzjr0uwWYMHALHHJnaH1q_Cxwz3E6nDdsEaIhlx26fHKb41hXI_HxPVRqMix1yu_eYkHP3pglUVRBt_foENNdrNLGeG6Cs9jI1sm4r0wGiirSc7KkLNm6CoDx_1Vsh5Vh79UdH_8Uwh2EIloln0K3AHn/s1440/image_2025-11-27_11-30-29.png

ក្នុងឆ្នាំ ២០២៤ Katy Perry ត្រូវបានគេអញ្ជើញឱ្យទៅច្រៀងនៅក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់គ្រួសារមហាសេដ្ឋី Mukesh Ambani ក្នុងតម្លៃ ៥.៤លានដុល្លារនៅឯពិធីជប់លៀងដែលធ្វើឡើងនៅទីក្រុង Cannes ប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkwEAH6woxpmG1kxGNR9qGJ4L6s_RQKNuKBz6pTiPVJBE9KUib10rUT-guSYbhae079h_WMKqtY8PG66540njVFWvpblRXOCUo_wGharvw4W0z-8rCp6qVV61Lz0Iqs4JnyenXSmlHaA09NIgXtdLU4qrkTh-Ri7PzPDrQSrvEmjDrns3GeoaE09dVJQDa/s1800/image_2025-11-27_11-30-31.png

ក្រុមតន្រ្តី Maroon 5 ទទួលបានតម្លៃខ្លួនប្រហែល ១.៥ លានដុល្លារដើម្បីច្រៀងនៅក្នុងពិធីមង្គលការកូនប្រុសច្បងរបស់គ្រួសារ Ambani ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមកាសែត India Times ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69KvnsuqyccE6ub17i7MlNVOFYk-Q3wcuOea3zxf4AwMqmpGcFzHOi1IN3hxHQkFoxD0ePhtv0JXPnw0L03j8H1mF2KNvQ3TSi4gQRkcpa6hwXLHU-VsZbqv7paTNHB8V3H4oZY7BlLYeC8WkptDwDKzUgTPoM5xHgXdKZdOOt3jXcwga8OvjwwZBKRH9/s1080/image_2025-11-27_11-30-32.png
ក្នុងឆ្នាំ ២០១៨ Beyoncé ត្រូវបានគេរាយការណ៍ថាបានទទួលថ្លៃ ៤.៧ លានដុល្លារសម្រាប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍ Pre-wedding របស់ Isha Ambani ដែលជាកូនស្រីរបស់គ្រួសារ Ambani ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguPT9JTPCg7_gzOVJhqOU5a6rloiqtjq3XdnmFnzhSHLPEe8MrVRd7wWxvMHeRSDkrdr2-2ZJBCYUvEWRyvTu2x3hOtG3PdCZI3ryd05n7tJWzjnZ1I_coipdQ31XEPakCwta3pXMRoyMo3cYFnxY4wcuPFlur-ca0G6RBpRKlNYkhi3QaHfcqhryHElZ6/s1800/image_2025-11-27_11-30-33.png

ក្នុងឆ្នាំ ២០១៧ Bruno Mars ទទួលបានជាង ២ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនស្រីរបស់អ្នកជំនួញម្នាក់ឈ្មោះ Sunil Vaswani ៕