Home Blog Page 234

មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ ៖ «លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងនេះ ទើបថៃចូលរួមកិច្ចប្រជុំ RBC»

0

ប្រទេសថៃ ៖ កងទ័ពភូមិភាគទី២ថៃបានបដិសេធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយចោទប្រកាន់កម្ពុជាគ្មានភាពស្មោះត្រង់ និងមិនបង្ហាញគម្រោងជាក់លាក់ ។ កងទ័ពភូមិភាគទី២ថៃនឹងចូលរួមកិច្ចប្រជុំ RBC លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ រួមមាន ៖ កែសម្រួលកម្លាំងទ័ព និងដោះមីននៅតំបន់ព្រំដែន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន បានចោទប្រកាន់កម្ពុជាមិនស្មោះត្រង់ ទើបថៃបដិសេធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ កងទ័ពភូមិភាគទី២ថៃនឹងចូលរួមកិច្ចប្រជុំ RBC លុះត្រាកម្ពុជាយល់ព្រមកែសម្រួលកម្លាំងទ័ព និងដោះមីននៅតំបន់ព្រំដែន ។

នៅថ្ងៃទី១៥ ខែតុលា ហ្វេសប៊ុកផេកកងទ័ពភូមិភាគទី២ថៃបានបង្ហោះចោទប្រកាន់ថា កម្ពុជាមិនស្មោះត្រង់ ខ្វះការសហការ មិនបង្ហាញគម្រោងជាក់លាក់ រួមទាំងការកែសម្រួលកម្លាំងទ័ពដើម្បីកាត់បន្ថយការប្រឈមមុខ ក៏ដូចជាដោះមីនតាមការព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ដើម្បីរក្សាភាពជឿជាក់លើកិច្ចព្រមព្រៀងដែលមិនអនុញ្ញាតឱ្យភាគីណាមួយបំភ្លៃការពិត ។

ហេតុនេះ កងទ័ពភូមិភាគទី២ថៃពុំអាចចូលរួមកិច្ចប្រជុំ RBC ជាមួយយោធភូមិភាគទី៤កម្ពុជាដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ទេ និងស្នើលើកពេលកិច្ចប្រជុំដោយគ្មានកំណត់ លុះត្រាកម្ពុជាបង្ហាញគម្រោងជាក់លាក់ដែលអាចកាត់បន្ថយជម្លោះ ។ កងទ័ពភូមិភាគទី២ថៃនឹងអនុវត្តរាល់វិធានការក្នុងក្របខ័ណ្ឌអន្តរជាតិ ដើម្បីរក្សាភាពស្ងប់ស្ងាត់ សន្តិសុខ និងការពារអធិបតេយ្យឱ្យអស់ពីសមត្ថភាព ។

យោងតាមហ្វេសប៊ុកផេកក្រសួងការពារជាតិកម្ពុជាបង្ហោះថ្ងៃទី១៥ ខែតុលា ឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយតាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។

យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕

អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ ហ៊ូអ៊ីន ហ្វាង ទម្លាយបទពិសោធរស់នៅកម្ពុជាជាង១៣ឆ្នាំ

0

កញ្ញា ហ៊ូអ៊ីន ហ្វាង ដែលជាជនជាតិកូរ៉េខាងត្បូងនិងជា អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ បានចេញវីដេអូមួយរៀបរាប់បទពិសោធរបស់ខ្លួនរស់នៅប្រទេសកម្ពុជារយៈពេល១៣ឆ្នាំពុំអាក្រក់ដូចអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះទេ។ ក្រៅពីអាជីពសិល្បៈច្រៀងតាមការប្រគំតន្រ្តី ថតផ្សាយពាណិជ្ជកម្មជាមួយនឹង វណ្ណដា ហ៊ូ អ៊ីន ក៏បានបើកហាងកាហ្វេទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Z5xvGqbW4qV0iKtJvujn6L0gIxhDkSOg-2KugbzFfIvBz_kfthtob3Q-y8vY5r2bVxha2qioMGHKGkwtlqFCqra3ATwyYZXeDivHlUr6raZPWlx29DcOG7hp2SWDvRHLCyHFtGiWKOM2YAC60dG0YsiWXowgnF64qsRpEeL5XWiB5KecEww47BBGBu1b/s2048/image_2025-10-15_09-04-45.png
ស្របពេលមានរឿងគួរឱ្យបារម្ភច្រើនដែលបានកើតឡើងក្នុងប្រទេសកម្ពុជាជាពិសេសការមើលមកមិនល្អពីប្រទេសកូរ៉េខាងត្បូង នៅយប់ថ្ងៃទី១៤ ខែតុលា ហ៊ូអ៊ីន អតីតកូនក្រុមតារាចម្រៀង ពេជ្រ សោភា ដែលជាជនជាតិកូរ៉េបានរៀបរាប់ពីបទពិសោធរបស់ខ្លួនរយៈពេល១៣ឆ្នាំក្នុងការរស់នៅលើទឹកដីប្រទេសនេះ។ ហ៊ូអ៊ីន បានបញ្ជាក់ថា នាងរស់នៅទីនេះគឺខុសពីអ្វីដែលបានឃើញនៅក្នុងបណ្តាញសារព័ត៌មាន។ ហ៊ូអ៊ីន បានបន្តទៀតថាប្រជាជននៅទីនេះគឺមានភាពរួសរាយរាក់ទាក់បើទោះបីជាមិនធ្លាប់ស្គាល់គ្នាក៏ដោយជួយយកអាសារគ្នាដោយចិត្តទន់ភ្លន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sxA2kFo8i6R5UowoFjQDQoiW608ypHb8aJftCf6AkcEzpuuOaDcvzEgBKMORqFoXlWIW7ocoJht5j3QxzZJbs1SkvkmkJV_bRR_qeFaXjygCxfGzqSl9XX2k1VSFXGSc5B4z_AAYc4EpceqU-YGjKJENgkEoHTjby4aoE4z7mxcFtZXEtyR3a1AxOC5B/s2048/image_2025-10-15_09-04-44.png

ទោះយ៉ាងណា ហ៊ូអ៊ីន បានទទួលស្គាល់ថាគ្រប់ប្រទេសទាំងអស់សុទ្ធតែមានបញ្ហា ប៉ុន្តែនាងហ៊ាននិយាយថាប្រទេសកម្ពុជានៅតែមានសន្តិភាពនិងភាពកក់ក្តៅ។ ជាមួយគ្នានេះដែរអតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ បានឱ្យដឹងទៀតថានេះហើយជាមូលហេតុដែលនាងមករស់នៅប្រទេសកម្ពុជា ប្រៀបដូចជាផ្ទះរបស់នាង។ ហ៊ូអ៊ីន បានបញ្ជាក់ទៅកាន់ប្រជាជនកូរ៉េខាងត្បូងទៀតថា អ្វីដែលឃើញនៅក្នុងព័ត៌មានមិនមែនជារឿងទាំងមូលនោះទេហើយនាងរស់នៅទីនេះគឺមានក្តីសុខនិងដឹងគុណបំផុតចំពោះទឹកដីមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUbYlm7AGhQqlyQtNH0O7GimO-VhTMP8exZ4b1oGfBvzc3kugwjBSIesfT4S-m0krWOfGHlju6qob7_VV6BdXIi4ffByvHwuLdm_9X3P8rl0F-QBoCQ3D2wVVKhu4Lbvi4f0xvraSksEkhAwWCUUPI8_PEbKtPV5Ufg6BX7sOQH1LGUpiEfwWuyQrdf3Kn/s960/image_2025-10-15_09-04-42.png

គួរឱ្យដឹងថាមិនមែនតែ ហ៊ូអ៊ីន ហ្វាង ប៉ុណ្ណោះទេដែលបញ្ជាក់ពីប្រទេសកម្ពុជាពុំអាក្រក់ដូចអ្វីដែលប្រធានាធិបតីកូរ៉េខាងត្បូងហៅថាជាទីក្រុងឧក្រិដ្ឋកម្មនោះទេនៅមានជនជាតិកូរ៉េស្មោះត្រង់ជាច្រើនទៀតដែលរស់នៅប្រទេសកម្ពុជាក៏បានចេញវីដេអូបញ្ជាក់ផងដែរ៕

អ្នកបង្កើតមាតិកា Lin You ពោលអាណិត វណ្ណដា

0

បន្ទាប់ពីមានការវែកញែកជាច្រើននៅលើបណ្តាញសង្គមនារយៈពេលចុងក្រោយនេះអ្នកបង្កើតមាតិកា Lin You បានចេញវីដេអូមួយដោយពោលអាណិតចំពោះតារារ៉េប វណ្ណដា ព្រោះនៅមានអ្នកចងជើងមិនព្រមដោះលែង។ លើសពីនេះលោកក៏បាននិយាយពីការលះបង់របស់ វណ្ណដា ដែលឈរនៅខាងកម្ពុជាក្នុងជម្លោះព្រំដែនដែលត្រូវលះបង់ Sponsor ត្រូវជនជាតិថៃស្អប់ជាច្រើន ហើយកំពុងតែស្ថិតទៅស្ថានភាពល្អប្រសើរបែរជាមានច្រវ៉ាក់ជាប់ជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjRMlULn0NzzJjcm3FnJ_bB__O8YRdV0v0mQwioLBoH0AYN435VLL-tHZMdwwNJrcnGZSWR2gEp__5g_FKiVEpRuefEFjPbZffOQNliyOErLz6WfdxdaDFcdzOuiI-45TgK8QdTQynPf4hWvZU4WspJHH2r4HOBmMRTQaJVfqH-jhrd9dLMhPHkjqmtgzX/s2048/image_2025-10-14_14-53-32%20(2).png

នៅយប់ថ្ងៃទី១៣ ខែតុលា Lin You បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ឈប់ចងជើងគាត់ទៅ»។ នៅក្នុងវីដេអូនេះ Lin You បាននិយាយដោយស្មោះត្រង់ថាមានការអាណិតចំពោះ វណ្ណដា ព្រោះតែគេមិនព្រមដោះលែងគាត់ទាល់តែសោះ។ អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមរូបនេះបានអះអាងថាលោកមិនមែនវាយប្រហារទៅកាន់នរណាម្នាក់ឬតាំងខ្លួនឯងដឹងរឿងផ្ទៃក្នុងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMujy9Y-o9iyC_Sfmo2mw_XnMW4JNfgPXdS4252-DGT_3H9c7tevWO7-I04-rtIleqarxR8t0jArfEDsoRW5Hyk5v3zdPuoy-ewWKC9bve6UyQ6WJjJYmUfdCGjbhC1EsULEEIAGCE3uSXtgPF62Gqx9pK0_7sAn-ceqK8gDsetdWlYeX6IdHYabGCVvwe/s1440/image_2025-10-14_13-53-25.png
Lin you បន្តទៀតថា មកដល់ពេលនេះហើយមានអ្នកអែបអប បញ្ឆិតបញ្ឆៀងតាមចងពៀរទៀតហើយដូចពាក្យមួយថាអតីតកាលរត់តាមរហូត រត់មិនផុត។ លោកថាចាប់តាំងពីចេញបទចម្រៀង «Jo 2» មកលោកមិនដែលឃើញ វណ្ណដា ចេញបទ Diss ទៅកាន់នរណាម្នាក់នោះទេ ហើយក៏មិនដែលចេញសំណេរនិយាយអ្វីឡើយមានតែហ្វេនប៉ុណ្ណោះដែលយកមកសន្មតផ្សំផ្គុំខ្លួនឯង។ Lin you បាននិយាយថាថ្មីៗនេះ វណ្ណដា លះបង់ខ្ទេចខ្ទីដោយសារតែជម្លោះព្រំដែនបាត់បង់លុយមិនចេះតិច។ បន្ទាប់ពីចេញវីដេអូគាំទ្រខ្មែរមក វណ្ណដា ត្រូវជនជាតិថៃពហិការ បាត់បង់ការគាំទ្រ ដាច់ Sponsor កម្មវិធីដែលទិញសិទ្ធិមកពីថៃត្រូវរំសាយចោលអស់លុយមិនមែនតិចនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4lv2E7HJVyA3byJl3r7dbHVOqUPzYu0h9TtwpUvjy9tBHKv3XMGPpalQPaGkxHPRQiP1ihP8nC-HQYCgKlxFuoNDmnHTqDyEYWplLeiex2-HA5jxC8fBl3TSEoNXrHIsNblYj0XrTtIVzCvW1e9X5pP-2kHJV-yA36kYPhERDhpJlPYPIkluT8fIFLH3a/s2048/image_2025-10-14_14-53-33.png
អ្នកបង្កើតមាតិកាដដែលលើកឡើងទៀតថា វណ្ណដា បានលុបបទជាមួយ Youngohm កាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងតារារ៉េបថៃ ហើយពេលនេះកំពុងតែដំណើរការល្អ តែនៅជាប់ច្រវ៉ាក់ជើងនៅពីក្រោយ។ Lin you ក៏បាននិយាយពីឃ្លីបវីដេអូចាស់ៗរបស់ វណ្ណដា ដែលជីកកកាយឡើងវិញដែលតារារ៉េបរូបនេះមានការ Shout Out និយាយល្អពីអ្នកនេះ និយាយល្អពីអ្នកនោះតែលទ្ធផលដែលទទួលបានគឺបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirsLMdMaKUATWADU4H9eO4qvE5q22wk2IBCczvLbCeNoQUAmoVgJNkg5GYjefYGVSHmHkmDwIm60z4gxbu3nYa50sfl8a0oI88WkbvxiXzHspB1AKMVBbXMENdfNfwtTFZA3DIOznc1M-GTYzceTXs0cbxqpdTGlO0tOl3L5kC-Ac3FtSbn4DmxYOIW_SG/s2048/image_2025-10-14_13-53-23.png
Lin you ថាពេលនេះ វណ្ណដា មានក្រុមថ្មីដែលអាចជឿជាក់ លេងសើច ដើរលេង ធ្វើបទជាមួយគ្នាបាន លែងមានការលួចបារ៉ូលគួរតែដោះលែង វណ្ណដា ទាំងហ្វេនទាំងអាយដល ទាំងអ្នកចាស់ទាំងអ្នកថ្មី។ មុននឹងបញ្ចប់វីដេអូ Lin you បានបន្ថែមថាលោកដឹងថាម្នាក់ៗមានការឈឺចាប់រៀងៗខ្លួន ហើយពេលនេះ Move On គ្រប់គ្នាគួរតែដោះលែង។ Lin you បានរំលេចទៀតថា វណ្ណដា មិនមាត់មិនកនោះទេប៉ុន្តែលោកក៏ជឿថាតារាចម្រៀងរូបនេះទទួលដឹងហើយនឹងមានអារម្មណ៍ដែរ ដូច្នេះគួរតែដោះលែង វណ្ណដា ទៅ៕

អាមេរិករឹបអូសបាន ១៥ពាន់លានដុល្លារពីឧក្រិដ្ឋជនឆបោ.កនិងលាងលុយកខ្វក់ដ៏ធំសម្បើមនៅកម្ពុជា

0

សហរដ្ឋអាមេរិកបើកការបង្រ្កាបទ្រង់ទ្រាយធំលើលោក Chen Zhi អាយុ 38 ឆ្នាំ ប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយចោ.ទប្រកាន់ពីប្រតិបត្តិការឆបោ.កតាមអនឡាញ និងបណ្តាញលាងលុយកខ្វក់ដ៏ធំសម្បើម ដែលព្រះរាជអាជ្ញានិយាយថាបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVqkRac8lx0pq4QbBScj6USQbwQCV64fvqC3gjSU5C8odhJ87qdMrJzAEk5IQX2wvGzuOLsxCRfIXX7TP82TIVX25BTX45ymmxIToSEyeYk1y1GwV0iOlOY1nFHseYsH_YEQ10TDaASP4bIbV_OcRyj8_ap8vsGgSc4ZUpNYj1ovG_KaBHeJ9HujoPlWKe/s640/photo_2025-10-15_13-05-22.jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិក នៅថ្ងៃទី15 ខែតុលា បានឲ្យដឹងថា Chen Zhi ឬហៅថា Vincent អាយុ 38 ឆ្នាំ កើតនៅប្រទេសចិន ហើយក្រោយមកបានផ្លាស់មកកម្ពុជា និងមានសញ្ជាតិខ្មែរ គឺជាប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ត្រូវបានចោ.ទប្រកាន់ដោយរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Brooklyn ទីក្រុងញូវយ៉ក ពីបទសមគំនិតក្លែងបន្លំតាមអនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTUnvYLrI77G8QMcS_poshtH5PP9kvn6g243S0s0o2sz1Giqk3qPtUuBTy1XtO9t0wfJBrxP47ijasMkTtH2RnT3SnZPiM4q6d-Yv4GhkHA-ZwS5ulXJHJr-6ak9B-GIJu4BDbXIuI0-_gtJnwi6LbLr64hyphenhyphenBlExRTVVqXTsQ18zaga9tlzhQZGHoUJazd/s1200/photo_2025-10-15_13-05-22%20(2).jpg

រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់លោក Chen ថាបានបង្កើត “អាណាចក្របោកប្រាស់តាមអ៊ីនធឺណិតដ៏ធំទូលាយ” ដោយប្រើប្រាស់កម្លាំងពលកម្មចាប់បង្ខំនៅកម្ពុជា ដើម្បីអនុវត្តការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងគម្រោងដែលគេហៅថា “ការកាប់ជ្រូក” ដែលជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យចូលទៅក្នុងការវិនិយោគរូបិយប័ណ្ណ«គ្រីបតូ»ក្លែងក្លាយ មុនពេលត្រូវបានគេបោកប្រា.ស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWtCDIMi1O-6E1d8u5PGK_1DU29Rzs9FdCgfJOFf0HQMLslhcr8ftsYC07rhsb9MMj-dlRaEyu17Js_pdDUoQM12IDLCUQGu2vbJZ5DFNRlRz-g29elQTOo_vrUjmmDV2xSnNXrfkVIaRNX9stlQ6FsQNyybsoWtcpSmFNtIl2fGM_wdngk4mTnx0HSXt/s1026/photo_2025-10-15_13-05-23%20(2).jpg
ក្នុងប្រតិបត្តិការនេះ ក្រសួងយុត្តិធម៌អាមេរិក (DOJ) រឹបអូសបាន 127,271 Bitcoin ដែលបច្ចុប្បន្នមានតម្លៃប្រហែល 15 ពាន់លានដុល្លារ ហើយសហរដ្ឋអាមេរិកបាននិយាយថា វាជាប្រាក់ចំណូលពីការក្លែងបន្លំ និងគម្រោងលាងលុយរបស់ Chen ។ ទូរស័ព្ទដៃជាង 1,200 គ្រឿង ដែលគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយរាប់ម៉ឺនគណនីដើម្បីបញ្ឆោតជនរងគ្រោះក៏ត្រូវបានរឹបអូសផងដែរក្នុងប្រតិបត្តិការនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVJm2AWgRcJ0ciDgjGrDqYp-2nOFanGi4TgsboLipVJezVEuKEUoorl7KV88tiRpwiHppjU06V54TDziiZ6YjxYEnJRaVM7qqvS_TIUL4DsMppcPC_nlFQaH62t_mGLTTK6k9MncjeiE-qpEgey8Nox3vR-kM3_m5SKFq6fWIMR1O-hAO9atW0M0KYHqQV/s1280/photo_2025-10-15_13-05-23.jpg
ទន្ទឹមនឹងនេះ អាជ្ញាធរចក្រភពអង់គ្លេសក៏បានបង្កកទ្រព្យសម្បត្តិរបស់ Chen នៅប្រទេសអង់គ្លេសដែលមានតម្លៃ 130 លានផោន (172 លានដុល្លារ) រួមទាំងភូមិគ្រឹញតម្លៃ 12 លានផោន នៅទីក្រុងឡុងដ៍ផងដែរ។ ទោះជាយ៉ាងណា បច្ចុប្បន្នឧក្រិដ្ឋជនរូបនេះកំពុងរត់គេចមិនទាន់ចាប់ខ្លួនបាននោះទេ ខណៈអាជ្ញាធរបង្រ្កាបបានតែទីតាំងនិងបក្ខពួកដែលជាប់ពាក់ព័ន្ធប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJoMmUg3MCjNn9ya2WhFN_QYdZuErX1WDdajucyN8iWVqsMLNe1rMQTtcATvSfqfVGOLiMiqzO_vg6Z6Z5Fs1ispJntGbyv-IfMk4I__TklV47Ah02Pd2qFJQF1PlRP_uVrNrUHamValmDC_j1T8B2stBmtkPBeTEONenhIRh511yQdX6z5ozEWIMgG4u3/s1280/photo_2025-10-15_13-05-21.jpg

គួរជម្រាបថា ក្រុមហ៊ុន Prince Group របស់ Chen ដែលរកសុីខាងអចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា បានទទួលរងការចោ.ទប្រកាន់ថា ត្រូវបានប្រែក្លាយដោយសម្ងាត់ទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី” ខណៈមានបុគ្កលិកជាច្រើនត្រូវបានពួកគេជួញដូរ បង្ខាំងទុក និងបង្ខំឱ្យធ្វើការងារ ផ្នែកឆបោកតាមអ៊ីនធឺណិតក្រោមការគំរាមកំហែង និងទារុ.ណកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLc3SkNKQgRPo-LNUIl0_JQzcf3Nwy0z4IBVw-Q_oCYidmIO1njPevXyZ6xQMzB_eN4vIMGlPNRIl5FzkOjEjSSBqkjp7hb2PoTaTiDHvBxpc9HLxEokK66buGkAoHSL_tkLG_t1xy_grqXwPSnxyg5J0sV56mJn8UI1kCas6wg4J3un14Vq5lSXNmcB3O/s1200/photo_2025-10-15_13-05-21%20(2).jpg

ប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនឆបោ.ក និងលាងលុយកខ្វក់ដ៏កក្រើកដែលមានគោលដៅសង្កត់ធ្ងន់នៅកម្ពុជានេះ កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណៈក្រសួងរតនាគារសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន និងពលរដ្ឋអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន បណ្ដាញព្រីនស៍គ្រុបជាដាច់ខាត ដោយបានចាត់ទុកវាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយរបស់ពិភពលោក៕

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យថៃបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បើថៃលុប MOU ជាឯកតោភាគី

0

ប្រទេសថៃ ៖ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយពេលជាច្រើនខែ អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយលើកឡើងថា ថៃអាចលុប MOU ជាឯកតោភាគី និងមិនចាត់ទុករំលោ.ភកិច្ចព្រមព្រៀងអន្តរជាតិទេ ដោយសារអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦៩ អនុញ្ញាតឱ្យភាគីម្ខាងអាចលុប MOU បាន បើភាគីម្ខាងទៀតបំពាន ។ ប៉ុន្តែអតីតព្រឹទ្ធបុរសសាកលវិទ្យាល័យថៃបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថៃលុប MOU ជាឯកតោភាគី ។

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត បារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថៃលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាឯកតោភាគី ។ លោកថា បើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាពុំចំគោលដៅទេនោះ វានឹងធ្វើឱ្យជម្លោះកាន់តែរាលដាល ហើយកម្ពុជាអាចអូសទាញប្រទេសផ្សេងៗមកពាក់ព័ន្ធនឹងជម្លោះជាមួយថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១៤ ខែតុលា អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត លោក អក្ខរៈផុង ខាំឃូន បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើថៃលុប MOU ជាឯកតោភាគី ។ លោកបញ្ជាក់ថា បើភាគីណាមួយលុប MOU ជាឯកតោភាគី ខណៈភាគីម្ខាងទៀតគ្មានកំហុស វានឹងក្លាយជាជម្លោះថ្មី ហើយនឹងមានការប្តឹងទៅតុលាការ ICJ ។

ការស្នើឱ្យលុប MOU ដោយសារថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបានល្មើសអធិបតេយ្យ មានចេតនាប្រើប្រាស់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត BM.21 បាញ់មកលើតំបន់ស៊ីវិលធ្វើឱ្យមន្ទីរពេទ្យ ស្ថានីយប្រេងឥន្ធនៈ និងផ្ទះពលរដ្ឋថៃខូចខាត ។ ក្រៅពីនេះ មានមនុស្សរងរបួស និងស្លាប់ ថែមទាំងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ដែលមិនស្ថិតនៅតំបន់ព្រំដែន ។ ថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនប្រឆាំងមនុស្សបណ្តាលឱ្យកងទ័ពខ្លួនរងរបួសដាច់ជើង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កន្លងមក ដែលថៃចាត់ទុកជាការបំពាន MOU ឆ្នាំ២០០០ ។

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត លោក អក្ខរៈផុង ចង់ឱ្យថៃពិចារណាគ្រប់ជ្រុងជ្រោយ តើសកម្មភាពទាំងអស់នេះជាការបំពាន MOU ឆ្នាំ២០០០ ឬអត់? ទោះជាថៃចាំបាច់ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទាំងនេះ ប៉ុន្តែការលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាឯកតោភាគី តើជាការដោះស្រាយបញ្ហាចំគោលដៅតាមច្បាប់អន្តរជាតិដែរឬទេ? លោកបារម្ភបើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាមិនចំគោលដៅ វានឹងបង្កើតជម្លោះថ្មីរាលដាល ហើយកម្ពុជាអាចអូសទាញប្រទេសផ្សេងៗមកពាក់ព័ន្ធនឹងជម្លោះជាមួយថៃ ។

គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីថៃពិចារណាលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ក្រោមហេតុផលប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី គឺមានមតិមួយចំនួនពុំគាំទ្រ ។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ារីស សាងៀមផុង និយាយថា MOU ទាំង២ច្បាប់ពុំធ្វើឱ្យថៃបាត់បង់ទឹកដីទេ បើលុបចោល រដ្ឋាភិបាលថ្មីត្រូវទទួលខុសត្រូវ ។ រីឯលោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់ថា ថៃគួររក្សាទុក MOU និងគោរពកិត្តិយសខ្លួនឯង រួមទាំងកិត្តិយសប្រទេសជិតខាង ។ MOU សម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកិច្ចសហការព្រំដែន ពាណិជ្ជកម្ម និងការបញ្ជូនជនល្មើសឆ្លងព្រំដែន ។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយនាពេលកន្លងមកថា ការចុះអនុស្សរណៈយោគយល់គ្នាលើព្រំដែននៅឆ្នាំ២០០០ (MOU 2000) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលទេ ។ MOU ឆ្នាំ២០០០ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា-ថៃ ក្នុងការមានព្រំដែនច្បាស់លាស់ មានសន្តិភាពរវាងប្រទេសនិងពលរដ្ឋទាំងពីរ សម្រាប់ទំនាក់ទំនងគ្នាល្អនៅតាមព្រំដែនឱ្យមានការអភិវឌ្ឍ ៕

លោក Trump ប្រតិកម្មជាមួយ Time ជាទស្សនាវដ្តីដ៏ល្បីយករូបភាពអាក្រ.ក់មើលរបស់លោកមកចុះផ្សាយ

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន New York Post កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រតិកម្មជាមួយទស្សនាវដ្តីដ៏ល្បីលំដាប់ពិភពលោក Time យករូបភាពដែលលោកចាត់ទុកជារូបអាក្រ.ក់មើលបំផុតមកចុះផ្សាយជាមួយអត្ថបទពាក់ព័ន្ធនឹងជ័យជម្នះរបស់លោកជួយចំណាប់ខ្មាំងអ៊ីស្រាអែលឱ្យទទួលការដោះលែងពីក្រុមប្រដាប់អាវុ.ធហាម៉ាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0Uh6we6S2FHSdTwG3hvH9_IsTHfeFLwTSkMx8z2LH-a_1GKJdX2cpRjN-1Q7zsuKmEidNdh1w8AcacjOHlsVzj1iW8oyJfN7QrHemrCJmlIl7SY74HaHgrPpXL1vzXxFl2gZc-bFbNIChOaMn_efw-mY8UDTkH2WDTkxW_PjIpuxanvzzdHEuHrLhhSY/s1200/image_2025-10-15_11-07-29.png
ប្រធានាធិបតីអាមេរិក លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ទស្សនាវដ្តី Time បានសរសេរអត្ថបទពីខ្ញុំបានល្អ ប៉ុន្តែដាក់រូបខ្ញុំអាក្រក់មើលបំផុត ។ សក់របស់ខ្ញុំបាត់អស់ ហើយមានអ្វីម្យ៉ាងនៅលើក្បាល មើលទៅដូចមកុដអណ្តែត ប៉ុន្តែតូចណាស់ ពិតជាចម្លែកមែន ។ ខ្ញុំមិនចូលចិត្តរូបភាពថតពីក្រោមទេ រូបភាពនេះអាក្រក់ណាស់ គួរតែរិះគន់ទស្សនាវដ្តី ។ តើពួកគេកំពុងធ្វើអ្វី ហេតុអ្វីដាក់រូបនេះ?» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgev9Fq_0H4Br6X9QZBV4dkUKYCD1g7yLnfoFQFhyphenhyphenqqcd-cKkMicPMtY5VwDmQQujb0TD8f-Qkcxh34UbeEtqT3aqVHKiSRBwLoPjyKt1jwS_q6sT937TH0mMDhv8pK3Lx5nN-uUK3hRs-Khf0E4gnUubjIJ6fHEcnHD7Onz80SQE7fiFLIJKf5oQVzQyjR/s1280/image_2025-10-15_11-07-27%20(2).png
ទស្សនាវដ្តី Time បានយករូបភាពរបស់លោក Trump មកដាក់នៅក្របមុខ ព្រមទាំងសរសេរអត្ថបទសរសើរលទ្ធផលការងារប្រធានាធិបតីអាមេរិកដែលបានបញ្ចប់សង្គ្រាមនៅតំបន់កាហ្សា ។ ទស្សនាវដ្តី Time សរសេរថា ៖ «ចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់រានមានជីវិតត្រូវបានដោះលែងដំណាក់កាលដំបូងតាមផែនការសន្តិភាពរបស់លោក Trump ព្រមទាំងការដោះលែងអ្នកទោសប៉ាឡេស្ទីន ។ ជោគជ័យនេះអាចក្លាយជាលទ្ធផលការងារសំខាន់នៃការកាន់តំណែងរបស់លោក Trump និងផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់មជ្ឈិមបូព៌ា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheyiAK24fYvnNsurZfjYeb9oD4iYIOGLZm4iiGXzyhl4or1kRC-NMI1P0lkrGVmNq7sgIyLXLMlqBB5MZRIFXFVKGZ0K3wVGEhsrOcRZaeJdoXXA-7nVm8tp_OJVD5i3us1Zye8f1u_yku9sWm-HS3nQaJvcSnp1JLla9HPUPhp51-bfZiL0cp0X_BYyd/s2048/image_2025-10-15_11-07-27%20(3).png

លោក Trump បានថ្លែងកាលពីថ្ងៃទី១៣ ខែតុលា ថា សុបិនអាក្រក់ដ៏យូរបានបញ្ចប់ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន២០នាក់ ។ ការដោះលែងចំណាប់ខ្មាំងនេះ គឺជាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលសហរដ្ឋអាមេរិកបានជួយអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់កាហ្សាអស់រយៈពេល២ឆ្នាំ ខណៈអ្នកទោសប៉ាឡេស្ទីនជាង២,០០០នាក់ដែលអ៊ីស្រាអែលចាប់ខ្លួន ក៏ត្រូវបានដោះលែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUudu2mrxm2wamBhk6zp8q0zip8YVtUvGXNPA9DBOwWEgzW60rpfy8MTkt_yKhyphenhyphencWVKi-wlpYa-4OqcoLufpKYHwSQopwDlk1WKf3n_m6vje82-PzhUpRLANBb8eaQJwg_zpDYs7N_5ON0nqp0luG-ZF3rwJvg3LDvwJlqawRJdgqxvOwUDn_5ylBWIimG/s780/image_2025-10-15_11-07-27.png

ក្រៅពីនេះ ក្រុមហាម៉ាស់បានបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៤នាក់នៅថ្ងៃតែមួយ ប៉ុន្តែពួកគេពុំដឹងសាកសពចំណាប់ខ្មាំង២៤នាក់ទៀតស្ថិតនៅកន្លែងណាទេ ។ លោក Trump បានថ្លែងទៅកាន់សមាជិកសភាអ៊ីស្រាអែលក្រោមសំឡេងទះដៃយ៉ាងកងរំពង មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសអេហ្ស៊ីប ដើម្បីធានាបទឈប់បាញ់នៅតំបន់កាហ្សា ថា ៖ «ផ្ទៃមេឃស្ងប់ស្ងាត់ គ្មានសំឡេងកាំភ្លើង គ្មានសំឡេងប្រកាសអាសន្ន ព្រះអាទិត្យបានរះនៅលើដែនដីស័ក្តិសិទ្ធិ ទីបំផុត ក៏ទទួលបានសន្តិភាព ។ សុបិនអាក្រក់ និងក្តីឈឺចាប់ដ៏សែនយូរបានបញ្ចប់ហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9am9NkSIy8hzNb4xjnTwXg4C9SMljGYBmoRfqqUKKDVLmlPfU-bj731d977aCPIOndyaKfm7ITXuwvebJ6gMWxCWJg-BJ4zr3UiqZQLYf91YyNXuGM1hbM6RqE0V7j3vEbY2Z4mNUw6gJ0Cp6zHZGzRA-HbqfFBmoctwoq6P33BpEIlolMpU2_SkdtP3D/s1024/image_2025-10-15_11-07-29%20(2).png

ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន គឺជាការបញ្ចប់សង្គ្រាមដំណាក់កាលដំបូងនៅតំបន់កាហ្សា ហើយមេដឹកនាំពិភលោកជាង២០រូប បានចូលរួមកិច្ចប្រជុំនៅអេហ្ស៊ីបពិចារណាពីចំណាត់ការបន្តទៀតតាមផែនការសន្តិភាព២០ចំណុចរបស់លោក Trump ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់កាហ្សា ។ ក្រុមហាម៉ាស់នឹងអនុវត្តតាមការកំណត់របស់លោក Trump រួមទាំងការទម្លាក់អាវុធ លុះត្រាតែប៉ាឡេស្ទីនក្លាយជារដ្ឋ ៕

ភូមិព្រៃចាន់និងភូមិជោគជ័យ មានសភាពស្ងប់ស្ងាត់ក្រោយរងការរំខានអស់រយៈពេល ៤យប់

0

បន្ទាយមានជ័យ៖ ស្ថានភាពនៅភូមិព្រៃចាន់ និង ភូមិជោគជ័យ នៅយប់ថ្ងៃទី១៤ តុលា ត្រូវបានរាយការណ៍ថាមានភាពស្ងប់ស្ងាត់ ដោយមិនមានការចាក់សម្លេងរំខានពីខាងថៃដូចយប់មុនៗនោះទេ។ ភាពស្ងប់ស្ងាត់នេះបានកើតមាន ក្រោយពេលអ្នកការទូត និងអ្នកខាងសិទ្ធិមនុស្សនៅថៃជាបន្តបន្ទាប់ បានចេញមុខប្រឆាំងឲ្យបញ្ឈប់សកម្មភាពចាក់សម្លេងរំខានពលរដ្ឋខ្មែរ ដែលជាការរំលោ.ភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងន់ ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះ កាន់ ចមផ្លាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1apJ9Ip3REWG_VXg5dRX3kzAj8jiIU300hcS-f4GRSHWxoKYleBwuIsR4sV7lGWJMn_aiWdZNIxqrkiZDREi5jcWxYR6Wg1QcxDqR6NzMpp0D9wD5T2c10bZX2xp9BlAFPfP3VLXNr-fUQpcjeCcZYnLmM_3MseOj_R4kdJXAPlsiKDz45QUIb1k5jLV8/s1280/photo_2025-10-15_09-14-31.jpg

យោងតាមការជូនដំណឹងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី១៤ ខែតុលានេះ ស្ថានភាពនៅភូមិព្រៃចាន់និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ និងមិនទាន់មានសំឡេងរំខានដូចយប់មុនៗទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnIyovWuBPCZQ1pUxIC3b9xUx14IuHYsdE4yQTT6mX0iDAmJINASfauc-B09_91C41yRDnNKrt9zT3U1z7jwDP0u03flTuccX8OHLCBIbvJHfsoTl6elxS130YIO9NgBIxpWZLJ0ncpXevpCIsMvhmnvHcR3vGxwUtoWmXb5atcp4Nrun3xPef3MIzPp50/s1024/photo_2025-10-15_09-14-27%20(2).jpg

ការមិនចាក់សម្លេងរំខានពលរដ្ឋខ្មែរដូចយប់មុនៗនេះ ត្រូវបានគេដឹងថាកើតមានក្រោយបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមថៃ ឈ្មោះ កាន់ ចមផ្លាង ដែលជាដឹកនាំយុទ្ធនាការនេះបានប្រកាសលើទំព័រហ្វេសប៊ុកខ្លួនថា រូបគេនឹងបញ្ឈប់ការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់និងភូមិជោគជ័យទៀតហើយ ក្រោយទទួលបានការរិះគន់ពីអ្នកនយោបាយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKzIYQ10OYpOdcBYvg43qVuF3JinNH5sX9B4LCqDRiY89beGZozvOFJoYCzj4akWtDl8TYw-36Ig5REKbe4EhiRMK9uQFCuSrvpKFi9jGRdCAB6OZ0aQ3UEt4g6IuEzzF6KjLNqHlFEQcDKTasxZ06AhLs9IoNwoWGgJjfZXSPKsFd-dMB6TsPFWxvnoMH/s1156/photo_2025-10-15_09-14-27.jpg
បើទោះជាមានការប្រកាសបែបនេះពី កាន់ ចមផ្លាង ក៏ពិតមែន ប៉ុន្តែយើងនឹងរង់ចាំមើលថាពួកគេនឹងរកនឹកវិធីសាស្រ្តអ្វីមកធ្វើទុក្ខបុ.កម្នេញកម្ពុជាជាបន្តទៀត ព្រោះដូចដឹងស្រាប់មកហើយថាទាំងបុគ្គលរូបនេះ យោធា និងរដ្ឋាភិបាលថៃគឺមិនព្រមបោះបង់គំនិតចង់បានទឹកដីខ្មែរទៅធ្វើជាកម្មសិទ្ធិខ្លួនដោយងាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi78pIrWafrgZr8PVmw0YEvQ2_4EvIUnDL_qdsBZ8hc4cYGmIh1WDAWgSuseZB7s3CQTChpriD7fBuWtl1inaUl1MMWCyglzdOUaD-MhDnIpJqNB4roZSnojeTS1Nte9QEllOJdx-doP59hBhC-MWYQ92drzVJVqc9FINAkzHcuA6W1n3uihP_trB1QAuWk/s1024/photo_2025-10-15_09-14-28.jpg

គួរបញ្ចាក់ថា អស់រយៈពេល៤យប់មកហើយ ពោលគឺចាប់តាំងពីយប់ថ្ងៃទី១០ ដល់ទី ១៣ ខែតុលា ភាគីថៃបានចាក់សម្លេងរំខាននិងបំភ័យពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយប្រើសម្លេងខ្មោច សម្លេងយន្តហោះចម្បាំង និងចាក់បញ្ចាំងកុនឯកសារស្ដីពីគុណបំណាច់របស់ខ្លួនលើពលើពលរដ្ឋខ្មែរកន្លងមក ជាមួយនឹងសម្លេងលាន់លឺខ្លាំង ធ្វើឲ្យពលរដ្ឋខ្មែរមិនថាមនុស្សចាស់ កុមារតូចៗ ជនពិការ និងអ្នកជំងឺ ត្រូវអត់ងងុយបញ្ឈរភ្នែកទល់ៗភ្លឺព្រោះមិនអាចសម្រាកបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5H1O4JxE_CReOhEi2gsQFhRFwvcMy8oYRc6lKtYxHPtZXJxbHJDAS0-EaYqaEGGbEYJo0bSzaJm5rR4ovAyVmeHjcSPW9n91SPJcz288xwUXanuslS7T83Rh7Xl4GYqyouUjictT5hBztf7kc9gyhlsQgA1df_2gGYiAoU91io_NU-MmX7v2oP0jfexFh/s1024/photo_2025-10-15_09-14-30%20(2).jpg

យ៉ាងណាក៏ដោយ សកម្មភាពអមនុស្សធម៌ដែលមានគោលបំណងធ្វើទារុ.ណកម្មផ្លូវចិត្តពលរដ្ឋខ្មែរពីសំណាក់ថៃតាមរយៈការចាក់សម្លេងរំខានខាងលើនេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់បំផុតក្នុងការចង្អុលបង្ហាញប្រាប់ពិភពលោកពីចរិតពិតរបស់ថៃ ថាជាប្រទេសដែលអភិវឌ្ឍន៍មួយនៅក្នុងតំបន់ បានតាំងខ្លួនជាបងធំមកធ្វើបាប និងបៀតបៀនប្រទេសដែលទន់ខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjovng1I2E9HsXmEo0xSizO8Azdfg479vyibaeRUtoxmrLKS_K67pi4hmb9Npk2XU-bSnLyfKUJ7AvK9WLkNm43IiQZ2SWC3-0yc2oLV2EWCs9QajcknAplXWTFINxV424U7Z7y1mAy9Ltefy-Mrpdvws_sx5rOA2CLv6XQEluUD2yqReAfCJAkx9UVkfh/s1024/photo_2025-10-15_09-14-30.jpg

ស្របពេលជាមួយគ្នានេះ គណៈកម្មការកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ក៏បានដាក់ញត្តិបន្ទាន់មួយទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ដើម្បីប្ដឹងពីទង្វើដ៏អមនុស្សធម៌របស់ថៃ ដោយបានអំពាវនាវដល់ស្ថាប័ននេះ ឲ្យធ្វើការស៊ើបអង្កេត និងបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជាជាបន្ទាន់៕

បទ «Seven» របស់ Jungkook ពង្រីកកំណត់ត្រា

0

បទចម្រៀង «Seven» របស់ Jungkook សមាជិក BTS បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយសិល្បករទោលអាស៊ីនៅលើតារាង Billboard Global 200 ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LPNvN-Wv2zisMI5OuHibI-Z1cxWGL5ALB-efSFrsobitOC0RzlrqLQRMjpMpNi7lSD9j1XeDWGUVmYwgN2RK9u2Z6eLD5-amTJPrdegtHd-E-BVZCUKXKTsattz-VVJ9_5qqqoF99DB1_HTVBJaIFVd_r0tYgHIzFuNSzt0sOy9N_ZiMaDCnMUIR_Kul/s1200/image_2025-10-14_16-29-55.png
យោងតាមតារាងចុងក្រោយបំផុតដែលចេញផ្សាយដោយ Billboard នៅថ្ងៃទី ១១ ខែតុលា «Seven» ជាប់ចំណាត់ថ្នាក់ទី ១៣២ នៅលើ Global 200 ដោយកត់សម្គាល់ ១១៥ សប្តាហ៍ជាប់ៗគ្នានៅលើតារាងចាប់តាំងពីការចេញផ្សាយរបស់វា ដែលជាចំនួនកំណត់ត្រាសម្រាប់សិល្បករទោលមកពីអាស៊ី។ តារាង Billboard Global 200 គឺផ្អែកលើការផ្សាយ និងទិន្នន័យលក់ឌីជីថលពីជាង 200 ប្រទេស រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFANO-bNyyYGwFtdlMFLTzvZbQVaX8A_XLPphc4vVR6DT4JUsVofZCVWktApJFwbOEdJVJyExE7cBzBXYvhTWoSH9OHJAjlmSOYS75z9gFmkUkznB_VOmJjtmPlB6V6a6MSX_A6lxKtoylu-BvKMh5n4LtQCWGdtoikkPgOB9P8bEA1ZrLlEXUz-VrD1lv/s1920/image_2025-10-14_16-29-54.png
ជាមួយនឹងសមិទ្ធិផលថ្មីនេះ «Seven» មិនត្រឹមតែវ៉ាដាច់កំណត់ត្រាមុនៗរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយសិល្បករទោលអាស៊ីម្នាក់ក្នុងប្រវត្តិសាស្ត្រតារាង។ មិនតែប៉ុណ្ណោះបទនេះក៏បានជាប់ចំណាត់ថ្នាក់ទី ៧៨នៅលើតារាង «Global Excl. US» ដោយកត់ត្រាវត្តមាន ១១៦ សប្តាហ៍ជាប់ៗគ្នា។ សមិទ្ធិផលនេះធ្វើឱ្យ Jungkook ក្លាយជាសិល្បករទោលអាស៊ីដំបូងគេដែលរក្សាវត្តមានជាប់លាប់បែបនេះនៅលើតារាងពិភពលោករបស់ Billboard ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF2kLZwlYuQeLUxOYhh9f0DdYSlPyryUuw0ffxiYil-Kz3mmIY6Sl1isRqOC7uNzWGTnrRY-GX2MqV38bTqHlEmZeu0zaYqC2it_7NdsxOb6K1HlXr5goTRpg5YsIxxG3WhcgOT1Cs0tqhO81wMYPEwbRKu9vDPJXUA8s-2mhAiymaPVGpAmYCwgkpmGHq/s853/image_2025-10-14_16-29-55%20(2).png

មុនពេលការចេញផ្សាយរបស់ខ្លួន «Seven» បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាឈរនៅលើកំពូលតារាង Billboard Hot 100 ក្នុងសប្តាហ៍ដំបូងរបស់ខ្លួនដោយឈរនៅទីនោះអស់រយៈពេល ១៥ សប្តាហ៍ជាប់ៗគ្នា ហើយក៏បានកាន់កាប់តំណែងលេខ ១ នៅលើ Billboard Global 200 អស់រយៈពេល៧ សប្តាហ៍ផងដែរ។ នៅចក្រភពអង់គ្លេស បទចម្រៀងនេះក៏បានបង្ហាញខ្លួននៅលេខ ៣ នៅលើតារាង UK Official Singles Top 100 ដែលធ្វើឱ្យ Jungkook ក្លាយជាសិល្បករទោល K-pop ដំបូងគេដែលមានបទចម្រៀងឈរនៅទីនោះរយៈពេល ១៤ សប្តាហ៍ជាប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEs-_So4VOUdTO5Di4PeNLC6ZRkPezSTbrBdWt6Y8MMIwjLXwYCK0gcoPl7jfox4tODWYGgilpxWMJJ-bc2mYapmYynGAl1jl7o2mA0aeKHb2uWURaCjWheyRcguudT4nmZDuS6ak4JlGnEO5MehMcwZBB5yH4idHozZoFmcNWqd6LD6ulwsHMo4zaYT0F/s640/image_2025-10-14_16-29-55%20(3).png

នៅលើ Spotify «Seven បានរក្សាវត្តមានស្ថិរភាពនៅលើតារាង Weekly Top Songs Global ១១៧សប្តាហ៍ជាប់ៗគ្នា ខណៈដែលមានអ្នកស្តាប់លើសពី ២.៥៨ ពាន់លានដង ដែលបន្តជាបទចម្រៀងដែលមានចំនួនការផ្សាយខ្ពស់បំផុតដោយសិល្បករអាស៊ីរហូតមកដល់បច្ចុប្បន្ន។ ជាមួយនឹងសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍នេះ Jungkook នៅតែបន្តអះអាងពីឥទ្ធិពលសកលរបស់ K-pop ខណៈពេលដែលលោកមានឈ្មោះក្នុងបញ្ជីសិល្បករទោលអាស៊ីជាមួយនឹងសញ្ញាសម្គាល់យូរអង្វែងបំផុតនៅលើតារាងអន្តរជាតិ៕

សកម្មជនសិទ្ធិស្ត្រីគាំទ្រសមាជិកព្រឹទ្ធសភាថៃដែលបញ្ចេញមតិពីការបើកសំឡេងរំខាន និងថាសន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.ម

0

ប្រទេសថៃ ៖ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា នីឡៈផៃជីត ដែលលើកឡើងពីរដ្ឋាភិបាល និងកងទ័ពថៃបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសកម្មជនសិទ្ធិស្ត្រីអះអាងថា សន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.មទេ ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។

ថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីការបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបង្កការភ័យខ្លាច ដូចជា ៖ ការបើកសំឡេងខ្មោច និងសំឡេងស្រែក ពេលប្រទេសកម្ពុជា-ថៃកំពុងមានជម្លោះ អាចជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលត្រូវចរចាជាមួយកម្ពុជារកដំណោះស្រាយរួមគ្នា ។ បន្ទាប់ពីសមាជិកព្រឹទ្ធសភាលើកឡើងបែបនេះ ក៏មានមតិគាំទ្រ និងមិនគាំទ្រជាច្រើនក្នុងបណ្តាញសង្គម ។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលលើកឡើងពីការពិតតាមគោលការណ៍សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការស្អប់ខ្ពើមធ្វើឱ្យពលរដ្ឋថៃមួយចំនួនរិះគន់មតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលជាស្ត្រីម្នាក់គោរពសិទ្ធិមនុស្ស ក្លាហាន បំពេញតួនាទីដោយស្មោះត្រង់ និងសុចរិត ។ ទោះដឹងថាការបញ្ចេញមតិនាំឱ្យសង្គមរិះគន់ ប៉ុន្តែលោកស្រីនៅតែនិយាយឈរលើភាពត្រឹមត្រូវ មិនមែននិយាយដើម្បីខ្លួនឯង ប៉ុន្តែដើម្បីការពារសិទ្ធិមនុស្សគ្រប់រូប ។

ស្មារតីស្នេហាជាតិរបស់ពលរដ្ឋថៃបានក្លាយជាអាវុធ វាគួរឱ្យរីករាយដែលពលរដ្ឋថៃចាប់អារម្មណ៍នឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសំណួរសួរថា តើយើងកំពុងដោះស្រាយបញ្ហាដោយសន្តិវិធី ឬបណ្តុះគំនិតស្អប់ខ្ពើម? គំនិតជាតិនិយមពេលនេះកំពុងបណ្តុះគំនិតស្អប់ខ្ពើមក្នុងចិត្ត គិតតែពីហិង្សា ដោយបំផ្លាញភាពយុត្តិធម៌ និងសន្តិភាពដោយផ្ទាល់ដៃ ។ តើយើងកំពុងបង្កើតវប្បធម៌បែបណាក្នុងចិត្តរបស់យើង ឬមនុស្សក្នុងសង្គម?

បើបង្កើតសង្គមពោរពេញដោយការស្អប់ខ្ពើម គឺយើងនឹងស្ថិតនៅជាមួយការស្អប់ខ្ពើម ប៉ុន្តែបើកសាងវប្បធម៌យល់ពីគ្នា មានភាពយុត្តិធម៌ និងបារម្ភ គឺនឹងទទួលបានសង្គមមានកិត្តិយស ។ ការស្នេហាជាតិដ៏មានតម្លៃ មិនមែនបានពីការចាក់សំឡេងរំខាន ឬការស្អប់ខ្ពើមទេ ប៉ុន្តែបានពីភាពក្លាហានក្រោកឈរឡើងដើម្បីសេចក្តីថ្លៃថ្នូរ ។

បុគ្គល កាន់ ចមផ្លាំង Influencer មិនគួរមានសិទ្ធិលើសពីច្បាប់ទេ ដែលធ្វើសកម្មភាពញុះញង់ជាតិនិយម គឺគំរាមកំហែងសង្គម ដែលត្រូវបញ្ឈប់សកម្មភាពតាំងពីដំបូង ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។ ជម្លោះកម្ពុជា-ថៃ គឺមេដឹកនាំប្រទេសពីរត្រូវដោះស្រាយបញ្ហា កុំបណ្តោយឱ្យពលរដ្ឋទាំងសងខាងស្អប់ខ្ពើមគ្នាដោយសារជម្លោះ ពីព្រោះសង្គ្រាម និងជម្លោះនាំមកនូវការខាតបង់ ខាតប្រយោជន៍ គួរដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការខាតបង់គ្រប់យ៉ាង ។

សកម្មជនសិទ្ធិស្ត្រីបានអំពាវនាវឱ្យរដ្ឋាភិបាល កងទ័ព និងអង្គការក្រៅរដ្ឋាភិបាលនៅប្រទេសថៃ បំពេញតួនាទីតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិជាបន្ទាន់ មានតម្លាភាព ទទួលខុសត្រូវចំពោះពលរដ្ឋ បញ្ឈប់ការស្អប់ខ្ពើម និងការពារកិត្តិយសមនុស្សគ្រប់រូប មិនប្រកាន់ជាតិសាសន៍ ។ សកម្មជនសិទ្ធិស្ត្រីគាំទ្រមតិរបស់សមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលការពារ និងគោរពសិទ្ធិមនុស្សគ្រប់រូប ៕

សាស្ត្រាចារ្យថៃម្នាក់នេះចេញមុខមកណែនាំរដ្ឋាភិបាលឱ្យអនុវត្តយុទ្ធសាស្ត្រនេះដើម្បីដាក់សម្ពាធកម្ពុជាទទួលយកការចរចាដោយគ្មានលក្ខខណ្ឌ

0

ប្រទេសថៃ ៖ លោក សេតថា សាប់យ៉េន សាស្ត្រាចារ្យមុខវិជ្ជាគ្រប់គ្រង និងនយោបាយនៅសាកលវិទ្យាល័យ Navamindradhiraj បានណែនាំរដ្ឋាភិបាលខ្លួនអនុវត្តយុទ្ធសាស្ត្រដាក់សម្ពាធឱ្យកម្ពុជាចរចាទទួលយកលក្ខខណ្ឌរបស់ថៃ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលថៃបានប្រឈមនឹងការដាក់សម្ពាធគ្រប់ផ្នែកទាំងស្ថានការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដូច្នេះ គួរតែកំណត់យុទ្ធសាស្ត្រចម្រុះទាំងការទូត សន្តិសុខ និងអនុញ្ញាតឱ្យពលរដ្ឋធ្វើសកម្មភាពបញ្ចេញមតិ បាតុកម្ម និងតវ៉ាក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIHB_R-6UK0r5TAFyly_mh27ILKx8DBZwWmp2SSyCN_QGG1erOjV_06x7HzYyPznUnktGwyOKJgUvjSbPsdlz_FK0sj1C87MFHPDxZyFew4eLWmx-ppzvLRdO5iIarXVGowMHWL4gWXAJ8XMemOqgjCfUPjjKQVmqkAdmbOH1YP01KAmCXhOBtmMKdeXE/s1280/photo_2025-10-14_17-03-25.jpg

សាស្ត្រាចារ្យរូបនេះបានចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្ហោះដ្រូនចូលហួសបន្ទាត់ព្រំដែន ក៏ដូចជាបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ។ ហេតុនេះ រដ្ឋាភិបាលថៃគួរតែរៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុយជ្រោយ និងស៊ីជម្រៅកាន់តែខ្លាំង ដោយផ្តោតលើការអនុវត្តយុទ្ធសាស្ត្រចម្រុះទាំងការទូត និងយន្តការសន្តិសុខដើម្បីដាក់សម្ពាធ និងមិនធ្វើឱ្យថៃធ្លាក់ក្នុងជម្លោះដោយផ្ទាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6R7nsvG0ck2O1ViDLw-gZqDj2XgogQEm50ciNYSD9EQKS55dCz5mkovLJ-Ieb9f4zktIIuAADQNYnGRlG9mUOO14u8Zy0a06v9cArXJRcNppITggjLmKUYsr_D1dorCXcmdVlBf_t0QekZIG5HSw1KSqYhmCp1kY43ztHHr4s9Z3WX4VRu_rOu4pFYtL/s1269/photo_2025-10-14_17-03-26.jpg
សម្រាប់ផ្នែកសន្តិសុខ គឺរដ្ឋាភិបាល និងកងទ័ព ត្រូវតែត្រៀមខ្លួនបើមានការល្មើស ប៉ុន្តែមិនឈានទៅសង្គ្រាម ដូចជា ៖ ការយាមល្បាត ការដោះមីននៅតំបន់គ្រោះថ្នាក់ ដោយមានការជូនដំណឹងជាមុនដើម្បីកុំឱ្យមានការចោទប្រកាន់ថៃបំពានអធិបតេយ្យ ។ ក្រៅពីនេះ ពលរដ្ឋ និងសារព័ត៌មាននានាមានតួនាទីសំខាន់ក្នុងការជួយដាក់សម្ពាធផ្នែកសង្គមដោយសន្តិវិធី ហើយរដ្ឋាភិបាលត្រូវអនុញ្ញាតឱ្យពលរដ្ឋបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់ រួមមាន ៖ ការប្រមូលផ្តុំបាតុកម្មនៅមុខស្ថានទូតកម្ពុជា, ការតវ៉ាក្នុងបណ្តាញសង្គមបង្ហាញពីការបារម្ភចំពោះទឹកដី និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងនៅព្រំដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIb5ES4rOjsvAIHFKa0a_6hlf3VXWvufn84MqDIsN9W0WWKCTSem83sA7eeCT6pwjk9fT5v9-3kDcNEgvDeR0Zi-_Q8NcCwgUlTrSoTwuxzFCz5esrS3gjYXl6x0AUtLSo0aaQbTXb3ybDOb9mHZ9vmS_w5WtNywBiQh9s60HCz2VFA9R4KIf7ByoZrZQh/s1280/photo_2025-10-14_14-35-25%20(3).jpg

ចំណុចទាំងនេះជាផ្នែកមួយនៃ Soft Power និងជាការបញ្ជូនសារដោយពុំចាំបាច់ប្រើប្រាស់ហិង្សា ។ ការរួបរួមកម្លាំងសង្គមដែលបើកឱកាសឱ្យពលរដ្ឋធ្វើសកម្មភាព គឺជាវិធីជួយឱ្យថៃអាចការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិ ដោយពុំចាំបាច់ធ្វើឱ្យស្ថានការណ៍ជម្លោះរាលដាល ថែមទាំងជួយរក្សាមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkkz08WfWFer8tfpJG5cV8TMuoV0SavY4CwlD6nRSIxg11bxNICl3LHPmevymTYhm9vt3UevgAt7WiiKcLZMM20_sGEPzZyW-mQOzRyMJ2JMMFa0rRWgC81HY6XpNiGHci2lpTi_Ld_kIEq7MnTrG3hSwj71MEKXU1Ek7Hq4GCXz2abae1WfiWpz1ceCR/s1024/photo_2025-10-14_14-35-24%20(2).jpg

សរុបមក យុទ្ធសាស្ត្រទាំងអស់មានគោលបំណងបង្ខំឱ្យកម្ពុជាយល់ព្រមចរចា និងទទួលយកលក្ខខណ្ឌទាំងអស់របស់ថៃ ដោយសារថៃចង់ឃើញកម្ពុជាចុះញ៉ម ពីព្រោះបច្ចុប្បន្ន កម្ពុជារងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ខណៈកម្ពុជាពឹងផ្អែកថៃខ្លាំង ។ ថៃពុំទិញទំនិញកម្ពុជានឹងធ្វើឱ្យស្ថានការណ៍សេដ្ឋកិច្ចនៅកម្ពុជាមិនស្ថិតស្ថេរ ហើយកម្ពុជាយល់ព្រមចរចាពេលណា គឺពេលនោះហើយដែលយុទ្ធសាស្ត្ររបស់ថៃទទួលបានជោគជ័យ ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikWY4tHJTM3UZi12iEsfWcLU50vRoH5NYupT4er6zxYecUT45gSOgbVWzhzFiqbN2DZmntq_dN6h9wzfW9yFU0S8R0b-YDtetYjg8jZWCY6zEP-O7uPwMKA20fyXRMhPrUreCvRkuNq_Vt0ZumuF5s2qgbXkEzZt9Tkbzs2GbsHDpt6PFDOzeb0C-5GQod/s800/photo_2025-10-14_14-35-26.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចង់ឱ្យកម្ពុជាទទួលយកលក្ខខណ្ឌចំនួន៤ រួមមាន ៖ ១-កម្ពុជាត្រូវដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-សហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងព្រំដែននៅតំបន់មានបញ្ហា ។ លោកនាយករដ្ឋមន្ត្រីថៃ អនុថីន ឆាន់វីរៈគូន ស្រែកថាចង់បានសន្តិភាពជាមួយកម្ពុជា ជាប្រទេសជិតខាង និងមិនហ៊ានជំទាស់ជាមួយការអន្តរាគមន៍របស់អាមេរិក ប៉ុន្តែបែរជាប្រគល់អំណាចពេញលេញឱ្យកងទ័ពជាអ្នកសម្រេចចិត្តរឿងព្រំដែន ៕