ប្រទេសថៃ៖ ក្រោយមេបញ្ជាការទាំងទ័ពជើងគោក ជើងទឹក និងអាកាសថៃ ទើបប្រកាសក្ដែងៗថា ខ្លួនបានត្រៀមនាវា យន្តហោះចម្បាំង និងកម្លាំងទាហាន ដើម្បីត្រៀមខ្លួនប្រយុទ្ធរួចស្រេចនោះ ពេលនេះស្រាប់តែត្រូវបង្ខំចិត្តដកកម្លាំងទាំងនោះទៅទប់ទល់នឹងបញ្ហាទឹកជំនន់ដើម្បីជួយសង្គ្រោះប្រជាជនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO-TAflowGj5f54BcoYVTK8jL3NJ3VUgWFPg_nr-n9twIw62Qo5tIXQxU9keUGc7xcOE9zvEese-DTFy1sh9GLStT6aWL493aoRHR7QGgJf7nReKsFPZTaj7GcRvU_l7s-SGon2tvP7Mm66rtplo3z5gKZlMVy4UZUpKYxKmDagUt5WcKNNPzfX7F799xo/s1280/photo_2025-11-27_16-09-43%20(2).jpg

យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងទ័ពភូមិន្ទថៃ បានបញ្ជាឲ្យបញ្ជូនកងទ័ពនៅតាមព្រំដែនជាច្រើនទៅកាន់ចូលរួមប្រតិបត្តិការនៅតាមតំបន់ដែលរង់គ្រោះដោយសារទឹកជំនន់ និងធ្វើការជម្លៀសប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdeRJw-ZbVttDW1kLJU1RY8c9Dx9rhPIiJPmXa78l7quTcKd3ARvY_PZ0D1mPX9Em3RBQckcF4umIXtPT_q80cLI5UTQ3X7-DbbbqYNri3zNylOxH4869WU9d9QtjYG0b4k6PubDx36RGpsU5_AARka6Xv9P8sEYMq2uODlTj_S2gDP67GGWcQi_pP3_il/s1280/photo_2025-11-27_16-09-43.jpg

តាមរបាយការណ៍ដែលបានបង្ហាញ អង្គភាពយោធាដែលមកពីទូទាំងប្រទេស នឹងត្រូវបានដាក់ពង្រាយដើម្បីសកម្មភាពជម្លៀស ការចែកចាយសម្ភារៈសង្គ្រោះបន្ទាន់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់។ ជាមួយគ្នានេះ ឡានដឹកទំនិញធំៗ ទូក និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីទៅដល់សហគមន៍ដាច់ស្រយាល ដើម្បីដឹកជញ្ជូនអ្នកជំងឺ ទារកទើបនឹងកើត និងអ្នកស្រុកងាយរងគ្រោះផ្សេងទៀតទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ កងកម្លាំងប្រដាប់អាវុធក៏បានបង្កើតមជ្ឈមណ្ឌលបញ្ជាការជួរមុខដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះ 24 ម៉ោងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHndVhMIqJ_M55KFwf5W7hlxMhXYlBdZwd7c7qXYnh7LmKyXn6n-s4_Nr3w7l75VPwGPgFOYTEaIR_hW_3qLYP63V_xsUQf0luNinkaXhIWN470drn_kaOGQy1u_xaE4iO5Ct3YIua1pnpL4fIgGKiqNoMnZDjNafacnqMdHmd40rdpK9BcAIBFUZfE6HS/s1024/photo_2025-11-27_16-09-43%20(6).jpg
បន្ថែមលើនោះ កងទ័ពជើងទឹករបស់ថៃ បានប្រកាសថានឹងប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រសម្រាប់ចល័តកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ដ៏សាហាវនៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយផ្ទះរបស់ពួកគេរងការជន់លិចយ៉ាងអាណោចអាធ័ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimRpX6pOWrJ0AWUvE13ljwYgFS8vpJaw2yKSNZcqbyf57cSzz82e2noTcfdV_uCQaw6ryvWkKuXF6tfZFPqc9ezGgnq_pwzMqtrCamCAtgf4CpVAT1cKfImSVB_0RAWaenGFcGubMVCygp9wWN7GlMZamoJHyboBfamtUCUErFA6i4yWoA75kgmmHYbIVI/s800/photo_2025-11-27_16-09-43%20(5).jpg

បើតាមការបញ្ជាក់របស់ឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានបញ្ជាក់នៅថ្ងៃទី២៥ ខែវិច្ឆិកាថា កងទ័ពជើងទឹកបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយគ្រឿង ឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋនៅតំបន់ភាគខាងត្បូង ដែលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtCExjGZy7LbnAs-3sW3MIMUUUxEwqskexLa6pmcpBfx96NWWtY7DCjZSz_laXqMGyyyGKCUjp0BuBMgMRkRbWdWpDSZ1gDsOyrC_VNvOoj7XWKh8RZVoT7MLyhCvOIJZYY95ZPbcsHqHeE8LHQCZpKqwwvSpbeXbW9OMOozkZyghyxJQ7ICiEED9DNcTT/s1200/photo_2025-11-27_16-09-43%20(3).jpg

ទន្ទឹមនឹងនេះ កងទ័ពជើងទឹកថៃ ក៏បានរៀបចំដាក់ពង្រាយនាវាចម្បាំង HTMS Chang និង HTMS Ang Thong និងបានបញ្ជូនអង្គភាពប្រតិបត្តិការពិសេសមួយរួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង និងបុគ្គលិកមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក ដើម្បីជួយប្រជាជនដែលជាប់គាំងនៅក្នុងតំបន់ ដែលមានចរន្តទឹកហូរខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp464EXCGDfKyR9q85GvBoSBSBwgLAQFsN8wmS_uSzGPPgJL4c2ovwPRwCipkGiMsINf0KpphKn8okbe6Qk2z2ULg2ZRXs0EtOoy5bqRRNmZ25ihBpOnI_8029qoX3DW2OiKTgphmIegC-RWitIcBwLpfnvcRVmVF73ilct6Yd187Wfp4Y6afARHITJpDm/s800/photo_2025-11-27_16-09-43%20(4).jpg

គួរជម្រាបថា ស្ថានភាពទឹកជំនន់នៅតំបន់ភាគខាងត្បូងរបស់ថៃ ជាពិសេសក្នុងស្រុកហាតយៃ ខេត្តសុងក្លា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកានេះ គឺកម្ពស់ទឹកបានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែនៅមានតំបន់ជាច្រើនទៀត ដែលនៅតែរងជន់លិចដដែល ហើយនៅក្នុងនោះក៏នៅសល់ប្រជាជនជាច្រើននាក់កំពុងរង់ចាំការជួយសង្គ្រោះ៕