យោងតាមវីដេអូដែលអ្នកគាំទ្រថតបានមួយឈុតនោះតារាសម្តែង Cheng Yi បានរងរបួសខ្លួនឯងដោយចៃដន្យពេលកំពុងថតឈុតឆាកសកម្មភាពពីលើអាកាសក្នុងរឿងថ្មីមានចំណងជើងថា «Fifteen Days Between Two Capitals»។ ខ្នងរបស់តារាសម្តែងរូបនេះបានប៉ះនឹងជញ្ជាំងដោយគ្មានឧបករណ៍ការពារ ខណៈខ្សែចងក៏បានបោកមុខលោកទៀតផង។ ទោះបីជាលោកហាក់ដូចជាមានការឈឺចាប់ខ្លាំង និងត្រូវបិទមុខរបស់ខ្លួនជាមួយនឹងដៃអាវក៏ដោយ Cheng Yi នៅតែផ្តល់សញ្ញាដល់ក្រុមការងារថាលោកមិនអីទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJWmgsxTUPMdiroxubwpad0ClVns0QhUMBH9POWazkbXdBdjDvjWAWlTMNL6KVcGuxl3tH2N9iKAnOp3uH9pYXrJah5F_lXGlKqkQrPFZ0e212GKMbfsaUuXRdtVOrM3z9QqWGFmOOkIyIJbPgLiHUxL9DV4USNY1tr-J1Cm_S5Y1-ObRbsivemHvPANq5/s2048/image_2025-11-27_10-28-14.png

នេះមិនមែនជាលើកទីមួយទេដែល Cheng Yi ជួបឧបទ្ទវហេតុពេលថតរឿងប្រវត្តិសាស្ត្រ។ ក្នុងឆ្នាំ ២០២១ តារាសម្តែងរូបនេះបាក់ជើងពេលកំពុងថតរឿង «Immortal Samsara»។ នៅឆ្នាំ ២០២៣ លោកបានរងរបួសចង្កេះឡើងវិញពេលកំពុងថតរឿងហើយត្រូវប្រើរទេះរុញដើម្បីចូលរួមព្រឹត្តិការណ៍មួយ។ ក្នុងអំឡុងពេលនៃការថតរឿង «The Journey of Legend»ក្នុងឆ្នាំ ២០២៤ Cheng Yi បានដួលយ៉ាងខ្លាំងនៅពេលកំពុងថតឈុតសិល្បៈក្បាច់គុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge7-AwlBcm80_W7iU1kUwrcXU29r7KnkukZsrfRgu83vtlfTDOWNkuAfXWsnfkmF7PSzu59WnJhQi3hgfL0pp_pogQm7e50GfeH5GXfTI6ele-GihsSnLYktaVl3zhi2cVPa-ZpIwXVXB4UQtpXhFiUtQiNT7Dnj36VQ_q_sxNydUdnsaSQZG4gwCPO44w/s2048/image_2025-11-27_10-28-17.png

តារាសម្ដែងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រអាណិតនិងព្រួយបារម្ភព្រោះតែលោកបោះដៃចូលក្នុងឈុតថតដោយសម្តែងឈុតឆាកសកម្មភាពភាគច្រើនដោយខ្លួនឯង។ លើសពីនេះទៅទៀត ដោយសារតែឈុតពិសេសពេលថតរឿងប្រវត្តិសាស្ត្រ Cheng Yi ត្រូវតមអាហារ ដើម្បីឱ្យរាងស្លីម។ លោកបានសារភាពថា ទោះនៅផ្ទះក៏លោក មិនអាចញ៉ាំអាហារឆ្ងាញ់ៗដែលម្តាយខ្លួនចម្អិនបានដែរ ដោយសារតែរក្សារាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjks7w3V195CgvzwdpEtn9aTBlfkZ7ECOJn0IiwJ9qYSUDrDGIRf9OMpjQ7nRhyeYBqW6NSXKjo15xJQZ4UgpwjymPNlqDRnih3b_r0mCphCcePlhd9lnSTzc9EhNBXUlkQtmPLi7HlIzygCjXQ43856Vl0umM6EHfG-tZ0ODGmlo51q9dqXUli1lZzy-O4/s690/image_2025-11-27_10-33-23.png

«Fifteen Days Between Two Capitals» គឺជាគម្រោងភាពយន្តមានតួឯកប្រុសពីរនាក់ ដែលជាការសហការគ្នាដំបូងរវាង Cheng Yi និង Lin Gengxin ត្រូវបានកែសម្រួលពីប្រលោមលោកដែលមានឈ្មោះដូចគ្នាដោយអ្នកនិពន្ធ Ma Boyong។ រឿងនេះត្រូវបានគេរំពឹងថានឹងថតរយៈពេល ៤ ខែ ហើយនឹងចាក់ផ្សាយនៅលើវេទិកា iQIYI នៅចុងឆ្នាំ២០២៦៕