ខេត្តសុងក្លា៖ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏កា.ចសា.ហាវបានវា.យប្រហារអស់ជិតមួយសប្ដាហ៍មកនេះ អគ្គស្នងការនគរបាលជាតិរបស់ថៃបានធ្វើការសរុបទិន្នន័យត្រួសៗនៃមនុស្សដែលស្លា.ប់ ថាមានចំនួនជាង ១០០នាក់ហើយ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈក្នុងនោះមាន ២០នាក់ នៅមិនទាន់អាចកំណត់អត្តសញ្ញាណបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1yI69sihSnC4CTvoGzXztJkia6FHNXWP2ze0VTyZIEHpDzDuGPzkAJY8QBFCI2_G9DJV8XDQMg7B2q8lRhKfXeJsUYns_EbtQeQ1taYBEIAA3_adWLotRuFHXyds_MwYKL-MNwUagGGxhuJm2pQnbAeJ19rzuEwlxPt3uxHVPl5XFhlr0sg-6e2d9Y9NR/s862/photo_2025-11-28_10-26-30.jpg
បើតាមសេចក្តីថ្លែងការណ៍ជាសាធារណៈមន្ទីរពេទ្យ Nakarin គឺសា.កស.ពមួយចំនួនធំ បានស្លា.ប់ដោយសារតែទឹកជំនន់ដ៏ធំនៅហាតយ៉ៃ (Hat Yai) ខេត្តសុងក្លា( Songkhla)ភាគខាងត្បូងប្រទេសថៃ។ យ៉ាងណាខាងមន្ទីរពេទ្យបញ្ជាក់ថា ខ្លួនមិនទាន់អាចប្រគល់សាកសពទៅឱ្យក្រុមគ្រួសារវិញបានភ្លាមៗទេ ព្រោះត្រូវការផ្ទៀងផ្ទាត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងជៀសវាងកំហុសឆ្គងណាមួយក្នុងការប្រគល់សា.កសព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr1xmgwb6xlrTe3Szj-AxboS19_Z2yilPVNEjAMO5AXJdW0Lztxk0171xwOjq_D0uDGOU3AcKOnd8zGXFxpnbzS9SF7Of2T3XvUP6mPIWtX-C1jbzJTiqihVah34u3VGesmjU1_fK8itNYDzMhG3z8QwiNHHwdYK54JpAUdgxQ8IbPK4Zkx5Gd7XJvsopV/s700/photo_2025-11-28_10-26-31%20(2).jpg
ខណៈស្ថានភាពទឹកជំនន់បានស្រកថមថយទៅវិញនៅតំបន់ជុំវិញនៃខេត្តសុងក្លា លោកឧត្តមសេនីយ៍ឯក Trairong Phiewphan អគ្គស្នងការរងនគរបាលជាតិថៃ បានបង្ហាញថា ជនរងគ្រោះដែលបានស្លា.ប់ហើយត្រូវបានរកឃើញមានចំនួនសរុប ១០៤ នាក់ហើយ ប៉ុន្តែនៅសល់ចំនួន ២០នាក់ដែលមិនទាន់អាចកំណត់អត្តសញ្ញាណ និងស្វែងរកសាច់ញាតិបាននៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdkQ8Z8DisU4JrRin_9Nsx1fpoKqv0I9K1jwkhHR8BAWaEfwkiaESTWfnopY3D_sg6vAUGnmqNYOUXq5t9p9XAOejsfimVo3Phwmqr-lekeelmKsIILm8-lHfBKhGcJ7AcjOPG0Hfq328PFUuBLsdy-DHhFAHKLA-xwbkO4MzpJthk4pDMxm8ipNBzEEBb/s1280/photo_2025-11-28_10-26-31.jpg
ជាមួយគ្នានេះ លោក Siripong Angkasakulkiat អ្នកនាំពាក្យមជ្ឈមណ្ឌលប្រតិបត្តិការស្ថានភាពទឹកជំនន់បន្ទាន់ជួរមុខ បានប្រកាសថា រដ្ឋាភិបាលថៃសម្រេចថានឹងផ្ដល់សំណងជូនទៅកាន់ជនរងគ្រោះដែលស្លា.ប់ទាំងអស់ចំនួន ២លានបាត (៦ មុឺនដុល្លារអាមេរិក) ក្នុងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMAghvbj8ubSxDBGoGmnBs1M2FqtrQngeYcWGsvAojpgHPb_IBk3cSvYEBXoPMWTAoHM6083YzE7IoW548saUdQUB5m_vIk0O8Vit09daZgBL4hJlUbtd5QZDJ155PalV4JrDn15kW9uFmny0wYeVN8yM84rb0i-QCGtkCiaZCipmp0d8zaegnp2G8er8i/s560/photo_2025-11-28_10-26-31%20(3).jpg

តែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងបាងកកដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអនុទី នៅតែត្រូវទទួលរងសម្ពាធយ៉ាងខ្លាំងពីប្រជាជន និងគណបក្សប្រឆាំងដដែល ដោយពួកគេបានស្ដីបន្ទោសថា រដ្ឋាភិបាលរបស់លោកគ្មានសមត្ថភាពទប់ស្កាត់គ្រោះមហន្តរាយ និងបរាជ័យក្នុងការដោះស្រាយបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVdwl4L61nxV-uEDMcWDRgzXaMYfDAbs0YAR0-LrXbu_zhqoJ_61BWWUYh_qqzEZ-A8GYE3Hc9AKs4rqhfrKMQHv_3wnjtJd_8LyEn9WO3SE6CbxyNdA3XknU2L0QGsfRzs4FGLNOWAfbYQx_GZTWvQwxvKfhPqL3m3VWFaTuXeGVZ6C-LllZTdTND5Uo5/s1280/photo_2025-11-28_10-26-31%20(4).jpg

គួរបញ្ជាក់ថា ក្រៅពីមានមនុស្សស្លា.ប់ច្រើនបែបនេះ គ្រោះទឹកជំនន់នៅភាគខាងត្បូងរបស់ថៃក៏បានបំផ្លិចបំផ្លា.ញទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនអស់រាប់រាប់ពាន់លានបាតផងដែរ។ បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ទឹកជំនន់នេះបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាង៩៨០.០០០ខ្នង និងបានប៉ះពាល់ដល់មនុស្ស២,៧ លាននាក់ក្នុងប្រទេសថៃ ដែលខណៈនេះកំពុងត្រូវការជម្រក ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់យ៉ាងខ្លាំង បើទោះជាទឹកបានស្រកទៅវិញអស់ខ្លះហើយក៏ដោយ៕