ប្រទេសថៃ ៖ ទឹកជំនន់បានលិចយ៉ាងខ្លាំងនៅខេត្តសុងក្លា ប្រទេសថៃ ជាពិសេស ស្រុកហាតយៃ មានពលរដ្ឋស្លា.ប់រហូតដល់ជិត១០០នាក់ និងបង្កផលប៉ះពាល់ជាច្រើន ដូចជា ៖ ខូចខាតស្ពាន ផ្លូវ អគារ លំនៅឋាន សាលារៀន មន្ទីរពេទ្យ និងតំបន់ពាណិជ្ជកម្ម ខណៈរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់យឺតយ៉ាវ ភ្នាក់ងារសង្គ្រោះមិនគ្រប់គ្រាន់ ខ្វះខាតឧបករណ៍ និងអាហារចែកឱ្យពលរដ្ឋ ប្រព័ន្ធទំនាក់ទំនងត្រូវកាត់ផ្តាច់ បែរជារដ្ឋាភិបាលថៃមិនព្រមទទួលស្គាល់ការពិត និងថា ការជួយសង្គ្រោះពលរដ្ឋមិនយឺតយ៉ាវទេ នាយករដ្ឋមន្ត្រីថៃចុះពិនិត្យមើលទឹកជំនន់ដោយផ្ទាល់ដើម្បីសម្រាលទុក្ខលំបាកពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_BIN-4rS4hUlGGD2Ek2bklx6H5MPodFs45G5ngwKAL0kf5yWCKuqRcgq8idalCAHciWYCyrbxwBXBJzYhcfvFkzDycR00cSefIHZKF2WZrov0jqaiGItN2YSr29DBGUhQCIgKDd5W2jP7xItCjbgB1Ko8KK4ubrScCbaOxrTvhomvlB20KtNPlbHAk5Im/s1280/photo_2025-11-28_09-39-50%20(2).jpg
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាជិកសភាគណបក្សប្រជាជន អ្នកស្រី ផាកាម៉ុន ណុនអាណាន់ និយាយថា ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា មិនទាន់ត្រឡប់មករកសភាពដើមវិញទេ បើទោះជាទឹកជំនន់ស្រកចុះក្តី ប៉ុន្តែរដ្ឋាភិបាលថៃមិនព្រមទទួលស្គាល់ការពិតពីខេត្តសុងក្លារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ។ រដ្ឋាភិបាលត្រូវចាត់វិធានការឱ្យតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ត្រឡប់មកដូចដើមវិញ ពីព្រោះស្រុកហាតយៃ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis3xtZqASz-fsrBGNywQxCxmHMInNusFVtyqufFZT0rTExVW2aF-6kkLx_YNFWFn_MVPnI8oC58XUGFz2TP4Bgw26JYOg0E9M6LUiRkNYIa0fDStiJ9rbjBRwrK6g1Gh5wjznEoDOgF7-OevRWrca2cPoM8JcU1P3wk0-Jpfw2THy4wUnyLnQZzKlfQv5S/s1280/photo_2025-11-28_09-39-53.jpg

ទោះជាថ្ងៃទី២៧ ខែវិច្ឆិកា កម្ពស់ទឹកជំនន់នៅស្រុកហាតយៃស្រុកចុះក៏ដោយ ប៉ុន្តែតំបន់ជាច្រើននៅតែលិចទឹក គ្មានការជួយសង្គ្រោះ គ្មានការអាហារ និងទឹក ។ ពេលទឹកស្រុកវិញ ស្រុកហាតយៃ ខូចខាតយ៉ាងច្រើនមហាសាល ដូច្នេះ រដ្ឋាភិបាលត្រូវចំណាយពេលរៀបចំស្រុកហាតយៃឡើងវិញ យ៉ាងហោចណាស់មិនក្រោមរយៈពេល៦ខែ ទើបពលរដ្ឋអាចរស់នៅធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhui4M7_lFg-tnBMCk4rk0yihfVe21pYhoMk40RZvbh8jy99buVCiOuPCePe-MwCwvfOIZJZgHbuqVcG1khiPpsU94XY4F8gG0qm4lWX3tPCl89GrUrYCui585wSnuyFmU2JqN0zT_plkli-0WBDuJrKlPseqFCvceFmDRQNWbFcpbkmjxwqLG_fa4lKRtx/s1280/photo_2025-11-28_09-39-52.jpg

សមាជិកសភាគណបក្សប្រជាជន អ្នកស្រី ផាកាម៉ុន សុំឱ្យរដ្ឋាភិបាល និងរដ្ឋមន្ត្រីពាក់ព័ន្ធមកស្នាក់នៅស្រុកហាតយៃចាប់ពី២ថ្ងៃឡើង ដោយជជែកជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ដើម្បីឱ្យដឹងពីសភាពស្រុកហាតយៃពេលនេះអាក្រក់ខ្លាំងប៉ុនណា និងកុំឱ្យរដ្ឋាភិបាលចេះតែនិយាយថា ទឹកស្រកហើយ ស្ថានការណ៍ជិតវិលមកធម្មតាវិញ ។ រដ្ឋាភិបាលគួរទទួលស្គាល់ការពិត ពីព្រោះប៉ាន់ស្មានស្ថានការណ៍ខុស ពុំអាចដោះស្រាយបញ្ហាទឹកជំនន់ បើព្រមទទួលស្គាល់ការពិត រដ្ឋាភិបាលនឹងអាចជួយរៀបចំស្រុកហាតយៃឱ្យវិលមកធម្មតាឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5pLn0VGss1uzc4QEqWiYsz9Swd8K1baWvTmX4XtZFz7adpwrxM3fG6TDtg_9duJ8w3q-bGRRby8iPcqzM6j7kN2z95XcN6JGiD76CyRn05bNhdR5GImHVr4VuuTGjgvRF7Xrc9iasVX9W6NZ_wq67OOC2F7_AEDEXoVEjy010DD2Z5vAMIH8EULAtEu_/s1280/photo_2025-11-28_09-39-52%20(2).jpg

អ្នកស្រីខកបំណងខ្លាំងណាស់ដែលរដ្ឋមន្ត្រីម្នាក់គេចពីអ្នកសារព័ត៌មានក្នុងអំឡុងពេលថ្លែងការណ៍ព័ត៌មានពីស្ថានការណ៍ទឹកជំនន់ ដោយមិនព្រមឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើរដ្ឋាភិបាលថៃបានដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបែបណាខ្លះ? ការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល តើឱ្យពលរដ្ឋរំពឹងអ្នកណាចាប់ពីថ្ងៃនេះ និងរស់នៅដូចម្តេចក្រោយទឹកស្រក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHbRFWBPVdAVXTlMmdIcJlYU6fM79dctAfBlgU6Uh0N3AQjbpKIe2uOb7Ivk5XoVu9VmmOLJzke9XZrNLyn3tjEpZ4dsrc89suZOf7tEfze-9I23WYJLYqK6ar-g6doyWFDZJPMf4SuEIgb2nBjXHJTdEpTW_SeFbINdacsCwApcFtFwo5cnjEy87_9nRC/s1280/photo_2025-11-28_09-39-51.jpg

ក្រុមមន្ត្រីគណបក្សប្រជាជន និងភ្នាក់ងារស្ម័គ្រចិត្តបានជួយសង្គ្រោះពលរដ្ឋភាគខាងត្បូងនៅតំបន់ដែលគ្មានភ្នាក់ងារសង្គ្រោះចូលដល់ និងស្វែងរកលំនៅឋានដែលសមាជិកគ្រួសារស្លាប់ ដើម្បីយកសាកសពចេញ ។ ក្រៅពីនេះ ក៏ដើរពិនិត្យមើលស្រុកហាតយៃ ឃើញថា មានគំនរសំរាមពាសពេញ ត្រូវចំណាយពេលរៀបចំឡើងវិញប្រមាណ១ខែ ។ នេះជាទុក្ខលំបាករបស់ពលរដ្ឋពេលទឹកស្រក ពលរដ្ឋទើបរួចផុតពីការស្លាប់ក្រោយទឹកជំនន់ជាច្រើនថ្ងៃ ពលរដ្ឋស្រេកឃ្លានខ្លាំង សុខភាពរាងកាយទ្រុឌទ្រោម សុខភាពផ្លូវចិត្តមិនល្អ ទ្រព្យសម្បត្តិខូចខ្ទេចខ្ទី ថែមទាំងបាត់បង់សមាជិកគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2aC885HCq0WHb2YW-fmmEsqrMwBIMEnXnOaZMn9XAT8AK_0NtuP9hfJDckTOBE-DujpDD0F5frnjf1VZ0v94Tn8MgGYsBLb3VKe5nvf8SZnpWiOsTqCuRGGKtMjVtLx-EUJb_Qmpec6nHvuDPnLU9ScJxYVqyXdibZENv9dOimox8uhH3mvz_NMu6iflr/s1280/photo_2025-11-28_09-39-50.jpg

ប៉ុន្តែរដ្ឋាភិបាលថៃមិនព្រមទទួលស្គាល់ការពិតពីផលប៉ះពាល់ដោយសារទឹកជំនន់ មិនហ៊ានប្រឈមមុខ និងមិនហ៊ានឆ្លើយសំណួរចាក់ដោតរបស់អ្នកសារព័ត៌មាន ដែលសួរមន្ត្រីរដ្ឋាភិបាលជំនួសពលរដ្ឋ ។ ការមិនទទួលស្គាល់ការពិតបង្កឱ្យមានផលប៉ះពាល់មហាសាល ពីព្រោះភាគខាងត្បូងមិនទាន់ត្រឡប់មកសភាពដើមវិញទេ ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរផ្តល់ប្រាក់សំណងដល់ពលរដ្ឋបាត់បង់ផ្ទះ និងទ្រព្យសម្បត្តិជាបន្ទាន់ ។ បញ្ហាប្រឈមពេលនេះ គឺសំរាមគរដូចភ្នំបណ្តាលឱ្យស្ទះចរាចរណ៍ បរិស្ថានកខ្វក់ចម្លងមេរោគ ប្រសិនបើរដ្ឋាភិបាល និងអាជ្ញាធរមិនដោះស្រាយបញ្ហាភ្លាមៗ ។ នេះបើតាមការលើកឡើងរបស់សមាជិកសភាគណបក្សប្រជាជន ៕