Home Blog Page 229

អាមេរិក ត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយខកខានតាំងពីឆ្នាំ១៩៩២

0

លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យនាយកដ្ឋានសង្គ្រាមចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាកតាំងតែពីឆ្នាំ១៩៩២មកម៉្លេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl0WFaawd7FEuyXJZ3IG1rPw16c24CwOZ3svml0DIuhwYTtWJuR1OsQBnLQPO3DDAuOeuUVY8GJoFNtv8y6IlL_XIF0_T_d_VYbI6LSqnn1MDjCFn0lgRTWicQQGOavvpq6zwCRBE9Rq9yJQ6A1_hmA-4-wRWxwe20JDUk_PVDmE9RMAf__4q23XiA-q4u/s1080/image_2025-10-31_14-23-57.png
ការប្រកាសរបស់លោកត្រាំ គឺជាការឆ្លើយតបទៅកាន់រុស្សុីដែលទើបតែជោគជ័យនឹងការបាញ់សាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរដ៏ទំនើប ប៉ូសេដុន (Poseidon) ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoz3uo0AyozSalcOd8N7bdEtryOq4R9waoQuws5KVYNTwZSjSQmW2aQ_5M6hJIK7tVvHZEAhvt-r157bIhWgGQyytKE-uRKMGsYzPepOWWCryFRcH7fl2DoPZj0OBq9D06AEH3j0s3tQ8k9gBuBlfw2_TUvnR8s4keiLWpXn696dUeqTvpqSKRj3rRMLU_/s3000/image_2025-10-31_14-23-45.png
ត្រាំ បានលើកឡើងថា៖”សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់ ហើយរុស្ស៊ីជាប្រទេសទីពីរ ហើយចិនប្រទេសទីបីឆ្ងាយផុត ប៉ុន្តែនឹងតាមទាន់ក្នុងរយៈពេល៥ឆ្នាំ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQD3DrUT-D4Ntcw2R0hKEgmDlceU1yzUl87a0ppr1lEo2OjqvV7PNvXQseRUS092izI-y3804xQdx_O7uGboFNzgXYsmVSCZddVy13BsOofZyk8iWQ7AG5CsvF_k9lu0MgpUEkkRJEAOTieD94iAaUyvQLACOyChQ3KEy8UqdTML1NXsLfK5NO8TAAE0HO/s2560/image_2025-10-31_14-23-52.png
បច្ចុប្បន្ន ក្បាលគ្រាប់នុយក្លេអ៊ែរ មានប្រមាណជា១មុឺនគ្រាប់នៅលើពិភពលោក ក្នុងនោះប្រមាណជា៨ពាន់គ្រាប់ ជារបស់អាមេរិក និងរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh__IFVyzxizTqNkXlyiR-BCI106Um_lXH-DOa5JVi8BbU_vFsC2JrHO1wxqNdzSsaJHNO0Ep0_fIxKpHhdoPF038JuF2jPJ6fU2jfLRPK7u7Bvb5QGaqqpp3XBTrGWOVRnqJV18yyKgOE1ERAHqu0RQ2ZATwqpGIiFH0zcoXutfJpUbnffKCBDtVouE3Wt/s1600/image_2025-10-31_14-23-55.png

គួរបញ្ជាក់ថា ក្នុងប្រវត្តិមនុស្សជាតិ គ្រាប់នុយក្លេអ៊ែរ ធ្លាប់បានប្រើប្រាស់តែ២លើកប៉ុណ្ណោះ គឺនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ដែលសម្លាប់ប្រជាជនជប៉ុនប្រមាណជា២១មុឺននាក់៕

វិរៈស៊ុម ខ្វាឃីត ដឹកនាំពលរដ្ឋជ្រុលនិយមថៃរាប់សិបនាក់ មកអុកឡុកក្បែរភូមិជោគជ័យនិងភូមិព្រៃចាន់

0

កងកម្លាំងសន្តិសុខថៃជាច្រើននាក់ បានព្យាយាមទប់ស្កាត់ និងរារាំងបុគ្គលជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួក ក្រោយពួកគេបាននាំគ្នាព្យាយាមសម្រុកចូលទៅក្បែរភូមិព្រៃចាន់ និងភូមិជោគជ័យដើម្បីធ្វើសកម្មភាពឈូសឆាយដី និងបណ្ដេញពលរដ្ឋខ្មែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃនាវេលាថ្ងៃត្រង់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQnEaR0nIrg08KMpm1BSEJOd_wNWEEkje1DZfODnZY-dPTx6-nILx8lbwbaXrfvsRvCDAV-l0rmCOXz9UvGVsnXAkekOhl1v0vkI8hsX2kmhO2MygtAjr74crzzwLi4jujQFtsRlzNEUv4X3wpiTA2n2p-oPi1UCqEJikaJJdX0rOW23AvIfsgpHsZ001/s1280/photo_2025-10-31_14-18-02.jpg
គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកប្រមាណ៥០ទៅ៦០នាក់ មានបើកទាំងត្រាក់ទ័រ និងអេស្កាវាទ័រ បានលើកប្រមូលផ្ដុំគ្នាធ្វើដំណើរមកតំបន់ព្រំដែនក្បែរចំណុចភូមិព្រៃចាន់ ក្នុងគោលបំណងធ្វើការឈូសឆាយដី និងបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់នោះ ប៉ុន្តែត្រូវបានកងកម្លាំងថៃជាច្រើននាក់បានស្ទាក់ជាប់ និងហាមឃា.ត់មិនឲ្យពួកគេមិនចូលទៅជិតពលរដ្ឋខ្មែរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0x_URDlnNiIywVjnCIKdL-sHNo2rGxqqfUbrkF5SCNjlnrU281a3mYcmLpy7frHLPOlVcxP4jCW5ktloj4KG36rUxTjVhOONo11iLUjbTreDu26C77OwUUrJ5i-rpQPcZp9-VHhLVndO_21_y1KdGx2zmWvQ6exmT4MGHdMtUwOISoj56_mbn6yKFTzEJ/s1280/photo_2025-10-31_14-18-03%20(2).jpg
សកម្មភាពរបស់ក្រុមជ្រុលនិយម វិរៈស៊ុម ខ្វាឃីត នេះធ្វើឡើងបន្ទាប់ពីយល់ថា យោធាមិនអាចចាត់វិធានការដណ្ដើមយកដីពីខ្មែរបាន ដូច្នេះទើបគេលើកគ្នីគ្នាមកដើម្បីចាត់ការរឿងនេះដោយខ្លួនឯងផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13_3bNWVvSmMwM22oSjJB7nO_n41ngrJ6jK8YVUt5-YFkDM7McREUq3utlilj9lWGFS72pFn0AgQI0_gikFnk0lfd2XcGN7FABidbgWwvWkLHxuwZyvN1C73txi3d0bNheP0mzycJmfK21Nx0fSs0hUoSd_86a9kK8qX-Y25irxN5SyU1GyndwtFhFOgy/s1280/photo_2025-10-31_14-18-03.jpg
តាមការប្រកាសរបស់បុគ្គលជ្រុលនិយម ខ្វាឃីត កាលពីម្សិលមិញនេះបាននិយាយនៅចំពោះមុខសារព័ត៌មានថា ទឹកដីនេះគឺជារបស់ថៃ ដែលពលរដ្ឋថៃខំទាមទារតាំងពីខែសីហាមកម្ល៉េះ។ ដូច្នេះយោធាថៃត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីនេះឲ្យអស់ ទើបពួកគេឈប់តវ៉ា។ ហើយបើមិនអាចបណ្តេញពលរដ្ឋខ្មែរទេ យោធាគ្មានសិទ្ធិមកហាមឃាត់ខ្លួនទេ ពីព្រោះរដ្ឋាភិបាលថៃធ្វើខុសច្បាប់រហូតមក បើកងកម្លាំងថៃចង់ធ្វើខុសច្បាប់ដែរ គឺនៅថ្ងៃទី៣១ ខែតុលា ដឹងគ្នាមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiE4b91Up9r0ddFL_tIVlsPONJSGIfVcSQiin5jrwRxZcBoBNzH2-cZOEvAHO87wAXfZoEkSxSTL7o8y9KqlUr6ym-x28qJdqrF1HR1U42tsY8mtOtyD7rYc8zhnXrGm7Yd5zEcRJWMAz7ok1hTt-CE-DMlNELu5y7WbUov8-lVqezFNNhSEQvxIGrrZi/s1280/photo_2025-10-31_14-18-02%20(2).jpg

ដូចដែលបានប្រកាសនៅវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលានេះ វិរៈស៊ុម ខ្វាឃីត និងបក្ខពួកដែលសុទ្ធជាប្រជានជនជ្រុលនិយមថៃ បាននាំគ្នាជាច្រើននាក់សម្រុកទៅអុកឡុកនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីទាមទារយកទឹកដីពីពលរដ្ឋកម្ពុជាដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifZ80MSIOrDOudNjI1YGhS5MHaVcQi_EEjUS3tnWsfTxfaCjxdSbg6T164V3uuLDbbYZ-37AF34F3rn1JtNFxdSKp8kP4vOnAJ4ez8adqF_gDLfiVHy7sxXmuczyQMh0fuqjV134Hid2d8RRgRFmia6GyLGJ9YoZeHtGgTiwzICyba0A5VenO8wTi9Zc4T/s1280/photo_2025-10-31_14-18-01.jpg

ទោះជាយ៉ាងណា កងកម្លាំងកម្ពុជា ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ នៅក្នុងឃុំអូរបីជាន់ ស្រុលអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនថាក្នុងកាលទេសណាក៏ដោយ៕

កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងព្រំដែននៅខេត្តច័ន្ទបុរីមុនគេ ខណៈតំបន់ផ្សេងទៀតរង់ចាំការឯកភាពពីកម្ពុជា

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងតាមបណ្តោយព្រំដែននៅខេត្តច័ន្ទបុរីមុនគេ ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ។ របងព្រំដែននេះនឹងធ្វើនៅតំបន់ណាដែលបានឯកភាពគ្នាជាមួយកម្ពុជាប៉ុណ្ណោះ និងក្រោយពេលដោះមីនរួចរាល់ រីឯតំបន់មិនទាន់ឯកភាពគ្នា ដូចជា នៅព្រំដែនខេត្តស្រះកែវ អាចបោះបង្គោលបណ្តោះអាសន្ន ។

នៅថ្ងៃទី៣១ ខែតុលា នៅទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡាយធុមយ៉ា អ្នកនាំពាក្យទីបញ្ជាការកងទ័ពបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការធ្វើរបងព្រំដែនកម្ពុជា-ថៃថា របងនឹងធ្វើនៅតំបន់ព្រំដែនទំនាប ខណៈតំបន់ព្រំដែនចែកចេញជា៣ប្រភេទ រួមមាន ៖ តំបន់មានទឹក តំបន់ទំនាប និងតំបន់អូរធម្មជាតិ ។ តំបន់ព្រំដែនទំនាបលាតសន្ធឹងនៅតាមព្រំដែនកម្ពុជា-ថៃប្រវែង៥៧គីឡូម៉ែត្រ រួមទាំងបង្គោលព្រំដែនកម្ពុជា-ថៃបានឯកភាពគ្នារួច មាន៤៥បង្គោល រីឯបង្គោលព្រំដែនមិនទាន់ឯកភាពគ្នាមា ន២៥បង្គោល ។ បើមានតំបន់ណាដែលឯកភាពគ្នា យើងនឹងទៅពិនិត្យមើលតំបន់នោះ ។

ថៃបានចុះពិនិត្យមើលតំបន់ព្រំដែននៅខេត្តច័ន្ទបុរី ចាប់ពីបង្គោលព្រំដែនលេខ៥២ ទៅ៥៩ ដែលមានប្រវែង៨គីឡូម៉ែត្រ ។ ពេលពិនិត្យរួចរាល់ ជំហ៊ានបន្ទាប់ យើងកំណត់ជាតំបន់សុវត្ថិភាព ហើយមជ្ឈមណ្ឌលជាតិកម្ចាត់មីននឹងចូលដោះមីន ។ បង្គោលព្រំដែននីមួយៗមានគម្លាតពីគ្នាប្រវែង១គីឡូម៉ែត្រ ដែលត្រូវយកឧបករណ៍ពិសេសទៅត្រួតពិនិត្យដើម្បីគូសបន្ទាត់ត្រង់ និងបោះបង្គោលជ័រ PVC បណ្តោះអាសន្ន បន្ទាប់មក នឹងអញ្ជើញកម្ពុជាមកពិនិត្យ ។ បើភាគីទាំងពីរឯកភាពគ្នា ទើបចាប់ផ្តើមសាងសង់របង ប៉ុន្តែនឹងសាងសង់តែក្នុងអធិបតេយ្យថៃ ។

លោក វិថៃ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃយល់ថា ថៃអាចធ្វើរបងនៅព្រំដែនខេត្តច័ន្ទបុរីបាន គ្មានបញ្ហាអ្វីទេ ខណៈនៅព្រំដែនខេត្តស្រះកែវ ក៏អាចធ្វើរបងបានដូចគ្នា ចាប់ពីបង្គោលព្រំដែនលេខ៤៩ ទៅ៥០ ។ រីឯបង្គោលព្រំដែនលេខ១៤ ដល់១៥ នៅព្រំដែនឆងចម ខេត្តសុរិន្ទ គឺថៃអាចពិនិត្យមើលរួមគ្នាជាមួយកម្ពុជា ។

ដោយឡែក បង្គោលព្រំដែននៅតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ) មិនទាន់ឯកភាពនៅឡើយ ទើបពិបាកធ្វើ គឺអាចបោះបង្គោលបណ្តោះអាសន្ន ។ កន្លងមក ថៃបានធ្វើរបងព្រំដែនអេឡិចត្រូនិកនៅតំបន់ព្រំដែនឃ្លងឡឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ត្រង់បង្គោលព្រំដែនលេខ៥០ និងកំពុងធ្វើរបងជាបន្តបន្ទាប់ទៀត ។ រីឯរបងថ្ម ត្រូវធ្វើចាប់ពីតំបន់គ្មានបញ្ហាមុនគេ ឬតំបន់បានឯកភាពគ្នារួចហើយ គឺចាប់ផ្តើមធ្វើនៅខេត្តច័ន្ទបុរី ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ប្រវែងជាង១គីឡូម៉ែត្រ ៕

ស្ងាត់ៗ ស៊ីន យូប៊ីន ក្លាយជាតារាខ្មែរដំបូងទទួលបានពានរង្វាន់ដ៏ពិសេសមួយថែមទាំងឆ្លៀតបង្ហាញវប្បធម៌ខ្មែរទៀត

0

ទស្សនិកជនអាចនឹងមិនឃើញពីសកម្មភាពរបស់តារាសម្តែង ស៊ីន យូប៊ីន នៅលើបណ្តាញសង្គមហ្វេកប៊ុកប៉ុន្តែនៅលើបណ្តាញសង្គមផ្សេងទៀតតារាស្រីរូបនេះនៅមានសកម្មភាពធម្មតា។ កាលពីមួយរយៈមុនតារាជួរមុខរូបនេះធ្លាប់បានបញ្ជាក់ថាផេកហ្វេកប៊ុករបស់នាងមានបញ្ហាធ្វើឱ្យនាងអសកម្មនៅលើហ្វេកប៊ុក។ ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកនិង Instagram បានបង្ហាញថា យូប៊ីន ឡើងទៅប្រទេសវៀតណាមដើម្បីទៅទទួលពានរង្វាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsdj5pUVSFYkbhMYbj5bHLMrhtoN-a6IV3MIAsOhjpSoMJeByU5eQCkDU5l4pEunmDsFLm_9fdJzqcYeFu-1t333KId4yeQCRApJ99tzrwcHjCmEVdoaNFk_t5COMneTnpSpFQ6x2odMKsLMWwDA7sZyojOd5RoKtyiIjz25RgMqNHJQoUibtJQBddmWn_/s1440/image_2025-10-31_10-00-59.png

តាមការចែករំលែកកាលពីយប់ថ្ងៃទី៣០ ខែតុលា តារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងនិងតែម្នាក់គត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់ «Fashion Influencer Of The Year» ឆ្នាំ២០២៥ ពីទស្សាវដ្តី Harper’s bazaar awards នៅក្នុងប្រទេសវៀតណាម។ ក្នុងការចូលរួម តារាស្រីឆ្នើមរូបនេះបានគ្រងឈុតយ៉ាងស្រស់ស្អាតចំនួន២ឈុត។ មិនត្រឹមតែប៉ុណ្ណោះ ស៊ីន យូប៊ីន ថែមទាំងឡើងបកស្រាយចម្រៀងដោយឆ្លៀតបញ្ជូននូវវប្បធម៌ខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJvBXuPOLlhaDIkUU6g7aC1pSGiswsVm6GOExEc5E70pQVGYQvNO3E-3jUgRx6tlopy-GGMycpTHYqhEX-I3bhmXmlQ2xD4b5Z96hoIuRJrPaL-JQvpkfARUOXECaP4Zf5rbce0mT81o51xOaJjmgVVBX3bEYeuAXkpmwzJQymS9mixCoFP9WzEoDNE2o/s1433/image_2025-10-31_10-01-00%20(3).png

ក្នុងអំឡុងពេលឡើងទទួលពានរង្វាន់ ស៊ីន យូប៊ីន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រអស់ពីបេះដូងដល់អ្នកគាំទ្រក្នុងប្រទេសកម្ពុជាដោយព្យាយាមធ្វើយ៉ាងល្អបំផុត។ ក្នុងការទទួលពានរង្វាន់នេះ អ្នកគាំទ្រក៏សម្តែងអារម្មណ៍មានមោទនភាពចំពោះ ស៊ីន យូប៊ីន ដែលតែងតែខិតខំលើកស្ទួយមុខមាត់ប្រទេសជាតិ ជាពិសេសឱ្យតែមានឱកាសគឺឆ្លៀតផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtZW2rS6ADbn6ViDz80rAWiJe59ilsu_LaA-2tATF9pEVwk-gkIBdWw1VpPcKuyxnpc2qi4WgnT0jzjKrvcKvZWXNDN4pUgcEwurOs30rQ1x3zFxyK1S_va1229tM9paEFYoA-jFpwcD_ytjNUdxoPCI39z6gmxnRhR6oKq_VGx79HONaQ5QRWgEOgzhq2/s712/image_2025-10-31_09-48-39.png

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា នេះ ស៊ីន យូប៊ីន និងតារាសម្តែងហុងកុង Samantha Ko បានក្លាយជាទូតសុឆ្ឆន្ទៈក្នុងមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ផងដែរ៕

 

 

អង់គ្លេសប្រឈមនឹងបញ្ហាជនភៀសខ្លួនប្រព្រឹត្តបទល្មើ.សកើនឡើងក្នុងប្រទេស

0

ប្រទេសអង់គ្លេស ៖ ពលរដ្ឋអង់គ្លេសបានបង្ហាញក្តីបារម្ភពីបញ្ហាអសន្តិសុខ និងគ្មានសុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន ដោយសារមានជនភៀសខ្លួនកាន់តែច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ចូលមករស់នៅអង់គ្លេសតាមផ្លូវទឹក ។ ពេលជនភៀសខ្លួនជាច្រើនក្រុមជិះទូកមកដល់ រដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឱ្យរស់នៅដោយគ្មានការនិរទេសទៅវិញ ជនភៀសខ្លួនក៏ប្រព្រឹត្តបទល្មើ.សកាន់តែច្រើន ប៉ុន្តែសមត្ថកិច្ចអង់គ្លេសបង្ក្រា.បបានតិចតួច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhf9rJ__RCPtkFOykZ-TXNR_2n0OTVa0-5UXQp6h70HUbhhsM65_4LURML80jaU71IKfP1xbW1id38r9fTvkBDk51z4HHe9Czgg_D5x7REVeGWongsm_bVCJW21VP-om-P6a380KFb70tcawXMgXph0Rcskgen09lUq3WRn9lHfyjOizn216PMava0-SV2/s1084/photo_2025-10-31_10-15-40%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បច្ចុប្បន្ន បទល្មើសបង្កឡើងដោយជនភៀសខ្លួននៅប្រទេសអង់គ្លេសបានកើនឡើងយ៉ាងខ្លាំង ដែលសុទ្ធតែជាបទល្មើសធ្ងន់ធ្ងរក្រោយពីរដ្ឋាភិបាលអង់គ្លេសទទួលយកជនភៀសខ្លួនជាច្រើនតាមផ្លូវទឹកមករស់នៅក្រោមគោលការណ៍មនុស្សធម៌ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwja0todtmKnTuHKjXq_qSZg_Em_Zc3vWU0FgNGQLXbchZPzNwBD3ta1rqLlgVmvFoxraQF2DrWfvgU9B67_Xt4PUzANsiyorezbO6WnzE6tdSM-rYS8esB2116dBsfVbyWYy1EKz80C33qBqZ5krP-mPpUystKEh-J95WzaRO7DH2YHAE-gnYCCekTHqH/s1200/photo_2025-10-31_10-15-40.jpg

ភ្នាក់ងារ NCA ដែលធ្វើការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកកម្ម បានបង្ហាញទិន្នន័យឧក្រិដ្ឋជនបរទេសរាប់រយនាក់លួចចូលប្រទេសអង់គ្លេសដោយខុសច្បាប់ និងមិនត្រូវបានរដ្ឋាភិបាលអង់គ្លេសបណ្តេញចេញទេ ។ អង់គ្លេសពិបាកបង្ក្រាបបទល្មើសនានាដែលបង្កឡើងដោយជនភៀសខ្លួន មិនថាករណីឃា.តកម្ម រំលោ.ភ ហើយសមត្ថកិច្ចអង់គ្លេសចាប់ខ្លួនជនភៀសខ្លួនដែលប្រព្រឹត្តល្មើសបានតិចតួចប៉ុណ្ណោះ ទើបសហភាពអឺរ៉ុប (EU) ណែនាំឱ្យរដ្ឋាភិបាលអង់គ្លេសបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisp3XU-D8o99EMeRwvepQq2PlhyphenhyphenEYC7J-wYxhlp3_wBEjW8ANVL4aBDeCJX7P3E5UQ9AilrvGAGJB4Je6I9egR8bsne3RG7ub_DBGcKTTLWgNgmhxCkLB4Nv2y5pIVIuqLXh0f6jblxfS2miic2loIHCZlmC7HRnwQnGCUH6b5H-FCAJv5PfsOs3xPZ6Si/s960/photo_2025-10-31_10-15-41.jpgតុលាការអង់គ្លេសបានបង្ហាញទិន្នន័យគួរឱ្យភ្ញាក់ផ្អើល ដូចជា ៖ ឧក្រិដ្ឋជនបរទេសរត់គេចពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ មានទាំងករណីឃា.តកម្ម រំលោ.ភ និងក្រុមបង្កអំពើហិង្សា បានជិះទូកតូចៗចូលមកអង់គ្លេសដោយគ្មានការត្រួតពិនិត្យអត្តសញ្ញាណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaIRhaREnQGsZi0PXs9g31b6l1qWkjz0JX0_l-efDU4tI8_8EwhFkzJkdiP43-lMPH6Z_ZrLL0nWWM-fCjrbpDH78kNCb5x0AKdVeECCfacE6umZ8h89kN9WfgA7BD7j8QlkCP8u0REGlZxOVd0mhED3Nzrur8wtBNemdB9oY8Cz5fhGJkUEurYc0ken0j/s960/image_2025-10-31_11-15-58.png

តាមទិន្នន័យរបស់ភ្នាក់ងារ NCA គឺឧក្រិដ្ឋជនបរទេសរាប់រយនាក់បានលួចចូលអង់គ្លេសដោយខុសច្បាប់ និងស្នើសុំសិទ្ធិជ្រកកោន ព្រមទាំងស្នើសុំជំនួយផ្នែកច្បាប់ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអង់គ្លេសដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ ដើម្បីចៀសវាងការនិរទេស ។ ជនភៀសខ្លួនខុសច្បាប់ទាំងនេះធ្វើដំណើរមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលធ្វើឱ្យចំនួនជនភៀសខ្លួននៅអង់គ្លេសកើនឡើងខ្លាំង ក្នុងនោះជនភៀសខ្លួនជាច្រើននាក់ធ្លាប់ត្រូវអាល្លឺម៉ង់បដិសេធការសុំសិទ្ធិជ្រកកោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4zHN7NXytNPH7lOzaTGV_KZYwosAq7Nr_OSFozBC5WN5Qf5qnumahp_O99sSjZx_d_mjpu0uyM-JLlS7QD7nycGTXGW35y0Y3TmEXPHoAyIcZerWZths2IMCuZwgMn7Y13DTw-J4yGRXyJ_GUReWXd19UgAvLizzy5OefgdAzybBZtYA2TpGIxMqczJ-/s730/image_2025-10-31_11-15-57.png

ប្រទេសនានានៅអឺរ៉ុប ដូចជា ៖ បែលហ្ស៊ិក បារាំង អូទ្រីស រ៉ូម៉ានី ស៊ុយអែត ព្រួយបារម្ភ និងតាមដានព័ត៌មានជនភៀសខ្លួនប្រព្រឹត្តបទល្មើសយ៉ាងសេរីនៅអង់គ្លេស ប៉ុន្តែសមត្ថកិច្ចអង់គ្លេសបង្ក្រាបបានតិចតួច ៕

Miss Universe ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី

0

លោក Mario Búcaro បានចូលកាន់តំណែងជំនួស Anne Jakapong ជានាយកប្រតិបត្តិនៃ Miss Universe Organization ដោយបន្តពីអ្នកជំនួញថៃកែភេទរូបនេះ។ នៅថ្ងៃទី២៩ ខែតុលា អង្គបានបញ្ជាក់ថា Anne បានលាលែងពីមុខតំណែងកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt7gfMvgyM4WGUt8AGlpBYdkKrXwPEh14TDaIeQs4HIlZOZkTJjy-o_jLNYv1_oEUXCxlRNdy6uhzfhcYw9IoTjSVpTu4KHCIjQ29xUamb5QqB7ez0Lp3bqQkPUMcm3tQCujwv_JjIUGSL_NhtwcdsmvSsR2_CN76SLcKfirnakGTvVrdzRgyk2hDfRy7K/s1300/image_2025-10-30_10-43-07%20(2).png

លោក Mario ធ្លាប់ធ្វើជាអនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៅ Miss Universe Organization តាំងពីខែមករា ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់អង្គការនេះលោក Mario នឹងនាំមកនូវ «បទពិសោធន៍យ៉ាងទូលំទូលាយ»នៅក្នុងផ្នែកការទូតអន្តរជាតិ សេវាសាធារណៈ និងភាពជាអ្នកដឹកនាំរបស់អង្គការ។ នាយកប្រតិបត្តិថ្មីរូបនេះក៏ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសហ្គាតេម៉ាឡាប្រចាំប្រទេសអ៊ីស្រាអែល ម៉ិកស៊ិក ប៊ុលហ្គារី និងស៊ីប និងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្គាតេម៉ាឡាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjszTru5jz-xThnlE1gxyRDwPjHpn3UhnxN_vR_8P3x9luxd9EQUjR4lPXVtco7H0rrGrF7y6fnjIauIxsm8UCot6BBxDxQpIB8oQDtHrZGLPBMit0c15h7OxRbBW1KxlrXfRuXWWX9BosEqpLE1XZ2-gBaKMDsw747UjGSMKiDkYBSTHd7tVOMoq3cyzii/s1200/image_2025-10-30_10-43-08%20(2).png

ខណៈពេលដែលនៅ MUO លោក Mario បានដឹកនាំការចាប់ផ្តើមនៃគំនិតផ្តួចផ្តើម «Beyond the Crown» ដែលលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ការអប់រំ ភាពជាសហគ្រិន និងផលប៉ះពាល់សង្គមនៅខាងក្រៅការប្រកួតប្រជែង។ ក្នុងនាមជានាយកប្រតិបត្តិ MUO លោក Mario នឹង ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រីកវត្តមានរបស់អង្គការនៅទូទាំងទ្វីបអាម៉េរិក អឺរ៉ុប អាស៊ី ការ៉ាប៊ីន និងអាហ្រ្វិក និងការពង្រឹងបទពិសោធន៍បេក្ខនារី ខណៈពេលដែលរក្សាបាននូវសុចរិតភាព និងយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0vELUbSfKh1HYLNb7KtY7kdbzgNQehICfBiPcJc0nI4ctio_bO7MG3FbM9YNcdFNBbXdLWDEQ5ztmSD2uXe6eo0phgDtO0RmMjCHR5jveBRem653qlz8MNaNKc-K8tCD85KJgiccgiiSm3TyoCmQ4UK7qJsdNytabubXsGaSb-InLmbpS4WEdrlDf1fU/s1548/image_2025-10-30_10-43-08%20(3).png

ក្រុមប្រឹក្សាភិបាលនៃអង្គការបវរកញ្ញាចក្រវាលបង្ហាញទំនុកចិត្តទាំងស្រុងលើការដឹកនាំរបស់លោក Mario Búcaro ក្នុងការដឹកនាំអង្គការឆ្ពោះទៅរកយុគសម័យថ្មីនៃការរីកចម្រើន និងឥទ្ធិពលសកល។ ចក្ខុវិស័យរបស់លោកចំពោះបវរកញ្ញាចក្រវាលជាចលនាទូទាំងពិភពលោកដែលអបអរសាទរភាពពិតប្រាកដ ការផ្លាស់ប្តូរ និងការផ្តល់សិទ្ធិអំណាចនឹងបន្តបង្រួបបង្រួមវប្បធម៌ ពង្រីកឱកាសសម្រាប់ស្ត្រី និងលើកកម្ពស់តម្លៃដែលកំណត់ម៉ាកយីហោរបស់ Miss Universe។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhME_ycNw4WyFpHxepxG4b4gl2j2EFI8TNmAbbzIn7RKIfliX_H2DkMSHAfLyHLCB0yjy2hyphenhyphenMP4HBnKtTZwOF5UOnEMIdPGlshPfcNvpIlnZs2Kz0swnu8qfzzBrwIqfg8NR1ItAC_iCSMZ_b5cVdKTY6A0g5uCLO9zmCzthBJXmYSo-T_Cg2l769sJcqTM/s1080/image_2025-10-30_10-43-09.png

Anne Jakapong បានចូលកាន់តំណែងជា CEO បវរកញ្ញាចក្រវាលក្នុងខែតុលា ឆ្នាំ២០២២។ នៅឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាក្រុមហ៊ុន JKN របស់អ្នកជំនួញថៃរូបនេះបានប្រមូលបំណុលចំនួន ៤៤៣លានបាត។ ក្រោយមកនាងបានបញ្ជាក់ថា ពួកគេគ្រាន់តែធ្វើការកែតម្រូវកាលបរិច្ឆេទទូទាត់ប្រាក់បន្ទាប់ពីក្រុមហ៊ុនបានស្នើសុំពន្យារពេលនៃការសងប្រាក់វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDgwvkewX4zMRamr_kdclLc3RG3rx155GRjE8qC7hoc7BVHImQb5ORJ1rAFf_yuRX6A7xaiJoQ9H5SqDeq4xcvjYruG5N33PDRqNCe16A-oJbzt5eje8OAmvOPlCFps8kco9DQ9ciAit7xNB4f0C4TvtfxkOYGGUUgz0LKrv_hy1hwF_SU7Q8fvivhuDZW/s1799/image_2025-10-30_10-43-10.png
នៅឆ្នាំដដែលនោះ Anne បានដាក់ពាក្យសុំក្ស័យធនចំពេលមាន «បញ្ហាសាច់ប្រាក់» ហើយខកខានថ្ងៃផុតកំណត់ដើម្បីសងមូលបត្របំណុលដែលមានតម្លៃប្រហែល ១២ លានដុល្លារ។ ពាក្យបណ្តឹងរបស់គណៈកម្មការមូលបត្រត្រូវបានប្តឹងទាក់ទងនឹង Anne ក្រុមហ៊ុនរបស់នាង JKN និងនាយករបស់ខ្លួន ដោយចោទប្រកាន់ថាពួកគេបរាជ័យក្នុងការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHKKzfyyhqPqKvmrPRENdH6UXO1xZhj1CPc-1YZ0COFqUn4xPW0WtZoeB8TMzMT_7FGujKO1WQlbzUfSp-ygotGXM-fn4aycht9xRqRz4qDMip7WWXwD508jGfIplAEB4sC6o8DRsXCR79SkrH-gAhEd11LaWgs_fR6n7ynBKJqen338bvYh22T0EwkZz/s1045/image_2025-10-30_10-43-11%20(2).png

នៅថ្ងៃទី ៧ ខែមិថុនា Anne ត្រូវបានគេរាយការណ៍ថាបានលាលែងពី JKN ចំពេលមានការចោទប្រកាន់ពីបទក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុ។ នៅពេលនោះ MUO បាននិយាយថានាងនឹងនៅតែជានាយកប្រតិបត្តិ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ខ្លួន MUO បានពង្រីកការដឹងគុណរបស់ខ្លួនចំពោះ Anne Jakapong។ អង្គការ Miss Universe ថាការខិតខំប្រឹងប្រែងរបស់ Anne បានបន្សល់ទុកនូវកេរដំណែលយូរអង្វែងដែលនឹងបន្តជំរុញបេសកកម្មរបស់អង្គការនេះ ខណៈដែលឥឡូវនេះនាងផ្តោតលើគ្រួសាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgff2wpi4VZX66EqYbPLWGb7o0RcMklQ-51TzOEi9cr08TtzEFCIU4KEyxA4OiLqsxhRH4BgLC3inDdOT_4KAfAkKRoKiZ7akyBZbGwnkps31vEMq-ulBwYy8ybvypZ-j0ZEmfMDlV-Pg5tYvIXSjS4ZlFtnfWxw57YtBp1vA6eWwHjPJCtLHDAsIXcWXBV/s1706/image_2025-10-30_10-43-11.png

ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីនេះកើតឡើងតិចជាងមួយខែមុនការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ៕

សមាជិកក្រុម EXO ៣នាក់ ប្រតិកម្មនៅពេលដកចេញពីអាល់ប៊ុមថ្មីខណៈ SM ឆ្លើយតបភ្លាមៗ

0

Chen, Baekhyun និង Xiumin សមាជិកក្រុម EXO បានចោទប្រកាន់ SM ថាបានដកពួកគេចេញពីអាល់ប៊ុមថ្មីដោយបំពាន។ ប៉ុន្តែ SM បានលាតត្រដាងថាអ្វីដែលសមាជិកនិយាយគឺជាកុហកមិនពិតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDmjNEJa_t89RWo2e2XATGhxStaWP4ibowJMzbfFYtuQru0iL2i358_Pga8X9_dcJxfFUc73OpCah5CSt_FHNM0oxFgCwrwmu7eDlztY3DUe168H4g-yWgz-RDAI2OA7ccbpTxXtiGW4aQx72WEfuYJ6DSG166b6cRelJLV-6rcfZkPLkjRv-OaYQ7W_MI/s640/image_2025-10-30_15-42-39.png
នៅរសៀលថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុនគ្រប់គ្រង INB100 នៃតារាទាំងបី Chen, Baekhyun និង Xiumin ហៅកាត់ថា CBX បានធ្វើសេចក្តីប្រកាសមួយទាក់ទងនឹងការដក CBX ចេញពីការត្រឡប់មកវិញរបស់ EXO រួមទាំងការចេញអាល់ប៊ុម និងការផ្សព្វផ្សាយដោយផលិតកម្ម SM Entertainment ។ តាមការបញ្ជាក់បន្ទាប់ពីសមាជិក ទាំង៣នាក់បានប្តឹង SM ឱ្យបញ្ចប់កិច្ចសន្យារបស់ពួកគេ (ខែមិថុនា ២០២៣) នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៥ ពួកគេបានបញ្ជាក់ពីកិច្ចព្រមព្រៀងដំបូងរបស់ពួកគេជាមួយ SM ។ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅ និងគោលបំណងសម្រាប់សកម្មភាពក្រុមពេញលេញរបស់ EXO ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcYKtXfv6C81SeTrVD_VdX_Iii_uErfCzqv68b9jWr5uG2ptP1VJfySyRFUPq7HXfBmPT3G-RFlAH8DxOvqSbmLh344zoFnA0Aaeq5JuvsEYdH-Qp4-gHFCCLHPRhXpZN3doPtnRSP317pqfuBOFFznf5yUfPU2cAxxYTZpISDDlHJG9tIgIGTpOY08Qm/s849/image_2025-10-30_15-42-37.png
បន្ទាប់ពីជុំទីពីរនៃការសម្រុះសម្រួល (ថ្ងៃទី ២ ខែតុលា) CBX បានបង្ហាញពីចេតនារបស់ពួកគេក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដោយទទួលយកលក្ខខណ្ឌទាំងអស់ដែលកំណត់ដោយ SM ដូច្នេះ EXO អាចត្រឡប់មកវិញជាមួយនឹងសមាជិក ៨ នាក់ពេញលេញនៅចុងឆ្នាំ។
Chen, Baekhyun និង Xiumin ខ្លួនឯងក៏បានរៀបចំកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេឡើងវិញដើម្បីផ្តល់អាទិភាពដល់សកម្មភាពក្រុមរបស់ EXO នៅក្នុងខែធ្នូ។ ប៉ុន្តែខណៈពេលដែលកំពុងរង់ចាំការឆ្លើយតប CBX មានការភ្ញាក់ផ្អើលនៅពេលដែលឃើញ SM ប្រកាសការជួបជុំអ្នកគាំទ្រ និងការចេញអាល់ប៊ុមសម្រាប់ EXO ដោយគ្មាន CBX ជំនួសមកវិញដោយមានការចូលរួមពីសមាជិកជនជាតិចិនដែលបានចាកចេញពីក្រុមហ៊ុន គឺLay។
អ្នកទាំងបីបានសម្តែងថា ពួកគេជ្រើសរើសផ្លូវនៃការសម្រុះសម្រួល ពីព្រោះពួកគេឱ្យតម្លៃលើភាពស្មោះត្រង់របស់អ្នកគាំទ្រច្រើនជាងអ្វីទាំងអស់ ហើយសង្ឃឹមយ៉ាងមុតមាំថានឹងចូលរួមក្នុងការផ្សព្វផ្សាយក្រុមពេញលេញរបស់ EXO ។ ប៉ុន្តែ SM បានលុបចោលសមាជិកទាំងបីភ្លាមៗដោយគ្មានការជូនដំណឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkZ024Sz_oBmGvMxWj7VVoISclpQ3G3Sl65jY6gundeJSDa1WlX_fyuelapbwRlzhNx-DNxQuHGLxCG3tPdCQ6H2uUtifEAt9vd7VDPYW8u3G3YGZVYodcVxjmoTpa_iH5Ee8CqeTaDiqq9lrPvZVLEB6K2pUXwOOPKMdQiZs2ysAvfniik5cUkxpJUL5/s647/image_2025-10-30_15-42-38%20(2).png

ទោះយ៉ាងណា នៅល្ងាចថ្ងៃដដែលនោះ ផលិតកម្ម SM បានឆ្លើយតបទៅកាន់ Chen, Baekhyun, Xiumin និងក្រុមហ៊ុន គ្រប់គ្រង។ SM បាននិយាយថា «យើងបានបញ្ជាក់យ៉ាងច្បាស់ដល់ CBX ថាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះកិច្ចសន្យា និងសកម្មភាពក្រុមគឺជាបញ្ហាដាច់ដោយឡែក។ យើងបានឈ្នះរាល់ជម្លោះជាមួយ CBX។ សំណើតែមួយគត់របស់យើងគឺថាពួកគេបង់ ១០% នៃប្រាក់ចំណូលប្រតិបត្តិការបុគ្គលរបស់ពួកគេស្របតាមកិច្ចព្រមព្រៀងដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៨.០៦.២០២៣។ ទោះយ៉ាងណាក៏ដោយនេះមិនត្រូវបានអនុវត្តទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxoqQMaE8RwyHgF4SLXrGIa-ET_OZ8JK8h6_8X4xDlqE_GBDqdYtrARqBP7z8b4vPFvAvB3YgCY33oSZcmNEASVJT7KJWVPYnJxza027-tGUHxA17W-Qe660A3P25OzbhtAi3ppeThZjdKyNVaIoY4io35bcz9jvykO7a7-pW0wqkGTkq8p1QsJaUef3rt/s1200/image_2025-10-30_15-42-38.png

ជាងនេះទៅទៀត ជម្លោះដែលអូសបន្លាយជាយូរបានធ្វើឱ្យមានការបែកបាក់ក្នុងទំនុកចិត្តរវាងភាគីទាំងពីរ ហើយបានបង្កការខូចខាតដល់ក្រុម EXO និងអ្នកគាំទ្ររបស់ពួកគេ។ ដូច្នេះដំបូងពួកគេត្រូវតែអនុវត្តកិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវនិងប្រឹងប្រែងដោយស្មោះដើម្បីស្ដារទំនុកចិត្តឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSpcXOKTUbmuZXau_Jne1s5GpMN33oXZKdL_fVLVrJwh7Q5FMoC0s8YYXCVRZaresQc6anQpCjK04FosXybeSpUQz_sF0TQQFgvZtlJ4U_w74APEtIuL-n-VFWTbLjgr-J3P6Tpmdhbx8OD7AK6OZ6ZSh2PUWLG1UJm2XrVilqKeskNEzWd69M8BhdWI4k/s960/image_2025-10-30_15-42-39%20(2).png

SM បានបញ្ជាក់ថា «ការអះអាងរបស់សមាជិកទាំងបីដែលថាពួកគេបានទទួលយកលក្ខខណ្ឌទាំងអស់បន្ទាប់ពីវគ្គសម្រុះសម្រួលលើកទីពីរនៅថ្ងៃទី ២ ខែតុលា គឺជារឿងមិនពិត។ តាមពិត ពួកគេបានប្តឹងជំទាស់នៅថ្ងៃទី ១៦ ខែតុលា»។ ជាចុងក្រោយ SM បាននិយាយថា «ពួកយើងនឹងគាំទ្រដោយអស់ពីចិត្ត និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់សកម្មភាពរបស់ EXO ក្នុងខែធ្នូនេះ»៕

Jisoo ទិញផ្ទះតម្លៃ ១៤លានដុល្លារក្លាយជាអ្នកជិតខាងជាមួយប្រធាន HYBE

0

Jisoo សមាជិក BLACKPINK ត្រូវបានគេនិយាយថាបានទិញអាផាតមិនប្រណីតដែលមានតម្លៃ ២០ពាន់លានវ៉ុនប្រមាណ១៤លានដុល្លារឬច្រើនជាងនេះ នៅក្នុងតំបន់ដូចជាប្រធានក្រុមហ៊ុន HYBE គឺលោក Bang Si Hyuk។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04HLKcg2OqGwRqne0qaxPEwFjn6xCeB3KajP0K8YJP35tA8sR5QIU78yU3x0PvPmzrV7eBqN1ZpIHyUpQ1gV6Zgb3OiEm48juxnyrq5BNGMS6ru_qVixkm3JLkvqJZwF_ZBoeyjhgLHRtMclwLFdJHmT-zyWVq1REE4h8Wp8kEAtpEZpH32HyTNTqGMiN/s1024/image_2025-10-30_09-20-36%20(3).png

ថ្មីៗនេះនៅលើសហគមន៍អនឡាញរបស់កូរ៉េបានរាយការណ៍ថា Jisoo បានទិញផ្ទះល្វែងមួយនៅ L’ARBRE 27 ដែលជាអគារលំនៅដ្ឋានដ៏ប្រណីតដែលមានតែ ២៧ ល្វែងប៉ុណ្ណោះ។ យោងតាមការណែនាំការរចនាផ្ទះល្វែងរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃការរស់នៅប្រណីតជាមួយនឹងឯករាជ្យនៃលំនៅដ្ឋានដាច់ដោយឡែក។ Penthouses (នៅលើកំពូលនៃអគារ) មានតម្លៃ ៤៥ ពាន់លានវ៉ុនប្រមាណ (៣១.៦លានដុល្លារ) ខណៈដែលយូនីតធម្មតាមានតម្លៃចាប់ពី ២០ ពាន់លានវ៉ុន(១៤លានដុល្លារ) ឬច្រើនជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCQQ2PDyNCIyWcfkhbkQVkucqMxmGXMyuFWNMEm80EMhQ5hpmaQAm5qXbjnrPUSGC_fjfaw9i5GwS2zGiOVHsgCFxyGZFNOjXG0mDIOUO7Ugyd9mIecZvu9edGutYta0-6bZ8aaU9E36mhrjtjm6xIzbRpIRfjEx0c6pgPnpt_P9fBK5EVN0ugnL-F3nh/s969/image_2025-10-30_09-20-36.png
មានសេចក្តីរាយការណ៍ថា ក្រៅពី Jisoo ប្រធានក្រុម HYBE លោក Bang Si Hyuk ក៏ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅរស់នៅក្នុងអគារនេះផងដែរ។ បច្ចុប្បន្នផ្ទះល្វែងទាំងអស់របស់ L’ARBRE 27 ត្រូវបានលក់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaobOBsgNt_By8SfUuequkrt2PPX_zc5qvjWn1iYSWKXu1lqwjAirpYKCDgskbjKIrP5KbKsEQZlkYc648hyvgBaaAEI31VK9ce_vn_tTzga4eSagZvYtw3z02ONdb5t3vFoFl5sIySLWA7Kj0vgGHM0SeprJtKnETXz_t9Pnvh7lu6RFW9DVoRNnd1i0w/s925/image_2025-10-30_15-30-28%20(2).png

កាលពីឆ្នាំមុន មានពាក្យចចាមអារ៉ាមថា Jisoo រស់នៅក្នុងផ្ទះល្វែងមួយនៅ Hannam The Hill ដែលជាអគារផ្ទះល្វែងដ៏ប្រណីតមួយស្ថិតនៅកណ្តាលទីក្រុងសេអ៊ូល និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រទេសកូរ៉េ។
តារាល្បីៗជាច្រើនដូចជាសមាជិក BTS ក៏រស់នៅទីនេះដែរ។ បើតាមតម្លៃទីផ្សារ អាផាតមិនក្នុងតំបន់នេះមានតម្លៃប្រហែល ៥,៧ ទៅ ៥,៩ លានដុល្លារ។ ប្រសិនបើ Jisoo កាន់កាប់ផ្ទះល្វែងទាំងពីរនៅ Hannam The Hill និង L’ARBRE 27 នោះទ្រព្យសម្បត្តិអចលនទ្រព្យរបស់នាងអាចលើសពី ៣០ ពាន់លានវ៉ុន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា បើគិតពីអាជីព និងកេរ្តិ៍ឈ្មោះរបស់ Jisoo វាមិនចម្លែកទេ ដែលតារាចម្រៀងស្រីរូបនេះ មានទ្រព្យសម្បតិ្តដ៏ធំសម្បើម និងទិញផ្ទះល្វែងថ្លៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLWT4PNHeS-pVq7rLnK7Hag7tqxITXhGrpXPQ5Ma9L-yQMVLoyD2HGnxrdGUoTZJu3GpkK9gARM3yqDc3Jyj52UVAVIEqAwdXFJaTrhgRqBDiZR_H848mm9yJiISpQQh9TU7pQ9dd1m-3VNeGONZ2dlpGgsc0frz-tG5s7n76tdgAGKXbMF70BgxgGk_KX/s925/image_2025-10-30_15-30-28.png

ក្រៅពីតួនាទីជាអ្នកចម្រៀង Jisoo ជាសមាជិកដំបូងបង្អស់របស់ក្រុម BLACKPINK ដែលបានប្រឡូកក្នុងវិស័យសម្តែង។ នៅក្នុងវិស័យម៉ូតនិងការផ្សាយពាណិជ្ជកម្ម Jisoo គឺជាតារា Kpop ដ៏មានឥទ្ធិពលបំផុតមួយ។ នាងគឺជាទូតសុឆ្ឆន្ទៈសកលនៃម៉ាកប្រណីតពីរ Dior និង Cartier ហើយក៏ជាមុខរបស់ម៉ាកយីហោ និងស្លាកយីហោល្បីៗជាច្រើនទៀតផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចសន្យាផ្ទាល់ខ្លួនជាមួយ YG Jisoo បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ក្លាយជា CEO នៅអាយុ២៩ឆ្នាំ។ ភាពប៉ិនប្រសប់របស់នាងនៅក្នុងវិស័យវប្បធម៌ និងការកម្សាន្តជួយ Jisoo រក្សាតំណែងរបស់នាងជាតារា Kpop កំពូល និងបង្កើនទ្រព្យសម្បត្តិរបស់នាង៕

ថៃ ស្នើកូរ៉េខាងត្បូងឲ្យបើកទ្វារទទួលពលករខ្លួនឲ្យបានច្រើន និងសុំសម្រួលលក្ខខណ្ឌចូលប្រទេស

0

ទីក្រុងក្យុងជូ៖ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានស្នើសុំឲ្យប្រទេសកូរ៉េ ជួយដោះស្រាយការហាមឃាត់ចូលប្រទេសសម្រាប់អ្នកទេសចរថៃ និងបើកផ្លូវឲ្យពលករថៃអាចចូលបម្រើការងារនៅប្រទេសកូរ៉េឲ្យបានច្រើនដើម្បីពង្រឹងភាពជាដៃគូរ ខណៈកន្លងមកពលរដ្ឋថៃជាច្រើន ត្រូវបានបដិសេធមិនឲ្យចូលប្រទេសកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9zuchB4nw-keEb5x9rdyxtZO1K82Fy5Gijwvi-26y6k9pOta-i78OO2pRCEuSa_KQM-DB9dSBoCqDX5Lb3yNsAW1NM8hZKUMjUTpSHVOsPDW26Fb-B_kK2jkE8dfrBOGgPw3OcPR14FiX0T9zwUYiL-Ru6IVOgFRi4jyx78B5VsNpJmSU0emfgLItTTA/s1280/photo_2025-10-31_09-39-15%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី30 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា លោក Anutin នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅប្រទេសកូរ៉េ កាលពីថ្មីៗនេះ បានជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដោះស្រាយបញ្ហាពលរដ្ឋថៃកាន់តែច្រើនឡើង ដែលត្រូវបានបដិសេធមិនអនុញ្ញាតឲ្យចូលប្រទេសកូរ៉េ ក្រោយពេលទៅដល់ ក្នុងនោះរួមមានទាំងអ្នកទៅទេសចរ និងពលករចំណាកស្រុកទៅធ្វើការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1H5Aerg3PHnoRRXb0SSC5fQBDtcnlq-mD-gEc5MIa9fT07buM8icuXkCUmLDfePTfbK5avAQqBaaQwCGAxSOUcWqXx19GeaeN9BzGXvg5jZiV6Jx_LCqVIIdGXqwuip2_BE3Kw3-ma_hCogxWI-30kKJddQHyH5F7FjgJx0hz0sz0gfypmeTr2qQNAJx1/s1280/photo_2025-10-31_09-39-15%20(3).jpg

លោក Anutin បានកត់សម្គាល់ថា បញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភពីសាធារណជន និងអាចប៉ះពាល់ដល់ទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក Anutin ក៏បានស្នើសុំឲ្យទីក្រុងសេអ៊ូល ពិនិត្យឡើងវិញនូវនីតិវិធីអន្តោប្រវេសន៍របស់ខ្លួន ដើម្បីធានាបាននូវការប្រព្រឹត្តដោយយុត្តិធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxJMfi7hwJSYrGhMz3k6OvQIn_1aFrtKYBhNbKX7l2_TT6Zr5zjuzVFkJu3RSr0QruZR4Qwp-6qWc510AR4bLdzoatzAvs7xqZkdp7vgXQuJML8uGDoPxMlddxp8eBSo5U1qMmq0a6L4__hK5wCnCXisUnRWuOjwk5q8wrTwMdvrwGYXYta1ATGrabhgZD/s800/image_2025-10-31_10-41-43.png

ក្រៅពីនេះ នាយករដ្ឋមន្រ្តីថៃ ក៏បានឆ្លៀតអញ្ជើញលោកប្រធានាធិបតី Lee Jae Myung ឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃផងដែរ ព្រមទាំងអញ្ជើញវិនិយោគិនកូរ៉េខាងត្បូងឱ្យស្វែងយល់ពីច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) របស់ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1M6GsfDygGhuwLBCrC2JVzep5t2ZVUCMJZYj5AI7pSleEzksxTWur2domAVs73kuZGU5zKqzdI_eqQvORjOjnimPKym2duKPtMT46s4n6iYLpLOpQAcOO58gDd4MyGwMVs_ZJmWNt4Y0YfMXMAPanx8OLtobDTxxgE8tpCcoLxmagwdeUzokzXgQJCRps/s1280/photo_2025-10-31_09-39-15.jpg

គួរជម្រាបថា បើតាមរបាយការណ៍របស់ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសកូរ៉េ លោកស្រី Thanee Saengrat បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ2025 ជនជាតិថៃចំនួន 145,810នាក់ កំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសកូរ៉េ ដែលស្មើនឹងពីរភាគបីនៃចំនួនពលករថៃនៅប្រទេសកូរ៉េសរុបចំនួន 181,842នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51y-D180xeOHjZEVfDkgkgBBud1bAkO1sGSUDb3l48vPST07seV6l63m8m9FDFpcW2f1zND777BFRsDV3mSFV6y1DAlTeG_ElRWqLa9aQZ6GGiYzbHEf98fG27wfCUISef2Un7OpErPbteUz-qZ4KXAFOKPxx1rn19L8LoSnwAIrgMKtb5UTeIBPDLD68/s800/photo_2025-10-31_09-39-16.jpg

ចំនួននេះមានអត្រាខ្ពស់ជាងគេ បើធៀបនឹងចំនួនពលករខុសច្បាប់របស់ប្រទេសផ្សេងទៀតក្នុងតំបន់ ខណៈវាក៏ជាមូលហេតុដែលរដ្ឋាភិបាលរបស់កូរ៉េខាងត្បូង បានរឹតត្បិតការចូលមកកាន់ប្រទេសរបស់ខ្លួនពីសំណាក់ពលរដ្ឋថៃ មិនថាជាការមកទេសចរណ៍ ឬចំណាកស្រុករកការងារធ្វើឡើយ៕

សុីម៉ាក់ កំណត់បានប្រភេទនៃគ្រា.ប់បែ.កចង្កោមរបស់ថៃ ដែលទើបផ្ទុះស្លា.ប់កុមារាម្នាក់នៅខេត្តព្រះវិហារ

0

រាជធានីភ្នំពេញ៖ ក្រោយស៊ើបអង្កេត និងត្រួតពិនិត្យលម្អិត មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានកំណត់ប្រភេទនៃគ្រា.ប់បែ.ក និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះពលរដ្ឋ រហូតបង្កគ្រោះថ្នាក់ផ្ទុះស្លា.ប់កុមារាម្នាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២៥ កន្លងទៅ។ តាមការបញ្ជាក់របស់ CMAC គ្រាប់បែ.កចង្កោមនោះ គឺជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបា.ញ់មកលើកម្ពុជាក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ កាលពីខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiurKlXe8mmXXWuJYg_FQ01muZ1o3FUaNOI9aSRk2kAnr3PbYyZzptgG2oE8JeZiU42xhDy62Icnq8LqconsNQsH07ec-PgaMgcefITkSbktwuozZtj2GpRwPubFgZ74d-23ifw4UkY_dd-wLZS916RcaCtTcP8tciKatIQjFfkH1lPeq4QfDgxB93cuFMw/s1280/photo_2025-10-31_08-43-51.jpg

ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អង្គភាព CMAC បានធ្វើការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ចំពោះករណីគ្រោះថ្នាក់នេះ ដោយបានធ្វើការវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្ររងផលប៉ះពាល់ដែលកុមារា សឿន សុវណ្ណ បានរើសគ្រាប់ និងការរៀបរាប់លម្អិត របស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្តាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយក គ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6bDfBXFlFDp-wqw3NlxnuQMsLXDUgTRskpWN0JfUNHjh3W3FfGwxwK1q9z-_YHUH894ClfmPzyu7eIHWn4Rh-5rs710C1cSa5IkXc20QKZpKOS0B_uqvuh-zRTzPYXpBLZnBanqkwACjx6dWWg6vYUj7E4VqQ49c4EcvBqaS-VpXzCCiFtpCdP2zuyhH1/s1280/photo_2025-10-31_08-43-52.jpg

ក្រុមស៊ើបអង្កេតអង្គភាព CMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លា.ប់និងរបួសនេះជាគ្រាប់បែ.កចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញអង្គភាពCMACបានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្ត្រចំណុចនេះជាចម្ការគ្រាប់បែ.កចង្កោមលេខ “BS18134_B1.2*”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkXHjM81CSdWu9GYfn2hIl_viVjdbWeWQXYE00Qt9Yw6u04P-dZHNGsPyiy7Jmt_gGcMrtGrhVAHBsXOBDIjciw0ChHzqYKzTj3OJDBIxxiXWWc6rwnw8ZHBs4i9XB5URjyW8-zMTdG7mhwqahmC5WSNV-RKIudTra-ZOj8EuCEki2niXllaOqjcXiainR/s1280/photo_2025-10-31_08-43-52%20(2).jpg

ឆ្លៀតឱកាសនេះដែរ អង្គភាពCMAC ក៏បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណី បានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់ លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លា.ប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh2NAbufx02UYEZ16L5ttU48858uFhJBfbzr-EVQ_FVQjJe9aEFBTHo0jqfPuJYrQn-LnkjGrZOidVzLyWQZAfHoNyOeLCWSBZ4J5LZvm_SwIcqMFHCBcNb6oA_dm4UecCa3H9Ry-yxrnFpI7oeJRh11IvXnDdJCzqeWG-d7WJ16DYVxkwUNEomn6F4Ae6/s1280/photo_2025-10-31_08-43-51%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMm1ldnopK_fZvjfaRhuZgTjlymLKDGPfy4uFG5GjUdRjKZY2ggm-R-6Owg-Ha6p7sdLvcmr_DtPRTvQxAkX3tKNi8MAK4wrHq2FJ0xsVx4gbCvgXBzU0uKjuyPkk9nnCUjBPPB79o0xqkwWWgCvamDC6ouOA5khLqt35q2owIyO0PKmoAe8PIGVus9UV/s1280/photo_2025-10-31_08-43-53.jpg