តើសង្រ្គា.មលោកលើកទី៣អាចនឹងកើតមានក្នុងពេលឆាប់ៗនេះដែរឬទេ? ព្រោះនៅខណៈនេះ ប្រទេសតូចធំជាច្រើនមិនថានៅប៉ែកមជ្ឈិមប្រទេស លោកខាងលិច រួមទាំងទ្វីបអាស៊ីផងដែរនោះ បានចាប់ផ្ដើមបង្ហាញសញ្ញាតានតឹង និងខ្លះបានប្រកាសសង្រ្គា.មដាក់គ្នាទៅវិញទៅមក ដែលធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE6IfJWO_eyF0CfbittG7QlAtKXULs_Dif3eSBglqEnXphkEltZvM00iZNoBmqD7TUWYYOLnlf_U9BNB-Z89_a4CpYTPeHFU9AhNY8KC53uvqpvmucbs-D7e8vJ9SK6RH-l9NQZYWzMkz-8NCwe4oUXB4_1uKyfo6AvlIwsAq0Q8BdCZclL7EbTAz1NpdI/s480/photo_2025-12-30_15-01-12%20(3).jpg
យោងតាមការចុះផ្សាយរបស់កាសែត Reuters នៅថ្ងៃទី៣០ ខែធ្នូនេះ ប្រទេសចិនបានចាប់ផ្ដើមដាក់ពង្រាយនាវាពិឃា.តរាប់រយគ្រឿង ដែលមានផ្ទុកសុទ្ធតែយន្តហោះចម្បាំងទំនើបៗ ទៅឡោមព័ទ្ធកោះតៃវ៉ាន់ ក្រោមរូបភាពសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយមានការបាញ់កាំភ្លើង និងគ្រាប់មីសុីលពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGmzROAHknp0GQp7uT1eSkpfmT2BV53EDGz50BPWC1N_OT2Ui26hyphenhyphenOPd8vUUEUOlrlz0aLUJXGuXspmsSlqh72zsechQclqqKcNjrLSmMOJk0ymLhD5njW2m_qfpPxdxtwgdpWiFNXLYyn2SIznvHbngkcmD9oH0uoTbpF_lNENom_zeNg9SHM87unaOn/s804/photo_2025-12-30_15-01-11%20(2).jpg

ការបើកប្រតិបត្តិការយោធាដូចខាងលើនេះ ធ្វើឡើងក្រោយពេលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែកើនឡើង ជាពិសេសវាក៏មានជាប់ពាក់ព័ន្ធទៅនឹងសណ្តាប់ធ្នាប់សន្តិសុខនៅតំបន់កោះ Yonaguni របស់ជប៉ុនផងដែរ ដែលស្ថិតនៅមិនឆ្ងាយជាង១០០គមពីតៃវ៉ាន់នោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHP235wIKsPFQb629RjwUTk-bWzBJRc92ESnVEXtZsMY4VTwNqHu0FFEdQXrO93I5llGg3VGLbtLt9cPNxUCTdSgeVuV5D2z9zph0FhYX2C5GAkWsfV6GOZJn8Cz5KhF3N_EIJIbKc3c96kKvcbNbc9HrzwTy471A1bjee-Y1Vnhw5w7bjPIPIAGAE-9It/s1125/photo_2025-12-30_15-01-11.jpg
មិនតែប៉ុណ្ណោះ ចិនបានព្រមានធ្ងន់ៗថា ចំពោះបញ្ហានេះ ហាមប្រទេសដទៃដែលមិនពាក់ព័ន្ធលូកដៃចូលឲ្យសោះ បើមិនចង់នាំទុក្ខដាក់ខ្លួន ដែលន័យនេះសម្តៅដល់ជប៉ុន និងអាមេរិក។ ស្របពេលប្រឈមមុខនឹងការគម្រាមកំហែងដ៏ក្តៅគគុកនេះ រដ្ឋាភិបាលកោះតៃវ៉ាន់ បានបញ្ជូនកងទ័ព និងសព្វាវុធធន់ធ្ងន់ទៅដែនសមុទ្រជម្លោះដើម្បីត្រៀមលក្ខណៈប្រុងជើងការខ្ពស់ ក្នុងករណីវាយប្រហារណាមួយកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHBJyRnRRUF241qOozQrMLHbxG_UDVifO7I_vPwej3yDuR6eZq2qZVxrBVHSVX2cK4EkiYKRZ_8NMZJM2dj7EVRwCbnJOiP5ovoEC9JYgCl8k_2LvJBjf6o6GFsVaHSDaEMoYUO4z1U3Xm9GDmhx-2vRqxB052gl3KOm_EozZOlUZZrKqdIq5WSkKSlYj/s1280/photo_2025-12-30_15-01-12.jpg
ដោយឡែកងាកទៅកាន់លោកខាងលិច កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសថា អាមេរិក ទើបតែវា.យប្រហារលើទីតាំងមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡា ដោយលោកបានចោ.ទថា តំបន់ទាំងនោះជាកន្លែងដែលគ្រឿងញៀនជាច្រើនត្រូវបានផ្ទុក និងត្រៀមខ្លួនលក់ចែកចាយទៅកាន់តំបន់ផ្សេងៗ។

តាមការកត់សម្គាល់ សហរដ្ឋអាមេរិកមិនត្រឹមតែបានវាយប្រហារលើវេណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតវត្តមានយោធារបស់ខ្លួនជាង ១៥,០០០ នាក់ និងនាវាចម្បាំងជាច្រើនគ្រឿងកំពុងត្រៀមប្រយុទ្ធនៅក្នុងតំបន់ Caribbeanផងដែរ។ ប្រតិបត្តិការនេះធ្វើក្រោយការប្រកាសរបស់លោកត្រាំកាលពីខែតុលា ដែលបញ្ជាឱ្យបិទផ្លូវទាំងស្រុង នៃនាវាដឹកប្រេងទាំងអស់របស់ប្រទេសវេណេស៊ុយអេឡាដែលចេញចូលសហរដ្ឋអាមេរិក និងមានការទាមទារឲ្យលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី វេណេស៊ុយអេឡា ចុះចេញពីតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZ3JA3OZQkz8MTLDxoDcy35L7_NFlteB6YCq8_m7J5KRZQXQp4Me4zjBKFySqKoVojI0w8odB0i33tUrPDTlgwQDpn50D_KgdapXD_9ecHvFsX8T-fMLfP_aNY4bw_a8Zu18exmohWvZqOiE1PALdB3WMhO6hv_IwNTGThBWxVljNi6kRaIe-jgv1r7uN/s1280/photo_2025-12-30_15-01-12%20(2).jpg

ក្រៅពីនេះនៅមានប្រទេសជាច្រើនផ្សេងទៀតដែលស្ថិតនៅប្លុកក្បែរៗគ្នា ក៏បានសម្ញែងអំណាចនិងគំរាមកំហែងវា.យប្រហារគ្នាផងដែរ ក្នុងនោះមានដូចជា រុស្ស៊ី, អ៊ុយក្រែន, អ៊ីរ៉ង់, អ៊ីស្រាអ៊ែល, ប៉ាឡេស្ទីន, ស៊ីរី និងប្រទេសមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ថាសង្រ្គា.មលោកថ្មីអាចនឹងកើតមានក្នុងពេលឆាប់ៗ ចំពេលដែលសន្តិភាពនៅតាមតំបន់កាន់តែមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ៕