សូម្បីតែថៃដូចគ្នាក៏យល់ថាមិនទង្វើរបស់រដ្ឋាភិបាលថៃនៅពេលនេះគឺជារឿងដែលគួរឲ្យអាម៉ាសផងដែរ ព្រោះនៅខណៈដែលបានចូលរួមកិច្ចប្រជុំ GBC ភាគីទាំងពីរបានឯកភាពគ្នាហើយថា នឹងមានការដោះលែងយោធិនកម្ពុជា 18នាក់ ក្រោយបទឈប់បា.ញ់ 72ម៉ោង ប៉ុន្តែមកទល់នឹងពេលនេះភាគីថៃនៅតែលេបសម្ដី ដោយលើកយកមូលហេតុបែបនេះបែបនោះដើម្បីជាលេសបន្តពន្យាពេលការដោះលែងនោះម្ដងហើយម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc1lUZ-2Lxk6gUxs5rtxiGfYNRBlPOaIrfyNK74S6VDDe64hVL3Z7KNvNldTD-lEQE0kWqVyCafzYr7oybOuFBaWbOpdNHRK4C7VMkA0wa2hsrTAQ3fVpn2N4kBsJNUFG_vhiMxjhFVh5DFvVCoVN1K994K_JG44xEgp3b39P5V87ojmgOWrs6SyfXT2R/s750/photo_2025-09-09_10-20-09%20(5).jpg

ការណ៍នេះបានជំរុញឲ្យលោក Pravit Rojanaphruk អតីតអ្នកកាសែតដ៏ឆ្នើមម្នាក់របស់ប្រទេសថៃបានបង្ហោះសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ វាដល់ពេលត្រូវដោះលែងទាហានកម្ពុជាទាំង 18នាក់ហើយ។ កុំពន្យារពេលទៀតអី វានឹងបំផ្លាញភាពជឿជាក់ និងទំនុកចិត្តរបស់ប្រទេសដទៃមកលើ ប្រទេសថៃ!

បន្ថែមលើនោះ លោក Pravit ក៏បាននិយាយទៀតថា វាមិនសមទាល់តែសោះ ដែលនៅបន្តឃុំខ្លួនទាហានកម្ពុជា ដោយលើកឡើងពីហេតុផលប្រទះឃើញដ្រូនហោះចូលទឹកដីថៃ ពីព្រោះអន្តរជាតិអាចចាត់ទុកប្រទេសថៃថាបំពានពាក្យសន្យារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohD86odr0z5PrJMmjeEHewPD6h9zM9_cZTaQ_OBDgEiydB-E6Cs6nUey9A1y4-QoIMc1u2eGz3CEHIXti1fn4E6LbFXV-5C04kyuF3aMGqVnqh1fKY4MbG7yGGSW73pobnxHaK3bQyzhOpRPOCOfUFypPbJPyaklv4ZZTE42S5zlczZTK6lTrYVmfpaZU/s1280/photo_2025-12-31_09-18-23.jpg

ក្នុងនេះលោក Pravit ចង់បង្ហាញការយល់ឃើញរបស់លោកថា កាលដែលរដ្ឋាភិបាលថៃនៅបន្តពន្យាពេលការដោះលែងទាហានខ្មែរទាំងដែលពួកគេត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់បែបនេះ នឹងទាញថៃឲ្យធ្លាក់ចុះនូវតម្លៃ និងការជឿទុកចិត្ត ពីសំណាក់ប្រទេសដទៃមើលមកកាន់ខ្លួន។

មិនត្រឹមតែបានទាមទារឲ្យមានការដោះលែងទាហានខ្មែរទាំង 18នាក់ជាបន្ទាន់នោះទេ កន្លងមកគេតែងសង្កេតឃើញថា លោក Pravit គឺជាជនជាតិថៃមួយរូបដែលមានការគិតនៅកណ្ដាល មានហេតុផលត្រឹមត្រូវក្នុងការលើកឡើងពីជម្លោះរវាងប្រទេសថៃជាមួយកម្ពុជា និងតែងតែដាស់តឿនដល់រដ្ឋាភិបាល និងក្រុមជ្រុលនិយមរបស់ថៃ ឲ្យផ្លាស់ប្ដូរផ្នត់គំនិតគាំទ្រយោធាធ្វើសង្រ្គា.មជាមួយប្រទេសជិតខាងចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLge35ORiaFGmvqOBhTuEdbdSHqW6A1dLzZ7bumJIp_v3u8FYLNbDAPfYaspGMOksFZHKSuVCNM_t_fBf1PYFU-RwhUWql9SQqckIIs5qUvw_RGeLYvCq8GdBjeDL64rKAICYCX2WdsTQHZcGu7Fw3d2uA2zTd_Khmgo-JxSbDUotPCgsX00XEpsNL6EIa/s1280/photo_2025-12-31_09-18-24.jpg

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អតីតអ្នកកាសែតឆ្នើមរូបនេះបាននិយាយដោយត្រង់ថា យោធាថៃកំពុងតែ«ស្រវឹងសង្រ្គាម»ធ្វើអ្វីលែងដឹងខុសត្រូវ និងលែងខ្វល់ពីការមើលឃើញរបស់អន្តរជាតិមកលើខ្លួនហើយ។ លោកបានផ្ដាំទៅក្រុមជ្រុលនិយមថៃ ឲ្យបើកភ្នែកមើលការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិផង ថាពួកគេបានកត់សម្គាល់ពីចរិតព្រៃផ្សៃរបស់យោធាថៃធ្វើលើកម្ពុជាយ៉ាងម៉េចខ្លះ? ជាពិសេសកាលដែលទៅបំផ្លាញរូបសំណាកព្រះវិស្ណុទាំងដែលទីតាំងនោះស្ថិតនៅក្នុងដីកម្ពុជា បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសខ្លាំងបំផុត។

ទាំងនេះ គឺជាការលើកឡើងរបស់អតីតអ្នកកាសែតដ៏ឆ្នើមរបស់ថៃ ដែលបានធ្វើរៀបរាប់ចំៗមិនខ្លាចមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ក៏ដោយសារតែលោកចង់បង្ហាញពីភាពត្រឹមត្រូវ និងការពិតប្រាប់ទៅកាន់ប្រជាជនថៃគ្រប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលនិយាយត្រង់មិនសូវទទួលបានការឲ្យតម្លៃឡើយនៅក្នុងសង្គមថៃបច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZiZThyawSJfRhOJERXjaZcP08wixEHkk2L-bBmSYzJeqqEfWKH7PZE6pE211Dv5xeR8_qehhHEktYLqzplBXQUf3AnQ4N50UoIFbgYXJvHRlrVFoQ768teZxf0liaiCE_PgwbZt2DHaRjnnp0HrSa8IqpSyxEJZNYxGyg6luihbxwY2xtO0VMNeAodju/s1280/photo_2025-12-31_09-18-23%20(2).jpg