ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅកាន់ទូរទស្សន៍ថៃដ៏ធំមួយដែលបានចុះផ្សាយព័ត៌មានមិនពិតដែលចោទថានាងជាចៅស្រីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ ត្រឹមមនុស្សពីរនាក់ថៃចុះផ្សាយព័ត៌មានមិនពិតមិនស៊ើបអង្កេតឱ្យច្បាស់រហូត ហ្វីយ៉ាតា បានចោទសួរតើថៃចុះផ្សាយប្រវត្តិសាស្រ្តនិងរឿងជាតិនឹងចុះផ្សាយបែបណាទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oFZ1oOp2HsTS59Jk-AaMswnbbrlNImZy1iVy3n75b9bD3emueK691BulM78wMjQsKTzR855LZdObuUsBNZ7qYreP72xDzj2D9kfLjZSz8O9MyA2Zwd17zz3yKvjUF7FHnehf8QQhWTBUPFd0Bl2nvfxHzzLBA7S9lh-4jKfmvgRag8X29IoQlnm1e4Vu/s2048/image_2025-12-05_09-09-06.png
នៅរសៀលថ្ងៃទី២៩ ខែធ្នូ ហ្វីយ៉ាតា បានបង្ហោះវីដេអូដែលដកស្រង់កិច្ចសន្ទនាដែលមានការចូលរួមជាមួយនឹងមនុស្ស៥នាក់ របស់កម្មវិធីថៃមួយដោយបាននិយាយមិនពិតពីទំនាក់ទំនងនាងនិងអ្នកនាំពាក្យក្រសួងការពារជាតិ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថា «អរគុណដែលសរសើរថាស្អាត តែនាងខ្ញុំមិនមែន ចៅស្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPN2DQtwIsM3B2rkHVzZYKvTnxTcNmvWiMFqEzrr26paGEC8YImS_30VtsSXVh-zQaJ7Lg_4nLS5Qh_ImyjcSWSTaFxGzFOK_y7hyphenhyphenw2fDWN7xKh5szL5-p3NOhCIIncAo9JDZOOnN7q42usHjtKWqwiVCK-nNOpLREiJjucPwZywy7mdwOyB8E8OjA13BT/s2048/image_2025-12-05_09-09-08.png

ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា «កម្មវិធី TV លំដាប់ប្រទេស តែយករឿងមិនពិតមកនិយាយផ្សាយ ដោយមិនធ្វើការស៊ើបអង្កេតឱ្យច្បាស់ មុនផ្សាយទៅពិភពលោក ចុះទម្រាំរឿងប្រវត្តិសាស្ត្រ ឬរឿងប្រទេសជាតិទៀត… គិតមើលទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9nM3OrqsASch8rD_16gzOEMA_3M3XZp2sZDCtpbduUvd24MoWcbiNfuzJobtOuDbetbUi4LLa1rkBAMIAiFZSYuOi-phxhk5XoTRQ-qurnQKonGh1tqqdexjC5b9FzzeCo7NLv2i-8wH02Af_le__9aAKnPNPISnAxMyiSAwb8q2hv-0s25bmJqu0G9c-/s2048/image_2025-12-16_10-20-23.png

ការបង្ហោះរបស់ ហ្វីយ៉ាតា បានធ្វើឱ្យមានការបញ្ចេញមតិយ៉ាងច្រើនដោយអ្នកលេងបណ្តាញសង្គមបានបង្ហាញការអស់សំណើចចំពោះការលើកឡើងដែលថា ហ្វីយ៉ាតា ជាចៅស្រីរបស់លោកជំទាវ ម៉ាលី សុជាតា ប្រកបដោយភាពជឿជាក់ធ្វើដូចដឹងច្បាស់ប៉ុន្តែមិនមែនការពិតទាល់តែសោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgptYB6fv3ELCmUBk-hOzOb8tCxSxHdVi8-rPAhnwUDaZPvYHpc0MRnat03RPd7_irpyL2LBXAVFpB1W7E0EuDT98Vvxui2MFjI8ZmZ3pXnIjOeb9r7Q3FowNjb7jmjIk_U_NHc1WefFdHQUR-fLXiCqwWhqi2kkPEmUFYSGxJ32sKt3awVJRRzAVda8l0C/s2000/image_2025-12-29_16-45-54%20(2).png

មិនត្រឹមតែប៉ុណ្ណោះអ្នកខ្លះថែមលើកឡើងថា ការដែលថៃចោទប្រកាន់បែបនេះដោយសារតែឃើញអ្នកទាំងពីរមានឈ្មោះ «សុជាតា» ទើបគិតថាអ្នកទាំងពីរមានទំនាក់ទំនងសាច់ញាត្តិជាមួយគ្នាតែម្តង។ អ្នកខ្លះក៏រិះគន់ពីវិជ្ជាជីវៈរបស់ទូរទស្សន៍ថៃដែលចុះផ្សាយមិនពិតចោទប្រកាន់មិនសមហេតុផលជាព័ត៌មានក្លែងក្លាយទាំងស្រុង៕