ប្រទេសថៃ ៖ គំនិតជាតិនិយមជ្រុលចង់បានទឹកដីប្រទេសជិតខាងឥតខ្មាស់បានជំរុញឱ្យពលរដ្ឋថៃមួយចំនួនធំញុះញង់កងទ័ពបើកការវាយប្រ.ហារកម្ពុជាម្តងហើយម្តងទៀតដើម្បីវាតទីទឹកដីតាមហិច្ឆតារបស់ខ្លួន ។ កងទ័ពថៃបានធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាចំនួន២លើកតាមការញុះញង់ពីពលរដ្ឋ និងមានការគាំទ្រពីនាយករដ្ឋមន្ត្រីចាំផ្ទះដោយសារចង់ស្តារប្រជាប្រិយភាពឡើងវិញ ដែលសង្គ្រា.មទាំង២លើកនេះបង្កផលវិបាកយ៉ាងច្រើនរាប់មិនអស់សម្រាប់ពលរដ្ឋកម្ពុជា ។

ទោះជាកម្ពុជា-ថៃមានបទឈប់បា.ញ់ចំនួន២លើក បន្ទាប់ពីមានការសម្របសម្រួលពីម៉ាឡេស៊ី អាមេរិក និងចិន ប៉ុន្តែពលរដ្ឋថៃនៅតែមិនស្កប់ស្កល់ បន្តញុះញង់ឱ្យកងទ័ពវាយប្រហារជាលើកទី៣ រហូតដល់រាជធានីភ្នំពេញ ។ ពលរដ្ឋខេត្តត្រាតជា​ច្រើន​នាក់បាននិយាយដូចៗគ្នាមកកាន់សារព័ត៌មាន Amarin News ថា សុខចិត្តជម្លៀសចេញពីផ្ទះសម្បែងទៅស្នាក់នៅជំរំភៀសសឹកជាថ្មី ដើម្បីបើកផ្លូវឱ្យកងទ័ពថៃវាយប្រហារកម្ពុជា និងញុះញង់ឱ្យកងទ័ពវាយប្រហារលើកចុងក្រោយនេះរហូតដល់រាជធានីភ្នំពេញ ។ ពួកគេលើកទឹកចិត្ត និងគាំទ្រឱ្យកងទ័ពថៃឈ្លានពានកម្ពុជាបន្តទៀតរហូតយល់ថា តដៃលែងកើត ។

ពលរដ្ឋថៃខេត្តត្រាតប្រាប់ថា ខ្លួនសុខចិត្តជម្លៀសចេញពីផ្ទះសម្បែងម្តងទៀត និងជំរុញឱ្យកងទ័ពថៃបើកការបាញ់ប្រហារកម្ពុជាជាថ្មី ហើយថា ខ្លួនសប្បាយចិត្តពេលឃើញកងទ័ពថៃបើកឆាកសង្គ្រាមឈ្លានពាន ។

ដូចគ្នានេះ ពលរដ្ឋខេត្តត្រាតម្នាក់បានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ និងរស់នៅលើទឹកដីថៃ ដោយជំរុញឱ្យកងទ័ពថៃកុំបញ្ឈប់សង្គ្រាមឈ្លានពាន កុំដកថយ ត្រូវតែបន្តវាយប្រហារកម្ពុជា ដើម្បីដណ្តើមកាន់កាប់ទឹកដីកម្ពុជាទាំងអស់ ។

ចំណែកពលរដ្ឋខេត្តត្រាតខ្លះទៀតជំរុញឱ្យកងទ័ពវាយប្រហារជាលើកទី៣ ឱ្យធ្ងន់ធ្ងរបំផុតរហូតដល់កម្ពុជាយល់ព្រមចុះចាញ់ និងវាយប្រហាររហូតដល់រាជធានីភ្នំពេញតែម្តង ។ ក្រៅពីនេះ ពលរដ្ឋរូបនេះក៏បានជូនពរកងទ័ពថៃនៅសមរភូមិមុខមានកម្លាំងកំហែងធ្វើសកម្មភាពឈ្លានពានទន្ទ្រានទឹកដីកម្ពុជា ។

ពលរដ្ឋថៃទាំងនេះបានជំរុញឱ្យធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ដោយសារការជម្លៀសពីផ្ទះសម្បែងកន្លងមក ពួកគេមិនជួបទុក្ខលំបាកដោយសារសង្គ្រាមទេ ពួកគេមានអាហារហូបចុកគ្រប់គ្រាន់ ហើយរដ្ឋាភិបាលរបស់លោក Anutin Charnvirakul ថែមទាំងផ្តល់ប្រាក់សំណងការខូចខាតផ្ទះសម្បែងឱ្យទៀតផង ។ ដូច្នេះហើយ ទើបពួកគេញុះញង់ឱ្យកងទ័ពវាយប្រហារជាថ្មី ដោយមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋកម្ពុជាដែលជាមនុស្សដូចគ្នាឡើយ ។

ហេតុអ្វីពលរដ្ឋថៃស្រឡាញ់សង្គ្រាមបែបនេះ ឬចង់ឃើញពលរដ្ឋប្រទេសជិតខាងរងទុក្ខព្រាត់ប្រាស់សាច់ញាតិ បាត់បង់ផ្ទះសម្បែង និងភៀសខ្លួន ។ ពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជា មិនដែលសុំឱ្យកងទ័ព និងរដ្ឋាភិបាលបញ្ឈប់សង្គ្រាមម្តងណាទេ មានតែជំរុញបន្ថែម ដែលនេះមកពីការអប់រំប្រវត្តិសាស្ត្រខុសនៅប្រទេសថៃធ្វើឱ្យពលរដ្ឋមានគំនិតចង់បានទឹកដីកម្ពុជាមិនស្កប់ស្កល់ ហើយគំនិតរបស់ពួកគេខុសគ្នាដាច់ពីពលរដ្ឋកម្ពុជាដែលអំពាវនាវសុំសុខសន្តិភាព និងរស់នៅដោយស្ងប់ស្ងាត់ ។

គួរបញ្ជាក់ថា កងទ័ព និងមេដឹកនាំថៃហ៊ានតែជាមួយកម្ពុជាតែមួយគត់ មិនហ៊ានក្អកជាមួយមីយ៉ាន់ម៉ា និងម៉ាឡេស៊ីទេ ដែលប្រទេសទាំងពីរនេះក៏មានបញ្ហាព្រំដែនជាមួយថៃដែរ ។ ម្យ៉ាងទៀត ពលរដ្ឋថៃអះអាងថា ថៃមានយន្តហោះចម្បាំង និងសព្វាវុធជាច្រើនប្រភេទសម្រាប់វាយប្រហារកម្ពុជា ព្រមទាំងមានការគាំទ្រពីស្តេចថៃ ក៏ដូចជាសាច់ញាតិស្តេចជួយផ្តល់ប្រាក់ឧបត្ថម្ភឱ្យកងទ័ពនៅសមរភូមិជាបន្តបន្ទាប់ ជាពិសេស ផ្តល់ប្រាក់ឱ្យកងទ័ពជីកលេណដ្ឋាននៅព្រំដែន ៕