Home Blog Page 226

Zhao Lusi វិនិយោគខ្លាំងក្នុងបទចម្រៀងថ្មីជាមួយនឹងផលិតករកំពូល

0

ឈានចូលថ្ងៃទី៣១ ខែតុលា Zhao Lusi បានចេញបទចម្រៀងថ្មីជាភាសាអង់គ្លេសមានចំណងជើងថា «Black Veil Bride»។ អ្វីដែលទស្សនិកជនមានការចាប់អារម្មណ៍ផលិតករនៅពីក្រោយបទថ្មីរបស់តារាស្រីរូបនេះគឺធ្លាប់ធ្វើការឱ្យតារាល្បីៗជាច្រើនដូចជា Justin Bieber, DJ Snake , Camila Cabello ,BLACKPINK BTS រួមទាំងសិល្បករជាច្រើនទៀត
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxGjYrP77LhtWGi0SZ-OEOrjvi_WnwU-kbUzDAbsuHRUrwxNJHnva4V6ZShWdzl-LULBPFNEa7F3fCp89zv4ZBvsc1qjs-sjMQKA9ZvXY2_RR40x8atnz36UAYBb1Dvq65qX3MGE5lVbMPw5sKx1CFzctydzMD2EK0zR7G9fkYgg5asqNSNk74IiKrBaF/s1012/image_2025-10-31_16-07-17%20(2).png
ទោះបីជាធ្វើការជាតារាសម្តែងក៏ដោយ Zhao Lusi ត្រូវបានគេដឹងថានាងជាតារាដែលមានចំណង់ចំណូលចិត្តខាងតន្ត្រី។ នាងបានសម្ដែងបទចម្រៀងជាច្រើនបទហើយថែមទាំងចេញបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនទៀតផង។ ដូច្នេះហើយមិនចម្លែកទេដែល Zhao Lusi បន្តចេញបទចម្រៀងថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលតន្ត្រីរបស់ Zhao Lusi លើកនេះ បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតែការវិនិយោគខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7p93a6WUytEFOcdw3xWKzgQ8fcaaQd7poTPo4pn2AfxM5OsVLmQpXxyifH96xj575xMf4uYyukRGsiARVJXMHtnbZoYE7acaAFD-quTLVUgbviHW6_cKxaAVk53j2K5HvjMoRazKZkjGgy8mjrrwcdR6pxy7GB1zskirmlMTA43HgjSSM0cssHZ_7WoEy/s1280/image_2025-10-31_16-06-24%20(2).png
ក្រុមដែលនិពន្ធនិងផលិតបទចម្រៀង «Black Veil Bride» រួមមានផលិតករល្បីៗនៅក្នុងឧស្សាហកម្មតន្ត្រីអន្តរជាតិ។ Brian Lee គឺជាតន្ត្រីករ និងផលិតករដែលបានចូលរួមក្នុងការនិពន្ធបទចម្រៀងល្បីៗជាច្រើនដូចជា «Let Me Love You» របស់ Justin Bieber និង DJ Snake, បទ «Work From Home» របស់ក្រុម Fifth Harmony, បទ «Havana» របស់ Camila Cabello បទ «Americano» របស់ Lady Gaga , បទ Gone របស់ Rosé ។ តន្ត្រីករ Tushar Apte បានចូលរួមក្នុងការតែងបទ «Home» របស់ BTS, បទ «Love to Hate Me» របស់ក្រុម BLACKPINK បទ «No Candle No Light» របស់ Zayn Malik, Nicki Minaj…
លើសពីនេះបទចម្រៀង «Black Veil Bride» របស់ Zhao Lusi ក៏បង្ហាញពី Dan Trapp និង Leah Haywood ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDAk6RkvnpYLrTRkOra3JQPrhtgeIjMYN3ImPI0WxYfb3tCP1_Kg3sen11w4vi2dV0PcvI4anBb44O_Q37PJ67TNsABG0hB8QFZI0jyQRD9Gb8pRHG-GiQmN34GB0S9yOp6HGt9Uesi_FQObd2WR_XKhESHP9f6r0wgPwTHa1LJvSiOW_kRaqoVSVxGW9K/s1920/image_2025-10-31_15-46-54.png

កន្លងមកតារាស្រីរូបនេះតែងតែច្រៀងបទផ្អែមល្ហែមជាមួយនឹងបទភ្លេងសាមញ្ញ។ ប៉ុន្តែ «Black Veil Bride» គឺជាបទចម្រៀងបែបរាំដែលមានពណ៌រស់រវើក សាច់ភ្លេងខ្លាំង។ ក្នុងចម្រៀងនេះសម្លេងរបស់ Zhao Lusi គឺមិនអាចស្គាល់បានសម្រាប់មនុស្សជាច្រើន។ តារាស្រីរូបនេះក៏ទទួលបានការកោតសរសើរចំពោះការច្រៀងភាសាអង់គ្លេសដែលមានភាពប្រសើរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7p93a6WUytEFOcdw3xWKzgQ8fcaaQd7poTPo4pn2AfxM5OsVLmQpXxyifH96xj575xMf4uYyukRGsiARVJXMHtnbZoYE7acaAFD-quTLVUgbviHW6_cKxaAVk53j2K5HvjMoRazKZkjGgy8mjrrwcdR6pxy7GB1zskirmlMTA43HgjSSM0cssHZ_7WoEy/s1280/image_2025-10-31_16-06-24%20(2).png
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការព្រួយបារម្ភព្រោះ Zhao Lusi ធ្លាប់ត្រូវគេនិយាយថានាងគ្មានទេពកោសល្យច្រៀង។ នាងធ្លាប់រងការរិះគន់ជាច្រើនលើកច្រើនសារ ចំពោះការសម្ដែងផ្ទាល់របស់នាង យ៉ាងលំបាក ដូច្នេះជាមួយនឹងបទចម្រៀងស្ទីលថ្មីនៃបទថ្មីនេះ Zhao Lusi នឹងពិបាកច្រៀងផ្ទាល់។ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្ររបស់ Zhao Lusi នៅតែគាំទ្រសកម្មភាពរបស់តារាស្រីរូបនេះ។ ជាពិសេសក្នុងអំឡុងពេលដែលនាងកំពុងមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង៕

កម្ពុជា-ថៃឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល

0

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។ លទ្ធផលកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជា៣ដំណាក់កាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirebITIB2h_ueE4-R5YA_PcrxYWSBqPS5za6Bck73aGpoKC5EGBEPwLJI4UlsQqjrPR1qgFsjxYqkeZKzx6nFo5iMK08OYbwhpDR4zi0thWgFEJ-brR8gsprG52MdNYTMFP-Sa9gUsljcnKdzFOPom5Lilgd6jio4ZtvULbYyQfvZYwL8WFR-XiMFEDXI7/s1280/photo_2025-11-01_11-58-31%20(2).jpg

កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិ.ចបំផ្លា.ញធុនធ្ងន់ រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងលោកឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ថៃ ក្រោមការចូលរួមសង្កេតការណ៍ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghGVEqAPDvGv9woeBoLrmuHovTezp_B13TAV5rwD_wOB5UyFUr6rKo7LwMLNbjeqm5NEAZj3gUKPa_Hi42GF3ihJTC9Yp2hJGIZlBMUZn-9Xfglia7ufyA_R8w9dqlsO9X92y95WNl8SjsnkzykGcIaKMeWJpRuGCovlnekXXohDVltX-CM1pGant5a6UQ/s1280/photo_2025-11-01_11-58-31.jpg
កិច្ចប្រជុំរៀបចំឡើងតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមស្មារតី និងគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំង៤ ជំរុញឱ្យមានតម្លាភាព កសាងទំនុកចិត្ត និងគ្រប់គ្រងជំហរយោធាក្នុងតំបន់ប្រកបដោយទំនួលខុសត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMYjV9REVrvUMgQtc4tXYMpNrGGFJz5lJYZzWxoITNZYLD0FuyFAdo1BcRH5vws7SdFxW0cM8OzsCepq94UAKl8wCb1Q3Wbl30dVDOQlpOEgCNV8gHwyoDXlJhiXf0FfGlAcL-O_6fskv04xnio0m3Y6S3x1HXVls7GkyVW9bi-nnRSwXmDUretNNNX7V4/s1280/photo_2025-11-01_11-58-32.jpg
ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម ក៏ដូចជាការសម្របសម្រួលវិធានការកសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល នៅក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeY-KNIzPk0dGi2cA1NVDuiw0RoH2-wpmxnd_dNv1mPRHaS80RZdAXgoQeqrLvEn_heMeyohmFm4uOHus0jWZ2cI47xqepakVVTEUJXggQjP8hsCVg6Bnl9Fh0PZbzmWXe0tLaRdcX9ARS8VAsZ5F0LOBfKsBJX6m6knUV1cMKevGbQUj1DtZ2ltxUR7Id/s1280/photo_2025-11-01_11-58-34%20(2).jpg

-ដំណើរការនៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

-ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី២ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង

-ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី៣ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕

Lisa រងការវែ.កញែ.កក្រោយឪពុកចុងបង្ហាញកាយវិការស្និទ្ធពេក

0

រូបថតគ្រួសារនាពេលថ្មីៗនេះរបស់ Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យមានប្រតិកម្មចម្រុះលើអ៊ីនធឺណិត បន្ទាប់ពីឪពុកម្តាយរបស់នាងបានចូលរួមការប្រគំតន្ត្រីនៅប្រទេសកំណើត។ ការជួបជុំគ្រួសារដ៏កក់ក្តៅដែលបានកើតឡើងនៅខាងក្រោយឆាកបន្ទាប់ពីកម្មវិធី បានប្រែក្លាយទៅជាភាពចម្រូងចម្រាសដោយមិនបានរំពឹងទុក នៅពេលដែលរូបថតរបស់ Lisa ជាមួយម្តាយ និងឪពុកចុងរបស់នាងបានបង្ហោះនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5XqU6JK6lQISWc2LXRKoHX8lR_JtLR6RbNAR1UtLVqrWc5HUuN7Yh2J1AXnFk5_60T7O0BunnLVwOBeUvAf53B_r3yN4LtZuCD9aO2lt7tb54OFfsL2hc5AqVeeDUahfbzYtiIfnyheAst_9Ic0FEGuuU1KH0eoBVk0ePCPB4HkDvCnGvXTpKifRZLAQ9/s680/image_2025-10-31_16-23-07.png
នៅក្នុងរូបភាពនោះ ឪពុកចុង Lisa ដែលជាមេចុងភៅជនជាតិស្វីសបានដាក់ដៃលើខ្នងខាងក្រោមរបស់តារាចម្រៀងរូបនេះរហូតដល់គូថនាង។ អ្នកទស្សនាមួយចំនួនបានអះអាងថា កាយវិការរបស់ឪពុក Lisa ហាក់ដូចជាមិនសមរម្យ។ អ្នករិះគន់ថាកាយវិការគឺហួសបន្ទាត់ ជាពិសេសលើស្ថានភាពរបស់ Lisa ជារូបតំណាងប៉ុបពិភពលោក និងលក្ខណៈសាធារណៈនៃរូបថត។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានសម្ដែងការមិនសប្បាយចិត្ត ដោយនិយាយថាពេលវេលាបែបនេះអាចត្រូវបានគេបកស្រាយខុស ហើយអាចប៉ះពាល់ដល់មុខមាត់របស់ Lisa។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp8skGrD_Iv3TpC28tb-_iaxF3CUHwh5i0AnOYE-y1D2z2vjR_q3LTcl1AaYjBE19ru465kNffJBHL7Stt01BrE8ESBtMsy9XiiJfcuRcAufxf6DA3TyfWNBWKbXo7j3W6PoZ_Z5upc9MC3QWe8yVv3PYtyvXVlTRDOY_LnQePRS_HjWIY3CBfQd1Dw8PM/s900/image_2025-10-31_16-23-05.png

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានការពារដោយសង្កត់ធ្ងន់ទៅលើទំនាក់ទំនងជិតស្និទ្ធរវាង Lisa និងឪពុកចុងរបស់នាង។ អ្នកគាំទ្របានកត់សម្គាល់ថា អ្នកទាំងពីរតែងបង្ហាញក្តីស្រលាញ់ជាញឹកញាប់ពីការឱបទៅជាកាយវិការរួសរាយរាក់ទាក់ឆ្លុះបញ្ចាំងពីទំនាក់ទំនងឪពុកកូនស្រីដ៏កក់ក្តៅ ជាជាងអ្វីដែលមិនសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl1Gk2v_Y9ddNBi4ET2zcYBPf6vCyU7aY_yMitg1FgeDmrizb1GXP7LO6K_gYRo4HTxCYORMHQidzBWISqlSUx20IEggkIlDcZgeg4LDlYBAyWebic84ZtpY-SG7hWA6FsKK8IyUvfWgqt0-7wmj7B25PuHraUhpMkiDcQ2NLpiYzM5Gw8uTyYVLyJdcTK/s1075/image_2025-10-31_16-23-06.png

យ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានព្រមានថា ក្នុងនាមជាបុគ្គលសាធារណៈ Lisa គួរតែចងចាំពីរបៀបដែលរូបភាពបែបនេះអាចនឹងត្រូវបានគេយល់ឃើញជាសកល។ ជាមួយនឹងការជជែកដេញដោលនៅតែមាននិន្នាការនៅទូទាំងវេទិកា វាបម្រើជាការរំលឹកអំពីរបៀបដែលសូម្បីតែពេលគ្រួសារឯកជនអាចបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងពិភពនៃកិត្តិនាម K-pop ដែលត្រូវបានត្រួតពិនិត្យយ៉ាងលើសលប់៕

សោកស្តាយណាស់! សុភ័ក្រ កុសុម៉ា បាត់បង់កូនហើយ

0

ពិតជារឿងដ៏គួរឱ្យសោកស្តាយណាស់សម្រាប់ពិធីការិនីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា និងស្វាមី ដែលត្រូវបាត់បង់កូនព្រោះតែទារកគ្មានបេះដូង។ កុសុម៉ា ថាព្រហ្មលិខិតពិតជាលេងសើចនឹងនាងណាស់ ខណៈពិធីការិនីរូបនេះបានពោលសូមទោសស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNLoWK1rbQc1Ibu1nyiDgdMG1raLWnYbgR7o2ZxTzFka0sCmjDOw4TZ__bkcCPy6yh-TBvW1UWGhuIrmLvy-Z1iCcn5dDl1dVSdkeKk1zsVPpzMI67-ic0gv7rA6vpfQO9QyN2LpjsN5VJeo8QnpmlNUASQKOmem2Tj2K1xfAx0PujIxfsfgaIrQEgvkHu/s2048/image_2025-11-01_09-04-07.png

កាលពីយប់ថ្ងៃទី៣១ ខែតុលា ពិធីការិនី កុសុម៉ា បានប្រាប់មហាជនថានាងបានបាត់បង់កូនក្នុងផ្ទៃហើយបន្ទាប់ពីប្រកាសមានផ្ទៃពោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ពិធីការិនីរូបនេះបានបង្ហាញថាដំបូងឡើយទារកគឺមានការលូតលាស់ប៉ុន្តែធំបន្តិចគ្មានបេះដូង។ ការចាប់កំណើតមករយៈពេលខ្លីនេះ កុសុម៉ា ថាព្រហ្មលិខិតពិតជាលេងសើចនឹងនាងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgR5sZgeLzoS3-ysGLnVa9UtvVDI9xJAysrtOcmQ1fr5koR9QGasPelX1dy14WReySFdFOb6auYJWBaWvQB41gxPPLsISEs4hx_IA8XPz9aiwgeZIJnrm3YHSkeu7mD0tqR0bxp8A7qyYbevV-FY2AZ6U36Bje_Lyvsfp-tBjErTqXmW9Qvw5M3W7Zn8X/s2048/image_2025-11-01_09-04-11.png

អ្វីដែលកាន់តែរំជួលចិត្ត ការបាត់បង់កូននេះ កុសុម៉ា បានពោលពាក្យសូមទោសស្វាមី។ នាងបានសរសេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «សូមទោសលោកប្តី»។ ជាមួយគ្នានេះពិធីការិនីល្បីឈ្មោះរូបនេះបានថ្លែងអំណរគុណដល់ទស្សនិកជនអ្នកគាំទ្រដែលតែងតែកំដរនាងមិនថាតែពេលសប្បាយឬពេលកើតទុក្ខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgelUQa83LDVM0SFFUAW-jFr4csCmBvaG9YbsvUrT9NOtUc-T_v0Yrps7hv2BFHV07fNybdgAEpL5-lrBlAFz41qrEJQ39U5ioAcdcNaBPEACeZZashHSX5skg6bxIjP3jdsPPqxQBCYwAhsYJeJ_2pAB0nXHbjvY2d-quder6Utb5aXbUf3J-lwQF6N_dW/s2048/image_2025-11-01_09-04-07%20(2).png

អ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈបានផ្តល់កម្លាំងចិត្តយ៉ាងច្រើនដល់ សុភ័ក្រ កុសុម៉ា សម្រាប់ការបាត់បង់កាដូដ៏មានអត្ថន័យសម្រាប់នាងនិងស្វាមី។ តារាចម្រៀង ចិត្ត កញ្ចនា បានលើកទឹកចិត្តថា «បងអើយរឹងមាំឡើងបង កុំពិបាកចិត្តពេកណាហើយថែរក្សាខ្លួន។ តិចទៀតក្មួយមកវិញហើយ មកវិញដោយសុខភាពល្អ ពេញលេញ »។ តារាចម្រៀង វីរៈនិច្ច បានខម្មិនថា «យល់អារម្មណ៍នេះច្បាស់ណាស់ រឹងមាំបង តិចទៀតយកវិញបានហើយ, តារាចម្រៀង ហ្សូណូ បានលើកទឹកចិត្តថា «រឹងមាំឡើងអូន អ្វីៗហ្នឹងល្អប្រសើរ »។ គង់ ច័ន្ទស្រីមុំ ថា «យល់អារម្មណ៍មួយនេះច្បាស់ណាស់រឹងមាំឡើងប្អូនបង កុំពិបាកចិត្តពេកណា ហើយថែរក្សាខ្លួនផង តិចទៀតក្មួយបងនិងមកវិញហើយ ថែមទាំងមកវិញដោយសុខភាពល្អ និងរឹងមាំដូចម៉ាក់ និងប៉ាគេចឹង ស៊ូៗអូន មានមនុស្សជាច្រើនរង់ចាំមើលស្នាមញញឹមរបស់អូនមកវិញណា»៕

អនុរដ្ឋមន្ត្រីការពារជាតិថៃថាជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើមិនអនុវត្តតាមទេនឹងមានអ្វីកើតឡើងមិនខាន

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយទៅកាន់សារព័ត៌មានថា នេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទេនោះ នឹងមានអ្វីកើតឡើងមិនខាន ហើយថៃនឹងមិនបើកព្រំដែនឡើងវិញទេ ។

កាលពីថ្ងៃទី៣១ ខែតុលា នៅក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែតុលា) កងទ័ពភូមិភាគទី២ថៃបានធ្វើផដំណើរទៅចូលរួមកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំថ្នាក់កងទ័ពនេះកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាព កងទ័ពជើងគោកថៃបានប្រគល់ភារកិច្ចឱ្យកងទ័ពភូមិភាគទី២ថៃ ប្រជុំជាមួយកងទ័ពកម្ពុជា ដោយជជែកពីប្រធានបទ៤សំខាន់ ជាពិសេស ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នឹងប្រព្រឹត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមដកអាវុធប្រភេទរ៉ុក្កែត និងកាំភ្លើងធំទំហំ១៥៥មីល្លីម៉ែត្រឡើងទៅក្នុងរយៈពេល២១ថ្ងៃ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ សង្កេតតាមដានថា តើភាគីទាំងពីរអនុវត្តតាមការព្រមព្រៀងដែរឬទេ ។ បើភាគីទាំងពីរអនុវត្តតាម ក្រុម AOT ប្រចាំកម្ពុជា-ថៃ នឹងបង្ហាញរបាយការណ៍លម្អិតថា តើភាគីទាំងពីរបានដកអាវុធអ្វីខ្លះ ។

ករណីពលរដ្ឋថៃនៅព្រំដែននិយាយថា ពួកគេជឿជាក់លើកងទ័ពថៃ ប៉ុន្តែមិនទុកចិត្តកម្ពុជាក្នុងកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺលោក Adul អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថា កម្ពុជាត្រូវតែដកអាវុធតាមការព្រមព្រៀងគ្នា ពីព្រោះនេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមទេ ចាំតែមើលចុះ នឹងមានអ្វីកើតឡើងមិនខាន ពីព្រោះភាគីទាំងពីរបានព្រមព្រៀងចាប់ពីថ្នាក់កំពូល (ថ្នាក់រដ្ឋាភិបាល) រហូតដល់ថ្នាក់កងទ័ពក្នុងការកំណត់ជំហានដកអាវុធ ។

ដោយឡែក រឿងព្រំដែន គឺថៃមិនបើកព្រំដែនដាច់ខាត ហើយពលរដ្ឋថៃមិនចាំបាច់ភ័យខ្លាចទេក្រោយពីអាវុធត្រូវបានដកចេញពីព្រំដែនរួចហើយ ភាគីទាំងពីរនឹងវាយតម្លៃរួមគ្នាម្តងទៀតថា តើភាពជាសត្រូវរវាងគ្នាដល់ពេលបញ្ចប់ហើយឬនៅ? ដើម្បីឱ្យភាគីទាំងពីរងាកមកសហការឆ្ពោះទៅរកសន្តិភាពនៅតំបន់ព្រំដែនយូរអង្វែង ។ ការដកអាវុធចេញពីព្រំដែនកម្ពុជា-ថៃ គឺត្រូវដកទាំងកងទ័ពផងដែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងការដកកងកម្លាំងប្រយុទ្ធទ័ពសេះសំខាន់ ឬទ័ពថ្មើរជើងទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។

កិច្ចប្រជុំមានគោលបំណងពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕

កម្ពុជា-ថៃ នឹងធ្វើការដោះមីនមនុស្សធម៌ នៅតំបន់សាកល្បង១កន្លែងតាមបណ្ដោយព្រំដែន

0

ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធ VTC នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ (កម្ពុជា-ថៃ) បានសម្រេចកំណត់យកតំបន់សាកល្បងចំនួន១ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikMswomc7IQ0A-NAoyNIq50mH9MrlQ098CiALWizXdf_7RwKrt0uiI_7_v5FFhmxtuCzKR1PsCDA_-7JDghQPjKgN83v9FIj8uqE7LDI7trT8E2AH8okfCkvSMkcL-QZucUvUK3V8ZEjHDmCk5nKDO_z9qamdeJTBVjaBBxqSlnrXCcmQPbLGC45arBOMT/s900/photo_2025-11-01_09-25-51.jpg
តាមការបញ្ជាក់របស់លោកជំទាវ ទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នឹងត្រូវកំណត់ជាទីតាំងសម្រេប់ការដោះមីនមនុស្សធម៌ ដោយត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKzaUVjHXN1L9crekOuuXYqIHIMeJqtfpDjVmLADdIFPgU9MSIsOz2SyaohmQCgEjVlsZbqJF2dALWgOLoEl1Bnt6uXk4-gfXI6QrLdrkT6k_57wtvacgpvHJLEjPuXJfGHA30VIeVQm5V6h0EZ1jLFNwVFyk5W6ZvCrmmYY-VUi8EPvwUlg26Il7k5dx/s1280/photo_2025-11-01_09-25-52.jpg
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJx0G4p-ywvnri79lyGG8gC99whX_ze8vpMxOiJigRbWas0AxitZiulMg13papfHdfxqrQaXUg6gHw1HObgfmFx1U-mqhMlF-XHbSxpoq1m3dOtm66haFC-E6vp5ygEWO0xnm-BbQ8AFA9xkLfsWYOylSL63zFTzJ3rpxVn9jdotGeATXfgWrr98_ngyjO/s1280/photo_2025-11-01_09-25-52%20(2).jpg

តាមការគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0_ExTZmDj3V94rAceaBXU7LAPqKpQngO2FEA3xy_2sNnNN7ZwmvSf2x6FoWt77prXGOjzRKP9_fQoLePjOQn6GgT8Q7aoqSpXF8CGQJLaDjLrGF5Veg0-9LH7N68auHCgEKU9c6IaHcZyEUZE5Bmyp7NQSy4J6VfPcFpwaQ1k0l-hgYq99QfYPzJcNilF/s1280/photo_2025-11-01_09-25-52%20(3).jpg

ដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានសង្កត់ធ្ងន់ថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕

កម្ពុជា និង FBI សហរដ្ឋអាមេរិក នឹងបន្តសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋ.កម្មឆ្លងដែន

0

រាជធានីភ្នំពេញ៖ ស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI របស់សហរដ្ឋអាមេរិក នឹងបន្តសហការគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងតាមរយៈសម្ដេចធិបតីហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCQllgsodIGxuIAxK3DGCHv6_yyYa21XlZd99pWumV7mfZwSYhKVj_Pwr9lpje-avacsMLR9RZV89N7QaD-59p7wpemBv0CJ5md_Tat8SCAQNyUneH4yOoPvyR0Ffg_8gV6fQawdINN6N1TBqc4urYS_Pu5IkKbiBwYmBudjSAK8_Q9bzzfJgfkhl0iiYX/s1280/photo_2025-11-01_09-06-59%20(2).jpg

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជា និង អង្គភាព FBI របស់អាមេរិក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង។ ប្រសាសន៍របស់សម្ដេច ថ្លែងឡើងក្រោយពេលលោកបានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMKEOwBy9u6UvRA8qZ-d5ZlU_zvf1Mj8YOj48nKcj_ttl8Ykdl5uYKKUrVXTNQZf_dAtI-5_5GVce2XcVviXxiiqU5sHdzz0jZ_VqEhFRJ5g6QxzkaUMQiF2JQZsqER49PzWnJO-LOEUdyvcnLLoGN8043dhfe4-ceGPCOcYEsJzzi2Fp11EueF4fGzfB3/s1280/photo_2025-11-01_09-06-59%20(3).jpg

សម្ដេចបានរំលឹកឡើងវិញថា កន្លងមកស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI បានប្រយុទ្ធប្រឆាំង និងបង្រ្កាបបាននូវបទល្មើសឆ្លងដែនជាច្រើនដូចជា៖ ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilN-XjoMNhj4_FqVl0VE88vtVZ04NjaF8B1atodo3VHRS7BUjwkh-fzT0ho_52oZbGlV4a9lFCrACvFSRcGfmqw-GbGefJ2q6qK-1MVgLhDrHJWk92ATtumPenBEoHwHrZiTb089KIgMb35_BqUzd8sQmFtTWIne53Y5X-Cj2TDTqwGEwD4Zxtz9SriMlg/s1280/photo_2025-11-01_09-06-59.jpg
ដូចគ្នានេះដែរ សម្រាប់ជាជំហានបន្ទាប់សម្ដេចធិបតីបានគូសបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសរបស់ពួកយេីងទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDEiLa4UBio4JaSWf6YRZvDWGB5nLmFs0XHO8kYguEBGD6ucP5jKvPsVBqwYO0iBwE_vNm6HWEx3UKa4nWYLe_Yj5BCPabPToK2-Mufa2Vz9telXuyN0cjTjUTjoZ_NbfEZEfHxZmaTHPXeWzIxE4gjG9BpuelvTPBnwhdbXiZvYhqp2ZTeFkbbLkU8c2/s1280/photo_2025-11-01_09-07-00.jpg

ព្រះសង្ឃថៃប្តឹងសមត្ថកិច្ចឱ្យចា.ប់នាយករដ្ឋមន្ត្រី Anutin ពីបទមិនបំពេញតាមតួនាទីនិងថាថៃល្មើសអធិបតេយ្យកម្ពុជា

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានក្រុមជ្រុលនិយមថៃដឹកនាំដោយបុគ្គល វីរៈ ស៊ុមក្វាមឃិត នាំគ្នាមកបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ) រួមទាំងត្រាក់ទ័របម្រុងឈូសឆាយ ប៉ុន្តែត្រូវបានកងកម្លាំងថៃរារាំងកុំឱ្យបង្កអំពើហិ.ង្សា ពីព្រោះកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ រង់ចាំការដោះស្រាយជម្លោះដោយសន្តិវីធី ។ នៅថ្ងៃដដែល ព្រះសង្ឃថៃ១អង្គបានប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារមិនគាំទ្រនាយករដ្ឋមន្ត្រីនិយាយថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ និងឱ្យពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជាត្រឡប់មកថៃវិញ រដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឱ្យរស់នៅ ខណៈកម្ពុជាក៏ដូចគ្នាដើម្បីភាពយុត្តិធម៌ ។

ព្រះសង្ឃអង្គនេះព្រះនាម សាម៉ាន ស៊ីង៉ាម បាននាំក្រុមជ្រុលនិយមថៃទៅប្តឹងសមត្ថកិច្ចនៅស្រុកឃូកសូង ខេត្តស្រះកែវ ឱ្យចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ពីបទមិនបំពេញតាមតួនាទី ដែលខុសនឹងមាត្រា១៥៧ ក្រោយពីនាយករដ្ឋមន្ត្រីថៃផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកន្លងមកថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ ដោយព្រះសង្ឃនេះថា ពលរដ្ឋថៃមិនបានល្មើសអធិបតេយ្យកម្ពុជាដូចការលើកឡើងទេ ។ កម្ពុជាទើបជាអ្នកល្មើសអធិបតេយ្យថៃ ពីព្រោះកម្ពុជាបានយកខេត្តមួយចំនួនរបស់ថៃ ដូចជា ៖ បាត់ដំបង សៀមរាប និងស៊ីសុផុន ដោយមិនប្រគល់ឱ្យថៃវិញ ។

នៅស្ថានីយប៉ូលិស ព្រះសង្ឃនេះនិយាយបំភ្លៃថា ៖ «យោងតាមអនុសញ្ញាជប៉ុន ឆ្នាំ១៩៤១ ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន គឺជាទឹកដីរបស់ថៃ ប៉ុន្តែកម្ពុជាបានល្មើសអធិបតេយ្យថៃរហូតដល់រយៈពេល៧០ឆ្នាំ ការពិត កម្ពុជាគួរតែប្រគល់ខេត្តទាំងនេះឱ្យថៃ ។ ពលរដ្ឋកម្ពុជាល្មើសអធិបតេយ្យថៃជាច្រើនឆ្នាំ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃនិយាយថា ពលរដ្ឋថៃក៏ល្មើសអធិបតេយ្យកម្ពុជាដែរ គឺនាយករដ្ឋមន្ត្រីថៃនិយាយខុស ។ ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន មិនមែនជាព្រំដែនពិតប្រាកដទេ ព្រំដែនពិតប្រាកដ គឺរួមទាំងខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន» ។

«អាត្មាមកប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រីថៃ ដោយសារនាយករដ្ឋមន្ត្រីថៃប្រាប់ពលរដ្ឋកន្លងមកថា មិនបើកព្រំដែនឡើងវិញ និងស្រោចស្រង់ប្រទេសថៃ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃបែរជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ អាត្មាចាត់ទុកអាមេរិក និងម៉ាឡេស៊ី មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអន្តរជាតិចាប់ថៃទៅចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា ប៉ុន្តែពេលចុះហត្ថលេខារួច ថៃបែរជាបាត់បង់អ្វីៗទាំងអស់ ខណៈកងទ័ពថៃបានប្រឹងប្រែងដណ្តើមទឹកដីកម្ពុជារហូតមក ទើបអាត្មាប្តឹងចាប់នាយករដ្ឋមន្ត្រីថៃ ដោយសារថា ថៃឈ្លានពានកម្ពុជា ទាំងដែលកម្ពុជាយកខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន នាយករដ្ឋមន្ត្រីថៃមិនអាចនិយាយបែបនេះទេ» ។ នេះបើតាមការលើកឡើងរបស់ព្រះសង្ឃថៃ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា បុគ្គល វីរៈ ស៊ុមក្វាមឃិត បាននាំក្រុមជ្រុលនិយមថៃប្រមាណ៨០នាក់ ទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិណងចាន់ (ភូមិជោគជ័យ) រួមទាំងត្រាក់ទ័រ៥គ្រឿងសម្រាប់ឈូសកំទេចលំនៅឋានពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងកម្លាំងថៃហាមឃាត់ និងនាំខ្លួន វីរៈ ស៊ុមក្វាមឃិត មកកាន់ស្ថានីយប៉ូលិសដើម្បីកុំឱ្យបង្កអំពើហិង្សា ។ ក្រោយចាកចេញពីស្ថានីយប៉ូលិស វីរៈ ស៊ុមក្វាមឃិត និយាយថា ខ្លួនត្រូវបានអាជ្ញាធរឱ្យធ្វើជាអ្នកតំណាងពលរដ្ឋមកពិនិត្យមើលការបោះបង្គោលព្រំដែននៅព្រំដែនខេត្តស្រះកែវនៅថ្ងៃទី១៧ វិច្ឆិកា និងពិនិត្យមើលបង្គោលព្រំដែនបន្តបន្ទាប់ទៀត ។ រីឯព្រះសង្ឃថៃដែលប្តឹងសមត្ថកិច្ចឱ្យចាប់នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺក្រោយពីក្រុមជ្រុលនិយមរបស់ វីរៈ ស៊ុមក្វាមឃិត បំបែកហ្វូង ។

ក្នុង​សង្គមថៃ មិនថាកងទ័ព ពលរដ្ឋ និងព្រះសង្ឃ មិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រពិតទេ ពួកគេនៅតែមានគំនិតចង់បានទឹកដីកម្ពុជា និងនិយាយបំភ្លៃថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន គឺជាទឹកដីថៃ ចង់សួរថា ចុះមុនពេលថៃគ្រប់គ្រង តើខេត្តទាំងនេះជារបស់ប្រទេសណាពីមុនមក? គឺជារបស់កម្ពុជាដែលថៃឈ្លានពានដណ្តើមយកទៅគ្រប់គ្រង ប៉ុន្តែដល់ពេលត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ថៃបែរជាស្រែកថា ខ្លួនបាត់បង់ទឹកដី ។ សង្គមថៃរៀនសូត្រតែប្រវត្តិសាស្ត្រក្លែងក្លាយបន្តជំនាន់ ទើបចង់បានទឹកដីកម្ពុជា និងចង់ធ្វើសង្គ្រាមបន្តទៀត ដោយប្រឆាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីព្យាយាមឱ្យកម្ពុជា-ថៃទទួលបានសន្តិភាព ៕

ពលរដ្ឋថៃនៅព្រំដែនពុំគាំទ្រការដកថយកម្លាំងទ័ព-អាវុ.ធធុនធ្ងន់ចេញពីព្រំដែន និងឱ្យរង់ចាំរហូតដល់ធ្វើរបងរួចរាល់

0

ប្រទេសថៃ ៖ ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់ចេញពីតំបន់ព្រំដែនទេ ពីព្រោះបារម្ភខ្លា.ចកម្ពុជាមិនស្មោះត្រង់ និងស្នើឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀត រហូតដល់ធ្វើរបងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីររួចរាល់ ។ ពលរដ្ឋថៃជឿថា ការដកថយកម្លាំងកងទ័ពរបស់កម្ពុជា គឺគ្រាន់តែមានគោលបំណងឱ្យថៃបើកច្រកព្រំដែនឡើងវិញប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺក្រោយពីសារព័ត៌មានផ្សាយថា យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ទល់មុខច្រកឆងចម ខេត្តសុរិន្ទ) ពីការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើមដកអាវុធធុនធ្ងន់នាយប់ថ្ងៃទី១ ខែវិច្ឆិកា ។

ពលរដ្ឋរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ មិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ ពីព្រោះមិនទុកចិត្តកម្ពុជាតើអាចធ្វើតាមការព្រមព្រៀងសន្តិភាពឬអត់ ព្រមទាំងបារម្ភពីកម្ពុជាមិនស្មោះត្រង់ និងល្មើសកិច្ចព្រមព្រៀងសន្តិភាព ដោយពលរដ្ឋថៃចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យកន្លងមក ។ បើថៃដកអាវុធចេញពីតំបន់ព្រំដែននឹងចាញ់ប្រៀបកម្ពុជា ដូច្នេះ សំណូមពរឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀតដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងអធិបតេយ្យ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ ឬមានការបញ្ជាក់ថា កម្ពុជានឹងអនុវត្តតាមកិច្ចព្រមព្រៀង ។

លោក ផ្លាយ តឺមប្រាខូន អាយុ៧៣ឆ្នាំ រស់នៅតំបន់ព្រំដែនប្រាប់ថា ផ្ទះរបស់ខ្លួនខូចខាតដោយសារសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ហើយខ្លួននៅតែពុំភ្លេចហេតុការណ៍នេះ ។ ដូច្នេះ មិនឯកភាពនឹងការដកថយអាវុធធុនធ្ងន់ទេ ពីព្រោះមិនទុកចិត្តកម្ពុជា ចង់ឱ្យកងទ័ពនៅប្រចាំការព្រំដែនបន្តទៀត ។ ការកែសម្រួលកងកម្លាំង និងដកថយអាវុធធុនធ្ងន់ គឺចាញ់ប្រៀបកម្ពុជា និងប្រឈមការបាត់បង់ទឹកដី ត្រូវរង់ចាំរហូតដល់ធ្វើរបងព្រំដែនរួចរាល់សិន ។

ដូចគ្នានេះ លោក កៃរ៉ត ចូនប្រាខូន អាយុ៦៣ឆ្នាំ រស់នៅព្រំដែនដូចគ្នាប្រាប់ថា មិនជឿកម្ពុជាអនុវត្តតាមការព្រមព្រៀងទេ និងមិនចង់ឱ្យថៃដកថយអាវុធ ឬកែសម្រួលកម្លាំង ។ ពលរដ្ឋថៃរូបនេះចោទប្រកាន់កម្ពុជាគ្រាន់តែរៀបចំឆាកសម្តែងដកថយកងទ័ពប៉ុណ្ណោះ ដើម្បីទាមទារឱ្យថៃបើកព្រំដែន ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រការបើកព្រំដែនឡើងវិញទេ ពីព្រោះបារម្ភពីបញ្ហា Call Center ។

គួរបញ្ជាក់ថា នាវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា និងថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ។

កិច្ចប្រជុំនេះក្នុងគោលបំណងពិភាក្សា និងរៀបចំផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕

មនុស្សប្រមាណ ១៣៣នាក់ បានលង់ទឹកស្លា.ប់ ក្នុងពិធីបុណ្យសាសនាហិណ្ឌូនៅប្រទេសឥណ្ឌា

0

ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស 133នាក់លង់ទឹកស្លា.ប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងរដ្ឋប៊ីហារ និងរដ្ឋចាខាន់ ភាគខាងកើតប្រទេសឥណ្ឌា ក្នុងអំឡុងពេលពិធីបុណ្យ ឆាតភូចា នៃសាសនាហិណ្ឌូ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាកាលពីថ្ងៃពុធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwNfqth12txfwaYcewiuPXJ2vTsLxn07eUeJeYhHoYl0Tz1vMZYcvnh8O9fchcv_0AIM-f6o0JD7Sp2hIF2aDMXzmCTmFSq1sEV6SrOL2O5BJiGQKDIqjxiaeb5vg75X-wj2-roChyb_R09rDb0RHIUWltoiJ7VHwJphTvwuEctOUeCFdZwhKcfmFu2Qm/s1280/photo_2025-10-31_15-26-14.jpg
បើតាមសេចក្ដីរាយការណ៍នៅក្នុងរដ្ឋ ប៊ីហា មានមនុស្ស 108នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹក និង 10នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។ ចំណែកនៅក្នុងតំបន់ជិតខាងនៃរដ្ឋចាខាន់ ចំនួនអ្នកស្លា.ប់ដោយសារឧបត្តិហេតុដូចគ្នានេះមានចំនួនសរុប 25នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpi9n_MvBktpg76y88iKJFQ-pLyJFyl12Hhu42QOrh5-cv1cV0vjCL_UHz_GoiULmoVUrnHPM1v0WLwppk5ptk8tWGhYJH2ZOBR1Wuq78y2RBYR-3PRideSTWPBdg6mO4O-fzL-6EMUvk5Kz2zuPabt0cks1yYT14M8t4Znd2nSDcyFxq3vgJMMxa_OfAv/s3072/image_2025-11-01_08-41-51.png

ករណីលង់ទឹកបែបនេះ តែងកើតឡើងនៅក្នុងទន្លេ និងប្រភពទឹកផ្សេងទៀតនៅទូទាំងស្រុកផ្សេងៗនៃរដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសាសនាដ៏ធំមួយនេះ។ រដ្ឋាភិបាលក្នុងតំបន់ក៏បានដាក់ពង្រាយកម្លាំងឃ្លាំមើល ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយជាយថាហេតុផងដែរ ប៉ុន្តែបានត្រឹមតែកាត់បន្ថយកម្រិតគ្រោះថ្នាក់ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSnbDtUOfByWbqIww7BGu9h6nDKqjiyWGBohm3whjkLOhEjZxrwIr9IcO9a-7oKlj1OQ1kCQFsnoCx0wuo0pEEGWzCIFO1KTX_7dVLTCwp5sImgwKzQ9H0eD1A-8qVfFGR3sFK5Eyt7uB2l1VdNfAs8LQ4y14yoi0oHMjqKhevNbOIKjrL2ggX3v4Ll_J/s1100/image_2025-11-01_08-41-54%20(2).png
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរបានជំរុញឱ្យអ្នកកាន់សាសនាប្រុងប្រយ័ត្ននៅមាត់ទន្លេ និងជៀសវាងការចូលទៅក្នុងទឹកជ្រៅក្នុងអំឡុងពេលងូតទឹកក្នុងពិធីសាសនា។ ទន្ទឹមនឹងនោះ ក្រុមអ្នកជ្រមុជទឹក និងក្រុមប៉ូលីសក៏កំពុងដុតដៃដុតជើងក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_RNGe37jbSIgGbNHuccqCoVn5HqDcz9bsZ2AMLxnGiRjaY6swqZHIfdODMEs9xoP6S_QJyat3A4xBZR6v1JZMo7v-Cnfvx2RE1DU7lLa9iwDaHB3vJCHyImJX5R1nXTxykJSxgoa3-c1d3zeSuRRtQkXCZ35STDqOLQcUtYatmfJ72N6zcH3rQ7SCW15/s1600/image_2025-11-01_08-41-54.png

គួរជម្រាបថា ពិធីបុណ្យ Chhath Puja គឺជាពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយនិងមានរយៈពេលបួនថ្ងៃ ដែលភាគច្រើនប្រារព្ធឡើងនៅក្នុងរដ្ឋ Bihar រដ្ឋ Uttar Pradesh រដ្ឋ Jharkhand។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យនេះ អ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់តែងឈរនៅក្នុងទឹកទន្លេ ឬទឹកស្រះដែលមានជម្រៅត្រឹមតែជង្គង់ ហើយជួនកាលថែមទាំងជ្រមុជខ្លួនចូលទឹកទៀតផង ដោយគេជឿថាវាការគោរពបូជាដល់ព្រះអាទិត្យ និងនាំមកនូវសេរីសួរស្ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEuouxpHTxif1B5EtDIrdNMWFsH16JTV8Vk4uakZyBSyQmNXzF_awTOsyJAlCpSa8XfGNt2rYrNRvyX_iw-DyoaIPvRn3ypleQW3gjvfDNliUyOFcCeRiUWLDd8ZQZKWh3Ac7cjXvxMTg6XVkvH8nAU2UOLE1qVwp98eephnjWtu8u_rB3VFV5OGhBW9le/s1200/photo_2025-10-31_15-26-14%20(2).jpg

ជាអកុសល ជារៀងរាល់ឆ្នាំគ្រោះថ្នាក់លង់ទឹកលើមនុស្សចាច្រើនតែងមានកើតឡើងក្នុងអំឡុងពេលនៃពិធីបុណ្យនេះ ហើយមូលហេតុចម្បងធំៗនោះគឺដោយសារតែ៖
១. ហ្វូងមនុស្សប្រមូលផ្ដុំគ្នាច្រើនពេក ធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។
២. អ្នកកាន់សាសនាភាគច្រើនចូលចិត្តឈរនៅក្នុងទឹកជ្រៅ នៅខណៈពេលកំពុងអធិស្ឋាន។
៣. តំបន់ខ្លះមានចរន្តទឹកខ្លាំង ឬភ្លើងបំភ្លឺមិនល្អនៅពេលយប់ដែលអាចនាំឱ្យមនុស្សរអិល ឬបាត់បង់តុល្យភាព។
៤. ការប្រតិបត្តិការជួយសង្គ្រោះនៅមានកម្រិត ជាហេតុធ្វើឲ្យហានិភ័យនៃមនុស្សដែលត្រូវបាត់បង់ជីវិតនៅតែមានកម្រិតខ្ពស់៕