ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធ VTC នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ (កម្ពុជា-ថៃ) បានសម្រេចកំណត់យកតំបន់សាកល្បងចំនួន១ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikMswomc7IQ0A-NAoyNIq50mH9MrlQ098CiALWizXdf_7RwKrt0uiI_7_v5FFhmxtuCzKR1PsCDA_-7JDghQPjKgN83v9FIj8uqE7LDI7trT8E2AH8okfCkvSMkcL-QZucUvUK3V8ZEjHDmCk5nKDO_z9qamdeJTBVjaBBxqSlnrXCcmQPbLGC45arBOMT/s900/photo_2025-11-01_09-25-51.jpg
តាមការបញ្ជាក់របស់លោកជំទាវ ទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នឹងត្រូវកំណត់ជាទីតាំងសម្រេប់ការដោះមីនមនុស្សធម៌ ដោយត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKzaUVjHXN1L9crekOuuXYqIHIMeJqtfpDjVmLADdIFPgU9MSIsOz2SyaohmQCgEjVlsZbqJF2dALWgOLoEl1Bnt6uXk4-gfXI6QrLdrkT6k_57wtvacgpvHJLEjPuXJfGHA30VIeVQm5V6h0EZ1jLFNwVFyk5W6ZvCrmmYY-VUi8EPvwUlg26Il7k5dx/s1280/photo_2025-11-01_09-25-52.jpg
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJx0G4p-ywvnri79lyGG8gC99whX_ze8vpMxOiJigRbWas0AxitZiulMg13papfHdfxqrQaXUg6gHw1HObgfmFx1U-mqhMlF-XHbSxpoq1m3dOtm66haFC-E6vp5ygEWO0xnm-BbQ8AFA9xkLfsWYOylSL63zFTzJ3rpxVn9jdotGeATXfgWrr98_ngyjO/s1280/photo_2025-11-01_09-25-52%20(2).jpg

តាមការគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0_ExTZmDj3V94rAceaBXU7LAPqKpQngO2FEA3xy_2sNnNN7ZwmvSf2x6FoWt77prXGOjzRKP9_fQoLePjOQn6GgT8Q7aoqSpXF8CGQJLaDjLrGF5Veg0-9LH7N68auHCgEKU9c6IaHcZyEUZE5Bmyp7NQSy4J6VfPcFpwaQ1k0l-hgYq99QfYPzJcNilF/s1280/photo_2025-11-01_09-25-52%20(3).jpg

ដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានសង្កត់ធ្ងន់ថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕