កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។ លទ្ធផលកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជា៣ដំណាក់កាល ។.jpg)
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិ.ចបំផ្លា.ញធុនធ្ងន់ រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងលោកឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ថៃ ក្រោមការចូលរួមសង្កេតការណ៍ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ។

កិច្ចប្រជុំរៀបចំឡើងតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមស្មារតី និងគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំង៤ ជំរុញឱ្យមានតម្លាភាព កសាងទំនុកចិត្ត និងគ្រប់គ្រងជំហរយោធាក្នុងតំបន់ប្រកបដោយទំនួលខុសត្រូវ ។

ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម ក៏ដូចជាការសម្របសម្រួលវិធានការកសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល នៅក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ។.jpg)
-ដំណើរការនៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
-ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី២ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង
-ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី៣ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕










