Home Blog Page 225

បើកសំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរ បែរជាទទួលបានពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គមថៃ!» ហួសចិត្ត ដឹងយកខួរក្បាលស្អីមកគិតហ្ន៎?

0

ប្រទេសថៃ ៖ ទោះជាសមាជិកព្រឹទ្ធសភា ប្រធានគណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សនៅប្រទេសថៃ ចាត់ទុកការបើកសំឡេងខ្លាំងៗរបស់ Influencer កាន់ ចមផ្លាំង ដូចជា ៖ សំឡេងខ្មោច យន្តហោះចម្បាំង និងឆ្កែលូ រំខានដំណេកពលរដ្ឋខ្មែរ គឺជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ ជនពិការ ក៏ដូចជាបំពានលើបទឈប់បា.ញ់ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែបុគ្គលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសង្គមថៃ ជាពិសេស ក្រុមជ្រុលនិយម ថែមទាំងមានអ្នកប្រគល់ពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» ឱ្យ Influencer ទៀតផង ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ Influencer កាន់ ចមផ្លាំង បានទទួលពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» ក្រោយពីបង្កសកម្មភាពអុកឡុក និងចាក់សំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ ឃុំឃូកសូង ខេត្តស្រះកែវ) ។ សកម្មភាពរំលោភសិទ្ធិមនុស្សរបស់បុគ្គលនេះដែលអន្តរជាតិមិនឱ្យតម្លៃ បែរជាសង្គមថៃគាំទ្រលើកតម្កើងជាវីរបុរសក្លាហាន និងប្រគល់ពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» និងជំរុញឱ្យធ្វើសកម្មភាពរំខានពលរដ្ឋខ្មែរបន្តទៀត ។

ក្រោយពីទទួលបានពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» ពីក្រុមសិល្បករសង្គមច្នៃប្រឌិតនៅប្រទេសថៃ កាន់ ចមផ្លាំង និយាយថា បើមានឱកាស ខ្លួននឹងត្រឡប់មកធ្វើសកម្មភាពរំខានពលរដ្ឋខ្មែរនៅព្រំដែនខេត្តស្រះកែវឡើងវិញ រួមទាំងអរគុណដល់អ្នកគាំទ្រផងដែរដែលជំរុញឱ្យខ្លួនធ្វើសកម្មភាពនៅព្រំដែន ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា កាន់ ចមផ្លាំង បានបង្ហោះរូបភាព និងសរសេរក្នុងហ្វេសប៊ុកថា «ក្រុមសិល្បករសង្គមច្នៃប្រឌិតបានប្រគល់ពានរង្វាន់ឱ្យខ្ញុំ ខណៈពេលនេះ មានទាំងអ្នកស្រឡាញ់ និងអ្នកមិនចូលចិត្ត ។ ពីដំបូង គិតថាឈប់ធ្វើសកម្មភាពនៅព្រំដែនទៀតហើយ ប៉ុន្តែសង្គមបានគាំទ្រឱ្យធ្វើសកម្មភាពបន្តទៀត បើមានឱកាស នឹងធ្វើសកម្មភាពនៅព្រំដែនខេត្តស្រះកែវឡើងវិញ ដើម្បីកុំឱ្យអ្នកប្រគល់ពានរង្វាន់ឱ្យខកបំណង ។ អរគុណដែលផ្តល់កម្លាំងចិត្តជំរុញឱ្យខ្ញុំចង់ធ្វើសកម្មភាពបន្ត និងអរគុណអ្នកគាំទ្រទាំងអស់ដែលតែងតែជំរុញគ្រប់ពេលវេលា» ។

គួរបញ្ជាក់ថា ទន្ទឹមនឹងមានអ្នកស្រឡាញ់ចូលចិត្ត Influencer រូបនេះក៏រងនូវរិះគន់ពីសង្គមផងដែរ ពាក់ព័ន្ធនឹងការកេងបន្លំប្រាក់មូលនិធិដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារសម្រាប់ធ្វើសកម្មភាពនៅព្រំដែន ដូចជា ៖ រៀបចំលេណដ្ឋាន បន្ទប់ទឹក និងបើកសំឡេងរំខានពលរដ្ឋខ្មែរ ដោយសារចំណាយខុសគោលដៅ និងគ្មានបញ្ជីចំណូល ចំណាយច្បាស់លាស់ ។ មតិភាគច្រើនសង្ស័យថា ប្រមូលប្រាក់មូលនិធិដែល កាន់ ចមផ្លាំង ប្រមូលបានរាប់រយលានបាត គឺពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងយកទៅទិញរថយន្តទំនើបជិះ រហូតធ្វើឱ្យ កាន់ ចមផ្លាំង ផ្អាកសកម្មភាពនៅព្រំដែនមួយរយៈ ។

ទោះយ៉ាងណា ពលរដ្ឋថៃនៅព្រំដែនគាំទ្រ កាន់ ចមផ្លាំង និងប្រាប់ឱ្យមកធ្វើសកម្មភាពរំខានពលរដ្ឋខ្មែរបន្ត ដោយពួកគេថា សមាជិកព្រឹទ្ធសភា និងមន្ត្រីសិទ្ធិមនុស្ស បានតែរិះគន់ប៉ុណ្ណោះ មិនដែលចុះមកមើលពលរដ្ឋនៅព្រំដែនដោយផ្ទាល់ទេ ។ ក្រុមជ្រុលនិយមថៃថែមទាំងរិះគន់ខ្លាំងៗទៅលើសមាជិកព្រឹទ្ធសភា អ្នកស្រី អាំងខាណា នីឡៈផៃជិត ក្រោយពីរិះគន់ Influencer និង និយាយការពិតពីថៃឈ្លានពានកម្ពុជា ដូចជា ៖ បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពកម្ពុជា ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizPBEPpDy-DAiyEgCljYxPbBgPekOL9xgb35U4SWb4gnVkrTw_AOeBZZtg_yqHhyphenhyphenM2Evq-ouOV-osPXOdL0AjKTn6DfSC8gwZqMZ5WekuqNOdsoCs0FcAN0EDB79E9xAwXw80e8_-AIxKtXQhgq7-DpOoBLtxNWQFHCLLSzP1v3LAM_wFw_ahok96cMkpl/s512/photo_2025-11-03_08-44-07.jpg

ហេតុអ្វីបានជាមូសខាំ យើងម្នាក់ឯង? ខាងក្រោមនេះគឺជាមូលហេតុធំៗ ដែលអ្នកមិនបានដឹង!

0

តើអ្នកធ្លាប់ទេ? នៅជុំជាមួយក្រុមមិត្តភក្តិ ប៉ុន្តែមានតែយើងម្នាក់គត់ដែលត្រូវមូសខាំ តាមពិតទៅវាមានហេតុផលជាច្រើន។ សូម្បីតែនៅចម្ងាយប្រហែល ១០ ម៉ែត្រពីមនុស្សក៏ដោយ មូសនៅតែអាចមើលឃើញកំដៅនៃរាងកាយមនុស្សបានដែរ។ កាបូនឌីអុកស៊ីត ក៏ដូចជាក្លិនពីអាស៊ីតឡាក់ទិក និងអាស៊ីតខ្លាញ់ដែលយើងបញ្ចេញ រួមផ្សំជាមួយកាយវិការងាយប្រតិកម្មរបស់អ្នក ជម្រុញឲ្យមូសតម្រង់ទៅអ្នកដោយផ្ទាល់តែម្ដង។ ជាពិសេសគឺមូសញី ដែលបឺតឈាមមនុស្ស ឬសត្វដើម្បីប្រើប្រូតេអ៊ីនសម្រាប់បង្កើតពង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijZcWkJBGEVYHNNBt8cOl7qiEGHQWjQsq1gwVoQ5KcXRUwAvUQSsU8LSMW3RNz9JApvdEQ6aGIFggjsOHaJl7FC93nh1P8LDlCFYvyzawCLmy16rQusruesom0iZz31umX8bgyPhd1uh6i10ilBlayMXDLE3eCkGBxaFpn4tcBj_jvgFUQWp5D0DtSOHEa/s1140/photo_2025-11-01_14-20-43.jpg

ខាងក្រោមនេះជា ហេតុផលវិទ្យាសាស្ត្រមួយចំនួនដែលមូសជ្រើសរើសជញ្ជក់ឈាមអ្នកជាអាហារ ក្នុងចំណោមអ្នកផ្សេងទៀត៖

១. ក្លិនខ្លួន និងញើស៖ គឺជាកត្តាចម្បងដែលមូសប្រើដើម្បីជ្រើសរើសរកអាហារ។ ការស្រាវជ្រាវបានបង្ហាញថាមូសត្រូវបានទាក់ទាញដោយសារធាតុគីមីមួយចំនួនដែលបញ្ចេញចេញពីរាងកាយ ដូចជាអាស៊ីតឡាក់ទិក និងអាម៉ូញាក់ ដែលជារឿយៗបណ្តាលមកពីការបែកញើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_cjYiGGZDmN_yOXuprrmAedwTeNk7ajMjA-ziAq6T2HB0sj8_Id9eLyKYAFL5VDHEtDBQu5MBUrUhBjyL60SmD_gRpxc8BK9ybiLK_KdbHybxixc5uI6D8gVeGTGQK2k80zTb1TqnwnH-hReG1e9Oi6bO2e9von89KORtgOcHSdv7scx_rRAapDcO3w1/s824/photo_2025-11-01_14-20-43%20(4).jpg

២. កាបូនឌីអុកស៊ីត (CO₂) ទាក់ទាញមូសបានយ៉ាងល្អ៖ រាល់ពេលដែលយើងដកដង្ហើមចេញ រាងកាយក៏បញ្ចេញកាបូនឌីអុកស៊ីតផងដែរហើយមូសអាចរកឃើញឧស្ម័ននេះពីចម្ងាយរហូតដល់ ៥០ ម៉ែត្រ។ ហេតុនេះ មនុស្សដែលមានមេតាបូលីសថាមពលខ្ពស់ ដូចជាស្ត្រីមានផ្ទៃពោះ ឬមនុស្សដែលបញ្ចេញ CO₂ ច្រើន នឹងធ្វើឱ្យមូសច្រើនតែជ្រើសរើសខាំអ្នកមុន។

៣. ក្លិនស្បែកធម្មជាតិ និងបាក់តេរី៖ ស្បែករបស់មនុស្សម្នាក់ៗមានមីក្រូជីវសាស្រ្តស្បែកខុសៗគ្នាដែលប៉ះពាល់ដោយផ្ទាល់ដល់ក្លិនខ្លួន។ ក្លិនមួយចំនួនត្រូវបានមូសចូលចិត្តជាពិសេស ដូចជាក្លិនអាស៊ីតខ្លាញ់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo0gZU9LazBCmasAaG8C-Y1DTydgIeppb4zDDM67xrbBncq5ynzSItSK4gkbYMPUiwTS83U4RwO8k_isMCmMbZfEv-iflrPHyMfbPdFF8fsOeNzl-_WrP0vPbpJMx8wRNpQjzJsGHo9lWSoK_VIUZALEkkvfNKcr9EKh_0mtoBXpAH9cVQPnliryaqa4jL/s1100/photo_2025-11-01_14-20-43%20(3).jpg
៤. សម្លៀកបំពាក់ និងពណ៌ដែលពាក់៖ មូសច្រើនតែចូលចិត្តពណ៌ខ្មៅ ខៀវចាស់ ត្នោត ព្រោះវាអាចមើលឃើញយ៉ាងច្បាស់នៅក្នុងពន្លឺភ្លឺតិចៗ។ ដូច្នេះ អ្នកដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទំនងជាត្រូវមូសខាំច្រើនជាងអ្នកដែលស្លៀកសម្លៀកបំពាក់ពណ៌ស្រាលៗ ដូចជាពណ៌ស ឬពណ៌ផ្កាឈូក។

៥. គ្រឿងស្រវឹង និងអាហារមួយចំនួន៖ យោងតាមការសិក្សាមួយពីប្រទេសជប៉ុន អ្នកដែលផឹកស្រាបៀរ ឬភេសជ្ជៈមានជាតិអាល់កុលមួយទំនងជាត្រូវមូសខាំជាងអ្នកដែលមិនបានផឹក ពីព្រោះរាងកាយបញ្ចេញក្លិនតាមរយៈញើស និងដង្ហើម។ ក្នុងពេលជាមួយគ្នានេះ អាហារដែលមានជាតិផ្អែម ឬមានជាតិស្ករខ្ពស់ក៏អាចជំរុញឱ្យរាងកាយបញ្ចេញសារធាតុដែលមូសចូលចិត្តបានច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOF0vzsLN-JXfK1JXpTtCryktd4YgBazjUqiLa9sBNMBmbNxDvYXFR9NbCid7Cs0N1aOlE3qWlEBF-XsCFc1D4eLxxzvIsCcrmGvS6Sh2jEVxSIr4rGZMrDD0vXiNQzIszcjh58vEv9L-p-LTs2JrJlh_XjYLbo00wPN6J2YFU3ccWjEhbJOBUap6M92AL/s1200/photo_2025-11-01_14-20-43%20(2).jpg

៦. កត្តាហ្សែន៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនប៉ះពាល់ដល់ក្លិនខ្លួន និងសមាសធាតុញើស ដែលជាហេតុផលមួយដែលមនុស្សមួយចំនួនត្រូវបានមូសខាំច្រើនជាងអ្នកដទៃ សូម្បីតែនៅក្នុងបរិស្ថានដូចគ្នា។

យ៉ាងណាមិញ វាមិនមែនជាបញ្ហាពិបាកឡើយ។ មានវិធីកាត់បន្ថយឱកាសនៃមូសខាំជាច្រើនដែលគួរអនុវត្ត ដើម្បីចៀសវាងធ្វើជាចំណីរបស់មូស៖

១ ជៀសវាងការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ
២ ប្រើឡេ ឬ sprays បាញ់មូស ជាពិសេសផលិតផលដែលមានផ្ទុក DEET ឬប្រេងអឺកាលីបតូស។
៣ ងូតទឹកភ្លាមៗបន្ទាប់ពីហាត់ប្រាណ កុំឲ្យក្លិនញើស និងក្លិនដែលទាក់ទាញមូសជាប់ខ្លួន។
៤ ជៀសវាងការនៅជិតតំបន់ដែលមានទឹកលិច ជាកន្លែងដែលមូសបង្កាត់ពូជ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVc1NFj1peQh0iPNYCw9xgXFrUksZu-otZKzmQ4mCFORi5Guwgssp8vNYyCoDoVsS2S7UYF50FS9xmlgZFtKgJITzlyuzd_NIndWxEYpLNwTD-ly8o_HlvAlH7ceYYvg0kHqM7nRelxnha5AFdGS4EXCViKclA6v8eDL8fF_YBUeAqQu0e6e64LgRFlTcD/s1600/image_2025-11-03_08-59-12.png

ផន ស្រីពី បង្ហាញអារម្មណ៍រំជួលចិត្តចំពោះសោកនាដកម្មរបស់ប្រទេសស៊ូដង់

0

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបខ្លះៗអំពីការស្លាប់យ៉ាងរង្គាលនៅក្នុងប្រទេសស៊ូដង់( Sudan) ដែលមានប្រជាជនស្លូតត្រង់ជាច្រើនពាន់នាក់បានបង់បាត់ជីវិត។ ឃើញហេតុការណ៍របស់ប្រទេសនេះបានធ្វើឱ្យ ផន ស្រីពី Miss Cosmo Cambodia 2025 នឹកឃើញប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជារហូតពោលពាក្យនេះឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYytGeXIHqcwESKcFTa5GIx_xH2MNn8qeh9xowYGSi6xCw7JLvMMVtOGMBE855uHjHxt2Hls785dEBOku9Mf9HdBXnyRBCg5Qhw-Z2VF2Vm-3EsK0BsxxRXe1TY6wWGxB23j-mMB8rc44TYu8pYDjz1CNxjDdi6enkhyxLrch0FaF70w4saN3_veFi2KXn/s1920/image_2025-11-01_15-20-24.png
នៅថ្ងៃទី៣១ ខែតុលា ផន ស្រីពី បានបង្ហោះខ្លឹមសារអមដោយទុក្ខសោកថា «ខ្ញុំសូមចូលរួមសោកស្ដាយចំពោះប្រទេសស៊ូដង់។ ក្នុងនាមជាជនជាតិកម្ពុជាម្នាក់ មកពីប្រទេសមួយដែលធ្លាប់រងទុក្ខដោយសារការប្រល័យពូជសាសន៍ ខ្ញុំមិនអាចនៅស្ងៀមបានទេនៅពេលដែលខ្ញុំឃើញប្រវត្តិសាស្ត្រកើតឡើងម្ដងទៀត។ ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ជីវិតមនុស្សស្លូតត្រង់ជាង ២០០០ នាក់ត្រូវបានគេសម្លាប់។ នេះមិនមែនគ្រាន់តែជាជម្លោះទេ តែវាជាសោកនាដកម្មរបស់មនុស្សដែលទាមទារឱ្យមានការអាណិតអាសូរ សំឡេង និងសកម្មភាពរបស់យើងទាំងអស់គ្នា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtxDmrmPEEsXWT-IdQWv48O9c_5wlTBAoc13waodFpCvYgHWQInw3nKIRcnBK3VoEbkxPPhCHHfHNO_g-1-jBKQvy-MCw7YIoV1OJT5WkPlhb9WrUph4RaxhDRPoMNrWAJvS_YmFs_kCQ-w7ZFwkKLLGFYvA2gTv9NMxTbghG2HCYqEV9pe05H3-koE9Jt/s2048/image_2025-11-01_15-20-30.png

Miss Cosmo Cambodia 2025 បានបន្តទៀតដោយសង្ឃឹមថាប្រទេសស៊ូដង់នឹងមានសន្តិភាព។ «សូមឱ្យយើងបួងសួង សម្រាប់ប្រទេសស៊ូដង់ ដើម្បីសន្តិភាព ដើម្បីយុត្តិធម៌ និងសម្រាប់ព្រលឹងគ្រប់គ្នាដែលស្រែកសុំឲ្យគេឮ។សូមឲ្យសន្តិភាពរកផ្លូវមកដល់ប្រទេសស៊ូដង់ សូមឲ្យសេចក្ដីស្រឡាញ់ងើបឡើងលើសពីការស្អប់ ហើយសូមឲ្យពិភពលោកមិនងាកចេញដោយស្ងៀមស្ងាត់ម្ដងទៀតឡើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVpZhdHy9lqz6dRaYQDnM5VxPfufTnQ1t3XwZtOqUGtit1YTS0SaA8PSctEHR72HiZ7WZ9lSHudn-HEV1WgLFQEFTkYSVIUupAPFBsEPzC7CARdSZAE9mXlfyxJvNY8HkIwZqNB4zgZxjS2ryvVASfz6XSRWIg0KoqSDirkv9gIwPp8vXgHG7CXn8P4AN/s992/image_2025-11-01_15-20-31.png

គួរបញ្ជាក់ផងដែរថា ប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលផ្តើមចេញពីជម្លោះដណ្តើមអំណាច កាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពជាតិជាមួយកងកម្លាំងទាហាន RFS។ យោងតាមក្រុមវេជ្ជសាស្រ្ដ និងអ្នកស្រាវជ្រាវបានឱ្យដឹងថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័ស (RSF) ក្នុងអំឡុងពេលថ្មីៗនេះរបស់ពួកគេក្នុងការចាប់យកទីក្រុង el-Fasher ក្នុងតំបន់ Darfur ភាគខាងលិចនៃប្រទេសស៊ូដង់។ក្រុមដែលតាមដានសង្គ្រាមស៊ីវិលរបស់ប្រទេសនេះបានពណ៌នាស្ថានភាពនេះថាជា«ការប្រល័យពូជសាសន៍ពិត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyz_c715xH9ivKnYQLDqAef4lTHxp3lgzr9qzat02lhMsJduy8xhoW2aX8apTkXoCuucHwGSygLE60tOu4Vz2nNLC6hDB6aWxhydXKMG3A1K_Jjd8PSiiAioSFSg4cv-0qKK-nNpAPJJWgrAZGqqm2zXHj085xbueWKvf10SvaXPoCZbVZU8Kghyphenhyphena4PFe/s1200/image_2025-11-01_15-30-32.png

ឡូយណាស់! G-Dragon សម្តែងនៅពីមុខថ្នាក់ដឹកនាំកំពូលៗក្នុងកិច្ចប្រជុំ APEC

0

តារាចម្រៀង G-Dragon នៃសមាជិក BIGBANG បានធ្វើឱ្យអ្នកគាំទ្រ (VIP) បង្ហាញអារម្មណ៍រំភើបរីករាយនិងមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានសម្តែងបទចម្រៀង Kpop នៅពីមុខមេដឹកនាំកំពូលៗនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSKgTCMFIX1F8d7ytoKfMFybQ0bq1zVyYfQnnmGDkf9kxCXan3VfByjd2GuL19kWIp2reiAtWXOLTenbH9l021CC6vWsgvfllTfFyGnC4yKXmIQiPKd8c3bvVvxPV7LRd1SYfWn5KdbJPfZmpP3_YH2fP9Ci35zFVy2Lgzy-hm7HO0fMxF5whofjC3Kyhm/s616/image_2025-11-01_10-18-19%20(3).png

កិច្ចប្រជុំ APEC ស្វាគមន៍អាហារពេលល្ងាចត្រូវបានប្រារព្ធឡើងនៅ Lahan Hotel Grand Ballroom ក្នុងទីក្រុង Gyeongju នៅថ្ងៃទី៣១ តុលា។ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ការសំដែងវប្បធម៌ក្រោមប្រធានបទ «Journey of Butterfly: Together, We Fly» ត្រូវបានបង្ហាញ។ G-Dragon គឺជាសិល្បករ K-pop តែម្នាក់គត់ដែលបានសម្តែងនៅទីនេះដោយបានសម្តែងរយៈពេល ១០ នាទី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu2lnfLNohiAMh70sKWH9QZnHQmQszNysujMobXacxG4gq6YzCPkPMHrrxdeSVLn-qjhPjDCMRbyB8Ub6Xss_AuBgHwLCPgZ3Ek9thpgaI8t6b4vxqrERhsgriQhyphenhyphenehBxFeLX0dz3On33TRPr8ukAkUSmPOPYPmPLfASrfguMRhC7H7tGx-iPfdUSLgvbt/s1280/image_2025-11-01_10-18-20.png
G-Dragon បានណែនាំខ្លួនយ៉ាងខ្លីដោយនិយាយថា«ខ្ញុំគឺ G-Dragon ដែលជាទូតសុឆ្ឆនៈផ្សព្វផ្សាយសម្រាប់ APEC 2025» ហើយបានចាប់ផ្តើមជាមួយនឹងបទ «Power» ដែលជាបទបានចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២៤។ គួរកត់សម្គាល់ថា G-Dragon បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងការតុបតែងខ្លួនដោយមានគុជខ្យង និងមួកបែបប្រពៃណីកូរ៉េ។ រូបរាងរបស់តារាចម្រៀងវ័យ៣៧ឆ្នាំរូបនេះក៏បានរំលឹក Jinwoo ពីក្រុម Saja Boys នៅក្នុងគំនូរជីវចល «KPop Demon Hunters»ផងដែរ។ លោកបានបន្តបង្កើនបរិយាកាសជាមួយនឹងបទចម្រៀងបន្តទៀតគឺបទ “Drama” “Home Sweet Home” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHAAkI8lMf2-00_KoSaH2dd_MMuDtab7vH17XsB71MP7XGICYm2PSdc6i7AkS7xJW5mE2pPiTygKCwDZN2TcfJIkshlypCVjqigKHbEKEc33gFXj9aC-Xf1TEEgi9R5ye5P4GSt-FutOLlysBlw788EZUdg3V73LRTdAu-WFryKYsMyo1kRWCIuE_jivH/s1280/image_2025-11-01_10-18-21.png

ថ្នាក់ដឹកនាំបានឆ្លើយតបយ៉ាងរីករាយ។ ប្រធានាធិបតីកូរ៉េ Lee Jae-myung បានទស្សនាការសម្តែងរបស់ G-Dragon ពេលកំពុងសន្ទនាជាមួយប្រធានាធិបតីចិន Xi Jinping ។ នាយករដ្ឋមន្ត្រីកាណា រដ្ឋមន្ត្រីការបរទេសឈីលី និងថ្នាក់ដឹកនាំផ្សេងទៀតបានថតការសម្តែងរបស់ G-Dragon។ ក្រៅពី G-Dragon កម្មវិធីជប់លៀងអាហារពេលល្ងាចនេះក៏មានវត្តមានរបស់ Cha Eun-woo ធ្វើជាពិធីករផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz3g9EY851InGAiIciPbsqNWL03iA2svziSdoM2Mz1iy4FA1C4KMHnWAtNWntorzxhPQ_5aqz08MD6MCaz4D1mM0PtC0daXxpQH0Jb5axgb-zgor3-SgOZBg_m852TyQ7_Fd4La8Tl4AQf34RTIHNoxFsYiAudKq-Kx-gt7N3yVv8hYAkAQazoqRWrPVV4/s616/image_2025-11-01_10-18-19%20(7).png

អាហារពេលល្ងាចនេះមានការចូលរួមពីភ្ញៀវចំនួន ៤០០ នាក់ រួមទាំងប្រធានាធិបតីដឹកនាំកូរ៉េ ចិន និងមេដឹកនាំរួមទាំងភរិយាមកពីសមាជិក APEC ចំនួន ២១ និងប្រទេសដែលបានអញ្ជើញមកទស្សនាកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូល តំណាងអង្គការអន្តរជាតិ នាយកប្រតិបត្តិពិភពលោក និងឥស្សរជនក្នុងស្រុក និងអន្តរជាតិដ៏លេចធ្លោផ្សេងទៀត៕

ផ្ទុះការភ្ញាក់ផ្អើលក្រោយមានលិខិតមួយបញ្ជាក់មិនទទួលខុសត្រូវករណី ហ្វីយ៉ាតា ចេញទៅប្រកួតនៅថៃ

0

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញលិខិតពីក្រុមហ៊ុនមួយដែលស្ថិតក្រោមបញ្ជីឈ្មោះរបស់ ប្រាសាទ ដាវីន ប្រកាសមិនទទួលខុសត្រូវលើសុវត្ថិភាពឬបញ្ហាណាមួយដែលកើតឡើងចំពោះ ហ្វីយ៉ាតា ដែលត្រៀមចេញទៅប្រកួតនៅប្រទេសថៃនាថ្ងៃទី២ វិច្ឆិកា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZKC9ayHql4s_j2BXyXptHBYRkH2DCFVsDDEeRF_9t226n8RzZzkuS6W8CQHh5civllIr79Q3sEUBEgleznzwPdO9iGHAGoirqXqr6lDlqMw1Llw8xYNE6Xfh16vDW9a7IOt5Vo_yfdXd4xS6p7yPjgrfNbxj7RDXcfRCxX_ji6fuPzW8EjRQUsLX-IfN/s2048/image_2025-10-29_10-19-55.png

ក្នុងលិខិតដែលបែកធ្លាយនៅលើបណ្តាញសង្គម ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា បានបង្ហាញថា កម្មវិធី Miss Universe Cambodia ជាកម្មវិធីប្រកួតសម្រស់ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អឺឡឺវេនធូ៩ ឯ.ក(Eleven To9 Co., Ltd.) ជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់។ ក្នុងលិខិតបានបញ្ជាក់ថា ថៃ នារីសុជាតា បានប្រកាសតាម Facebook ថាខ្លួននឹងចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី Miss Universe លើកទី ៧៤ នៅប្រទេសថៃ ហើយក្រុមហ៊ុនបានព្យាយាមទាក់ទងជាច្រើនដងមកប្រជុំប៉ុន្តែ ថៃ នារីសុជាតា បានបដិសេធមិនចូលរួម ទើបក្រុមហ៊ុនសម្រេចថាមិនបញ្ជូនម្ចាស់មកុដ ទៅចូលរួមប្រកួតសម្រស់ដែលនឹងប្រព្រឹត្តទៅនៅឯប្រទេសថៃឡើយដោយមានបំណងរក្សាតំណែងទៅចូលរួមប្រកួត Miss Universe លើកទី ៧៥ នៅប្រទេស Puerto Rico ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUG2BJrGjTF1O7ROA14M2X-dR0Tw3DP9gTb-JrYWWArDo41spn0GkfsKI3p_0x1Pe4Y4ugpE05J3wY5tAi6__gThEHFSkKemb2ndo0eMYBV3kLvixc_53u56-nMaIUTMJTZewrdnAZhxj2bg3UpnADTH0PDrfhOaA9bHs_Va2V_fQvF05ZgagEHtuBxK-e/s2048/image_2025-10-29_10-19-56%20(2).png

ក្នុងខ្លឹមសារនោះបានលើកហេតុផលថា ស្ថានភាពប្រទេសជាតិរវាង ប្រទេសកម្ពុជា និងប្រទេសថៃ មិនទាន់វិលមកសភាពធម្មតាឡើងវិញ និងដោយមានក្តីបារម្ភពីអ្នកគ្រប់គ្រង ទៅនឹងសុខ សុវត្ថិភាពរបស់ ម្ចាស់មកុដកញ្ញាឯកចក្កវាឡកម្ពុជា រួមជាមួយនឹងក្តីកង្វល់ជាច្រើនទៀតប៉ុន្តែម្ចាស់មកុដនៅតែរក្សាគោលជំហរទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ប្រសិនបើម្ចាស់មកុដ ថៃ នារីសុជាតា សម្រេចដាច់ខាត ថាត្រូវតែទៅចូលរួមប្រកួតកម្មវិធី Miss Universe លើកទី ៧៤ នៅប្រទេសថៃ ដោយគ្មានការព្រមព្រៀងពី ក្រុមហ៊ុនក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់ ម្ចាស់មកុដកញ្ញាឯកចក្កវាឡកម្ពុជា ឬដល់កេរ្តិ៍ឈ្មោះ ប្រទេសទាំងពីរ នៅអំឡុងពេលប្រកួតកម្មវិធី Miss Universe នោះក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbF7mZLmIC9B2Acn_0vy4U5GfFtwOzOEZd4t1PjC2El5-UFrWGUsRvHWgEQyZiUeGO9gYTd1Nht24ew-RdFi5dTmES3F2WsFmoyjSkoid8wfH43oFjTkMukJ5nfzmsFckLw_bBjQbBeeHe2NPFipx3sUIAxsOMhlJyvdTdm2TvJXKdgMZz8uBWvZqRL-DC/s1280/photo_2025-11-01_13-43-07.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_spaf4UMw7Iqg9fAGutiuaFdmzpJFoBU5EJ10ZJPPpoKPaJ_fCcOzNsCMQ2GdNhcLvwoR6r1NDdAMAVnNvhZA6Re9yThdqAwIq0mFwVHLEwXLMp8Lha_T69TZP3hOjhU2Op8k8O_IqBcizAEGwV9UP6b09ckFgr5PpnzyvYxxdxKro695SNyPIgMh_phA/s1280/photo_2025-11-01_13-43-08.jpg

បន្ទាប់ពីលិខិតនេះបង្ហាញជាសាធារណៈបានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែល ហ្វីយ៉ាតា ចេញទៅប្រកួតនៅថ្ងៃស្អែកនេះហើយ។ តាមការចង្អុលបង្ហាញរបស់អ្នកលេងអ៊ីនធឺណិតក្រុមហ៊ុនអឺឡឺវេនធូ៩ គឺស្ថិតក្រោមឈ្មោះរបស់ ប្រាសាទ ដាវីន៕

ពលរដ្ឋនៅខេត្តស្រះកែវទន្ទឹងរង់ចាំតើរដ្ឋាភិបាលនឹងបើកច្រកព្រំដែនឡើងវិញពេលណា

0

ប្រទេសថៃ ៖ ពលរដ្ឋថៃនៅខេត្តស្រះកែវកំពុងទន្ទឹងរង់ចាំ តើរដ្ឋាភិបាល និងកងទ័ពបើកព្រំដែនឡើងវិញពេលណា ក្រោយពីថៃបិទព្រំដែនជាឯកតោភាគីជាច្រើនខែ និងគ្មានព័ត៌មានរឿងបើកព្រំដែន ។ បរិយាកាសនៅមុខច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ គ្មានមនុស្សឆ្លងដែន ឬរថយន្តដឹកទំនិញឆ្លងកាត់ ។ មន្ត្រីច្រកព្រំដែនបានឃ្លងលឹកធ្វើការធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យមានការឆ្លងដែនគ្រប់ប្រភេទ ដោយការបើកព្រំដែនពេលណា គឺរង់ចាំបញ្ជាពីថ្នាក់លើ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News នៅថ្ងៃទី១ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCb74GrSNMuAwq5w3IQFXjQskXQ0q-RGA6NkxkoBaa3FzDMPcUvoGzoI3MXW91FejUhx4W_tD1s6pwC1-K7_4lpOvI46Hk2lcZuuwjFuad8NEqfLYIU56-XqVOCeZ30KdrY5XR55Gm7oa2JxWoxl_KL_6f55ep4_j6IAcnyi33n-PsSKPhdnZNGqMSQ4vi/s1280/photo_2025-11-01_15-41-45.jpg

តាមមេបញ្ជាការយោធភូមិភាគទី១ថៃ ពេលនេះ នៅមិនទាន់ទទួលបញ្ជាឱ្យបើកច្រកព្រំដែនបានឃ្លងលឹក រួមទាំងបើកច្រកព្រំដែនផ្សេងៗនៅខេត្តស្រះកែវទេ ហើយកងទ័ពយោធភូមិភាគទី១ និងកងទ័ពបូព៌ា (ឬកងកម្លាំងបូរ៉ាផា) បានអនុវត្តតាមវិធានការរក្សាសន្តិសុខនៅតំបន់ព្រំដែនយ៉ាងតឹងរ៉ឹង ព្រមទាំងយាមកាមការលួចឆ្លងដែនខុសច្បាប់ ។ លើសពីនេះ ក៏បានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពប្រុងប្រៀបខ្លួនជានិច្ច បើមានស្ថានការណ៍បន្ទាន់កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiajjh6lchkYnrlemnr5xGJp2zzn91D4xBQNbdLIhyWCInH5FggwpEV9aVXBRvp5m8ruMlYTZ8ua9HPtpmyXXv1YLKxdgpx0__WvXCuQu6L-xD37gPE5hetPXLCwyvb8Oiuzc_R-yUoueqXlwop5RVdvkveB1XS0odLP0I1umC5QFJqIEyurpoZwVHsQU0x/s1280/photo_2025-11-01_15-41-39.jpg

ពលរដ្ឋថៃ និងអ្នករកស៊ីលក់ដូរនៅច្រកព្រំដែនបានឃ្លងលឹក កំពុងទន្ទឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាល និងកងទ័ពថៃ ថានឹងពិចារណាបើកព្រំដែនឡើងវិញពេលណា? ដើម្បីឱ្យសេដ្ឋកិច្ចព្រំដែនល្អប្រសើរឡើងវិញ បច្ចុប្បន្ន ពួកគេបាត់បង់ចំណូលទាំងស្រុងដោយសារគ្មានភ្ញៀវទេសចរ ។ ក្រោយពីពលរដ្ឋសួរនាំរឿងការបើកព្រំដែន កងទ័ពថៃឆ្លើយថា ត្រូវរង់ចាំការវាយតម្លៃស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយសិន មុននឹងអនុញ្ញាតឱ្យបើកព្រំដែនកម្ពុជា-ថៃតាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg47jxSkSfQg_FS4NcYAyi5aPym2G2rFL06xpDTEg3AoEGz812kZsjfwBtuseSBhKSOkzbqGMaR7668KgMbnIHYY7FTRD51fdNlLQ7_dzK1ivY2l2XOIC_JbaLqp9OjZmXPzAjb37hNOeSl4-h-yrOjb4UFt82z1VNgz7PAWOlfbbHLY6l_kLpZNktxuSMs/s1280/photo_2025-11-01_15-41-40.jpg

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃបង្ហាញថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្លាក់ចុះ២២.២% ដែលស្មើនឹងការថយចុះទឹកប្រាក់ប្រមាណ ១៤១,៦៩៤លានបាត ( ឬប្រហែល ៣.៨៧ពាន់លានដុល្លារ) ដោយសារការបិតព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-695UhxZSS70_PuOMxzoIVg55QXK3VcmX1_4q9GbjXlNl-bN9y20QdwRwqg_pxXT_u6cYNQ6cez1Bkiiro4LgHN58qEQxHm-QMQoseHGu3eLiorS9fOOgpYYwpZe3j8dVl4aePi44awcGSlXybBuO1Piu5KVM6A3xqjvkC2BeYhx7lKY-7u7mDs9-K0l/s1280/photo_2025-11-01_15-41-41.jpg

ម្ចាស់អាជីវកម្មថៃជាច្រើនបានទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់ខ្លួនដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងអូសបន្លាយនេះ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់ ។ របាយការណ៍របស់ Bloomberg News បង្ហាញថា បន្ទាប់ពីបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ធុរកិច្ចថៃបានខាតបង់ប្រាក់ប្រមាណ ១៥ពាន់លានបាត (ឬ ៤៥៨លានដុល្លារ) ក្នុង១ខែ ដែលរបាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ពាន់លានបាត (ឬ ៣.១ពាន់លានដុល្លារ) បើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKPoSd-hQUePMTUG_7pI_VkD5YlLw2GJXHK5wOmRi4Y04dOCRdz_cxuNL5HvG9tUpEEcsO1dT3SE5pNzMVD5NUPQ5SJ756k7KnVqEcCh4ZfeadBHxDkl1_YKvC6AFhLFySCxB1XTyRiNyBWI-Dud-at08b79zkgwklLiQ-OX0diggcMU5IOwn8E4RzRzn/s1280/photo_2025-11-01_15-41-42.jpg
ទោះយ៉ាងណា រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដោយងាយឡើយ ដោយចង់ឲ្យកម្ពុជាជាអ្នកបន្ទន់ឥរិយាបថទៅចរចា និងអនុវត្តតាមលក្ខខណ្ឌដែលថៃបានកំណត់ទាំង៤ចំណុចជាមុនសិន ទាំងដែលបញ្ហានេះគឺថៃជាអ្នកធ្វើឡើងជាឯកតោភាគីកាលពីខែមិថុនាកន្លងទៅក៏ដោយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZamiK-ZgC279866L0PLJzjCNFCl88j_5oThPylbDOYbhX3mc1Nj0FOESqUfGVb5YcMCTHgE5-zBMLYs_BNxtyd4WtPrXfdC_T-lpfCTmhF2Nt3i8h608qeVVFFZ7lZUpb73e_XmkAYGi_YqzgC6ezPBjLFOuseVMH8IKclqD-rxKOmvozgkkbjLs-LH0/s1280/photo_2025-11-01_15-41-43.jpg

ថៃ ច្រានចោលភ័ស្តុតាងរបស់កម្ពុជា ដែលថាគ្រាប់បែ.កចង្កោ.មទើបផ្ទុះនៅខេត្តព្រះវិហារគឺជារបស់ខ្លួន

0

ប្រទេសថៃ៖ កងទ័ពជើងគោកថៃ (RTA) បានបដិសេធមិនទទួលស្គាល់គ្រាប់បែ.កចង្កោ.ម ដែលបង្កការផ្ទុះស្លា.ប់កុមារាម្នាក់ នៅខេត្តព្រះវិហារថាជារបស់ខ្លួនដាច់ខាត និងថែមទាំងចោ.ទបកមកកម្ពុជាវិញថា បានធ្វើសេចក្តីថ្លែងការណ៍មិនពិត និងប្រឌិតភ័ស្តុងតាងដើម្បីទម្លាក់កំហុសលើថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOrM2QUt_bwjhzxp4BA5SZrIacD7WmjKJPvMedr4bY8652Ksn2nzf5g9x58UIIeSi9lKNM25vPbIZ6GesMCytc_zJtBX2IwP6iAqmayhQ3jDI0z1mhLV6VtAfvPFMK8qTcZ5IHTfuCmCAGOF7GaPuMqhN8Ec_CsE-gJRV_LZzOnP_ehRIlOCDKtEZJZDG/s1280/photo_2025-11-01_14-35-26.jpg
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កងទ័ពជើងគោកថៃ (RTA) បានលើកឡើងពីការព្រួយបារម្ភអំពីការផ្ទុះមួយនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្លា.ប់កុមារា អាយុ ១០ ឆ្នាំម្នាក់ និងធ្វើឱ្យឪពុកគេរងរបួសយ៉ាងធ្ងន់ធ្ងរ ថាបណ្តាលមកពីគ្រាប់បែកចង្កោមប្រភេទ M85 ពីគ្រាប់កាំភ្លើងធំ M396 155mmដែលចេញពីគ្រាប់កាំភ្លើងធំរបស់ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWL_QQsCCUpDkAUv0hZwDDW7Ly8T3YAIPDmqdt1sdT3R1FjoL8oSs_J9Yy7OM7p0PDZs8l13-xpSjQpILKlpCzxvbdjJlgW-Q5l9pFaihiiluSDHtoHuar-xSgu4f1NIz6byEFG7wQqAW2IxJ1papBFa6ok_R0Ffdk9RAK2yKKN0qmnd6jofL3xu31LMW/s1280/photo_2025-11-01_14-35-25.jpg

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suvaree បានបញ្ជាក់ថា ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា និងប្រៀបធៀបភស្តុតាងជាមួយនឹងទិន្នន័យបច្ចេកទេសលើប្រភេទគ្រាប់កាំភ្លើងធំដែលបានបញ្ជាក់ គឺមានភាពមិនស៊ីសង្វាក់គ្នា ក្នុងនោះថៃបានពិនិត្យឃើញសំខាន់ៗមួយចំនួនរួមមាន៖
១. ប្រទេសថៃមានគ្រាប់រំសេវធម្មតា ដែលវិវត្តពីរប្រភេទគ្រាប់ទំហំ 155 មីលីម៉ែត្រ (DPICM) ដែលបញ្ចេញគ្រាប់រំសេវ M85 នៅពេលផ្ទុះ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់រំសេវទាំងនេះត្រូវបានរចនាឡើងដើម្បីបំផ្ទុះខ្លួនឯងដោយស្វ័យប្រវត្តិ មិនអាចស្ថិតនៅក្នុងសមរភូមិជាសំណល់មិនទាន់ផ្ទុះឡើយ។
២. គ្រាប់រំសេវ M85 នីមួយៗមានផ្ទុកសារធាតុផ្ទុះខ្ពស់ ដែលប្រើសម្រាប់បញ្រ្ចាបចូលទៅក្នុងពាសដែក ឬគោលដៅដែលមានកំពែងរឹងមាំ ហើយមិនមានផ្ទុកសារធាតុដែក ឬសមាសធាតុបង្កើតអំបែងផ្សេងទៀតទេ។
៣. រូបថតដែលចេញផ្សាយដោយកម្ពុជាបង្ហាញពីស្នាមទម្លុះជាច្រើននៅលើដំបូលផ្ទះ និងពាសទឹក រួមជាមួយនឹងបំណែកផ្ទុះទូទៅ។ គំរូនេះមិនស៊ីសង្វាក់គ្នានឹងផលប៉ះពាល់នៃការផ្ទុះរបស់ M85 ដែលជាធម្មតាបណ្តាលឱ្យមានស្នាមរលាយ ឬឆេះដោយសារតែការផ្ទុះដែលមានកម្ដៅដ៏ក្ដៅរបស់វា មិនមែនបែ.កសាចបែបនេះនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj713Wd2d3XFk2_cPGI2a1AsKUxFDyOdGiUFHPgyerUvr0qIqlUXpYjB5cyO1DzAb17tG614A1d2u9s-camW2SEGHzT1KKW4iE4kn4asPlqMNrxxFEf9fJBxo7-HE361NP98knGM1CzsdmL0Mvj9GPTMHLwd2cnJwxm3TNif1EhHAIxXHQI_z_8A_4my__d/s1200/photo_2025-11-01_14-35-25%20(3).jpg

យ៉ាងណាមិញ ទាំងនេះគឺគ្រាន់តែជាការបដិសេធរបស់ទ័ពភូមិន្ទថៃ ដែលមិនដែលទទួលស្គាល់ការពិតតែប៉ុណ្ណោះ ខណៈកម្ពុជាមានភ័ស្តុតាងដែលបានរកឃើញជាច្រើនអាចបញ្ជាក់បានថា គ្រាប់ដែលបង្កគ្រោះថ្នាក់កាលពីថ្មីៗនេះ គឺពិតជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSDYdVpo1GGP80yCN8albVfTvRlmksPt8c0tzS-TF7DPswS3Qr4Ir9FVKgJK3UYlKLuFgI33AIxR0KMmVy8dyBRBuz7H3TcRai79ksEmzRwtmThT9f5PjGJC2S4gXX2ln2ix15RBBsdFYJL6wVXRQvpddT3ChgsjNkOkRoPQ2d1GUYOkXJOMKPA_jYOgd/s1280/photo_2025-11-01_14-35-25%20(4).jpg

បន្ថែមពីនេះ បើតាមការបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងផងដែរថា ក្រៅពីគ្រាប់បែ.កចង្កោម M85 នេះកម្ពុជាក៏បានរកឃើញនូវសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទផ្សេងៗទៀត រួមទាំងសារធាតុគីមីច្រើនជាង៧០មុខ នៅពាសពេញទឹក ដី និងក្នុងស្រែចម្ការបស់បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់ប្រឈម ដែលសុទ្ធតែជាសំណល់យុទ្ធភណ្ឌថ្មីៗត្រូវបានបន្សុលទុកដោយយោធាថៃ៕

មានរឿងអ្វីរវាង KingChi និង កៅ ពន្លឺ?

0

ទស្សនិកជនមានការចាប់អារម្មណ៍ជាមួយនឹងភាពងឿងឆ្ងល់បន្ទាប់ពីតារាចម្រៀង KingChi និង កៅ ពន្លឺ បង្ហោះសំណេរនៅលើបណ្តាញសង្គម ខណៈដែល Heng ថាមិនចង់ឃើញអ្នកទាំងពីរក្លាយទៅជាបែបនេះ។ ទោះយ៉ាងណាក្រៅពីមានចម្ងល់អ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwBBBi_DtikAew7E7hr_1u2GcBYv5UTOyz6Qe_I_96A1hP0akbgqu6FeP_0Y5NX2xgZRWTa3RD-z8Qykw4JaIO1zBuRZeGeRFK01OwAJz4BSrGldFLxrB9tRhIDLdsReW3WpOal-YTDCZSdEEOTQXuc4NU78NhjcY26l6EO1I7T4v0d0KjWbzYBeo8MmF0/s1786/image_2025-11-01_10-03-39.png

បង្ហោះសារទាំងកណ្តាលយប់នាថ្ងៃទី៣១ ខែតុលា តារាចម្រៀង កៅ ពន្លឺ នៃសមាជិក ក្មេងខ្មែរ បានបង្ហោះថា «KingChi យល់ដល់កម្មវិធីមិនចង់មានរឿង»។ ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលចំណែកឯអ្នកខ្លះទៀតមានចម្ងល់ថា គេមានរឿងអីមិនទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBAAbc-VV8rcdZeFnbLUy1FhvGbV1nyLLgHUMAeB1d0myGoHWgLcBAGP52JuQ4ZqpB7dU84v9R8RKAYQQiXdXq_z2Lx1-lalpN-TFhloP3lNmabhWKYs8bSgaFNP_InaAAj9kSdMDDQJPKrzEAQ2I4myAQGNMCFbQ4EYIiFrFO2Hj04PDC-Ma5LiNqnRHH/s2048/image_2025-11-01_10-03-41.png
ប្រយោគដ៏ខ្លីនេះតារារ៉េប KingChi បានធ្វើការឆ្លើយតបវិញថា «bro!អត់សុខចិត្តត្រង់ណាអាចជួបផ្ទាល់បានតើកុំត្រាម៉ាក្នុង facebook broooo កៅ ពន្លឺ»។ ក្រោយពីអ្នកទាំងពីរបង្ហោះឆ្លើយឆ្លងបែបនេះ Heng បានបង្ហោះដែរថា «អត់ចង់ឃើញពួកបងចឹងទេ កៅ ពន្លឺ KingChi…»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrJrHNMRKB4bC1RenVligtKcWCHEKJL2kQYtiqVNMniSVyImDUhypw1TvyNnot7Vz3tAo_z7CDoHZBb9-Q1sz6D2CIAJCSNFQh1Y1I6XDJWIfAnGslV6LY4lk8BPaqiep_07Y_fm8BEyuwwXix-K7vCLQTE23jPYRtlYezD9wmLplGBpPg5rlhgiIlihNj/s1440/image_2025-11-01_10-03-42%20(2).png

ក្រោយពីអ្នកទាំងបី បានបង្ហាញសារខាងលើនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិវែកញែកផងដែរ។ មតិយោបល់មួយផ្នែកបានលើកឡើងថា កៅ ពន្លឺ និង KingChi គ្រាន់តែបង្ហោះលេងសើចប៉ុណ្ណោះ។ អ្នកមួយចំនួនទៀតបានចោទប្រកាន់ថា ពួកគេធ្វើទីផ្សារដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuzD3LJVp-DAZIsUfkQAQOGYJYFUo7CmiezhW3BotamoBfLNtQty4X8-PzdL5DGsdeAHr1bTE1f3dUE8muyzlzjLLgptuq8yKOQqti_e_Fd5RXicIUbW8zlklA_7iCA86xN6dIz3_DcQd0SZNEL0UxUSgSlyMbEIl56J9h2nOmNfW-ZRgAE8vpTyi7ZqHs/s960/image_2025-11-01_10-03-43%20(2).png
គណនីមួយបញ្ចេញមតិលើការបង្ហោះរបស់ Heng ថា «កម្មវិធីធ្លាក់ View មែន, កុហក់fanពេលfanជេរកុំខឹងfan , Prank បានណាស់បង , មែនតែបងចេះស្រលាញ់គ្នាទៅ ទៅចង់ចាញ់ឈ្នះគ្នាធ្វើអី បើយើងធ្វើការរួមគ្នាហើយ រឿងណាមិនល្អយើងកុំយកទៅរឿងណាគួរចប់យើងចប់វាទៅចាប់ដៃគ្នាសូមទោលគ្នាទៅវិញទៅមកទៅបង»៕

កុំឲ្យមកខាតជើង! អនុទីន ឆ្លៀតរំលឹកលោក សុី ជីនពីង ឲ្យជួយទិញអង្ករពីថៃចំនួន ៥០មុឺនតោន

0

ទីក្រុងគ្យុងជូ៖ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វិរៈគុល បានស្កាត់ជួបជាមួយប្រធានាធិបតីចិន លោក សុី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីរំលឹកលោក សុី កុំឲ្យភ្លេចជួយប្រមូលទិញអង្ករប្រមាណ ៥០មុឺនតោនពីប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងជួយដល់ជីវភាពរបស់កសិករថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3N-znRyKpwkWdbtb14nrK6pas7kAJ63fmNdf9qDVpFdibbMTHzV_rN_xOd9Nse3YKrY-tqwU0F5y0z_b05TU7hg6kOEnWkVLazVvchrardHZ0VDm7hfltNB88rd-iQ1uF-9pT4eOmpHvR45s30IioUihzTojkS79XnMLmbDly1Uktz1tC78x5Q3hsX_Z5/s900/photo_2025-11-01_11-46-16%20(2).jpg
លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានរំលឹកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបន្តជំរុញផែនការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ប្រទេសចិនតាមការកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅឯសប្តាហ៍មេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣២ នៅទីក្រុងគ្យុងជូ ប្រទេសកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYl5VgrWoabwkDG_hdM6RKEahodEjLBYa2TZ01O-QvUbk8dduBv2gIyx6oqj3ubgjXbCYGEIMzKG44uWMCrdeskoMKeRxIMfzshc1q0ZL0z6dPr-ZI8NdaCbdbRpwnrc63Z3WjsDZyIwnJD0YITrFv0R5slyZtfvmzXY5qIAFVMjZkcZvGtuQiI-XmCCiv/s1280/photo_2025-11-01_11-46-16%20(3).jpg
បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីត្រូវបានបញ្ចប់ លោកអនុទីន បាននិយាយទៅកាន់លោកស៊ី ថាសូម “កុំភ្លេចទិញអង្ករពីថៃ” ក្នុងគោលបំណងពន្លឿនចិនឲ្យជួយទិញអង្ករពីថៃចំនួន៥០០,០០០ តោន និងធ្វើការនាំចេញទៅកាន់ប្រទេសចិនឲ្យបានឆាប់រហ័ស។ លោកថាការពន្លឿនទិញអង្កររបស់ថៃចូលប្រទេសចិននឹងជួយដល់កសិករថៃជាច្រើនពាន់គ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgII07h8mgrb32UIgA81NfUjId9NeGgh4lDej-aPrpF4hZv3M2vjeLLm2HQ8bDCv2dxJySJLqXL7gufwZFmTu6-gYo76XogP_tBku3Um7BJVyFBGCJn0OsnAx6UwO4Rqb3FHIs3zIvFQS93kcEGRusYZ47TyqYfM9-Q793z1YzusRdqXItZHGdCVLJ-BFkI/s1280/photo_2025-11-01_11-46-16.jpg

ខណៈការជំរុញឱ្យប្រទេសចិនពន្លឿនការទិញអង្ករពីថៃនេះ ត្រូវបានបញ្ចូលជាបៀបវារៈសំខាន់មួយរបស់លោក អនុទីន ក្នុងកិច្ចប្រជុំជាមួយចិន ប្រទេសថៃមានការរំពឹងខ្ពស់ថា វានឹងបង្កើតប្រាក់ចំណូលសម្រាប់កសិកររបស់ប្រទេសថៃ និងជួយធ្វើឱ្យតម្លៃអង្ករមានស្ថេរភាព ក៏ដូចជាពង្រីកពាណិជ្ជកម្មកសិកម្មជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_1es6tAVLkEA6DPIzJC9bRoEuzs9whFy8f5J0-fTDCK2jTFSsbbIzJ38T_JupiYF4DFRlAIqvBJFcqVDHllLeV2PUjmzir0lY0K1Kp5r4v5W3fKNFIM-9ILFn4s9Swci8Zsikpth5rwbKPJAZWlkEYMmc6wihc3RHOvbobs3PPLbHEivZddHymexQFjd/s626/photo_2025-11-01_11-46-17.jpg

ក្រសួងពាណិជ្ជកម្មថៃវរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ថៃរដ្ឋាភិបាលថៃចាត់ទុកវាជាកិច្ចព្រមព្រៀងដ៏ជោគជ័យមួយ ហើយជឿជាក់ថាវាមិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីនូវតួនាទីរបស់ថៃ ក្នុងនាមជាប្រទេសដែលនាំចេញអង្ករកំពូលមួយរបស់ពិភពលោកផងដែរ៕

អាមេរិកត្រៀមលក់មនុស្សយន្តដែលអាចធ្វើការងារផ្ទះគ្រប់យ៉ាងតាមបញ្ជា តែអតិថិជនបារម្ភពីសុវត្ថិភាព!

0

សហរដ្ឋអាមេរិក ៖ 1X Technologies ជាក្រុមហ៊ុនបច្ចេកវិទ្យានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញមនុស្សយន្ត Humanoid ដ៏ឆ្លាតវៃអាចធ្វើការងារផ្ទះគ្រប់បែបយ៉ាងតាមបញ្ជាដើម្បីសម្រួលដល់ម្ចាស់ផ្ទះ ប៉ុន្តែតម្លៃវិញមិនថោកទេ ដែលមនុស្សយន្តនេះឈ្មោះ «NEO» មានកម្ពស់១ម៉ែត្រ៦៧ មានតម្លៃ២ម៉ឺនដុល្លារ ។ ការបង្ហាញមនុស្សយន្តនេះធ្វើឱ្យមនុស្សជាច្រើនចង់ទិញវាយកទៅប្រើប្រាស់ ខណៈអ្នកខ្លះទៀតបារម្ភពីសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlknR6eHBMPdZIaIFfq_SqQlZV4BUxrkPzl3-OpEIMUPjwUhrMnsQs3lTg-AydabC2XZ_YlGF0DtPzA84ddrGJRKA5HkxoIXgrc4rfClK9BKlTqkrzBkIuDjakpTGhHmWW-G-5v9QK-t2EN_ijOMJHCG0L4fjYCz_DRTY4IL9ukkghZbAYUjzRV4ozDIk2/s1000/image_2025-11-01_14-49-17.png

«ក្រុមហ៊ុន 1X Technologies មានគម្រោងលក់មនុស្សយន្តឆ្លាតវៃនៅសហរដ្ឋអាមេរិកនាដើមឆ្នាំ២០២៦ ក្នុងតម្លៃ២ម៉ឺនដុល្លារ ឬអាចបង់ក្នុងប្រព័ន្ធសមាជិកប្រចាំខែ ចំនួន៤៩៩ដុល្លារ ។ មនុស្សយន្ត Humanoid អាចធ្វើការងារផ្ទះគ្រប់យ៉ាង ដែលវាធ្លាប់ជាក្តីសុបិនរបស់ពលរដ្ឋអាមេរិកពីមុនមក ទើបក្រុមហ៊ុនបច្ចេកវិទ្យាស្រាវជ្រាវពីការផលិត ពេលនេះ មនុស្សយន្ត Humanoid ឈ្មោះ «NEO» បានបង្ហាញរូបរាងពិតប្រាកដហើយ» ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Bernt Bornich ជា CEO របស់ក្រុមហ៊ុន 1X Technologies ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9NlOZgZoVP8FZ3AgKMC3l93A7vBwIiF33Io8XmUIU22l8N2IOIE_h_qcfO-9df4bdK-Qh9kidoaOD4qh3bHi7ydMIxRy2BEj8focARHMqJ03HPtyK9WnCpeQQTJPfitffxAI8zVjcDwgFo0tdXfYqP0OIumz8sHf5yyltz7v4L6RKkMkweRV_IptDRs2J/s1280/photo_2025-11-01_14-33-16%20(2).jpg

ក្រុមហ៊ុនបើកឱ្យអតិថិជនកុម្ម៉ង់ទិញជាមុនចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ អតិថិជនត្រូវកក់ប្រាក់មុនចំនួន២០០ដុល្លារ ។ មនុស្សយន្ត NEO ត្រូវបានផលិតឡើងដើម្បីជួយធ្វើការងារផ្ទះផ្សេងៗ ដូចជា ៖ បើកទ្វារផ្ទះទទួលភ្ញៀវ ឬទទួលម្ចាស់ផ្ទះត្រឡប់ពីធ្វើការ, ជួយរើសវត្ថុនានា, ដើរបិទភ្លើងតាមបន្ទប់ផ្សេងៗពេលយប់ និងធ្វើការងារក្នុងផ្ទះបាយ វានឹងមានសមត្ថភាពខ្លាំងឡើងនៅពេលអាប់ឌេត Software ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIM_v2AFzADjcAIKSItK9QZMfKt7kLn5xhRYO_mhSTIMvFZuH1jH7kT_ncSYv8W3URz-5FMk1SSqpPLhYf02sJevYcPXBmFonFWy7oqY-z5LbrEz0uO562MpK6EshOHiVxp6WZWIDsNnqfzvFzNjKrW8Q_0NoA79BjIuXkq4XzAkdDoAOirThmHH5jqwXt/s1280/photo_2025-11-01_14-33-16.jpg
គុណសម្បត្តិនៃការធ្វើការងារផ្ទះរបស់មនុស្សយន្ត គឺម្ចាស់ផ្ទះអាចបញ្ជាវាឱ្យធ្វើការងារជុំវិញផ្ទះ រួមទាំងអាចដាស់តឿនពេលវេលាទៅម្ចាស់ផ្ទះដើម្បីធ្វើការងារអ្វីមួយឱ្យរួចរាល់ ។ ម្ចាស់អាចត្រួតពិនិត្យវាធ្វើការតាម App ទូរស័ព្ទ តាមរយៈកាមេរ៉ាបំពាក់លើមុខមនុស្សយន្ត ដែលកាមេរ៉ានេះនឹងថតរូបភាពកន្លែងណាដែលវាមើលឃើញ ។ រីឯការងារខ្លះដែលវាពុំអាចធ្វើបាន គឺម្ចាស់អាចណាត់ជួបអ្នកជំនាញរបស់ក្រុមហ៊ុនផលិតដើម្បីអាប់ឌេត Software ឱ្យវាអាចធ្វើការបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JMox2BGwUuaihOKAuyh4jhICke-SyWCYWbtOjxHi8Q8DHAvr2-4GzFK-ES40oGwsqvbjG-kIYIhu7EP-Ayu3IeCx4rKEpqZnMaJkIxsbalyG5G5uKxv6e8W2IU7GFBy9wCXI-cfOCl20VvD7MWU67HxndUtDk3nLUyHAk4HmSJVXUiU3ZY5OQ8iXVTM4/s1100/photo_2025-11-01_14-33-17%20(2).jpg

ក្រុមហ៊ុនផលិតបានប្រើប្រាស់បច្ចេកវិទ្យា AI លើរូបភាពនិងសំឡេង ដើម្បីជួយឱ្យមនុស្សយន្តអាចចងចាំសំឡេងម្ចាស់ផ្ទះ និងឆ្លើយតបពេលមានអ្នកណាម្នាក់ហៅ ។ បច្ចេកវិទ្យា AI ក៏ជួយបង្កើនប្រសិទ្ធភាពពេលធ្វើការក្នុងផ្ទះបាយផងដែរ ដូចជា ៖ ចងចាំគ្រឿងផ្សំ និងបន្លែផ្សេងៗសម្រាប់ចម្អិនអាហារ, ណែនាំមុខម្ហូប និងអាចតុបតែងខ្លួនវាដោយស្វ័យប្រវត្តិពេលម្ចាស់ប្រើឱ្យធ្វើការច្រើនម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7z0ZXEZWLIsVkptX6TKfUyMaCwcIfxCsmuzMd_WLUF2JyEHO1eHM3GchKiXm8sjJNG3SVO3m79nD9xFMij7EQZs_Rx1Lyd0JW21OPx-ru4TeJ5Q1gKVY34yeSdVRl3Idd9G_KleDLqI7a7qxqMX1dGav6R8ZcD-QMrgrM6WbVe2zl4qmf6MKarC2NTmvi/s1100/photo_2025-11-01_14-33-17.jpg
អ្នកបានឃើញរូបរាងវា សរសើរពីគុណសម្បត្តិ និងកុម្ម៉ង់ទិញពីក្រុមហ៊ុន ដោយសារចង់ដឹងតើវាអាចធ្វើការងារផ្ទះបានច្រើនកម្រិតណា ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីបច្ចេកវិទ្យា AI បំពាក់លើមនុស្សយន្តធ្វើការងារផ្ទះ ។ ពួកគេសួរថា តើគួរធ្វើដូចម្តេចពេលវាមានបញ្ហា ឬមិនស្តាប់បញ្ជា ហើយក៏សម្លាប់ម្ចាស់ពេលកំពុងសម្រាន្តលក់ ៕