ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស 133នាក់លង់ទឹកស្លា.ប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងរដ្ឋប៊ីហារ និងរដ្ឋចាខាន់ ភាគខាងកើតប្រទេសឥណ្ឌា ក្នុងអំឡុងពេលពិធីបុណ្យ ឆាតភូចា នៃសាសនាហិណ្ឌូ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាកាលពីថ្ងៃពុធ។

បើតាមសេចក្ដីរាយការណ៍នៅក្នុងរដ្ឋ ប៊ីហា មានមនុស្ស 108នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹក និង 10នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។ ចំណែកនៅក្នុងតំបន់ជិតខាងនៃរដ្ឋចាខាន់ ចំនួនអ្នកស្លា.ប់ដោយសារឧបត្តិហេតុដូចគ្នានេះមានចំនួនសរុប 25នាក់។
ករណីលង់ទឹកបែបនេះ តែងកើតឡើងនៅក្នុងទន្លេ និងប្រភពទឹកផ្សេងទៀតនៅទូទាំងស្រុកផ្សេងៗនៃរដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសាសនាដ៏ធំមួយនេះ។ រដ្ឋាភិបាលក្នុងតំបន់ក៏បានដាក់ពង្រាយកម្លាំងឃ្លាំមើល ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយជាយថាហេតុផងដែរ ប៉ុន្តែបានត្រឹមតែកាត់បន្ថយកម្រិតគ្រោះថ្នាក់ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ។
.png)
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរបានជំរុញឱ្យអ្នកកាន់សាសនាប្រុងប្រយ័ត្ននៅមាត់ទន្លេ និងជៀសវាងការចូលទៅក្នុងទឹកជ្រៅក្នុងអំឡុងពេលងូតទឹកក្នុងពិធីសាសនា។ ទន្ទឹមនឹងនោះ ក្រុមអ្នកជ្រមុជទឹក និងក្រុមប៉ូលីសក៏កំពុងដុតដៃដុតជើងក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
គួរជម្រាបថា ពិធីបុណ្យ Chhath Puja គឺជាពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយនិងមានរយៈពេលបួនថ្ងៃ ដែលភាគច្រើនប្រារព្ធឡើងនៅក្នុងរដ្ឋ Bihar រដ្ឋ Uttar Pradesh រដ្ឋ Jharkhand។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យនេះ អ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់តែងឈរនៅក្នុងទឹកទន្លេ ឬទឹកស្រះដែលមានជម្រៅត្រឹមតែជង្គង់ ហើយជួនកាលថែមទាំងជ្រមុជខ្លួនចូលទឹកទៀតផង ដោយគេជឿថាវាការគោរពបូជាដល់ព្រះអាទិត្យ និងនាំមកនូវសេរីសួរស្ដី។.jpg)
ជាអកុសល ជារៀងរាល់ឆ្នាំគ្រោះថ្នាក់លង់ទឹកលើមនុស្សចាច្រើនតែងមានកើតឡើងក្នុងអំឡុងពេលនៃពិធីបុណ្យនេះ ហើយមូលហេតុចម្បងធំៗនោះគឺដោយសារតែ៖
១. ហ្វូងមនុស្សប្រមូលផ្ដុំគ្នាច្រើនពេក ធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។
២. អ្នកកាន់សាសនាភាគច្រើនចូលចិត្តឈរនៅក្នុងទឹកជ្រៅ នៅខណៈពេលកំពុងអធិស្ឋាន។
៣. តំបន់ខ្លះមានចរន្តទឹកខ្លាំង ឬភ្លើងបំភ្លឺមិនល្អនៅពេលយប់ដែលអាចនាំឱ្យមនុស្សរអិល ឬបាត់បង់តុល្យភាព។
៤. ការប្រតិបត្តិការជួយសង្គ្រោះនៅមានកម្រិត ជាហេតុធ្វើឲ្យហានិភ័យនៃមនុស្សដែលត្រូវបាត់បង់ជីវិតនៅតែមានកម្រិតខ្ពស់៕










