ឈានចូលថ្ងៃទី៣១ ខែតុលា Zhao Lusi បានចេញបទចម្រៀងថ្មីជាភាសាអង់គ្លេសមានចំណងជើងថា «Black Veil Bride»។ អ្វីដែលទស្សនិកជនមានការចាប់អារម្មណ៍ផលិតករនៅពីក្រោយបទថ្មីរបស់តារាស្រីរូបនេះគឺធ្លាប់ធ្វើការឱ្យតារាល្បីៗជាច្រើនដូចជា Justin Bieber, DJ Snake , Camila Cabello ,BLACKPINK BTS រួមទាំងសិល្បករជាច្រើនទៀត
.png)
ទោះបីជាធ្វើការជាតារាសម្តែងក៏ដោយ Zhao Lusi ត្រូវបានគេដឹងថានាងជាតារាដែលមានចំណង់ចំណូលចិត្តខាងតន្ត្រី។ នាងបានសម្ដែងបទចម្រៀងជាច្រើនបទហើយថែមទាំងចេញបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនទៀតផង។ ដូច្នេះហើយមិនចម្លែកទេដែល Zhao Lusi បន្តចេញបទចម្រៀងថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលតន្ត្រីរបស់ Zhao Lusi លើកនេះ បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតែការវិនិយោគខ្លាំង។
.png)
ក្រុមដែលនិពន្ធនិងផលិតបទចម្រៀង «Black Veil Bride» រួមមានផលិតករល្បីៗនៅក្នុងឧស្សាហកម្មតន្ត្រីអន្តរជាតិ។ Brian Lee គឺជាតន្ត្រីករ និងផលិតករដែលបានចូលរួមក្នុងការនិពន្ធបទចម្រៀងល្បីៗជាច្រើនដូចជា «Let Me Love You» របស់ Justin Bieber និង DJ Snake, បទ «Work From Home» របស់ក្រុម Fifth Harmony, បទ «Havana» របស់ Camila Cabello បទ «Americano» របស់ Lady Gaga , បទ Gone របស់ Rosé ។ តន្ត្រីករ Tushar Apte បានចូលរួមក្នុងការតែងបទ «Home» របស់ BTS, បទ «Love to Hate Me» របស់ក្រុម BLACKPINK បទ «No Candle No Light» របស់ Zayn Malik, Nicki Minaj…
លើសពីនេះបទចម្រៀង «Black Veil Bride» របស់ Zhao Lusi ក៏បង្ហាញពី Dan Trapp និង Leah Haywood ផងដែរ។
កន្លងមកតារាស្រីរូបនេះតែងតែច្រៀងបទផ្អែមល្ហែមជាមួយនឹងបទភ្លេងសាមញ្ញ។ ប៉ុន្តែ «Black Veil Bride» គឺជាបទចម្រៀងបែបរាំដែលមានពណ៌រស់រវើក សាច់ភ្លេងខ្លាំង។ ក្នុងចម្រៀងនេះសម្លេងរបស់ Zhao Lusi គឺមិនអាចស្គាល់បានសម្រាប់មនុស្សជាច្រើន។ តារាស្រីរូបនេះក៏ទទួលបានការកោតសរសើរចំពោះការច្រៀងភាសាអង់គ្លេសដែលមានភាពប្រសើរឡើង។
.png)
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការព្រួយបារម្ភព្រោះ Zhao Lusi ធ្លាប់ត្រូវគេនិយាយថានាងគ្មានទេពកោសល្យច្រៀង។ នាងធ្លាប់រងការរិះគន់ជាច្រើនលើកច្រើនសារ ចំពោះការសម្ដែងផ្ទាល់របស់នាង យ៉ាងលំបាក ដូច្នេះជាមួយនឹងបទចម្រៀងស្ទីលថ្មីនៃបទថ្មីនេះ Zhao Lusi នឹងពិបាកច្រៀងផ្ទាល់។ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្ររបស់ Zhao Lusi នៅតែគាំទ្រសកម្មភាពរបស់តារាស្រីរូបនេះ។ ជាពិសេសក្នុងអំឡុងពេលដែលនាងកំពុងមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង៕










