ប្រទេសថៃ៖ កងទ័ពជើងគោកថៃ (RTA) បានបដិសេធមិនទទួលស្គាល់គ្រាប់បែ.កចង្កោ.ម ដែលបង្កការផ្ទុះស្លា.ប់កុមារាម្នាក់ នៅខេត្តព្រះវិហារថាជារបស់ខ្លួនដាច់ខាត និងថែមទាំងចោ.ទបកមកកម្ពុជាវិញថា បានធ្វើសេចក្តីថ្លែងការណ៍មិនពិត និងប្រឌិតភ័ស្តុងតាងដើម្បីទម្លាក់កំហុសលើថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOrM2QUt_bwjhzxp4BA5SZrIacD7WmjKJPvMedr4bY8652Ksn2nzf5g9x58UIIeSi9lKNM25vPbIZ6GesMCytc_zJtBX2IwP6iAqmayhQ3jDI0z1mhLV6VtAfvPFMK8qTcZ5IHTfuCmCAGOF7GaPuMqhN8Ec_CsE-gJRV_LZzOnP_ehRIlOCDKtEZJZDG/s1280/photo_2025-11-01_14-35-26.jpg
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កងទ័ពជើងគោកថៃ (RTA) បានលើកឡើងពីការព្រួយបារម្ភអំពីការផ្ទុះមួយនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្លា.ប់កុមារា អាយុ ១០ ឆ្នាំម្នាក់ និងធ្វើឱ្យឪពុកគេរងរបួសយ៉ាងធ្ងន់ធ្ងរ ថាបណ្តាលមកពីគ្រាប់បែកចង្កោមប្រភេទ M85 ពីគ្រាប់កាំភ្លើងធំ M396 155mmដែលចេញពីគ្រាប់កាំភ្លើងធំរបស់ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWL_QQsCCUpDkAUv0hZwDDW7Ly8T3YAIPDmqdt1sdT3R1FjoL8oSs_J9Yy7OM7p0PDZs8l13-xpSjQpILKlpCzxvbdjJlgW-Q5l9pFaihiiluSDHtoHuar-xSgu4f1NIz6byEFG7wQqAW2IxJ1papBFa6ok_R0Ffdk9RAK2yKKN0qmnd6jofL3xu31LMW/s1280/photo_2025-11-01_14-35-25.jpg

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suvaree បានបញ្ជាក់ថា ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា និងប្រៀបធៀបភស្តុតាងជាមួយនឹងទិន្នន័យបច្ចេកទេសលើប្រភេទគ្រាប់កាំភ្លើងធំដែលបានបញ្ជាក់ គឺមានភាពមិនស៊ីសង្វាក់គ្នា ក្នុងនោះថៃបានពិនិត្យឃើញសំខាន់ៗមួយចំនួនរួមមាន៖
១. ប្រទេសថៃមានគ្រាប់រំសេវធម្មតា ដែលវិវត្តពីរប្រភេទគ្រាប់ទំហំ 155 មីលីម៉ែត្រ (DPICM) ដែលបញ្ចេញគ្រាប់រំសេវ M85 នៅពេលផ្ទុះ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់រំសេវទាំងនេះត្រូវបានរចនាឡើងដើម្បីបំផ្ទុះខ្លួនឯងដោយស្វ័យប្រវត្តិ មិនអាចស្ថិតនៅក្នុងសមរភូមិជាសំណល់មិនទាន់ផ្ទុះឡើយ។
២. គ្រាប់រំសេវ M85 នីមួយៗមានផ្ទុកសារធាតុផ្ទុះខ្ពស់ ដែលប្រើសម្រាប់បញ្រ្ចាបចូលទៅក្នុងពាសដែក ឬគោលដៅដែលមានកំពែងរឹងមាំ ហើយមិនមានផ្ទុកសារធាតុដែក ឬសមាសធាតុបង្កើតអំបែងផ្សេងទៀតទេ។
៣. រូបថតដែលចេញផ្សាយដោយកម្ពុជាបង្ហាញពីស្នាមទម្លុះជាច្រើននៅលើដំបូលផ្ទះ និងពាសទឹក រួមជាមួយនឹងបំណែកផ្ទុះទូទៅ។ គំរូនេះមិនស៊ីសង្វាក់គ្នានឹងផលប៉ះពាល់នៃការផ្ទុះរបស់ M85 ដែលជាធម្មតាបណ្តាលឱ្យមានស្នាមរលាយ ឬឆេះដោយសារតែការផ្ទុះដែលមានកម្ដៅដ៏ក្ដៅរបស់វា មិនមែនបែ.កសាចបែបនេះនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj713Wd2d3XFk2_cPGI2a1AsKUxFDyOdGiUFHPgyerUvr0qIqlUXpYjB5cyO1DzAb17tG614A1d2u9s-camW2SEGHzT1KKW4iE4kn4asPlqMNrxxFEf9fJBxo7-HE361NP98knGM1CzsdmL0Mvj9GPTMHLwd2cnJwxm3TNif1EhHAIxXHQI_z_8A_4my__d/s1200/photo_2025-11-01_14-35-25%20(3).jpg

យ៉ាងណាមិញ ទាំងនេះគឺគ្រាន់តែជាការបដិសេធរបស់ទ័ពភូមិន្ទថៃ ដែលមិនដែលទទួលស្គាល់ការពិតតែប៉ុណ្ណោះ ខណៈកម្ពុជាមានភ័ស្តុតាងដែលបានរកឃើញជាច្រើនអាចបញ្ជាក់បានថា គ្រាប់ដែលបង្កគ្រោះថ្នាក់កាលពីថ្មីៗនេះ គឺពិតជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSDYdVpo1GGP80yCN8albVfTvRlmksPt8c0tzS-TF7DPswS3Qr4Ir9FVKgJK3UYlKLuFgI33AIxR0KMmVy8dyBRBuz7H3TcRai79ksEmzRwtmThT9f5PjGJC2S4gXX2ln2ix15RBBsdFYJL6wVXRQvpddT3ChgsjNkOkRoPQ2d1GUYOkXJOMKPA_jYOgd/s1280/photo_2025-11-01_14-35-25%20(4).jpg

បន្ថែមពីនេះ បើតាមការបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងផងដែរថា ក្រៅពីគ្រាប់បែ.កចង្កោម M85 នេះកម្ពុជាក៏បានរកឃើញនូវសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទផ្សេងៗទៀត រួមទាំងសារធាតុគីមីច្រើនជាង៧០មុខ នៅពាសពេញទឹក ដី និងក្នុងស្រែចម្ការបស់បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់ប្រឈម ដែលសុទ្ធតែជាសំណល់យុទ្ធភណ្ឌថ្មីៗត្រូវបានបន្សុលទុកដោយយោធាថៃ៕