Home Blog Page 224

ដំណឹងដ៏សែនក្រៀមក្រំរបស់ ឆលី ធ្វើឱ្យមហាជននិងអ្នកសិល្បៈជាច្រើនរំជួលចិត្តជាខ្លាំង

0

បន្ទាប់ពីតស៊ូជាមួយនឹងជំងឺមហារីកអស់រយៈពេលជាង១ឆ្នាំពេលនេះកុមារ ពន្លឺ វីរ:បុត្រ ហៅ ឆលី បានលាចាកលោកលែងទទួលរងការឈឺចាប់ទៀតហើយ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឱ្យបុគ្គល្បីឈ្មោះនិងអ្នកសិល្បៈជាច្រើនរូបបង្ហាញការសោកស្តាយជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIxMvJJ-OMTkyDwAon14RokUXDOKQTrGUUQYWT8maOzXRsMAR_kI7-I6ZYQ3OQIE_cByEYysOQiwsSrFyV9VsTJM4xn9W-W9ZhGLLm1OpzAC-PSZC775-tRcrPZII0xMxETc_te9_eCvL6DtcWrTnehyqI6pfB5chHADA_CLjp-DrX73Yrd3GK_Cj-Rs2/s2048/image_2025-11-03_08-49-42.png

នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ កុមារ ឆលី បានលាចាកលោកក្នុងអាយុ៥ឆ្នាំដោយសារតែជំងឺមហារីកខួរក្បាលដំណាក់ទី៤។ ឆលី បានធ្លាក់ខ្លួនក្នុងស្ថានភាពជំងឺនេះកាលពីចុងឆ្នាំ២០២៣ ដោយមានអាការៈក្អួតរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទើបដឹងលទ្ធផលថាមានដុំសាច់ដុះចំនៅស្នូលខួរក្បាល។ មុននឹងលាចាកលោក កុមារដ៏កម្សត់នេះបានស៊ូទ្រាំព្យាបាលជំងឺយ៉ាងខ្លាំងដោយសម្រាកព្យាបាលនៅប្រទេសថៃរួមទាំងប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid2kWqckYgENp4mjzHABnYFU-BqWlgKeX6hRjNJYptKVf2rpA0AlJBaEmSBISjTUVPq_8Btq0Bts5rnkMJQsjSS2xlXEdF9ttFKwg9FWk4Y8G1sZydPZ64cqdAklfdxSEdpK-cmgWAlvk9ZgWfwSEQbNaL-N3C3an5tXXnIpKNXqSZ6RxASFaZAnyjWqiq/s1440/image_2025-11-03_08-49-41.png

ដំណឹងដ៏សែនក្រៀមក្រំនេះបានធ្វើឱ្យមហាជននិងអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបានសម្តែងការអាណិតអាសូរនិងសោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញរបស់ ឆលី។ ប៉ីប៉ី ឌី បានបង្ហោះសារថា «ដំណឹងដ៏សែនក្រៀមក្រំ Charlie ក្មេងដ៏រឹងមាំ អូនឈប់ឈឺទៀតហើយ Fly high Charlie។ តារាចម្រៀង ពេជ្រ សូលីកា បានចូលរួមរំលែកទុក្ខថា «កូនអើយ មីងសូមឱ្យជាតិក្រោយ នឹង គ្រប់ៗជាតិខាងមុខរបស់ក្មួយ ឱ្យក្មួយជួបតែរឿងល្អៗ មានសុខភាពល្អពេញមួយជីវិតក្មួយ អាចធ្វើអីដែលក្មួយចង់ធ្វើ សូមឱ្យក្មួយអាយុវែងគ្រប់ៗជាតិ ណាក្មេងពូកែ ក្មួយពូកែខ្លាំងណាស់ ក្មួយដឹងទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA91S-YuytuoRHO3IYUyxRmX0otUFo4wmR5bNWkhzI_sGDQEfTpCd0pNoeeUmA-JxfvlKpngGmTT4HyIxqjkKkoS6Fkzt8mwdWa3EnPkE1YSAUgH0gCbXO0ynYXlnAby-oYLu0dUrjFP1uclesnbLiueZI-Dm6ZX1A4_s97BtjE756lWFsfQIaftG1JBal/s1626/image_2025-11-03_08-49-46.png
ស្រីស្អាត ឡូរីន បានបង្ហោះថា «I’m crying ជាតិក្រោយសូមឱ្យអូនសុខភាពល្អ អាយុវែងណា Rest well oun»។ អ្នកនាង គង់ ចាន់ស្រីមុំ បានចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយថា «ពេលទទួលទូរសព្ទពីប៉ាម៉ាក់ឆលី ពិតជាស្ទើរតែមិនជឿ លឿនពេកហើយក្មួយ ពិបាកទទួលយកណាស់ សូមចូលរួមរំលែកទុក្ខផងបងទាំងពីរ គ្រប់គ្នាខំអស់ពីលទ្ធភាពហើយ យ៉ាងណាក៏គាត់ទៅបានសុខហើយ ក្មួយឈប់ពិបាកទៀហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJXSPMwlvVUXqXn-Sgm_FtrrGIjYeOv9qWe9_ACtFVzFtvqShGVMPr0X4hZoF43zL57RcvRQmoOERBKtYOi1p-b3t0gD3ULAZHZcobUG6MqjbHB-BKJzn8jbwnTdW4C0n9lsU-JlbZic5MdXVP6WDBXzvNToG5vhN2Oy9-D-utzbrYPyiCNEGHmsUpsff/s2048/image_2025-11-03_08-49-40.png
មិនត្រឹមតែសិល្បករ សិល្បការិនី ដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ដែលបង្ហាញអារម្មណ៍សោកសៅចំពោះ ឆលី នៅមានមហាជននិងអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបទៀតបានបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងចំពោះកុមារ ឆលី៕

ការសម្តែងរបស់ V, Jimin និង Jin បណ្តាលឱ្យមានការជជែ.កវែ.កញែ.ក

0

ថ្មីៗនេះ Jin សមាជិក BTS បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលលោកបានអញ្ជើញសមាជិក BTS ពីរនាក់គឺ V និង Jimin ឡើងឆាកក្នុងរាត្រីចុងក្រោយនៃដំណើរកម្សាន្តទោលរបស់ខ្លួនដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីការសម្តែងរបស់ Jungkook នៅឯការប្រគំតន្ត្រីមុនរបស់ Jin ដែលជាកន្លែងដែលលោកបានសម្តែងបទចម្រៀងទោលរបស់ខ្លួន «Standing Next To You»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21CoGO-HNST2gmuaH10uCdpxWSo6tEKPgYFjuV2M_PudsDyFDOPdoN0oxRr4XST2NxNj2mt4HrNsDqbJZWDqOYL0uRAmv2T3jYdscLOyWcSFtjGoQr6nMUxawWEXKhrnI481pJbE66XHjWl1dtU4JbRPZJNDeUBt0Zpr2hXu-UBlPj8ozCbcldwXG8hV3/s1200/image_2025-11-03_08-35-04%20(2).png

លើកនេះ Jin មានឆាកសហការពិសេសជាមួយ V និង Jimin ដែលពួកគេទាំងបីបានជ្រើសរើសសម្តែង «Spring Day» ដែលជាបទចម្រៀងល្បីមួយរបស់ BTS។ ការសម្តែងមិនត្រូវបានគេហាត់សមទេ ប៉ុន្តែជាអំណោយភ្លាមៗពីសមាជិកដល់អ្នកគាំទ្រ។ យ៉ាងណាមិញ នៅពេលវីដេអូនៃការសម្តែងបានល្បីពេញបណ្ដាញសង្គម ប្រតិកម្មរបស់ទស្សនិកជនមិនសូវជាវិជ្ជមានប៉ុន្មានទេ។ មនុស្សជាច្រើនបានបញ្ចេញមតិថា Jimin, Jin និង V ច្រៀងផ្ទាល់ បំផ្លាញបទចម្រៀងដ៏រំជួលចិត្តនៃបទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh73rT-NFAQCKo8lv6bGO5FohlOZpP9o1Ddj7r9p54gh2OCR_wePy2jh9_v7IN0zEl3J2kccb4BS6e-ZW2P2HXYlUxFFZFEwM8zyoz_M79xrd83ZZEkVm5QVp5AkJW8HafnLJMGL3gowhXbUhnPYQL5Rqe0RlhOKz2484k1aXtCb1LRHx3Z2NJkzNywDoD/s925/image_2025-11-03_08-35-04.png

យ៉ាងណាមិញ ក្រុមអ្នកគាំទ្របាននិយាយការពារសមាជិកក្រុម ដោយសង្កត់ធ្ងន់ថា នេះគ្រាន់តែជាដំណាក់កាលភ្លាមៗ ហើយធ្វើឡើងជាពេលវេលាដ៏ស្មោះស្ម័គ្រសម្រាប់អ្នកគាំទ្រ មិនមែនជាឆាកផ្លូវការនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនបានបញ្ឈប់រលកនៃការរិះគន់រីករាលដាលយ៉ាងឆាប់រហ័សនោះទេ ដោយមានការបង្ហោះជាច្រើនបានចំអកឱ្យការច្រៀងផ្ទាល់ និងចោទសួរពីសមត្ថភាពច្រៀងបច្ចុប្បន្នរបស់ក្រុម។ ដើម្បីការពារ idol របស់ពួកគេ អ្នកគាំទ្ររបស់ V បានផ្សព្វផ្សាយវីដេអូរបស់ V សម្តែង «Love Me Again» នៅឯការប្រគំតន្ត្រីរបស់ Jin ។ បង្ហាញថា តារាប្រុសរូបនេះ នៅតែសម្តែងបានយ៉ាងរលូន ជាមួយនឹងបទចម្រៀងដែលរៀបចំទុកជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXWodenOvZ8jezauPg8Z2ggfH95rS80_Qk6_T4jPIADrfrtfBcGVzszn9nwAGu2TXbizgcyjwxZok-o4O8Jcp1Oa__5IOkowh1-XCcotZLZFE0_d9rOdR97vzH3B-5iyS3E8DS9wq8FSDeWdx2-OkzWjRpqtGgJbXrZGLe8OfRT40cAUP-m_gJtT3giZj/s1280/image_2025-11-03_09-57-43.png

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន News1 ដំណើរទេសចរណ៍ទោលដំបូងរបស់ Jin បានកត់ត្រាការលក់គួរឱ្យចាប់អារម្មណ៍។ ការទៅទស្សនាទីក្រុងចំនួន៩ដែលមានកម្មវិធីសរុបចំនួន ១៨ដំណើរកម្សាន្តនេះបានចូលទៅក្នុងការប្រគុំតន្ត្រីទេសចរណ៍កំពូលទាំង ២០ របស់ Pollstar ដែលជាប់ចំណាត់ថ្នាក់ទី ១៤ ជាមួយនឹងប្រាក់ចំណូលជាមធ្យម ២.៧៤លានដុល្លារក្នុងមួយទីក្រុង។ នេះត្រូវបានគេចាត់ទុកថាជាស្នាដៃខ្ពស់បំផុតរបស់សិល្បករទោលអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80JqOFR1DG9teADkNvYrd4a4grRsLqzyfQaTkgHRexQ5dm3XewPl9NoJSoK29TMJ5at5VlRtKba7Pvt-Es4iZiHPQI21Ju3LMVS_7fT6bCmofOJv7XA-FHAK55EBFAIRgUHx1HfG9ZSzxmh7v_Yf2fuyPTJh58U2Zb_qP8xMdqV6CqPwdvVuNPzNJSaZZ/s1000/image_2025-11-03_09-57-44.png

Jin ក៏បានជាប់ចំណាត់ថ្នាក់ទី ៩ នៅលើតារាង Billboard Monthly Top Tours ជាមួយនឹងប្រាក់ចំណូលសរុប ៣២.៥ លានដុល្លារដែលជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ដំណើរទេសចរណ៍ទោលដំបូងរបស់ខ្លួន។ Jin ក៏បានបង្កើតប្រវត្តិសាស្ត្រ Kpop នៅពេលដែលលោកបានក្លាយជាសិល្បករទោលជនជាតិកូរ៉េដំបូងគេដែលបានសម្តែងនៅ O2 Arena (ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស) មានទស្សនិកជនច្រើនជាងគេសម្រាប់តារាចម្រៀងកូរ៉េនិងជាសិល្បករទោលកូរ៉េដំបូងគេដែលលក់សំបុត្រដាច់នៅ American Airlines Center៕

កងទ័ពថៃប្រាប់ឱ្យពលរដ្ឋមានទំនុកចិត្តលើការចល័តអាវុ.ធធុនធ្ងន់ទាន់ពេល បើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈ.ប់បា.ញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជា៣ដំណាក់កាល ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រឱ្យកងទ័ពខ្លួនដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែនទេ ដោយសារបារម្ភពីកម្ពុជាមិនស្មោះត្រង់ ។

ក្រោយពីពលរដ្ឋបង្ហាញក្តីបារម្ភ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វិនឆ័យ ស៊ុវ៉ារី បាននិយាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យពលរដ្ឋមានទំនុកចិត្តលើកងទ័ពអាចចល័តអាវុ.ធធុនធ្ងន់ទាន់ពេលវេលា ប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល ។ អ្នកនាំពាក្យកងទ័ពថៃក៏បានបញ្ជាក់ថា TMAC នឹងបន្តបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ទល់មុខច្រកព្រំដែនជប់គគី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) បើទោះមានព័ត៌មានកងទ័ពកម្ពុជារារាំងការចូលសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដោយ ។

លោក វិនឆ័យ ស៊ុវ៉ារី បាននិយាយពីពលរដ្ឋថៃមួយចំនួនបារម្ភពីកងទ័ពថៃកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ទៅកាន់បន្ទាយវិញនៅខេត្តលបបុរី ដែលមានទីតាំងនៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃថា កងទ័ពថៃនឹងអាចចល័តអាវុធមកកាន់តំបន់ព្រំដែនទាន់ពេលវេលា ករណីកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល ។ រីឯសារព័ត៌មានថៃរាយការណ៍ពីកងទ័ពកម្ពុជារារាំងមិនឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលសង្កេតការណ៍ការបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញសាយតាគូ ស្រុកបានក្រួត ខេត្តបុរី គឺតាមការត្រួតពិនិត្យឃើញថា មជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) នៅតែបន្តបោសសម្អាតមីនតាមផែនការ ទោះជាកម្ពុជាកំពុងរង់ចាំបទបញ្ជាពីថ្នាក់លើក្តី ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា កងទ័ពបូព៌ាបានរាយការណ៍ពីការបោសសម្អាតមីនរបស់ TMAC នៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ដោយភាគីថៃចាប់ផ្តើមបោសសម្អាតមីនតាមផែនការតាំងពីថ្ងៃទី២៨ ខែតុលា ។ បច្ចុប្បន្ន TMAC បានបោសសម្អាតមីនប្រមាណជាង៧% នៃផ្ទៃដីសរុប ប៉ុន្តែកាលពីថ្ងៃទី៣០ ខែតុលា ពេលភាគីថៃកំពុងបោសសម្អាតមីន ក៏មានបញ្ហារារាំងពីកងទ័ពកម្ពុជា ហើយភាគីថៃបានចរចារួចហើយ ។

លទ្ធផលការចរចា គឺកងទ័ពកម្ពុជាសុំឱ្យភាគីថៃបោសសម្អាតមីនតែក្នុងទឹកដីថៃ និងកុំរាយបន្លាលួស ប៉ុន្តែអាចកំណត់សញ្ញាសម្គាល់បាន ខណៈកងទ័ពកម្ពុជាពុំទាន់អាចដោះមីនលើទឹកដីរបស់ខ្លួនបានដោយសារមិនទាន់ទទួលបញ្ជាពីថ្នាក់លើ ។ បន្ទាប់មក នៅថ្ងៃទី១ ខែវិច្ឆិកា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃបានចុះពិនិត្យមើលការបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ហើយថៃក៏រាយការណ៍ពីលទ្ធផលបោសសម្អាតមីន និងការរារាំងរបស់កងទ័ពកម្ពុជាទៅកាន់ក្រុម AOT ។

កម្ពុជា-ថៃឯកភាពកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា ៣ដំណាក់កាល រួមមាន ៖
-១ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
-២ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង
-៣ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

គួរបញ្ជាក់ថា ការឯកភាពគ្នាកែសម្រួលអាវុធ និងយុទ្ធោបរណ៍ធុនធ្ងន់ គឺមានគោលបំណងផ្តល់ទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្ពោះទៅរកសន្តិភាពនាពេលឆាប់ៗ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនមិនគាំទ្រឱ្យកងទ័ពខ្លួនដកថយអាវុធធុនធ្ងន់ ឬដកកងកម្លាំងចេញពីព្រំដែនទេ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ ដោយពួកគេចោទប្រកាន់កម្ពុជាមិនស្មោះត្រង់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងដកអាវុធ ៕

សមយុទ្ធយោធា រវាងកម្ពុជានិងអាមេរិក នឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនៅកំពង់ផែរាម

0

ក្រោយខកខានអស់រយៈពេលជិត១០ឆ្នាំ! សហរដ្ឋអាមេរិក និងកម្ពុជា នឹងចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធាសំខាន់ៗ ដើម្បីធ្វើឲ្យមានភាពកក់ក្តៅក្នុងទំនាក់ទំនងទ្វេភាគី ក្រោយមានការចុះហត្ថលេខាគាំទ្រសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា-ថៃរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការបញញជាក់របស់លោក Pete Hegseth រដ្ឋមន្រ្តីនៃនាយកដ្ឋានសង្រ្គាមនៃសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT6c4f0OS3yZDr58_1N5ObrOgZoKGq3B2zBNvtuHqLPnGy8uTyxCgjUczIlBKlwU_7-7EkewOL7OOo-MVVnNhCrOPYxS-_AIvcSh97eQUmwGa3GIJjIbLzwfIpvJjDQ8dOmpyRWOmgJ7oaP3MvqLASszuR11Q03dVD4wCUi9fMWN8VLyvUTvSSXGa5Ce1/s1242/photo_2025-11-03_12-01-16.jpg
តាមសេចក្តីរាយការណ៍របស់កាសែត The Straits Times ចេញផ្សាយថ្ងៃទី១វិច្ឆិកា បង្ហាញថា សហរដ្ឋអាមេរិក និង កម្ពុជា បានព្រមព្រៀងគ្នារៀបចំ«សមយុទ្ធ»រួមគ្នា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoQXD4H7n6pVOjdFXoKH5mv7c81-mRgiDuggy66-13SrEzHYHxbBLs1T95ov69YIHfvgk89Mv51WqQcCJvFHLdrY83qr8cy48dxRihjozP-ah_sevU0R469l4DbYweHL4_sVZzLEUaC_GGmgtE9UPCb5JhlJGBNnrBLk0PBCxvgPUTAy87rxxR9PYyBhR/s640/photo_2025-11-03_12-01-15.jpg
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រកាសពីការរៀបចំឡើងវិញនៃសមយុទ្ធ «ឆ្មាំអង្គរ» ឬ Angkor Sentinel បន្ទាប់ពីបានពិភាក្សាជាមួយប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា អំពីផែនការទស្សនកិច្ចនៅកំពង់ផែរាមដោយនាវារបស់អាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JFRfkWa1sjGImNlhBIGCx5G3aDLy8bkP6P4CE9jm2R8bNMw3oxuJCNnw_Lf8IxIePbk1SHCjIiVufDzX33KKXfBZBpH1l9ySy7wuiwJo3Ufe9qwPsDYYj884va7lTaEm3QgEA1Ksk6hoHDmSPeQTO_Djx4yg8LuTWqz-DwQJ4b080uBOjIfwm7j7zpM5/s850/photo_2025-11-03_12-01-15%20(4).jpg

គួររម្លឹកថា លំហាត់សឹកនានារវាងកម្ពុជា និងអាមេរិក ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០១៧មក ដោយកាលណោះអាមេរិកបានរិះគន់កម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងលទ្ធិប្រជាធិបតេយ្យដែល មានការថយចុះជាបន្តបន្ទាប់។ ក៏ប៉ុន្តែទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ហាក់កំពុងបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីការចូលមកជាថ្មីនៃនាវាចម្បាំងរបស់អាមេរិកនៅកំពង់ផែក្រុងព្រះសីហនុ ជាទីដែលនាវាចិន និងបណ្តាប្រទេសផ្សេងៗទៀតបានចូលសំចត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_v07JrM3qpm_PxvFW5FrgJU28Y3yzEYgQC_wOq_FEEQCswt8fj1FV_mEF73Pc3qer0D-AcGAssq9UJyY4U4Ir8s18U3kvvzghlti0YzkeksqL0KoVtpWkszrnLdfTZe1830vM_1XYMxd5uFGCoo-pyJdCoRukzuBI9rzBSH8lIGSbbz3lYbf3rEsmFe4/s1098/photo_2025-11-03_12-01-15%20(3).jpg
បើតាមប្រសាសន៍របស់លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា ការបើកឲ្យមានឡើងវិញនូវសមយុទ្ធរួមគ្នានេះ គឺជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងកម្ពុជា អាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT1hqChYlxkjm8Y3C687smt9-9n0bo3qhWVD7Lf7hdKP0OpcbepRU25gN_pzKWLvfwtXQ0eN_xdi0RtSNb1vsNjoCNO4ChG7wBX7j0SdE4plHEmDe_TkzQFcdcjgARUACeGfNSeEALJvW0XuG7AhpvtrP6RZsv8uhgcU1CYEXINCSUn3jKcMgbTzmqn-FV/s750/photo_2025-11-03_12-01-15%20(2).jpg

លោកបានបន្ថែមថា ផ្តើមចេញពីការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា អាមេរិក និងកម្ពុជា អាចសម្លឹងទៅមើលកិច្ចសហការក្នុងវិស័យផ្សេងទៀតឲ្យបានស៊ីជម្រៅ ដូចជាការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយអាមេរិក គួរមិនយកពន្ធលើទំនិញកម្ពុជា និងការពង្រីកដើមទុនរកស៊ីរបស់អាមេរិកនៅកម្ពុជាជាដើម។ តាមលោក គិន ភា វ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ ក៏គួរពិនិត្យលើលទ្ធភាពនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលជាផ្នែកសំខាន់មួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពស្និទ្ធស្នាលថែមទៀត៕

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យឈ្មួញជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

0

ថ្មីៗនេះ បញ្ហាតម្លៃស្រូវលក់បានតម្លៃថោក បានក្លាយជាបញ្ហាចោទនៅលើបណ្ដាញសង្គម ខណៈកសិកររអ៊ូបាត់បង់ចំណូល និងខាតដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhba_f5jEkcTWO7qYmmE03Hl-BB9kCLmGy-lr_MHt29cb-cf5U8BtuYmKUqPWNYfdQubC8S16xX3_uFiK-TJ1kLaFkrYIEhMMz3QxJY69YhzjP020GI2E6sj9hJg5sk_5NXojZSTxPkrojOjVhPIpHUOUN0gVqke4k8wqI1yzI12z1_cvFZ1JJYPrE_ui1w/s1280/image_2025-11-03_11-11-11.png
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានស្នើឱ្យឈ្មួញជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl4wntr6qm9fx7Pc_kRSNnEe4HohwIuUPNUXldUBJroeaqFjl9k3mXUQm1A9sUB-bhtJ2qdb_j6nW4U_Ah9Y95KlkPaCfVkb5VAFW6cALGJjM74CPqcYTEQ0AcR4f85zvlolqoS4YHthcW1EdK6Bz3TDJW2vsu7XGhad9od-9t4THch9rYLHAO4B6_pol/s1280/image_2025-11-03_11-11-12%20(2).png

តាមរយៈសំណេនៅលើគេហទំព័រផ្លូវការរបស់ឯកឧត្តម ឌិត ទីណា បានលើកឡើងថា៖”ខ្ញុំបានឃើញ ហើយក៏សូមអរគុណបងប្អូនលើបណ្ដាញសង្គមដែលជួយចែករំលែកអំពីបញ្ហាតម្លៃស្រូវរបស់ប្រជាកសិករយើង។ យើងត្រូវប្រែក្លាយការអាណិតអាសូរនេះទៅជាសកម្មភាពជាក់ស្ដែង ដើម្បីយើងចូលរួមជួយដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករយើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_no2IUF8N9SgwTJdu6Pv9FF8tkBh78w4wqdbKTPucl1ioO_3bK_XA7VMUTPatyQLEF-qOdwlfSAdYKeTvmr8ZNeOX_rOyqj_CH6Mxnzy2542JwyhXAeHVWzLsZdwgtg6D14uPNN3UoywBmGK31WGFYHEipuMABJyckKaHoj5qP4-wq9us2LpnARLtrfC/s1280/image_2025-11-03_11-11-12.png
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ ក៏បានអំពាវនាវឱ្យម្ចាស់ដេប៉ូជីថ្នាំជួយពន្យារការទូទាត់សងជំពាក់ និងម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiULBQ079r8geAMBS3l8t4iCTiNk5yBCu66yjNMn19EnFeDJJIEr0zWXJPsTs96cE72QgD5oletkUYCy4sPyBr2kvP_x2JxaJLfDDtrLsZknhrnt9WmUGX86jpGBysaBj92HL4ppCGrDZIYb9R75aLdJxi6RhERc-ceIC_Br8xlV-hDKGJOZHEZ7v0z_pGU/s1280/image_2025-11-03_11-11-14.png
ក្រៅពីនេះ ឯកឧត្តម ក៏ស្នើឱ្យជួយទិញអង្ករ និងគាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍ផងដែរ៕

 

អាមេរិកនឹងដំឡើងពន្ធទំនិញចិនម្តងទៀត បើចិនក្រឡាស់សម្តីនិងនៅតែរឹតបន្តឹងការនាំចេញរ៉ែកម្រ

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នឹងដំឡើងពន្ធទំនិញនាំចូលពីចិនម្តងទៀត បើរដ្ឋាភិបាលក្រុងប៉េកាំងក្រឡាស់សម្តី និងនៅតែរឹតបន្តឹងការនាំចេញរ៉ែកម្រ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិកបានជួបគ្នាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ដើម្បីចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png

រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែតុលា ថា នឹងផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងបច្ចេកវិទ្យារ៉ែកម្ររយៈពេល១ឆ្នាំ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានសម្ភាសន៍ជាមួយសារព័ត៌មានដោយបង្ហាញក្តីបារម្ភពីរដ្ឋាភិបាលចិនតែងតែមិនអនុវត្តតាមការសន្យារបស់ខ្លួនជាច្រើនលើក និងគ្មានភាពស្មោះត្រង់ ។ លោកថា មានការជីកយករ៉ែកម្រនៅប្រទេសជាច្រើន រួមទាំងអាមេរិក ប៉ុន្តែចិនជាអ្នកគ្រប់គ្រងផ្តាច់មុខលើការកែច្នៃរ៉ែទាំងនេះសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

ចិនផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី៣០ ខែតុលា កន្លងមក នៅកូរ៉េខាងត្បូង ។ ទោះយ៉ាងណា វិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រនាពេលកន្លងមករបស់រដ្ឋាភិបាលចិននឹងអនុវត្តបន្តទៀត ប៉ុន្តែតាមកិច្ចព្រមព្រៀង និងមិត្តភាពរវាងមេដឹកនាំមហាអំណាចទាំងពីរ លោក Scott Bessent រំពឹងអាមេរិកនឹងអាចពឹងពាក់លើរ៉ែកម្រចិន បើចិនក្រឡាស់សម្តី អាមេរិកនឹងដំឡើងពន្ធទំនិញចិនម្តងទៀត អាមេរិកមិនចង់ទាញយកផលប្រយោជន៍ពីចិនទេ ប៉ុន្តែចង់កាត់បន្ថយបញ្ហាប្រឈម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកអាណត្តិមុនធ្វេសប្រហែសក្នុងការបំពេះតួនាទី ដែលបណ្តោយឱ្យចិនប្រមូលផ្តុំ និងរៀបចំយុទ្ធសាស្ត្ររ៉ែកម្រជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើឱ្យអាមេរិកគេចផុតពីបញ្ហានេះដែលចិនមានប្រៀបជាងអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NqlU0Kknvc9D8UUEoArWkt3nZVqq1a9VkfHTivHPFpEWG-7EoSZ1LEoefgz1u1C-sQIewMALBYF_nvnSEXu4-z57Ufl-OzJl2pz7YmX-w0D4-YGJ5v1JabRwVGSVuciLJwEfbE4Ffv0DGJMtPnmCO321ARO8g2XVvlWdxddluqzsgs0T_VHNkAo3-WfI/s1024/photo_2025-11-03_11-34-11.jpg

កិច្ចព្រមព្រៀងរវាងអាមេរិក-ចិនដែលត្រូវបានប្រកាស ក្នុងនោះមានអាមេរិកនឹងទម្លាក់ពន្ធទំនិញនាំចូលពីចិន១០% មកនៅត្រឹមតែ៤៧% ហើយកិច្ចព្រមព្រៀងនេះក៏បានកំណត់ឱ្យចិត្តចាត់វិធានការផ្សេងៗដើម្បីរឹតបន្តឹងមិនឱ្យថ្នាំញៀន Fentanil ហូរចូលអាមេរិក ដោយសារវាជាថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំងបណ្តាលឱ្យពលរដ្ឋអាមេរិកបាត់បង់ជីវិតរាប់ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមទាំងជប៉ុន ស្របពេលអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏ដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ៕

អង់គ្លេស បណ្ដេញព្រះអង្គម្ចាស់មួយអង្គចេញពីខ្សែរាជវង្ស ក្រោយជាប់ពាក់ព័ន្ធនឹងរឿងអា.ស្រូ.វផ្លូវ.ភេ.ទ

0

ចក្រភពអង់គ្លេស៖ ស្ដេច Charles III ដែលជាព្រះមហាក្សត្ររបស់ចក្រភពអង់គ្លេសបច្ចុប្បន្ន បានដកងារជាខ្សែរាជវង្ស និងឋានៈគ្រប់បែបយ៉ាងទាំងអស់ពីព្រះអង្គម្ចាស់ Andrew ជាព្រះអានុជបង្កើតរបស់ទ្រង់។ ការអនុវត្តច្បាប់ដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមកនេះ កើតឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Andrew ជាប់ពាក់ព័ន្ធនឹងរឿងអា.ស្រូ.វដ៏ធំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្សែរាជវង្សនៃចក្រភពអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7kguYrLAdK1Zc9PmMpfoGUYNOuSX6AwudIH11q4jUooCe5kCGbEt1l5odAKzKJjQwFKAXG3p5DI_6g_dd-o28y6KCnX9nJcrjg9q3azqA-JPIG1pFfSJPzP9aLu8m58WtIli_zWrHQlp1x-wTTVXxRv0Xk5WB3AdKhkTdp0mOo0-QbsJ3n7U-5sSFQzKK/s1280/photo_2025-11-01_16-04-00.jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ BBC នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រះអង្គម្ចាស់ Andrew ដែលជាបុត្រាមួយអង្គរបស់ម្ចាស់ក្សត្រី Elizabeth នឹងលែងត្រូវបានគេទទួលស្គាល់ថាជាព្រះអង្គម្ចាស់ ឬជាព្រះរាជបុត្រាក្នុងចំណោមងារផ្សេងទៀត ទៀតហើយ។ ផ្ទុយទៅវិញ ព្រះអង្គនឹងក្លាយជាមនុស្សសាមញ្ញាធម្មតា ដែលមានឈ្មោះថា Andrew Mountbatten Windsor។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiykrbcRM0DS20MyZxhtvnoSwilj_I8T87b9VdJUsixrR2oZ4kZI6qYLWtqda79eTH-5IElDTseiQLghby0xpRG0nqXICwFEr2Ak72JJbrPaK2aVmT3lzEkkDckwInMgBk4ziKujfz5smXvz71cOgf_U_gCFIcf9nXL-b23B7skqA0Q7z4T9YV3eTkfYezr/s900/photo_2025-11-01_16-04-00%20(2).jpg
ការសម្រេចចិត្តរបស់វិមាន Buckingham របស់ចក្រភពអង់គ្លេសក្នុងការដកហូតងាររាជវង្ស និងឋានៈយោធាទាំងអស់របស់លោក Andrew ធ្វើឡើងក្រោយពេលគេរកឃើញថាលោកមានទំនាក់ទំនងជាមួយ Jeffrey Epstein ដែលជាឪយ៉ែមនៅក្នុងសង្គមអភិជនដ៏មានឥទ្ធិពល។ រឿងអាស្រូ.វរវាងលោក Andrew និងលោក Epstein បានជំរុញឲ្យសាធារណជនដាក់សម្ពាធលើព្រះបរមរាជវាំងឲ្យចាត់វិធានការផ្នែកច្បាប់កាន់តែខ្លាំងឡើង ដោយចោទប្រកាន់ព្រះអង្គពីបទប្រព្រឹត្តខុសផ្លូវ.ភេទ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីមួយនៅសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQPWIUglPW5nBbvEh6aUH_80jmJ2gh11d-8eH14mZOoh54plDp3c93vedzpAfkXkOQVwC0TYiOeD2h72fSB0aKGwF1OYvAUs7vGUyUlgAsJpLPJjYF-nSB8uylxAkLoAreIvIe_-vnqRUlE50RDxSQ8NS0JSLYnEH7sdnuMd4yt1DzdwbLTw_JCQ8cqxO/s750/photo_2025-11-01_16-03-59.jpg

គួរជម្រាបថា លោក Andrew Mountbatten-Windsor ដែលត្រូវបានគេស្គាល់ថាជាអតីតព្រះអង្គម្ចាស់ Andrew ចាប់ពីពេលនេះតទៅ គឺជាបុត្រាទីពីររបស់ម្ចាស់ក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philipកើតនៅឆ្នាំ 1960។ លោកធ្លាប់មានងារជា Duke of York និងបានបម្រើការនៅក្នុងកងទ័ពជើងទឹករាជវង្ស មុនពេលទទួលភារកិច្ចកាន់ការងាររបស់រាជវង្ស។ ទោះជាយ៉ាងណា លោកបានបាត់បង់ងារជារាជវង្ស និងតួនាទីសាធារណៈទាំងអស់របស់ទ្រង់នៅឆ្នាំ 2025 ដោយសារតែទំនាក់ទំនងរបស់ទ្រង់ជាមួយមេជួ.ញដូរផ្លូវភេ.ទ Jeffrey Epstein និងភាពចម្រូងចម្រាសផ្នែកច្បាប់ពាក់ព័ន្ធជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCS0ubVZ42mOLSntMoakkduIy98l_F1LuVQ5qzpSTXFUC78-9k6Q99_tt1wjDXJPcEbX8oWOGG1NPjlqX3zNbaDnFKWrAJ1HQ5sX2OjWcT-JmoXh42u3PCBl-m1aPF_s89-KZr8JZp_mJeMn8awa8rrQqoYDEqqinCNkhmlmKUcP_TJVEmW1EAza9kJBsu/s1200/photo_2025-11-01_16-03-59%20(2).jpg

ការដកលោក Andrew ចេញពីខ្សែរាជវង្សបានបង្ហាញពីវិធានការវិន័យដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មានប្រឆាំងនឹងរាជវង្សជាន់ខ្ពស់ នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសសម័យទំនើបនេះ។ ការផ្លាស់ប្តូរនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តព្រះមហាក្សត្រ និងមន្រ្តីជាន់ខ្ពស់អង់គ្លេស ក្នុងការការពារកេរ្តិ៍ឈ្មោះរបស់រាជាធិបតេយ្យ ចំពេលមានការត្រួតពិនិត្យកាន់តែខ្លាំងឡើង និងការទាមទារឱ្យមានការទទួលខុសត្រូវ៕

ពលរដ្ឋសុរិន្ទកើតទុក្ខមិនសុខចិត្តនឹងកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របី និងណាត់គ្នាទាមទារយកប្រាសាទនៅថ្ងៃទី៧ ខែវិច្ឆិកា

0

ទោះជាកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ហើយប្រទេសទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាលដើម្បីកសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនកើតទុក្ខមិនសុខចិត្ត និងស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលយល់ព្រមចុះហត្ថលេខាសន្តិភាព ទាំងដែលថៃមិនទាន់ដណ្តើមបានទឹកដី និងប្រាសាទរបស់កម្ពុជា ។

ពលរដ្ឋខេត្តសុរិន្ទកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំងដែលកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របីមកគ្រប់គ្រង និងខឹងសម្បារលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលនិយាយថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅព្រំដែនខេត្តស្រះកែវ បើចង់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺពលរដ្ឋថៃក៏ត្រូវរុះរើលំនៅឋានដែលសាងសង់លើទឹកដីកម្ពុជាដែរ ដើម្បីយុត្តិធម៌ទាំងសងខាង ។ ពលរដ្ឋសុរិន្ទមិនព្រមដាច់ខាត ហើយនឹងធ្វើគ្រប់វិធីដើម្បីដណ្តើមប្រាសាទតាក្របី ដោយពួកគេបានណាត់គ្នាទាមទារយកប្រាសាទនេះនៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី២ ខែវិច្ឆិកា ពលរដ្ឋថៃនៅព្រំដែន ជាពិសេស ពលរដ្ឋសុរិន្ទ មិនយល់ព្រមដាច់ខាតដែលកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របីមកគ្រប់គ្រង និងខឹងសម្បារនាយករដ្ឋមន្ត្រីថៃដែលនិយាយថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជា ។ បើទោះជាសុរិន្ទ គឺជាអតីតខេត្តរបស់កម្ពុជាដែលត្រូវបានថៃដណ្តើមយកទៅ ប៉ុន្តែពលរដ្ឋសុរិន្ទគាំទ្រថៃ១០០% និងញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមដណ្តើមប្រាសាទតាក្របី ពីព្រោះបើមិនធ្វើសង្គ្រាម ថៃគ្មានថ្ងៃដណ្តើមបានប្រាសាទទេ ។

ពលរដ្ឋថៃនៅព្រំដែន អ្នកស្រី អើយ រ៉ាក់សាក់ប្រាខូន អាយុ៦៩ឆ្នាំ សោកស្តាយយ៉ាងខ្លាំងដែលកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របីរបស់កម្ពុជា និងកាន់តែខឹងសម្បារខ្លាំងឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី Anuti និយាយថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅព្រំដែនខេត្តស្រះកែវ និងឱ្យចាកចេញពីទឹកដីកម្ពុជា រដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឱ្យរស់នៅ ។ អ្នកដឹកនាំនិយាយបែបនេះ ខ្លួនមិនអាចទទួលយកបានទេ ខណៈពលរដ្ឋនៅព្រំដែនផ្សេងទៀតក៏ចង់ឱ្យថៃគ្រប់គ្រងប្រាសាទតាក្របីដែរ ថែមទាំងចោទប្រកាន់កងទ័ពកម្ពុជាល្មើសអធិបតេយ្យថៃ ។

នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ អ្នកស្រីចង់ចូលរួមជាមួយពលរដ្ឋសុរិន្ទដែលណាត់គ្នាទាមទារប្រាសាទតាក្របី ប៉ុន្តែបើមានធុរៈមិនបានទៅចូលរួម អ្នកស្រីនឹងទិញទឹកបរិសុទ្ធផ្តល់ឱ្យក្រុមតវ៉ា ។ បើអនាគត កងទ័ពថៃប៉ះទង្គិចគ្នាជាមួយកងទ័ពកម្ពុជាម្តងទៀត ពលរដ្ឋសុរិន្ទនឹងរួមកម្លាំងជាមួយកងទ័ពថៃប្រឆាំងកម្ពុជា ដោយស្ត្រីរូបនេះចោទប្រកាន់កម្ពុជាពុំអាចទុកចិត្តបាន និងមិនអនុវត្តតាមការព្រមព្រៀង ព្រមទាំងផ្តាំផ្ញើទៅនាយករដ្ឋមន្ត្រីថៃរកវិធីដណ្តើមប្រាសាទតាក្របី ។

ដូចគ្នានេះ ពលរដ្ឋថៃផ្សេងទៀតថា ប្រាសាទតាក្របីជារបស់ថៃ ប៉ុន្តែពេលនេះ កងទ័ពកម្ពុជាគ្រប់គ្រងដែលធ្វើឱ្យពលរដ្ឋថៃមិនបានឡើងលើប្រាសាទ ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលថៃទាមទារប្រាសាទតាក្របីពីកម្ពុជា ។ ពលរដ្ឋថៃម្នាក់ឈ្មោះ អ ផៃរ៉ាត់ បានបង្ហោះសារក្នុងបណ្តាញសង្គមពីការប្រមូលផ្តុំពលរដ្ឋថៃទាមទារប្រាសាទតាក្របីនៅថ្ងៃទី៧ ខែវិច្ឆិកា ដោយជួបជុំគ្នានៅសាលារៀនខូកតាខៀន ព្រមទាំងមានការច្រៀងចម្រៀងស្នេហាជាតិផងដែរ ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានថៃបានសួរនាំលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ ពីបញ្ហាប្រាសាទតាក្របី ប៉ុន្តែលោកមិនបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មានទេ ។ ភាពស្ងាត់ស្ងៀមបែបនេះធ្វើឱ្យពលរដ្ឋថៃសន្និដ្ឋានថា លោក វីរៈយុទ្ធ ក៏មានបំណងមិនខុសពីពួកគេ គ្រាន់តែមិននិយាយពីកិច្ចការកងទ័ព ដែលត្រូវលាក់កាណ៍ជាអាថ៌កំបាំងមិនឱ្យបែកធ្លាយ ៕

អាមេរិក គំរាមវាយប្រហារចូលប្រទេសនីហ្សេរីយ៉ា

0

លោក ដូណាល់ ត្រាំ បានគំរាមដាក់ទ័ពវាយប្រហារប្រទេសនីហ្សេរីយ៉ា ក្រោយពីមានការសម្លាប់រង្គាលគ្រិស្តសាសនិក ពីសំណាកក្រុមភេរវករឥស្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2GnqlkaQgjFFjDyw1eFfTIkbimTssclFerJyAR3vBqq2Nfoc6EJyFEcrBH9KgPkbjvsNYrjW9CANeoGb8-idN7-HMIkyIeXk6UX_1ly7rFh43UYbH2CT41vr-A3PR8o_nuuaPDvTgx063-KYwjMdBSkHo_eOyU-MtLWLpGTwFXwLME2jIuf7QhOZuArY/s2000/image_2025-11-03_09-41-51.png

ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖”ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា មិនអើពើលើការសម្លាប់គ្រិស្តសាសនិកទៀតនោះ អាមេរិកនឹងធ្វើអន្តរាគមន៍យោធា និងបញ្ឈប់ជាបន្ទាន់នូវជំនួយឧបត្ថម្ភទាំងអស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-L6XZJdAL7qCg5phS1rMQEbhR-zFoqIXbQtHhc4p_7zCp9ZgJboaw6tshF3sBI8yUdMElkKa8S6bchYYmMUTdiZH3bJ5HjXunDudxx-nQFlIuazuHOHJghMOFaIXSBmwSrxMfgnC6OTu6e0HYlNgGfikgmCFJ5_t1zcHYcLhVoGujgTuDdm3m8sU0P1y3/s1280/image_2025-11-03_09-41-45.png

សហគមន៍គ្រិស្តសាសនិកនៅភាគឦសានប្រទេសនីហ្សេរីយ៉ា តែងតែរងការវាយប្រហារជាញឹកញាប់ ពីសំណាកក្រុមភេរវករឥស្លាម Boko Haram និង Islamic State West Africa Province (ISWAP)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0jSDFZGchkNuoDhyphenhyphenP2zQSg06V6fpMYUE-4MgO5URjNaRyAOGxmgPNEqFCgKglXpz_Z4uezfDK_IzIONwu__SmOMm0OWvQMmwru_Jr0c-3y2Re6ms10VFIWAOoZ7VnfY46qaxgl55hwHu8ZUPM5lSC1PgAOwhmhWgwXHAVePxc9vBMmwnkFn68908ppXun/s770/image_2025-11-03_09-41-45%20(2).png

ក្រុមទាំង២នេះ តែងបើកការវាយប្រហារសម្លាប់មនុស្ស និងបំផ្លាញព្រះវិហារជាច្រើន រហូតឈានដល់សភាអាមេរិកយល់ឃើញថា ជាការប្រល័យពូជសាសន៍គ្រិស្តសាសនិកនៅហ្សេរីយ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-FtM_8ZHjhIu5vkYlChYHGJm3TCfMSpHKDM4k_ZOBqDCJUweq_U10KR36imBp3aaB5fCD88lpC7fImWdXhWPHC2B3TB8UaG6aq1ou29UuKTjezvbjBSGU8ajKTSPvo6u_EiE4NzVkW7l6HPDSfHsK5T9cGlTCajqzlGjlCqYwpEsKtw0iw-_cfR27lLc_/s1280/image_2025-11-03_09-41-54%20(2).png

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៥ គ្រិស្តសាសនិកប្រមាណជា ១២៥ ០០០នាក់ ត្រូវបានសម្លាប់នៅនីហ្សេរីយ៉ា៕

នាយករដ្ឋមន្រ្តីថៃ ប្រកាសផ្ដល់សិទ្ធិឲ្យពលរដ្ឋជាអ្នកសម្រេចចិត្តលើការបើកព្រំដែនជាមួយកម្ពុជា

0

ទីក្រុងបាងកក៖ លោក អនុទីន ឆាន់វីរៈគុល បានបញ្ជាក់ថា ដរាបណាលោកនៅកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ នោះនឹងគ្មានការច្រកព្រំដែនជាមួយកម្ពុជាដោយគ្មានការអនុញ្ញាតពីសាធារណជនឡើយ។ លោកអនុទីន បន្ថែមថា រដ្ឋាភិបាលថៃនឹងមិនបើកព្រំដែនឡើងវិញនោះទេ បើកង្វល់ទាំងអស់ ជាពិសេសទាក់ទងនឹងសុវត្ថិភាព និងសុខភាពរបស់ពលរដ្ឋនៅតាមព្រំដែននៅតែមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3N-znRyKpwkWdbtb14nrK6pas7kAJ63fmNdf9qDVpFdibbMTHzV_rN_xOd9Nse3YKrY-tqwU0F5y0z_b05TU7hg6kOEnWkVLazVvchrardHZ0VDm7hfltNB88rd-iQ1uF-9pT4eOmpHvR45s30IioUihzTojkS79XnMLmbDly1Uktz1tC78x5Q3hsX_Z5/s900/photo_2025-11-01_11-46-16%20(2).jpg

យោងតាមសារព័ត៌មាន The Naipn ក្រោយវិលត្រឡប់ពីកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអនុទីន បានថ្លែងទៅកាន់អ្នកសារព័ត៌មានដោយបញ្ជាក់ពីជំហររបស់ខ្លួនថា ការសម្រេចចិត្តណាមួយ ក្នុងការបើកព្រំដែនថៃជាមួយកម្ពុជាឡើងវិញ នឹងត្រូវធ្វើឡើងបានលុះត្រាតែមានការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយសាធារណជន និងអាជ្ញាធរមូលដ្ឋានជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9zuchB4nw-keEb5x9rdyxtZO1K82Fy5Gijwvi-26y6k9pOta-i78OO2pRCEuSa_KQM-DB9dSBoCqDX5Lb3yNsAW1NM8hZKUMjUTpSHVOsPDW26Fb-B_kK2jkE8dfrBOGgPw3OcPR14FiX0T9zwUYiL-Ru6IVOgFRi4jyx78B5VsNpJmSU0emfgLItTTA/s1280/photo_2025-10-31_09-39-15%20(2).jpg

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើលោកនៅតែមានតំណែងក្នុងរដ្ឋាភិបាល នោះនឹងមិនមានច្រកព្រំដែនណាមួយ នឹងបើកឡើងវិញដោយគ្មានការយល់ព្រមពីសាធារណជនឡើយ។ រដ្ឋាភិបាលថៃត្រូវតែស្ដាប់ប្រជាពលរដ្ឋជាមុនសិន ហើយត្រូវធានាថា ការសម្រេចចិត្តបើកព្រំដែនឡើងវិញនឹងមិនបង្កហានិភ័យដល់សន្តិសុខជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7IGW4weOFL_wZvzh91Tyk4q2b6tD6eHCQNnGb5fjAGSQ4dkkF7GMPUKYyJPkbDFMddkW8msKRKHoML6HfMrw4_K1-aRUoN7uoNI6FCZum1Pm_bcaULBzv2t91xUL8MxZyvfn1zmFQ9lFuUWbT6FRQqA8zrXuPOA5XSgnywYTRDtihyphenhyphen_N4iNkVVp0Z-HWf/s750/photo_2025-11-03_08-58-08.jpg

គួររំលឹកថា កាលពីសប្ដាហ៍មុន លោក អនុទីន បានច្រានចោលនូវរាល់ពាក្យចចាមអារ៉ាមដែលចេញផ្សាយថា រដ្ឋាភិបាលថៃនឹងបើកព្រំដែនជាមួយកម្ពុជាឡើងវិញក្នុងខែវិច្ឆិការនេះ ដោយលោកបានអះអាងថា លោកមិនបានពិភាក្សាពីបញ្ហានេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1avWj4VwKJYL0wwdXeOksAFM3hmapUT_rxo77QRLOZBIFVtRa6M8Nm3-aEdp6NSGOrg7Qg9hBaZwn1ejpi9AB2DKGRGnJixsJDZpc_duK9HX0qoLWpvm35kfoti7Ey94wqpiPdCAZLYrKAUJL-5yDQVYsgsplnt3jdqpeA9fpYgPMd04oeGg8EcCQXAF_/s1024/photo_2025-11-03_08-58-07.jpg
ដោយឡែកបើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមកបានឲ្យដឹងថា ទាក់ទងនឹងការបើកព្រំដែនឡើងវិញ វាមិនមែនជារឿងអ្វីដែលស្មុគស្មាញឡើយ។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះថៃគ្រាន់តែបើកឡើងវិញដោយឯកតោភាគី នោះកម្ពុជានឹងធ្វើការបើកវិញដូចគ្នានៅប៉ុន្មានម៉ោងក្រោយ ដោយមិនចាំបាច់មានការចរចាអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQs2NmIsLhJnEo2V4lMXiin3d3MbgMMtW4c9_tWKn4r9pqqnRL0t5uhJ2BzJsrGsWMsQJEhRKUbKoOgFvhqeGhnAAwPI2FP_eJoB48-8Twv2ByDuH4F_a2n7pc0cJa-bHX8T8KfGON7hdN3F77FYmMFsMQJVkYaOOILn-2dPBjd3TVpT1tvwbZBJtlBjbD/s780/photo_2025-11-03_08-58-08%20(2).jpg

បើតាមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ដេត សុខឧត្តម បានកត់សម្គាល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្ត នោះថៃនឹងបើកព្រំដែនឡើងវិញ ព្រោះថៃមិនចង់ឃើញការខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារការបន្តបិទព្រំដែនជាមួយកម្ពុជានោះទេ។ ប៉ុន្តែដោយសារយោធាថៃនៅតែចង់រក្សាឥទ្ធិពលនយោបាយនៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ ដូច្នេះទ្វារព្រំដែន នឹងមិនបើកឡើងវិញដោយងាយនោះទេ ហើយអ្វីដែលរដ្ឋាភិបាលថៃអាចធ្វើបាន គឺជំរុញឲ្យកម្ពុជាគោរពតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមដែលសម្រេចបានថ្មីៗនេះនៅក្នុងប្រទេសម៉ាឡេស៊ី ដូចជាការដកអាវុធធុនធ្ងន់ចេញពីព្រំដែន៕