តារាចម្រៀង G-Dragon នៃសមាជិក BIGBANG បានធ្វើឱ្យអ្នកគាំទ្រ (VIP) បង្ហាញអារម្មណ៍រំភើបរីករាយនិងមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានសម្តែងបទចម្រៀង Kpop នៅពីមុខមេដឹកនាំកំពូលៗនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)។.png)
កិច្ចប្រជុំ APEC ស្វាគមន៍អាហារពេលល្ងាចត្រូវបានប្រារព្ធឡើងនៅ Lahan Hotel Grand Ballroom ក្នុងទីក្រុង Gyeongju នៅថ្ងៃទី៣១ តុលា។ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ការសំដែងវប្បធម៌ក្រោមប្រធានបទ «Journey of Butterfly: Together, We Fly» ត្រូវបានបង្ហាញ។ G-Dragon គឺជាសិល្បករ K-pop តែម្នាក់គត់ដែលបានសម្តែងនៅទីនេះដោយបានសម្តែងរយៈពេល ១០ នាទី។

G-Dragon បានណែនាំខ្លួនយ៉ាងខ្លីដោយនិយាយថា«ខ្ញុំគឺ G-Dragon ដែលជាទូតសុឆ្ឆនៈផ្សព្វផ្សាយសម្រាប់ APEC 2025» ហើយបានចាប់ផ្តើមជាមួយនឹងបទ «Power» ដែលជាបទបានចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២៤។ គួរកត់សម្គាល់ថា G-Dragon បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងការតុបតែងខ្លួនដោយមានគុជខ្យង និងមួកបែបប្រពៃណីកូរ៉េ។ រូបរាងរបស់តារាចម្រៀងវ័យ៣៧ឆ្នាំរូបនេះក៏បានរំលឹក Jinwoo ពីក្រុម Saja Boys នៅក្នុងគំនូរជីវចល «KPop Demon Hunters»ផងដែរ។ លោកបានបន្តបង្កើនបរិយាកាសជាមួយនឹងបទចម្រៀងបន្តទៀតគឺបទ “Drama” “Home Sweet Home” ។
ថ្នាក់ដឹកនាំបានឆ្លើយតបយ៉ាងរីករាយ។ ប្រធានាធិបតីកូរ៉េ Lee Jae-myung បានទស្សនាការសម្តែងរបស់ G-Dragon ពេលកំពុងសន្ទនាជាមួយប្រធានាធិបតីចិន Xi Jinping ។ នាយករដ្ឋមន្ត្រីកាណា រដ្ឋមន្ត្រីការបរទេសឈីលី និងថ្នាក់ដឹកនាំផ្សេងទៀតបានថតការសម្តែងរបស់ G-Dragon។ ក្រៅពី G-Dragon កម្មវិធីជប់លៀងអាហារពេលល្ងាចនេះក៏មានវត្តមានរបស់ Cha Eun-woo ធ្វើជាពិធីករផងដែរ។.png)
អាហារពេលល្ងាចនេះមានការចូលរួមពីភ្ញៀវចំនួន ៤០០ នាក់ រួមទាំងប្រធានាធិបតីដឹកនាំកូរ៉េ ចិន និងមេដឹកនាំរួមទាំងភរិយាមកពីសមាជិក APEC ចំនួន ២១ និងប្រទេសដែលបានអញ្ជើញមកទស្សនាកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូល តំណាងអង្គការអន្តរជាតិ នាយកប្រតិបត្តិពិភពលោក និងឥស្សរជនក្នុងស្រុក និងអន្តរជាតិដ៏លេចធ្លោផ្សេងទៀត៕










