ប្រទេសថៃ ៖ ពលរដ្ឋថៃនៅខេត្តស្រះកែវកំពុងទន្ទឹងរង់ចាំ តើរដ្ឋាភិបាល និងកងទ័ពបើកព្រំដែនឡើងវិញពេលណា ក្រោយពីថៃបិទព្រំដែនជាឯកតោភាគីជាច្រើនខែ និងគ្មានព័ត៌មានរឿងបើកព្រំដែន ។ បរិយាកាសនៅមុខច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ គ្មានមនុស្សឆ្លងដែន ឬរថយន្តដឹកទំនិញឆ្លងកាត់ ។ មន្ត្រីច្រកព្រំដែនបានឃ្លងលឹកធ្វើការធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យមានការឆ្លងដែនគ្រប់ប្រភេទ ដោយការបើកព្រំដែនពេលណា គឺរង់ចាំបញ្ជាពីថ្នាក់លើ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News នៅថ្ងៃទី១ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCb74GrSNMuAwq5w3IQFXjQskXQ0q-RGA6NkxkoBaa3FzDMPcUvoGzoI3MXW91FejUhx4W_tD1s6pwC1-K7_4lpOvI46Hk2lcZuuwjFuad8NEqfLYIU56-XqVOCeZ30KdrY5XR55Gm7oa2JxWoxl_KL_6f55ep4_j6IAcnyi33n-PsSKPhdnZNGqMSQ4vi/s1280/photo_2025-11-01_15-41-45.jpg

តាមមេបញ្ជាការយោធភូមិភាគទី១ថៃ ពេលនេះ នៅមិនទាន់ទទួលបញ្ជាឱ្យបើកច្រកព្រំដែនបានឃ្លងលឹក រួមទាំងបើកច្រកព្រំដែនផ្សេងៗនៅខេត្តស្រះកែវទេ ហើយកងទ័ពយោធភូមិភាគទី១ និងកងទ័ពបូព៌ា (ឬកងកម្លាំងបូរ៉ាផា) បានអនុវត្តតាមវិធានការរក្សាសន្តិសុខនៅតំបន់ព្រំដែនយ៉ាងតឹងរ៉ឹង ព្រមទាំងយាមកាមការលួចឆ្លងដែនខុសច្បាប់ ។ លើសពីនេះ ក៏បានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពប្រុងប្រៀបខ្លួនជានិច្ច បើមានស្ថានការណ៍បន្ទាន់កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiajjh6lchkYnrlemnr5xGJp2zzn91D4xBQNbdLIhyWCInH5FggwpEV9aVXBRvp5m8ruMlYTZ8ua9HPtpmyXXv1YLKxdgpx0__WvXCuQu6L-xD37gPE5hetPXLCwyvb8Oiuzc_R-yUoueqXlwop5RVdvkveB1XS0odLP0I1umC5QFJqIEyurpoZwVHsQU0x/s1280/photo_2025-11-01_15-41-39.jpg

ពលរដ្ឋថៃ និងអ្នករកស៊ីលក់ដូរនៅច្រកព្រំដែនបានឃ្លងលឹក កំពុងទន្ទឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាល និងកងទ័ពថៃ ថានឹងពិចារណាបើកព្រំដែនឡើងវិញពេលណា? ដើម្បីឱ្យសេដ្ឋកិច្ចព្រំដែនល្អប្រសើរឡើងវិញ បច្ចុប្បន្ន ពួកគេបាត់បង់ចំណូលទាំងស្រុងដោយសារគ្មានភ្ញៀវទេសចរ ។ ក្រោយពីពលរដ្ឋសួរនាំរឿងការបើកព្រំដែន កងទ័ពថៃឆ្លើយថា ត្រូវរង់ចាំការវាយតម្លៃស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយសិន មុននឹងអនុញ្ញាតឱ្យបើកព្រំដែនកម្ពុជា-ថៃតាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg47jxSkSfQg_FS4NcYAyi5aPym2G2rFL06xpDTEg3AoEGz812kZsjfwBtuseSBhKSOkzbqGMaR7668KgMbnIHYY7FTRD51fdNlLQ7_dzK1ivY2l2XOIC_JbaLqp9OjZmXPzAjb37hNOeSl4-h-yrOjb4UFt82z1VNgz7PAWOlfbbHLY6l_kLpZNktxuSMs/s1280/photo_2025-11-01_15-41-40.jpg

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃបង្ហាញថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្លាក់ចុះ២២.២% ដែលស្មើនឹងការថយចុះទឹកប្រាក់ប្រមាណ ១៤១,៦៩៤លានបាត ( ឬប្រហែល ៣.៨៧ពាន់លានដុល្លារ) ដោយសារការបិតព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-695UhxZSS70_PuOMxzoIVg55QXK3VcmX1_4q9GbjXlNl-bN9y20QdwRwqg_pxXT_u6cYNQ6cez1Bkiiro4LgHN58qEQxHm-QMQoseHGu3eLiorS9fOOgpYYwpZe3j8dVl4aePi44awcGSlXybBuO1Piu5KVM6A3xqjvkC2BeYhx7lKY-7u7mDs9-K0l/s1280/photo_2025-11-01_15-41-41.jpg

ម្ចាស់អាជីវកម្មថៃជាច្រើនបានទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់ខ្លួនដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងអូសបន្លាយនេះ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់ ។ របាយការណ៍របស់ Bloomberg News បង្ហាញថា បន្ទាប់ពីបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ធុរកិច្ចថៃបានខាតបង់ប្រាក់ប្រមាណ ១៥ពាន់លានបាត (ឬ ៤៥៨លានដុល្លារ) ក្នុង១ខែ ដែលរបាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ពាន់លានបាត (ឬ ៣.១ពាន់លានដុល្លារ) បើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKPoSd-hQUePMTUG_7pI_VkD5YlLw2GJXHK5wOmRi4Y04dOCRdz_cxuNL5HvG9tUpEEcsO1dT3SE5pNzMVD5NUPQ5SJ756k7KnVqEcCh4ZfeadBHxDkl1_YKvC6AFhLFySCxB1XTyRiNyBWI-Dud-at08b79zkgwklLiQ-OX0diggcMU5IOwn8E4RzRzn/s1280/photo_2025-11-01_15-41-42.jpg
ទោះយ៉ាងណា រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដោយងាយឡើយ ដោយចង់ឲ្យកម្ពុជាជាអ្នកបន្ទន់ឥរិយាបថទៅចរចា និងអនុវត្តតាមលក្ខខណ្ឌដែលថៃបានកំណត់ទាំង៤ចំណុចជាមុនសិន ទាំងដែលបញ្ហានេះគឺថៃជាអ្នកធ្វើឡើងជាឯកតោភាគីកាលពីខែមិថុនាកន្លងទៅក៏ដោយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZamiK-ZgC279866L0PLJzjCNFCl88j_5oThPylbDOYbhX3mc1Nj0FOESqUfGVb5YcMCTHgE5-zBMLYs_BNxtyd4WtPrXfdC_T-lpfCTmhF2Nt3i8h608qeVVFFZ7lZUpb73e_XmkAYGi_YqzgC6ezPBjLFOuseVMH8IKclqD-rxKOmvozgkkbjLs-LH0/s1280/photo_2025-11-01_15-41-43.jpg