Home Blog Page 222

សំលៀកបំពាក់ត្រូវគ្នារបស់ V និង Jennie ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍

0

ចំណុចស្រដៀងគ្នាមិនថាគ្រឿងអលង្កាឬសំលៀកបំពាក់រវាង V សមាជិកBTS និង Jennie សមាជិក Blackpink តែងតែក្លាយជាប្រធានបទនៃមតិសាធារណៈ។ ជាក់ស្តែងថ្មីៗនេះការពិភាក្សាបានចាប់ផ្តើមនៅពេលដែល V បង្ហោះ vlog ឯកសារអំពីពេលវេលារបស់ខ្លួននៅ Los Angeles ។ ក្នុងវីដេអូនេះ V បង្ហាញខ្លួនក្នុងសំលៀកបំពាក់ pajama flannel។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHCGFnU5ESzN6n7rwp9ChQuXF5yxuAYVZgQFF_NbZtjv11g5WEYPo26Jy6vEPGGoZ4sOy6EQky7XGX2WPtIMUQodNjwW918BRhcZLMN6mmDRCrraOL4kIeTmg2uN6IVDDPLN31y1x-ewqdRoFIFA1ClNO48MYusqeD4RIr5-5yDugs4jjQ1ScqSr2TyDzA/s1440/image_2025-12-05_10-42-15.png
រូបភាពនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែតចាប់ផ្តើមចាប់អារម្មណ៍លើសម្លៀកបំពាក់របស់ Jennie នៅព្រលានយន្តហោះ។ តារាស្រីរូបនេះក៏ធ្លាប់បានស្លៀកឈុតដូចគ្នាផងដែរ។ ដំណឹងរបស់ V និង Jennie ស្លៀកឈុតពីរដែលមានម៉ូតស្រដៀងគ្នាបានសាយភាយយ៉ាងឆាប់រហ័ស។ ឃ្លីបមួយដែលប្រៀបធៀបសម្លៀកបំពាក់ទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងអ៊ីនធឺណិតដោយមានមតិជាច្រើនបានអះអាងថាវាជា «ព័ស្តុតាង» ដែលថា V និង Jennie អាចមានទំនាក់ទំនង។ទោះជាយ៉ាងណា មតិជាច្រើនលើកឡើងថា ការសន្និដ្ឋានបែបនេះគឺគ្មានមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqf51Wgan5gEeULQc1jf9xgmesxnmzmZuLSN0G6hl2SHDxEhkNUYh1XYNNjF72sXXy7YInACe1Lq3g8_6UMthaN2xPEPJMhbJqKCuilIeBtYc0Wb67mPHqjt7sp62QC-1X36a27C3V8F73BmFXrb3WBXQ8lsuGdtlYiPE0ltv9gr7sSn37CJp0HG4CEXal/s854/image_2025-12-05_10-42-18%20(4).png
ទស្សនិកជនភាគច្រើនជឿថា ម៉ូតសំលៀកបំពាក់នេះគឺជាការពេញនិយមប្រើប្រាស់ដោយមនុស្សជាច្រើន ហើយបច្ចុប្បន្នមិនមានព័ស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថា ទំនិញទាំងពីរនេះមកពីម៉ាកដូចគ្នា ឬពាក់ព័ន្ធគ្នាទៅវិញទៅមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPxA8ZFlLRFq1muARGIF_9PqnGZZo9qr6hdvbdPuLbqZc6ZNkQgec2-sYhqvXEG8jUpku9BDYhCa5MHdUehEdQdCZVEgeHWFUE5Fu71HjS-4zt16E69TpXypoQoSo18JLTBaL_tqTjDk6KHqFJs9jG7MRnP2Lkq2Fdqn0bSr8s29wdQEr2F2OfzMOd9vEM/s925/image_2025-12-05_10-42-18.png

ការជជែកវែកញែកជុំវិញរឿង «សម្លៀកបំពាក់គូស្នេហ៍» លើកនេះ នៅតែបន្តបង្ហាញថា មហាជនចាប់អារម្មណ៍លើរាល់ព័ត៌មានលម្អិតទាក់ទងនឹងតារាល្បីទាំងពីរ។ បើទោះជាកន្លងមក អ្នកសិល្បៈទាំងពីរមិនបានផ្តល់ការបញ្ជាក់ណាមួយ អំពីព័ត៌មានណាត់ជួប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJF-COdsrXxFZgq3pLWOBK4OxOmX9hoDZjglWKdl9NOndNY9zCJ5xKk1cSXfQ8BluuMDh_liXUURnteIpN6zLrBkKpycdhPLXtUvCFXXYWcq24I0tSov2vJmcFI1yOk62dnVF_F6gV3vOFWlvsKax5zNeOq6gOiRSa09EVVK0p6MozZSYIAlCRvH4nnYU/s1195/image_2025-12-05_10-42-17%20(2).png

V និង Jennie មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាតាំងពីរដូវក្តៅឆ្នាំ២០២២នៅពេលដែលពួកគេត្រូវបានគេនិយាយថាបានបង្ហាញខ្លួនជាមួយគ្នានៅលើកោះ Jeju ។ ក្រោយមក រូបថតឯកជនជាច្រើនសន្លឹក ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណែត ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងលើទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងទាំងពីររូបត្រូវបានគេចោទប្រកាន់ថាបានកាន់ដៃគ្នាដើរនៅទីក្រុងប៉ារីស ប្រទេសបារាំង។ បន្ទាប់មកអ្នកគាំទ្រក៏បានចង្អុលបង្ហាញរូបភាពជាច្រើនដែលបង្ហាញពី V និង Jennie ស្លៀកសំលៀកបំពាក់ដែលត្រូវបានគេនិយាយថាជាសំលៀកបំពាក់គូស្នេហ៍ ហើយបង្ហាញខ្លួននៅទីតាំងជាច្រើនក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCFHNnyKvu6pM1HMQCY6Sl4LNIPNv7LSdHdGHhAD7xdv1Yg3gEw4RJXU47lrKKGqG-ulmugK6uHhDpIBEMMATALhyU3j9Ju9QW1ruWnGeGRla6SIpfS1om-uKiRnrXf4EoC1kJ28II-Q7WwEIxxcrBmHAiDVMBzARzgIkbava5mWwHm7avrWSY9gqQm7Cj/s1184/image_2025-12-05_10-42-18%20(3).png

នៅចុងឆ្នាំ២០២៣ JTBC បានរាយការណ៍ថា V និង Jennie បាន «ដើរតាមផ្លូវដាច់ដោយឡែក» ទោះបីជាពួកគេមិនដែលបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈក៏ដោយ។ សកម្មភាពរបស់ V និង Jennie តែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈព្រោះអ្នកទាំងពីរគឺសុទ្ធតែជាតារាល្បីឈ្មោះនិងមកពីក្រុមដ៏មានឥទ្ធិពល៕

ប្រកែកមិនឈ្នះអ្នកយកទៅប្រៀបធៀប ថៃបែរជាចោ.ទកម្ពុជាថាមានចិនជួយទើបរៀបចំសុីហ្គេមបានល្អ

0

ប្រទេសថៃ៖ នៅពេលត្រូវបានគេប្រៀបធៀបថាការរៀបចំព្រឹត្តិការណ៍សុីហ្គេមរបស់ថៃអ.ន់ជាងកម្ពុជា ប្រធានគណៈកម្មការកីឡារបស់ថៃមិនត្រឹមតែមិនព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួននោះទេ តែថែមទាំងតបតនឹងការរិះគន់ដោយមិនអៀនមាត់ថា មកពីកម្ពុជាមានចិននៅពីក្រោយខ្នងចាំជួយ មិនដូចថៃនោះទេដែលធ្វើឡើងផ្អែកតាមសមត្ថភាពខ្លួនឯងពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Yyqk8ctHV4KRPc9_3BbvhppOsPfWnTCS1jR2APL9TiHCwxByErricDaYKSF0SwBg8GXNwKQm9mROALZ8n76714CrHoXiETc4ob2Z3jMh9bOe2E2tms5scQF7Wk5oM4XP7JSdZE0sOQjxGv5wQ6GAydcwNTkzj406xjnS5DwF28CIgwKIlfyzKdEX-vI/s1280/photo_2025-12-05_15-41-09.jpg
បន្ទាប់ពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ ថាមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ មិនបានល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃបានលើកឡើងថា ទាំងអស់នេះបណ្ដាលមកពីកត្តាជាច្រើនដូចជា គ្រោះធម្មជាតិ បញ្ហានយោបាយ ដែលថៃបានផ្លាស់ប្ដូរក្បាលម៉ាសុីនជាច្រើនដង ធ្វើឲ្យការរៀបចំមានភាពរអាក់រអួល និងសល់ពេលប្រថុចញ៉ុច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwDmlcyYAYeILNqsF4j5QXgmp7sS560g9RHGJeJp4qheTgrNhGj8Tm97ttyPHlypNX_Kn022a5ZLLqc3SUjg8FWRnwPybcuocikxs1tavfNTiHo614rC4-bahKecz3D10JvaRoc31wOw_Q93vQ_Ltd4Odb2PVprRFlfaWaclV3pWvjSlA6pvVAHdNQ5Vc/s769/photo_2025-12-05_15-42-00.jpg

បន្ថែមលើនោះលោក Thamanat បានឆ្លើយតបចំពោះការប្រៀបធៀបជាមួយកម្ពុជាថា កន្លងទៅនេះ មិនមែនកម្ពុជាជាអ្នកធ្វើដោយខ្លួនឯងនោះទេ ពោលគឺមានប្រទេសចិន ជាអ្នកជួយគាំទ្រឧបត្ថម្ភពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihEOCzybdnm-QeL_VZYpn_igGn_rRuE0QjiG6Q64n1fmfsv_IjtbDFILR4ivimhMtcda_Icx22mkDBvB3Bf4T3kkah3BDJ-ylGI_0sE-5LdcTTkQgTSO-G11irymZyhtL4KMhexRurBsw3TdbMSRJmWof5X7-j6qS4RyMux8O9Ar2UU1s5FegP19BDe7KD/s1280/photo_2025-12-05_15-41-10%20(2).jpg

លោកថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាការរៀបចំឡើងដោយផ្អែកលើសមត្ថភាពរបស់ថៃខ្លួនឯងសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើប្រទេសណាមួយនោះឡើយ» និងថែមទាំងបានសង្កត់ធ្ងន់ថា៖ «លោកនៅតែជឿជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះលើកនេះ នឹងល្អប្រសើរជាងកាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1o6fUw-awovnnu3MV-SGw_lTJSTxnJkF2-BWKSdjUNltFBU8TsPo3VmjQdTHo7wNOWhjNnX1cJSLJIvT6Ox48eUFrd5p5jPlEEs0fgkMF1FsJMKGqhbTNB81J_ysi-bFteZy5uLnJWw3gYFFhyphenhyphenqtfWH4pdkMYKKXSfXbX7fsFkFlbt2Kc7czQurTPpX0-/s960/photo_2025-12-05_15-41-10%20(3).jpg

គួរជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតនឹងឈានមកដល់ថ្ងៃបើកជាផ្លូវការហើយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កំពុងរងនូវមតិចម្រូងចម្រាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃផង និងបណ្ដារប្រទេសដទៃមួយចំនួន ដោយសារតែអ្នករៀបចំរបស់ថៃលើកនេះ បានបង្កកំហុសជាច្រើនចាប់តាំងពីការលួចចម្លងគំរូផ្ទាំងផ្សព្វផ្សាយ, ការរៀបចំបរិក្ខាមិនគ្រប់គ្រាន់, ការផ្ដល់បដិសណ្ឋារកិច្ចមិនបានល្អ រួមជាមួយកំហុសបច្ចេកទេសផ្សេងទៀតដូចជា ការភ្លេចចាក់ភ្លេងជាតិសម្រាប់កីឡាករគោរពមុនពេលប្រកួត, ការច្រលំឈ្មោះប្រទេសលើទង់ជាតិ និងការលក់សំបុត្រតែគ្មានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rUm5uPeZtEUqxRpoqZMnhsJ_vRc6A5NA95ytQfAWVxMbZ9sfnBAdUMNh30sGUR7fjtV21rERpUAL9d35EfBJdOfPW-4kHPPdLajdv9H6sXVkxes3Udx0HxUQq78yhBKD2MhIEmR-VuF0anrdyMbQf0eekn33WP5FuUGl2jRFC5m9zJPg2TndWdcoMG0E/s900/photo_2025-12-05_15-41-10.jpg

កំហុសឆ្គងដ៏គួឲ្យអាម៉ាសទាំងអស់នេះ បានជំរុញឲ្យពលរដ្ឋថៃដែលធ្លាប់រិះគ.ន់កម្ពុជាថារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ មានការរអៀសខ្លួននិងខ្មាសចំពោះពាក្យសម្ដីរបស់ពួកគេយ៉ាងខ្លាំង ដោយពួកគេមិននឹកស្មានសោះថាប្រទេសរបស់ខ្លួនដែលមានប្រាក់ចំណាយច្រើនជាងកម្ពុជា មានបច្ចេកវិទ្យាទំនើបជាងកម្ពុជា បែរជាមករៀបចំកម្មវិធីដ៏ធំមួយដោយគ្មានទំនួលខុសត្រូវបែបនេះទៅវិញ៕

ពលរដ្ឋថៃជាង ១០លាននាក់ ចាប់ផ្ដើមឈឺបណ្ដាក់គ្នាដោយសារខ្យល់ពុ.ល PM2.5

0

ពលរដ្ឋថៃជាង 10 លាននាក់នៅទូទាំងប្រទេសចាប់ផ្ដើមឈឺភ្នែក ពិបាកដកដង្ហើម ឡើងកន្ទួលរមាស់លើស្បែក និងមានបញ្ហាសុខភាពឆ្លងបណ្ដាក់គ្នា ចូលសម្រាកព្យាបាលពេញៗពេទ្យមិនថារដ្ឋ ឬឯកជន ដែលទាំងនេះបណ្ដាលមកពីកម្រិតធូលីកខ្វក់ដែលមាននៅក្នុងខ្យល់កើនឡើងកំហាប់កាន់ខ្ពស់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKiWbW0UpdUXqE0x5zikTkfTSk_0I_9hC35K6ZqfD6eSdLbsFmxfpdzNTyPMwfhBhTwAuM_EKEGOqKhDlpmNyV_0vCoHeVzodLJ23GUau4PFS3czyF7ju3tJA4D6Vl1Up5fcEhIGbKDYyovGimozhMbZTz8wJpvh3IpZ3yTAe4-vkSrCu8Yohc-OYvV7YL/s1280/photo_2025-12-03_09-04-18.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2025 បញ្ហាសុខភាពដែលត្រូវបានគេសង្កេតឃើញញឹកញាប់បំផុតរួមមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត និងជំងឺសួតរ៉ាំរ៉ៃ (COPD) ការឡើងកន្ទួលលើស្បែក និងបញ្ហាភ្នែក បានកើនឡើងកាន់តែច្រើនករណីនៅទូទាំងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLYiAssEUJnKTCRRjEjRFUlLYX9B-ZcrWjSsbZ65b8C_tFLDS2QaAdCyuA48yRn4o4BDgJJlT5KSYbqkHkonamZJuiPnW3agexrVL0aoVeMMzuBQo4KElfRITe5v96dhw4cZmHHzUW7DH-Ycfig78Yfzx3Zdr1N51McGP__ufx_t9OWINIK33NOBUren4/s1280/photo_2025-12-03_09-04-19.jpg

តាមការបញ្ជាក់ បញ្ហាសុខភាពទាំងអស់នេះ គឺជាលទ្ធផលនៃការប៉ះពាល់ និងស្រូបចូលទៅក្នុងខ្លួនដោយផ្ទាល់នៃខ្យល់កខ្វក់ PM2.5 ដែលវានឹងនាំឲ្យប៉ះពាល់ដល់សុខភាពរយៈពេលវែង ហើយក៏នឹងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីកសួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheP9bH1PklAX9o71VcV85dTIMeHUE37j8EE06QwzT5GmbXPevFh3JcQGRjLpo76qV2a4A4dab3RF6aNjek5ZyWDwg-IaYZIS7hst1WIg7ysNcd-BjneQuOODMoR4BDdQIQMrV1RMXQj3q6nH2mdHd4N8Ctq3G7uV6XVuZbHEZKllyeLKmYzFAmso_zOFY/s1280/photo_2025-12-03_09-04-24.jpg

អាជ្ញាធរ និងគ្រូពេទ្យណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ឬប្រសិនបើគ្មានការចាំបាច់កុំចេញទៅក្រៅឲ្យសោះ គួរស្ថិតនៅក្នុងផ្ទះបិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុបានបានជាប់ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXXE5fRpYQ6v7ChwLCVIAhEhxweE3jXhDh_DzJ2onsLOig7OAc57VrB9-667Tjp_-ZcJdhwWcGDcdlRsqgZeujTBAqKF67Is1EM_4xjwvP8qOz9vYe858YVxudbbFvH93feDIOjyQfrcWTSy6bMf5V7Fkq9w2RxqZWOx3AXjXUzZoCgIebnoIoRqmG2Cwp/s1280/photo_2025-12-03_09-04-21.jpg

គួរជម្រាបថា ស្ថានភាពធូលីកខ្វក់នៅក្នុងខ្វល់ដែលកំពុងកើនឡើងនៅទីក្រុងបាងកក រួមទាំងខេត្តមួយចំនួនរបស់ប្រទេសថៃនេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា បណ្ដាលមកពីការបំភាយឧស្ម័នពីរោងចក្រឧស្សហកម្ម យានជំនិះ និងការដុតសំរាម ឬកសិកម្មព្រៃដុតជាដើម ដែលជំរុញឲ្យកំហាប់នៃសារធាតុពុលទាំងនោះឡើងទៅប្រមូលផ្ដុំនៅក្នុងបរិយាកាស រួចក៏ធ្វើឲ្យកម្រិតអុកសុីសែនធ្លាក់ចុះ និងគំរាមកំហែងដល់សុខមាលភាពមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnDsQxtrq8Qp6ynr7nNy-M-ByjXvVyRIw0_XC6Hs-C2XFFAHqp1tYGPKJLyT9f2fwDqlA4C3yNmdJIOmUz_iIk-hLyNLxFGMAtYf6HQdtYIKB51FUOoiDefCmP-CI4LBIjIL3ZxnJxJ6Nnl-Cx7kFqAdle2ew9Fm1e6CD7EzSWVHXrGZv8NJomAOJadWT/s1280/photo_2025-12-03_09-04-21%20(2).jpg

តាមការកត់សម្គាល់ ទីក្រុងបាងកកនៅពេលនេះកំពុងចូលដល់រដូវធូលីប្រចាំឆ្នាំ ដែលមានរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ សព្វថ្ងៃនេះ ការវាស់វែងគុណភាពខ្យល់ដោយប្រើកំហាប់ PM2.5 បង្ហាញពីកម្រិតរវាង 37.6–75 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) និងស្ថិតនៅកម្រិតពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVASvaVhL3_ZtEr8B2axwk1bfpSEPUMJXzT2IQQ_theYYM25svSXFxAjpD3MqUO7VQNPGMFN-IrHvG-Hmgj8nFQqwsA89MsIqal7dSefr6M5oDgzWC-hIv-obQMtq0C0oxHW-AV72-jhdNP8sx9WsSdRoS17CA6tqnJbt3B_lQ71zO47FroRPM92De5ZEH/s1280/photo_2025-12-03_09-04-24%20(3).jpg

តាមអង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលការណ៍ណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM 2.5 មធ្យមប្រចាំឆ្នាំថា មិនគួរលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឡើយនៅពេលដែលកម្រិតនេះកើនឡើង ហានិភ័យសុខភាពក៏កើនឡើងដែរ៕

លំបាកទ្រាំពេក ពលរដ្ឋថៃបន់ព្រះសំពះទេវតាសូមឱ្យទឹកជំនន់ស្រកឆាប់ៗ

0

ប្រទេសថៃ ៖ បើទោះជាទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃបានស្រកចុះមែន ប៉ុន្តែទឹកជំនន់នៅខេត្តអយុធ្យាមិនស្រកឡើយ ពលរដ្ឋថៃបានត្រឹមតែបន់ស្រន់ឱ្យទឹកជំនន់ស្រកឆាប់ៗ បន្ទាប់ពីលិចផ្ទះសម្បែងអស់រយៈពេលជាង៤ខែ ។ ទឹកជំនន់វាយប្រ.ហារស្រុកចំនួន១៣ និងប៉ះពាល់ពលរដ្ឋរហូតដល់ជាង៧ម៉ឺន១ពាន់គ្រួសារ ខណៈកម្ពស់ទឹកតាមមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJrDUE0gL29JpplJfjTnRkjEm38puhPMJSPu0LWuLuUame1UftxRFbn-AGeJ6XHceUbIAZxeqyElcGmp7bwoDVAURR1Q5XihHynZJnPX7LdqU9Dy0INWv4x2G4bnqNl_Z8VrxvKoHsc0ihlbj5fd_ZTgALmxEYIodNZWVfuxSSnwhpWo4O-odBKFCkdGQ/s640/image_2025-12-05_16-26-35.png
រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍ទឹកជំនន់ខេត្តអយុធ្យានៅតែធ្ងន់ធ្ងរដដែល បើទោះជាទំនប់ចៅប្រាយ៉ានៅខេត្តឆ័យណាត បានកាត់បន្ថយការបង្ហូរទឹកក៏ដោយ ប៉ុន្តែកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ និងប្រឡាយផ្សេងៗបានកើនឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋរស់នៅមាត់ទន្លេណយ រងផលប៉ះពាល់យ៉ាងខ្លាំង ។ ផ្ទះជាច្រើនខ្នងលិចទឹករហូតដល់ជាង៤ខែ ហើយពលរដ្ឋសង្ឃឹមថា នៅខែមេសា ឆ្នាំ២០២៦ ទឹកអាចនឹងស្រកវិញ ។

ក្នុងចំណោម១៦ស្រុកនៅខេត្តអយុធ្យា គឺមាន១៣ស្រុកកំពុងលិចលង់ដោយទឹកជំនន់ រួមមាន ៖ ស្រុកសេណា ផាក់ហៃ បាងបាល បាងសៃ ព្រះណាខនស្រ៊ីអយុធ្យា បាងប៉ាក់អ៊ិន បាងប៉ាក់ហាន់ បាងសាយ បានព្រែក ឡាតបួហ្លួង មហារ៉ាច ណាខនហ្លួង និងវាំងណយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmryUkmUp40kMRHY0rmF7z53yC5Y0n8j2EBawxPZ_afxnukdAS4iFxZZrWIrVk_zJ8UEbce36LUKzGQPfqtdlQg4nKPrR9OqG9q56r2UCvTe41UfRAaBSHQv2z-dY_Acsp_WSeoAJiM3uLLLZyy-uuJrizt8_MFb-kwZDdeGpA2ptK3shl4hMXDBcSMa9/s1024/photo_2025-12-05_16-11-22.jpg

យោងតាមទិន្នន័យការខូចខាត ទឹកជំនន់ជាច្រើនខែនៅខេត្តអយុធ្យាបណ្តាលឱ្យពលរដ្ឋចំនួន៧១,៦៧០គ្រួសាររងផលប៉ះពាល់, មនុស្សស្លាប់២០នាក់, វត្តលិចទឹក៣៨កន្លែង, សាលារៀនលិចទឹក៣៣កន្លែង, ខូចខាតផ្លូវ៥៨កន្លែង និងខូចខាតអគាររដ្ឋ៨កន្លែង ។

ទឹកជំនន់បានលិចភូមិហួវៀង ឃុំហួវៀង ស្រុកសេណា ខេត្តអយុធ្យា អស់រយៈពេលជាង៤ខែ ដោយកម្ពស់ទឹកនៅបរិវេណមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈផ្ទះជាច្រើនខ្នងលិចទឹកធ្វើឱ្យពលរដ្ឋពុំអាចរស់នៅបាន ។ ទោះយ៉ាងណា ទឹកចាប់ផ្តើមស្រកចុះនៅតំបន់ខ្លះ និងមានការសម្អាតដីភក់ក្នុងផ្ទះ វត្ត រីឯពលរដ្ឋខ្លះទើបត្រឡប់មករស់នៅផ្ទះវិញ បន្ទាប់ពីរស់នៅតាមផ្លូវរាប់ខែ ប៉ុន្តែពួកគេនៅតែបារម្ភដោយសារទឹកជំនន់លិចយូរពេកខុសប្រក្រតី និងលិចខ្លាំងរហូតដល់ផ្ទះជាន់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQ_GWqUsxCU5cUlfSorZ3rG0NcFoIj9sfTDroBMFOPi3pp4du58Mgi502ZlI9D1MsjfUWTpZivfOIi0xTNhL-XrWO88elzQ-JnIpYwP1aH4b2SBzfnm563gjMNSKI6vwSASW9d7DiIfmanu0cq3IGFVfUQ6fzAEBraQFX3H7UYlNQa2P6cARgxWhwDf7c/s1024/photo_2025-12-05_16-11-23.jpg

ពលរដ្ឋអយុធ្យានិយាយដូចៗគ្នាថា ទឹកជំនន់នៅឆ្នាំ២០២៥ ធ្ងន់ធ្ងរ និងលិចយូរខែបំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ ។ ពេលនេះ ពួកគេបានត្រឹមតែបន់ស្រន់ឱ្យទឹកស្រកឆាប់ៗ ហើយសង្ឃឹមថា ទឹកនឹងស្រកវិញបន្ទាប់ពីចូលឆ្នាំថ្មីរួច គឺនៅខែមេសា ឆ្នាំ២០២៦ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsrfY_lt9vgtOfCTWbzg34GfMFFoaGwjZDJm2swvx4r4w0WrkXb6iq4HkIJUWoK2YbDkr_uaPyKJLm4iJRAulTCimZofOSfZuDltBvIH4W5VSb1tts8POqyfNMJNiZ7qdBkxp8FDjoXtfZrMelEIfsUbvQWDqc-j-vWq2oMgdHRHwZh-iiosyYyo_VumV/s1280/image_2025-12-05_16-26-35%20(2).png

តួលេខអ្នកស្លា.ប់ដោយទឹកជំនន់នៅ​ឥណ្ឌូណេស៊ីបានកើនលើស៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ គិតត្រឹមថ្ងៃទី៤ ធ្នូ ម្សិលមិញ!

0

ប្រទេសឥណ្ឌូណេស៊ី ៖ ស្របពេលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ថៃ វៀតណាម និងម៉ាឡេស៊ី ត្រូវបានទឹកជំនន់វាយប្រ.ហារយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យខូចខាតផ្ទះសម្បែង អគារ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងផ្ទៃដីកសិកម្ម ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល នៅឥណ្ឌូណេស៊ីរងផលប៉ះពាល់ខ្លាំងជាងគេដោយសារទឹកជំនន់ បើគិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋឥណ្ឌូណេស៊ីស្លា.ប់កើនឡើងរហូតដល់ជាង៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZatFEhMWTEM6WH6ADgikV50JshcZ-7tC7VXYhrl8SbXMsp-lVj-mtQ453IxJm3okY99F49UTlq1La8Xdli98qQ1SQ6Vvb_-bL-rqwc-k4NJGiPCXX_ELljm7AOJsFqS4qJ8APc9BoWuU7pOuzNp68MQMtJyqy-BiUt5dTXTZs7zgO-FRKTeJMbTb6SNO/s1280/photo_2025-12-01_14-15-16.jpg

ប្រទេសឥណ្ឌូណេស៊ីមិនធ្លាប់មានទឹកជំនន់ធ្ងន់ធ្ងរបែបនេះពីមុនទេ ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបាត់បង់ទ្រព្យសម្បត្តិក្នុងហេតុការណ៍រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ហើយការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារទឹកជំនន់ គឺមិនខុសគ្នាពីរលកយក្សស៊ូណាមិឡើយ ។ អ្នកជំនាញថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មានបានបង្ហាញពីបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យខាងឧតុនិយមពិបាកព្យាករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-aqqj4j2TLznBnUXaLqye4ae4XOgmta6KzCS4ITMz74heEuqax7gYRvwGJ7SvGdjlU1xGuboPtlqM_WQGxuzHpCPzSwI94d0pvgQouWD3q9yByQiEdDJ68cRho-tpAaGKR5U5j_lxAyGYJW-FGup_beM5UvJtSz_pEWd-rFMuF-e2_JgFBoWHdOZMDua/s1280/photo_2025-12-01_14-15-18%20(2).jpg

កាលពីថ្ងៃទី៤ ខែធ្នូ ភ្នាក់ងារសង្គ្រោះឥណ្ឌូណេស៊ីនៅតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួននៅតាមតំបន់ផ្សេងៗដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវធ្វើដំណើរ និងបាក់ដីជាច្រើនកន្លែង បន្ទាប់ពីទិន្នន័យចុងក្រោយបង្ហាញថា មនុស្សស្លាប់ដោយសារទឹកជំនន់កើនឡើងរហូតដល់ជាង៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHe-WX8NDvMjlBXuuopr4N4wrcphiV335dG0VGaomqoRekYt6q9dpY3LxRauI09VJW4N7S3y2dtsjP3HEyQdmp0bhqW1elWRiIR9OHtHE5OVV0nheBKjLvsnDxmWJtPBqlGzZ36X0pFdJnTn_OSwe2gaqb3gT54ZlxUSHZyedytSKVRHzbZzb-Ftyc-RCx/s1280/photo_2025-12-01_14-15-18.jpg

នៅឆ្នាំ២០២៥ ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវបានទឹកជំនន់វាយប្រហារក្នុងពេលតែមួយ ដែលធ្វើឱ្យមនុស្សស្លាប់ដោយសារទឹកជំនន់ក្នុងប្រទេសទាំងនេះសរុបជាង១,៤០០នាក់ ក្នុងនោះឥណ្ឌូណេស៊ីមានមនុស្សស្លាប់ច្រើនបំផុត គឺរហូតដល់៧៨០នាក់ ។ ភូមិជាច្រើននៅឥណ្ឌូណេស៊ីពោរពេញទៅដោយដីភក់ និងគំនរបាក់បែក ខណៈអគ្គិសនី និងបណ្តាញទូរគមនាគមន៍នៅតែត្រូវកាត់ផ្តាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVufS3rg1LFTkAab3rQSnvZ0PG5r6qoC8XhG-x97kK9ae3DW6k01B1xQjgd2UjEemg8LsPrkyQb9OyeQm2xO31Teh4Cuf6pwStVPswbGvkiS_t6eDXzys9n2_vwUD_i8sddk4DPUvr6CieWishqUhjI23jglPQyqfYn2fBDUErP6cgoqPq-tmAWOQPwc8C/s1280/photo_2025-12-01_14-15-20.jpg

ទោះជាឥណ្ឌូណេស៊ីមានភ្នាក់ងារសង្គ្រោះគ្រប់គ្រាន់ បានត្រៀមកម្លាំងទ័ព និងបែងចែកថវិកាសង្គ្រោះបន្ទាន់ ប៉ុន្តែនៅតែរងផលប៉ះពាល់ខ្លាំងបំផុត ។ ផ្លូវ និងស្ពាននានាខូចខាតដោយសារទឹកជំនន់ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកធ្វើដំណើរទៅជួយជនរងគ្រោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅខេត្តសុម៉ាត្រាខាងជើង ខេត្តសុម៉ាត្រាខាងលិច និងខេត្តអាចិ ។ តំបន់ជាច្រើនខ្វះខាតអាហារ ប្រេងឥន្ធនៈ និងទឹកស្អាត បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនបោកបក់លើឥណ្ឌូណេស៊ី ខណៈមនុស្សម្នាឈរតម្រង់ជួរប្រជ្រៀតគ្នារង់ចាំចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ហើយអ្វីកាន់តែធ្ងន់ធ្ងរ គឺមានចោរប្លន់នៅតាមហាងលក់ទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhSHC3XxR_29OTJ_Vo8noGj-F63UHL1FSpqA1jnNcNLg55SHJkKamH8QL8mRZUePSRvHOXZB6Z9U-GmNRtlBoZS8WFkWLsNNWgWav_aYP9e0wkJTNDD2XrvkwHDT7UKN1INmJimZFLwIFMnnKzsFEbfq4JBmmdUA0l4nmX7aesJ-wkk7BiSPln14lX5sH/s1280/photo_2025-12-01_14-15-21.jpg

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ីបាននិយាយដូចអ្នកជំនាញលើពិភពលោកថា បម្រែបម្រួលអាកាសធាតុ ឬផែនដីឡើងកំដៅដោយសារទង្វើរបស់មនុស្ស គឺជាមូលហេតុធ្វើឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរវាយប្រហារឥណ្ឌូណេស៊ី និងប្រទេសជាច្រើនពេលនេះ ។ ជាក់ស្តែង តំបន់ព្រៃតាមបណ្តាខេត្តរបស់ឥណ្ឌូណេស៊ីរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NZFONwxTLwmooWnW0EhNgPIs5QPCxUe6UgaiZ7Iir3ph4CSdkZHJTA1zkzrJMS5E83NapT7w-u1lnQOATWMm4C2jLDDMTd2KCixFUJkXPkWqZ40bgsUrtbCiJdgpjzzyxZ4iOXk2yxdAYzpeelJr2B2ygexwYAoxB1LbegnXLYJuAl4xUX18BBvn5t5_/s1280/photo_2025-12-01_14-15-22.jpg

មតិខ្លះរិះគន់ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ គឺបណ្តាលមកពីការជីកយករ៉ែ និងប្រើប្រាស់ដីធ្លីច្រើនពេក រហូតធ្វើឱ្យផ្ទៃដីពុំអាចស្រូបទឹកភ្លៀង ។ ពលរដ្ឋឥណ្ឌូណេស៊ី និងអាជ្ញាធរមូលដ្ឋានសំណូមពរឱ្យរដ្ឋាភិបាលប្រកាសអាសន្នពីគ្រោះមហន្តរាយដើម្បីបង្កើនការជួយជនរងគ្រោះ ពីព្រោះអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយវិបត្តិនេះតែឯងទេ ប៉ុន្តែរដ្ឋាភិបាលបដិសេធ ពីព្រោះបារម្ភពីស្ថានការណ៍នឹងធ្ងន់ធ្ងរខ្លាំងឡើងធ្វើឱ្យជនរងគ្រោះដែលកំពុងរង់ចាំការជួយអន្តរាគមន៍អស់សង្ឃឹម ៕

៥ប្រទេសដែលមានការស្តាប់បទរបស់ N.JOHN ច្រើនជាងគេ ខណៈលោកថានេះគ្រាន់តែជាការចាប់ផ្តើម

0

តារាចម្រៀង N.JOHN ដែលមានឈ្មោះពិតថា សុវត្ថិ មុន្នីនាគ បានបង្ហាញពីតន្រ្តីរបស់ខ្លួនដែលទទួលបានការស្តាប់ច្រើនជាងពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី នៅលើវេទិកាតន្រ្តី Spotify Wrap។ ជាមួយនឹងសមិទ្ធផលនេះ N.JOHN ថាធំឡើងនៅប្រទេសកម្ពុជាហើយការមករស់នៅអាម៉េរិកមិនមែនជារឿងងាយស្រួលប៉ុន្តែលោកមិនបោះបង់ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRPJXKpj6IoiIBDilhTAVGfM1d5dmpP1_p9ItV85XLzlTVanInPuQA4uLhBWriwwjnmS6AgGcNoOjxEa_PczTnzNZ8bGUrGXPf2msNBGNkS8dQzO5MT2H6uYpEUjVmodvI1j8bcxhC-oKJK9ZIThlBYlsTGxdy6BsFnLHEEvjGSJueVg6lHdpL4oQMS9X/s1506/image_2025-12-05_09-47-57.png
នៅយប់ថ្ងៃទី៤ ខែធ្នូ N.JOHN បានបង្ហាញពីទិន្នន័យនៃបទចម្រៀងរបស់ខ្លួននៅវេទិកាតន្រ្តី Spotify ក្នុងឆ្នាំ២០២៥ ដែលមានអ្នកស្តាប់សរុប៤៣៣០០០ម៉ឺននាក់ មានការស្រី្ទម១.៥លានដងនិងមកពី១៨០ប្រទេស ហើយបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេគឺបទ« Sweet Love» ដែលមានការស្រ្ទីមរហូតដល់៨៦២K។ ចំណែកឯប្រទេសដែលមានការស្តាប់ច្រើនជាងគេនៅលើវេទិកានេះគឺជាសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី ដោយប្រទេសកំណើតពុំមានក្នុងបញ្ជី TOP5 ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQZB1mReqgRiOHrj8O1M_peneLIs34JH3Av99z6Mbq0rNnKbq0nmXcfGqTW9iiZL4iKjd8BOH1WDxSyCKKZCeFwX_CV_BV9vRO3O3g2P1drAlhuHtw0t6Wvkb6zywx0qL5eQqfSwCQNm3vtwqxdD4Z_0-Tr3v52ljtwaBJ2zinKvj5ekpyqjqYgNT8gRM/s1920/image_2025-12-05_09-47-55.png

ជាមួយនឹងការបង្ហាញទិន្នន័យនេះ N.JOHN បានបង្ហាញថា Spotify Wrap ក្នុងឆ្នាំនេះខុសគ្នា។ ក្នុងនោះ N.JOHN បានរៀបរាប់ថាខ្លួនគឺធំឡើងក្នុងប្រទេសកម្ពុជាមានក្តីសុបិនឃើញបែបនេះ.. គឺចង់ឃើញមនុស្សជុំវិញពិភពលោកបានស្តាប់អ្វីដែលលោកបានបង្កើត។ N.JOHN ថាការមកអាម៉េរិកមិនងាយស្រួលទេ ប៉ុន្តែការគាំទ្ររបស់ទស្សនិកជនបានរម្លឹកលោកហើយ ជាមូលហេតុដែលមិនបោះបង់។ N.JOHN ថា «អរគុណដែលបានជួយខ្ញុំដាក់ប្រទេសកម្ពុជានៅលើផែនទី។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAm0uQIsI5PRPIcZRRVtudIorAi20CB8EJIIXGBvRhGonPIbI7QyXftGwHfdWtzalSsN57mApz-he1CrZD2Ii48nwCQFxBMdK7xpQfxPS8bRT3dLBBP0nEQSPvLBnTu5Yjem-pJsu1S6n2ZdQeuyv5sc6_Ub-dXoV5O_pKcrEwyMXRiV27QKR-b0oFddr/s1920/image_2025-12-05_09-47-56%20(2).png

គួរបញ្ជាក់ផងដែរថាក្នុងអាជីពតន្រ្តីនៅឯសហរដ្ឋអាម៉េរិក N.JOHN បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ច្រើនទៅលើបទចម្រៀងមានចំណងជើងថា « Sweet Love»។ ទោះយ៉ាងណា ដំណើររបស់ N.JOHN ពោរពេញដោយស្នាមរបួសព្រោះទទួលបានការរិះគន់យ៉ាងច្រើនពីទស្សនិកជនកម្ពុជាក្រោមហេតុផលលោកទម្លាក់បទប៉ះចំតែថៃប៉ះទង្គិចជាមួយនឹងកម្ពុជា៕

ជីវិតផុយស្រួយមិនទៀងទាត់តារាសម្តែង Charmaine Sheh រៀបចំបណ្តាំមរតកទុកឱ្យហើយ

0

កាលពីថ្ងៃទី ៤ ខែធ្នូ តារាសម្តែង Charmaine Sheh បាននិយាយថាបន្ទាប់ពីឪពុកធម៌របស់ខ្លួនគឺលោក Benz Hui បានទទួលមរណភាពនាងបានគិតច្រើនអំពីជីវិតនិងការស្លាប់ហើយមានអារម្មណ៍ថាការស្លាប់មិនមែនជារឿងធ្ងន់ទៀតទេ។ Charmaine Sheh បានជួបជាមួយមេធាវីដើម្បីពិភាក្សាអំពីឆន្ទៈ និងបំពេញខ្លឹមសារ និងនីតិវិធី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8X0H5f8XHA97yFIKNNUhYwPy8pZOpb00GoDKjobZCkHPqjtYMVXviQ-blhOcsbj-HjigXFSgHzaPhRcATTXWItZAdNbyXQvF5PSyfRnApeJqPiEEaWTnDPlOFWtl7zhXaFO-YR_qzAb4e6Lb4H12w7NCkcXkr12GqzP9VX3-iRnp66ntnEsMfsUi2TkO-/s1920/image_2025-12-05_09-24-28%20(2).png

Charmaine Sheh បាននិយាយថា «ខ្ញុំខំប្រឹងរកលុយបើមានរឿងអីកើតឡើងខ្ញុំមិនចង់ខ្ជះខ្ជាយរបស់ដែលខ្ញុំប្រមូលបានពេញមួយជីវិតទេ។ ទ្រព្យសម្បត្តិនោះមិនអាចប្រើប្រាស់ដោយរើសអើងបានទេ។ ខ្ញុំសង្ឃឹមថានឹងអាចបែងចែកបានតាមបំណងប្រាថ្នារបស់ខ្ញុំ»។ តារាសម្តែងរូបនេះបាននិយាយថា នៅពេលដែលនាងចូលរួមពិធីបុណ្យសពតារាសម្ដែង Benz Hui នាងបាននិយាយជាមួយមនុស្សជុំវិញខ្លួន ហើយនិយាយថានាងចង់ត្រឡប់ទៅអាយុ ៣០របស់នាងវិញ។ ពេលនោះ នាងត្រូវបានហ៊ុព័ទ្ធដោយរឿងសប្បាយៗដូចជាការណាត់ជួប រៀបការ និងមានកូន។ ក្នុងដំណាក់កាលមួយទៀត នាងត្រូវប្រឈមមុខនឹងជីវិត និងសេចក្ដីស្លាប់ជាញឹកញាប់។ ឥឡូវនេះ Charmaine Sheh កំពុងរៀនកែប្រែចិត្តគំនិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyvkYmnse_SjEjHiEBOStfTmpF1DZsQOkb7LTjgIFs_ueTuZXAnfgLQLJuYQiyxD7HMngkEQQ0cuVpTyEQMPGo9joldDxGW9FCj1CSYui48P4OMSvJAehZ0Mj9N4rE3KhD4_bwo3WgJmYvtRek3LVY-PWIjIh4QQ2CJ_TEHC4qD_P46dey5UFXwMzYfij/s1530/image_2025-12-05_09-24-28.png

តារាសម្តែងវ័យ៥០ឆ្នាំរូបនេះបាននិយាយថា«កើត ចាស់ ឈឺ និងស្លាប់ គឺជាផ្លូវដែលមនុស្សគ្រប់រូបត្រូវតែឆ្លងកាត់ ទោះមានរឿងអ្វីក៏ដោយ យើងត្រូវដើរទៅមុខ។ ជីវិតខ្លីណាស់ ខ្ញុំគួរតែព្យាយាមធ្វើកិច្ចការបន្ថែមទៀតដើម្បីជួយអ្នកដទៃ ធ្វើឱ្យខ្លួនឯងពេញចិត្ត»។ តារាស្រីរូបនេះមិនទាន់រៀបការ ឬមានកូនទេ ប៉ុន្តែនាងមិនស្តាយក្រោយឡើយ ដោយមានអារម្មណ៍ថានាងហួសអាយុស្រមៃចង់សម្រាលនិងចិញ្ចឹមកូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmZdac-BtzJZpY8JLbWvYrHrNfbjW7L0Ag-XVWe6iBtJNQzpsa0ioCW9Yj_CiBnRFZ6ZEQzzjUTFeiUuEb3GWsWV41LnIfmLiOETKKktTyfG0gQFJUCCyLTvM8aIsNhmV3YEFQ8Ych9wA0LABv-B1tfskx8YLO2WAPAqhLU6TQdie2n5kToCQxRuSF9AN/s1797/image_2025-12-05_09-24-30.png
Charmaine បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីបានឈ្នះតំណែងរង បវរកញ្ញាហុងកុង។ នាងគឺជាតារាសម្តែង TVB ដ៏លេចធ្លោមួយរូបក្នុងទសវត្សរ៍ឆ្នាំ ២០០០ជាមួយនឹងខ្សែភាពយន្តជាច្រើន។ នៅពេលដែលនាងបានចាកចេញពី TVB ជាលើកដំបូងក្នុងឆ្នាំ ២០១៦ មនុស្សជាច្រើនគិតថានាងនឹងបាត់បង់ ការគាំទ្រ ហើយនឹងមិនអាចបន្តអាជីពរបស់នាងបានទេព្រោះនាងហួសពីតំណែងរបស់នាង។ យ៉ាងណាមិញ រូបសម្រស់បានបង្ហាញពីសមត្ថភាពរបស់នាង ហើយនៅតែមានតំណែងក្នុងវិស័យសិល្បៈដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSk5kYYA_5MNt2y5wUCQgbS8BeTVcsP0kIdAiXy_3Vqa_FP-mya8Vxx-ldpWm8RdgRRkMaqAX0LJ-WTXDNz9cPggt9mHu72S3BScTC0bTzqFZNRVivYKu12GXWa7WgmmAlQMQnY53wHKSrHFZprR7IHWahhZLlvQPBdd-K3E9w5bXUKFd8Ok3dbos7HdRt/s1920/image_2025-12-05_09-24-31%20(2).png

Charmaine បានអធិប្បាយថា នាងពូកែរកលុយ អាជីពរបស់នាងកំពុងអភិវឌ្ឍយ៉ាងល្អ ។ ចាប់តាំងពីឆ្នាំ២០១៦ មក នាងបានបង្កើតក្រុមហ៊ុនមួយដើម្បីចរចាការងារផ្ទាល់ខ្លួន ដោយផ្តោតលើទីផ្សារប្រទេសចិន។ ក្នុងឆ្នាំ ២០១៨ ខ្សែភាពយន្ត «Story of Yanxi Palace» ធ្វើឱ្យនាងមានការផ្សាយពាណិជ្ជកម្ម និងចូលរួមព្រឹត្តិការណ៍ជាច្រើន។ ក្នុងឆ្នាំបន្តបន្ទាប់ Charmaine នៅតែរក្សាបាននូវប្រជាប្រិយភាព និងទាក់ទាញរបស់នាង ជាមួយនឹងខ្សែភាពយន្តដែលពេញនិយមជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២៣ នាងបានទទួលការវាយតម្លៃជាវិជ្ជមានពីទស្សនិកជនសម្រាប់តួនាទីនាំមុខរបស់នាងនៅក្នុង «The Queen of News»
។ ការងារនេះបានកត់សម្គាល់ ការវិលត្រឡប់ របស់ Charmaine ក្នុងការសម្ដែងឱ្យ TVB បន្ទាប់ពីបានឃ្លាតឆ្ងាយពីស្ថានីយ៍អស់រយៈពេល ៧ ឆ្នាំ។ ឆ្នាំ២០២៥នេះ Charmaine បានចេញវគ្គ២នៃរឿង «The Queen of News» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8YPC_raQTSuwG4f6HKITu4dpsuax9Gn6PSga6hkC1CgNv054iAlGGUM_J3MX_jG9kJjBV0Jy4BHo7Rp_6f8ld1gTK6x60w60gkIzcT5GqqL4o5zGmB1-Kf8RWIF3RluncL10BSNrvDopDJzl-YGKja0Ac8O7fbHBKWmxq8115_iIYsPScX5I0HVjsnm_e/s960/image_2025-12-05_09-24-31.png

Charmaine Sheh ចំណាយភាគច្រើននៃប្រាក់ចំណូលរបស់នាងលើអចលនទ្រព្យ។ យោងតាម St Headline នាងមានផ្ទះយ៉ាងតិចចំនួន ៥ដែលមានតម្លៃសរុប ១៨០លានដុល្លារហុងកុហប្រមាណនឹង២៣លានដុល្លារអាម៉េរិក៕

ប្រកាសជាផ្លូវការ! កម្ពុជា នឹងដាក់ដំណើរការសេវា 5G នៅក្នុងប្រទេស ចាប់ពីឆ្នាំ២០២៦តទៅ

0

រាជធានីភ្នំពេញ៖ អស់បារម្ភបញ្ហាសេវាទូរស័ព្ទមានភាពរអាក់រអួល! នៅឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជានឹងចាប់ផ្ដើមដាក់ដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី5 ឬសេវា 5G នៅក្នុងប្រទេស ដែលមានល្បឿនលឿនជាងសេវា 4G រហូតដល់10ដង។ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNzg1SIdAJyLnrr_aXIQhbksUFtqH8fWcba2VXPwqfy3FvZaFHnahfQfqYBUvLnD2LyXAeIggqRV3qpxRF1CklKPADH4KBFsRSnNGC_LvMqajxe4FZYgVjRjw3WLaFYLt2H1uy9eZpgnGB57K4-6ecgcaFMjPEUXX3ZWHercNj7XZiblf8AJhoXGatZPqO/s1280/photo_2025-12-05_13-45-29.jpg

ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ2025 និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី5 ខែធ្នូ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSYwdpFd77x-QEH-8qsSWqvU2YhFbLGiW8Xfdk-akURSwVhXQx__GkRkCrNimVsQPpYJPx-TSRdpoz9jke8xP64DLwwAboAjipeLfvHMZwqhsKXIUkvQhwtovYEgFKTTLrwu18pnvhuihLScRFonRipQ7WBgj0saedRe7W5A-EsIdkNdErzXVl17cyglV/s1280/photo_2025-12-05_13-45-30.jpg

តាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី5 ឬសេវា 5G នៅក្នុងប្រទេសនៅក្នុងប្រទេសកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖
– ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ 10 ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។
– រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង — បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។
– ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន — សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។
– ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល — សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។
– ការលើកកម្ពស់សេវាសាធារណៈ — e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
– ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ — សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAvBJH9wQostt_oEfpQv4rp5kTpIBu27rC7ngoZygjvV6FNG1vrAYl9e190op4uFVSmvrI1ts3D2mBCc52XsmcbB8HHWtj7NXgnPHKC_Id4B5FNzojwTX7-rbTgCnAlchpNreVA_iJaOQ8YUmcnzq8A_YXXVKixQrlIxtH1aDjEs4eQVH4Cuso3n06qxNQ/s1200/photo_2025-12-05_13-45-31.jpg

តាមការបញ្ជាក់ខាងលើ សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifKUA9ZEFLU39aajPKM0A21S_rw0HaVVemdwfFeNPMRyH7wGtOul2fK2r7pQ1V5O6-x1joEClR7jbyVFMvhyphenhyphen9WVClCxJYAGBuFaEjUwjSoE-XJCLUjqOasfgdOAYCtHkaKG0jH4koScDaQethhUHTJkVSHBVK-QMT7hA0pcREYg8vzpuIqiqiOiAxFgDRX/s1024/photo_2025-12-05_13-45-31%20(2).jpg

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសយើង៕

រូបភាពស្គមស្គាំងរបស់ Zhang Ruonan ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភសុខភាព

0

ថ្មីៗនេះបណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយវីដេអូមួយរបស់ Zhang Ruonan លេចមុខជាមួយនឹងរូបរាងស្គមស្គាំងយ៉ាងខ្លាំង។ ក្នុងវីដេអូនាងស្លៀកសម្លៀកបំពាក់សាមញ្ញស្លៀកខោពណ៌សនិងអាវពណ៌ប្រផេះ។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាគឺជើងរបស់តារាស្រីរូបនេះតូច។ ទស្សនិកជនមួយចំនួនព្រួយបារម្ភថា Zhang Ruonan អាចធ្វើការលើសទម្ងន់ ឬតមអាហារច្រើនពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnWFBqPN_32bvNk_3rhEwffCy2dGFQTO5AX6U7HDxI2oEODLEVjJ66mvLk8fAI1Ug6fTRLxGlTIT88zzXOFXH8WvLi64lTG7Ew5TJCGykI1SPs-YjVpvCRyPnC_jQpMfbtq5G7h6kEerf0cgrTmFshwK7PsKupQa8BrK_zi11CSNqgacW2LnVJQHVOKOqi/s2000/image_2025-12-04_16-44-03.png
ទន្ទឹមនឹងការព្រួយបារម្ភនិងចង់ដឹងពីមូលហេតុដែល Zhang Ruonan ស្ថិតនៅក្នុងសភាពស្គមបែបនេះអ្នកគាំទ្ររបស់តារាសម្តែងរូបនេះបានពន្យល់ថា Zhang Ruonan ព្យាយាមសម្រកទម្ងន់សម្រាប់ខ្សែភាពយន្តថ្មីដែលនាងកំពុងចូលរួម។ ក្នុងរឿងនោះ Zhang Ruonan សម្ដែងជាអ្នកជំងឺមហារីក ដូច្នេះនាងត្រូវការរាងស្គមដើម្បីប្រែក្លាយជាតួអង្គនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVhl8QYvyzfUweHrm_t8hspuAlXgY1J98BnbEF-7Vt2UxKdzE9fI-rFmsgEpDaqkfxGnSp3iX_VuVGNF1UKoYE9ogm7XfYa3nJues-d4FfIrs97evQyMffwTg6aV1yM65EBwrh3XCXm-8goBshjPxiJ26gIGjF7EbOKeok6gLmdsVZ2fIxARTQCNu2M_GQ/s2048/image_2025-12-04_16-43-57.png

នេះមិនមែនជាលើកទីមួយទេដែលសម្រស់កើតឆ្នាំ ១៩៩៦ បង្កឱ្យទស្សនិកវែកញែកលើរូបរាងរបស់នាង។ ក្នុងពេលថតរឿង «The First Frost» Zhang Ruonan មានឈុតមួយដែលនាងអង្គុយក្រោមភ្លៀង ដៃនាងតូចពេកមិនអាចពាក់នាឡិកាបាន។ ឈុតនេះបានកើតឡើងនៅដើមឆ្នាំ ២០២៥ នៅពេលដែលទម្ងន់របស់ Zhang Ruonan បានធ្លាក់ចុះមកត្រឹម ៣៧ គីឡូក្រាមជាមួយនឹងកម្ពស់ ១.៦៦m ។ នេះជាចំនួនដ៏គ្រោះថ្នាក់ ជិតដល់កម្រិតហានិភ័យនៃការខូចសរីរាង្គ។ នេះជាតម្រូវការដែលអ្នកដឹកនាំរឿងកំណត់សម្រាប់តួអង្គរបស់ Zhang Ruonan ។ ដូច្នេះហើយ ទើបនាងអនុវត្តរបបអាហារដ៏តឹងរ៉ឹងដោយ អាហារពេលព្រឹកគឺមានតែស៊ុតស្ងោរ និងទឹកស្ពៃប៉ុណ្ណោះ អាហារថ្ងៃត្រង់គឺទ្រូងមាន់លាយជាមួយខាត់ណា ហើយក្រោយថ្ងៃត្រង់ គឺគ្មានអាហារអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9W81VyD9IZjtrhunUmJUGwdEwaS2xc7w5mhqyrpFPCj9Un_Pw_54e4MHVyo-R7OjJ9eKC9U0-ERh5LP944cIOkeuwwm1f37w2DkhKg4mtfAejJN5r7O8Vp4suX156DAIb346L4QRcCawtYIURQ4P1812U0rDoD-WBCu06TRWazML9gp_3NiPFYZsbM_s9/s1000/image_2025-12-04_16-43-59.png

បន្ទាប់ពីថតមួយយប់ ជំនួយការបានឃើញតារាស្រីរូបនេះអង្គុយនៅជ្រុងម្ខាងកំពុងញ៉ាំមីកញ្ចប់ ដែលមានត្រឹមតែ ១២ កាឡូរីប៉ុណ្ណោះ។ បុគ្គលិកបានបង្ហើបថា សំលៀកបំពាក់ដែលរៀបចំសម្រាប់ Zhang Ruonan ពិតជាមានទំហំដូចកូនក្មេងអាយុ ១២ ឆ្នាំ។ រូបភាពស្គមនេះបានក្លាយទៅជាការទាក់ទាញការចាប់អារម្មណ៍។ រូបភាពនៃរបស់នាងបានធ្វើឱ្យឃ្លាថា «Zhang Ruonan ស្គមស្គាំង» ក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលជួយឱ្យនាងទទួលបានអ្នកតាមដាន ៦០០,០០០ ក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuIXKqqzK-TN5VaKWxf7n46-U9Ou7OzZxZbv_S93HkR5Eoee14a9wDq93XyzebXNLqo8MfPeAYY28PyUJe4Obsh8bIp4lcWhM74hXecpqcycYj5orTzguP9ZV_rdr7hovxzww68Z3fBFPxR7YzDMQIszJy3elfgrtfGU6nf_CxLV499Q619xE5_3gRSonc/s2048/image_2025-12-04_16-43-59%20(2).png

ទោះជាយ៉ាងណាក៏ដោយ តម្លៃដែលនាងត្រូវបង់គឺថា នាងតែងតែទទួលរងនូវការថយចុះជាតិស្ករក្នុងឈាម។ នៅពេលកំពុងថតឈុតឆាកដែលកំពុងរត់ ភ្នែក Zhang Ruonan បានងងឹត ហើយនាងបានបុកកាមេរ៉ា ដោយបន្សល់ទុកស្នាមជាំនៅលើដៃរបស់នាងដែលមិនបាត់អស់រយៈពេលកន្លះខែ។ តារារួមសម្ដែង Bai Jingting បាននិយាយលេងសើចឱ្យ Zhang Ruonan ពីភាពស្គមរបស់នាង៕

លោក ណុប បាយ៉ារិទ្ធ ប្រើសំឡេងគាំទ្រ ផន ស្រីពី ស្របពេលសន្ទុះនៃការគាំទ្រចាញ់ប្រទេសជិតខាង

0

តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ណុប បាយ៉ារិទ្ធ បានប្រើប្រាស់សំឡេងរបស់ខ្លួនគាំទ្រ ផន ស្រីពី Miss Cosmo Cambodia 2025 ដែលកំពុងតែតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ ស្របពេលសន្ទុះការគាំទ្រនៅចាញ់ប្រទេសដទៃទៀត។ តារាចម្រៀងរូបនេះថាបវរកញ្ញាក៏ជាវិស័យមួយមានចំណែកក្នុងការជួយផ្សព្វផ្សាយសិល្បៈ វប្បធម៌ ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnPINaVNRlSXJ7nnwecrEX4XNd4r-aPsKacLyR5WKfbJ0s4lEpX7Z9kRS6AVbjeRYYhVDRtk85Wh3NlTYlGp-uOfQ2kxIfDRnF4NdRs721Vf22-gQcik23ofp45_40um7Lf6EQJeoZkNyk1Ah31vPrsbBWvj8IbGRqHwORcTJib8K1LBp123PMYLv1p5W6/s2048/image_2025-12-04_16-06-32.png
កាលពីពេលថ្មីៗនេះ ផន ស្រីពី បានបញ្ចេញអារម្មណ៍ថានាងពិតជាមានកិត្តិយសណាស់ដែលបង្ហាញពីប្រទេសកម្ពុជានៅលើឆាក Miss Cosmo 2025 ទៅកាន់ពិភពលោក ខណៈនាងបានលះបង់និងប្រឹងប្រែងនៅក្នុងការប្រកួតនេះនៅឡើយតែការគាំទ្រពីប្រជាជនកម្ពុជាប៉ុណ្ណោះ។ ស្របពេលសន្ទុះការគាំទ្របវរកញ្ញានៅមានកម្រិតនៅចាញ់បណ្តាប្រទេសដទៃទៀតតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញការគាំទ្រដល់ ផន ស្រីពី និងស្នើឱ្យមហាជនជួយគាំទ្រនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinpaSBz4LaYlWqU3woiNnhAx4-t8x45AHwvH69byZGiFLp-YXcxBfaKDZU36T6-0wpoBjZJmFe-TxabP0iRG8xyO9atgd7jj7UDS4orCHaL1K7LFKoroxaw1SPKKvGopxr27RaNvyqbg3ASFnc7hze24B7xqXydtGOQbH6l_FOGd83m_hi6n-GZWliuu4d/s1440/image_2025-12-04_16-06-27%20(2).png

នៅថ្ងៃទី៣ ខែធ្នូ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចែករំលែករូបភាពរបស់ ផន ស្រីពី ចេញពីផេក Miss Cosmo Cambodia ដោយបានរៀបរាប់យ៉ាងវែងថា «បវរកញ្ញាក៏ជាវិស័យមួយមានចំណែកក្នុងការជួយផ្សព្វផ្សាយសិល្បៈ វប្បធម៌ ខ្មែរលើឆាកអន្តរជាតិដែរ ពិសេសបង្ហាញពិភពលោកឱ្យបានឃើញពីរូបសម្បតិ្ត ចំណេះដឹង ទេពកោលស្យរបស់នារីខ្មែរ ដែលមានភាពក្លាហានក្នុងការឈរនៅលើឆាកអន្តរជាតិ ហើយបានប្រើប្រាស់នៅសមត្ថភាព ប្រើប្រាស់សម្លេងរបស់គាត់និយាយទៅកាន់ពិភពលោកពីកម្ពុជា។ បេក្ខនារីកម្ពុជា គឺតំណាងឱ្យកម្ពុជាក្នុងការឈរជើងលើឆាកប្រកួតប្រជែងមួយដែលមានការចូលរួមពីប្រទេសជាច្រើនទាំងនៅអាស៊ី អ៊ឺរ៉ុប ដើម្បីដណ្តើមយកជ័យលាភីលើកមុខមាត់ដល់ប្រទេសរបស់ខ្លួន។ បេក្ខភាពមួយណាក៏ចង់ទទួលបានជ័យលាភីឱ្យប្រទេសខ្លួនដែរ ពិសេសប្រជាជនរបស់ប្រទេសនីមួយៗពិតជាចង់ឃើញបវរកញ្ញាតំណាងប្រទេសខ្លួនទទួលបានជោគជ័យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8ffRvcWQhGAXTLX0CDNPCXw8WDKz6mHtiRayac8FFIUxM0SIvrvPJz9MRXiM5kLt6WoTzYIfEr-HP-5X1fbiCqGzNm_EdP-NJ4NwGbR4iy7giICRqgH4ddG_HUHA3CteuIqCCbCG6lj-ObWO1ydcuOIcJKO5oBkRnj9xAUtoVI-t5z2M96ARmDqni3jg6/s1440/image_2025-12-04_16-06-27.png
លោកបន្តដោយចោទសួរថា «កម្ពុជាយើងចង់ឃើញ Miss cosmo Cambodia របស់យើងទទួលបានជោគជ័យដែរឬទេ? ខ្ញុំឃើញថាបេក្ខភាពប្រទេសនីមួយៗគេទទួលបានការលើកទឹកចិត្តពីប្រជាជន ឬ fans របស់គេណាស់ ពិសេសប្រទេសជិតខាងយើង ។ សម្រាប់គាត់ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ គាត់មានសមត្ថភាព មានចំណេះដឹង និង ទេពកោសល្យ ពិសេសគឺមហិឆ្ឆិតា និងភាពក្លាហាន តែអ្វីដែលគាត់ខ្វះ និង កំពុងត្រូវការបំផុតពីកម្លាំងចិត្តពីប្រជាជនកម្ពុជាសម្រាប់គាត់ក្នុងការប្រកួតប្រជែងមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1Fq7ev3jZpGkyaqJlivI9mBcYZFV4eTNj5jjssVjgamEuii5UdYXWx_lpIvNUllJlT7B6w_mceGPI6CNcHWKIuqF-oNx_Hp1GB-AHuVuHtBB4FPhvrIse-BluprFDLJJ7JMDcJPY8LpVV_IFKCS9DRXor5-3UJhyPIQvWxMLj6n4I0punqXdnEbYKLvZ/s2048/image_2025-12-04_16-06-31.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានស្នើឱ្យមហាជនផ្តល់កម្លាំងចិត្តដល់ ផន ស្រីពី ប្រសិនជា ចង់ឃើញនាងទទួលបានជោគជ័យ យកជោគជ័យត្រឡប់មកដោយកុំនៅស្ងៀមហើយប្រើប្រាស់សម្លេងគាំទ្រនិងកម្លាំងចិត្តជូនដល់នាងទាំងអស់គ្នា។ មិនត្រឹមតែផ្តល់ការគាំទ្រលើកទឹកចិត្តដល់ ផន ស្រីពី ប៉ុណ្ណោះទេតារាចម្រៀងរូបនេះថែមទាំងជូនពរឱ្យ ស្រីពី មានសុខភាពល្អ មានកម្លាំងចិត្តក្នុងការប្រកួតនិងប្រើសមត្ថភាពរបស់ខ្លួនយកជោយជ័យឱ្យបានជូនខ្លួនឯង គ្រួសារ និងប្រទេសកម្ពុជា៕