តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ណុប បាយ៉ារិទ្ធ បានប្រើប្រាស់សំឡេងរបស់ខ្លួនគាំទ្រ ផន ស្រីពី Miss Cosmo Cambodia 2025 ដែលកំពុងតែតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ ស្របពេលសន្ទុះការគាំទ្រនៅចាញ់ប្រទេសដទៃទៀត។ តារាចម្រៀងរូបនេះថាបវរកញ្ញាក៏ជាវិស័យមួយមានចំណែកក្នុងការជួយផ្សព្វផ្សាយសិល្បៈ វប្បធម៌ ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnPINaVNRlSXJ7nnwecrEX4XNd4r-aPsKacLyR5WKfbJ0s4lEpX7Z9kRS6AVbjeRYYhVDRtk85Wh3NlTYlGp-uOfQ2kxIfDRnF4NdRs721Vf22-gQcik23ofp45_40um7Lf6EQJeoZkNyk1Ah31vPrsbBWvj8IbGRqHwORcTJib8K1LBp123PMYLv1p5W6/s2048/image_2025-12-04_16-06-32.png
កាលពីពេលថ្មីៗនេះ ផន ស្រីពី បានបញ្ចេញអារម្មណ៍ថានាងពិតជាមានកិត្តិយសណាស់ដែលបង្ហាញពីប្រទេសកម្ពុជានៅលើឆាក Miss Cosmo 2025 ទៅកាន់ពិភពលោក ខណៈនាងបានលះបង់និងប្រឹងប្រែងនៅក្នុងការប្រកួតនេះនៅឡើយតែការគាំទ្រពីប្រជាជនកម្ពុជាប៉ុណ្ណោះ។ ស្របពេលសន្ទុះការគាំទ្របវរកញ្ញានៅមានកម្រិតនៅចាញ់បណ្តាប្រទេសដទៃទៀតតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញការគាំទ្រដល់ ផន ស្រីពី និងស្នើឱ្យមហាជនជួយគាំទ្រនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinpaSBz4LaYlWqU3woiNnhAx4-t8x45AHwvH69byZGiFLp-YXcxBfaKDZU36T6-0wpoBjZJmFe-TxabP0iRG8xyO9atgd7jj7UDS4orCHaL1K7LFKoroxaw1SPKKvGopxr27RaNvyqbg3ASFnc7hze24B7xqXydtGOQbH6l_FOGd83m_hi6n-GZWliuu4d/s1440/image_2025-12-04_16-06-27%20(2).png

នៅថ្ងៃទី៣ ខែធ្នូ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចែករំលែករូបភាពរបស់ ផន ស្រីពី ចេញពីផេក Miss Cosmo Cambodia ដោយបានរៀបរាប់យ៉ាងវែងថា «បវរកញ្ញាក៏ជាវិស័យមួយមានចំណែកក្នុងការជួយផ្សព្វផ្សាយសិល្បៈ វប្បធម៌ ខ្មែរលើឆាកអន្តរជាតិដែរ ពិសេសបង្ហាញពិភពលោកឱ្យបានឃើញពីរូបសម្បតិ្ត ចំណេះដឹង ទេពកោលស្យរបស់នារីខ្មែរ ដែលមានភាពក្លាហានក្នុងការឈរនៅលើឆាកអន្តរជាតិ ហើយបានប្រើប្រាស់នៅសមត្ថភាព ប្រើប្រាស់សម្លេងរបស់គាត់និយាយទៅកាន់ពិភពលោកពីកម្ពុជា។ បេក្ខនារីកម្ពុជា គឺតំណាងឱ្យកម្ពុជាក្នុងការឈរជើងលើឆាកប្រកួតប្រជែងមួយដែលមានការចូលរួមពីប្រទេសជាច្រើនទាំងនៅអាស៊ី អ៊ឺរ៉ុប ដើម្បីដណ្តើមយកជ័យលាភីលើកមុខមាត់ដល់ប្រទេសរបស់ខ្លួន។ បេក្ខភាពមួយណាក៏ចង់ទទួលបានជ័យលាភីឱ្យប្រទេសខ្លួនដែរ ពិសេសប្រជាជនរបស់ប្រទេសនីមួយៗពិតជាចង់ឃើញបវរកញ្ញាតំណាងប្រទេសខ្លួនទទួលបានជោគជ័យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8ffRvcWQhGAXTLX0CDNPCXw8WDKz6mHtiRayac8FFIUxM0SIvrvPJz9MRXiM5kLt6WoTzYIfEr-HP-5X1fbiCqGzNm_EdP-NJ4NwGbR4iy7giICRqgH4ddG_HUHA3CteuIqCCbCG6lj-ObWO1ydcuOIcJKO5oBkRnj9xAUtoVI-t5z2M96ARmDqni3jg6/s1440/image_2025-12-04_16-06-27.png
លោកបន្តដោយចោទសួរថា «កម្ពុជាយើងចង់ឃើញ Miss cosmo Cambodia របស់យើងទទួលបានជោគជ័យដែរឬទេ? ខ្ញុំឃើញថាបេក្ខភាពប្រទេសនីមួយៗគេទទួលបានការលើកទឹកចិត្តពីប្រជាជន ឬ fans របស់គេណាស់ ពិសេសប្រទេសជិតខាងយើង ។ សម្រាប់គាត់ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ គាត់មានសមត្ថភាព មានចំណេះដឹង និង ទេពកោសល្យ ពិសេសគឺមហិឆ្ឆិតា និងភាពក្លាហាន តែអ្វីដែលគាត់ខ្វះ និង កំពុងត្រូវការបំផុតពីកម្លាំងចិត្តពីប្រជាជនកម្ពុជាសម្រាប់គាត់ក្នុងការប្រកួតប្រជែងមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1Fq7ev3jZpGkyaqJlivI9mBcYZFV4eTNj5jjssVjgamEuii5UdYXWx_lpIvNUllJlT7B6w_mceGPI6CNcHWKIuqF-oNx_Hp1GB-AHuVuHtBB4FPhvrIse-BluprFDLJJ7JMDcJPY8LpVV_IFKCS9DRXor5-3UJhyPIQvWxMLj6n4I0punqXdnEbYKLvZ/s2048/image_2025-12-04_16-06-31.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានស្នើឱ្យមហាជនផ្តល់កម្លាំងចិត្តដល់ ផន ស្រីពី ប្រសិនជា ចង់ឃើញនាងទទួលបានជោគជ័យ យកជោគជ័យត្រឡប់មកដោយកុំនៅស្ងៀមហើយប្រើប្រាស់សម្លេងគាំទ្រនិងកម្លាំងចិត្តជូនដល់នាងទាំងអស់គ្នា។ មិនត្រឹមតែផ្តល់ការគាំទ្រលើកទឹកចិត្តដល់ ផន ស្រីពី ប៉ុណ្ណោះទេតារាចម្រៀងរូបនេះថែមទាំងជូនពរឱ្យ ស្រីពី មានសុខភាពល្អ មានកម្លាំងចិត្តក្នុងការប្រកួតនិងប្រើសមត្ថភាពរបស់ខ្លួនយកជោយជ័យឱ្យបានជូនខ្លួនឯង គ្រួសារ និងប្រទេសកម្ពុជា៕