Home Blog Page 223

Zhang Linghe សារភាពថាខ្លួនមិនពូកែបញ្ចេញអារម្មណ៍ព្រោះតែហេតុផលនេះ

0

Zhang Linghe ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងអាជីពសិល្បៈចិនលេចមុខទាំងក្នុងរឿងភាគបុរាណនិងសម័យ ហើយបង្ហាញខ្លួនជាមនុស្សស្ងប់ស្ងាត់ និងកម្របង្ហាញអារម្មណ៍ណាស់។ យ៉ាងណាមិញ ក្នុងជំនួបជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះ លោកបានចែករំលែករឿងស្មោះត្រង់មួយចំនួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU7ZvzRtd_b4GZNxgr5dtxrk2mSkcFaV8two1zVDvBYkJJcs5VdL3WsdkZSRNRyzO0SEgfDkGZoTuaCXGkaoyW7gYFn5tng7w_zSQAQw07BPGwBtF72SiKoCe3RRnQ-h9wziGbZc_V2yR0_Bnn9XQ4hSJUo_svSIWRkY3ZsxrzrkmdX3KzwX3QyzVBd4Wq/s1440/image_2025-10-22_16-22-06.png
Zhang Linghe បានសារភាពថា «បរិយាកាសដែលខ្ញុំធំដឹងក្តី ធ្វើឱ្យបុគ្គលិកលក្ខណៈរបស់ខ្ញុំមិនសូវពូកែបញ្ចេញអារម្មណ៍ ប៉ុន្តែអរគុណដល់អ្នកគាំទ្រក្នុងរយៈពេលពីរឆ្នាំមកនេះ ខ្ញុំបានរៀនពីវិធីបង្ហាញពីក្តីស្រលាញ់ក្នុងចិត្តបន្តិចម្តងៗ។ ខ្ញុំបានរៀនពីរបៀបបង្ហាញវា»។ ការសារភាពបែបសាមញ្ញ ប៉ុន្តែអារម្មណ៍បង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យពីក្នុងខ្លួន Zhang Linghe ពីមនុស្សជិតស្និទ្ធទៅជាការហ៊ានបង្ហាញការដឹងគុណ និងសេចក្តីស្រឡាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2xQS9ehulQbxUIsGp3CPwEMW_7rqh9LeQkUNHR7UmcLOt5ZlLvvJRacLl9eXBTVRr7cGbPbyDJl45zr0Vs-Ifx7RK3wkPk591IFobsqobc3RgJsGvca8QgFpc0Fp7vXQBXVQJuwUWuk3dyB2I6INZyepC5RPNh6qqM2Vvr1tIBFO9iwb7T1hqO76ru8lq/s1619/image_2025-10-22_16-22-07%20(2).png
មិនត្រឹមតែទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រប៉ុណ្ណោះទេ Zhang Linghe ក៏តែងតែរកវិធី «តបស្នង» ដើម្បីបង្ហាញពីក្តីបារម្ភរបស់ខ្លួន។ តារាប្រុសរូបនេះបានចែករំលែកថា «អ្នករាល់គ្នាមកពីកន្លែងផ្សេងៗគ្នា វាពិបាកណាស់ក្នុងការមកទីនេះ ខ្ញុំមិនចង់ឱ្យអ្នករាល់គ្នារងទុក្ខទៀតទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzKS8oT13kVF3SJT7oRmA2UtcT1iJk7IAm2xJGZW_BOrUlEy8To5i3Fqbr_ZM9ruxcBxFUzat42wzO8mDSsZexZeHCOmqKRITTNUfzHVgsR6JFVA5S432kd4b-6U3wLJfw0bBJ8pvRk1mJLhi5jJ9CvRR1XijHIk3DNaRwQ6BkQGuL-wdpjRXmAXAys114/s1620/image_2025-10-22_16-22-07%20(3).png

សេចក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រដែលអ្នកគាំទ្រមានចំពោះ Zhang Linghe គឺជាប្រភពនៃកម្លាំងចិត្តដែលជួយលោកឱ្យកែលម្អខ្លួនជានិច្ច ដោយរៀនបើកបេះដូង និងបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនបន្ថែមទៀត។ ភាពស្មោះត្រង់នោះធ្វើឱ្យរូបភាពរបស់ Zhang Linghe កាន់តែកក់ក្ដៅ និងកាន់តែជិតស្និទ្ធក្នុងចិត្តអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2BhEuGGuNzaz0uu657ySl6-7pdFSPNt4Tr5X7G_rvGoKqwszYPaZ1TC0mvkMnETgOWb0SAoy5q0a94sRNinr0_QDuuJ_fPnEP3Y4_1WoRadtQRz_yDBPqVrINU-375fH6j9VJPxTokNTvk-y8qKYquxRr4zHtVg6nI74WT_V9jJuZAxrfFie3RA6kr499/s1440/image_2025-10-22_16-22-08%20(2).png

គួរឱ្យដឹងថា ទស្សនិកជនកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះភាពយន្ដ «Overdo» របស់ Zhang Linghe និង Wang Churan ដែលបានបញ្ចប់ការថតរួចរាល់ហើយដែរ។ តាមរយៈរូបភាពនិងវីដេអូខ្លីៗដែលបង្ហោះនៅលើបណ្តាញសង្គមតួឯកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទាំងមានមតិសរសើរជាច្រើនថាអ្នកទាំងពីរសមគ្នា៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា ជូនពរនិងបង្ហាញជំនឿចិត្តលើ ហ្វីយ៉ាតា

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ និង អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានជូនពរនិងរំពឹងទៅកាន់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នៅក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmHp4Tm9joAkOpeXsQT_9i4ObepMFjzE4DSI3jWYIOM8UlfWvYvhhV-PLeLhpWDlFFDO2qihRm4VX-M0zYiwPdCUX6wRt1KuxCBtm5AkJyyYmM14vL3CQ9tfqHuZHe92t1LCB-8fOInS1PxcSHVLr0YMT9oY3rTy9IhNi2qyyvmtG63cdlyeR_vihKxzBF/s2048/image_2025-10-23_16-12-43%20(2).png

កាលពីថ្ងៃទី២២ ខែតុលា បណ្តាញសង្គមហ្វេកប៊ុក និង Instagram អង្គការ Miss Universe បានបង្ហោះអបអរសាទរម្ចាស់មកុដ Miss Universe Cambodia 2025 ដែលប្រកួតកាលពីកន្លងមកនេះដែលជ័យជម្នះគឺបានទៅលើ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា។ អង្គការនេះបានពណ៌នាពី ហ្វីយ៉ាតា ជាមួយនឹងការឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងបេះដូងកម្ពុជាហើយបោះជំហានទៅមុខដោយទំនុកចិត្ត និងបន្តលើកទឹកចិត្តពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMbwC9SES19O9Trexm2ojByLzL-cxrVtDb0Btu3QzBAyrFYt1S6kj4pkmsTKZ-OQfrZVrJiZHbbJwh5f0W9RKwZVWHn_CSNYZYo6OlEurP87-PrzLGoWx_cIEbBH7yITHBZ9L8G2fbV0MvgLTNCYQ2V8WmqWCaAoPQC2qXA6ujrkainAWwA0zBSkydLInD/s2048/image_2025-10-23_16-12-45.png
ក្រោយពីស្ថាប័ន Miss Universe បង្ហាញពីអ្នកតំណាងកម្ពុជានៅលើគេហទំព័រផ្លូវការបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តដោយបានបញ្ចេញមតិល្អៗជាច្រើនបង្ហាញការអបអរចំពោះ ហ្វីយ៉ាតា។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា បានចែករំលែកបន្តនិងបង្ហាញការអបអរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KZ0toluhcbavIGOLmVtLaCphhneUIeH5uxgZK8cxove3Obbbr9QWksHI7oLWZU_yg9b5miKyaADl6KrL9SOc-okXMir01xYPemfnuOL86YUd7YvX65WbOukHik2_piCGSKQX0VPRL64V2LGUs3hkwSPWFSgLNTAUkPckynpcleIRcKHB33-Yufw-6iJ5/s2048/image_2025-10-23_16-12-51.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរថា «ទៅចូលថប់នៅលើទឹកដីថៃឡែនឱ្យមើលមួយ ឱ្យស្គាល់ថាបវកញ្ញាខ្មែរខ្លាំងមិច»។ ងាកមក អ៊ិន លក្ខិណា វិញបានសរសេរថា «Cambodia នារីរឹងមាំនឹងទៅកាន់ឆាកអន្ដជាតិនាពេលខាងមុខនេះ សូមអោយដំណើររបស់បងទទួលជោគជ័យ ខ្ញុំពិតជាមានមោទនភាពចំពោះបងស្រីណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5rGRsDwnHgUTW_uUnOxyp5EVAFW5rM1Sq3whLA1n4HXcuIQKmftIQA8h_WBO6hv3pESA0Lu8DE19CMQ-WEP2dZtDgsj8I-xdvpjXblCUl51Z5A-Ym0GCuGRQxRO17RjXVPyk1DJjNq8Riesiqlixg3pbFugfZabeH5PtUzk16_K7FOChLEIDW-CPhOuKX/s726/image_2025-10-23_16-12-43%20(3).png

គួរបញ្ជាក់ផងដែរថា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា MUC07 បានគ្រងមកុដ Miss Universe Cambodia 2025 កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ ដ្បិតថាថៃជាម្ចាស់ផ្ទះរៀបចំក្នុងឆ្នាំនេះ ហើយនៅមានអ្នកចង់បង្អាក់ដំណើរក្តី ប៉ុន្តែ ហ្វីយ៉ាតា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំនឹងចូលរួមប្រកួតមិនឱ្យបាត់ឈ្មោះ Cambodia នៅលើឆាកអន្តរជាតិឡើយ។ រូបនាងនឹងត្រូវចេញទៅប្រកួតនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕

រដ្ឋមន្ត្រីកសិកម្មថៃបដិសេធមិនពាក់ព័ន្ធជាមួយការកេងបន្លំប្រាក់មូលនិធិរបស់ Influencer កាន់ ចមផ្លាំង

0

ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ បុគ្គល កាន់ ចមផ្លាំង Influencer ថៃដែលតែងតែធ្វើសកម្មភាពឈ្លា.នពានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ មិនថាការបញ្ជូនលាម.ក មកកាន់តំបន់ព្រំដែនខេត្តស្រះកែវ និងបើកសំឡេងរំខាន បានរងការរិះគ.ន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ជាពិសេស រងការរិះគ.ន់ពីសមាជិកសភាគណបក្សប្រឆាំង ដោយសារកេងបន្លំប្រាក់មូលនិធិរាប់រយលានបាត ។ ពលរដ្ឋថៃបានផ្ញើប្រាក់ក្នុងម្នាក់ៗរាប់ម៉ឺនបាតតាមធនាគារមកឱ្យ កាន់ ចមផ្លាំង សម្រាប់ចំណាយការងារព្រំដែន ព្រោះជឿថា ជាគណនីធនាគាររបស់បុគ្គលនេះ ប៉ុន្តែមានការបែកធ្លាយជាគណនីធនាគាររបស់រដ្ឋមន្ត្រីកសិកម្ម ទើបធ្វើឱ្យអ្នកផ្ញើប្រាក់ទាំងអស់ទាមទារប្រាក់មកវិញ និងឱ្យបុគ្គលនេះបកស្រាយឱ្យច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBa2Rne6ebSRwuqdpcMwcto9MzhnCWrUbKJHM86uSmii6xCViKsMIJ-7KYxZYUsneoL3KRgxOVUwynqWFVPvcAYQHWfUziiqCTSUL679YGEnagJMvuGPpR5p-9t2y9V0-2rp0YBsQ1iA-P3J3-yRv9-BBXcc_ChwCY_JEHJgVYHTmpFFnAgSM_sR6VGFpA/s892/image_2025-10-24_14-06-19.png

ការធ្វើសកម្មភាពនានារបស់ កាន់ ចមផ្លាំង គឺឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ថាំម៉ាណាស់ ព្រំផៅ នៅពីក្រោយខ្នង ព្រមទាំងពាក់ព័ន្ធជាមួយប្រាក់មូលនិធិផងដែរ ។ ក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការកេងបន្លំប្រាក់មូលនិធិ កាន់ ចមផ្លាំង ប្រកាសថា ខ្លួននឹងបកស្រាយជាសាធារណៈពីប្រាក់មូលនិធិនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ។ នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក ថាំម៉ាណាស់ ព្រំផៅ បានបដិសេធមិនពាក់ព័ន្ធជាមួយការកេងបន្លំប្រាក់មូលនិធិរបស់ កាន់ ចមផ្លាំង ទេ លោកមិនដឹងរឿង គឺ កាន់ ចមផ្លាំង ធ្វើអ្វីមិនចេះគិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-dAV0P8vSyYezBIscNbo-vPS6OR22RYyQ00O65Wg4V46dRPq546ogsZCENcVlI8XE02Xc3C5gLvLCZhKvhgzWukeC4XI70fDHDkezvZGW1f7RV0NArttU9J3bc3Q3RBvXw_TFLfDx9x2yUb9zS72L4wT0GR5ZRm0aFS3-j3CPDmDWw-NyKXg6sGNJtMi/s1280/photo_2025-10-24_13-33-28%20(2).jpg
នាវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ដែលមានឋានៈជាប្រធានទីប្រឹក្សាគណបក្សក្លាថាំ បានផ្តល់សម្ភាសន៍ពីការរិះគន់ថា បើប្រាក់មូលនិធិ កាន់ ចមផ្លាំង បរាជ័យ តើប្រាក់មូលនិធិទាំងអស់នឹងក្លាយជាកម្មសិទ្ធិរបស់លោក មែនទេ? លោក ថាំម៉ាណាស់ ឆ្លើយថា កាន់ ចមផ្លាំង បានផ្លាស់ប្តូរឈ្មោះម្ចាស់កម្មសិទ្ធិមូលនិធិ ពេលធ្វើអ្វីមិនសួរនាំទេ លោកមិនដឹងរឿង ។ កាន់ ចមផ្លាំង ធ្វើអ្វីមិនសូវចេះគិត វាមិនពាក់ព័ន្ធជាមួយគណបក្សក្លាថាំទេ គឺ កាន់ ចមផ្លាំង ប្រមូលប្រាក់មូលនិធិដោយខ្លួនឯង មិនពាក់ព័ន្ធនឹងលោក ពេលនេះ ប្រាក់មូលនិធិក្នុងធនាគារត្រូវបានផ្ទេរទៅឱ្យអ្នកផ្សេង ប៉ុន្តែមិនដឹងផ្ទេរទៅអ្នកណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4tOumqTkivs6-doYOvKppDGMbeol6QjUHtR4hgM8UAoxEsCFFDO1VzKsTT8vwSYd_ZHUN92z88BKRsCH6xAidvdREHkDkh0GQIB3UHLI_-Z7j8xYXVL2wFKI6xoZX_2AJHBynjSWU-B-f_8okGROm4juItyEDxln42dz9dhR1DzNzQ1EHAFVHDCd6T20z/s1280/photo_2025-10-24_13-33-28.jpg
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង បានចេញមកស្រាយបំភ្លឺពីការកេងបន្លំប្រាក់មូលនិធិជាសាធារណៈក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុងបាងកក ដើម្បីឱ្យមហាជនបាត់ការសង្ស័យ ។ កាន់ ចមផ្លាំង ថាប្រាក់មូលនិធិដែលខ្លួនប្រមូលបានសរុបចំនួន២០៧លានបាត (ស្មើជាង៦លាន ៣សែនដុល្លារ) ដោយបានចំណាយអស់ ១១៧លានបាត ពេលនេះ ប្រាក់មូលនិធិនៅសល់ក្នុងបញ្ជីធនាគារត្រឹមតែ ៩០លានបាត ។ មូលហេតុដែលខ្លួនឱ្យមហាជនផ្ញើប្រាក់មូលនិធិចូលគណនីធនាគាររបស់លោក ថាំម៉ាណាស់ រដ្ឋមន្ត្រីកសិកម្ម ដោយសារប្រញាប់ ខ្លួនមិនបានធ្វើជាប្រធានប្រាក់មូលនិធិទេ ព្រោះគ្មានអំណាច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtKIHN6tmyYiL4J9_HBi7CtYsiEyZ0wa-OVs8KMqE-ldXTK_IQjIVo00BtO17OLNXsSsPToib5cnZL2vPgt47Ta7cv-ZZCZOuoXmqRjhddohLv_15wuKigOPftVdKeTJBHklDOZeYdBQI_GvU-PfBA6j7J2ThiS41s6crA6SgvVFs1Hm2MZI_Px1LNC7u/s1280/photo_2025-10-24_13-33-31.jpg
ប្រាក់មូលនិធិនៅសល់ចំនួន៩០លានបាតនេះ ខ្លួនមានគម្រោងទុកចំណាយលើការជីកលេណដ្ឋាន ទិញឧបករណ៍អេឡិចត្រូនិក ធ្វើស្ពាន និងផ្លូវ បើមហាជនសង្ស័យពីការកេងបន្លំប្រាក់មូលនិធិ ខ្លួននឹងឈប់ធ្វើសកម្មភាពជួយសង្គម ។ រីឯសមាជិកសភាគណបក្សប្រឆាំង អ្នកនាង រ៉ាក់ឆាណុក ស៊ីណក ក៏បានធ្វើដំណើរមកស្តាប់ការបកស្រាយរបស់ កាន់ ចមផ្លាំង ផងដែរ ក្រោយពីនាងបានសួរនាំរឿងការកេងបន្លំប្រាក់មូលនិធិធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញប្រទេស ៕

នាង ដាវីន អាណិតផងចង់សើចផងជុំវិញករណី លីម តិចម៉េង និងបុគ្គលម្នាក់

0

តារាចម្រៀង លីម តិចម៉េង បានផ្តល់ឱកាសជាលើកទី២និងជាលើកចុងក្រោយទៅកាន់បុគ្គល គុណ ពៅណា បន្ទាប់ពីតាមយារយីឯកជនភាពរបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ។ ជុំវិញករណីផ្ទុះកក្រើកនេះ តារាចម្រៀង នាង ដាវីន ក៏បានចេញមកបញ្ជាក់ភាពស្អាតស្អំរបស់ លីម តិចម៉េង ថែមទាំងមានការអាណិតផងនិងចង់សើចផងទៅកាន់មិត្តសម្លាញ់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8N2C8AjRJ9XCVIb2Y75Fj9WEH-490OAU9iEzM3enwya4NRwC0VksnUT7MUWeOwHNlCAJhzwRlwv1q1qnaCkx6soJT6LqKGtnsr97kcXvF-1kJuPV3sxbikE20Dk40meD-d8AO-THv_1R2zsQ8NduPq-kkBDWs0POT0JofKkXgBuX18Nw38NPMPndlw0GM/s1614/image_2025-05-03_16-06-34.png

កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លីម តិចម៉េង បាន Live សុំជំនួយបន្ទាប់ពីបុគ្គលម្នាក់ឈ្មោះ គុណ ពៅណា តាមរំខានឯកជនភាពរបស់លោក ដែលមកដល់ផ្ទះតែម្តង ខណៈមានការរំខានលោកអស់រយៈពេលជាច្រើនខែមកហើយ។ បុគ្គលនេះថែមទាំងប្រឌិតរឿងចោទប្រកាន់ដោយអះអាងថាមានទំនាក់ទំនងស៊ីជម្រៅជាមួយ លីម តិចម៉េង ហើយចោទថាមិនទទួលខុសត្រូវ ដែលធ្វើឱ្យទស្សនិកជនស្តាប់ហើយព្រឺសម្បុរ។ ការ Live របស់ តិចម៉េង មានអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់ ខណៈតារាចម្រៀងរូបនេះក៏បានទាក់ទងក្រុមការងារ មេធាវី និងសមត្ថកិច្ចមកជួយអន្តរាគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzmpVOZ1KfSKhgNaC_ryH-krqOAV7A_ww6JpnFZPhxgF1AJIyitra1IMI0GBVACtsmvrjjSest-TBv19k5NXbTVK0IWGsab18HLvc8YgZBMrgGz5MsTTjLmXgCRMtCvCG0eTnWQB-7H-ARfjSKp8E67IPnZsbuMb5Hzfdmxnq1KQQmjNIl4bSugeuKb9F/s2048/image_2025-07-16_09-40-11%20(3).png

ក្រោយមក លីម តិចម៉េង បានបង្ហាញក្រដាសស្នាមមួយសន្លឹកជាកិច្ចសន្យារបស់បុគ្គល គុណ ពៅណា ដោយបញ្ជាក់ថានេះជាលើកចុងក្រោយសម្រាប់បុគ្គលនេះនិងជាលើកទី២ ដែលលោកបានទុកឱកាសក្នុងនាមជាខ្មែរ បើមានលើកទី៣ ច្បាប់ជាអ្នកដោះស្រាយ។ គុណ ពៅណា បានធ្វើកិច្ចសន្យានៅចំពោះមុខកងរាជអាវុធហត្ថដែលមានចំនួន៣ចំណុចគឺព្រមលុបចោលរាល់វីដេអូរសំណេរផ្សេងៗដែលពាក់ព័ន្ធជាមួយ លីម តិចម៉េង ទី២ ឈប់រំខានឯកជនភាពក្នុងការរស់នៅ និងទី៣ បញ្ឈប់រាល់ការលាបពណ៌ប៉ះពាល់ដល់កិត្តិយស លីម តិចម៉េង តទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGXi_2f1-htVORGk1twV3sZKyFNlcLs7DgXoayHaLRsNWm5eF6KJjx5s-jy5Oa1WgiV6yfNR-vucEmRfXRc9Ttzdz-yk8qY6oPv6nntIEokbIVzut5dbjZ-8yqm4dDSGPQedV5lpamdQCaVPswYsqS3MZo3n5JwmYK4GQzfhLCncKb_mwZEKWIzd8uvvAI/s1170/image_2025-05-03_16-06-36.png

ទាក់ទិនឧប្បត្តិហេតុនេះ តារាចម្រៀង នាង ដាវីន ដែលជាមិត្តសម្លាញ់របស់ លីម តិចម៉េង បានចេញវីដេអូមួយដោយអះអាងភាពស្មោះត្រង់ថា តិចម៉េង ពុំដែលស្គាល់បុគ្គល គុណ ពៅណា នោះទេ។ នាង ដាវីន បានទទួលស្គាល់ថាពួកគេជាមនុស្សរបស់មហាជន ដែលមានការស្រលាញ់ច្រើនតែករណីនេះអស់ឯកជនភាពក្លាយទៅជាសម្ពាធព្រោះមានការថតផ្ទះ តិចម៉េង និងទម្លាក់ទីតាំងហើយមិនប្រាកដថាមានគេស្រលាញ់រាប់អានទាំងអស់នោះទេ គឺគិតពីសុវត្ថិភាពខ្លួនឯងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRKExqpbeVgbWpPHAIOH87ZhHNHB4WH8jscCf-_IvvQ22FSo7jVRen3Sd0giur98e-CxrQUWoQN1L5COlGltk45bWOhZKoKmS1104svN4Hhua4csUtr2g9LbXppRK2fGjlpdDfXhRmPqVDvzy88TmwTveEsbPBt-XpM1eJ2Asi1i75u_KdG1oqFhEF8MD/s884/image_2025-10-24_10-27-56.png

នាង ដាវីន ថាលោកអាសូរមិត្តសម្លាញ់យ៉ាងខ្លាំង ហើយលោកសុំអធា្រស្រ័យដែលមានការសើចបែបនេះព្រោះតែហួសចិត្តខ្លាំងពេក ព្រោះមនុស្សធម្មតាបើមករញ៉េរញៃគឺមានការនិយាយគ្នាស្តាប់បានប៉ុន្តែករណីនេះមិនដឹងថាត្រូវនិយាយយ៉ាងមិចចំពោះបុគ្គលម្នាក់ហ្នឹងឡើយ៕

តាប៊ុយ ទំនងជាអន់ចិត្តព្រោះមានអ្នកផ្សេងសម្ភាសន៍ គុណ ពៅណា បានតែលោកវិញគ្រាន់តែចង់សម្ភាសន៍គេរិះគ.ន់

0

បន្ទាប់ពីមានរឿងផ្ទុះកក្រើករវាងតារាចម្រៀង លីម តិចម៉េង និងបុគ្គល គុណ ពៅណា ពិធីករ តាប៊ុយ បានបង្ហោះសំណេរសួរចិត្តទស្សនិកជនព្រោះលោកចង់សម្ភាសន៍ គុណ ពៅណា ប៉ុន្តែសំណេរនោះត្រូវបានគេរិះគន់យ៉ាងច្រើនរហូតបាត់ចេញពីហ្វេកប៊ុក។ ក្រោយមក តាប៊ុយ បានបង្ហោះក្នុងន័យហាក់អន់ចិត្តព្រោះអ្នកដទៃសម្ភាសន៍បានតែលោកវិញផ្អើលឋានទាំងបី ខណៈ តាប៊ុយ ថាវីដេអូត្រឹមត្រូវគ្មានអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRtsyMZjy6P5GfExJLuDg5xrTuNbP5WMa-jzoco08JJiEDF72SaZ3oZ_Dgs55k4kqtUDc92lUzKiR8igoHafLHJAaum-ecjBrqFtUujyxjJUrT7mbR9bzFUZih-zNky_I8xiJ8xbB6m2Ny1fxrJPChKv8amAfgxwggSEFHwg354n6mpaYFPAd2Dk7RSaq_/s1619/image_2025-08-12_09-06-39%20(4).png
ក្រោយពីលុបឬលាក់ការបង្ហោះទាក់ទងនឹងការចង់សម្ភាសន៍របស់ខ្លួនទៅកាន់បុគ្គល គុណ ពៅណា ពិធីករ តាប៊ុយ បានបង្ហោះសំណេរមួយទៀតថា «គេមួយប្រទេសសំភាសន៍ម្នាក់ហ្នឹងបាន តែបើខ្ញុំសម្ភាសន៍ដែរ ដឹងតែផ្អើលភពទាំង៣ ហេតុអីទៅ?»។ ភ្លាមៗសំណេរមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិជាច្រើនទៅលើការបង្ហោះរបស់ តាប៊ុយ «ព្រោះលោកជាតារាសង្ហា និងមានការងារល្អផ្សេងទៀតស័ក្តិសមជាងទៅធ្វើអ្នកសម្ភាស៍មនុស្សមានបញ្ហាសតិ។, ធ្វើអ្វីដែលសមគួរធ្វើឱ្យល្អទៅណាស្តាយសមត្ថភាព។ ,ធ្វើអ្វីដឹងខ្លួនឯងហើយចាំបាច់សួរគេ»។ អ្នកខ្លះក៏និយាយថាដោយសារតែ តាប៊ុយ សម្ភាសន៍គេភ្លាវពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR3nkXmuS3iMgkvIud6OrwSKLFq2NR1mxBPe5Dsqbd4S4fBXq097Ifzf3T0I5FvegLNmT9MPn_dS9tbQx9i4Z8WSAyU142ekn0b1eAoYL39PTmTQx7vMRKZ-4auLUBfzm3sihfjTFoUpAscipNqpZHfUh60yf7sy5agY58OSsWZAM5yKjowyd554i_argS/s960/image_2025-08-12_09-06-39%20(3).png

គួរឱ្យដឹងថា តាប៊ុយ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់បន្ទាប់ពីចង់សម្ភាសន៍និងសុំលេខទូរសព្ទរបស់បុគ្គល គុណ ពៅណា ប៉ុន្តែសំណេរនោះទស្សនិកជនមិនបានឃើញទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIX5SAfl49XniYjDXR4kCeg2ImSz-TIcDfoA3rhsQ3zJSnjt7dvUWddCSiq9YK6q-NsWlRSHIrPjh9eQmCvb2d227RgbnfD5rblSPB8SdBPPa68J3gof2lXaJErk0MwxN5fC1ElmprRWQoJ02thzw2hUeX1l4B8fSTSeekHdsKjqq4Paf4cs7cnn-5wp_/s960/image_2025-09-16_08-34-24.png

ក្រោយពីបង្ហោះសំណេរហាក់ដូចជាកំពុងអាក់អន់ចិត្ត តាប៊ុយ បានបង្ហោះសំណេរមួយទៀតថា «ខុសមកពីអ្នកផលិតមាតិកាឬអ្នកមើល? វីដេអូត្រឹមត្រូវគ្មាន view តែបើបែកស្លុយដឹងតែមើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRKExqpbeVgbWpPHAIOH87ZhHNHB4WH8jscCf-_IvvQ22FSo7jVRen3Sd0giur98e-CxrQUWoQN1L5COlGltk45bWOhZKoKmS1104svN4Hhua4csUtr2g9LbXppRK2fGjlpdDfXhRmPqVDvzy88TmwTveEsbPBt-XpM1eJ2Asi1i75u_KdG1oqFhEF8MD/s884/image_2025-10-24_10-27-56.png

គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះពិធីករ តាប៊ុយ ហាក់មានរាសីស្រុតចុះយ៉ាងខ្លាំងព្រោះតែរងការរិះគន់ពីមហាជនជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីលោកសម្ភាសន៍ ពូស្ករទាញដែលល្បីក្នុងខេត្តសៀមរាបត្រូវបានមហាជនរិះគន់ចាស់ដៃ៕

គណៈប្រតិភូកម្ពុជានៅIPU ចាត់ទុកការផ្សាយរបស់ The Nation ជាទង្វើអសីលធម៌និងមិនចេះអៀនខ្មាស

0

គណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU) ហួសចិត្តយ៉ាងខ្លាំង ចំពោះសារព័ត៌មាន The Nation របស់ថៃដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិត ភូតភរកុហក និងបំភ្លៃ ការពិតដោយឥតអៀនខ្មាស ក្នុងបំណងធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព។ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព រវាងប្រជាជាតិទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EDtJQDw6qDxfijat9gszVDroVgZKsUAppJFncJYIuhLItaSnr6F7hLlrADvcMMFvpuKepRhr_UpRC8VbDXFhyMF8ypXiPeOJh3ZQ-Nrx4Y9VBCKsvhHH2oDcagX96CmZex3BGmSax_AbxkD2Rp_yazftBLpqTA4t7UuCEIa07MZaM8Esdc8JvwFhpHlM/s1280/photo_2025-10-23_08-45-23%20(4).jpg

តាមរយៈសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា ការផ្សាយរបស់កាសែត The Nation របស់ថៃ គឺជាព័ត៌មានភូតកុហកនិងបំភ្លៃការពិតទាំងមិនចេះខ្មាសអៀន។ ចំពោះការអះអាងថាគណៈប្រតិភូថៃត្រូវបាន«ទម្លាក់»ទៅតួនាទីជាទីប្រឹក្សា អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាបានបញ្ជាក់ថា គឺជាការលើកឡើងមិនត្រឹមត្រូវ និងបង្កការភាន់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszUII9Jn4_A5Jwk47dS3QogiHU1dNyobACHR4ZOREGPJfKm30anKi3nyFfOjlYentFAbzyqPg9QViU8KVDj_MjcOSrDbGYKjKH9ESYHwbfz2ybe4PssENln1yo2KoaO_aW77bgznV57N5P_4kXZxjWI6j15aQwxnTf1wHKZA6M7bnUqOKRSHlIqbRIYfs/s1280/photo_2025-10-23_08-45-23.jpg

សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUdpg0a5R6FCfyp2RF2V5E9XXb6-KfUPMrVoG980Y0GLNNkamSmRHNBG8YK6wmJruV7IWCb-YAjTTEOI08eid50v_o9IL0cKmgQOzE5veWckqSINGU8TOuQGRkjD9amj2iKJ7YS4r5PlhfKARZxmJIBMHF9sjs5ztwHx8T2CQRUi68oEu__wSODRttCUeT/s1280/photo_2025-10-23_08-45-23%20(2).jpg

សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfWyKhinEzO6dtvYmVsfgZxS6DfxfZcg7vfPPYkwmhoxx59wqYMmqGdPP1ug4pF7EtkF3J52dEVIfBfT5-pPEEzE3gtljaXDCT9ywL63G4wHjm-m2U-n0JrUHxHcPs5rjVDswg62jyXLxU21InhRP7v6DNpyXTZnB8n5MKROhnu_VOeSZ9Xfk3qDlIo4R0/s1000/photo_2025-10-23_08-45-24.jpg

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការមិនយកចិត្ដទុកដាក់និងព្រងើយកន្ដើយចំពោះការពិតបែបនេះ មានគោលបំណងធ្វើឱ្យខូចខាតយ៉ាងអយុត្ដិធម៌ដល់កេរ្ដិ៍ឈ្មោះ និងការប្ដេជ្ញាចិត្ដយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្ដិភាព។ លើសពីនេះ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃ៕

ពូទីន ធ្វើសមយុទ្ធ​នុយក្លេអ៊ែរ ក្រោយខឹង ដូណាល់ ត្រាំ លប់ចោលកិច្ចប្រជុំ

0

រុស្សុី បានធ្វើសមយុទ្ធនុយក្លេអ៊ែរភ្លាមៗ ក្រោយពីលោកដូណាល់ ត្រាំ លុបចោលកិច្ចប្រជុំជាមួយលោកពូទីន ដែលគ្រោងធ្វើឡើងនៅប្រទេសហុងគ្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZESZdeQoIg4z6aP-1-qzZ_Gp8ynimCNQJJ5JUmrsWQjs1-XH3SxdyFOTOemQNbKV7qKEXipXfRvjBrNYKbX-Vc3pUGfK9PIwFOq_24BftrZTebPLgtZEoSq33QZOPf8xSCytsEctcxIVS4GhgMnzFkvQTsSbmBVVgPevCmwG73SQjrTu2mZfucW3BkKOO/s860/image_2025-10-24_11-01-20%20(2).png

លោកពូទីន ជាអ្នកដឹកនាំសមយុទ្ធនេះដោយផ្ទាល់ បានបញ្ជាបាញ់មីស៊ីលបាលីស្ទិក Yars មួយគ្រាប់ បូករួមជាមួយយន្តហោះទម្លាក់គ្រាប់បែកTu-95។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGP4VrllvEZf9l8safuczLdJcQZKHOfzt9QQCS321L0Il8r0TnZfXrb5Xe2gF6ZLmyp7yccaQHkjBUcKtRgNRTsNs5rya9VUpx73LPP4DJnWjuPS46yeJ_864cWPD9WPEhRRXRbyQEu3B8VH2CzFAlZDJMLM-aFKPRVJzKTFeVVJ2dP_WIVxXHiZQ_iiqh/s1024/image_2025-10-24_11-01-20%20(3).png

បន្ថែមពីនេះ រុស្សុី ក៏បានសម្ញែងមីស៊ីលមួយប្រភេទទៀតឈ្មោះ Sineva ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រ Barents ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCsr6nXRNEHA7W8kY-VRgh1OQyp-7RqKCqlKYeN4E9CaT8_VRufI8E0RHR9xcdrJmufK9haTdtRtpoSnVud3BmBOrmZfHn6sHvhyphenhyphenjRkoD9al_wb03KIQNrMXBc3P0mA_xM6UCcinL-9pX-I0XY53yzqiqsnL6-f4kVmCuk8uL5Qvwmu-cvE8Fv1MhQTvi/s3600/image_2025-10-24_11-01-26%20(3).png

សមយុទ្ធនេះ ផ្តោតសំខាន់ទៅលើនីតិវិធីច្បាប់សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWHqEG3qBnZ_v7CVazYlNZmmlugebnMK3rRqGvi42E3oiPH3kTkFXdpEgYcdVYL6_88mKlFuR9N23UuBcMfnikvKMhBLHQ5jcRsoHGmjARkih0zXz0025uWeFh53FHXWIcWnHENC_SLtyIZ7WTEanY8aDLscysR7KKqIjhtpS6aibf6tgw5pvDDx1edqOQ/s900/image_2025-10-24_11-01-32.png

គួរបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែរនេះ ធ្វើឡើង ដើម្បីសម្ញែងពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ចំពេលមានភាពតានតឹងរវាងរុស្សុី ជាមួយអាមេរិក និងលោកខាងលិច ជុំវិញការបញ្ឈប់សង្គ្រាមអ៊ុយក្រែន៕

Jisoo ក្លាយជាតារា K-pop ដំបូងគេដែលឈរនៅលើតារាងតន្ត្រីអាស៊ីរបស់ចក្រភពអង់គ្លេស

0

ក្នុងនាមជាតារាចម្រៀងតំណាងឱ្យប្រទេសកូរ៉េ បទ «Eyes Closed» របស់ Jisoo ដែលសហការជាមួយ Zayn បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ១ នៅលើតារាងតន្ត្រីអាស៊ីរបស់ចក្រភពអង់គ្លេស។ នេះគឺជាតារាងតន្ត្រីអាស៊ីឈានមុខគេក្នុងចក្រភពអង់គ្លេស ដោយវាស់ស្ទង់បទចម្រៀងពេញនិយមបំផុតដោយផ្អែកលើការលក់ និងការផ្សាយតាមឌីជីថល។ សមិទ្ធិផលនេះជាលើកដំបូងហើយដែលសិល្បករ K-pop បានឈរនៅលើតារាង នេះដែលអាចបញ្ជាក់ពីឥទ្ធិពលរបស់ Jisoo ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdknYCQn385FYGah5nHT0XjbSVIiGfjVoMOzvIAFKb-5aw-uyK_kuzuelIpbv7MccEGAQY31kyUpcPpC5QToFEx6Hzt2XyB0gKb6NgM5pAcFHud1v3fVkXSxhwP_Jbq0_ZponVciZghRJ48SRxw66JwRJU6whRnVNQWZmsSMrakRJt17ni_RiyQEVWxkj/s1272/image_2025-10-23_16-22-52.png

អ្នកគាំទ្រ និងអ្នកជំនាញចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងអាជីពទោលរបស់ Jisoo។ បទចម្រៀងនេះមិនត្រឹមតែបានកត់ត្រានូវលទ្ធផលនៃការលក់ដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពទាក់ទាញនៃតន្ត្រីយ៉ាងខ្លាំង ដោយរួមបញ្ចូលគ្នានូវស្ទីលរបស់ Jisoo និង Zayn យ៉ាងស៊ីជម្រៅ បង្កើតបានជាបទភ្លេងដ៏ទាក់ទាញដែលស័ក្តិសមនឹងរសជាតិចម្រុះជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0B8OusQfZurmPrtmBkAY50fe2_uoL4XHa8taVazADXX9Q_Xgnyo5g_1uQNjdtPPdha9UCKtM1DS9qKpEw1O9MApmQ6m_jFAeXkzV_eAK2dkYgIj7bugBOXXCb5n_lNYrJulkhcifzTSytWpgU7pakFSxylElaHMRQ-OyHRVanv1hL-yUGoMGMgqzlsXj8/s1440/image_2025-10-23_16-22-53.png

សមិទ្ធិផលនេះជាថ្មីម្តងទៀតបញ្ជាក់ជំហររបស់ BLACKPINK ក៏ដូចជាសិល្បករ K-pop នៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ ខណៈពេលដែលបើកឱកាសឱ្យផលិតផលតន្ត្រីកូរ៉េឈានដល់ទស្សនិកជនទូទាំងពិភពលោក។ Jisoo បន្តបង្ហាញពីឥទ្ធិពលសិល្បៈរបស់នាងហួសព្រំដែន ដោយនាំតន្ត្រីកូរ៉េបន្ថែមទៀតលើផែនទីពិភពលោក៕

បាតដៃខ្នងដៃ! ថៃក្រឡាសពាក្យថាមិនបានឯកភាពប្រើផែនទីខ្នាត 1/200,000 ជាមួយកម្ពុជាឡើយ

0

បាងកក៖ ចូលរួមក្នុងកិច្ចប្រជុំតែមួយ ប៉ុន្តែលទ្ធផលចេញមកខុសគ្នា! ថៃបានបដិសេធចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ស្ដីពីការប្រើប្រាស់ផែនទីខ្នាត 1/20,0000 ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំ JBC ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលព្រំដែន ដោយថៃបានអះអាងថា ខ្លួនទទួលស្គាល់និងប្រើប្រាស់តែផែនទីខ្នាត 1/50,000 ដែលគូសដោយឯកតោភាគីរបស់ខ្លូនតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhileK4293OeqktDks5cv-cKYN2TXe2GjRLXbKvGXHg_WPx_OHOMVSJnUdHAWIKbGOENXxCqeauqZVkIiq4RAnlVYjjVlUv9bF-uwy6fGu8sDRnJP3OMwg-hn9m48RA0-WhDNHPK0pZQIa2TQ8SmZEvfmhqLeRdvLnB79_o1rModMFXJpjkLTd64xp7hJJk/s1862/image_2025-10-24_09-53-45.png
ក្រោយពីកិច្ចប្រជុំ JBC បានបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន នៅយប់ថ្ងៃទី23 ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានចេញមកច្រានចោលនូវរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជាទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) កាលពីថ្មីៗនេះ ដោយបានបដិសេធថា៖ “ការពិភាក្សាទាំងនេះមិនពាក់ព័ន្ធ ឬទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ដូចសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhbbW_MQq-0Wyqpp4knbtJNkULgJjfauvt9mVcmSBIh_-ZkmffaK_6p3y21cx_fQNtFcgfMUfqoW3zxPWMYSzvBsrdJSWLustYgUqvgRAGB9RDWHOUhlTUB_Dx14xK_NWkUIga2L6ZvRGGc6QvzxyMSoOCT4qs8Pcq5pWzwl1smK5kptvQEc1Xp0IQFGZg/s3276/image_2025-10-24_09-53-46.png

លោក Nikorndej បានបញ្ជាក់ថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយស្ថានភាពព្រំដែនថៃ-កម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដោយផ្អែកលើគោលការណ៍អ្នកជិតខាងល្អ ខណៈពង្រឹងជំហរយ៉ាងរឹងមាំលើអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាជននៅតំបន់ព្រំដែន។ ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យព័ត៌មានបំភ្លៃធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwgDElA15xl2WfAZxLPSoQZTiOfL1jcw6vst6yAW4DDNTN8zLafLDD674EeJQ293ClfkzKTWBILhjr6klIEAgJa0zrk1Ihens0ezC20dtQgRWpb9_9Q99pCgtA-AAfvegG23HBAxJrS9D5Y6tXFSp88SyoWcx6GTkGkdyLjTpUsCQ2_E2diNOh1tKI5H4e/s1280/photo_2025-10-23_13-29-37.jpg

ការចេញមកឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃដូចខាងលើនេះ គឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងដែនអធិបតេយ្យ កម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំ JBC បានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeIJtuhMxX9R4mmqtrSm5FJaqq990nH4DbIilA_NNIqesdiMRAPttqxTT_HqqXj1lekkGEogD9fq1EEi0Xoum856QRmtGS9KiFIc0CTPEOd9JwF6BWDSfSUS9-fyDB7m676PDUm_FDmwl0gFpHRn_earBswRrz261BhrMw1151QV9cBOSv71mapVShSPJ/s1280/photo_2025-10-23_13-29-38.jpg

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃបានអូសបន្លាយ និងពិបាកក្នុងការដោះស្រាយរហូតមកទល់នឹងពេលនេះ គឺបណ្ដាលមកពីការប្រកាន់យកផែនទីខ្នាតខុសគ្នាមកប្រើប្រាស់។ ក្នុងនោះកម្ពុជាយើងបានសម្រេចប្រើប្រាស់ផែនទីខ្នាត 1/200,000 ដែលជាផែនទីរដ្ឋបាលមានភាពសុក្រឹតទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ខណៈថៃប្រកាន់ខ្ជាប់ប្រើប្រាស់នូវផែនទីខ្នាត1/50,000 ដែលគូសវាសដោយខ្លួនឯងមិនមានអ្នកណាទទួលស្គាល់ឡើយ៕

អតីតអ្នកសារព័ត៌មានថៃថា Trump ពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ ក្រោយពីកម្ពុជានិងថៃឯកភាពលើឯកសារព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីនាពេលដ៏ខ្លីខាងមុខនេះ អតីតអ្នកសារព័ត៌មានថៃនិយាយថា ប្រធានាធិបតីអាមេរិកពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ ដោយលើកពីហេតុផលមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjcdABhGvbASYZ1kUYuBnZN3DIkN1PB3ueIZsNcAM2H_Ry-OebaXXW0u2cOEKOghLmG_o4qZrFLN3jD31acOSFzzN_HOVEl1Rs8GxRY4tRTm6QAUT5JEeuwd9F3V1cbmavQ0nRIXMrdajpQFfn6NlCQajBQ-pZ0QcBzB_l5nSAzoH03jbctsBUbwxsPZ6/s1000/photo_2025-10-24_09-21-24.jpg

តាមការលើកឡើងរបស់អតីតអ្នកសារព័ត៌មានថៃ លោក សុធីន វ៉ាន់ណាក់បាវន គឺលោក Trump គ្មានភាពស្របច្បាប់ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទេ ដោយសារមានអារម្មណ៍ថា ប្រធានាធិបតីអាមេរិករូបនេះម្តងល្អ ម្តងអាក្រក់ មិនទទួលខុសត្រូវពាក្យសម្តីរបស់ខ្លួន និងប្រែប្រួលគ្រប់ពេលវេលា ទើបមិនអាចបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍ប៉ាឡេស្ទីននៅតំបន់កាហ្សា ។

ជាមួយគ្នានេះ លោក Trump ពុំអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ីទេ ដោយសារលោកនិយាយត្រឡប់ត្រឡិន ដូចជា ៖ ក្នុងពេលរកសំឡេងឆ្នោត លោក Trump សន្យានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមរយៈពេល២៤ម៉ោង ប៉ុន្តែតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតរហូតមកដល់ពេលនេះ គឺនៅតែមានការបាញ់មីស៊ីល ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកដាក់គ្នាធ្វើឱ្យពលរដ្ឋអ៊ុយក្រែន-រុស្ស៊ីស្លាប់រាប់ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZggJYeI5hzjiFGXeM_jjYGdvYhK2O7FfyKOopd82Gh7q5XNqAStO-5MVeo4pfw6pdh7rYRYnxkd7vXoZwyjUlB2BAo1yah0G4zzrg7VRVrOIcUEUKxDlsZlrow61oRfWrvCF2EDxuCLrqMne1SuocTHPCt9x1oY_1AELnba56ppif02OcLuDaIAqemYo/s692/photo_2025-10-24_09-21-24%20(2).jpg

សង្គ្រាមនៅតំបន់កាហ្សាក៏ដូចគ្នាដែរ លោក Trump ប្រកាសបញ្ចប់ឱ្យឈប់បាញ់ជាបន្ទាន់ ប៉ុន្តែតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកបាន៩ខែ លោកទើបតែធ្វើឱ្យអ៊ីស្រាអែលនិងហាម៉ាស់ចុះហត្ថលេខាលើបទឈប់បាញ់ជារៀងរហូតកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។ លោក Trump អះអាងពីភាពជោគជ័យ ផ្ទុយទៅវិញ អ៊ីស្រាអែលនៅតែសម្លាប់ពលរដ្ឋប៉ាឡេស្ទីនបន្តទៀត គ្មានការឈប់បាញ់ពិតប្រាកដ ។

អតីតអ្នកសារព័ត៌មានថៃ លោក សុធីន បន្តថា វាដូចគ្នានឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលលោក Trump កំណត់ឱ្យប្រទេសទាំងពីរឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កងទ័ពថៃនៅតែដាច់ជើងដោយសារមីនកម្ពុជា ស្ថានការណ៍ព្រំដែននៅតែតានតឹង ហើយការប៉ះទង្គិចគ្នាអាចនឹងកើតឡើងគ្រប់ពេល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png

លោក សុធីន បានចោទប្រកាន់លោក Trump និយាយត្រឡប់ត្រឡិនគ្មានភាពប្រាកដប្រជា ក្រោយពីទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាច្រើនលើក រួចសន្និដ្ឋានថា រុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមបញ្ចប់សង្គ្រាម ដោយសារអ៊ុយក្រែនសុខចិត្តបាត់បង់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីដើម្បីប្តូរយកសន្តិភាព ។ មូលហេតុទាំងអស់នេះទើបពលរដ្ឋថៃ រួមទាំងខ្លួនលោកយល់ថា លោក Trump មិនស័ក្តិសម និងមិនគួរធ្វើជាអ្នកសម្របសម្រួលការចរចា ឬមិនគួរធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ីទេ ។

គួរបញ្ជាក់ថា តាំងពីឡើងកាន់តំណែងម្តងទៀត លោក Trump បានព្យាយាមចរចាបញ្ចប់សង្គ្រាមជាច្រើនកន្លែង រួមទាំងសង្គ្រាមកម្ពុជា-ថៃ ហើយត្រូវបានពិភពលោកចាត់ទុកលោកជាប្រធានាធិបតីសន្តិភាព ។ លោក Trump ថា នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ី ដោយសារលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសុខសន្តិភាពពិតប្រាកដ គោរពបទឈប់បាញ់ ជាពិសេស ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពឈ្លានពានបង្កជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

កាលពីថ្ងៃទី២២ ខែតុលា កន្លងមក ពលរដ្ឋថៃជាច្រើននាក់បានប្រមូលគ្នាធ្វើបាតុ.កម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីកុំឱ្យប្រធានាធិបតីអាមេរិកចូលពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ និងចោទប្រកាន់ប្រធានាធិបតីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ ជាពិសេស ជម្លោះព្រំដែនជាមួយកម្ពុជា ។ ពលរដ្ឋថៃទាមទារឱ្យលោក Trump ដកខ្លួនចេញពីបញ្ហាជម្លោះព្រំដែន និងសុំដោះស្រាយបញ្ហាត្រឹមទ្វេភាគី មិនត្រូវការប្រទេសទី៣ ឬប្រទេសផ្សេងៗចូលមកពាក់ព័ន្ធទេ ៕