ប្រទេសថៃ៖ នៅពេលត្រូវបានគេប្រៀបធៀបថាការរៀបចំព្រឹត្តិការណ៍សុីហ្គេមរបស់ថៃអ.ន់ជាងកម្ពុជា ប្រធានគណៈកម្មការកីឡារបស់ថៃមិនត្រឹមតែមិនព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួននោះទេ តែថែមទាំងតបតនឹងការរិះគន់ដោយមិនអៀនមាត់ថា មកពីកម្ពុជាមានចិននៅពីក្រោយខ្នងចាំជួយ មិនដូចថៃនោះទេដែលធ្វើឡើងផ្អែកតាមសមត្ថភាពខ្លួនឯងពិតៗ។

បន្ទាប់ពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ ថាមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ មិនបានល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃបានលើកឡើងថា ទាំងអស់នេះបណ្ដាលមកពីកត្តាជាច្រើនដូចជា គ្រោះធម្មជាតិ បញ្ហានយោបាយ ដែលថៃបានផ្លាស់ប្ដូរក្បាលម៉ាសុីនជាច្រើនដង ធ្វើឲ្យការរៀបចំមានភាពរអាក់រអួល និងសល់ពេលប្រថុចញ៉ុច។
បន្ថែមលើនោះលោក Thamanat បានឆ្លើយតបចំពោះការប្រៀបធៀបជាមួយកម្ពុជាថា កន្លងទៅនេះ មិនមែនកម្ពុជាជាអ្នកធ្វើដោយខ្លួនឯងនោះទេ ពោលគឺមានប្រទេសចិន ជាអ្នកជួយគាំទ្រឧបត្ថម្ភពីក្រោយ។.jpg)
លោកថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាការរៀបចំឡើងដោយផ្អែកលើសមត្ថភាពរបស់ថៃខ្លួនឯងសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើប្រទេសណាមួយនោះឡើយ» និងថែមទាំងបានសង្កត់ធ្ងន់ថា៖ «លោកនៅតែជឿជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះលើកនេះ នឹងល្អប្រសើរជាងកាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន»។.jpg)
គួរជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតនឹងឈានមកដល់ថ្ងៃបើកជាផ្លូវការហើយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កំពុងរងនូវមតិចម្រូងចម្រាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃផង និងបណ្ដារប្រទេសដទៃមួយចំនួន ដោយសារតែអ្នករៀបចំរបស់ថៃលើកនេះ បានបង្កកំហុសជាច្រើនចាប់តាំងពីការលួចចម្លងគំរូផ្ទាំងផ្សព្វផ្សាយ, ការរៀបចំបរិក្ខាមិនគ្រប់គ្រាន់, ការផ្ដល់បដិសណ្ឋារកិច្ចមិនបានល្អ រួមជាមួយកំហុសបច្ចេកទេសផ្សេងទៀតដូចជា ការភ្លេចចាក់ភ្លេងជាតិសម្រាប់កីឡាករគោរពមុនពេលប្រកួត, ការច្រលំឈ្មោះប្រទេសលើទង់ជាតិ និងការលក់សំបុត្រតែគ្មានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាដើម។
កំហុសឆ្គងដ៏គួឲ្យអាម៉ាសទាំងអស់នេះ បានជំរុញឲ្យពលរដ្ឋថៃដែលធ្លាប់រិះគ.ន់កម្ពុជាថារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ មានការរអៀសខ្លួននិងខ្មាសចំពោះពាក្យសម្ដីរបស់ពួកគេយ៉ាងខ្លាំង ដោយពួកគេមិននឹកស្មានសោះថាប្រទេសរបស់ខ្លួនដែលមានប្រាក់ចំណាយច្រើនជាងកម្ពុជា មានបច្ចេកវិទ្យាទំនើបជាងកម្ពុជា បែរជាមករៀបចំកម្មវិធីដ៏ធំមួយដោយគ្មានទំនួលខុសត្រូវបែបនេះទៅវិញ៕










