ប្រទេសថៃ ៖ បើទោះជាទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃបានស្រកចុះមែន ប៉ុន្តែទឹកជំនន់នៅខេត្តអយុធ្យាមិនស្រកឡើយ ពលរដ្ឋថៃបានត្រឹមតែបន់ស្រន់ឱ្យទឹកជំនន់ស្រកឆាប់ៗ បន្ទាប់ពីលិចផ្ទះសម្បែងអស់រយៈពេលជាង៤ខែ ។ ទឹកជំនន់វាយប្រ.ហារស្រុកចំនួន១៣ និងប៉ះពាល់ពលរដ្ឋរហូតដល់ជាង៧ម៉ឺន១ពាន់គ្រួសារ ខណៈកម្ពស់ទឹកតាមមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJrDUE0gL29JpplJfjTnRkjEm38puhPMJSPu0LWuLuUame1UftxRFbn-AGeJ6XHceUbIAZxeqyElcGmp7bwoDVAURR1Q5XihHynZJnPX7LdqU9Dy0INWv4x2G4bnqNl_Z8VrxvKoHsc0ihlbj5fd_ZTgALmxEYIodNZWVfuxSSnwhpWo4O-odBKFCkdGQ/s640/image_2025-12-05_16-26-35.png
រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍ទឹកជំនន់ខេត្តអយុធ្យានៅតែធ្ងន់ធ្ងរដដែល បើទោះជាទំនប់ចៅប្រាយ៉ានៅខេត្តឆ័យណាត បានកាត់បន្ថយការបង្ហូរទឹកក៏ដោយ ប៉ុន្តែកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ និងប្រឡាយផ្សេងៗបានកើនឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋរស់នៅមាត់ទន្លេណយ រងផលប៉ះពាល់យ៉ាងខ្លាំង ។ ផ្ទះជាច្រើនខ្នងលិចទឹករហូតដល់ជាង៤ខែ ហើយពលរដ្ឋសង្ឃឹមថា នៅខែមេសា ឆ្នាំ២០២៦ ទឹកអាចនឹងស្រកវិញ ។

ក្នុងចំណោម១៦ស្រុកនៅខេត្តអយុធ្យា គឺមាន១៣ស្រុកកំពុងលិចលង់ដោយទឹកជំនន់ រួមមាន ៖ ស្រុកសេណា ផាក់ហៃ បាងបាល បាងសៃ ព្រះណាខនស្រ៊ីអយុធ្យា បាងប៉ាក់អ៊ិន បាងប៉ាក់ហាន់ បាងសាយ បានព្រែក ឡាតបួហ្លួង មហារ៉ាច ណាខនហ្លួង និងវាំងណយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmryUkmUp40kMRHY0rmF7z53yC5Y0n8j2EBawxPZ_afxnukdAS4iFxZZrWIrVk_zJ8UEbce36LUKzGQPfqtdlQg4nKPrR9OqG9q56r2UCvTe41UfRAaBSHQv2z-dY_Acsp_WSeoAJiM3uLLLZyy-uuJrizt8_MFb-kwZDdeGpA2ptK3shl4hMXDBcSMa9/s1024/photo_2025-12-05_16-11-22.jpg

យោងតាមទិន្នន័យការខូចខាត ទឹកជំនន់ជាច្រើនខែនៅខេត្តអយុធ្យាបណ្តាលឱ្យពលរដ្ឋចំនួន៧១,៦៧០គ្រួសាររងផលប៉ះពាល់, មនុស្សស្លាប់២០នាក់, វត្តលិចទឹក៣៨កន្លែង, សាលារៀនលិចទឹក៣៣កន្លែង, ខូចខាតផ្លូវ៥៨កន្លែង និងខូចខាតអគាររដ្ឋ៨កន្លែង ។

ទឹកជំនន់បានលិចភូមិហួវៀង ឃុំហួវៀង ស្រុកសេណា ខេត្តអយុធ្យា អស់រយៈពេលជាង៤ខែ ដោយកម្ពស់ទឹកនៅបរិវេណមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈផ្ទះជាច្រើនខ្នងលិចទឹកធ្វើឱ្យពលរដ្ឋពុំអាចរស់នៅបាន ។ ទោះយ៉ាងណា ទឹកចាប់ផ្តើមស្រកចុះនៅតំបន់ខ្លះ និងមានការសម្អាតដីភក់ក្នុងផ្ទះ វត្ត រីឯពលរដ្ឋខ្លះទើបត្រឡប់មករស់នៅផ្ទះវិញ បន្ទាប់ពីរស់នៅតាមផ្លូវរាប់ខែ ប៉ុន្តែពួកគេនៅតែបារម្ភដោយសារទឹកជំនន់លិចយូរពេកខុសប្រក្រតី និងលិចខ្លាំងរហូតដល់ផ្ទះជាន់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQ_GWqUsxCU5cUlfSorZ3rG0NcFoIj9sfTDroBMFOPi3pp4du58Mgi502ZlI9D1MsjfUWTpZivfOIi0xTNhL-XrWO88elzQ-JnIpYwP1aH4b2SBzfnm563gjMNSKI6vwSASW9d7DiIfmanu0cq3IGFVfUQ6fzAEBraQFX3H7UYlNQa2P6cARgxWhwDf7c/s1024/photo_2025-12-05_16-11-23.jpg

ពលរដ្ឋអយុធ្យានិយាយដូចៗគ្នាថា ទឹកជំនន់នៅឆ្នាំ២០២៥ ធ្ងន់ធ្ងរ និងលិចយូរខែបំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ ។ ពេលនេះ ពួកគេបានត្រឹមតែបន់ស្រន់ឱ្យទឹកស្រកឆាប់ៗ ហើយសង្ឃឹមថា ទឹកនឹងស្រកវិញបន្ទាប់ពីចូលឆ្នាំថ្មីរួច គឺនៅខែមេសា ឆ្នាំ២០២៦ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsrfY_lt9vgtOfCTWbzg34GfMFFoaGwjZDJm2swvx4r4w0WrkXb6iq4HkIJUWoK2YbDkr_uaPyKJLm4iJRAulTCimZofOSfZuDltBvIH4W5VSb1tts8POqyfNMJNiZ7qdBkxp8FDjoXtfZrMelEIfsUbvQWDqc-j-vWq2oMgdHRHwZh-iiosyYyo_VumV/s1280/image_2025-12-05_16-26-35%20(2).png