តារាចម្រៀង N.JOHN ដែលមានឈ្មោះពិតថា សុវត្ថិ មុន្នីនាគ បានបង្ហាញពីតន្រ្តីរបស់ខ្លួនដែលទទួលបានការស្តាប់ច្រើនជាងពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី នៅលើវេទិកាតន្រ្តី Spotify Wrap។ ជាមួយនឹងសមិទ្ធផលនេះ N.JOHN ថាធំឡើងនៅប្រទេសកម្ពុជាហើយការមករស់នៅអាម៉េរិកមិនមែនជារឿងងាយស្រួលប៉ុន្តែលោកមិនបោះបង់ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRPJXKpj6IoiIBDilhTAVGfM1d5dmpP1_p9ItV85XLzlTVanInPuQA4uLhBWriwwjnmS6AgGcNoOjxEa_PczTnzNZ8bGUrGXPf2msNBGNkS8dQzO5MT2H6uYpEUjVmodvI1j8bcxhC-oKJK9ZIThlBYlsTGxdy6BsFnLHEEvjGSJueVg6lHdpL4oQMS9X/s1506/image_2025-12-05_09-47-57.png
នៅយប់ថ្ងៃទី៤ ខែធ្នូ N.JOHN បានបង្ហាញពីទិន្នន័យនៃបទចម្រៀងរបស់ខ្លួននៅវេទិកាតន្រ្តី Spotify ក្នុងឆ្នាំ២០២៥ ដែលមានអ្នកស្តាប់សរុប៤៣៣០០០ម៉ឺននាក់ មានការស្រី្ទម១.៥លានដងនិងមកពី១៨០ប្រទេស ហើយបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេគឺបទ« Sweet Love» ដែលមានការស្រ្ទីមរហូតដល់៨៦២K។ ចំណែកឯប្រទេសដែលមានការស្តាប់ច្រើនជាងគេនៅលើវេទិកានេះគឺជាសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី ដោយប្រទេសកំណើតពុំមានក្នុងបញ្ជី TOP5 ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQZB1mReqgRiOHrj8O1M_peneLIs34JH3Av99z6Mbq0rNnKbq0nmXcfGqTW9iiZL4iKjd8BOH1WDxSyCKKZCeFwX_CV_BV9vRO3O3g2P1drAlhuHtw0t6Wvkb6zywx0qL5eQqfSwCQNm3vtwqxdD4Z_0-Tr3v52ljtwaBJ2zinKvj5ekpyqjqYgNT8gRM/s1920/image_2025-12-05_09-47-55.png

ជាមួយនឹងការបង្ហាញទិន្នន័យនេះ N.JOHN បានបង្ហាញថា Spotify Wrap ក្នុងឆ្នាំនេះខុសគ្នា។ ក្នុងនោះ N.JOHN បានរៀបរាប់ថាខ្លួនគឺធំឡើងក្នុងប្រទេសកម្ពុជាមានក្តីសុបិនឃើញបែបនេះ.. គឺចង់ឃើញមនុស្សជុំវិញពិភពលោកបានស្តាប់អ្វីដែលលោកបានបង្កើត។ N.JOHN ថាការមកអាម៉េរិកមិនងាយស្រួលទេ ប៉ុន្តែការគាំទ្ររបស់ទស្សនិកជនបានរម្លឹកលោកហើយ ជាមូលហេតុដែលមិនបោះបង់។ N.JOHN ថា «អរគុណដែលបានជួយខ្ញុំដាក់ប្រទេសកម្ពុជានៅលើផែនទី។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAm0uQIsI5PRPIcZRRVtudIorAi20CB8EJIIXGBvRhGonPIbI7QyXftGwHfdWtzalSsN57mApz-he1CrZD2Ii48nwCQFxBMdK7xpQfxPS8bRT3dLBBP0nEQSPvLBnTu5Yjem-pJsu1S6n2ZdQeuyv5sc6_Ub-dXoV5O_pKcrEwyMXRiV27QKR-b0oFddr/s1920/image_2025-12-05_09-47-56%20(2).png

គួរបញ្ជាក់ផងដែរថាក្នុងអាជីពតន្រ្តីនៅឯសហរដ្ឋអាម៉េរិក N.JOHN បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ច្រើនទៅលើបទចម្រៀងមានចំណងជើងថា « Sweet Love»។ ទោះយ៉ាងណា ដំណើររបស់ N.JOHN ពោរពេញដោយស្នាមរបួសព្រោះទទួលបានការរិះគន់យ៉ាងច្រើនពីទស្សនិកជនកម្ពុជាក្រោមហេតុផលលោកទម្លាក់បទប៉ះចំតែថៃប៉ះទង្គិចជាមួយនឹងកម្ពុជា៕