Home Blog Page 219

តារាចម្រៀង អេដា លូកមាត់យ៉ាងភ្ញាក់ផ្អើលករណីស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធ

0

តារាចម្រៀង អេដា ដែលស្ងប់ស្ងាត់ពីអាជីពដោយកំពុងសម្ងំមើលថែគ្រួសារស្រាប់តែលូកមាត់យ៉ាងភ្ញាក់ផ្អើលករណីស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធទុករឿងចម្រូងចម្រាសមួយឡែកហើយងាកមកគាំទ្រនិងធ្វើបច្ចុប្បន្នទាក់ទងនឹង ហ្វីយ៉ាតា ដែលកំពុងប្រកួតនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYZ4rS0ymfBNz6Z0uWFM9IPMZjP1dc1zWGNcodSeQaIOXUHA93j_fPhFAjCD0fZZdYXZNhmHQDn7MlSaqiPCPBYi-oBgwiJLIkZTsYwxtTz_c7_OqVnwsOZCNFq7FfQpoudgPl3lLvG3LL68jp30SXS7zr1XDgM7UGosLwzZh0KMp7I7wcMbHRxFVarisq/s2048/image_2025-11-10_15-07-03.png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង អេដា ម្ចាស់បទ«នៅទីនេះកំពុងមានមនុស្សខូចចិត្ត» មិនសូវជាលូកមាត់ទាក់ទងនឹងប្រធានបទថ្មីៗល្បីៗនៅលើបណ្តាញសង្គមនោះទេប៉ុន្តែពេលនេះតារាចម្រៀងរូបនេះបានបង្ហោះសំណេរដ៏ក្តៅគគុកទាក់ទងការកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14c_VSpIbFFDhbMNGz2iMUWW_AavreZPQbZd56k_4OznUJOiooyzLJW3MASz8fsvXcnMFekNqtaPv-tlcDW5OsAZJBS8tz5y-AlancKoLiMBUbuDP8UrnzaTD4FzDL6nMTdpqutp7af2Q3xKdNO3BToUjabJf8ux1SuTW84vffrMkQdJwLVWQ1OvMCJK1/s2048/image_2025-11-10_15-07-06.png

អ្នកនាង អេដា បានបង្ហោះរូប ហ្វីយ៉ាតា អ្នកតំណាងកម្ពុជាដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា « ស្ថាប័ន @miss universe Cambodia និងអ្នកពាក់ព័ន្ធនឹងកម្មវិធីទាំងអស់ គួរទុករឿងចម្រូងចម្រាស់ផ្ទាល់ខ្លួនមួយឡែកសិន ហើយចូលមកបង្ហើយការងារដែលបានចាប់ផ្តើមឱ្យចប់ចុងចប់ដើម បូករួមទាំងការបង្ហោះពីសម្មភាពប្រលងរបស់បេក្ខភាពតំណាងម្ពុជានៅលើទឹកដីប្រទេសថៃ បំផុសបំផុលការបោះឆ្នោតគាំទ្រ និងធ្វើបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោរបស់ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗឱ្យប្រជាជនកម្ពុជានិងពិភពលោកបានដឹង ព្រោះនេះជាផេកផ្លូវការ តំណាងឱ្យកម្ពុជា ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំឱ្យប្រទេសជាប់របងគេមើលងាយព្រោះ Fiyata បានជាទៅដល់ប្រទេសគេហើយ ជាន់ឆាកគេហើយ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ។ ឯណាសំលេងវិជ្ជមាន គាំទ្រស្រ្តី និងមាតា ដែលអ្នកកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?!?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvn1hwtqdY_lmgiY4ck_05cT9A18hyF6xv-slVq-N9POXyGfBPTlknULmkjRjFUqp-2UbGlTTZ9BMPw3cRCzPa_l1GHLZ2cX_nhCU3z2U1kKqtC8FRtcZ0Oqy9ynag4jYdwqPHkzaBRqikY3o6ZBf11hYGSl8Nm3mbsY-kZoUroFOUj9RJ5o2Occo8WtGK/s2048/image_2025-11-10_15-12-28.png

ការបង្ហោះរបស់តារាចម្រៀងរូបនេះធ្វើឡើងក្រោយមហាជនបានវែកញែកអំពីផេកផ្លូវការរបស់ Miss Universe Cambodia ពុំបានបង្ហោះអ្វីពី ហ្វីយ៉ាតា នោះទេចាប់តាំងពីចេញដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិ។ ទស្សនិកជនបានឃើញ ហ្វីយ៉ាតា យកបណ្តាញសង្គមផ្ទាល់ខ្លួនមកប្រម៉ូតនិងអាប់ដេតសកម្មភាពខ្លួនឯង។ ជុំវិញបញ្ហាផេក Miss Universe Cambodia មិនបង្ហោះអ្វីនេះម្តាយរបស់ ហ្វីយ៉ាតា ក៏បានចេញមកពន្យល់លើកជាឧទាហរណ៍ថា ម៉ែឪលះលែងគ្នានៅចំពេលដែលកូនចេញទៅប្រលង ហើយម៉ែប្ដឹងទាមទារសិទ្ធិគ្រប់គ្រងកូន ហើយឪអ្នកកាន់ផេកអត់មានសិទ្ធិផុសអ្វីពីកូនទៀតទេ៕

កំពុងតែសម្តែងសុខៗ HyunA ដួលសន្លប់លើឆាក

0

តារាចម្រៀង HyunA បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញនាងដួលសន្លប់ពេលកំពុងសម្តែងនៅលើឆាក Water Bomb ក្នុងទីក្រុងម៉ាកាវ។ នៅក្នុងវីដេអូដែលបានថតដោយទស្សនិកជនចូលរួមត្រូវបានចែករំលែកតាមអ៊ីនធឺណិត ខណៈពេលនាងកំពុងសម្តែងក្បាច់រាំដួលសន្លប់ឈឹងបាត់មាត់បាត់ក។ ភ្លាមៗក្រុមការងារបានប្រញាប់ប្រញាល់ឡើងទៅលើឆាកបី HyunA ចុះមកក្រោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtckwm7A0TLE_gnJrsLYA4n1yjQKeB6qbCesmcsky9kX6KD8A3eE0LA5wbIA7Dh442gx0alOzVI-ICPpVRxGOT5ZoBzW6fGYqGyZMQ-AY6-GcyVcDKFvNU5jtfcOXNejGE_y-ss5OcUiwQb9tjXeftld2fud3bxYvgFDVxemnUw1InQpyQUi-R1rdcXJ-d/s826/image_2025-11-10_10-33-37.png
ទស្សនិកជននៅ Water Bomb បាននិយាយថា HyunA ត្រូវច្រៀង និងរាំច្រើនជាង១០បទមុនពេលដួលសន្លប់។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងបានបន្តរបបអាហារ ដើម្បីសម្រកទំងន់ ដោយសារតែអ្នកគាំទ្រ រិះគន់នាង ចំពោះរូបរាងធាត់របស់នាង។ ដូច្នេះហើយ អ្នកនិយមលេងអ៊ីនធឺណិត ស្មានថា HyunA ហត់នឿយខ្លាំង ដោយសារតែត្រូវសម្តែងជាបន្តបន្ទាប់ ដោយមិនសម្រាក ក្នុងស្ថានភាពខ្វះអាហារូបត្ថម្ភ និងទទួលទានរបបអាហារ ដែលមិនផ្តល់សារធាតុចិញ្ចឹម និងថាមពលគ្រប់គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBe8XCk4Yw5NCevt3iK4rRdbHzqgDn5Z9fQ-5Kt42u1wtFGFnEKyPR8DxlbowsvjIY8ZCkIb9JCefpv2dq5qgJZhcUKVjtGA1X2kvFoL65JNHA4UfjO1DSOVLaJBMhVSW9KPfxYPdXqjGgZxSNiBV8k8PebbPzp80Vq-LTpBLq4YNnSzFr_zqc_uLCXfDv/s2048/image_2025-11-10_10-33-41.png

គេដឹងថាតារាចម្រៀងស្រីរូបនេះ ព្យាយាមស្រក១០គីឡូក្រាម ក្នុងរយៈពេល១ខែ ធ្វើឱ្យរាងកាយ និងសុខភាពរបស់នាង មិនស្ថិតស្ថេរ។ បន្ទាប់ពីភ្ញាក់ពីគេង HyunA បានបង្ហោះសារដ៏វែងមួយ ប្រកាសថានាងសុខសប្បាយជាទេ បន្ទាប់ពីមានរឿងសុខភាពនឹកស្មានមិនដល់។ នាងបានសារភាពថានាងមិនមានវិជ្ជាជីវៈនៅកន្លែងធ្វើការ ហើយបានសូមទោសចំពោះការដួលសន្លប់នៅលើឆាកក្នុងព្រឹត្តិការណ៍ធំមួយ ដែលធ្វើឱ្យគ្រប់គ្នាមានការភិតភ័យ និងព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSg5oaKBTquxQA4Tm-yeCbGf1zFUJSRBu-cizbDwoKgtOKP8iECqLziHUvp_bPxJ-B_pzPvLfB86unJ0Y_NkxhunAEG7ShZ3gXIaV9V4P2si2w716GChGEFEgNHWUnTzzl9CIjU1yfQqxLysYkCfQUG1QYVQgUjeQ6xjnv8WcbyWKeFaTvdKoOCrR1YDmL/s1752/image_2025-11-10_10-33-39.png

HyunA ធ្លាប់ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាស៊ិចស៊ីក្នុងវិស័យ Kpop។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការបង្ហាញខ្លួនរបស់ HyunA បានធ្លាក់ចុះ។ ជាពិសេសក្រោយរៀបការរួច នាងឡើងទម្ងន់គួរឱ្យកត់សម្គាល់។ ក្រោយមកបណ្តាញសង្គមរបស់កូរ៉េ បានរិះគន់ចំពោះរូបរាងដ៏ធាត់របស់នាង។ ប្រឈមមុខនឹងការរិះគន់លើរាងកាយ HyunA បានបង្ហោះ Status ដោយទឹកមុខបន្ទោសខ្លួនឯង ដោយបង្កប់ន័យថានាងនឹងបន្តរបបអាហារដើម្បីសម្រកទម្ងន់៕

នាយករដ្ឋមន្ត្រីថៃនឹងប្រជុំជាមួយស្ថាប័នកងទ័ពដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងប្រជុំជាមួយស្ថាប័នកងទ័ពដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលភាគីទាំងពីរចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីសារព័ត៌មាននានារបស់ថៃចុះផ្សាយថា កងទ័ពថៃ២នាក់បានដើរល្បាតជាន់មីនដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News នាយករដ្ឋមន្ត្រីថៃនឹងកោះប្រជុំជាមួយស្ថាប័នកងទ័ពនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងអនុញ្ញាតឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសថៃអនុវត្តការងារណាដែលប្រទេសថៃត្រូវការប៉ុណ្ណោះ ។ រីឯការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់ទៅប្រទេសវិញ គ្មានការពន្យារពេលទេ គឺថៃនឹងពុំដោះលែងតែម្តង ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin នឹងទៅសួរសុខទុក្ខកងទ័ពរងរបួសដោយសារជាន់មីន រួចហើយ លោកនឹងទៅពិនិត្យនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) ព្រមទាំងធ្វើជាប្រធានកិច្ចប្រជុំដើម្បីបញ្ឈប់ការអនុវត្តសេចក្តីថ្លែងការណ៍រួម (Joint Declaration) ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

នាយករដ្ឋមន្ត្រីថៃជ្រាបពីកងទ័ពថៃ២នាក់ដើរជាន់មីនពេលកំពុងល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យដាច់ជើងស្តាំនិងរងរបួស ហើយលោកគាំទ្រការចាត់វិធានការរបស់ក្រសួងការពារជាតិ និងកងទ័ពថៃ ។ ហេតុនេះ កិច្ចព្រមព្រៀងផ្សេងៗដែលបានអនុវត្តកន្លងមក នឹងត្រូវបញ្ឈប់រហូតដល់មានភាពច្បាស់លាស់រឿងមីន លោកប្រាប់ទៅក្រសួងការពារជាតិ និងក្រសួងការបរទេសថា ត្រូវបំពេញកិច្ចការអ្វីតាមប្រទេសថៃត្រូវការប៉ុណ្ណោះ ។

លោក Anutin ថា ការអនុវត្តកិច្ចព្រមព្រៀងកន្លងមកនឹងធ្វើឱ្យការរគំរាមកំហែងមកលើប្រទេសខ្លួនធ្លាក់ចុះ ប៉ុន្តែវាពុំធ្លាក់ចុះឡើយ យើងមិនអាចធ្វើអ្វីលើសពីនេះបានទេ ។ ហេតុនេះ យើងត្រូវផ្អាកការអនុវត្តកិច្ចព្រមព្រៀងទាំងអស់ ដោយឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកងទ័ពជូនដំណឹងពីព័ត៌មានលម្អិត ហើយលោកគាំទ្រចំណាត់ការរបស់ក្រសួងការពារជាតិ និងក្រសួងការបរទេស ។

គួរបញ្ជាក់ថា កន្លងមក នាយករដ្ឋមន្ត្រីថៃបានបដិសេធការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រធានាធិបតីអាមេរិកកំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយនាយករដ្ឋមន្ត្រីថៃលើកពីហេតុផលព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ បន្ទាប់មក ក៏កែប្រែពាក្យសម្តីយល់ព្រមទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោមការរិះគន់ពីពលរដ្ឋថៃថា អាមេរិកដាក់សម្ពាធ ។

ចំណែកកងទ័ពថៃជាន់មីនដាច់ជើងនាពេលនេះ គឺគ្រាន់តែជាឆាកល្ខោនរបស់ថៃដើម្បីយកលេសបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាប៉ុណ្ណោះ ពីព្រោះថៃគ្មានលេសអ្វីផ្សេងក្រៅពីនេះទេ ។ ការជាន់មីនជាល្បិចចាស់ដដែលៗ ដែលថៃបានអនុវត្តជាញឹកញាប់ដើម្បីទម្លាក់កំហុសលើកម្ពុជា និងឡាំប៉ាលុបចោលកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេរិក និងម៉ាឡេស៊ីព្យាយាមស្វែងរកសន្តិភាពរវាងកម្ពុជា-ថៃ ៕

Zhao Lusi ស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រនិងប្រកាសដំណឹងយ៉ាងរំជួលចិត្ត

0

នៅថ្ងៃទី៨ ខែវិច្ឆិកា Zhao Lusi បានរៀបចំការប្រគំតន្ត្រីដើម្បីអបអរសាទរខួបកំណើតអាយុ ២៧ឆ្នាំរបស់នាងនៅទីក្រុង Chengdu ប្រទេសចិន។ កាលពីឆ្នាំមុន តារាស្រីរូបនេះមានកម្មវិធីខួបកំណើតធំៗជាច្រើន ប៉ុន្តែការប្រគំតន្ត្រីនេះបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-zQsw8riHo6V6E4PI8FXIUfoYW3ZGDWwbGUMFU3zW2iO6_JHXGvruqaCZ-tOy8K4nVa49CY_-oHAwuHRWCJOxevwi9QEJM_rB8V9dr9trw8c_G5YBGp03U1wvHU0WmwSwbtH-Ln-Up3PsLjIpDaKg98D8I20aO2U5opQVTRhMReE1NqtwQFuNmu4-e6f/s1280/image_2025-11-10_11-12-04%20(3).png

នៅឯការប្រគំតន្ត្រី Zhao Lusi បានប្រកាសពីផ្លូវអាជីពថ្មីរបស់នាង នៅពេលដែលតារាស្រីរូបនេះបានចែកផ្លូវគ្នាជាមួយ ក្រុមហ៊ុន Galaxy Cool Entertainment បន្ទាប់ពីរយៈពេល ១០ឆ្នាំ។ Zhao Lusi បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តនៅពេលដែលនាងនិយាយទៅកាន់ទស្សនិកជន ដោយទឹកភ្នែករលីងរលោង ខណៈពេលដែលនឹកឃើញពីទុក្ខលំបាកដ៏ធ្ងន់ធ្ងររបស់នាងកាលពីប៉ុន្មានខែមុន។ តារាស្រីរូបនេះបាននិយាយថា «កាលពីពីរខែមុន ខ្ញុំពិតជាគិតថាខ្ញុំមិនអាចក្លាយជាតារាសម្តែងបានទៀតទេ អ្វីៗក៏លំបាកដែរ ឥឡូវបានឈរនៅទីនេះ ខ្ញុំសប្បាយចិត្តណាស់… ទោះឈឺក៏មិនអីដែរ ព្រោះខ្ញុំនៅតែអាចធ្វើអ្វីដែលខ្ញុំចង់បាន»។ Zhao Lusi បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តនៅពេលដែលនាងនិយាយថា «អរគុណស្ទូឌីយ៉ូថ្មី អរគុណក្រុមហ៊ុនថ្មី អរគុណអ្នកគ្រប់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOm31N9AUD9yPdpza4Bh2iRI5kzie5xOIe_4UuSuCB1E1i-hA9TF-0zDGSEzc698fSj9loRxUrKkADn8vWKLtpSYz869_CaQIys9PeHW2GLLigkY9mSuIYv7PQ4R5YFu7VEbUesW8ucrGjkltgBIcmV-YMQM12Wz7p8PWB9PM5CqYmuWAXq14ApmIAeJkI/s759/image_2025-11-10_08-35-18%20(2).png

ការចែករំលែករបស់នាងត្រូវបានចាត់ទុកថាជាការលាគ្នាយ៉ាងច្បាស់លាស់មួយទៅកាន់ក្រុមហ៊ុន Galaxy Cool ដែលជាកន្លែងអមដំណើរនាងអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីនាងចូលប្រឡូកក្នុងវិស័យកម្សាន្តដំបូង ប៉ុន្តែក៏ជាប្រភពនៃជម្លោះដែលកំពុងឆាបឆេះផងដែរ។ ថ្មីៗនេះ មានព័ត៌មានថា Zhao Lusi បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Hujing Digital Media and Entertainment Group (Hujing) ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ Alibaba Group ។ នៅទីស្នាក់ការរបស់ Hujing មានអេក្រង់ធំជាច្រើនបន្តលេងឈុតឆាកនៃតួនាទីរបស់ Zhao Lusi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiKHrM5gV67J7KfMfR4jhgiJlpWhwZiHf1e0T6_GgDwKB-ZszR04IuFrxzd0mc1jMOV-Rm0iPgj1EOnrRyNiXtjcWfpSj5Pxk1kjbVLH2koB6oQqx_N7Vw86bAaNQIewuBZLnvNlWvqjGuLveu6iOHo5CVUlQQdvEX9qzSWd1JOUi59gy2blRCDcX89sdg/s1280/image_2025-11-10_11-12-05%20(2).png

Zhao Lusi បានបង្ហើបថានាងសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះត្រឹមតែ ៣៦ ថ្ងៃប៉ុណ្ណោះ ដោយមានបំណងចង់ជួបអ្នកគាំទ្រម្តងទៀត បន្ទាប់ពីសម្រាកមួយរយៈធំដោយសារជំងឺ។
តារាស្រីរូបនេះបានបញ្ចប់ការរៀបចំផែនការ ការរចនាឆាក និងការហាត់សមសម្តែងក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះ។ សំបុត្រប្រគំតន្ត្រីចំនួន ៥,០០០ ត្រូវបានផ្តល់ជូនអ្នកគាំទ្រដោយឥតគិតថ្លៃ។ ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី Zhao Lusi បានសម្តែងបទចម្រៀងដែលទើបចេញថ្មីពីរគឺ «Black Veil Bride» និង «Don’t Wanna Know»។ ជាងនេះទៅទៀត ឆាករបស់នាង សុទ្ធតែបានចំណាយលើការស្លៀកពាក់ និងស្ទីលទាក់ទាញ មិនអន់ជាងការប្រគំតន្ត្រីរបស់តារាចម្រៀងអាជីពនោះទេ៕

ពលរដ្ឋហ្វីលីពីនជាង១លាននាក់ត្រូវចាកចោលផ្ទះសម្បែង ដោយសារឥទ្ធិពលព្យុះកំណា.ច «ហ្វុង-វុង»

0

ប្រទេសហ្វីលីពីន៖ មនុស្សយ៉ាងហោចណាស់ 2នាក់ បានបាត់បង់ជីវិត និងជាង 1លាននាក់ ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីព្យុះបិសា.ច ហ្វុង-វុង បានវាយប្រ.ហារលើភាគខាងជើង ប្រទេសហ្វីលីពីន ដោយបង្កផលប៉ះពាល់យ៉ាងដំណមដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ Reuters នៅថ្ងៃចន្ទនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXAjc390t8xZQnjG3IACm_V8d4S1mC5oE255_aVDJ3JrW9Zvo7OvM6eeDGGuU_CWRja_MRQFEsRia66ClF4CUz5RCTeX1hmgzszhiYXoBs-kWils6MHUAsHK6KsYLPsYY2_RmoCbnt-qTw5pTccHRQiFg1odgsKDF57SHjoGLhYSMtis-ZtvYEnWmOey5V/s770/photo_2025-11-10_10-32-06%20(2).jpg
ត្រឹមរយៈពេលតែមួយយប់ ឥទ្ធិពលរបស់ខ្យល់ព្យុះ ហ្វុង-វុង បានគ្របដណ្ដប់ទៅលើទីក្រុងឌីណាឡុងហ្គានភាគខាងកើតនៃខេត្តអូរ៉ូរ៉ា ប្រទេសហ្វីលីពីន ដែលនាំមកនូវខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បណ្ដាលឲ្យបា.ក់រលំដើមឈើ ការរអិលបា.ក់ដី និងជំនន់ទឹកភ្លៀងកើនឡើងបានកាត់ផ្ដា.ច់ផ្លូវធ្វើដំណើរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTKgeLOHgYs2jReHbjtFg7bTW2qOR7CjeM8RYXnEnJoKltscHvSH6lv3GnSgAzWpyiLvXlqfEMEZdshD898U02ijSd747yBvjSqW_RvkHqhX7KOzxTGvj9KU66VVJahiYeCamIPtkyAMBCYf1B0eqqdeGS6dvBSDVy1eKAW4WAOMbXQ9IGoWlrFUyM6em/s1280/photo_2025-11-10_10-32-06.jpg

យោងតាមរបាយការណ៍ដំបូងពីការិយាល័យការពារជនស៊ីវិលហ្វីលីពីន យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លា.ប់ និងពីរនាក់ទៀតរងរបួស ដោយសារព្យុះទីហ្វុងដ៏កំណាចមួយនេះ។ លោក Patrick Alexis Angara អភិបាលរងខេត្ត Aurora បាននិយាយថា ពេលនេះទីក្រុងធំៗចំនួនបីត្រូវរងការខូចខាតយ៉ាងដំណមមិនអាចធ្វើដំណើរចូលបានឡើយ ដោយសារតែមានការបាក់ដី និងស្រុតផ្លូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-sOav7WLk_TfLGim58g2aXR4S5JigBgoLXRqhz6KLBJEOD-osCiI9pDvidNBxshy6N7d2RSAvX8xg5kcTPZA6Mzy-B2KBjqJawT_LssgWjFuE6Hr3aV60-C3i4JYtUjUwTg0RRO72p28CzYfQmZ0HfrPvXCmBbEHMFTHfmmFAX13exWFFrJ5jDQVxMqo/s1280/photo_2025-11-10_10-32-07%20(2).jpg
ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា ឥឡូវនេះព្យុះទីហ្វុងនេះកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង និងត្រូវបានគេព្យាករណ៍ថា វានឹងផ្លាស់ប្តូរទៅទិសឦសានហើយធ្វើដំណើរឆ្ពោះទៅកាន់តៃវ៉ាន់វិញម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8z8Ze461JTrohkftvE6AANdPYO75Ux07ValQGprwuiPk7MyxkAtC9wqnCmixVlLmQDqvZfhFp4v5-qXWeuOfAl2QlMLyJoNCL0b9F90KmI-2mQHU3zDD4jpIYiNatNuqFVo8iFAA2RydGhjHkEIvjNR30z-mwzV0LSLWtEFZAMwBmVh9xIsCNUwypmUUo/s599/photo_2025-11-10_10-32-07%20(3).jpg
សេចក្ដីរាយការណ៍នេះបន្តព្រមានថា ទោះជាយ៉ាងណា ផ្នែកធំនៃប្រទេសហ្វីលីពីននឹងនៅតែប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង រួមជាមួយនឹងរលកព្យុះនៅតំបន់ឆ្នេរសមុទ្រផងដែរ។ អ្នកត្រួតពិនិត្យអាកាសចរណ៍ស៊ីវិលបាននិយាយថា មកទល់ពេលនេះ មានជើងហោះហើរសរុបជាង 400 ហើយដែលត្រូវបានលុបចោលរាប់ចាប់តាំងពីថ្ងៃអាទិត្យមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN1lqQP6MD1Wo-GK8Kez9Uj_on52_Sd3m52RFpg-QR11OHHKaAurtiw4mHbNkbFd5mynTgHncC1p31e_517xeQAivCIhw7-55xbW6s3xl14vnQM2cMkbpU9uzUj28kmGKC9opg1Mf1CdaAxtlMixT3jo0hbAjJuRGLqEvL7hhhCy6As7KxtBZFbo3melmj/s770/photo_2025-11-10_10-32-07.jpg

សូមជម្រាបថា ព្យុះទីហ្វុង Fung-wong គឺជាព្យុះទី 21 ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ។ វាបានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះទីហ្វុង Kalmaegi កាលពីសប្តាហ៍មុនដែលបានសម្លា.ប់មនុស្ស 224 នាក់នៅក្នុងប្រទេស និង 5 នាក់ទៀតនៅក្នុងប្រទេសវៀតណាម៕

ថៃពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបក្រោមហេតុផលកងទ័ពខ្លួនជាន់មីន និង​ផ្អាកអនុវត្តកិច្ចព្រមព្រៀងផ្សេងៗ

0

ប្រទេសថៃ ៖ ដូចការសន្និដ្ឋានមិនខុស ថៃបានលើកយកករណីកងទ័ពខ្លួន២នាក់ជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឱ្យដាច់ជើងនិងរងរបួស មកធ្វើជាហេតុផលមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញ បើទោះជាកម្ពុជាបានអនុវត្តតាមលក្ខខណ្ឌនានារបស់ថៃក៏ដោយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រកាសពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាក្រោយពីកងទ័ពខ្លួនជាន់មីននៅខេត្តស៊ីសាកេត និងបញ្ជាឱ្យត្រួតពិនិត្យជាមីនចាស់ឬថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon Narkphanit បានប្រកាសពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ។ លោកបញ្ជាឱ្យផ្ញើលិខិតតវ៉ាពីការផ្ទុះមីនបណ្តាលឱ្យកងទ័ពខ្លួនដាច់ជើងនិងរងរបួស ទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបញ្ជាទៅកាន់មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យត្រួតពិនិត្យ តើជាមីនចាស់ឬថ្មី ។ ជំហ៊ានដំបូង មេបញ្ជាការកងទ័ពភូមិភាគទី២ សន្និដ្ឋានថា ជាមីនថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon និយាយថា កងទ័ពថៃ២រូបបានជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ពេលកំពុងយាមល្បាតបណ្តាលឱ្យម្នាក់ដាច់ជើងស្តាំ និងម្នាក់ទៀតរងរបួស ដែលហេតុការណ៍នេះកើតឡើងនៅតំបន់ប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ដែលថៃកំពុងបណ្តេញកងទ័ពកម្ពុជាឱ្យចាកចេញ ។ លោកបានបញ្ជាឱ្យមេបញ្ជាការកងទ័ពភូមិភាគទី២ ត្រួតពិនិត្យតើជាមីនចាស់ឬថ្មី? បើតាមសន្និដ្ឋានថា ជាមីនថ្មី ។ រីឯវីរកងទ័ពកម្ពុជាទាំង១៨រូបដែលត្រៀមដោះលែង គឺត្រូវពន្យារពេលសិនដោយសារកងទ័ពថៃជាន់មីន ។ យើងនឹងជជែកលម្អិតរឿងនេះ បើរកឃើញថា កម្ពុជាមានចេតនាធ្វើឱ្យកងទ័ពថៃរងរបួស នឹងមានបញ្ហាខ្លាំងជាងនេះមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb1TBPNmUHmgqA7oBtyQKSKVbImBAHZVU51zTb2QBDLohsVBUk6X7XhUbElLvvmlb42osV0K3BNhXLLe4QhZgZ151nc2xSn3K-Y7A-NHR2Sv6j6SkfclgZZq4dOOBqCsx5Lml1sL8wV8BWZNv6YLBw6Q0iQtOusECH9v-6XNh86zxoboRveXBuEkizyzeo/s1200/photo_2025-11-10_13-48-30.jpg

នៅថ្ងៃដដែល លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលថៃថា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសថៃតវ៉ាទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អំពីកងទ័ពថៃជាន់មីនពេលដើរល្បាតនៅព្រំដែន ដើម្បីចាត់វិធានការ, ជួយសង្គ្រោះ និងរាយការណ៍ពីហេតុការណ៍ជាន់មីនជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbxTvg3ZBAfls91ep4boIeVgQaymv5q-qBf50nuXf_a10uah6Ae5IbTxdB9YasLqn0lMIg59cMHGVplIBwdoPVUNDSslYqrJqnJ0pNVDkbJN3BLHqY1CJlOWRSeyV9ym-o-qKZMUuSBYGpmKbclDKmNf7DKpxRElqdZdZzD4XC23rgyW3bWHOnrwRPm1Gi/s1280/photo_2025-11-10_13-48-32.jpg
លោក Anutin បានទទួលសេចក្តីរាយការណ៍ពីកងទ័ពជើងគោករឿងកងទ័ពថៃជាន់មីននៅតំបន់ហួយតាម៉ារៀ បណ្តាលឱ្យដាច់ជើងនិងរងរបួស គឺលោកមិនសប្បាយចិត្តយ៉ាងខ្លាំងដោយប្រកាសផ្អាកកិច្ចព្រមព្រៀងផ្សេងៗជាមួយកម្ពុជា និងឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសរាយការណ៍ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចាត់វិធានការយ៉ាងឆាប់បំផុត ។ នាយករដ្ឋមន្ត្រីថៃបានណែនាំកងទ័ព និងស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងការព្យាបាលកងទ័ពរងរបួស ព្រមទាំងរាយការណ៍ពីស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb1TBPNmUHmgqA7oBtyQKSKVbImBAHZVU51zTb2QBDLohsVBUk6X7XhUbElLvvmlb42osV0K3BNhXLLe4QhZgZ151nc2xSn3K-Y7A-NHR2Sv6j6SkfclgZZq4dOOBqCsx5Lml1sL8wV8BWZNv6YLBw6Q0iQtOusECH9v-6XNh86zxoboRveXBuEkizyzeo/s1200/photo_2025-11-10_13-48-30.jpg

មុននេះ កងទ័ពថៃបានប្រកាសត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ក្រោយពីកម្ពុជាអនុវត្តតាមលក្ខខណ្ឌនានារបស់ខ្លួន និងថាការដោះលែង គ្មានសម្ពាធពីអាមេរិក និងម៉ាឡេស៊ីទេ ។ ប៉ុន្តែក្រោយពីមានព័ត៌មានរឿងកងទ័ពថៃជាន់មីននៅខេត្តស៊ីសាកេត ថៃក៏កែប្រែពាក្យសម្តីរបស់ខ្លួនវិញ គឺគ្មានការដោះលែងវីរកងទ័ពកម្ពុជានាពេលឆាប់ៗទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNnsSC5cDmvtkpY3wgNkRZ7_hahzrokcKgZkHhNRkbvAt6Z9XYnsPhiN7L5mDrT6QVqyjjjtwgq79ykSunU3l9b0FALkEJ5a8xcvhU9FErKNQdKDFFUcGJ01Cv_oRI94wG3pNdfeRHF3U3vwX9iGulVHk61gfIol8A1-z-JcfPzIDIG2cYJiudDp4Iyj4/s1200/photo_2025-11-10_09-54-07.jpg

គួរបញ្ជាក់ថា ថៃតែងតែប្រើល្បិចចាស់ និងរៀបចំឆាកល្ខោនរឿងគ្រាប់មីនដើម្បីទម្លាក់កំហុសលើកម្ពុជាម្តងហើយម្តងទៀត ដោយយកលេសការផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកានេះ មកធ្វើជាហេតុផលមិនដោះលែងវីរកងទ័ពកម្ពុជា ។ ម្យ៉ាងទៀត ថៃនឹងមានហេតុផលប្រាប់អាមេរិកពីការមិនដោះលែងវីរកងទ័ពកម្ពុជា ខណៈប្រធានាធិបតីអាមេរិកប្រាប់ឱ្យថៃដោះលែងតាំងពីប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ៕

ណាហ្គាវើលដ៍ អបអរសាទរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងខួប២ទសវត្សរ៍នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំរបស់អង្គការយូណេស្កូ

0

នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0lp9rgZtopUKN58VoDuD9O6l_xNiBCA1jc3u4VTuMGgnJYbZ_wF2Y-D7MgNYtyFZe-jDJEpP1e_w6lwga1sCToqA8LaYH4NBWxNDgRnlbAJGvGMYd648B2CeW-mXwBvIvY1-dqxHUO3wrxsjh_2jtfqQ723WRQiIYLMZ_BxwvTybBLMw_JiuE3eX0V_3n/s2500/1%20Shadows%20Beyond%20Time.png

ពិព័រណ៍ស្រមោលស្បែកធំ

ដើម្បីអបអរដល់ការទទួលស្គាល់ជាអន្តរជាតិអស់រយៈពេល ២ ទសវត្សរ៍ គំនិតផ្តួចផ្តើមតាំងពិព័រណ៍ដំបូងបំផុតសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះ នឹងមានការតាំងបង្ហាញស្បែកធំអមជាមួយការសម្តែងផ្ទាល់នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិនៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការសម្តែងពិសេសផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVG2LMlBiUOQV4H6tI1Gg5WMH7fZM0kJcTes3mlaRaQndJHexr9hW2yazcOo539fnKvXZPBlmam1dYG31OMa2o56mRp6DpJxv0xjxv0nrQ8tdnIEB-sVWLE6-HoEigh18EujiqVGFs4ZCXqHpTMaXcfYn1WABEuufLGxmsUXl4djyegJjx8J20hG_w9aD/s4000/2%20(17).jpg

នៅពេលពន្លឺជួបជាមួយផ្ទាំងរូបឆ្លាក់ពីស្បែក វាបង្កើតជាសិល្បៈស្រមោលដ៏រស់រវើកដែលលាតត្រដាងអំពីសម្រស់នៃស្បែកធំ

ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថាបានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែងជារឿងរាមកេរ្តិ៍របស់ខ្មែរដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌាតាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហមដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ។

ប៉ុន្មានឆ្នាំក្រោយមក គ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។ ថ្វីត្បិតសមាគមនេះទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួនត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ក៏នៅតែអាចជួយឱ្យសមាគមនេះរស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះតាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhroKO1yTEmukBc1oxSMg9pqgO1Y-bnOrCF1231zW5926dedLVQFO-kbFHO7-AOjkZHdVMDljXYeYsbq-JFrp4-2H5wbXSWj21J8W4XHa2IQSxJMwQRKpCrWTHS4AFxDmidUZ6Sb6F7GqJjQ9wTVArtrXcQoVZ8S3UMtnRV-0DR53khSDMPK5rmJX2GbTbu/s1400/3%20(10).jpg

អ្នកសម្តែងល្ខោនស្រមោលស្បែកធំ កំពុងសម្តែងរឿងរាមកេរ្តិ៍តាមរយៈចលនា ភ្លេងបុរាណ និងស្រមោល

ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីធានាថាសមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeZg8gTVxPDg2gCedu25eNAmFTFHLGisEihmcTWcapcBIxG04gMl9lNmMxyx6T5O3CmBeU0pTPXxyIqDGq8mPtrmaU74E1NMRZbe-Cxjv8g8Tj8UC9rNGElh5jYAUpQxDtMx59zahXXI3W9ZqSKxn33y0HeA_caaS4pP4-OeNRWpfDgAnhmo6EpUO3c2s7/s1400/4%20(9).jpg

ណាហ្គាវើលដ៍ នាំយកល្ខោនស្រមោលស្បែកធំទៅដល់ទស្សនិកជនវ័យក្មេងទស្សនាកម្សាន្ត និងឈ្វេងយល់

ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូបជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDTu7ebnUrFMVldk8i4CD1MO3hrkQrKeM5tl_NhrhL3CEbx14UP1CWLPPFjLErN3YSV9CA-H_HgsM8-2bBb5TdVQF67zBIB8et3uflTzy_Hcz7RdPNqVxeHAS6xd3PD2rEoEqFiSuR_TszV7jrOGiKpgBNf5nrDTJNsxAFo1CfdAcdkH_siEvJBUhWV8O/s4000/5%20(8).jpg

សាធារណជន អាចទទួលយកបទពិសោធន៍ឆ្លាក់រូបស្បែកដោយផ្ទាល់

ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា។

ម៉ែសេះ កាត់ផ្តាច់មិត្តភក្តិរាប់អាន១៥ឆ្នាំ ខណៈ ប៉ីប៉ី ឌី បង្ហោះសាររំជួលចិត្តទាក់ទងនឹងមិត្តភាព

0

ថ្មីៗនេះទាំង ប៉ីប៉ី ឌី បានបង្ហោះសាររៀបរាប់អំពីមិត្តភាពដែលបានបង្កើតឱ្យមានរឿងល្អនិងការចងចាំជាច្រើនហើយពេលវេលាក៏ធ្វើឱ្យទំនាក់ទំនងការរាប់អានមួយចំនួនក៏ប្រែ។ មិនត្រឹមតែ ប៉ីប៉ី ឌី ប៉ុណ្ណោះទេងាកទៅកាន់ ម៉ែសេះ វិញស្រាប់តែបង្ហោះកាត់ផ្តាច់មិត្តភាព១៥ឆ្នាំ។ ភ្លាមៗសារទាំងពីរបានធ្វើឱ្យមានការវែកញែកប៉ុន្តែក្រោយមកត្រូវបានគេសង្ស័យថាអ្នកទាំងពីរសម្តៅលើមិត្តរួមក្រុមម្នាក់ដែលធ្លាប់ដើរជាមួយគ្នាហើយនៅបន្តទៅប្រទេសថៃយកអីវ៉ាន់មកលក់នៅខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLB_3TOH9zZZD6KdlAlpz-MdAI1ulUrlpDw-ohbb_DZxtAwAtRGIusU8qm3r9HQz3FNgCAh3qC4XRX7g1PGD5HQSTvXnffH3YVYU2zB_IkI9MzqSaYGJno4G5K6RcehaCU-tpG6JCmzWugcIflLyL0DjJPIcQGdqZBiUISNXo1MCkjFkXUftOBSbASgIjp/s1920/image_2025-11-10_09-41-48.png

ម៉ែសេះ បានបង្ហោះសំណេរកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ថា «ក្នុងនាមខ្ញុំជាមិត្តភក្តិមួយរូបដែលរាប់អានជាមួយគ្នា ១៥ ឆ្នាំមកហើយ ខ្ញុំចង់ប្រាប់ឱ្យគាត់ល្អ តែគាត់មិនស្តាប់ខ្ញុំ គាត់អ្នកដើរផ្លូវខ្លួនឯង ខ្ញុំជូនពរអ្នក ដែលអ្នកជ្រើសរើសផ្លូវហ្នឹងឱ្យជោគជ័យ អនុស្សាវរីយ៍ធ្លាប់ឆ្លងកាត់ជាមួយគ្នា១៥ឆ្នាំកន្លងមកនេះកាត់ផ្តាច់ត្រឹមនេះចុះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYteQQ1wkN-pJ4hOLKM6Uf_zz4fTIAKHZhVCjYuXGupyuMSe1ieL6Fm_3crAPRVSIpItr4IidX5GhbL7GO3ZT0HRZWXlQgpwUW4tO3B1f68Pu7cZyTQ2YiJG1BdAy4NjxffmciDFPln0FnkJ9OQt-i67quJQNNeI7B3KTZD3Zl1_3paZ6JzLctE09QvVo/s2048/image_2025-11-10_09-41-41.png
ចំណែកឯបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី វិញបានរៀបរាប់យ៉ាងវែងថា «និស្ស័យពិតជាបានបង្កើតឱ្យមានរឿងល្អនិងការចងចាំជាច្រើន។ មនុស្សស្គាល់គ្នា មិនថាស្រលាញ់ ឬរាប់អាន គឺព្រោះតែមាននិស្ស័យចំណុចផ្តើម ពួកយើងពិតជាមិនដឹងទេថា នៅថ្ងៃបន្ទាប់ ឬចំណុចបញ្ចប់ តើវានឹងបែបណាទេ?។ ភាពស្និទ្ធិស្នាល ការចែករំលែក រួមសុខទុក្ខ និងក្តីស្រលាញ់មិនថាក្នុងនាមជាអ្វី តែវាពិតជាពេលវេលាដ៏ល្អមួយកំឡុងពេលពួកយើងឆ្លងកាត់វាជាមួយគ្នាហើយពេលវេលាក៏រំកិលទៅមុខម្តងបន្តិចៗ ទំនាក់ទំនងខ្លះ ការរាប់អានមួយចំនួនក៏ប្រែឃ្លាតឆ្ងាយម្តងបន្តិចៗដូចគ្នា ព្រោះយើងពិតជាមិនអាចប្រកែកបានទេថា ទោះបីជាល្អូកល្អើនដល់កម្រិតណាក៏ដោយ គ្រប់គ្នាសុទ្ធតែមានគោលដៅ និងការគិតខុសៗគ្នា ដូច្នេះការសម្រេចចិត្តខ្លះ យើងមិនអាចហាមឃាត់បានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqB-vX7WngLjMGT7rQFSK8rwp_ufsoicyCbooVc5Nq3ypGq4kisqYtdJMyndMvY7NXCnZEhCxiSlacpY47-qM-zAjswyL_X0Y6TDVU6Pv_orX0hzd8SgImFUIoESFMaUCDhnCAe4culpaeVHFHPTA0kb8kkk7yUaP2rZeNOiJKRMkZchFZi_O6lQ8xv4U-/s2048/image_2025-11-10_09-41-43.png

ប៉ីប៉ី ឌី បន្តទៀតថា «ចំពោះខ្ញុំ ខ្ញុំតែងតែសោកស្តាយចំពោះការបាត់បង់ មិនថាស្នេហា ឬ មិត្តភាព ព្រោះវាពិតជាប៉ះពាល់អារម្មណ៍ណាស់ដំណើររបស់មនុស្សម្នាក់ៗ មិនមែនសុទ្ធតែត្រូវបោះលើវិថីរួមគ្នារហូតទេ នេះជាអ្វីដែលខ្ញុំទទួលស្គាល់។ សូមឱ្យការចាកចេញរបស់អ្នកណាម្នាក់ រួមទាំងខ្ញុំក៏ដោយ គឺជាការសម្រេចមួយដ៏ច្បាស់លាស់ កុំធ្វើឱ្យអ្នកដែលមានបំណងល្អចំពោះអ្នកត្រូវខកចិត្តជូនពរគ្រប់គ្នាជោគជ័យនៅលើផ្លូវដែលអ្នកបានជ្រើសរើស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeCN7B-mZBO7o4u95jnRCWAlwJUU2cdJREPWWCBxJI4rBKyEhsEVzGEqboeIdP_j27IAiFocfLN9cZYA5UHxSzv8AUE47cWjvncvkq_Ti7cCu3WEgKhwhlfoaNkvjT6mk3USw6_j2RV6IFj2UJ_SHqy5vbOGJTP4zQFvDqsCfWepYZCorgfpFTsFp8it3L/s1440/image_2025-11-10_09-41-47.png

ដំបូងឡើយការបង្ហោះសារស្របគ្នារវាង ប៉ីប៉ី ឌី និង ម៉ែសេះ បានធ្វើឱ្យអ្នកមួយចំនួនគិតថាអ្នកទាំងពីរកំពុងមានបញ្ហាជាមួយគ្នាប៉ុន្តែក្រោយមកអ្នកលេងអ៊ីនធឺណិតបានរកឃើញថា អ្នកទាំងពីរចង់សម្តៅទៅកាន់មិត្តរួមក្រុមដែលធ្លាប់ដើរជាមួយគ្នាដោយបុគ្គលនោះបានទៅយកសំលៀកបំពាក់ខាងផ្ទះលេខ៣មកលក់នៅខ្មែរតែក្រោយមកបែរជាបកទៅផ្ទះលេខ២មកលក់បន្តទៀត៕

ខន សូរិយា Miss World Cambodia 2026 រងការវែ.កញែ.កជាថ្មី

0

តារាសម្តែង ខន សូរិយា ដែលត្រូវបានតែងតាំងជា Miss World Cambodia 2026 ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ជាថ្មីក្រោយពីឆ្លើយសំណួរយ៉ាងរអាក់រអួលអំពីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ទោះយ៉ាងណា សូរិយា ព្រមទទួលយកពាក្យរិះគន់ដោយយកពាក្យទាំងនោះមកហ្វឹកហាត់ខ្លួនឯងវិញនិងធានាថាទម្រាំដល់ថ្ងៃប្រកួតនឹង Perfect ទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd3Od6kTBrAqjoUFUZ08Qbc1xa-RLBvk0pfmuIOTQM9bLuxnW_vcgtU8rlCa3rNE1zprwnjU9yiL0YaBNcToX0eADv31Fs9ceWpZH_OTJAStYVxWCrEMqZD6YwlI1RfKvcQ0O8n27czDKiHAkZa8xXCUg5qZ4-W6tG2RUdoG6y83l6idOhcRaTjnfnwmvY/s1820/image_2025-11-10_08-51-43.png
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាក្នុងការទទួលតំណែងជា Miss World Cambodia 2026 ខន សូរិយា ត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិមិនស័ក្តិសមដោយលើកឡើងហេតុផលថារូបនាងគ្មានភាពជាបវរកញ្ញាឡើយ។ ថ្មីៗនេះទៀតសោត សូរិយា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាថ្មីទាក់ទងនឹងចំណេះដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJmUxVmLiE0FEt6U8-tAngdcR43IC3Wnm48pfYOG-vxHEJUY5RRhrimUIIIY_q3ykrVUBzrSVqXoL35VOdEoe7H-Fd5vmpyi1c34TwlvA5qoyYJTYmv0DYc96MBwx8UwgNLA1BmUKo6YCwDeTVsb67H6IOgHkiZCFpP4QXQSBKUdF317ln7H4rA-kN4x2/s2048/image_2025-11-10_08-51-44.png

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខន សូរិយា បានចូលរួមឆ្លើយសំណួរជាមួយនឹងបវរកញ្ញាពីររូបផ្សេងទៀត ប៉ុន្តែការឆ្លើយរបស់នាងត្រូវបានសាធារណជនថារអាក់រអួលយ៉ាងខ្លាំង។ តាមរយៈវីដេអូ ខន សូរិយា បានឆ្លើយទាំងរដាក់រដុបអំពីការផ្សព្វផ្សាយបុណ្យប្រពៃណីជាតិខ្មែរនៅលើឆាកអន្តរជាតិបើនាងមានឱកាសនាងនឹងយកពិធីបុណ្យអុំទូក ប៉ុន្តែការហៅឈ្មោះពេញនៃពិធីបុណ្យនេះពុំទាន់ត្រឹមត្រូវឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQTY-a4Ks7S763G7zTMTwOisw0i0RSIFqaNyq_Rh3lr7WvJWByst1yOPSa9WzIYxO8NldNkcy51qB9eMLlTWspnppUT929QzJ6l1R70BtdP4NeWjMmxOFtRhGJuw0qibRJfgaOScTakGjV8-xeUX47S5Xn_T99D2tXnEymgiC01pHufO48AB8R9NP9sY_o/s960/image_2025-11-10_08-51-46.png
    ការឆ្លើយសំណួរមិនរលូនបែបនេះ Miss World Cambodia 2026 ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «និយាយ interview ទាក់ប៉ុណ្ណឹងហើយ ចុះទម្រាំឡើងឆាកអន្តរជាតិ មានមនុស្សរាប់រយនាក់មើលទៀត មិនគាំងលើឆាកហា?? សង្ឃឹមថាគាត់និងពង្រឹងសម្ថតភាពបន្ថែម»។ គណនីផ្សេងទៀតបានបញ្ចេញមតិដែរថា «ជាតារាសម្តែងគឺល្អបំផុតហើយ មកចឹងដូចទាញខ្លួនឯងទំលាក់ គាត់សមត្ថភាពក៏មិនអន់ដែរ តែកម្មវិធីនេះមិនសមនិងគាត់ តែយ៉ាងណាតំណាងអោយខ្មែរ ខ្ញុំនៅតែគាំទ្រ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggdhagmWLbhjqn6c49_XvoApKlgF86s8nwq4aR0IAwCMqBQF1yrYMFVNfD1cfXXmKzxRvv0WdX-q1J_kKhfbC_t4anSt4JEXtF7RFRseqfNbygP0uvIE1EQ_xhgt6h64GrrbjN2mcgCgwvmf6cnxJpT5tmlUPxb7nl5rHX10T-LhW9EtpjHa0Y9FDo_n4u/s2048/image_2025-11-10_08-51-47.png
    បន្ទាប់ពីរងការរិះគន់ទាក់ទងនឹងការឆ្លើយសំណួរយ៉ាងរអាក់រអួលនេះ ខន សូរិយា បានចេញវីដេអូប្រាប់អ្នកគាំទ្រថានាងមិនអីទេនិងមិនប៉ះពាល់ផ្លូវចិត្តឡើយ។ ក្នុងនោះ សូរិយា អះអាងថានាងព្រមទទួលយកពាក្យរិះគន់ហើយយកពាក្យទាំងនោះមកហ្វឹកហាត់ខ្លួន។ Miss World Cambodia 2026 បញ្ជាក់ថានាងមិនបានដឹងសំណួរមុននោះទេហើយ ហើយការរិះគន់ផ្សេងៗដូចជាសំណួរចម្លើយ ការដើរ នាងជឿថាមនុស្សរៀនឆាប់យល់ដូចជានាងទម្រាំដល់ខែ២ នាងធានាថាគ្រប់យ៉ាងនឹង Perfect ទាំងអស់៕

ល្បិចចាស់! សារព័ត៌មានថៃផ្សាយថាកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើង និងរងរបួសនៅខេត្តស៊ីសាកេត

0

ប្រទេសថៃ ៖ កងទ័ពថៃតែងប្រើល្បិចចាស់ដដែលៗរឿងជាន់មីនដើម្បីទម្លាក់កំហុស និងចោទប្រកាន់កម្ពុជា ជាពិសេស ពេលស្ថានការណ៍នៅតំបន់ព្រំដែនស្ងប់ស្ងាត់ សារព័ត៌មាននានារបស់ថៃក៏ផ្សាយថា កងទ័ពថៃជាន់មីន បើទោះជាកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់តាំងពីសម័យសង្គ្រាមក្តី ។ ដូចទម្លាប់រាល់ដង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ្រប់សារព័ត៌មានថៃរាយការណ៍ថា កងទ័ពថៃ២នាក់ដើរជាន់មីនពេលកំពុងល្បាតនៅតំបន់ហួយតាម៉ារៀ ខេត្តស៊ីសាកេត ដែលព័ត៌មាននេះធ្វើឱ្យសង្គមថៃទម្លាក់កំហុសមកលើកម្ពុជា ។

សារព័ត៌មានថៃនានារាយការណ៍ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃចំនួន២នាក់ បានដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ស្ថិតក្នុងស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) បណ្តាលឱ្យដាច់ជើងខាងស្តាំម្នាក់ និងម្នាក់ទៀតណែនទ្រូង ។ ក្រោយហេតុការណ៍នេះ កងទ័ពថៃទាំង២រូបត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាន់ថាឡាក់ ហើយសារព័ត៌មានកំពុងរង់ចាំព័ត៌មានលម្អិត ។

កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា កងទ័ពជើងគោកថៃបានទទួលសេចក្តីរាយការណ៍ពីកងកម្លាំងស៊ុណារីថា កងទ័ពថៃ២នាក់ដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក្នុងអំឡុងពេលកំពុងដើរល្បាត រួមមាន ១-ឈ្មោះ ថេតសាក់ សាម៉ាផុង ដាច់ជើងស្តាំ និង២-ឈ្មោះ វ៉ាឈិរ៉ាក់ ផាន់ថាណា ណែនទ្រូង ។

នេះគ្រាន់តែជាល្បិចចាស់របស់កងទ័ពថៃដើម្បីទម្លាក់កំហុសលើកម្ពុជា ជាពិសេស នៅពេលតំបន់ព្រំដែនកម្ពុជា-ថៃមានស្ថានការណ៍ស្ងប់ស្ងាត់ គ្មានជម្លោះ ស្រាប់តែមានព័ត៌មានជាន់មីន ។ តើថៃមានចេតនាអ្វីឱ្យប្រាកដដែលចោទប្រកាន់រឿងមីន ស្របពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីរួចហើយ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) បានពិភាក្សាលម្អិតពីការដោះមីនតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយកម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ៕