នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0lp9rgZtopUKN58VoDuD9O6l_xNiBCA1jc3u4VTuMGgnJYbZ_wF2Y-D7MgNYtyFZe-jDJEpP1e_w6lwga1sCToqA8LaYH4NBWxNDgRnlbAJGvGMYd648B2CeW-mXwBvIvY1-dqxHUO3wrxsjh_2jtfqQ723WRQiIYLMZ_BxwvTybBLMw_JiuE3eX0V_3n/s2500/1%20Shadows%20Beyond%20Time.png

ពិព័រណ៍ស្រមោលស្បែកធំ

ដើម្បីអបអរដល់ការទទួលស្គាល់ជាអន្តរជាតិអស់រយៈពេល ២ ទសវត្សរ៍ គំនិតផ្តួចផ្តើមតាំងពិព័រណ៍ដំបូងបំផុតសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះ នឹងមានការតាំងបង្ហាញស្បែកធំអមជាមួយការសម្តែងផ្ទាល់នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិនៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការសម្តែងពិសេសផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVG2LMlBiUOQV4H6tI1Gg5WMH7fZM0kJcTes3mlaRaQndJHexr9hW2yazcOo539fnKvXZPBlmam1dYG31OMa2o56mRp6DpJxv0xjxv0nrQ8tdnIEB-sVWLE6-HoEigh18EujiqVGFs4ZCXqHpTMaXcfYn1WABEuufLGxmsUXl4djyegJjx8J20hG_w9aD/s4000/2%20(17).jpg

នៅពេលពន្លឺជួបជាមួយផ្ទាំងរូបឆ្លាក់ពីស្បែក វាបង្កើតជាសិល្បៈស្រមោលដ៏រស់រវើកដែលលាតត្រដាងអំពីសម្រស់នៃស្បែកធំ

ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថាបានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែងជារឿងរាមកេរ្តិ៍របស់ខ្មែរដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌាតាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហមដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ។

ប៉ុន្មានឆ្នាំក្រោយមក គ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។ ថ្វីត្បិតសមាគមនេះទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួនត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ក៏នៅតែអាចជួយឱ្យសមាគមនេះរស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះតាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhroKO1yTEmukBc1oxSMg9pqgO1Y-bnOrCF1231zW5926dedLVQFO-kbFHO7-AOjkZHdVMDljXYeYsbq-JFrp4-2H5wbXSWj21J8W4XHa2IQSxJMwQRKpCrWTHS4AFxDmidUZ6Sb6F7GqJjQ9wTVArtrXcQoVZ8S3UMtnRV-0DR53khSDMPK5rmJX2GbTbu/s1400/3%20(10).jpg

អ្នកសម្តែងល្ខោនស្រមោលស្បែកធំ កំពុងសម្តែងរឿងរាមកេរ្តិ៍តាមរយៈចលនា ភ្លេងបុរាណ និងស្រមោល

ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីធានាថាសមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeZg8gTVxPDg2gCedu25eNAmFTFHLGisEihmcTWcapcBIxG04gMl9lNmMxyx6T5O3CmBeU0pTPXxyIqDGq8mPtrmaU74E1NMRZbe-Cxjv8g8Tj8UC9rNGElh5jYAUpQxDtMx59zahXXI3W9ZqSKxn33y0HeA_caaS4pP4-OeNRWpfDgAnhmo6EpUO3c2s7/s1400/4%20(9).jpg

ណាហ្គាវើលដ៍ នាំយកល្ខោនស្រមោលស្បែកធំទៅដល់ទស្សនិកជនវ័យក្មេងទស្សនាកម្សាន្ត និងឈ្វេងយល់

ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូបជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDTu7ebnUrFMVldk8i4CD1MO3hrkQrKeM5tl_NhrhL3CEbx14UP1CWLPPFjLErN3YSV9CA-H_HgsM8-2bBb5TdVQF67zBIB8et3uflTzy_Hcz7RdPNqVxeHAS6xd3PD2rEoEqFiSuR_TszV7jrOGiKpgBNf5nrDTJNsxAFo1CfdAcdkH_siEvJBUhWV8O/s4000/5%20(8).jpg

សាធារណជន អាចទទួលយកបទពិសោធន៍ឆ្លាក់រូបស្បែកដោយផ្ទាល់

ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា។