ប្រទេសហ្វីលីពីន៖ មនុស្សយ៉ាងហោចណាស់ 2នាក់ បានបាត់បង់ជីវិត និងជាង 1លាននាក់ ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីព្យុះបិសា.ច ហ្វុង-វុង បានវាយប្រ.ហារលើភាគខាងជើង ប្រទេសហ្វីលីពីន ដោយបង្កផលប៉ះពាល់យ៉ាងដំណមដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ Reuters នៅថ្ងៃចន្ទនេះ។
.jpg)
ត្រឹមរយៈពេលតែមួយយប់ ឥទ្ធិពលរបស់ខ្យល់ព្យុះ ហ្វុង-វុង បានគ្របដណ្ដប់ទៅលើទីក្រុងឌីណាឡុងហ្គានភាគខាងកើតនៃខេត្តអូរ៉ូរ៉ា ប្រទេសហ្វីលីពីន ដែលនាំមកនូវខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បណ្ដាលឲ្យបា.ក់រលំដើមឈើ ការរអិលបា.ក់ដី និងជំនន់ទឹកភ្លៀងកើនឡើងបានកាត់ផ្ដា.ច់ផ្លូវធ្វើដំណើរជាដើម។
យោងតាមរបាយការណ៍ដំបូងពីការិយាល័យការពារជនស៊ីវិលហ្វីលីពីន យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លា.ប់ និងពីរនាក់ទៀតរងរបួស ដោយសារព្យុះទីហ្វុងដ៏កំណាចមួយនេះ។ លោក Patrick Alexis Angara អភិបាលរងខេត្ត Aurora បាននិយាយថា ពេលនេះទីក្រុងធំៗចំនួនបីត្រូវរងការខូចខាតយ៉ាងដំណមមិនអាចធ្វើដំណើរចូលបានឡើយ ដោយសារតែមានការបាក់ដី និងស្រុតផ្លូវ។
.jpg)
ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា ឥឡូវនេះព្យុះទីហ្វុងនេះកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង និងត្រូវបានគេព្យាករណ៍ថា វានឹងផ្លាស់ប្តូរទៅទិសឦសានហើយធ្វើដំណើរឆ្ពោះទៅកាន់តៃវ៉ាន់វិញម្ដង។
.jpg)
សេចក្ដីរាយការណ៍នេះបន្តព្រមានថា ទោះជាយ៉ាងណា ផ្នែកធំនៃប្រទេសហ្វីលីពីននឹងនៅតែប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង រួមជាមួយនឹងរលកព្យុះនៅតំបន់ឆ្នេរសមុទ្រផងដែរ។ អ្នកត្រួតពិនិត្យអាកាសចរណ៍ស៊ីវិលបាននិយាយថា មកទល់ពេលនេះ មានជើងហោះហើរសរុបជាង 400 ហើយដែលត្រូវបានលុបចោលរាប់ចាប់តាំងពីថ្ងៃអាទិត្យមក។
សូមជម្រាបថា ព្យុះទីហ្វុង Fung-wong គឺជាព្យុះទី 21 ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ។ វាបានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះទីហ្វុង Kalmaegi កាលពីសប្តាហ៍មុនដែលបានសម្លា.ប់មនុស្ស 224 នាក់នៅក្នុងប្រទេស និង 5 នាក់ទៀតនៅក្នុងប្រទេសវៀតណាម៕










