នៅថ្ងៃទី៨ ខែវិច្ឆិកា Zhao Lusi បានរៀបចំការប្រគំតន្ត្រីដើម្បីអបអរសាទរខួបកំណើតអាយុ ២៧ឆ្នាំរបស់នាងនៅទីក្រុង Chengdu ប្រទេសចិន។ កាលពីឆ្នាំមុន តារាស្រីរូបនេះមានកម្មវិធីខួបកំណើតធំៗជាច្រើន ប៉ុន្តែការប្រគំតន្ត្រីនេះបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងអាជីពរបស់នាង។.png)
នៅឯការប្រគំតន្ត្រី Zhao Lusi បានប្រកាសពីផ្លូវអាជីពថ្មីរបស់នាង នៅពេលដែលតារាស្រីរូបនេះបានចែកផ្លូវគ្នាជាមួយ ក្រុមហ៊ុន Galaxy Cool Entertainment បន្ទាប់ពីរយៈពេល ១០ឆ្នាំ។ Zhao Lusi បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តនៅពេលដែលនាងនិយាយទៅកាន់ទស្សនិកជន ដោយទឹកភ្នែករលីងរលោង ខណៈពេលដែលនឹកឃើញពីទុក្ខលំបាកដ៏ធ្ងន់ធ្ងររបស់នាងកាលពីប៉ុន្មានខែមុន។ តារាស្រីរូបនេះបាននិយាយថា «កាលពីពីរខែមុន ខ្ញុំពិតជាគិតថាខ្ញុំមិនអាចក្លាយជាតារាសម្តែងបានទៀតទេ អ្វីៗក៏លំបាកដែរ ឥឡូវបានឈរនៅទីនេះ ខ្ញុំសប្បាយចិត្តណាស់… ទោះឈឺក៏មិនអីដែរ ព្រោះខ្ញុំនៅតែអាចធ្វើអ្វីដែលខ្ញុំចង់បាន»។ Zhao Lusi បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តនៅពេលដែលនាងនិយាយថា «អរគុណស្ទូឌីយ៉ូថ្មី អរគុណក្រុមហ៊ុនថ្មី អរគុណអ្នកគ្រប់គ្នា»។.png)
ការចែករំលែករបស់នាងត្រូវបានចាត់ទុកថាជាការលាគ្នាយ៉ាងច្បាស់លាស់មួយទៅកាន់ក្រុមហ៊ុន Galaxy Cool ដែលជាកន្លែងអមដំណើរនាងអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីនាងចូលប្រឡូកក្នុងវិស័យកម្សាន្តដំបូង ប៉ុន្តែក៏ជាប្រភពនៃជម្លោះដែលកំពុងឆាបឆេះផងដែរ។ ថ្មីៗនេះ មានព័ត៌មានថា Zhao Lusi បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Hujing Digital Media and Entertainment Group (Hujing) ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ Alibaba Group ។ នៅទីស្នាក់ការរបស់ Hujing មានអេក្រង់ធំជាច្រើនបន្តលេងឈុតឆាកនៃតួនាទីរបស់ Zhao Lusi។.png)
Zhao Lusi បានបង្ហើបថានាងសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះត្រឹមតែ ៣៦ ថ្ងៃប៉ុណ្ណោះ ដោយមានបំណងចង់ជួបអ្នកគាំទ្រម្តងទៀត បន្ទាប់ពីសម្រាកមួយរយៈធំដោយសារជំងឺ។
តារាស្រីរូបនេះបានបញ្ចប់ការរៀបចំផែនការ ការរចនាឆាក និងការហាត់សមសម្តែងក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះ។ សំបុត្រប្រគំតន្ត្រីចំនួន ៥,០០០ ត្រូវបានផ្តល់ជូនអ្នកគាំទ្រដោយឥតគិតថ្លៃ។ ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី Zhao Lusi បានសម្តែងបទចម្រៀងដែលទើបចេញថ្មីពីរគឺ «Black Veil Bride» និង «Don’t Wanna Know»។ ជាងនេះទៅទៀត ឆាករបស់នាង សុទ្ធតែបានចំណាយលើការស្លៀកពាក់ និងស្ទីលទាក់ទាញ មិនអន់ជាងការប្រគំតន្ត្រីរបស់តារាចម្រៀងអាជីពនោះទេ៕










