Home Blog Page 215

ពលរដ្ឋថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់

0

ប្រទេសថៃ ៖ ទោះជានាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធ ដែលមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រី និងកុំឱ្យពលរដ្ឋបារម្ភពីផលប៉ះពាល់ដោយសារ MOU នេះ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការបញ្ចុះពន្ធទំនិញក្រោម១៩% ហើយលោកជឿថា MOU នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ប៉ុន្តែពលរដ្ឋថៃនៅតែប្រឆាំងនឹងការចុះហត្ថលេខារ៉ែកម្រ ដោយធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យលុបចោល MOU វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJaZ10QfWxnI0CliBzOCjk_plyMyEOTMBKz8zfDlkRo62dOMSP_9k8EPQaCR2xHCcDgUb7uSW4jy0A040qjQ7w2reSeg1WKQxiD_BaJG9oH8A-Jxk_QxUSBwgqLIQcFYfzm9IfZvU-05q0Lj1p5H7rWp6mv4xFh2pxD3SOfmqYwDnWGxNBXsXiZe8Mmjp/s1280/photo_2025-10-30_12-29-55.jpg
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថែមទាំងប៉ះពាល់បរិស្ថានដោយសារការជីកយករ៉ែ ។ ថៃធ្វើឱ្យខ្លួនក្លាយជាកូនអុកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxpGozFn7qd5mYIea2pmmvilAB_SCdiCKtQucIVqeRDBtiSCsZnvgneR_5YdZff9XSBwrOfISbK3qHAUv3DNcKM9QjIT0srtYL-0ZaMFZOb1mIPTANZCe4Aj5sJJtx5mFSW03LXp0aKCqPwlrTEgZ3mSs4Du_-w0mIbiCthpChqR2bYPvOv4klYSquAdm/s1280/photo_2025-10-30_12-29-56.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន The Matter នាវេលាម៉ោងប្រមាណ១១ព្រឹកនៅថ្ងៃទី៣០ ខែតុលា មានពលរដ្ឋថៃ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងបណ្តាញប្រជាជន បានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីដាក់លិខិតប្រឆាំងការចុះហត្ថលេខាលើ MOU រ៉ែកម្ររវាងថៃ-អាមេរិក ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ឈប់ MOU រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់ ដែលប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងអធិបតេយ្យជាតិ ក្រោមគំនិត «Thailand Is Not for Sale» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJr6jNm4XP6OLmoTGT4jCbxLNaQReXwnD-0XtQSGtuJqtAgpvPQF5WhJUJJLqO6aVLrhptTX0-Q3nuE9AVTjesaB5sJI0afX_0S9h4es4uJKzuXv_aMY1pGyHlynuAWoG5vsceyHdoA7eMbGb6unnMZ1XUacQfVLumSpEe_8e4HOaDvQGkVf9WgvxhoEQr/s1280/photo_2025-10-30_12-29-58%20(2).jpg

ក្រុមបាតុករដែលដាក់លិខិតប្រឆាំងការចុះហត្ថលេខារ៉ែកម្របាននិយាយមកកាន់សារព័ត៌មានថា សូមលុប MOU រ៉ែកម្រជាបន្ទាន់ ពីព្រោះប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងប៉ះពាល់បរិស្ថាន ហេតុអ្វីថៃចាំបាច់ចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិក? ខ្លឹមសារក្នុង MOU គឺផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រី Anutin និយាយថា មិនប៉ះពាល់បរិស្ថានទេ និងស្ថិតក្រោមច្បាប់ថៃ ។ ប៉ុន្តែពលរដ្ឋយល់ថា នេះជាគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកដែលពុំចង់ពឹងផ្អែកលើរ៉ែកម្រចិន ដោយប្រើប្រាស់ប្រទេសថៃសម្រាប់នាំចេញរ៉ែកម្រទៅអាមេរិក ថែមទាំងជំរុញឱ្យមានការជីកយករ៉ែកាន់តែច្រើននៅថៃ ។ ហេតុអ្វីចាំបាច់ចុះហត្ថលេខារ៉ែកម្រ បើថៃចាញ់ប្រៀបអាមេរិក តើចុះហត្ថលេខាដើម្បីអ្វី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiobugTlSdT9e7bSHgTEPhRyGcJ33hYkRnM5aSF3Ch73b8sfXdeqAtBdnMuvRjYvYaH_PHT4LG0fYEqY1ehJYY63mc9UdifyCjeAFqq5RcaxGgyOnEimYnxGrkR8lL6E1lqiUkS87MU0dnA6zPdwIxh5NLhiJQFhrDljXBpTsOg-ntWQifeXPnWIqvr_j62/s1280/photo_2025-10-30_12-29-58.jpg
បើតាមបាតុករផ្សេងទៀត គឺ MOU រ៉ែកម្រនេះអាចបង្កើនការផលិតរ៉ែកម្រនៅប្រទេសថៃ ខណៈបច្ចុប្បន្ន ថៃកំពុងរងផលប៉ះពាល់ដោយសារការជីកយករ៉ែក្នុងតំបន់ជាច្រើន ដូចជា ៖ បញ្ហានៅទន្លេកក ខេត្តឈៀងរ៉ៃ ពុំទាន់មានការដោះស្រាយ ឬផ្តល់សំណងខូចខាតនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQvABHpowTNaMwZLIw862aHNBlPxYkTKR1ngE37LX53LhOfUH0Z9lWbjIlWu4nSEjSSflWj7lEzod0nx5JFJc-xG0q8RcyacSaqliuNsOOKFjWo7QVXkUy9OvSAdSAcDc27exdOEC5tUt-rOQ27nQBYfWFq_n97picSh6FzOsH5G2GgSSi0vki11mhQKiI/s1280/photo_2025-10-30_12-49-03.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក លោក Anutin នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ក្រៅពីនេះ លោក Anutin ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិក ដែលធ្វើឱ្យសង្គមថៃរិះគន់យ៉ាងខ្លាំង និងទាមទារឱ្យលោកបកស្រាយយ៉ាងច្បាស់លាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVwMi096SYTZdSK9ffFYRTdK51wKjsr2VUc41151u8P2I_gogvpmEMG5kVDhK6fzR9aiWEoJ-f4V2tWUzHMaTiAoZ62dQL-ppLZ6SWnx4GKtR6Z3lCofC0Q45mBYo0FQ8If6oIumoCytRVHt9oHd21bCwWj_O1ikpd3Z2-5e_1u_ygUg4aM3Q__umH7Vg/s1280/photo_2025-10-30_12-49-04.jpg

ជំនួបរវាងមេដឹកនាំមហាអំណាចអាមេរិក-ចិននៅកូរ៉េខាងត្បូងទទួលការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ

0

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បាននិយាយរាក់ទាក់គ្នាបន្តិចក្រោយចាប់ដៃនិងថតរូបជាមួយគ្នា មុនពេលមដឹកនាំប្រទេសមហាអំណាចទាំង២រូបចាប់ផ្តើមប្រជុំទ្វេភាគីក្នុងបន្ទប់ដោយពុំអនុញ្ញាតឱ្យក្រុមសារព័ត៌មានចូល ដែលការជួបគ្នានេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ។ ការជួបគ្នាលើកនេះត្រូវបានរំពឹងថា នឹងជជែកពីប្រធានបទជាច្រើន ជាពិសេស បញ្ហាពន្ធទំនិញ និងជម្លោះពាណិជ្ជកម្មដ៏តានតឹងរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png
សារព័ត៌មានអន្តរជាតិនានាបានថតរូបភាពប្រធានាធិបតីអាមេរិក លោក Trump និងប្រធានាធិបតីចិន លោក Xi ជួបគ្នាម្តងទៀតក្នុងរយៈពេល៦ឆ្នាំ នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ។ ក្នុងឱកាសនេះ លោក Trump បានទទួលស្វាគមន៍លោក Xi ក្នុងលក្ខណៈមិត្តភាព និងសរសើរប្រធានាធិបតីចិនថា លោក Xi ជាមនុស្សពូកែចរចា បន្ទាប់មក មេដឹកនាំប្រទេសមហាអំណាចទាំងពីរក៏ចូលរួមប្រជុំជាសម្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

ចំណែកប្រធានាធិបតីចិន លោក Xi បានថ្លែងមុនចូលរួមប្រជុំជាផ្លូវការជាមួយលោក Trump ថា ដោយសារចិននិងអាមេរិកមានលក្ខខណៈប្រទេសខុសគ្នា ទើបវាជារឿងធម្មតាដែលមហាអំណាចទាំងពីរលើពិភពលោកមានការខ្វែងគំនិត ឬមានជម្លោះកើតឡើងម្តងម្កាល ប៉ុន្តែប្រទេសទាំងពីរគួរបន្តដំណើរក្នុងទិសដៅត្រឹមត្រូវ និងជួយជំរុញកប៉ាល់ធំនៃសម្ព័ន្ធភាពអាមេរិក-ចិនបន្តដំណើរទៅមុខ ។ លោក Xi ក៏បានសរសេរប្រធានាធិបតីអាមេរិកដែរថា មានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព ជាពិសេស ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់កាហ្សា រួមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកីឡាឡាំពួរ ។

ប្រទេសនានារំពឹងថា មេដឹកនាំមហាអំណាចទាំងពីរនឹងជជែកជាច្រើនប្រធានបទ ដូចជា ៖ បញ្ហាពន្ធទំនិញ, ការលួចនាំចូលថ្នាំញៀន Fentanil ដែលបានសម្លាប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ, គ្រប់គ្រងការនាំចេញរ៉ែកម្រ (Rare Earth) របស់ចិន និងបញ្ហាចិននាំចូលសណ្តែកសៀងអាមេរិក ។ ក្រៅនេះ ក៏ជជែកពីប្រធានបទគ្រប់គ្រងការនាំចេញ Semiconductor របស់អាមេរិក, បញ្ហាសន្តិសុខ ជាពិសេស សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងគោលជំហររបស់អាមេរិកចំពោះតៃវ៉ាន់, ថ្លៃកំពង់ផែសម្រាប់កប៉ាល់ចិនចូលចតនៅកំពង់ផែអាមេរិក និងកិច្ចព្រមព្រៀងទិញ TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

តាមការសន្និដ្ឋានរបស់អន្តរជាតិ គឺការជួបគ្នាលើកនេះរបស់មេដឹកនាំមហាអំណាចទាំងពីរអាចចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយលោក Trump បានថ្លែងមុនកិច្ចប្រជុំជាមួយចិនថា យើងមានគម្រោងចរចាគ្នា អាមេរិកត្រៀមខ្លួនរួចហើយក្នុងការព្រមព្រៀងជាមួយចិនជាច្រើនរឿង ហើយយើងនឹងបន្ថែមការព្រមព្រៀងលើរឿងជាច្រើនទៀតនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីជាបន្តបន្ទាប់ពេលអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតត្បិតលើការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏បានដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីខ្ពស់នេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការដំឡើងពន្ធធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ។ ទោះយ៉ាងណា មន្រ្តីអាមេរិកនិងចិនបានស្កាត់ជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹងមុនឈានដល់ជំនួបរវាងលោក Trump និងលោក Xi ៕

សមាជិកសភាកូរ៉េ ថាកម្ពុជាទើបជាជនរងគ្រោះពិតប្រាកដពាក់ព័ន្ធនឹងឧក្រិដ្ឋ.កម្មឆបោ.កតាមអនឡាញ

0

សមាជិកសភាកូរ៉េម្នាក់បានលើកឡើងចំៗពីសកម្មភាពឆបោ.ក និងជំរិតទារប្រាក់ដែលបានកើតមានលើជនជាតិកូរ៉េនៅកម្ពុជា នៅក្នុងកិច្ចប្រជុំមួយថា កម្ពុជាជាជនរងគ្រោះពិតប្រាកដនៅក្នុងបញ្ហានេះ។ ឫសគុលដំបូងដែលកើតមានរឿងទាំងនេះ គឺដោយសារតែជនជាតិកូរ៉េទៅបោ.កប្រាស់ជនជាតិកូរ៉េដូចគ្នា ប៉ុន្តែបែរជាកម្ពុជាជាអ្នកត្រូរងការរិះគន់ និងរើសអើ.ងទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBE8HadHti8aDEMVldMLl13THIvBDEg761QWwFjT5LQiRKwQsql5rdITfi3VbSIPe_uEL0sROATJuXx5ASB-N7PutDRwlLJ8MUX9cjP5lUYU78MUY4xzQmLnBsVRpjWgUQKTledzrqN07IGRxKkLpKpMRwvGVhNlKDXpanygdMts7pHMeZfUAOWVGDQru8/s1280/photo_2025-10-30_09-36-34%20(2).jpg
យោងតាមវីដេអូនៃសេចក្ដីថ្លែងការណ៍របស់លោក Hong Keewon សមាជិកសភាប្រទេសកូរ៉េខាងត្បូង បានប្រាប់ និងចោ.ទសួរទៅកាន់រដ្ឋមន្រ្តីការបរទេសកូរ៉េ លោក Cho Hyun និងលោកស្រី Kim Jin-Ah អនុរដ្ឋមន្រ្តីទី២ ក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨ ខែតុលា បានឲ្យដឹងថា៖ នៅពេលត្រូវថ្នាក់លើបញ្ជូនឲ្យទៅដោះស្រាយករណីជនជាតិកូរ៉េត្រូវបានបោ.កបញ្ឆោ.ទនៅប្រទេសកម្ពុជា ដំបូងលោកគិតថាជនជាតិកូរ៉េទាំងនោះ គឺជាជនរងគ្រោះដែលត្រូវបានគេបោ.កប្រាស់ឲ្យមកធ្វើការ ប៉ុន្តែជាក់ស្ដែងគឺផ្ទុយស្រឡះពីអ្វីដែលលោកបានគិតទុកទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7HeCqGq9SIeZly4UgkVtcFWMbiVXjclObNiGiU8w9tg5iqdJt_iZqOFjUqc5OrOnSq6mHuG5Fm5iem25lkPpgTQi9xHDVLj8-aRNBzLOwrfdFlj-mWOZurzWWwhuI-83K8-oZEwKyHHlzgViQUW8_UDLOT7MAAXCIOb9ujnmjzSfZZFnFTfrn8CqY_nY5/s808/photo_2025-10-30_09-36-34.jpg
លោកបន្តថា៖ ក្រោយសិក្សាស្វែងយល់ពីឫសគុលនៃបញ្ហានេះ តាមពិតអ្នកដែលចូលដៃចូលជើងជាមួយក្រុមបោ.កប្រាស់តាមអនឡាញទាំងនោះ គឺជាជនជាតិកូរ៉េដែលទៅក្នុងគោលបំណងឆបោ.កប្រាក់ពីពលរដ្ឋនៅប្រទេសកូរ៉េ បន្ទាប់មកក៏ត្រូវបានគេឃុំឃាំងនៅពេលដែលពួកគេធ្វើការឲ្យក្រុមឧក្រិដ្ឋជនមិនបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRWTHjcfzAg7mF1uOBfOfqgHUerDwOhnDXJp7gDMnRicVa7HMBXTBhG1lrSq6a4piSqXhR8gmLdapr8op0bvOBviOQWXnhKzr3PHeLhHqhx-uIYNo7NRRWcFw9bRqoJ2KhJ7Y7GXkXmdOzxrQ8Ugt867fnWnrh5xxfRQRiPUYTUSg9Vee9AzXBvtp8J9ys/s970/photo_2025-10-30_09-36-35%20(2).jpg

លោក Keewon បានគូសបញ្ជាក់ថា៖ ពួកគេទាំងនេះ មិនអាចនិយាយបានថាជាជនរងគ្រោះដោយការចា.ញ់បោ.កដោយសារការរកការងារធ្វើនោះទេ ពីព្រោះតាមស្ដាប់ទៅ គឺពួកគេបានដឹងរួចហើយថាការងារដែលពួកគេត្រូវទៅធ្វើនោះគឺមិនស្របច្បាប់ ព្រោះវាមិនមានឆ្លងកាត់តាមដំណាក់ការប្រក្រតីណាមួយនៃការដាក់ពាក្យទៅធ្វើការក្រៅប្រទេសទេ។ ហេតុនេះមានន័យថា ពួកគេទៅដើម្បីតែបោ.កប្រាស់ជនជាតិកូរ៉េគ្នាឯងតែប៉ុណ្ណោះ ប៉ុន្តែមិនជោគជ័យ ក៏ត្រូវគេឃុំខ្លួនហើយជំរិតទារលុយពីគ្រួសារជាថ្នូនឹងការដោះលែងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ0uFQmyFNrap8SRDvsbmRea-srYwTVaK_cfToZtydjW0krohO7LdpWkjDWGR2455ukvdhAY4xrQybwNJYWkHVXnacwg5uO-bQzOoSmD8JC4x2LcwN0XnUdCCwMHnsiBSAwDA1p95g73Ww9E0kfIcP1XqKmVS_yatmxp1hkQ2ycUplZBrR0bJ_cNw3YPUn/s1024/photo_2025-10-30_09-36-34%20(4).jpg

សមាជិកសភារូបនេះក៏បានលើកឡើងពីបញ្ហាដែលមនុស្សជាច្រើនបានរិះគន់ទៅកាន់ប្រជាជនកម្ពុជា ព្រមទាំងការបង្ហាញការរើសអើងចំពោះពលករខ្មែរនៅប្រទេសកូរ៉េនៅពេលថ្មីៗនេះដែរថា៖ ត្រង់នេះ ប្រទេសកូរ៉េគួរតែមានភាពអៀនខ្មាសចំពោះកម្ពុជា និងអន្តរជាតិ ព្រោះប្រជាជនរបស់ខ្លួនរាប់ពាន់នាក់ទៅប្រទេសគេដើម្បីធ្វើការងារបោ.កប្រាស់តាមអនឡាញ។

ជុំវិញការលើកឡើងរបស់លោក Hong Keewon ដូចខាងលើ រដ្ឋមន្រ្តីការបរទេសកូរ៉េ លោក Cho Hyun បានសម្ដែងការឯកភាពទៅនឹងហេតុផលទាំងនេះ ខណៈលោកស្រី Kim Jin-Ah ដែលទើបចុះមកកម្ពុជាថ្មីៗនេះ ក៏បានកត់សម្គាល់ដែរថារដ្ឋាភិបាលរបស់កម្ពុជាមិនបានមិនអើពើនឹងបញ្ហានេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-tFporUl2AFPF7w9pHW6usHNvyfb8ZRrnK2SNLIUWsqMBMapUr2S9vQQvx1i5PBnNPwgpNHHmzgKr2e75IP9hwcC-Prasvx6e60UTJp9VTPL-4Zp8U4n1scZl3feNNYdgsigYqkH2qZjZ3DpVRxCGV7v2iesTjcCban2wFRFLmqgkrilAEcNRMqwaU3xo/s480/photo_2025-10-30_09-36-34%20(3).jpg
បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសទាំងពីរ កូរ៉េខាងត្បូង និង កម្ពុជា បានសម្រេចបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា និងបង្កើតក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នៅខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

នាយករដ្ឋមន្ត្រីថៃស្នើអាមេរិកបញ្ចុះពន្ធទំនិញក្រោម១៩% ក្នុងអំឡុងចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង

0

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើឱ្យអាមេរិកបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ។ នាយករដ្ឋមន្ត្រីថៃថា ការចរចាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិកនៅកូរ៉េខាងត្បូងមានសញ្ញាល្អសម្រាប់ថៃ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

បន្ទាប់ពីជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump ក្រោយចូលរួមអាហារពេលល្ងាចជាមួយមេដឹកនាំសេដ្ឋកិច្ច APEC កាលពីថ្ងៃទី២៩ ខែតុលា នៅសណ្ឋាគារ Commodore Hotel ទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា លោកបានអរគុណប្រធានាធិបតីអាមេរិកដែលសម្របសម្រួល និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ព្រមទាំងនិយាយថា ពេលនេះ កម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ខណៈថៃត្រៀមខ្លួនអនុវត្តតាមការកំណត់ក្នុងកិច្ចព្រមព្រៀងដើម្បីឱ្យភាគីទាំងពីរសម្រេចលទ្ធផលឆាប់បំផុត ។

នាយករដ្ឋមន្ត្រីថៃបន្តថា លោកបានជជែកជាមួយលោក Trump ឱ្យបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ភាគីទាំងពីរនឹងជជែកគ្នាបន្តពីការបញ្ចុះពន្ធទំនិញ ហើយការចរចាពន្ធទំនិញជាមួយអាមេរិកមានសញ្ញាល្អ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ មុនពេលចុះហត្ថលេខាពាណិជ្ជកម្ម លោក Anutin បានសុំឱ្យលោក Trump ជួយគាំទ្រថៃទទួលបានលក្ខខណ្ឌល្អជាងនេះ ខណៈថៃធ្វើជាមិត្តជាមួយអាមេរិកជាប្រទេសមហាអំណាចរហូតមក ខណៈលោក Trump យល់ព្រមយករឿងនេះទៅជជែកជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ថាតើគួរធ្វើដូចម្តេចឱ្យថៃទទួលបានប្រយោជន៍ច្រើន ។

នាយករដ្ឋមន្ត្រីថៃបានជជែករឿងពន្ធទំនិញជាមួយលោក Trump ម្តងហើយពេលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា បន្ទាប់មក ពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោកក៏បានជជែករឿងពន្ធទំនិញជាមួយលោក Trump ម្តងទៀត ។ លោក Trump មានការងារច្រើនត្រូវបំពេញ ទើបនាយករដ្ឋមន្ត្រីថៃជជែករឿងពន្ធនេះឡើងវិញ រីឯលោក Trump យល់ព្រម ដែលនេះជាសញ្ញាល្អសម្រាប់ថៃ ។

នាយករដ្ឋមន្ត្រីថៃបានព្យាយាមធ្វើឱ្យប្រទេសនានាចាប់អារម្មណ៍ធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ក្នុងអំឡុងពេលលោកចូលរូមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង ដោយបានជជែកជាមួយមេដឹកនាំបណ្តាប្រទេសអាស៊ាន, នាយករដ្ឋមន្ត្រីកាណាដា, ប្រធានាធិបតីចិន, ប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីអាមេរិក ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ អាមេរិកបានបញ្ចុះពន្ធទំនិញនាំចូលពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន នូវអត្រាពន្ធស្មើគ្នា គឺ១៩% ខណៈវៀតណាមត្រូវអាមេរិកដាក់ពន្ធ២០%, ឡាវ៤០%, បង់ក្លាដែស២០%, ស្រីលង្ការ២០%, មីយ៉ាន់ម៉ា៤០% និងសិង្ហបុរី១០% ។ ពន្ធថ្មី១៩% ដែលអាមេរិកដាក់លើថៃនិងកម្ពុជានេះ ធ្វើឡើងក្រោយពេលប្រទេសទាំងពីរយល់ព្រមអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា តាមសំណើរបស់លោក Trump និងមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕

មនុស្សទៅបាត់តែសល់កេរ្តិ៍ឈ្មោះ! Yu Menglong ជាប់ឈ្មោះជាកំពូលមុខសង្ហាបំផុតទាំង ១០០ ឆ្នាំ២០២៥

0

កាលពីដើមសប្តាហ៍នេះ TC Candler ដែលជាអ្នកបង្កើតបញ្ជីតារាមានមុខស្អាតសង្ហាបំផុត ទាំង១០០ បានបញ្ចេញបញ្ជីសម្រាប់ឆ្នាំ២០២៥ របស់ខ្លួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលគឺតារាចិន Yu Menglong ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីបេក្ខភាពមុខមាត់សង្ហាបំផុតទាំង ១០០ ជាលើកដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaV-0yjPbbJMPEe2FZJLlKBSCbLAkpqV35ckeqZHgIc3DM-rF3G5SwbyoBZP_Qod1dAKY-cOCbbhq7TiNLCRseXrOVMCY8Eg3KzYdaasAyy3LgyoRC0jqOPHdzM-7125Hzyax_ouX1K9doAxoEw27X0FhIeB1GevWCx5tVQjbDmTtQkFJzVIxvqC3OrVcv/s1349/SnapInsta.to_326408911_1542487582893359_292838326276573929_n.jpg
រូបថតមួយសន្លឹកដែលបង្ហាញក្នុងបញ្ជីនេះពីពេលដែល Yu Menglong សម្តែងក្នុងរឿង «Eternal Love » ឆ្នាំ២០១៧ ត្រូវបានដាក់បញ្ចូលក្នុងការប្រកាសតែងតាំងរបស់ខ្លួននៅលើ Instagram ហើយដាក់ចំណងជើងថា «សូមទៅកាន់ទីស្ងប់សុខ» ។ ព័ត៌មានលម្អិតភ្លាមៗនោះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនណិត។ អ្នកខ្លះបានហៅវាថាជាការគោរពដ៏កក់ក្ដៅចំពោះតារាសម្តែងមានដើមកំណើតស៊ីនជាំងរូបនេះ ខណៈអ្នកខ្លះទៀតបន្តអំពាវនាវពីភាពអយុត្តិធម៌ដែលនៅពីក្រោយមរណភាពរបស់ Yu Menglong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9X0zjyTBKrpDmILrdYBOkOu4qt9F-L9Lv1eh1vv89bXysqrcF_wFI181sFYXxyW-jSm3Zg8swtyTRFbLPr9UI-icU-2Czxfv4wm4YQoDsmrAuxxCDGiZvELM1xWo5BObPoULj5RnGnrUzaqYzg7Obi11ISpTjXRzUiqgllRkfUlXj90C54x5ECN631u8P/s1349/SnapInsta.to_342729165_183248950838651_3234993823680337956_n.jpg

ខណៈពេលដែលបេក្ខភាពផ្សេងទៀតត្រូវបានប្រកាសនៅក្នុងការបង្ហោះដូចគ្នានោះ ផ្នែកបញ្ចេញមតិត្រូវបានជន់លិចជាមួយនឹងមតិយោបល់អំពី Yu Menglong ។ មនុស្សជាច្រើននិយាយថាលោកសមនឹងទទួលបានតំណែងក្នុងបញ្ជីនេះ មិនត្រឹមតែសម្រាប់រូបរាងដ៏ល្អរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបុគ្គលិកលក្ខណៈទន់ភ្លន់របស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYZSm3R2KGnrEatbM1-W8zO3i0Hc7OAZgFYsfpb1LdrgOdi348G0dGKj8mgpmsabcJMOShRqqsILPFp4rdsLGCXr-Wh8XViN5UukEW78Ruq_rId-pOa-xJm2qNMM-yOGjg2EzP4IrW6BGBzKOcUU0kfcKSYsUvKBo9M2bmNBiTQNYnlyZGkpfjiSYJkin/s1350/SnapInsta.to_310698766_447561223907165_6790242894821303006_n.jpg

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ TC Candler ត្រូវបានឧទ្ទិសដល់ចំណាត់ថ្នាក់សម្រស់ជាសាកលជាយូរយារណាស់មកហើយ ដែលត្រូវបានគេស្គាល់ថាសម្រាប់សង្កត់ធ្ងន់លើរូបរាងមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈបុគ្គលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8GT911IqhFp9sCkFxtwotkkZgBYq66o-K016widYcbUGJIwyNx0d1CnHKNrUHGa12q_cwM8XVVp3-atgS4d4NJXRIks_vAHth8Ybk6bCL4krpkSbGlcu166Lv7bXm7JYHcIildw8OecjIDPSBC9QVsiKhlnMgW3dVaev0UkCQjynUtTu_Jcw1QiWXkQo/s1351/SnapInsta.to_167234397_499837654517584_1484973143793921714_n.jpg

ការស្លាប់ភ្លាមៗរបស់ Yu Menglong កាលពីថ្ងៃទី ១១ ខែកញ្ញា ក្នុងវ័យ៣៧ឆ្នាំនៅតែស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។ ទោះបីជាមានការដោះស្រាយដោយស្ងប់ស្ងាត់របស់អាជ្ញាធរលើករណីនេះ និងការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតទាក់ទងនឹងតារាត្រូវបានរឹតបន្តឹងនៅលើគេហទំព័រចិនក៏ដោយ ក៏សាធារណជននៅតែបន្តកាន់ទុក្ខចំពោះ Yu Menglong និងនៅតែទាមទាររកយុត្តិធម៌ចំពោះតារាសម្តែងរូបនេះ៕

 

 

សុខ សម្បត្តិ លើកសរសើរគូដណ្តឹងជាមនុស្សដែលជួយលោកពីការបាក់ទឹកចិត្តច្រើនដង

0

តារាចម្រៀង សុខ សម្បត្តិ បានធ្វើឱ្យទស្សនិកជន រៀមច្បងក្នុងអាជីពសិល្បៈពោលសរសើរពីស្នាដៃនិងទេពកោសល្យរបស់លោកយ៉ាងខ្លាំងដែលច្នៃសំឡេងបញ្ជូលទៅក្នុងបទចម្រៀងដ៏អស្ចារ្យ។ ជាមួយភាពជោគជ័យនិងថ្ងៃគម្រប់ខួបស្នេហាតារាចម្រៀង សុខ សម្បត្តិ ស្រាប់តែបង្ហាញថាគូដណ្តឹងរបស់លោកជាអ្នកជួយលោកឱ្យងើបឡើងវិញបន្ទាប់ពីរងនូរការបាក់ទឹកចិត្តជាច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJECqJjKjH8qyFsKZ2ppnGRLCChNPjvkseIJ_tYMCZv2CtIdgdXwsHIRozrHTsVBVg2xbaA9iVwOu4eYGTcSh-zVXVSvFeDoMRxktkgMlsM2Ee8LjHXyATlH48YpDptNbZKp_ZqD8Stqc3asdi-l5sKU_zEmDwfX9XTn4HjDq8HNrbsasgjdFxy7vBrEUy/s1980/image_2025-10-29_14-16-24.png
នៅថ្ងៃទី២៧ ខែតុលា តារាចម្រៀង សុខ សម្បត្តិ បានបង្ហោះរូបផ្អែមល្ហែមជាមួយនឹងកញ្ញា Chan Bormey ដែលជាគូដណ្តឹងជាមួយនឹងសំណេរបញ្ជាក់ពីការដឹងគុណនិងជាមនុស្សម្នាក់ដែលជួយលោកពីក្រោយ។ ក្នុងសំណេរនោះម្ចាស់បទ «ដែនដីនៃក្តីសង្ឃឹម»បានរៀបរាប់ថា «និយាយតាមត្រង់! ខ្ញុំបាក់ទឹកចិត្តហើយចង់បោះបង់គ្រប់យ៉ាងមិនលើសពី ១០ ដងទេ!! ទាំងការរៀន, ការងារ, និងជីវិត ក៏ប៉ុន្តែនារីមួយរូបនេះតែងតែដាស់ខ្ញុំឱ្យងើបរហូត!។ មិនថាខ្ញុំលង់នឹងអ្វីទេឧទាហរណ៍ជាក់ស្តែងគឺ លង់នឹងភាពទន់ទោរទៅក្នុងអារម្មណ៍ខ្លួនឯង ធ្វើឱ្យខាតពេលខាតកម្លាំង! គាត់ឃើញដូច្នោះមិនបន្ទោសខ្ញុំបែរជារកវិធីដាស់ខ្ញុំដោយនិយាយថា (បញ្ហាមករកតែអ្នកខ្លាំងទេ ហើយគ្រប់បញ្ហាសុទ្ធតែមកជាមួយដំណោះស្រាយ) នៅមានច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxb9N01ZS99AM8aicoQpQD5ILYtWTcF8EYXj7AMrPEgS6V4C6_ewMxEkcNdTArYiyWAGq09yU62qbAJuY6YRuwjwWp1oRiW3bHPqQ7fSeGunUKhMQTMwgMlR2z1hTaMAdfdf08W0o_pXG8hbUX7rrICWWsdM1rv99v8F-6ErqQDI9oGbN8uo9s5a-IZ2NN/s2048/image_2025-10-29_14-16-27.png

តារាចម្រៀង សុខ សម្បត្តិ បន្តទៀតថា «ឆ្លងផុតរយៈពេលជិត ៤ឆ្នាំជាមួយគ្នាស្នេហាមួយនេះធ្វើឱ្យខ្ញុំឆ្លុះបញ្ចាំងឃើញថា តាមពិតផ្តើមស្រឡាញ់គឺងាយស្រួលណាស់! តែពេលបានជាគូហើយចេះថែរគ្នាក្នុងគ្រាលំបាកទេ? មិនចង់វែងឆ្ងាយខ្លាចយំពេលសរសេរ បងចង់ឆ្លៀតប៉ុន្មានម៉ោងក្នុងជីវិតប្រាប់អូនថា Thank you babe for allowing me to be a man in your life and happy 3year & 8 month anniversary )ចង់ឱ្យអូនតាមជេរបងរហូតដល់លែងមានយើងក្នុងផែនដីនេះ»។ មានរូបមួយសន្លឹក សុខ សម្បត្តិបានសរសេរភ្ជាប់ជាមួយនឹងគូស្នេហ៍លោកថា «ម្តាយកូនខ្ញុំ»។ ទំនងជាមិនសូវបង្ហាញអារម្មណ៍ដូចនេះហើយទើប Chan Bormey បាននិយាយថា សុខ សម្បត្តិ រៀន Surprise Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnJ29W301SRgfaxaBOTl2xBo4Wi3gLpnD8gmlW5o5JRv5AoqKmk2VQs-8t4IaIAQVKV4Qx8ZbC_jwtD-eqbpicsgDz18RGHwa0bx0JBwlhm6l4mt27X5_01sGbvCRk3c-dmXVGwSBSix6gDcYnLVTK1V4-oiIHXnc-zYJDlq72EfUdbu-Woy3TjmesUzk/s1980/image_2025-10-29_14-16-22.png

ការបញ្ជាក់ចិត្តស្មោះពីនារីម្នាក់នៅក្នុងបេះដូងនៃដំណើរជីវិតគូដែលមើលថែលើកទឹកចិត្តគ្នាដែល សុខ សម្បត្តិ បង្ហាញនៅលើបណ្តាញសង្គមក៏បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍និងកោតសរសើរចំពោះគូស្នេហ៍មួយគូនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeTDrlMtlhW_rqawJQAjRlN3ecLJm3W0eijKOrPJR7BrNGwC_0wEE45ZJQjgRoptYHWK5dEueQHmj-FQEiij2aMo_Lfdi38aZGo3tcXnsSBSwX7BPCm1OMzpgOdxneFDjcTII4FvZGfIJPRRpntqogiFpeFKIy_Y8akFzdOvVL17PPhtmJgqtbqOc-SsW7/s2048/image_2025-10-29_14-16-28.png

កាលពីមុន នៅពេលទម្លាក់បទ «ដែនដីនៃក្តីសង្ឃឹម» គូដណ្តឹង សុខ សម្បត្តិ បានបង្ហាញប្រតិកម្មចំពោះអ្នកដែលយកបទរបស់គូដណ្តឹងនាងយកទៅបង្ហោះបន្តជាបទចម្រៀងពេញដោយគ្មានការអនុញ្ញាតិនិងមិនបានសុំសិទ្ធិផងដែរ៕

ថៃសង្ឃឹមទទួលបានឱកាសពាណិជ្ជកម្មជាមួយមហាអំណាចអាមេរិកនិងចិន ក្រោយបញ្ចប់កិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង

0

ប្រទេសថៃ ៖ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC និងកិច្ចប្រជុំពាក់ព័ន្ធ ហើយលោកគ្រោងជជែកជាមួយបណ្តាមេដឹកនាំប្រទេសមហាអំណាចលើពិភពលោក ដូចជា ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដើម្បីបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ថៃក្រោយបញ្ចប់កិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៩ ខែតុលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaNpn1bzf_672DR0qKEBlqof35aen_CXb-aa0rL5qDJq-5EkBoEs4HnW-BXTD_p_ECiOq3ugGHi5YTsd8p93HmSoCm60O2YRW-TTjRKe4cEQFdbcjEQll2IKOauRxfxIIh_M1vc-M0Qj3x5YPXtRdnDx1yq0a_p0_ej9ECuV1Qjh0AJ2rO0WP3MDwk2NHE/s2048/image_2025-10-29_16-39-27.png
នៅថ្ងៃទី២៩ ខែតុលា មុនឡើងយន្តហោះទៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២ នាយករដ្ឋមន្ត្រីថៃ លោក Anutin បាននិយាយនៅអាកាសយានដ្ឋានដនមឿងថា ថៃនឹងទទួលបានផលប្រយោជន៍ពីកិច្ចប្រជុំនេះ ពីព្រោះលោកនឹងជួបមេដឹកនាំប្រទេសជាច្រើន រួមមាន ៖ ចិន កាណាដា កូរ៉េខាងត្បូង ព្រុយណេ និងអាចជួបជប៉ុន ។ លោកសង្ឃឹមនឹងជួបប្រធានាធិបតីអាមេរិក លោក Donald Trump ម្តងទៀត ពីព្រោះកន្លែងអង្គុយតាមតួអក្សរ គឺអក្សរ T (Thailand) និងអង្ករ U (United States) នៅជាប់គ្នា ដែលនេះជាឱកាសជជែកដើម្បីបង្កើនឱកាសពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_x_bIkgOd1G5TzACWPEHAWsoP1VWNVxTfpQmvQn3T_NIIR1Adf0hPxzl5euGpY1eCiSs3Y0CPG085PFgvuX4oZyniJ7gOCHwbpFrfUOkWL1-4PHnyAUq_2YXokvjuHoy2xhiBCFnrFdVCE4ouW6d_LD2_6JF8GIcHOHRpRJsGIFYDan-zUhmmuY7BgtZ2/s860/image_2025-10-29_16-39-30.png

លោកនឹងជួបប្រធាធិបតីចិន លោក Xi Jinping ផងដែរ ដើម្បីឱ្យចិនជួយទិញអង្ករថៃចំនួន៥សែនតោនសម្រាប់បង្កើនប្រាក់ចំណូលជាតិ ។ ចំណែកការជួបមេដឹកនាំកូរ៉េខាងត្បូងដើម្បីពិភាក្សាពីថៃនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពីប្រធានបទបង្ក្រាបការឆបោកអនឡាញ គឺលោកបានប្រកាសក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីរួចហើយថា ថៃនឹងរៀបចំកិច្ចប្រជុំជាមួយប្រទេសនានាសហការបង្ក្រាបការឆបោកអនឡាញ ដែលបច្ចុប្បន្ន រាលដាលពេញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2FNsAYg368VmSiQ3n6AnukMSe4sHgTLVCp2tHi5tIEFQTRMbGH_ePsDVWYt8H-zPyLbrJfDXFEcUG2E4sM17ywIBjrhS9i44cPs-ILpo8AwBLnkfaFAiunNXBkErE7VhgoHhEdzBF-wlilrs-K_bMihpyyO3wbponvNYerRkerKwY_FX3zmAC9KgOs8i7/s1020/image_2025-10-29_16-39-31.png

នាយករដ្ឋមន្ត្រីថៃ លោក Anutin បានចាកចេញពីប្រទេសថៃនាវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានបទសំខាន់គឺ «Building a Sustainable Tomorrow» ។ ក្រៅពីនេះ លោកនឹងចូលរួមកិច្ចប្រជុំកំពូលអ្នកជំនួញ APEC ប្រចាំឆ្នាំ២០២៥ ព្រមទាំងពិភាក្សាទ្វេភាគីជាមួយមេដឹកនាំសេដ្ឋកិច្ច APEC និងវិស័យធុរកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHBVhrFq_va3KiUd5rg-kXZZBZ5z-ma36GK89sNixCMtKGIrvDczsoNlHTGpcQyQnjT1dX53z5pQrGRvjiSuBWPIHt18h7xiKs1cIgb_1WmkhjbKnxcP8IxNyqQuKlP7EpY88gQj5pGRQXyB4Q31_xe5u0OkueNXocy7srXyh_PVeiMKiWaMlD6f6Ng7jb/s1440/image_2025-10-29_16-39-32.png

នាយករដ្ឋមន្ត្រីថៃប្រឹងប្រែងរឹតចំណងមិត្តភាពជាមួយអាមេរិកឡើងវិញក្រោយពីទំនាក់ទំនងរវាងប្រទេសទាំងពីរឃ្លាតឆ្លាតពីគ្នា ហើយលោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រ ដែលធ្វើសង្គមថៃបារម្ភពីការប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdkAvv8KwC_dI5ZVM54yG09E3SCA_9ekcy0B-GHm6kJC9D90opBlL110MbJH4isOyk6eWcneLcsTRstnQZ1p-YER92G3_6W5Rwun-dM6B7VVsXl6cXbiX0ZUQ6ZmtkbphTol5rXFyeEChywBP2q9bgKKvUNFQtBajRuVF39oGBbJjV-bkyG2fiZmP_2mQ/s1560/image_2025-10-29_16-39-31%20(2).png
គួរបញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅឆ្នាំ២០២៥ រៀបចំឡើងនៅក្រោមគោលគំនិត៣សំខាន់ៗ រួមមាន ៖ Connect, Innovate និង Prosper ដើម្បីភ្ជាប់តំបន់ជាមួយការច្នៃប្រឌិត និងជំរុញការរីកចម្រើនរួមគ្នា ៕

នាយករដ្ឋមន្រ្តីថៃ ថាថៃត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនទាហានខ្មែរទាំង ១៨រូបឲ្យត្រឡប់មកកម្ពុជាវិញ

0

ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវរង់ចាំការត្រួតពិនិត្យបញ្ចប់ និងការអនុញ្ញាតពីខាងយោធាថៃជាមុនសិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj00urATP-9Yl06EmD6V2ydpN6vFDyk5y_HkVF6EErdluApwI8nixjRLcLDNoPb8Vsk3jv3mG5Vh7hgE2dhUtwfL88596rga3EkGs614fxT4y1a7m5puADMoNLVs17OjsXz4PRCkDL84_6QQDKYr_RAd0KbmHzuJlMJuh2l1AG8j3ZDfy-s_wZMBQzmJlGK/s1080/image_2025-10-27_13-20-37.png

នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែតុលា ក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសដុនមឿង លោក អនុទីន បានលើកឡើងពីការប្តេជ្ញាចិត្ត និងគោរពតាមសេចក្តីប្រកាសរួមរបស់ភាគីកម្ពុជា និងថៃ ជុំវិញការទាមទារលើ “តំបន់មានជម្លោះ” ដែលនៅតែស្ថិតក្រោមការចរចា។

បន្ថែមពីលើនោះ លោក អនុទីន ឆ្លៀតលើកឡើងអំពីប្រធានបទដ៏សំខាន់មួយទៀត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលថៃកំពុងបន្តឃុំខ្លួននៅក្នុងប្រទេសថៃថា ពួកគាត់ទាំងនោះ នឹងត្រូវដោះលែងឲ្យត្រឡប់មកផ្ទះវិញ នៅពេលណាដែលយោធាថៃបញ្ជាក់ពីភាពរួចរាល់ នៃការពិនិត្យសុខភាពមុនធ្វើមាតុភូមិនិវត្តន៍ ដើម្បីធានាបាននូវតម្លាភាព និងការប្រព្រឹត្តដោយមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkA74cL3o6IuIkEHQCzCep39Taff2KVEzjW-ERLIrceR1retpQQ1Rau463INCEWX_dNsXBcAF9gGYWf_v9GMar5mhy-eBdjqYN6o648ryN3Odo997_11cHIeDSfpVgW6ttSzVZIamMZRwXVHiSQUO6L0w-MjqRS4e-s2NOOZmfvHrgAHpkJQgrUvbfxrot/s1215/image_2025-10-27_13-20-36%20(2).png

ទោះជាយ៉ាងណា នៅក្នុងការប្រកាសខាងលើនេះ នាយករដ្ឋមន្រ្តីថៃមិនបានបញ្ជាក់ពីពេលវេលាជាក់ស្ដែង ឬកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ ឲ្យមានសេរីភាពវិញនៅពេលណាឡើយ បើទោះជាមានការទទូចឲ្យដោះលែងពីសហរដ្ឋអាមេរិក និងសមាគមន៍អន្តរជាតិយ៉ាងណាក៏ដោយ។

កាលពីថ្ងៃអង្គារ ទី២៨ សារព័ត៌មាន រ៉យទ័រ ដែលជាទីភ្នាក់ងារព័ត៌មានលំដាប់ថ្នាក់ពិភពលោកក៏បានចុះផ្សាយពីការទាមទាររបស់អាមេរិក ឲ្យថៃដោះលែងទាហានកម្ពុជា ចំនួនពីរដងក្នុងថ្ងៃតែមួយ ដែលហាក់ដូចជាការក្រើនរំលឹកដល់ថៃ ឲ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ដលេខារួមគ្នា ព្រោះអន្តរជាតិ និងសូម្បីតែមហាអំណាចអាមេរិកក៏កំពុងតែចាប់អារម្មណ៍នឹងរឿងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoP-eFGqQa1A4xD4XWhCDA1k1LgN0dXf7kVvG6wcWqNqTpjWXhRYeIFah5qORUHHp3s9TBIYwO3FZ2Uj-ziw-pcMeAvtGuVvQySo30VzbkVDTAkXCpmHK9RYKM8U22AF4x4-0ZJ_SEmy111bAVA3iLKaNZOWrlpo5yabXGxYMlmFk1WY52v36anY61mn5/s1000/image_2025-10-28_08-25-46%20(2).png

តាមរយៈអត្ថបទនេះ រ៉យទ័រ បានដកស្រង់ពាក្យសម្ដីរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមិនបញ្ចេញឈ្មោះម្នាក់ដែលបានគូសបញ្ជាក់ថា អាមេរិករំពឹងថាថៃនឹងធ្វើការជាមួយកម្ពុជា ដើម្បីឈានទៅដោះលែងជាបន្ទាន់នូវទាហានកម្ពុជាទាំង១៨រូប ដែលថៃបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ការបង្ហាញនូវក្ដីរំពឹងនេះ ធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា-ថៃ ដោយនាយករដ្ឋមន្ដ្រីប្រទេសទាំងពីរ ព្រមទាំងមានការចុះហត្ថលេខាធ្វើជាសាក្សី ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផងដែរ។

យ៉ាងណាមានតែរង់ចាំមើលជាបន្តថា តើថៃនឹងអនុវត្តតាមពាក្យសម្ដីរបស់ខ្លួននៅពេលណា? ព្រោះប្រសិនបើថៃចង់ប្រែក្រឡាស់ ហើយមិនធ្វើតាមកិច្ចព្រមព្រៀងនោះទេ នោះការទូតថៃនឹងកាន់តែស្រុតចុះ ព្រោះពាក្យសម្ដីរបស់លោក ត្រាំ ដែលបានថ្លែងឲ្យដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ បានចេញផ្សាយទូទាំងពិភពលោកបាត់ទៅហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9-1TDQjKfq7AH-YrKs6JsovEPYek8-0j4FPGCn0oFKJvSxmNaS10syJ5mF56zB1DM7Uav8zdohfeELep9iaL2NV8akldTC1GDLvUkPPrZXPTND-ggUgxYy2PKJANvy8iAwYsQhIRznm3bxhlX4uBPToxm51y4QGRzak4ufpD1ipfvxjQw5ACJ7z61IN9/s1192/photo_2025-10-27_10-40-54.jpg

កុំបោះចោលឲ្យសោះ! ចេកទុំជោរខ្លាំងមានអត្ថប្រជោជន៍ជាច្រើនចំពោះសុខភាព

0

បើនិយាយពីផ្លែឈើដែលសម្បូរជីវជាតិ និងមានសារសំខាន់ចំពោះសុខភាព បន្ទាប់ពីផ្លែប៉ោម នោះគឺផ្លែចេក។ ចេក ពោរពេញទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន ជាតិសរសៃ កាល់ស្យូម ជាតិដែក និងប៉ូតាស្យូម។ ប្រជាជនខ្មែរភាគច្រើនចូលចិត្តច្នៃវាទៅជាបង្អែម ឬនំ ដូចជា បង្អែមចេកខ្ទិះ ចេកចៀន ឬចេកឆាបជាដើម ចំណែកខ្លះយកចេកខ្ចីធ្វើជាថ្នាំ និងម្ជូរក៏មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-s28xKQMPEYFClX__l1eeDK0eFGJwMAWYkAVSG2UWrr7WIQgQqfssjB9GqHTsUc_uBm4Kb8oaT1SWLWSgCKFlGWGA-5jqYUMhh5WSJIok_B9OZjP4cR3xY0Win_RXkZtpm1siSkAhUZa9hnymWmDIw_5jonYhJoVDf_es4fk2W89UyWRNBpUAzNvUOci6/s750/photo_2025-10-29_13-30-33.jpg
យ៉ាងណាមិញ នៅពេលដែលចេកទុំពេក សំបករបស់វាក្លាយជាពណ៌ខ្មៅ ឬពណ៌ត្នោត មនុស្សភាគច្រើនគិតថាវាខូច រលួយមិនហ៊ានញាំ រួចយកបោះចោល។ តែពួកគេមិនដឹងទេថា ចេកកាន់តែទុំជោរកាន់តែផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ ពិតណាស់ ចេកទុំពេកមានផ្ទុកសារធាតុ tryptophan ច្រើន ដែលជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ ក្រៅពីនេះ ចេកទុំពេកក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់ជំងឺជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7xcM6U69o7jumSGAVbtiYGD8d0_ZzoEAq6BjclhiDt055XcCHnDcJupE43NcWPSKTzW5n1nfXkXqVpH_6GuQC9eQjWcvq98tCy_RP_AE9hlXM6MMNCF6CR_C0eBI6gJs7I7CEF-9wvufUZVqoYrYx6ICMC7rao9gOez_EbGA338UJZBmf_LvzmA6zvqqM/s1280/photo_2025-10-29_13-30-28%20(2).jpg

ខាងក្រោមនេះជាហេតុផលដែលអ្នកមិនគួរបោះចេកទុំជោរចោល៖

១.ការពារកោសិកាពីការខូចខាត៖ ចេកទុំពេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលអ្នកញ៉ាំវា នឹងជួយជំរុញភាពស៊ាំដែលការពារជំងឺជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ចេកទុំជោរក៏ជួយការពារកោសិកាពីការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzEDjh3ct5SPbLFK4WYRW1Orz6gsh9Rwe-hZgpGe7cqxdy9R2RZIiOO5YdHqanx3p6LjXSL5Fsx25Qd_ewcVEargKTIdXKirlAlDf-mNU18TSnabe0OmP16vgAMpmOZU_sNzKygO1-1N7RMsCnxPkVhCFm_c6qeXpSvY2EkCos0MN9YLwbVqDSZBCDXUz/s600/photo_2025-10-29_13-30-28.jpg

២.មានប្រយោជន៍សម្រាប់សុខភាពបេះដូង៖ ចេកទុំពេកក៏មានប្រយោជន៍សម្រាប់សុខភាពបេះដូងផងដែរ! ពួកវាសម្បូរទៅដោយសារធាតុរ៉ែដូចជាប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយក្នុងការគ្រប់គ្រងសម្ពាធឈាម។ បន្ថែមពីនេះ កូឡេស្តេរ៉ុលក៏ត្រូវបានកាត់បន្ថយដោយការញ៉ាំចេកទុំជោរ ហើយ ហានិភ័យនៃជំងឺបេះដូងក៏កាត់បន្ថយផងដែរ។។

៣.ងាយរំលាយ៖ ម្សៅដែលមាននៅក្នុងចេកទុំពេកត្រូវបានបំលែងទៅជាជាតិស្ករសេរី ដែលធ្វើឱ្យវាងាយរំលាយ។ ដោយការញ៉ាំវា រាងកាយក៏ទទួលបានថាមពលភ្លាមៗផងដែរ ជាពិសេសអ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយគួរតែញ៉ាំចេកទុំច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI9zTNHYnOZteG0teKSXwr2PxvnKmBxbR6vP2kCZrUozWp-PV-Xg6vNlMZ2rBYYWFPjj-PBXeoYoVQ1DtjcQEkqipxr5zkRNCDT29UzrkG9HfYPsNYbjFHCKscsutF0DwOYCSI748hya9oMtvxznPHuBMChvim4_vdl2qjHab51CMm3MKzwnwlIhuDtzSy/s1280/photo_2025-10-29_13-30-30.jpg

៤.បំបាត់អាការៈក្រហាយទ្រូង៖ បញ្ហាក្រហាយទ្រូងអាចត្រូវបានដោះស្រាយផងដែរ ដោយការញ៉ាំចេកទុំពេក។ តាមពិតទៅ ពួកវាដើរតួជាថ្នាំបន្សាបអាស៊ីត។ លក្ខណៈសម្បត្តិដែលមាននៅក្នុងចេកទុំពេក គឺការពារស្រទាប់ខាងក្នុងនៃក្រពះពីអាស៊ីតដែលបង្កគ្រោះថ្នាក់។

៥.ការពារជំងឺមហារីក៖ សារធាតុពិសេសមួយប្រភេទត្រូវបានបង្កើតឡើងនៅក្នុងសំបកចេកទុំពេក ដែលត្រូវបានគេហៅថា កត្តាធ្វើឲ្យកោសិកាមហារីកងាប់(tumour necrosis factor)។ វាដំណើរការដោយការពារការរីករាលដាលនៃជំងឺមហារីក និងកោសិកាមិនប្រក្រតីផ្សេងទៀតពីការលូតលាស់។ ទោះជាយ៉ាងណា ការអះអាងនេះមិនទាន់មានការគាំទ្រពីអ្ននវិទ្យាសាស្ត្រនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKS89qBP7AS1O6bC6HKdt3-1BQLmQui1rGa2Vpoc7wZ3OGTYXMDzkmc-yRyihTXkTcTiMh7auz13Zc65qXMhFo4ol738LQk6-AIYjgDYc6PPbBaMMW-BtVZgQN4QB_6WcrJDffarGCuwRKM4EGR1g_8cIcZBWhvSQpzRxArlhJhMLU8nX0FMwOxrLACIyX/s1280/photo_2025-10-29_13-30-32.jpg

៦.បំបាត់ការឈឺចាប់សាច់ដុំ៖ ប្រសិនបើអ្នកមានបញ្ហាឈឺសាច់ដុំ អ្នកគួរតែទទួលទានចេកទុំឱ្យបានច្រើន ព្រោះវាសម្បូរទៅដោយប៉ូតាស្យូម ដែលជួយបំបាត់ការឈឺចាប់សាច់ដុំ និងរមួលក្រពើ៕

រូបរាងដូចទេពអប្សររបស់ Liu Yifei បានបង្កើត Trend ល្បីផ្ទុះកក្រើកនៅលើបណ្តាញសង្គមចិន

0

នៅថ្ងៃទី២៣ ខែតុលា Liu Yifei បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅពេលនាងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍គម្រប់ខួប ២០ឆ្នាំនៃទស្សនាវដ្តី Vogue China ។ តារាសម្តែងរូបនេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងសម្រស់និងសំលៀកបំពាក់ដែលនាងស្លៀកចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikXvcZJOuqH9TPFwnGZG9bY5NdpFS9Xr3_Q_jjggwwkhZnKjrlDDrgsVzDO_-URhgVR2ImLMTZ0MtIV0K2QyPkN4r29eUEaNybLnTIDJEm-8ELbZNTdupMEkBHkasNzoYp4KGmVWBC_9O0GFvbTcFwTJ4UYrVFd0HPeRL65qVIZ6BKy1zYP5ygTKe3-gTO/s2048/image_2025-10-28_13-15-34%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថារ៉ូបនេះត្រូវបានតុបតែងដោយផ្កាប៉ាក់ដោយដៃជាមួយនឹងមនុស្សច្រើននាក់និងចំណាយពេលជាង២០០០ ម៉ោងដើម្បីធ្វើវា។ ចំណែកគ្រឿងអលង្ការលំដាប់ខ្ពស់ពី Bvlgari ដែលជាម៉ាកប្រណីតត្រូវបានគេដឹងថាមានតម្លៃរហូតដល់១០០លានយ័ន។ ដើម្បីបំពេញរូបរាងជាមួយនឹងប្រធានបទ Liu Yifei បានបន្ថែមគ្រឿងលម្អផ្កាតូចៗយ៉ាងឆ្លាតវៃនៅលើសក់របស់នាង។ រូបភាពនេះក៏បានធ្វើឱ្យអ្នកគាំទ្រនឹកឃើញពេលដែល Liu Yifei សម្តែងក្នុងរឿងកាលពីឆ្នាំ២០០៣ ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJRFepcqDKdpE4mnRSeXYb8W3icDIOMaQ7xaugumMICQ7K76ySZ5i8IFr3hXPLz_Nua8zyNxJyQjZ33ovqZnF6Lx5Cc_3ROR-sfC7J7tzTDnRgwYU7lH5CLGau2ZowI0U550zIswZN0m20rS5OuLEGEV47qPkCFxACeIveiBIL2tqpfoO-Mx2IC9BFbBQF/s1024/image_2025-10-28_13-15-34.png

បន្ទាប់ពីព្រឹត្តិការណ៍ Vogue រូបរាងទេពអប្សរផ្ការបស់ Liu Yifei បានបន្តធ្វើឱ្យកក្រើកបណ្ដាញសង្គម ហើយបានក្លាយជាTrend ថ្មីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ បុគ្គលមានប្រជាប្រិយជាច្រើននៅលើ Douyin បានតុបតែងខ្លួនតាម Liu Yifei ដែលធ្វើឱ្យល្បីកក្រើកនៅលើបណ្តាញសង្គមចិន។ នេះមិនមែនជាលើកទីមួយទេដែល Liu Yifei «បង្កើត Trend »ដោយសាររូបភាពរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKd80CFyf5kKEZ5ABjuXPHlS0io7sMEcaOO1xiB3QvKkhrMpVgLS26LtZYED4rnXjfYsMxnvrTfLtA3anV8c4QQWITNnlM5JptyrdoTWQeoMw7ud_ckDZrgSHHiEjP16lvb6BWDfDrAb6fTWTrFtDuRBClX8enKipsJWhT4T8WnUio1RCgljW3CqE76hIs/s1167/image_2025-10-28_13-15-35.png
កាលពីឆ្នាំមុន រូបភាពរបស់ Liu Yifei ដែលដើរតួជា Huang Yimei ងើបក្បាលឡើងញញឹមក្នុងរឿង «The Tale of Rose» បានកើតឡើងម្តងទៀត ហើយត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតប្រើប្រាស់ជារូបភាព Profile របស់ពួកគេនៅលើបណ្តាញសង្គមចិន។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ Liu Yifei នៅតែបញ្ជាក់ជំហររបស់នាងថាជាតារាកំពូលក្នុងចំណោមតារាស្រីចិនជំនាន់ទី ៨៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhljvg0ntk97mlgyaOsEP_9GxKMN20oGwPmdVBt8dAJCmrOob1rKjIxPUv1hWabCe9zrlUtt_ltR1tzhAfwu6j2utI1O_oLs4ABtP_oYpG9CRjdKihXnrkNoNyGljmD2870Zp2YUZI7nYYcbqLMI5ergFR2iGk4q_HB7d5aqPZ9hXWeRT4EiHZspSEsvqPu/s1200/image_2025-10-28_13-12-36.png

នៅក្នុងព្រឹត្តិការណ៍ Vogue China ឆ្នាំនេះ Liu Yifei គឺជាតារាដែលមានសន្ទស្សន៍ Wechat ខ្ពស់បំផុត ជាមួយនឹងការស្វែងរក ការពិភាក្សា និងការចែករំលែកឈានដល់ ១៤៩លាននៅថ្ងៃទី ២៣ខែតុលា។ បន្ទាប់មកសន្ទស្សន៍ Wechat របស់ Liu Yifei បានបន្តកើនឡើងដល់ជាង ៤០០ លាននៅថ្ងៃទី ២៤ ខែតុលា ដោយលើសតារាផ្សេងទៀត។ នៅ Douyin តារាសម្តែងរូបនេះកាន់កាប់ការស្វែងរកដែលកំពុងពេញនិយមជាមួយនឹងសន្ទស្សន៍សីតុណ្ហភាពលើសពី ២.២ លាន។ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះនៅលើ Weibo ក៏កាន់កាប់កំពូល ១ជាមួយនឹងការពិភាក្សាជាង ១៣០លាន និងមានពាក្យគន្លឹះពេញនិយមជាច្រើន៕