ការបំផ្លិតបំផ្លាញប្រាង្គប្រាសាទមរតដូនតាខ្មែរពីសំណាក់យោធាថៃបានធ្វើឱ្យប្រជាជនទូទាំងនគរសោកស្តាយឈឺអួលណែនយ៉ាងខ្លាំងនិងទទូចឱ្យ UNESCO ចាត់វិធានការជាបន្ទាន់ចំពោះទង្វើភាគីថៃ។ រូបភាពរបស់លោករៀនថតពីប្រៀបធៀបប្រាសាទតាក្របីមុននិងក្រោយការបំផ្លាញរបស់ថៃបានធ្វើឱ្យ ល្អហួស ឈឺចាប់យ៉ាងខ្លាំងនិងបានដាក់បណ្ដាសាឱ្យប្រទេសថៃជួបនឹងហេតុការណ៍បែកបាក់ខ្ទេចខ្ទី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisIriPviHtr5sczsOR-FhKersuobDa8Yo2-LuZ67O4D_kzco5tHFMrEEGHRH6IQMJpUe3F8J4VGg0ztIzNWqf4XQAPxk7ED5S38k_3NkHEodgC1jO-k_cykYzl0cPU5UzAu94upZXjWoSmmHQGDUaRRnkE9TNxmhnOpSnhHNEhz_Gu0nqGXBICZVHBNqlT/s2048/image_2025-12-11_15-41-56%20(2).png
នៅរសៀលថ្ងៃទី១១ ខែធ្នូ ល្អហួស Miss Teen Cambodia 2025 បានបង្ហោះរូបមួយសន្លឹកអមដោយខ្លឹមសារថា «ដណ្តើមមិនបាន មកបំផ្លាញ សៀ..ម ចិត្តខ្មៅឫស្យា ខ្ញុំសូមដាក់បណ្តាសាឱ្យរាល់ការបែកបាក់ ខ្ទេចខ្ទីរបស់ប្រាសាទខ្មែរ សូមឱ្យវិលត្រឡប់តបស្នងទៅប្រទេសរបស់អ្នកឯងវិញ ១ គុណនឹង១០០០០លានដងក្នុងការបែកបាក់ ខ្ទេចខ្ទី ប្រទេស សៀម ក្លាយជាវាលហោស្ថានដែលគ្មានមនុស្សនៅសូម្បីតែ១នាក់ ប្រទេសពោរពេញទៅដោយ ភ្លើង ផ្សែង ផ្ទៃទឹក ព្យុះភ្លៀងរន្ទះ ឆាប់ៗនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOS13kv39II1sPncJnwzDiE8kAlqQjDDG7SpZosABvupzk_O0A2dLn5wB4tqJdXZyZrREYX5GqhvrXFB_FQSKU1CEbG8JA67v03ELMRGxMcvpHmEmEdLchWCtbSgDUIMK-3UPc6CdcXLyjoA_fBCIobh-lERgi4NWzJwPlj4l4pHHc-N7ubePB_0beg19r/s2048/image_2025-12-11_15-41-58.png

គួរឱ្យដឹងថា ស្របពេលប្រទេសជាតិកំពុងជួបសឹកសង្គ្រាម ល្អហួស ក៏បានប្រកាសមូលនិធិដើម្បីជួយដល់ជនភៀសសឹកនិងកងទ័ពជួរមុខ។ យុវតីរូបនេះក៏បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់បណ្តាប្រទេសដទៃទៀតពីការឈ្លានពានរបស់ថៃ។ កន្លងមក ល្អហួស បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីប្រើប្រាស់វេទិកាប្រកួត Miss Teen Cambodia និយាយពីការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានិងទទូចឱ្យដោះលែងកងទ័ពទាំង១៨នាក់ដែលថៃចាប់យកទៅដោយខុសច្បាប់។ មិនត្រឹមតែធ្វើឱ្យប្រទេសថៃក្តៅក្រហាយប៉ុណ្ណោះទេ ល្អហួស បានបញ្ជាក់ថានាងនឹងប្រើប្រាស់សំឡេងរបស់ខ្លួនថែមទៀតនៅពេលតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip9OUGd6lIxk8EiM7GdQQy7apOtyaProc9kKCIDQUdosz7nZIwHQ8fen3ILbQyJjxLBQTTirPMFqmoSnm4GB6KOwsBzL3P73HuUrmXxSuz-WPNlidUdlS8pDHXpys5ve6phBlUsh6e8o3eJ374wT0AVVXAE7ZSreScuJA5Fhu4_9gAt0EZCG-GU7DdYYel/s2048/image_2025-12-11_15-41-55.png

កាលពីមុន ល្អហួស ធ្លាប់បាននិយាយថា «សូមឱ្យទឹកភ្នែកប្រជាជនកម្ពុជាក្លាយជាទឹកភ្លៀង លិចលង់ប្រទេសសៀមឱ្យវិនាសអន្តរាយ» ក្រោយមកគាប់ជួនប្រទេសថៃប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លាពុំធ្លាប់មានពីមុនមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNDEJjiW-i1i0dxmbdJrGmgufSGrPk7LCDICMTmt7LhqucyIGjajCSvTwxW18DxHiNuAAJmOPX3DnUGRvglK_ESMnFlEVO61UJdpvV6gf7rr0Il-envn190t4hmnM7TMjFqINgx87hTBV16-HPj4FSgqh1cPjZ88RqWyYUrD78rjCw2kjZYeDtTjisCgRu/s2048/image_2025-12-11_15-41-59.png