ប្រទេសថៃ ៖ បន្ទាប់ពីបើកដៃឱ្យកងទ័ពធ្វើសង្គ្រា.មឈ្លានពា.នបា.ញ់ប្រ.ហារលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងកំរោលសា.ហាវព្រៃ.ផ្សៃ ដែលប្រើប្រាស់សព្វាវុ.ធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង Gripen មកលើទីតាំងកងទ័ព និងជនស៊ីវិលកម្ពុជា នាយករដ្ឋមន្ត្រីថៃអាយុខ្លី លោក Anutin Charnvirakul បានប្រកាសប្រគល់អំណាចឱ្យពលរដ្ឋវិញកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយដាក់ញត្តិសុំការយល់ព្រមពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំលាយសភារៀបចំការបោះឆ្នោតជាថ្មី ។ ការរំលាយសភាព្រោះចង់គេចពីការទទួលខុសត្រូវចំពោះការបង្កឧក្រិ.ដ្ឋកម្មសង្គ្រា.ម និងគ្មានលេសដោះសារជាមួយប្រធានាធិបតីអាមេរិក ដោយលោក Anutin ថា ការរំលាយសភាមិនប៉ះពាល់ការធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាទេ កងទ័ពថៃនឹងវាយប្រ.ហារបន្តទៀត ។

ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងទូរស័ព្ទមកកាន់មេដឹកនាំកម្ពុជា-ថៃឆាប់ៗដើម្បីចរចាបញ្ចប់សង្គ្រាមនៅតាមបណ្តោយព្រំដែនដែលបង្កឡើងដោយកងទ័ពថៃជាថ្មីនេះ ក្រោយពីលោក Anutin ប្រកាសទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងបិទការចរចាជាមួយកម្ពុជា ។ លោក Anutin ថា ការវាយប្រហារកម្ពុជាម្តងទៀតធ្វើឡើងដើម្បីការពារអធិបតេយ្យ ជីវិតពលរដ្ឋ និងកិតិ្តយសប្រទេស ហើយលោកនឹងត្អូញត្អែរប្រាប់លោក Trump ឱ្យជឿជាក់១០០% ថា ប្រទេសថៃរងការឈ្លានពាន និងរងគ្រោះ ។

ប៉ុន្តែពិភពលោក រួមទាំងមហាអំណាចអាមេរិក មិនជឿការនិយាយបំភ្លៃរបស់ថៃឡើយ បើថៃជាប្រទេសរងគ្រោះពិតមែន ហេតុអ្វីកងទ័ពថៃបំផ្លាញប្រាសាទបុរាណរបស់កម្ពុជា ហេតុអ្វីបាញ់រះលើផ្ទះសម្បែងពលរដ្ឋស៊ីវិល ថែមទាំងបាញ់ផ្សែងពុល ប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen ទម្លាក់គ្រាប់បែកយ៉ាងសាហាវ ។ ការរំលាយសភា គឺគ្រាន់តែជាល្បិចរបស់លោក Anutin គេចមិនចរចា ពីព្រោះគ្មានលេសដោះសារជាមួយប្រធានាធិបតីអាមេរិកក្រោយហែកកិច្ចព្រមព្រៀងសន្តិភាពចោល ។

កាលពីយប់ថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃអាយុខ្លីរូបនេះបានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំសូមប្រគល់អំណាចទៅឱ្យពលរដ្ឋវិញ» ដែលការបង្ហោះសារនេះ គឺក្រោយពីលោក Anutin បានដាក់ញតិ្តសុំការយល់ព្រមពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំលាយសភារៀបចំការបោះឆ្នោតជាថ្មី ។

ក្រៅពីគេចមិនទទួលខុសត្រូវចំពោះការបង្កឧក្រិ.ដ្ឋកម្មសង្គ្រា.មមកលើកម្ពុជា និងគេចពីប្រធានាធិបតីអាមេរិក លោក Anutin ប្រកាសរំលាយសភា ដោយសារមានរឿងអាម៉ាស់ជាច្រើនពាក់ព័ន្ធនឹងអសមត្ថភាពដឹកនាំប្រទេស មិនដោះស្រាយបញ្ហាទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូង ពិសេស ស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់រហូតដល់ជាង១,០០០នាក់ ខណៈផ្ទះខូចខាត ផ្លូវ-ស្ពានបាក់ អាជីវកម្មដួលរលំ ពលរដ្ឋបាត់បង់ការងារ និងមិនជួយរៀបចំស្រុកភូមិឡើងវិញក្រោយទឹកជំនន់ស្រក ។ លើសពីនេះ លោករងការរិះគន់ពីសង្គមក្រោយពីបែកធ្លាយរូបភាពអង្គុយនៅតុអាហារជាមួយមេឧក្រិដ្ឋកម្មបរទេស និងមិនស្តាប់តាមការណែនាំរបស់គណបក្សប្រជាជន ដែលបានលើកបន្តុលោក Anutin ជានាយករដ្ឋមន្ត្រី ។

លោក Anutin ចង់គេចពីបញ្ហាជុំទិសដោះស្រាយមិនចេញជាច្រើនទៀត រួមមាន ៖ សេដ្ឋកិច្ចធ្លាក់ចុះខ្លាំង បញ្ហានយោបាយខ្វែងគំនិតគ្នា ទំនាក់ទំនងជាមួយប្រទេសជិតខាងនិងពិភពលោកធ្លាក់ចុះដោយសារឈ្លានពានកម្ពុជា ។ បញ្ហាទាំងនេះ ទើបធ្វើឱ្យលោក Anutin សម្រេចចិត្តរំលាយសភាយ៉ាងតក់ក្រហល់ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសមេដឹកនាំថ្មី ពីព្រោះគ្មានសមត្ថភាពដឹកនាំប្រទេសបន្ត ។

គួរបញ្ជាក់ថា លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ក្នុងឋានៈជាមេដឹកនាំគណបក្សប្រឆាំងដែលលើកបន្តុបលោក Anutin កាន់តំណែងនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរំលាយសភា ក្រោយពីសមាជិកគណបក្សភូមិចៃថៃបោះឆ្នោតគាំទ្រការរក្សាអំណាចព្រឹទ្ធសភា ដែលផ្ទុយនឹងគោលការណ៍គណបក្សប្រជាជនដែលចង់កាត់បន្ថយអំណាចព្រឹទ្ធសភា ។ ក្រៅពីនេះ ប្រធានគណបក្សប្រជាជនបានរិះគន់លោក Anutin បើកដៃឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជា ថែមទាំងបដិសេធការចរចា និងបដិសេធការអំពាវនាវរបស់ប្រទេសនានាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព ដោយលោក Natthaphong ថា សង្គ្រាមទាំងអស់ត្រូវតែបញ្ចប់ដោយការចរចា ។

ការរំលាយសភា គឺជាការបញ្ចប់អំណាចរដ្ឋាភិបាលរបស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក Anutin ដើម្បីឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមុនពេលកំណត់ ក្នុងរយៈពេលចាប់ពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ ។ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Anutin ថា ការរំលាយសភាមិនប៉ះពាល់ការធ្វើសង្គ្រាមឈ្លានពានកម្ពុជាទេ កងទ័ពថៃនៅតែវាយប្រហារកម្ពុជាបន្តទៀត ៕