ជួយស្តាប់គ្នាសណ្តានចោ.រសៀមមកឈ្លានពា.នទឹកដីកម្ពុជាទាំងកំរោល មិនខ្វល់ពីអន្តរជាតិគិតយ៉ាងណា ពិភពលោកថ្កោលទោសថៃដូចម្តេចឡើយ ។ ទាំងថ្នាក់ដឹកនាំកំពូលៗរបស់ថៃបានបង្ហាញចង្កូមថា ជាតិសាសន៍មួយនេះពិតជាស្រេកឃ្លានទឹកដីកម្ពុជា មិនខ្លាចបាបកម្ម បើទោះបីជាកន្លងទៅថ្មីៗនេះ ប្រទេសថៃបានជួបនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ រញ្ជួយដី និងទឹកជំនន់មិនធ្លាប់មាន នៅតែមិនទាន់ដឹងខ្លួន តែបែរជាគគ្លើនចង់បានទឹកដីកម្ពុជា មិនក្រែងពិភពលោកថ្កោលទោស ។
កាលពីពេលថ្មីៗនេះ កងទ័ពថៃបានអះអាងថា ពួកគេនឹងវាយប្រហាប្រទេសកម្ពុជាយើងមិនដកដៃ ដោយការវាយប្រហារទាំងគ្រប់ផ្លូវមានដូចជា តាមផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក តែត្រូវរង់ចាំក្រសួងការបរទេសទាក់ទងជម្លៀសពលរដ្ឋថៃចេញពីកម្ពុជាជាមុន ។
ទោះជាមេដឹកនាំថៃបានប្រកាសរំលាយសភាកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរយៈពេលយ៉ាងយូរបំផុតត្រឹម៦០ថ្ងៃក៏ដោយ ក៏កងទ័ពថៃនៅតែប្រកាន់ជំហរធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាបន្តទៀត និងមិនខ្វល់ពីការរំលាយសភា ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃប្រកាសពីកងទ័ពថៃបន្តវាយប្រ.ហារកម្ពុជាទៅតាមផែនការគ្រោងទុក ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប៉ុន្តែរង់ចាំក្រសួងការបរទេសទាក់ទងជម្លៀសពលរដ្ឋថៃចេញពីកម្ពុជាឱ្យលឿនបំផុត ។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ និយាយថា កងទ័ពថៃនៅតែបន្តវាយប្រហារកម្ពុជាមិនដកដៃ ជាពិសេស វាយប្រហារក្នុងតំបន់ដែលអាចបង្កការខាតបង់ដល់ភាគីថៃ ។ កងទ័ពជើងគោកនឹងសម្រុកប្រយុទ្ធជាមួយកងទ័ពកម្ពុជាតាមផ្លូវគោក ខណៈកងទ័ពជើងទឹកនឹងធ្វើប្រតិបត្តិការតាមសមុទ្រ រីឯកងទ័ពអាកាសនឹងសម្រុកកម្ទេចតាមផ្លូវអាកាសនៅគ្រប់តំបន់ប្រយុទ្ធ ។
ចំណែកអ្នកនាំពាក្យកងទ័ពអាកាសថៃ លោក ចាក់គ្រីត ថាំម៉ាវិឆ័យ និយាយកាលពីថ្ងៃទី១១ ខែធ្នូ ថា កងទ័ពថៃបានបង្កើនការវាយប្រហារកម្ពុជាតាមផ្លូវអាកាសខ្លាំងជាងមុន និងប្រយុទ្ធតាមផែនការ ហើយវិធីការវាយប្រហារបានផ្លាស់ប្តូរគ្រប់នាទី ។ កងទ័ពអាកាសថៃនឹងសម្រុកវាយប្រហារក្រោមហេតុផលការពារឯករាជ្យ សន្តិសុខ និងសុវត្ថិភាពពលរដ្ឋ រហូតដល់កម្ពុជាចុះចាញ់ ហើយកងទ័ពអាកាសនឹងគាំទ្រកងទ័ពជើងគោក ជើងទឹក ឱ្យធ្វើប្រតិបត្តិការបណ្តេញកងទ័ពកម្ពុជាដើម្បីសម្រេចគោលដៅដណ្តើមទឹកដីកម្ពុជា ។
តែមុនពេលបង្កើនការវាយប្រហារកម្ពុជាក្នុងទ្រង់ទ្រាយធំ កងទ័ពថៃរង់ចាំឱ្យក្រសួងការបរទេសទាក់ទងជម្លៀសពលរដ្ឋថៃចេញពីកម្ពុជាឱ្យលឿនបំផុត ដោយទំនាក់ទំនងទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលថៃនៅកម្ពុជា ដើម្បីសុំកម្ពុជាអនុញ្ញាតឱ្យពលរដ្ឋថៃធ្វើដំណើរត្រឡប់មកប្រទេសវិញជាបន្ទាន់ ។ ពលរដ្ឋថៃត្រូវប្រញាប់ចាកចេញតាមផ្លូវគោក និងយន្តហោះ ដោយស្ថានទូតថៃនឹងជួយសម្រួលឯកសារធ្វើដំណើររបស់ពលរដ្ឋថៃ មិនចាំបាច់អនុវត្តតាមលក្ខខណ្ឌផ្សេងៗរបស់កម្ពុជា ។
គួរបញ្ជាក់ថា កងទ័ពថៃនៅតែបន្តធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងសម្រុកវាយប្រហារតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក មិនខ្វល់ពីនាយករដ្ឋមន្ត្រីខ្លួនរំលាយសភាឡើយ ពីព្រោះកងទ័ពថៃស្តាប់តាមបញ្ជាព្រះមហាក្សត្រ ។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចាប់ផ្តើមភ័យខ្លួនក្រោយមានព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទូរស័ព្ទឱ្យបកស្រាយពីការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព ។ លោក Anutin ថា ត្រៀមបកស្រាយពីជម្លោះ ដោយនិយាយលាងទោសកំហុសប្រាប់លោក Trump ឱ្យជឿជាក់ថៃរងគ្រោះ ហើយសង្គ្រាមលើកនេះដោយសារការពារអធិបតេយ្យ សុវត្ថិភាពពលរដ្ឋ និងកិត្តិយសប្រទេស ពីព្រោះពិភពលោក និងអាមេរិក កំពុងថ្កោលទោសថៃឈ្លានពានប្រទេសជិតខាង ។
លោក Anutin និយាយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ថា ការរំលាយសភាមិនពាក់ព័ន្ធនឹងការធ្វើសង្គ្រាមឈ្លានពានកម្ពុជាទេ កងទ័ពថៃនឹងវាយប្រហារបន្តទៀតនៅគោលដៅផ្សេងៗតាមបណ្តោយព្រំដែន ។ ពាក្យសម្តីរបស់មេដឹកនាំថៃថា ការធ្វើសង្គ្រាមដើម្បីការពារខ្លួន ថៃជាប្រទេសរងគ្រោះ ប៉ុន្តែហេតុអ្វីកងទ័ពថៃបំផ្លាញប្រាសាទបុរាណរបស់កម្ពុជា បាញ់រះលើផ្ទះសម្បែងពលរដ្ឋស៊ីវិល ថែមទាំងបាញ់ផ្សែងពុល ប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen ទម្លាក់គ្រាប់បែកយ៉ាងសាហាវ ពង្រីកសមរភូមិប្រយុទ្ធចូលទឹកដីកម្ពុជា ព្រមទាំងបដិសេធការចរចា ។
តាមព័ត៌មានចុងក្រោយបើមិនមានអ្វីប្រែប្រួលទេ លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកជជែកជាមួយលោក Anutin នាវេលាម៉ោង៩យប់នេះ ដើម្បីចរចាឱ្យមានបទឈប់បាញ់ជាមួយកម្ពុជា ទោះជាលោក Anutin ប្រកាសរំលាយសភាគេចពីការទទួលខុសត្រូវក៏ដោយ ។ ចាំមើល តើលោក Anutin មានពាក្យអ្វីដោះសារជាមួយលោកប្រធានាធិបតី Trump បន្ទាប់ពីទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលផ្តួចផ្តើមឱ្យមានការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ធ្នូ ភាគីថៃនៅតែបន្តរំលោភបំពានបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ។ កម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពាន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, បញ្ឈប់ការវាយប្រហារមិនរើសគោលដៅ ជាពិសេស ទៅលើពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធ, បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត សប្រែជាខ្មៅ ៕










