Home Blog Page 216

លោក Trump ចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយជប៉ុនដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រចិន

0

ប្រទេសជប៉ុន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានរទេស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi នៅព្រះរាជវាំងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រ និងរ៉ែសំខាន់ ដែលភាគីទាំងពីរគ្រោងបង្កើនការផលិត និងលក់រ៉ែកម្រ ។ ការចុះហត្ថលេខាលើ MOU នេះ គឺក្រោយពីប្រធានាធិបតីអាមេរិកបានចុះ MOU ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលធ្វើឡើងមុនពេលជួបមេដឹកនាំចិននៅកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRoNBEmvMODusueyy50Remw50ZS6ipCZ0eDYdVcZuqyY5tNzuQkJA7vIw9-tZTGTMJZSFATduNL6wKsR6eB4Nn6V1bdp0SFcBaXDBSxt-P9EtcqxE3H0l14_Yx12Xt69prCvvnoaja9cVc633EbIGWEH6vQ2Xvy_2Sw2Mc0fbEla2Ggusll1Skg14MRcB-/s900/image_2025-10-29_15-22-18.png
ប្រធានាធិបតីអាមេរិក លោក Trump បានចុះ MOU រ៉ែកម្រជាមួយប្រទេសក្នុងតំបន់អាស៊ីជាបន្តបន្ទាប់ ស្របពេលអាមេរិកកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនជាប់លំដាប់ទី១ លើពិភពលោក ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក Trump បានចុះ MOU រ៉ែកម្រជាមួយសមាជិកអាស៊ាន៤ប្រទេស រួមមាន ៖ ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ូ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន ។ បន្ទាប់មក នៅថ្ងៃទី២៨ ខែតុលា លោកបានចុះ MOU រ៉ែកម្រជាមួយជប៉ុនអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន ។

សហរដ្ឋអាមេរិក-ជប៉ុននឹងសហការគ្នានុវត្តគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគដើម្បីគាំទ្រការផលិតរ៉ែកម្រដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងឧស្សាហកម្មជាច្រើន ។ កន្លងមក រដ្ឋាភិបាលអាមេរិកព្យាយាមចុះ MOU រ៉ែកម្រជាមួយប្រទេសនានាដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនដែលជាប្រទេសនាំចេញរ៉ែកម្រដ៏ច្រើនបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJGHzNa-ZkgTkWmt04JCWOcTN4cA4Rsh21wTI8l1xkTu610wSWN0jXXc4FE1c9GyfbEsUIHqLM0OCKXO66oN8n_uezEmShfxO8104VP2J5sX8NttKioMn-COaT2dMkv6Xt4ep5HEpjPRnUDUdSMRfPgjQnV3WHQ5bCWSH8fmjXMQjZMl_hNEJkRP3q8dPq/s5000/image_2025-10-29_15-22-20.png

លោក Trump បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ថា ជប៉ុនជាមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក និងសរសើរលោកស្រី Takaichi កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីដំបូងគេនៅជប៉ុន ។ លោក Trump រីករាយដែលជប៉ុនបង្កើនថវិកាវិស័យការពារជាតិ និងទិញអាវុធបន្ថែមពីអាមេរិក ព្រមទាំងសន្យាថា អាមេរិកនឹងធ្វើគ្រប់យ៉ាងដើម្បីជួយជប៉ុន ខណៈលោកស្រី Takaichi ក៏ចង់រឹតចំណងមិត្តភាពជិតស្និទ្ធជាមួយអាមេរិកដែរ ។

លោក Trump ចុះ MOU រ៉ែកម្រជាមួយប្រទេសជាច្រើន ស្របពេលអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយចិន ហើយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រធ្វើឱ្យប៉ះពាល់អាមេរិកដែលពឹងផ្អែកលើរ៉ែកម្រពីចិន ដោយសាររ៉ែកម្រមានសារៈសំខាន់ក្នុងច្ចេកវិទ្យាទំនើប ។ ក្នុងដំណើរទស្សនកិច្ចជាច្រើនថ្ងៃនៅតំបន់អាស៊ី លោក Trump បានធ្វើដំណើរមកកាន់ម៉ាឡេស៊ីមុនគេកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់មក ក៏បន្តដំណើរទៅជប៉ុន និងទៅកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ ។ នៅខាងក្រៅកិច្ចប្រជុំនេះ លោកគ្រោងជួបប្រធានាធិបតីចិន លោក Xi Jinping ដើម្បីពិភាក្សាពីជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpt2jctgA391INb2jG3M3WIJFfTJALnYrQyPk84__7sKZFIQBHXCMR9el_71g5aK8h7EraD17Lsn8Izcdgxe1xGp2o0TDvfF-X6VUoE-0Ey3ySsJZIy_Z6UpRCPUeY_WQnsLX1AkNfnfbBjqruAhh5y08usx5bep_9PhkDI3ggLqfqnLjheMnnyNf-EPWE/s1800/image_2025-10-29_15-22-15.png

គួរបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន លោក Trump បានជួបពលរដ្ឋជប៉ុនមួយក្រុមដែលមានសមាជិកគ្រួសារត្រូវបានកូរ៉េខាងជើងចាប់ខ្លួន និងបាត់ដំណឹងរាប់សិបឆ្នាំ ហើយពលរដ្ឋជប៉ុនទាំងនេះចង់ឱ្យលោក Trump ជួយជជែកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un សួរនាំពីសមាជិកគ្រួសារពួកគេ ថាតើនៅមានជីវិតឬអត់ ។ បើនៅមានជីវិត សូមឱ្យកូរ៉េខាងជើងបញ្ជូនមកប្រទេសជប៉ុនវិញ ។

តាមរដ្ឋាភិបាលជប៉ុន គឺកូរ៉េខាងជើងបានចាប់ជនជាតិជប៉ុន១៧នាក់ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ក្នុងនោះជនជាតិជប៉ុន៥នាក់ត្រូវបានកូរ៉េខាងជើងបញ្ជូនមកប្រទេសវិញកាលពី២០០២ រីឯ៨នាក់ កូរ៉េខាងជើងប្រាប់ថាស្លាប់ហើយ ។ ជនជាតិជប៉ុននៅសល់៤នាក់ទៀត គឺកូរ៉េខាងជើងបញ្ជាក់ថា មិនបានមកកូរ៉េខាងជើងទេ ។ លោក Trump បានបង្ហាញការអាណិតអាសូរដល់ក្រុមគ្រួសារជនជាតិជប៉ុនដែលបាត់ខ្លួននៅកូរ៉េខាងជើង និងសន្យាជជែករឿងនេះជាមួយមេដឹកនាំកូរ៉េខាងជើង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkASUkV2ObgkSiZ2DYIOFQF5geGfgCgOG8HTCIhs7yYhGJ3dBDmyG9Ke7RCW-c3Fe4VnY0zzPjv3_l3O3BbbP4K0ll9u8P17-XiXPDV6wKyH9V3rXmrUwUjWEwtAYosU9qKlNG76Oy_cd_A-C045tYvJs0ALJ06WPbNbgXBQoY-v-OrviHi1r3f1gkpV5/s1920/image_2025-10-29_15-22-18%20(2).png

ការត្រឡប់មកវិញរបស់ EXO បង្កភាពចម្រូ.ងចម្រា.ស

0

នៅថ្ងៃទី ២៧ ខែតុលា ផលិតកម្ម SM បានប្រកាសថា EXO នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ នៅថ្ងៃទី១៣-១៤ខែធ្នូ នៅ Inspire Arena ក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីព្រឹត្តិការណ៍នេះ ក្រុមនឹងចេញអាល់ប៊ុមស្ទូឌីយ៉ូទី ៨របស់ពួកគេក្នុងត្រីមាសទី ១ឆ្នាំ ២០២៦ហើយបន្តសកម្មភាពផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnlr4NEVv5I6Y8OdhZxqWnAhatJhSnyYFimBn5JZmpw0ASfok1pLPSzxn8SlYdfv8b62W9FGxGjYHj2jgQ5gcTDrwGIaehIN7SndNcJrtZfF92ziDcbwf-H5wTyKp4shF9ODOaQJHuUJQaOyb1hL2ImZT4dDYHd9ShqBtKYY6S5QhOgYz1M8JbMt1c97Ob/s1440/image_2025-10-28_16-07-09.png
ការត្រឡប់មកវិញរបស់ EXO ត្រូវបានធ្វើឡើងជាមួយនឹងក្រុមពិសេស ជំនួសឱ្យសមាជិកផ្លូវការចំនួន ៨ នាក់ មានតែសមាជិក ៥ នាក់ប៉ុណ្ណោះគឺ Suho, Chanyeol, Kai, Sehun, DO បានបង្ហាញខ្លួនហើយមានការចូលរួមពី Lay ឬ Zhang Yixing ដែលជាសមាជិកដែលបានចាកចេញពីក្រុមហ៊ុន SM តាំងពីឆ្នាំ២០២២។ ទន្ទឹមនឹងនេះដែរ សមាជិកបីនាក់ Chen, Baekhyun និង Xiumin មិនបានចូលរួមក្នុងអាល់ប៊ុមថ្មី និងការផ្សព្វផ្សាយរបស់ក្រុមនោះទេ ដោយសារតែជម្លោះផ្លូវច្បាប់ជុំវិញកិច្ចសន្យារបស់ពួកគេជាមួយ SM ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGclIEprmIULLDBeKh9VkAz1vCy_W-bWib5FGK0GHAcRA-yxsmHjey00w8dI7zwqDtoRgmt-Vlh_lJeZZy_fuGZfKCaEoj-rQUzoEMG-Fv5ozn4kTXIg14P2hAFqyWYmgFKAEFLwR4WGHbsD5oDOuybAF2ODAd4QUss9K1dSf_fcD2QnvfBwZcDjlVdhGl/s1440/image_2025-10-28_16-07-08%20(2).png

ដំណឹងនេះបង្កឱ្យមានភាពចម្រូងចម្រាសដោយសារតែនៅក្នុងក្រុម EXO, Baekhyun, Chen និង DO ត្រូវបានគេស្គាល់ថាជាតារាចម្រៀងសំខាន់ចំនួន ៣ប៉ុន្តែអាល់ប៊ុមនាពេលខាងមុខរបស់ក្រុមនេះគឺបាត់ ២ ក្នុងចំណោមពួកគេ។ Lay បានចាកចេញពីក្រុមហ៊ុននៅខែមេសា ឆ្នាំ ២០២២ ហើយមិនបានចូលរួមក្នុងអាល់ប៊ុមរបស់ EXO ចាប់តាំងពីពេលនោះមក។ ការប្រកាសចាកចេញពីផលិតកម្ម SM ក្នុងខួប១០ឆ្នាំរបស់ EXO បានធ្វើឱ្យអ្នកគាំទ្រកូរ៉េ និងអន្តរជាតិខកចិត្ត។ ដូច្នេះហើយ ការវិលត្រឡប់មកក្រុមវិញភ្លាមៗបន្ទាប់ពី៤ឆ្នាំត្រូវបានអ្នកគាំទ្រជាច្រើនប្រឆាំង។ មតិជាច្រើនបាននិយាយថា SM អនុញ្ញាតឱ្យ Lay ចូលរួមក្នុងសកម្មភាពនេះគឺជាយុទ្ធសាស្ត្រមួយដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ EXO នៅក្នុងទីផ្សារប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs3D2nmTEmllPMMYivmT-k4jDyEx2g5wuaSA764xojEktLzgfk_4NYD6oe7BGPCul469dAQs9lTD4xzTlHhidnVe6bpYr1Y1IeXD2QXiQ76YYy4uWHczBZwnyPPkquOa5Sg2tia7gXxhjFkkShy9hX3AQGIA8dANQzcDLCnQyfPlvn1XC5msfRcSCjFGwa/s1174/image_2025-10-28_16-07-07.png

EXO បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១២ដោយមានសមាជិកដំបូងចំនួន ១២ នាក់។ ក្នុងឆ្នាំ ២០១៤-២០១៥ សមាជិកជនជាតិចិន Luhan, Tao, Kris Wu បានចាកចេញពីក្រុមម្តងមួយៗ។ Lay នៅតែអសកម្មតាំងពីពេលនោះមក ហើយនៅតែមិនមានការចាប់អារម្មណ៍រហូតដល់លោកបានប្រកាសបញ្ចប់កិច្ចសន្យាជាមួយ SM នៅឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmbX9MtQoHTVHMoYUaqU83BVE5MkCdPAxwATE_D1CXm5pUpWELYTNCGMnpNjuooIFd805DMEDcXDl4wh7DoBNCG02Vz6WHU7D9AvvuYylrHu0l8bjOO3je3-GN-pmPSFbNwru45_R_pxwIATCiFOm70VWlJmSvrg6m48N2bPrsqpjl-OCtN3BI0kl3-4g/s736/image_2025-10-28_16-07-10%20(3).png

បន្ទាប់ពីចាកចេញពី SM និងត្រឡប់ទៅប្រទេសកំណើតជាប្រទេសចិនដើម្បីធ្វើការក្រោមឈ្មោះកំណើតរបស់ខ្លួនគឺ Zhang Yixing ហើយបានបង្កើតកេរ្តិ៍ឈ្មោះរឹងមាំបន្តិចម្តងៗតាមរយៈតន្ត្រី និងសកម្មភាពសម្តែងរបស់ខ្លួន។ Zhang Yixing គឺជាតារាដែលមានអ្នកគាំទ្រច្រើន និងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងប្រទេសចិន។ ដូច្នេះលោកនឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញអ្នកគាំទ្រពីប្រទេសរាប់ពាន់រាប់លាននាក់មក EXO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj47ioEQJjqA49JupTaNX_zs2utRwqqd9LDs4jV5tlYqY6hG611gr4Oyiv7iBJlCD9hogfv-zyCVGogPWpMptFAYYo9nDd8YVzoCVEYEBaBZ5SZGFIB-JnLpQr_pYRKmow9ykdaYjC14h1T1Xxsew550z1zvq9BjCq8tzxK_we4hGjhY5St6hKynfmuRDx5/s999/image_2025-10-28_16-07-10%20(2).png

ម៉្យាងវិញទៀត ទោះបីជាចាកចេញពី SM ក៏ដោយ ក៏ Zhang Yixing មិនបានប្រកាសចាកចេញពីក្រុម EXO ឡើយ ហើយនៅតែរក្សាទំនាក់ទំនងល្អជាមួយសមាជិកផ្សេងទៀត។ Sehun បានទៅគាំទ្រការប្រគំតន្ត្រីរបស់ Zhang Yixing នៅប្រទេសចិនភ្លាមៗ បន្ទាប់ពីត្រូវបានចេញពីជួរកងទ័ព៕

បេតិកភណ្ឌពិភពលោក ក្រុងបុរាណរបស់វៀតណាម កំពុងរងការបំផ្លិ.ចបំផ្លា.ញដោយទឹកជំនន់និងព្យុះ

0

ទីក្រុងហុឺ ៖ រដ្ឋធានីបុរាណ Hue ក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងប្រទេសវៀតណាម កំពុងស្ថិតក្រោមការគំរា.មកំ.ហែងពីគ្រោះទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានបោកបក់ពាសពេញភាគកណ្តាលប្រទេសវៀតណាម ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VN Express។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEits0j7JLuoVmLAuZNlpICSZN1U01H-p_fAx8WFTt-CoUuvkdrNL7WlpFFiRyKUKdAB-lmFl78oIws9CM1kQEeOX8DnN8EscRe0d-oVq1MFQjSMrvPcFmdy65dLdsnT_J9ev4z0lo22XYvQ1IaTXvKpGd41r9_mvB22pSRYB6sCEAXrS3SbEXFvoM2wNdrD/s1200/photo_2025-10-29_11-06-56.jpg
នៅថ្ងៃអង្គារ ទី២៨ ខែតុលា យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍អាកាសធាតុ និងជលសាស្ត្ររបស់ប្រទេសវៀតណាម ទីក្រុង Hue ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយតំបន់ខ្លះកត់ត្រាទឹកភ្លៀងជាង ៨០០ មីលីម៉ែត្រក្នុងរយៈពេលតិចជាង ៤៨ ម៉ោង។ ភ្លៀងធ្លាក់ខ្លាំងបែបនេះ បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងទន្លេរីកធំនៅទូទាំងខេត្ត Thua Thien-Hue។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXqpJib7GX86kIvJgnXrLdvD3FUE_5zdEwgX2Z4w66C89wHq3EEIoFBVS-ZgKZWceKz0nRmVpLqZVnPdWbVcPw_ZMFxGj8Q5KnZSDYjJlwxKXWQQq8-K7YSf1I7JNrqGRX7pJmcowd8piRSxoeqW-xMzxZEIU7irP-dVBAA430ijbN9_x2GFZq_ScUIhEU/s1280/photo_2025-10-29_11-06-53.jpg
ស្ថានភាពទឹកជំនន់នេះ បានប៉ះពាល់ដល់ប្រាសាទបុរាណ សំណង់អាគារប្រវិត្តសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលសុទ្ធតែជាផ្នែកសំខាន់ៗនៃទីក្រុងបេតិកភណ្ឌពិភពលោកមួយនេះ។ ក្រៅពីនោះ សាលារៀនក្នុងតំបន់ជាច្រើនត្រូវបានបិទ ហើយការដឹកជញ្ជូនរវាងទីក្រុង Hue និងខេត្តក្បែរៗត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយសារតែការដាច់ផ្លូវ ខណៈមនុស្សជាង ៥០០០ គ្រួសារត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់ជម្រកបណ្តោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBkvIP2F0F0jTRoRBitNOkeqqYMrfDpdoLnfRBohWwffYeEejEqJIeQc1u2REzLMEPMBi6VMr1bjrQvxLfZ9fAaNZ8IPLQL5Xg-Z2KVZB4TCyPyIOmJooQVrdBpDWLZnrwyIWOrFHgR3Mw8vCshd4UHdPOMx125W90T5-P81Le98Br5sDKCX7VWSSi6xPV/s1280/photo_2025-10-29_11-06-54%20(2).jpg
ទោះបីជាមានផលប៉ះពាល់យ៉ាងនេះក៏ដោយ ប៉ុន្តែអាជ្ញាធរវៀតណាមបានរាយការណ៍ថា មិនមានអ្នកស្លា.ប់នោះទេគិតត្រឹមរសៀលថ្ងៃពុធ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ភ្នំដាច់ស្រយាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi88xT9LFD-Pmgoo481iMYp6Rj58rwMqBcvsMLURyZE7fpaCGhyphenhyphenQKAs6ewn0HMymkMj6_4rr1sI68mbpgGuUG5in9l6eozpCBv5DYgQXHLo-vc3GD6f7xJff6KSGeYKJb8eT-ORaXm2EGF4zYmJ-1eijj4pOKzC3pNun3RAXcyk-lw6Q-zTzd6WQusIYrh0/s1280/photo_2025-10-29_11-06-54.jpg
សូមជម្រាបថា ទីក្រុង Hue ដែលបង្កើតឡើងនៅដើមសតវត្សរ៍ទី 17 និងបម្រើការជារាជធានីអធិរាជវៀតណាមចាប់ពីឆ្នាំ 1802 ដល់ឆ្នាំ 1945 មានភាពល្បីល្បាញដោយសារបន្ទាយអធិរាជ ផ្នូររាជវង្ស និងវត្តអារាមតាមបណ្តោយទន្លេ Perfume។ វាត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ 1993 ដែលធ្វើឱ្យវាក្លាយជាគោលដៅប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ELC9rChT_0OdVeNP3PsbddGmqwFhAABo017aKWecG3xCALBDIrP2Tqn74-Vl5ClE4jW-p18PUOGT2CVxi0uqcW7iucqWGDdrELpeNhzon8R7uli7CJpl0nGipQZt6ztcv8nLDUuelNGsYTO8TSMo1BCUXhN-_GxNcfelKvgQj9HkKoFpGiOBJxt0ifQ2/s1280/photo_2025-10-29_11-06-56%20(2).jpg

តាមសេចក្ដីរាយការណ៍កន្លងមក ទីក្រុងបុរាណនេះបានរងទុក្ខដោយទឹកជំនន់ជាញឹកញាប់ ដោយសារតែវាស្ថិតនៅលើដីទំនាប និងនៅជិតទន្លេ។ ប៉ុន្តែសម្រាប់ឆ្នាំ 2025 នេះ វាត្រូវបានចាត់ទុកជាទឹកជំនន់ដ៏អាក្រ.ក់បំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 1990 មកដែលធ្វើឱ្យមានការអំពាវនាវឲ្យមានការគ្រប់គ្រងស្ថានភាព និងរកវិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ទីក្រុងនេះ៕

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ពីគោលជំហរក្រោយពលរដ្ឋមិនពេញចិត្តនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

0

ប្រទេសថៃ ៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺជាការបោះជំហ៊ានឆ្ពោះទៅរកសន្តិភាព កាត់បន្ថយស្ថានការណ៍តានតឹងនៅព្រំដែន និងស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ប្រទេសនានាបានបង្ហាញក្តីរីករាយជាមួយកិច្ចព្រមព្រៀងសន្តិភាពនេះ និងជំរុញឱ្យកម្ពុជា-ថៃស្តារទំនាក់ទំនងល្អរវាងគ្នាតាមរយៈការដកសព្វាវុធចេញពីព្រំដែន និងបើកព្រំដែន ប៉ុន្តែពលរដ្ឋថៃបែរជាមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពខ្លា.ចថៃចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgakjpJwyEOkazHY92Xi71LwJXlZGiUFXzo-Ps5f-LRIbCP5zmpph9Skt-ADIudURYHf8dznl2YGfkoMAeSVKGGhtot9gKPkSnbhLWiXKenJF9O6s1LL6y4RiEt7mW6Bz44-KVZtjg-LlhVHlCqLzdvNyfkTj5ydofa_8ypXwqTJoZvAX2_v_suTWpHpIh6/s1280/photo_2025-10-29_09-49-09%20(2).jpg

កន្លងមក ពលរដ្ឋថៃបានប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រហូតដល់ធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីប្រឆាំងវត្តមានប្រធានាធិបតីអាមេរិក លោក Trump ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា ដោយពួកគេចោទប្រកាន់អាមេរិកលូកដៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងទាមទារឱ្យដោះស្រាយត្រឹមទ្វេភាគី ពុំចាំបាច់មានអន្តរជាតិពាក់ព័ន្ធ ។ ទោះជាពលរដ្ឋថៃប្រឆាំងក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ីដែលមានអន្តរជាតិចូលរួម ហើយកាន់តែធ្វើឱ្យពលរដ្ឋមិនពេញចិត្តខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkwMTM1TquP_ur6ZT65IqmZS3c6TCmqLhB7x7hTO9WhHQxRMieO2txVeF_HMSBiDi9MjI3L2ZzBpCmHl9SmWXAq_ZvSchqz5c9ZrmkHzm3zDR9fMaPr8LrwY60R14Z-mXOSp0DInwa9pE64XrKW8OZqttwdRLE0ij3Kx0HB7eF06znrOO2Zy7vJ6oQr8C/s1280/photo_2025-10-29_09-49-09.jpg

ពលរដ្ឋថៃមិនពេញចិត្តកិច្ចព្រមព្រៀងសន្តិភាព និងស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យថៃចាញ់ប្រៀបកម្ពុជា ជាពិសេស ទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី Anutin និយាយថា មានទំនុកចិត្តយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងសន្តិភាព គឺមិនធ្វើឱ្យថៃចាញ់ប្រៀបប្រទេសជិតខាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitw9vvfvzJ6SpaQ_V2Hab8attzV5wznvfi1WFF2H16oSurXqVrupWq3AegbgNoUEs3bHQP5ajludplW7-yYhjUrf5CB5GQaoK4U7h6xHsaCd0fPvLdqJgVSawK170K7O_V6nPh9-fvwELf_EGxaCoJZMz9sQoApznKLs4_nqeYdmTTxD5v2cJmF5UYTFoa/s800/image_2025-10-28_08-25-46.png

មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២៩ ខែតុលា លោក Anutin នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពីកងទ័ពកម្ពុជា-ថៃចាប់ផ្តើមពិភាក្សារឿងការដកថយកងកម្លាំងចេញពីតំបន់ព្រំដែនក្នុងរយៈពេល៣សប្តាហ៍ថា តម្រូវឱ្យកងទ័ពជជែកគ្នាយ៉ាងលម្អិតរឿងការដកកងកម្លាំង ពីព្រោះវាជាបញ្ហារសើប និងអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

លោកបន្តថា កងទ័ពទាំងសងខាងនឹងបន្តជជែកគ្នាពីការដកកងកម្លាំងនៅតំបន់ព្រំដែន ខណៈកន្លងមក ការជជែកគ្នារបស់ភាគីទាំងពីរប្រព្រឹតទៅដោយរលូន រហូតមកដល់បច្ចុប្បន្ន ភាគីទាំងពីរនៅតែស្ថិតក្នុងប្រតិបត្តិការតាមការរំពឹងទុក ។ កាលពីថ្ងៃទី២៨ ខែតុលា លោកបានពិភាក្សាជាមួយអគ្គមេបញ្ជាការ និងអគ្គសេនាធិការរងកងទ័ព លោក អ៊ុកគ្រីត ប៊ុនតាណុន ដែលបានចូលរួមកិច្ចប្រជុំ GBC កន្លងមក និងរៀបចំឯកសាររួម គឺលោក អ៊ុកគ្រីត បញ្ជាក់ថា គ្រប់ស្ថាប័នកងទ័ពបានប្រឹងប្រែងបំពេញការងារយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សាផលប្រយោជន៍ជាតិជាចម្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

ករណីពលរដ្ឋថៃនៅព្រំដែនបារម្ភពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាចធ្វើឱ្យថៃចាញ់ប្រៀប គឺលោក Anutin បញ្ជាក់ថា ថៃមិនចាញ់ប្រៀបប្រទេសណាទេ លោកមានបទពិសោធន៍ផ្នែកចរចាច្រើនទាំងពាណិជ្ជកម្ម និងនយោបាយ ហើយការចរចាជាច្រើនលើកសុទ្ធតែទទួលបានលទ្ធផលល្អលើសការរំពឹងទុក ។ ប៉ុន្តែបញ្ហាសំខាន់ គឺដៃគូចរចាត្រូវតែទទួលបានភាពយុត្តិធម៌ លោកពិបាកពន្យល់ប្រាប់ពលរដ្ឋពីតិចនិកនៃការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

ចុងក្រោយ អ្នកសារព័ត៌មានបានសួរនាំលោក Anutin ពាក់ព័ន្ធនឹងសង្គមថៃមិនទុកចិត្តកម្ពុជា បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី ប៉ុន្តែលោក Anutin ពុំបានឆ្លើយសំណួរនេះទេ និងដើរចេញពីក្រុមសារព័ត៌មាន ៕

កម្ពុជា-អាមេរិក នឹងធ្វើសមយុទ្ធឆ្មាំអង្គរ ក្រោយខកខានធ្វើ៩ឆ្នាំ

0

យោងតាមសេចក្តីប្រកាសពីសេតវិមានអាមេរិក សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ “សមយុទ្ធឆ្មាំអង្គរ” ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicr__H5o_dEVoZzp5gKpMJjjqamt5ROoceAiX1RqsZKHMs2f-t1pJaAk_1yHVjnlT7aGnMkp_zY8iFoLll7FJlMmLqBuviwlXOdrZ_qcgWHlWbXnPliGM1JZ9UT92dbpc6Efjl1bxPTup7cBAifx2kMp86dsDJwuzR6xVwqC-otCGOMoxbvxp9HR2DZ_OZ/s850/image_2025-10-29_09-53-41.png
សមយុទ្ធនេះ ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១០ ដល់២០១៦ បន្ទាប់មកក៏ត្រូវបានផ្អាករហូតមកទល់ពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2p3f1N1ecQzeyITsomis8GKLyRrcl3DR1f550zfGCAaAjellVoJsdFP3MCVpJbWLAr5MxBxe6zuUuYZhJlCcP_m2BQ1V9EfmHb9ZR1_kxWHXCOye5vR4LPaTncuWtrhqNaOOcu-3dvu_wiYObrkUpzk8Hf9-rP8i3iYjjgK2NaxAz8g3kJP6hk4Ur3wN2/s1800/image_2025-10-29_09-53-42%20(3).png

សមយុទ្ធឆ្មាំអង្គរ ធ្វើឡើងដោយមានកម្ពុជាជាម្ចាស់ផ្ទះ ហើយទទួលការឧបត្ថម្ភពីកងទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_eAG9stlJF_BDI2zyDJrwgk-hMQ4h_CloAMCVNS470GVv99yoGsSUI0cx0Hab_KD5TTYRAXiUbajP3m5yTlZXtMY7lHFh1ED3764dgDftewfvq1yY2WKu6XRcQXEXUSWL2J2hOLwcvX2GD_roe-DidVL-KsbJvMfo5qVSbWc1zBofG_mXqMAY8zUkCNq7/s980/image_2025-10-29_09-53-40%20(3).png

ជាទូទៅ សមយុទ្ធនេះ ផ្តោតសំខាន់លើការយកចិត្តទុកដាក់លើប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTJ_U35bqo8jrolK04LrQGVi1fqY-nRGHYWV2_rkYL3Wcuccmuaj23tyCf5UcFxzlggbP6Epm5M9-3vblw8eoIN8STyrRN3bNZHwWpfdBoAdZvEOsg2ylEAiLWaIF88ecqsOL3eE2Jn55i0Jy4w_g2RiQ_1wdEeBv0D1lA7uynIdXpz-JQiXCweU6kMVo5/s990/image_2025-10-29_09-53-40%20(4).png

បន្ថែមពីនេះ ក៏មានការហ្វឹកហ្វឺននៅប៉ុស្ត៍បញ្ជាការ ការផ្លាស់ប្តូរគ្នាលើជំនាញវិស្វកម្ម ការសង្គ្រោះបន្ទាន់ផ្នែកពេទ្យ និងការហ្វឹកហ្វឺនលើការកំចាត់យុទ្ធភណ្ឌផ្ទុះ និងយុទ្ធនាការផ្តល់ឈាមផងដែរ៕

អ៊ុយក្រែន ប្រឈមនឹងបាត់ទឹកដី១១មុឺនគីឡូម៉ែត្រការ៉េ ទៅ​ឱ្យរុស្សុី

0

ឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៣ឆ្នាំ រុស្សុី កំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជា១១មុឺនគីឡូម៉ែត្រ រាប់ចាប់តាំងពីតំបន់គ្រីម៉េ (Crimea) និង តំបន់ ឌុនប៉ាស (Donbas)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zAvXmjYFkmSEYKWaGi2a19ZXc3lN1-ar-ruq9U_fUh6V_qqALFGIQf6ZPjh5lKKWOm25Ba-xQpBRt5YUID_1rC1Czedu-1QXjOo6E090w8fsXrQ5mo6FdKhPvx5U1HakdbzgKoUTGji_W2zicvOUguW77W_DbQ7S62ZDd2iMhkxBTJgDtbUCsDJ7U_jh/s1500/image_2025-10-29_10-10-43.png
យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយថា៖” បច្ចុប្បន្នរុស្សុីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជា១១៤ ៥០០ គីឡូម៉ែត្រការ៉េ ស្មើនឹងប្រមាណ១៩ភាគរយនៃផ្ទៃសរុបរបស់ប្រទេសអ៊ុយក្រែន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTtydpqN5FIRPpc5P1Zh8QswTUEEd_6VgfvJRNF7BK4Loox9935FAX6PVG1aQ8N6vsAEjfZD25a14hso08xxFryYkULqWCAxIuy6oem2y6zAe_OO1hXnS-MO-t6sefuDbkdBJe22rQ-8p5rl-Dq8Kxwq_8cNqnfkGZqyUnQ8yz5mGCuJ7POCxBSdpB5kwx/s1280/image_2025-10-29_10-10-40.png

តំបន់ដែលរុស្សុីកំពុងគ្រប់គ្រងនេះ ភាគច្រើនត្រូវបានទទួលស្គាល់ជាទឹកដីរបស់អ៊ុយក្រែនអំឡុងពេលការដួលរលំនៃរបបសហភាពសូវៀតក្នុងឆ្នាំ១៩៩១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQ_Bcp5J_ZjHeD3UxugiyXfRRtTDZDAyNpVMU5NoA2Z1cKEs6FEw4GLS-EFF-DRWZAw3xWw0mbz-umpbzHd4usIPT7y0WwEMwkBcCLolLqmNAOeVJQahK04bV9xIN4jFP2yEGv0yCjv4Ku0E2oO0YCU7IWjF1r6NQl24WLoeXlyoc9cpk8K53tNpr9GPm/s1600/image_2025-10-29_10-10-41.png

អ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើទឹកដីរបស់ខ្លួនឡើយ ជាពិសេសមិនយកទឹកដីប្តូរយកសន្តិភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1NfZ3wCqu_GQJ_lVI-EpgDCIXwKyOdMAhgyjG30HVsx5yLRc90D2Hs7SX1wVewcLu2ArIeH0CUuAYJfZbLCAzJ-Fm5ZDze0j6UwbrZi1yCulqrUZQslgb39YcpB9jw5R8xlq4a_mVcLEonFs_qGdwrrI09L0-mSceBmhYh4JoK6XQQ2GQEiZfN7DAFQq/s992/image_2025-10-29_10-10-42%20(2).png

ជុំវិញបញ្ហានេះ លោកដូណាល់ ត្រាំ ស្នើឱ្យ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បោះបង់ចោលទឹកដីនោះចុះ ដើម្បីឈានទៅដល់បទឈប់បាញ់ ក្នុងករណីអ៊ុយក្រែនចង់បានតំបន់នោះមកវិញ យើងនឹងបើកកិច្ចពិភាក្សាតាមក្រោយទៀត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPG6MIGKl1EkyzyKuQma5HJic4GTGSMiqH2eD-vsiNwrxUrcDOF3J485K2f6ptLqCQfBySjuI7cXEsSCSnfb0-ifenbXT8SWDcRiS5JeU83XRI77q3H5RhkJzq40VIrF1kN3GDH0xHYKOy9RlWYTtZyFQgBF6uS0REnIgGySBVg8FSG64sXUTo-LGdWfgz/s1300/image_2025-10-29_10-10-42.png

 

អ្នកគាំទ្រពុំទាន់ឃើញ ប្រាសាទ ដាវីន បង្ហាញការគាំទ្រឬបញ្ចេញសកម្មភាពអ្វីចំពោះ ហ្វីយ៉ាតា

0

ជិតដល់ថ្ងៃចេញទៅប្រកួតទៅហើយប៉ុន្តែទស្សនិកជនដែលតាមដានវិស័យបវរកញ្ញាហាក់ពុំទាន់បានឃើញ ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បង្ហាញសញ្ញាឬសកម្មភាពគាំទ្រអ្វីចំពោះ ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥នោះទេ។ ការណ៍នេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការរំពឹងទុកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwsXMGyiZmk5h6Veql_FtElq-n91TaUBgTih-lM5hiJYOSXLDK8aK77G8QMrDcWbNQBe_J8rN19ngKVUsZPt9Wi_nGVLLBMjQrz20hjnlWAZoDfvJWk6O1b0Cv52RhcBcGT156ETRSCWhw01V2yw_rqEWh8K_0yBzclN4YIk6Ap64sOA3Accm7DLUSzD-/s1280/image_2025-10-29_10-20-04.png
ចាប់តាំងពីស៊ែរការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 កាលពីថ្ងៃទី១២ ខែកញ្ញា ប្រាសាទ ដាវីន ហាក់ដូចជាមិនបង្ហាញសកម្មភាពផ្សេងៗចំពោះវិស័យការប្រកួតនេះឡើយ។ អ្នកមួយចំនួនថែមទាំងចង្អុលបង្ហាញថារូបគេពុំបានឃើញ ប្រាសាទ ដាវីន ដែលជា Miss Universe Cambodia 2024 ចេញមកបង្ហាញក្តីអបអរចំពោះម្ចាស់ជ័យលាភី ហ្វីយ៉ាតា ដែលគ្រងតំណែងជា Miss Universe Cambodia 2025 ខុសពីលំដាប់រងក្នុងកម្មវិធីមួយចំនួនចំនួនបានបង្ហាញការអបអរសាទរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyCeYbbcuTWVbAEK0258A_kzKMazMGOQ3U-wcGChY-iCzb8WBxMrKPlpBR-cN6VLhb78OUjR9s-CyEBcKO6ZxJijvIddY8HjFh9vMYnGAtHa6eJMmHTjmaEeSlvOqOywisW5vuyUnZvotA3POiP5uq_HBoJpLMv3iTSkPCkUDNiDe0fBc4TUICgTEuHsw/s2048/image_2025-10-29_10-19-55.png

ម្យ៉ាងវិញទៀត នៅពេលកម្មវិធីប្រកួតបវរកញ្ញានេះរងនូវភាពចម្រូងចម្រាសមានការវែកញែពេញបណ្តាញសង្គម ប្រាសាទ ដាវីន មិននិយាយអ្វីនោះឡើយដោយរក្សាភាពស្ងៀមស្ងាត់។ មិនត្រឹមតែអ្នកគាំទ្រសង្កេតឃើញថា ប្រាសាទ ដាវីន ហាក់ដូចជាមិនបានបង្ហាញការអបអរចំពោះ ហ្វីយ៉ាតា ប៉ុណ្ណោះទេសូម្បីតែការចុច like ឬសកម្មភាពនានាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ ហាក់រក្សាគម្លាតពីម្ចាស់ជ័យលាភីថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAuctrIpY5tza8PbMATq0dVNmgEPMXJHICn6SXHd_mz8UUrs09pRI1jNmQyBldxYrxcDF05ajY3I5bVYdg1KyzW8Ba3GVXayYPDov6tjoekreGnHhlmZ3Q0UWUzyafQKL1u9bjVOTVv6zo_qy7I-rl4VLrXsee786wPlrLqk-eBsJb3wG9KnxJiZWwtsxh/s2048/image_2025-10-29_10-20-02.png
នៅពេលភាពចម្រូងចម្រាសកម្មវិធី Miss Universe Cambodia 2025 រក្សាភាពធម្មតាមកវិញ ខណៈដែល ហ្វីយ៉ាតា ត្រៀមធ្វើដំណើរទៅប្រកួតតំណាងប្រទេសនាពេលខាងមុខនេះអ្នកគាំទ្រកំពុងរង់ចាំមើលថាតើ ប្រាសាទ ដាវីន មកលើកទឹកចិត្តគាំទ្រសិស្សប្អូនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yJ_-ZjOSl20lxqO2Xou3Suz-qFjAvPDGmvcIJ0RTBPLxoz2p4jUeDeBRpfUoMtQk1H2AtIep6Px5_gRYZAsnPh8cSqen32QSi0cCmBxaM1XeVRyZhSAWxg9SZ-FQznWzr8t4ulcb3HameRYvyyGAXT962k2XNslltDBjn6bijR1wnz2R8CoB-Y5QNapB/s1972/image_2025-10-29_10-19-58%20(2).png

ទោះយ៉ាងណា ដ្បិតថា ប្រាសាទ ដាវីន និង ហ្វីយ៉ាតា មិនបានបង្ហាញសកម្មភាពទំនាក់ទំនងនៅលើបណ្តាញសង្គមក្តីប៉ុន្តែគេមិនដឹងថាអ្នកទាំងពីរអាចមានសកម្មភាពនៅខាងក្រោយដែលអ្នកគាំទ្រពុំបានដឹងពីព្រោះគេដឹងថា ប្រាសាទ ដាវីន ពុំសូវផ្តោតសកម្មភាពលើបណ្តាញសង្គមណាស់ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMUXLhnL2PvLYiUWTe8CK-5yGGvZFzSmwwJH9h6Q5teloZ4uST9JK_romXKYwkYvedL1Yqwm-ICAOc4iOHRuCKWyu58uyqT4-wcQ0jCWP9ATKYWM0l1l8eVa0Ba7CKcTjWgmjTfaAicOOXD2rt2rm-pkf9NAaBCTlrkUf9ZS-EktzlM8OvQ6f7MxHHjN1D/s1998/image_2025-10-29_10-19-58.png

គួរបញ្ជាក់ផងដែរថា ហ្វីយ៉ាតា នឹងធ្វើដំណើរចេញពីព្រលានយន្តហោះថ្មីឆ្ពោះទៅកាន់ទឹកដីប្រទេសថៃដើម្បីតំណាងប្រទេសក្នុងការប្រកួត Miss Universe លើកទី៧៤ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រាសាទ ដាវីន គឺជាបវរកញ្ញាខ្មែរដំបូងដែលអាចនាំប្រទេសកម្ពុជាបើកទ្វារចូល TOP លើកដំបូងក្នុងការប្រកួតសម្រស់ដ៏ធំនេះ។ ជាមួយនឹងអ្នកតំណាងឆ្នាំ២០២៥ អ្នកគាំទ្របង្ហាញការគាំទ្រពេញទំហឹងសម្រាប់ការប្រកួតរបស់នាងលើទឹកដីប្រទេសថៃ៕

RavenBlaze មិនបានអន់ចិត្តជាមួយនឹង វណ្ណដា

0

បន្ទាប់ពីចេញវីដេអូប្រាប់ទៅកាន់អ្នកគាំទ្រមិនដឹងមូលហេតុមិនអាចធ្វើជា MC ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប រួមទាំងធ្វើជា MC ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ RavenBlaze បានធ្វើឱ្យអ្នកមួយចំនួនជឿថាលោកមានការអន់ចិត្តជាមួយនឹង វណ្ណដា ប៉ុន្តែលោកបានបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvalYh_YD4jQtOlfCZFL69lWkOOxO6q452S9pcGWVPKFlsLa_wsaJyrSuaNho1gYrmiu38_OOH6k14zAXvW3Tp00fobGiJrPgCB63kbonOJcespgwcc13yKSlZW97p6e0nJLoE-3W1-CHiWyr5D75gKyZp6znYdvMLi7B51SIOYb3zKPHr6MK_WjK3V2d/s1077/image_2025-10-10_09-50-45%20(2).png

នៅយប់ថ្ងៃទី២៨ ខែតុលា អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បាន Add Story បង្ហាញឱ្យឃើញមានអ្នកគាំទ្របានបញ្ចេញមតិក្នុងន័យថាលោកអន់ចិត្តជាមួយនឹង វណ្ណដា។ ខម្មិននោះបានសរសេរថា «បងឡូវប្លែកតាំងពីអន់ចិត្តជាមួយvannda រឿងអត់បានធ្វើការនៅnext star rapper»។ ការបញ្ចេញមតិនេះដែរ RavenBlaze បានឆ្លើយតបវិញថា «ម៉េចបានទៅអន់ចិត្តជាមួយ វណ្ណដា វិញ វណ្ណដា មិនមែន អ្នករៀបចំកម្មវិធីឯណា»។ ទន្ទឹមនឹងការបញ្ជាក់នេះ Raven ថែមទាំងលើកឡើងថា «ពេលខ្លះខ្ញុំសុំអត់យល់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKOIipCjnhpFVDDNmdLWdDVSrkNkeEl4F6hGnxYj1gi0TDsYW6ovWLxezq6pc1NJdRoyg0a7WGiQJ4G0snuoTqIcIlPM4t3jNpexR84XpXQKfblKISwdf87F7h_Ltwn9-k8Hf04kRrWPLg6McX8rdNiRif_SOAAw0AC6HZYvClKcU5J7kE7x__BJH3BDO/s2048/image_2025-10-10_09-50-46.png
ការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ Raven គឺអាចបញ្ជាក់ថាលោកមិនបានអន់ចិត្តចំពោះនឹង វណ្ណដា នោះទេព្រោះតែតារាចម្រៀងរូបនេះមិនមែនជាអ្នករៀបចំកម្មវិធីឡើយ។ ការដែលអ្នកគាំទ្រមួយចំនួនបានលើកឡើងថា Raven មានការអន់ចិត្តចំពោះ វណ្ណដា ដោយសារតែសកម្មភាពថ្មីៗចុងក្រោយរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMULnSllXgpSt_omjMiCixTGYaIh23CYAjpSNZqk9DZIHjt2zB5RrQ-1XQmn5JJRiy0ZUIO_RtYzJjnow1LX8lCOObgKNXs3ZEo-5G8trWf27CeC_ougnSnSC91Hbj9jFu0m3BIsrsg032djiGkp0DwJQM9Zd8ayBbnxqxOXuiGIsJcVAxPRLxyJHXKqKf/s2048/image_2025-10-10_09-50-47.png

កាលពីយប់ថ្ងៃទី៩ ខែតុលា RavenBlaze បានចេញវីដេអូបញ្ជាក់ថាលោកក៏មិនដឹងពីហេតុផលដូចគ្នាដែលមិនបានធ្វើជា MC ក្នុងកម្មវិធី តែយ៉ាងណាលោកក៏មិនបន្ទោសគេនោះទេតែលោកបន្ទោសខ្លួនឯងដែលឆាប់ជឿទុកចិត្តគេពេក។ អ្នកមួយចំនួនបានសង្ស័យថាអាចមកពីខុស Sponsor ប៉ុន្តែ Raven បានអះអាងថាមិនមានការកុង Sponsor នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdEdYf5pvPWpv6XcLUm1buuiFyu20SuNbjBVkdqr0Pd1hwRVLMzz3UXzWkgT3vzfFWVIfutVxhqNLUPrul4T5y5AIJbjfSyDMP1MgJJhvvde0Nn5wlhtgC3cDSbr8TwjRrphWgeHLeMaf3e2hK1sUPj8csNRerkOwKyKG7yTZWEDLtoj681mGuBCvnMW_/s714/image_2025-10-29_08-50-31.png

មិនត្រឹមតែរឿងនេះប៉ុណ្ណោះទេ នៅពេល Raven ធ្វើជា MC ក្នុងកម្មវិធីផតខាស់មួយដែលសួរសំណួរចាក់ដោតជាច្រើនទៅកាន់ក្រុមចម្រៀងមួយក្រុម ជាហេតុមនុស្សជាច្រើនសង្ស័យថា Raven កើតទុក្ខមិនសុខចិត្តរឿងមិនបានធ្វើMC ទើបបញ្ចេញសកម្មភាពបែបនេះ៕

នាយករដ្ឋមន្ត្រីថៃបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកក្រោយរងការស្តីបន្ទោសពីពលរដ្ឋ

0

ប្រទេសថៃ ៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបអាមេរិកគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថៃខូចខាតបរិស្ថានដោយសារការជីកអណ្តូងរ៉ែ ហើយថៃបានក្លាយជាកូនអុកក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ។

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធទេ ហើយមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រីថៃរួចហើយ ។ ពលរដ្ឋមិនចាំបាច់បារម្ភពីផលប៉ះពាល់ដោយសារ MOU រ៉ែកម្រ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការទម្លាក់ពន្ធទំនិញ ហើយលោកជឿថា MOU នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ។

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកផងដែរ ប៉ុន្តែបែរជារងការស្តីបន្ទោសពីពលរដ្ឋ ជាពិសេស សមាជិកសភាគណបក្សប្រឆាំងបន្ទោសរដ្ឋាភិបាលថៃមានកំហុសធ្ងន់ធ្ងរដោយសារចាញ់ប្រៀបអាមេរិក ។

លោក Anutin នាយករដ្ឋមន្ត្រីថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ពីការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រថៃ-អាមេរិក ដែលពលរដ្ឋចង់ឱ្យនាយករដ្ឋមន្ត្រីបកស្រាយឱ្យច្បាស់លាស់ ដោយលោកថា ខ្លឹមសារ MOU បើនៅថ្ងៃអនាគត ថៃមានរ៉ែកម្រ ហើយអាចផ្តល់ប្រយោជន៍ដល់ប្រទេសថៃ គឺថៃអាចស្រាវជ្រាវជាមួយអាមេរិក ។ អាមេរិកមានបច្ចេកវិទ្យាទំនើបជាង និងទីផ្សារច្រើនជាង ប៉ុន្តែមិនមែនមានន័យថា ថៃស្ថិតក្រោមសម្ពាធរបស់អាមេរិកទេ ហើយវាក៏មិនមែនជាការផ្តល់សម្បទាន ឬចំណងអ្វីឡើយ ។ តាមច្បាប់ បើថ្ងៃអនាគត ថៃអាចដំណើរការអណ្តូងរ៉ែកម្រដោយខ្លួនឯង មានទីផ្សារខ្លួនឯង និងមានបច្ចេកវិទ្យាទំនើប ថៃអាចលុបចោល MOU នេះជាមួយអាមេរិក ។

ចំពោះពលរដ្ឋថៃចោទប្រកាន់ការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកគ្មានការជូនដំណឹងជាមុន និងចោទប្រកាន់នាយករដ្ឋមន្ត្រីមានកំហុសធ្ងន់ធ្ងរធ្វើឱ្យថៃចាញ់ប្រៀបអាមេរិក លោក Anutin ថា មុនពេលចុះ MOU គឺបានឆ្លងកាត់ការពិភាក្សាគ្នារួចហើយ និងបានព្រមព្រៀងជាមួយក្រសួងការបរទេស ។ បើថៃបង្ហាញឥរិយាបថជាមិត្តជាមួយអាមេរិក ថៃនឹងទទួលបានប្រយោជន៍ក្នុងកិច្ចសហការផ្សេងៗជាមួយអាមេរិក ខណៈពេលនេះ ថៃមានរឿងច្រើនកំពុងចរចាជាមួយអាមេរិក ដូច្នេះ ថៃមិនចាញ់ប្រៀបទេ ។ ផ្ទុយទៅវិញ វានឹងធ្វើឱ្យការចរចាពាណិជ្ជកម្ម ពន្ធទំនិញ និងរឿងផ្សេងៗជាមួយអាមេរិកទទួលបានលទ្ធផលវិជ្ជមាន ។

ជាមួយគ្នានេះ លោកពុំបារម្ភពីផលប៉ះពាល់ដល់ទំនាក់ទំនងថៃ-ចិនដោយសារ MOU រ៉ែកម្រជាមួយអាមេរិកទេ ថៃត្រូវបកស្រាយឱ្យចិនបានយល់ពី MOU ។ រីឯសារព័ត៌មានមួយចំនួនចុះផ្សាយថា ថៃយល់ព្រមចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិក ដោយសារថៃចង់ទិញយន្តហោះអាមេរិកចំនួន៨០គ្រឿងនោះ លោក Anutin ថា មិនពាក់ព័ន្ធគ្នា ការចុះហត្ថលេខាលើ MOU រ៉ែកម្រ គឺថៃចង់រឹតចំណងមិត្តភាពជាមួយអាមេរិក ៕

អនុទីន សុំទោសពលរដ្ឋឡើងញ័រ ក្រោយច្រលំមាត់ទទួលស្គាល់ថាថៃពិតជាបានឈ្លានពានដីខ្មែរ

0

ប្រកាសទទួលស្គាល់រួចសុំលេបសម្ដីវិញ! នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វីរៈគុល បានសូមការអភ័យទោ.សពីពលរដ្ឋថៃ ចំពោះពាក្យសំដីរបស់ខ្លួនដែលថា ពិតជាមានការល្មើសអធិបតេយ្យចូលទឹកដីកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ពីសំណាក់ពលរដ្ឋថៃមួយចំនួនមែន។ លោក អនុទីន បានពន្យល់ឡើងវិញថា ការលើកឡើងរបស់លោកនាពេលនោះ គឺមានការយល់ច្រលំបន្តិចបន្តួច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgakjpJwyEOkazHY92Xi71LwJXlZGiUFXzo-Ps5f-LRIbCP5zmpph9Skt-ADIudURYHf8dznl2YGfkoMAeSVKGGhtot9gKPkSnbhLWiXKenJF9O6s1LL6y4RiEt7mW6Bz44-KVZtjg-LlhVHlCqLzdvNyfkTj5ydofa_8ypXwqTJoZvAX2_v_suTWpHpIh6/s1280/photo_2025-10-29_09-49-09%20(2).jpg
នៅថ្ងៃអង្គារ ទី២៨ តុលា លោកនាយករដ្ឋមន្រ្តី អនុទីន បានធ្វើការសុំទោសចំពោះការយល់ច្រឡំដែលបង្កើតឡើងដោយសេចក្តីថ្លែងការណ៍របស់លោក ទាក់ទងនឹងការឈ្លានពានដែលអាចកើតមានចូលទៅក្នុងទឹកដីកម្ពុជា។ ការប្រកាសទទួលស្គាល់របស់លោកបែបនេះ បានធ្វើឲ្យពលរដ្ឋថៃភាគច្រើនកើតការមិនសុខចិត្ត មិនអាចទទួលយកបាន និងព្រួយបារម្ភថាពាក្សសម្ដីរបស់នាយករដ្ឋមន្រ្តីខ្លួន នឹងធ្វើឲ្យថៃចា.ញ់ប្រៀបកម្ពុជាចំពោះមុខអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkwMTM1TquP_ur6ZT65IqmZS3c6TCmqLhB7x7hTO9WhHQxRMieO2txVeF_HMSBiDi9MjI3L2ZzBpCmHl9SmWXAq_ZvSchqz5c9ZrmkHzm3zDR9fMaPr8LrwY60R14Z-mXOSp0DInwa9pE64XrKW8OZqttwdRLE0ij3Kx0HB7eF06znrOO2Zy7vJ6oQr8C/s1280/photo_2025-10-29_09-49-09.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃដដែលបានឲ្យដឹងថា ការអះអាងរបស់លោក អនុទីន បានបង្កឱ្យមានការព្រួយបារម្ភអំពីជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ ដើម្បីស្ដារស្ថានការណ៍ លោក អនុទីន បាននិយាយថា «វាជាតំបន់ដែលមានជម្លោះ ហើយភាគីទាំងពីរត្រូវតែបន្តការចរចាដើម្បីធ្វើឱ្យអ្វីៗច្បាស់លាស់។ ប្រសិនបើពាក្យសម្ដីរបស់ខ្ញុំបង្កឱ្យមានការភាន់ច្រឡំ ខ្ញុំសូមអភ័យទោស។ ចេតនារបស់ខ្ញុំគឺចង់និយាយថា ប្រទេសទាំងពីរត្រូវតែធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀងរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzKkALNnxkxKMVGzOuSqzCznagFnrJF0alTMd9lXk75TToKS3X57yw2Z0Xn8qFhYt5N4CzttX16ujaY6pyKQXDJMlLOpqc9NeP61dAUk1LDTsyPzn1CLWghRgnCkMw5FpoeN0RCF8GkZCTUzzvGsldWYh7oyqQ_jOm91oNp0B2zj94cK7gnvX5rTJ2V-/s696/photo_2025-10-29_09-49-09%20(3).jpg

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ លោក អនុទីន បានលើកឡើងដោយបើកចំហអំពីបញ្ហារសើបនៅតាមបណ្ដោយព្រំដែនដែលមិនទាន់កំណត់សីមាដាច់ស្រេច។ លោកបានលើកឡើងពីភូមិណងចាន់ (ថៃ) ទល់មុខនឹង ភូមិជោគជ័យ (កម្ពុជា) និង ភូមិណងយ៉ាកែវ (ថៃ) ទល់មុខនឹង ភូមិព្រៃចាន់ (កម្ពុជា) ថាមានការល្មើសអធិបតេយ្យគ្នាទៅវិញទៅមក ហើយលោកទទួលស្គាល់ថា ប្រជាជនថៃខ្លះបានល្មើសចូលទឹកដីកម្ពុជាពិតមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwiCSqH8QMRmgCd2qqbilxTqzUnqFD3cddLZ3qqAPmxGNh_v-MAwq78lwRC38IqEa9lQC-yHx-WhGmY2bkJW4tgNon6KaUMQUsZHIs4kdFkrx8NGh_PYhJ9koy1OUyqicwB49A2QzpF3s7ZimYMVaK4a8nHNo1-EECRpBwcujrbx235gNL6eeol3qOOGSj/s1280/photo_2025-10-29_09-49-09%20(4).jpg
លោក អនុទីន បានបញ្ជាក់ពីគោលជំហររបស់ខ្លួនបន្ថែមទៀតថា «ប្រសិនបើជម្លោះនៅក្នុងភូមិទាំងនេះត្រូវបានដោះស្រាយ រដ្ឋាភិបាលថៃនឹងស្វែងរកទីជម្រកថ្មីសម្រាប់ប្រជាជនថៃ ដែលបានរស់នៅទន្ទ្រានលើទឹកដីកម្ពុជា។ ដូចគ្នានេះដែរ ប្រជាជនកម្ពុជាដែលបានទន្ទ្រានរស់នៅលើដីថៃ ត្រូវតែធ្វើដូចគ្នា»។ ពាក្យសម្ដីទាំងនេះ បានធ្វើឲ្យពលរដ្ឋថៃខឹ.ងសម្បារនឹងនាយករដ្ឋមន្រ្តីខ្លួនជាខ្លាំង ដោយពួកគេនៅតែជឿជាក់ថា ថៃមិនដែលបំពានលើកម្ពុជាបន្តិចណាឡើយ ហើយទឹកដីដែលកំពុងមានជម្លោះទាំងអស់គឺសុទ្ធតែជារបស់ថៃ៕