ប្រទេសថៃ ៖ បន្ទាប់ពីកងទ័ពថៃសម្រុកវាយប្រ.ហារយ៉ាងចាស់ដៃមកលើកម្ពុជា និងពង្រីកសមរភូមិសង្គ្រា.មស្ទើរតែពេញបណ្តោយព្រំដែន ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ទម្លាក់គ្រាប់បែ.កលើទីតាំងកងទ័ពកម្ពុជា និងតំបន់ស៊ីវិលបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លា.ប់ និងរងរបួសជាបន្តបន្ទាប់នោះ តារាសម្តែងថៃ អ្នកនាង អម សាកាវចៃ បានបង្ហោះសារក្នុងបណ្តាញសង្គមសំណូមពរឱ្យបញ្ចប់សង្គ្រា.មជាមួយកម្ពុជាដោយការចរចា ប៉ុន្តែរងការរិះគ.ន់យ៉ាងចាស់ដៃពីមហាជន ។.jpg)
អ្នកនាង អម សាកាវចៃ មានទីកន្លែងកំណើតនៅស្រុកកាធូ ខេត្តស៊ីសាកេត បានសម្តែងភាពយន្តមួយចំនួនឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងជាពិធីករក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងលេខ៧ ។ នាងធ្លាប់បញ្ចេញមតិរិះគន់អតីតមេដឹកនាំថៃ លោក ប្រាយុទ្ធ ចាន់អូចា ជាញឹកញាប់ រហូតដល់អ្នកគាំទ្ររដ្ឋាភិបាលគំរាមកំហែងរកសម្លា.ប់ និងជេរស្តីក្នុងបណ្តាញសង្គម ។ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាងបានធ្វើជាសមាជិកគណបក្សភឿថៃ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាង អម បានបង្ហោះសារក្នុងបណ្តាញសង្គមថា ៖ «គួរតែបញ្ចប់សង្គ្រាមជាមួយកម្ពុជាដោយការចរចាសន្តិភាព ឬចរចាការទូតដើម្បីឱ្យសង្គ្រាមបញ្ចប់ឆាប់ៗ ពីព្រោះសង្គ្រាមមិនបានធ្វើឱ្យមានសុខសន្តិភាពយូរអង្វែងទេ មនុស្សជាច្រើនដឹងច្បាស់ហើយ ។ មនុស្សខ្លះអាចពេញចិត្តពេលកើតសង្គ្រាម ប៉ុន្តែគួរគិតថា តើពលរដ្ឋដែលរស់នៅក្បែរព្រំដែនចង់ឱ្យកើតសង្គ្រាមដែរឬទេ ។ សូមគិតពីចំណុចនេះផង ខ្ញុំមិនបន្ទោសអ្នកណាទេក្នុងការធ្វើសង្គ្រាមអាចមកពីមូលហេតុចាំបាច់ ប៉ុន្តែខ្ញុំចង់បញ្ចប់សង្គ្រាមដោយការចរចាឱ្យលឿនបំផុត» ។
.jpg)
ក្រោយពីតារាសម្តែងថៃបង្ហោះសារបែបនេះ អ្នកលេងបណ្តាញសង្គមថៃយ៉ាងច្រើនចូលមករិះគន់ខ្លាំងៗថា កុំមើលពិភពលោកក្នុងផ្លូវល្អពេក ពីព្រោះកម្ពុជា-ថៃធ្លាប់ចរចាជាមួយគ្នាជាច្រើនលើកហើយ ប៉ុន្តែគ្មានលទ្ធផល ។ ពួកគេថែមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីបណ្តាលឱ្យកងទ័ពថៃយាមល្បាតនៅព្រំដែនរងរបួសជាបន្តបន្ទាប់ ទើបមេដឹកនាំថៃប្រគល់អំណាចឱ្យកងទ័ពវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។
អ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់អ្នកនាង អម ឱ្យទៅមើលព្រំដែនផ្ទាល់ភ្នែកនៅខេត្តស៊ីសាកេត សុរិន្ទ និងស្រះកែវ និងត្រូវទុកតួនាទីឱ្យរដ្ឋាភិបាល និងកងទ័ពថៃវាយប្រហារកម្ពុជាបន្តទៀត ពីព្រោះការចរចាគ្មានលទ្ធផល ប្រសិនបើចរចា ត្រូវតែចរចាត្រឹម២ប្រទេស កុំឱ្យប្រទេសទី៣ចូលរួមឱ្យសោះ ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានអំពាវនាវឱ្យមេដឹកនាំថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដូចជា ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន វៀតណាម បារាំង សិង្ហបុរី និងអង្គការសហប្រជាជាតិ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពលែងមានប្រសិទ្ធភាព ថៃមិនអាចបញ្ចប់សង្គ្រាមពេលនេះទេ ។ កងទ័ពថៃត្រូវតែប្រយុទ្ធបន្តតាមផែនការគ្រោងទុក ពីព្រោះរដ្ឋាភិបាលបានត្រៀមកងកម្លាំង អាវុធ យន្តហោះចម្បាំង និងជំរំភៀសសឹករួចហើយ ។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ ៦០នាក់ ។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ៕










