Home Blog Page 1988

ភ្ញាក់ផ្អើលណាស់! អ្នកវិទ្យាសាស្ត្ររកឃើញអាចម៍ផ្កាយឃា.ត.ក.រ លាក់ខ្លួននៅក្រោមពន្លឺព្រះអាទិត្យ ដែលអាចវាយប្រហារផែនដីនាពេលអនាគត

0

អ្នកតារាវិទូមួយក្រុមបានរកឃើញអាចម៍ផ្កាយចំនួនបីដែលលាក់នៅក្រោមពន្លឺដ៏ភ្លឺរបស់ព្រះអាទិត្យ ហើយមួយក្នុងចំណោមបីនោះមានអាចម៍ផ្កាយមួយមានទំហំធំ និងត្រូវបានចាត់ថ្នាក់ជាអាចម៍ផ្កាយមានគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់ពិភពលោកនាពេលអនាគត។


កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ការិយាល័យព័ត៌មានអន្តរជាតិ បានរាយការណ៍ថា ក្រុមតារាវិទូអន្តរជាតិបានរកឃើញ អាចម៍ផ្កាយជិតផែនដីចំនួន ៣ លាក់កំបាំងដោយមិនមាននរណាកត់សម្គាល់នៅក្រោមពន្លឺដ៏ភ្លឺរបស់ព្រះអាទិត្យឡើយ ហើយវាមានគន្លងរវាងផែនដី និងភពសុក្រ។

បន្ថែមពីនោះគេបានបញ្ជាក់ថាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយជិតផែនដីចំនួនបីនោះ ត្រូវបានរកឃើញថាមានអាចម៍ផ្កាយមួយធំជាងគេមានឈ្មោះថាអាចម៍ផ្កាយ អេ ភី៧. ២០២២ (2022 AP7) វាមានអង្កត់ផ្ចិត ១.៥ គីឡូម៉ែត្រ (០.៩ mi) និងមានគន្លងដែលអាចបុកផែនដីនៅថ្ងៃណាមួយ ព្រោះវាពិបាកណាស់សម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការដឹងថាពេលណាអាចម៍ផ្កាយ អេ ភី៧. ២០២២ (2022 AP7) នេះនឹងមកបុកផែនដី។ រហូតត្រូវបានគេចាត់ថ្នាក់ថាវាជាវត្ថុគ្រោះថ្នាក់ធំបំផុតសម្រាប់ពិភពលោក ដែលត្រូវបានរកឃើញក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ ឬចាប់តាំងពីឆ្នាំ ២០១៤មកម្លេះ ដូច្នេះហើយទើបគេហៅវាថាជា “ឃាតករភព” ។ មិនតែប៉ុណ្ណោះតាមសមត្ថភាពរបស់វានឹងអាចបំផ្លិចបំផ្លាញនៅទូទាំងទ្វីបជាច្រើន ប្រសិនបើវាអាចបុកជាមួយនឹងផែនដីនាពេលអនាគតខាងមុខ។

ក្នុងនោះសម្រាប់អាចម៍ផ្កាយពីរផ្សេងទៀតដែលត្រូវបានរកឃើញ គេបានដាក់ឈ្មោះថា អិល ជេ ៤. ២០២១ (2021 L J4) និង ភី អេក ២៧. ២០២១  (2021 PH27) ដោយអាចម៍ផ្កាយទាំងពីរនេះត្រូវបានចាត់ទុកថាមានវាសុវត្ថិភាពសម្រាប់ពិភពលោក ដោយសារតែមានគន្លងដ៏ឆ្ងាយពីផែនដី។

យ៉ាងណាមិញការរកឃើញអាចម៍ផ្កាយទាំងបីដែលបានលាក់នៅក្រោមពន្លឺដ៏ភ្លឺរបស់ព្រះអាទិត្យនេះ គឺក្រុមតារាវិទូអន្តរជាតិ បានប្រើកាមេរ៉ាថាមពលងងឹត ឌី អ៊ី ខែម (DECam) ដែលអាចរកឃើញវត្ថុតាមរយៈការឆ្លុះបញ្ចាំងពីព្រះអាទិត្យ ហើយវាត្រូវបានបំពាក់នៅលើតេឡេស្កុបប្រវែង ៤ ម៉ែត្រមានឈ្មោះ វិចទ័រ អិម ប្លែនកូ​ (Victor M. Blanco) នៅ សើរ៉ូ តូឡូឡូ អ៊ិនទ័រ អាមើរិខែន អ៊ុបសើវ៉ាទ័ររី (Cerro Tololo Inter-American Observatory) ក្នុងប្រទេសឈីលី៕ ប្រភព៖ Thairath

ប្រទេសក្បែរខាងយើង ត្រៀមបញ្ចេញរថយន្តហោះនៅឆ្នាំ២០២៤

0

ក្រុមហ៊ុនហាណូយ Airlios បានបង្ហាញរថយន្តអគ្គិសនីហោះ ដែលខ្លួនគ្រោងនឹងលក់ជាលក្ខណៈពាណិជ្ជកម្ម នៅឆ្នាំ២០២៤។

រថយន្តអគ្គិសនីហោះនេះ មានកៅអីទោល ដែលអាចហោះហើរបញ្ឈរបាន ដល់ទៅ ១០ ម៉ែត្រ ក្នុងរយៈពេល ១០វិនាទី ហើយបន្ទាប់មក ហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។Môtô bay Airlios lần đầu ra mắt tại Đông Nam Á - Xe

វាអាចឡើងដល់កម្ពស់ ១២០ ម៉ែត្រ ដែលមានកម្ពស់ដូចនឹងអគារ ៤៤ ជាន់។ វាមានថ្មចំនួន ៨ ដែលត្រូវបានសាកពេញ ក្នុងរយៈពេល៧ ទៅ ៩ នាទី នៅស្ថានីយ៍សាកថ្ម ៣០ គីឡូវ៉ាត់។ ភាគច្រើនផលិតពីអាលុយមីញ៉ូម និងសរសៃកាបូន ហើយអាចហោះហើរបានទាំងដោយស្វ័យប្រវត្តិ និងដោយដៃ។Vietnamese firm makes flying motorbike for 2 billion dong

គំរូមួយ ហោះបានយ៉ាងជោគជ័យក្នុងរយៈចម្ងាយ ៣៣គីឡូម៉ែត្រក្នុងរយៈពេល ២០នាទី ក្នុងរយៈកម្ពស់ក្រោម ១២០ម៉ែត្រ។ វាត្រូវបានសាកល្បងរយៈពេល ១០០ម៉ោង និង ១០០០គីឡូម៉ែត្រ។ គម្រោងនេះសម្រេចបាន ៧០-៨០ ភាគរយហើយ៕

ប្រភព៖ VN Express

សម្តេច ហ៊ុន សែន៖ កម្ពុជាចង់បញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ៊ុយក្រែនក្នុងការដោះមីន

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ៕

សាំមួរៃជប៉ុន បញ្ចេញបញ្ជីឈ្មោះកីឡាករត្រៀម World Cup

0

នៅសល់៣សប្តាហ៍ទៀត ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិជប៉ុន ក្រោមការដឹកនាំរបស់លោក Hajime Moriyasu បានបញ្ចេញ​បញ្ជីឈ្មោះ២៦នាក់​ជាផ្លូវការ នៅរសៀលថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

បញ្ជីឈ្មោះកីឡាករទាំង២៦នាក់របស់ជប៉ុនមានដូចជា៖
អ្នកចាំទី៖ Shuichi Gonda (Shimizu S-Pulse), Daniel Schmidt (Sint Truiden), Eiji Kawashima (Strasbourg)

ខ្សែការពារ៖ Hiroki Sakai (Urawa Red Diamonds), Miki Yamane (Kawasaki Frontale), Ko Itakura (Borussia Monchengladbach), Takehiro Tomiyasu (Arsenal), Maya Yoshida (Schalke 04), Shogo Taniguchi (Kawasaki Frontale), Hiroki Ito (VfB Stuttgart), Yuto Nagatomo (FC Tokyo), Yuta Nakayama (Huddersfield Town)

ខ្សែបម្រើ៖ Junya Ito (Stade de Reims), Ritsu Doan (SC Freiburg), Wataru Endo (VfB Stuttgart), Hidemasa Morita (Sporting), Ao Tanaka (Fortuna Dusseldorf), Daichi Kamada (Eintracht Frankfurt), Takefusa Kubo (Real Sociedad), Takumi Minamino (AS Monaco), Kaoru Mitoma (Brighton & Hove Albion), Gaku Shibasaki (Leganes), Yuki Soma (Nagoya Grampus)

ខ្សែប្រយុទ្ធ៖ Daizen Maeda (Celtic), Ayase Ueda (Cercle Brugge), Takuma Asano (Vfl Bochum)។

គួរដឹងថាក្រុមជម្រើសជាតិជប៉ុន ស្ថិតនៅពូល E ជាមួយជើងខ្លាំង អេស្ប៉ាញ, អាល្លឺម៉ង់ និង កូស្តារីកា​ ខណ:ការប្រកួតបើកឆាកនៅថ្ងៃទី២៣ ខែវិច្ឆិកា ជប៉ុន ប៉ះ អាល្លឺម៉ង់ នៅកីឡដ្ឋាន Khalifa International វេលាម៉ោង ៨:០០យប់៕

សង្គ្រាមរ៉េបមួយ បានធ្វើឱ្យតារាចម្រៀងរ៉េបដ៏ល្បីម្នាក់បាត់បង់ជីវិត (មានវីដេអូ)

0

តារារ៉េបដ៏ល្បីនៃសមាជិកក្រុម Migos លោក Takeoff បានត្រូវគេបាញ់សម្លាប់នៅក្នុងផ្សារទំនើបមួយកន្លែង នៅទីក្រុង ហូសស្តុន (Houston)។

មុនពេលហេតុការណ៍នេះ បានកើតឡើងប្រធានក្រុម Migos គឺតារារ៉េប Quavo បានឈ្លោះប្រកែក និងទើសពាក្យសម្តី ជាមួយអ្នកធ្វើដំណើរនៅក្នុងផ្សារទំនើប។ ក្រោយមកអ្នកទាំងពីរក៏ស្រែកដាក់គ្នាទៅវិញមក ជនសង្ស័យក៏បានដកកាំភ្លើងបាញ់ចោលជាច្រើនគ្រាប់ បណ្តាលឱ្យចំ Takeoff បាត់បង់ជីវិតនៅនៅកន្លែងតែម្តង។Stars pay tribute to Takeoff on social media | CNN

សក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា កាំភ្លើងយ៉ាងតិចពីរប្រភេទខុសគ្នា ត្រូវបានបាញ់រះទៅកាន់គ្នីគ្នានៃសមាជិក Migos។

ក្រោយពេលហេតុការណ៍នេះ ប៉ូលិសនៅក្នុងតំបន់ បានកំណត់អត្តសញ្ញាណជនសង្ស័យរួចរាល់ហើយ ក៏ប៉ុន្តែមិនទាន់ចាប់ខ្លួនបាននៅឡើយនោះទេ។ ប៉ូលិស ក៏បានបញ្ជាក់ថាក្រៅពី Takeoff ក៏នៅមានអ្នកធ្វើដំណើរ២នាក់ទៀតផងដែរ បានត្រូវគ្រាប់។

តារារ៉េបវ័យ២៨ឆ្នាំ ធ្លាប់បានចេញបទចម្រៀង Disstrack ទៅកាន់អតីតសមាជិករបស់ខ្លួនគឺ Offset ដែលអ្នកទាំងពីរធ្លាប់រួមរស់ជាមួយក្រុម Migos តាំងពីដើមមក។Who Is Migos' Offset and How Is He Related to Takeoff?

នៅក្នុងសង្គមរ៉េបអ្នកខ្លះបានលើកឡើងថាករណីស្លាប់នេះ អាចជាប់ពាក់ព័ន្ធជាមួយ Offset ដែលអ្នកខ្លះទៀតលើកឡើងថា នេះគឺដោយសារតែក្រុម Migos ទៅឈ្លោះជាមួយក្មេងទំនើងធម្មតាតែប៉ុណ្ណោះ៕

ប្រភព៖ TMZ

មហាសេដ្ឋីរុស្ស៊ីដ៏លេចធ្លោមួយរូប បានដកសញ្ជាតិរបស់ខ្លួន ក្រោមហេតុផលមួយនេះ

0

ប្រទេសរុស្ស៊ី៖ មហាសេដ្ឋីរុស្ស៊ីលោក Oleg Yuryevich Tinkov  បានចាកចេញពីសញ្ជាតិរុស្ស៊ីហើយ ព្រោះលោកមិនយល់ស្របនឹង ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយគាត់តែងតែរិះគន់ចំពោះសង្គ្រាមមួយនេះ។

លោក Oleg Yuryevich Tinkov  អាយុ ៥៤ ឆ្នាំគឺជាពាណិជ្ជករជនជាតិរុស្ស៊ីដ៏លេចធ្លោម្នាក់ និងបានបង្កើតធនាគារអនឡាញ Tinkov ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ប្រទេសរុស្ស៊ីបន្ទាប់ពី Sberbank និង VTB ដែលមានអតិថិជនប្រហែល ២០ លាននាក់។

ក្នុងនោះបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយចុងក្រោយបំផុតរបស់ខ្លួនលើអ៊ុយក្រែននៅចុងខែកុម្ភៈ លោក Tinkov គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនដែលត្រូវបានវាយប្រហារដោយរដ្ឋាភិបាលបរទេស រួមទាំងចក្រភពអង់គ្លេសផងដែរ ក្នុងការប្រកាសពហិការ។

នៅឆ្នាំ ២០២០ បុរសមហាសេដ្ឋីម្នាក់នេះត្រូវបានគេចាប់ខ្លួននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស លើការចោទប្រកាន់ពីការគេចពន្ធនៅសហរដ្ឋអាមេរិក ក្រោយមកគាត់ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ហើយ ទទួលការព្យាបាល ជំងឺ មហារីកឈាម (leukemia) នៅទីក្រុងឡុងដ៍។

ទោះយ៉ាងណាក៏ដោយនៅឆ្នាំដដែលនេះលោក Tinkov បានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) របស់ធនាគារ ហើយខាងធនាគារបាននិយាយថា វាមិនពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក Tinkov ទេ។

បន្ថែមពីនោះលោកក៏បានចាកចេញពីសញ្ជាតិរុស្ស៊ី ព្រោះលោកមិនយល់ស្របនឹង ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ក្នុងនោះលោកបានរៀបរាប់ថា៖

“ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ ហើយខ្ញុំមិនជាប់ពាក់ព័ន្ធ នឹងប្រទេសហ្វាស៊ីសដែលកំពុងចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងដោយសន្តិវិធី និងការសម្លាប់ប្រជាជនស្លូតត្រង់ជារៀងរាល់ថ្ងៃនោះទេ”។

“ខ្ញុំសង្ឃឹមថា ពាណិជ្ជកររុស្ស៊ីល្បីៗនឹងធ្វើការសម្រេចចិត្តដូចខ្ញុំ បន្ទាប់ពីនោះមក វានឹងជួយធ្វើឱ្យរបបលោកពូទីនចុះខ្សោយ និងហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងធ្វើឱ្យគាត់បាត់បង់ទៅនៅទីបញ្ចប់”៕ ប្រភព៖ Sanook

 

 

ធ្លាប់តែឮសណ្ឋាគារលើអាកាស ឥឡូវមកមើលសណ្ឋាគារលើសមុទ្រ និងក្នុងសមុទ្រវិញម្ដងថាអស្ចារ្យប៉ុនណា

0

បរទេស៖ ពិតជាអស្ចារ្យ និងប្លែកអារម្មណ៍ បន្ទាប់ពីលោកអ្នកបានស្គាល់ជាមួយនឹងសណ្ឋាគារដ៏ប្រណិតមួយដែលគេបានសាងសង់តាមបច្ចេកវិទ្យាទំណើបមិនធ្លាប់បានឃើញពីមុនមកជាមួយនឹងសណ្ឋាគារ Water Discus ដែលបានលេចរូបរាងឡើងកណ្ដាលសមុទ្រនៅក្នុងទីក្រុង ឌូបៃ ដោយបានរចនាឡើងរាងជាដូចជាថាសឌីស ស្ថិតនៅផ្នែកខាងលើផ្ទៃទឹកមួយ និងស្ថិតនៅក្នុងសមុទ្រមួយ។

ដោយគំនិតនៃការសាងសង់សណ្ឋាគារ Water Discus នេះឡើងមកត្រូវបានគេដឹងថាបានបង្កើតឡើងដោយក្រុមហ៊ុនប៉ូឡូញ Deep Ocean Technology (DOT) ដោយសហការជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Gdansk។

សណ្ឋាគារ Water Discus មានរចនាសម្ព័ន្ធរាងជាឌីសពីរ ដែលមួយនៅពីលើផ្ទៃទឹក និងមួយទៀតនៅក្រោមទឹក ស្រដៀងនឹងចានបាយ។ សណ្ឋាគារទាំងពីរត្រូវបានតភ្ជាប់ដោយអ័ក្សបញ្ឈរ និងជើងដ៏រឹងមាំចំនួនបីត្រូវបានតំឡើងទៅបាតសមុទ្រ ដោយអ័ក្សបញ្ឈរមានជណ្តើរយន្តនិងជណ្តើរជើង។

សណ្ឋាគារខាងលើទឹកនឹងមានផ្ទៃប្រើប្រាស់ប្រហែល ១,៥០០ ម៉ែត្រការ៉េ វានឹងត្រូវបានគេតភ្ជាប់ទៅ នឹងការពិភាក្សាលើផ្កាយរណបនឹងស្ថិតនៅកម្ពស់ពី ៥ ទៅ ៧ ម៉ែត្រពីលើផ្ទៃទឹក ហើយនៅចំកណ្តាលនៃសណ្ឋាគាខាងលើមានទីតាំងធំនឹងមានកន្លែងទទួលភ្ញៀវពហុមុខងារ អាងហែលទឹករាបស្មើរខាងលើធំជម្រៅ ៤ម៉ែត្រ និងអាងហែលទឹកសមុទ្រដែលមានផ្លូវរូងក្រោមដីកញ្ចក់ផងដែរ លើសពីនោះភ្ញៀវ នឹងមានគ្រឿងបរិក្ខារដូចជាភោជនីយដ្ឋាន សួនច្បារ ស្ប៉ា និងកន្លែងកំសាន្ត។

សណ្ឋាគារផ្នែកខាងក្រោមទឹក មានទំហំ ១,០០០ ម៉ែត្រការ៉េ នឹងមានបន្ទប់ចំនួន ២១  ដោយសណ្ឋាគារនេះត្រូវបានលិចក្នុងជម្រៅ ១០ ម៉ែត្រពីក្រោមផ្ទៃទឹក និង ផ្តល់នូវផាសុខភាពនៅក្រោមទឹកបានយ៉ាងកក់ក្ដៅ ដោយបន្ទប់នីមួយមានប្រដាប់ការពារសំឡេង និងវាំងននកម្រិតតម្លាភាពខុសៗគ្នានឹងធានាបាននូវភាពឯកជន។

បង្អួចធំ នៃបន្ទប់ដែលប្រឈមមុខនឹងទឹកនឹងផ្តល់នូវទិដ្ឋភាពនៃពិភពលោកក្រោមទឹក ផ្កាថ្ម រុក្ខជាតិ សត្វ និងសត្វសមុទ្រនៃឈូងសមុទ្រពែក្ស។ ផ្នែកខាងក្រៅនៃបន្ទប់នឹងមានពន្លឺពិសេសសម្រាប់ការថតរូបម៉ាក្រូ បន្ថែមពីនេះនៅទីនោះក៏មានយានជំនិះក្រោមទឹកខ្នាតតូចដែលអាចដំណើរការពីខាងក្នុងនឹងអនុញ្ញាតឱ្យអ្នកមើលកាន់តែជិតសូម្បីតែសត្វនៅក្រោមទឹក ដើម្បីឱ្យភ្ញៀវមានទំនាក់ទំនងជាមួយជីវិតសមុទ្រកាន់តែខ្លាំង។

សម្រាប់អគារ Water Discus ត្រូវបានរចនាឡើងដោយអនុញ្ញាតឱ្យមានសេវាកម្មដឹកជញ្ជូនភ្ញៀវ តាមរយៈការប្រើប្រាស់ឧទ្ធម្ភាគចក្រ នាវា និងយន្តហោះសមុទ្រជាដើម ដោយលោកអ្នកអាចចុះចតឧទ្ធម្ភាគចក្រ នៅជាន់លើនៃសណ្ឋាគារបានយ៉ាងទូលាយ។

គួរបញ្ជាក់ថាសណ្ឋាគារ Water Discus ត្រូវបានគេរចនាឡើងដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុត និងមានការសង្កត់ធ្ងន់លើសុវត្ថិភាពជាចម្បង ដោយអគារផ្នែកខាងលើទឹកមានសភាពខ្ពស់ពីលើផ្ទៃទឹក ដើម្បីទប់ទល់នឹងរលកយក្សស៊ូណាមិ និងទឹកជំនន់។ អគារក្រោមទឹកវាមានលក្ខណៈពិសេស ដោយវានឹងរូតឡើងមកលើផ្ទៃទឹកដោយស្វ័យប្រវត្តិនៅពេលមានគ្រោះថ្នាក់។ សម្រាបផ្កាយរណបមានកម្លាំងវិជ្ជមានវាអាចដើរតួជានាវាសង្គ្រោះជីវិតមនុស្សបានថែមទៀតផង។

ទោះជាយ៉ាងណាថវិកានៃការសាងសង់សណ្ឋាគារដ៏ប្រណិតនេះត្រូវបានគេរក្សាជាការសម្ងាត់ និងមិនត្រូវបានបញ្ចេញឱ្យដឹងជាសាធារណៈឡើយ៕ ប្រភព៖ designbuild

 

 

ប៉ូលិសឥណ្ឌាចាប់ខ្លួនជនសង្ស័យ ៩ នាក់ជុំវិញការបាក់ស្ពានស.ម្លា.ប់មនុស្ស ១៤១នាក់

0

ប្រទេសឥណ្ឌា៖ បុគ្គលិកក្រុមហ៊ុន ជួសជុល ស្ពាន និងសន្តិសុខស្ពានសរុប ៩ នាក់ កំពុងស្ថិតក្រោមការចាប់ខ្លួន និងគ្រប់គ្រងរបស់ អ្នកស៊ើបអង្កេត  បន្ទាប់ពីសោកនាដកម្មស្ពានខ្សែកាបបានដាច់ធ្លាក់ នៅរដ្ឋភាគខាងលិចនៃប្រទេសឥណ្ឌា សម្លាប់មនុស្សជាង ១៤០ នាក់។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងញូវដេលី ប្រទេសឥណ្ឌានាថ្ងៃ ទី ១ វិច្ឆិកា ឆ្នាំ២០២២នេះ បានរាយការព័ត៌មាន ពីករណីស្ពានព្យួរខ្សែកាប ឆ្លងទន្លេ Machu នៅទីក្រុង Morbi ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានដាច់បាក់ធ្លាក់ចូលទឹក កាលពីយប់ថ្ងៃអាទិត្យ ទី២៩កន្លងទៅ ដោយអាជ្ញាធររដ្ឋ Gujarat បានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤១ នាក់បានស្លាប់ ព្រមទាំងកំពុងស្វែងរកអ្នកបាត់ខ្លួន ដែលមិនអាចបញ្ជាក់ចំនួនបានច្បាស់លាស់ និងមានអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ពីសោកនាកម្មមួយនេះ។

ប្រភពដដែលបានបញ្ជាក់ថាបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលមនុស្សប្រហែល ៤០០ នាក់បានប្រមូលផ្តុំគ្នានៅលើស្ពាន ដើម្បីអបអរសាទរបុណ្យ Diwali ខណៈដែលមូលហេតុនៃសោកនាដកម្មនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធ។

យ៉ាងណាមិញក្រោយពីមានការបាច់បាក់ស្ពាននេះរួចមក នាយកដ្ឋានប៉ូលីសរដ្ឋ Gujarat បានរាយការណ៍អំពីការចាប់ខ្លួនមនុស្ស ៩ នាក់ក្នុងនោះ ៤ នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន Orewa  ដែលបម្រើក្នុងការជួសជុលស្ពាន Morby រួមទាំងសន្តិសុខស្ពានផងដែរ។

ក្នុងនោះក្រុមហ៊ុន Orewa មិនមានការអធិប្បាយជាផ្លូវការលើការចាប់ខ្លួននេះទេ ខណៈដែលព័ត៌មានពី ប្រភពអំពីការស៊ើបអង្កេតបញ្ជាក់ថា Orewa មិនបានជូនដំណឹងដល់អាជ្ញាធរជាមុនទេ ដើម្បីត្រឡប់ទៅបើកដំណើរការស្ពាននេះឡើងវិញ៕ ប្រភព៖ dailynews

សម្ដេច ហ៊ុន សែន៖ មន្ត្រីកសិកម្មខ្លះគ្មានចេះស្អីទេមានតែឈ្មោះតែដាំចេកមិនបានផ្លែស៊ីផង

0

ភ្នំពេញ៖ មន្ទីរកសិកម្មខ្លះ គ្មានដាំបន្លែបង្ការទេ ពោលគឺអន់ជាងសាលារៀន ដែលមានការរៀបចំរងដាំបន្លែត្រឹមត្រូវ សម្រាប់សិស្សថែទាំ។ សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ។

សម្ដេច ហ៊ុន សែន បានលើកឡើងថា ការនិយាយបែបនេះ ពុំមែនជាការបង្អាប់មន្រ្តីកសិកម្មតាមខេត្តនោះទេ ប៉ុន្តែសម្ដេច ចង់ដាស់តឿនដល់ពួកគេ ឱ្យគិតគូរដាំដុះដើមឈើ ឬបន្លែបង្ការ ក្នុងអង្គភាពរបស់ខ្លួនជាមុនសិន មុនតាំងខ្លួនជាអ្នកក្សេតសាស្រ្ត ឬជំនាញកសិកម្ម។

ក្រោយចុះត្រួតពិនិត្យតាមខេត្ត២សប្ដាហ៍មកនេះ នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖« ខ្ញុំថាពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លែស៊ីនោះទេ។ កន្លែងមន្ទីរកសិកម្មមួយៗ អត់មានដាំដើមឈើនោះទេ អត់មានដាំបន្លែបង្ការអ្វីឱ្យគេឃើញនោះទេ អន់ជាងសាលារៀនដែលគ្រូបង្រៀនតែងតែធ្វើរងកន្លែងឱ្យក្មេងៗដាំ។ អាហ្នឹងជារឿងពិត ហើយអ្នកខ្លះតាំងខ្លួនជាអ្នកក្សេតសាស្រ្ត និងជាអ្នកកសិកម្ម»។

លោកនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបអ្នករិះគន់មួយចំនួន ជុំវិញការតែងតាំង លោក ឌិត ទីណា ដែលមានជំនាញរ៉ែ និងថាមពល ជារដ្ឋមន្រ្តីកសិកម្ម ថា អ្នករិះគន់ទាំងនោះ គ្មានចំណេះដឹង ហើយមិនយល់ថា អ្វីទៅជាភាពអ្នកដឹកនាំឡើយ។ សម្ដេច ហ៊ុន សែន បន្តថា ភាពជាអ្នកដឹកនាំ គឺចេះប្រើប្រាស់មន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ។

លោក លើកឡើងដូច្នេះថា៖« អ្នកខ្លះមានលើកជាមតិថា មន្រ្តីកសិកម្មគគោក មិនយកធ្វើមន្រ្តីកសិកម្ម តែបែរជាយកអ្នកវិស្វកររ៉ែ ទៅធ្វើរដ្ឋមន្រ្តីកសិកម្ម? ឥឡូវអ្នកឯងចេះ កសិកម្ម អស់ឬនៅ ស្អីខ្លះកសិកម្ម? និយាយឱ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ។ ភាពជាអ្នកដឹងនាំ អ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ»៕

មនុស្ស៩នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​បាក់ស្ពាន​នៅឥណ្ឌា

0

អន្តរជាតិ៖ កាលពីថ្ងៃចន្ទ ​ទី ៣១​ ខែតុលា​ មនុស្ស​ ៩ នាក់​ ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ហេតុការណ៍​បាក់ស្ពានថ្មើរ​ជើង​មួយ​នៅ​ភាគ​ខាងលិច​ប្រទេសឥណ្ឌា​ ដែល​បានឆក់​យកជីវិត​មនុស្ស​យ៉ាងហោចណាស់​ ១៣៧ ​នាក់​។ នេះ​បើ​តាម​ការឱ្យ​ដឹងពី​ប៉ូលិស​ឥណ្ឌា​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​មន្ត្រី​ប៉ូលិសជាន់​ខ្ពស់​ឥណ្ឌា​លោក ​អាសហុក​ គូម៉ា​ យ៉ាដាវ​ (Ashok Kumar Yadav) ​បាន​និយាយថា​ មនុស្ស​ទាំង​ ៩ នាក់​នោះ ជា​អ្នកដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជួសជុល​ស្ពាន​នៅ​ក្រុងម៉ូប៊ី​នៃ​រដ្ឋ​គូចារ៉ាត។​ ពួកគេ ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ពី​បទ​មនុស្ស​ឃាត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​។

ស្ពានដែល​ទើបតែ​ត្រូវបាន​បើក​ឡើងវិញ​ប៉ុន្មាន​ថ្ងៃ​មុននេះ​បន្ទាប់ពី​ជួស​ជុល​អស់​ជា​ច្រើន​ខែ ​បានបាក់​រលំ​កាល​ពី​យប់ថ្ងៃ​អាទិត្យ​ និងបាន​បណ្តាលឱ្យ​ មនុស្ស​រាប់រយ​នាក់​ធ្លាក់ចូល​ទៅក្នុង​ទន្លេនៃ​រដ្ឋ​គូចារ៉ាត​ ដែល​ជាស្រុក​កំណើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ណា​រិន​ដ្រា ​ម៉ូឌី​។

មើល​តាម​វីដេអូ​ CCTV ​គេ​ឃើញស្ពាន​ចាប់​យោល​អង្រួន​ខ្លាំង​ ដោយសារ​មាន​មនុស្ស​ ២-៣ នាក់ ​បានព្យាយាម​អង្រន់​ស្ពានឱ្យ​ យោល​ទៅ​យោលមក​ដោយ​ចេតនា​ មុនពេល​វាបាក់​រលំភ្លាមៗ​បន្ទាប់​នោះ​។

បើតាម​អាជ្ញាធរ​ឥណ្ឌា​ក្នុង​យប់កើត​ហេតុ​ មនុស្ស​ចំនួន​ជិត ​៥០០ នាក់ ​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​ «ឌីវ៉ា លី»នៅ​លើ​និង​ជុំវិញ​ស្ពាន​យោល​ដែល​មាន​អាយុ​កាល​ជិត​ ១៥០ ​ឆ្នាំ​ ហើយ​រំពេច​នោះ​ខ្សែ​កាប​ស្ពាន​ដ៏ចាប់​ផ្តើម​ដាច់​។

ក្រោយ​ស្ពាក់​បាក់​មនុស្ស​ម្នា​ បាន​ខំ​ស្រវា​តោង​បំណែក​ស្ពាន​ឬ​ព្យាយាម​ហែល​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ទាំង​ស្ថាន ភាព​ងងឹត​។​ ចំណែក​អាជ្ញាធរ​វិញ ​បាន​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ដោយ​មាន​ទូកនិង​អ្នក​មុជ​ទឹក​ស្វែងរក​ជង​រងគ្រោះ​ទាំង​យប់​ និង​ពេញ​មួយ​ថ្ងៃ​ចន្ទ។

ប៉ូលិស​ក្នុង​តំបន់​បានឱ្យ​ ដឹងថា​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ទី​៣១​ តុលា ​ចំនួន​អ្នក​ស្លាប់ ​បាន​កើន​ឡើង​ដល់ ​១៣៧នាក់​ ក្នុង​នោះមាន​កុមារ​ប្រមាណ​ ៥០​ នាក់ ​ហើយ​ក្មេងជាង​គេ គឺ​ជា​ក្មេង​ប្រុស​អាយុ​ ២ ឆ្នាំ។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី​ដែល​គ្រោងទៅ​ពិនិត្យមើល​កន្លែង​កើត​ហេតុ​ក្នុង​ថ្ងៃអង្គារ​នេះ ​បាន​និយាយថា ​លោក​ប្រហែល​ជា​កម្រ​បាន​ជួបប្រទះ​ការ​ឈឺ​ចាប់ខ្លាំង​បែបនេះ​នៅក្នុង​ជីវិត​របស់​លោក​ណាស់​។

គួរជ្រាប​ថា ​ស្ពានយោល​ចំណាស់​ ដែលបាន​បាក់​នៅ​ក្រុងម៉ូប៊ី​នៃ​រដ្ឋ​គូចារ៉ាត ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ ទី ​៣០ តុលា​ មាន​ប្រវែង ​២៣៣ ​ម៉ែត្រ​និង​ទទឹង ​១,៥ ​ម៉ែត្រ​។ ​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ តាំង​ពី​សម័យ​អាណានិ​គមអង់​គ្លេស​ក្នុងឆ្នាំ ​១៨៨០​ ជា​មួយនឹ​ង​សម្ភារ​ដែល​នាំ​យកមក​ពី​ប្រទេស​អង់គ្លេស​។

គួរជ្រាប​ដែរថា ​គ្រោះ​ថ្នាក់កើត​ឡើង​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាស់ៗ ​និង​ថែទាំ​មិនបាន​ល្អរួម​ទាំង​ស្ពានផង​នោះ គឺ​ជា​រឿង​ធម្មតាទៅហើយ​ក្នុង​ប្រទេស​ឥណ្ឌា។ ​ជាក់ស្តែង​ កាល​ពីឆ្នាំ​ ២០១៦​ ហេតុការណ៍​បាក់​ស្ពាន​អាកាស​នៅលើ​ផ្លូវដ៏​មមាញឹក​មួយ​កន្លែង​ក្នុងទី​ក្រុង​កុលកាតា​ (Kolkata)​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​២៦ នាក់​។

ចំណែក​កាលពី​ ៥ ឆ្នាំ​មុនវិញ​ មនុស្សយ៉ាង​តិច ៣២ ​នាក់​ បាន​បាត់បង់​ជីវិត ​នៅពេល​ដែល​ស្ពានឆ្លង​មួយ​ បានបាក់​នៅឯ​រមណីយ​ដ្ឋាន​ភ្នំដា​ជីលីង ​(Darjeeling)​៕