Home ព័ត៌មានអន្តរជាតិ លោក ត្រាំ រិះគន់កូរ៉េខាងត្បូងថា «គ្មានប្រយោជន៍» មិនបានជួយអ្វីដល់សហរដ្ឋអាមេរិក

លោក ត្រាំ រិះគន់កូរ៉េខាងត្បូងថា «គ្មានប្រយោជន៍» មិនបានជួយអ្វីដល់សហរដ្ឋអាមេរិក

93
0

យោងតាមរបាយការណ៍របស់ The Korea Times ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគ.ន់កូរ៉េខាងត្បូងយ៉ាងខ្លាំង ដោយហៅប្រទេសនេះថា “មិនមានប្រយោជន៍” ដោយសារមិនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពច្រក Hormuz ខណៈកងទ័ពអាមេរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារពួកគេប្រឆាំងនឹងកូរ៉េខាងជើងដែលមាន «នុយក្លេអ៊ែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMQdLtpl_soGgQ55Ws_aQtPykJtOwhaq5nLwiNgttEFdygMhPbkzZsa5wTAe2u0rlzOEY0lVVe-9FRtSH5V0iIBbWP0Cs1B55RnnOFqYcH1ZHAh_O6TMbTYl44ylUg8WCOIC0O5HajOCQDvOJXVZk7jMthtC0RTTP8oSLgBuHbWQg9BJ2VkAeg4qyHD2Q/s1024/photo_2026-04-03_10-05-32.jpg
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក ត្រាំ បានចង្អុលបង្ហាញពីវត្តមានកងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយពណ៌នាពួកគេថាកំពុង “ស្ថិតក្នុងគ្រោះថ្នាក់” ដោរសារនៅជិតការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការកត់សម្គាល់នេះ លោក ត្រាំចង់សំដៅទៅលើភាពតានតឹងដែលកំពុងបន្តជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបន្តបង្កបញ្ហាប្រឈមសន្តិសុខដ៏សំខាន់នៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhtYrQuKUSl_0O434TQ8bf5xdrNmXTxOuSwCUg3Ms47a0HshrOMGR1zQZ2O6IGC76AaNvvNMVAVYtZd2TbOsL6Xb5LKbthCbBktpB2a5L8Yh-wa1LqQpZgfiLorT8VE0DoMPHRlGSB-zfRtNTzt4LDwNEtQSTmEhgfzPk6T0UcTVH0G-Miz35FjzkDBXOz/s1280/photo_2026-04-03_10-08-31%20(3).jpg
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលលោកបានជំរុញឱ្យសម្ព័ន្ធមិត្តអាមេរិក រួមទាំងកូរ៉េខាងត្បូង ជប៉ុន ចិន និងបណ្តាប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវកាន់តែខ្លាំងក្នុងការដោះស្រាយបញ្ហាសន្តិសុខសកល ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។ លោកបានអះអាងថា ប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពលតាមរយៈច្រកសមុទ្រនោះ គួរតែចូលរួមចំណែកយ៉ាងសកម្មជាងមុនដើម្បីធានាសន្តិសុខរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1MvJ-5JlskH8o_xTZsI-t4dnBBMwYZNJ7tA7eAnny5ZCo3OVahyphenhyphenfJW2wwhVk6S9T1BMsanJnOK4-ZEVmg99YiwbyWFMIgBtU5DMBotj1py3EnicezTYFw2GvgH5nz_0XIwMSsRUYFRWWVBAe3j1zTmQNqEMG02BLYN33tvsYu_RPlWmRIYS2UpwEjYRIl/s1280/photo_2026-04-03_10-08-31.jpg

លោក ត្រាំ បាននិយាយដោយបង្ហាញពីការខកចិត្តថា “បន្ទុកមិនគួរធ្លាក់មកលើសហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ ជាពិសេសដោយសារតែការប្តេជ្ញាចិត្តផ្នែកយោធាដែលមានស្រាប់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbwW6U2C3gC5nUdyNNG94m_RU2M4n37cqSn9cpfgGXmU5rLU0PuBge_AejN_zp7bEH4bS4NfthO1zpokkT7EAawwJUfqoLXunxM9lGCUjAURAFuk7c_G4O6CPcc-s5Jl0JWmM1vuh5yVWwMHxFjdI2wztBD83upP47TSobl2_HRdXIx5AQJ6uV6AiVMxJf/s770/photo_2026-04-03_10-08-32%20(2).jpg
គួរជម្រាបថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ កើតឡើងជិត៥សប្តាហ៍ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។ ទន្ទឹមនោះដែរ លោកបានសម្តែងការមិនពេញចិត្តចំពោះការបដិសេធរបស់សម្ព័ន្ធមិត្ត ដែលមិនផ្តល់ជំនួយផ្នែកកងទ័ពជើងទឹកដើម្បីធានា និងត្រួតពិនិត្យច្រកសមុទ្រ រួមទាំងការបញ្ជូននាវាចម្បាំងដើម្បីអមដំណើរនាវាពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹកដែលទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmw2IGYVQ8BArx-ddEGOMk6XezNr0idsETMvds_wHCXgVKapTLQXU0HjqJs3T82cCPdI8rZDcK5GR2jSriGo62clRU5t5DvTu1n1AbRSSPBCmm0xvgBQEA8OYn0QR1SW3v1Zdlo5vbEKbrdDnhtv76EXN61i4-kvFtkj1fF-NbXcEyIZaRF7r1jxiPdPCw/s1280/photo_2026-04-03_10-08-32.jpg

ការកត់សម្គាល់ទាំងនេះបង្ហាញពីភាពតានតឹងដែលអាចកើតមាននៅក្នុងសម្ព័ន្ធភាពយូរអង្វែងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខក្នុងតំបន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ អ្នកវិភាគព្រមានថា វោហាសាស្ត្របែបនេះអាចធ្វើឱ្យស្មុគស្មាញដល់ការសម្របសម្រួលនៅពេលដែលភាពតានតឹងកំពុងកើនឡើងរួចហើយទាំងនៅលើឧបទ្វីបកូរ៉េ និងនៅមជ្ឈិមបូព៌ា៕