Home Blog Page 1990

ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ​ ចាប់ផ្តើមគិតកម្រៃហើយ

0

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបើកដំណើរការសាកល្បងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២  ដោយបានឱ្យប្រជាពលរដ្ឋធ្វើដំំំណើរមិនគិតថ្លៃមួយខែពេញ ហើយថ្ងៃទី១ ខែវិច្ឆកានេះ ក្រសួងចាប់ផ្តើមយកកម្រៃហើយ ដោយតម្លៃគិតតាមចម្ងាយជាក់ស្តែង។

ឧទាហរណ៍​ ចម្ងាយ​ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ​“
បង់​ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type​ “A”ខាងក្រោម៖​
1. រថយន្តប្រភេទគ្រួសារ​ 7កៅអី ចុះក្រោម​
2. រថយន្តផ្ទុកទំនិញ​ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡេីង មាន​បិទ​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត​ ជាក់ស្តែង​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។
រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖
– ផ្លាកលេខសម្គាល់​យានយន្ត​
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕
No photo description available.

មកស្គាល់ Itaewon ជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

0

កូរ៉េខាងត្បូង៖ នៅក្នុងពិធីបុណ្យ Halloween ឆ្នាំ ២០២២ នៅអ៊ីតេវ៉ុន “Itaewon” (Itaewon-dong) ក្នុងទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង បានបង្កការភ្ញាក់ផ្អើលខណៈ មនុស្សបានកកកុញធ្វើដំណើរនៅតាមផ្លូវដ៏តូច។ រហូតមានឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាបអស់១៥៣នាក់ និងជាច្រើននាក់ទៀតបានរងរបួស។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ពីតំបន់កម្សាន្ត អ៊ីតេវ៉ុន “Itaewon”

អ៊ីតេវ៉ុន “Itaewon”មុនពេលសង្គ្រាមលោកលើកទីពីរ តំបន់នេះភាគច្រើនជាលំនៅដ្ឋាន និងកាន់កាប់ដោយពួកអាណានិគមនិយមជប៉ុន។ ក្រោយសង្គ្រាមជប៉ុនត្រូវបានបណ្តេញចេញហើយជំនួសដោយ ទាហានអាមេរិកាំង ដែលបានតាំងមូលដ្ឋាននៅក្បែរនោះ។

ជាមួយគ្នានោះទាហានអាមេរិកមកពីមូលដ្ឋាន រួមជាមួយនឹងអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក បានសម្រុកមកទីនេះអស់រយៈពេលជាច្រើនឆ្នាំសម្រាប់បរិយាកាសជប់លៀង និងរសជាតិអន្តរជាតិប្លែកសម្រាប់កូរ៉េខាងត្បូង។ ហើយItaewon គឺជាកន្លែងមួយនៅក្នុងទីក្រុងសេអ៊ូល ដែលអ្នកនឹងមិនអាចឃើញប្រជាជនកូរ៉េច្រើននោះទេ ប៉ុន្តែភាគច្រើនគឺសុទ្ធតែជនបរទេសជាច្រើន។

នាពេលបច្ចប្បន្ននៅតំបន់ អ៊ីតេវ៉ុន “Itaewon” មានផ្លូវធំប្រវែង ១.៤ គីឡូម៉ែត្រ ដែលគេដឹងថាជាតំបន់លក់ទំនិញ និងជាតំបន់អន្តរជាតិកម្សាន្តពេលរាត្រី មានភោជនីយដ្ឋានបរទេសភោជនីយដ្ឋាន BBQ របស់កូរ៉េ និងហាងប៊ីសស្តេទំនើប ក៏ដូចជាហាង kebab សំខាន់ៗ ជាច្រើននៅទីនេះ មានទាំងអាហារបស្ចិមប្រទេស អឺរ៉ុប អាមេរិក អាស៊ី ដូចជា ឥណ្ឌា អាស៊ីខាងត្បូង អាហារមកពីតំបន់អាស៊ាន អាហារកូរ៉េដែលបម្រើដល់ហ្វូងមនុស្សនៅពេលយប់ជ្រៅ។  និងមានកន្លែងកម្សាន្តជាច្រើន ក្លឹបកម្សាន្ត បារ នៅសងខាងផ្លូវ ហើយក៏មានសណ្ឋាគារប្រណិតៗ ម៉ាកល្បីៗលំដាប់ពិភពលោកក៏មាននៅទីនេះ ព្រមទាំងមានកន្លែងទាក់ទាញពីហាងលក់វត្ថុបុរាណដែលមានតម្លៃគួរសមផងដែរ។

បន្ថែមពីនោះវាក៏ជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីមួយដែលនឹងងាយស្រួលទៅដល់ធ្វើដំណើរតាម រថភ្លើងក្រោមដី ដូច្នេះហើយវាជាកន្លែងដ៏ល្អសម្រាប់រៀបចំពិធីបុណ្យផ្សេងនៅអ៊ីតេវ៉ុន “Itaewon”  ដោយរួមមានទាំងបុណ្យហាឡូវីន (Halloween) ។

ទោះជាយ៉ាងណាកន្លងមកមន្ត្រីកូរ៉េខាងត្បូង ថ្មីៗនេះក៏ធ្លាប់បានចាក់ថ្នាំសម្លាប់មេរោគសម្រាប់កូវីត-១៩ ដើម្បីរៀបចំសម្រាប់បុណ្យហាឡូវីន​ (Halloween)ឆ្នាំ ២០២២ ដែលកន្លងផុតទៅនេះផងដែរ។

យ៉ាងណាមិញបើគិតត្រឹមខែឧសភា ឆ្នាំ ២០២០ អ៊ីតេវ៉ុន “Itaewon” ក៏ជាតំបន់ដែលជំងឺកូវិត-១៩ រាតត្បាតខ្លាំង និងត្រូវបានប្រមូលផ្តុំនៅទីនេះផងដែរ ព្រោះតែមានការឆ្លងមេរោគជាច្រើនពីអ្នកចូល លេងកន្លែងកម្សាន្តនៅទីនេះ៕ ប្រភព៖ Thairath

 

នេះហើយជាក្រុមហ៊ុនអាកាសចរណ៍ ដែលបង្កើតដំបូងគេនៅកម្ពុជា

0

ឆ្នាំ១៩៥៦ គឺជាឆ្នាំដែលកម្ពុជាបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលមានឈ្មោះថា ” រ៉ូយាល់ អ៊ែរ កាំប៊ូច(Royal Air Cambodge) ឬ ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា”។The Aviation Photo Company | Douglas DC-6 | Royal Air Cambodge Douglas DC-6  F-OCEC (1966)

ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា ត្រូវបានបើកសម្ពោធជើងហោះហើរដំបូងនៅឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីការបង្កើតសាធារណរដ្ឋខ្មែរក្នុងឆ្នាំ ១៩៧០ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានដាក់ឈ្មោះឡើងវិញថា “អ៊ែរ កាំប៊ូច (Air Cambodge) ឬក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា”។Douglas DC-4-1009 - Large Preview - AirTeamImages.com ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជាដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតដំបូងគេនៅកម្ពុជានេះគឺបង្កើតក្រោមការចាប់ដៃគូ និងវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន៥១ភាគរយ និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ៤៩ភាគរយ។Aviation photographs of Operator: ex-Royal Air Cambodge : ABPic

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលជាដៃគូវិនិយោគបានជួបវិបត្តិហិរញ្ញវត្ថុ និងបន្តខាតបង់ដោយសារការថតចុះចំនួនអ្នកដំណើរបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជាបានប្រកាសបិទទ្វា។ ក្រោយមករដ្ឋាភិបាលកម្ពុជាចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីនៅកម្ពុជា ដែលមានឈ្មោះថា​ “អង្គរអ៊ែរ” នៅឆ្នាំ ២០០៩៕Vietnam Airlines' stake in Cambodia Angkor Air up for sale - Khmer Times

លោក ចូ បៃឌិន ខឹងច្រឡោតដាក់ លោក ហ្សេលេនស្គី នៅពេលដែលមេដឹកនាំអ៊ុយក្រែនរូបនេះអង្វររកជំនួយបន្ថែម

0

កៀវ៖ ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែនលោក  វ្លូឌៀមៀ ហ្សាលេនស្គី​ (Vladimir Zelensky) កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារជំនួយបន្ថែម បើទោះបីជាលោក Biden បានចុះហត្ថលេខាលើជំនួយយោធាដែលមានតម្លៃ ១ពាន់លានដុល្លារកាលពីដើមឆ្នាំនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nypost

ការហៅទូរស័ព្ទកាលពីខែមិថុនា ដែលជាការហៅទូរស័ព្ទមួយក្នុងចំនោមមេដឹកនាំទាំងពីរបានប្រែក្លាយការសាកល្បងនៅពេលដែលលោក ហ្សាលេនស្គី (Zelensky) ចាប់ផ្តើមរាយបញ្ជីនូវអ្វីដែលទីក្រុងកៀវ (Kiev) ត្រូវការ ខណៈជំនួយមិនទទួលបានភ្លាមៗបន្ទាប់ពីលោក បៃឌិន (Biden) បានប្រកាសកញ្ចប់ជំនួយនោះ។

ប្រធានាធិបតីអាមេរិក លោក បៃឌិន (Biden) បានរំឭក ហ្សាលេនស្គី (Zelensky) អំពីចិត្តសប្បុរសរបស់ប្រជាជនអាមេរិក ដោយសង្កត់ធ្ងន់ថារដ្ឋបាលរបស់គាត់ និងយោធាអាមេរិកកំពុងធ្វើអស់ពីសមត្ថភាពដើម្បីជួយអ៊ុយក្រែនក្នុង សង្គ្រាមជាមួយរុស្ស៊ី ដោយលោកបានសង្កត់ធ្ងន់ថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន ដូច្នេះ លោក Zelensky អាចបង្ហាញការដឹងគុណបន្ថែមទៀត។

គួររំលឹកដែលថា ក្នុងរយៈពេល៨ខែ ចាប់តាំងពីមានការផ្ទុះសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី សហរដ្ឋអាមេរិក បានផ្គត់ផ្គង់ជំនូយដល់អ៊ុយក្រែនជាហូហែរ ខណៈជំនួយបច្ចុប្បន្ននេះបាន​កើនឡើង​រហូត​ដល់​ចំនួន ១៤.៦០០ លាន​ដុល្លារ ៕

មេ Apple ថា ប្រើiPhone ដាក់ ​Case បង្ហិនលុយអត់ប្រយោជន៍

0

ជាទូទៅមនុស្សភាគច្រើន ដែលប្រើស្មាតហ្វូនតែងតែនិយមដាក់ស្រោម (Case) ដើម្បីការពារ​ពីការធ្លាក់ នឹងផ្តល់ការខូចខាតដល់ទ្រង់ទ្រាយទូរសព្ទ។

បើយោងទៅតាមការបកស្រាយរបស់គេហទំព័រ zdnet បានបង្ហាញពីហេតុផលមួយចំនួន​​ទាក់ទងជាមួយអ្នកប្រើ ស្រោម (Case) ការពារទូរស័ព្ទថា អ្នកបានដកលុយយ៉ាងច្រើនចេញពីហោប៉ៅទៅទិញទូរស័ព្ទថ្មីហើយមានរូបរាងស្អាតដូចការផ្សាយរបស់ក្រុមហ៊ុនគេទៀត ប៉ុន្តែអ្នកបែរទៅជាចាយលុយមួយចំនួនបន្ថែមពីលើទៀត ដើម្បីទិញស្រោម (Case) យកមកស្រោបពីលើទូរស័ព្ទទៅវិញ។Cuál es la Mejor Funda para el iPhone 13 | NewEsc

កាន់តែច្បាស់ជាងនេះទៅទៀត ខាង Apple ក៏បានបញ្ចេញវីដេអូមួយ  ដោយបានយក iPhone 13 ដាក់នៅលើកែងតុ​ដោយមិនដាក់ជាមួយនឹងស្រោមការពារនោះទេ​ ហើយធ្វើឱ្យវាធ្លាក់ដោយប្រើប្រាស់សំឡេងរំញ័រនៃការតេចូល ហើយពេលដែលធ្លាក់មក iPhone 13 គឺនៅញ័រក៏ដូចជាឮសំឡេងដដែល​៕

https://youtu.be/ldX-ab758l8

ប្រភព៖ Zdnet