តារារ៉េបដ៏ល្បីនៃសមាជិកក្រុម Migos លោក Takeoff បានត្រូវគេបាញ់សម្លាប់នៅក្នុងផ្សារទំនើបមួយកន្លែង នៅទីក្រុង ហូសស្តុន (Houston)។

មុនពេលហេតុការណ៍នេះ បានកើតឡើងប្រធានក្រុម Migos គឺតារារ៉េប Quavo បានឈ្លោះប្រកែក និងទើសពាក្យសម្តី ជាមួយអ្នកធ្វើដំណើរនៅក្នុងផ្សារទំនើប។ ក្រោយមកអ្នកទាំងពីរក៏ស្រែកដាក់គ្នាទៅវិញមក ជនសង្ស័យក៏បានដកកាំភ្លើងបាញ់ចោលជាច្រើនគ្រាប់ បណ្តាលឱ្យចំ Takeoff បាត់បង់ជីវិតនៅនៅកន្លែងតែម្តង។Stars pay tribute to Takeoff on social media | CNN

សក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា កាំភ្លើងយ៉ាងតិចពីរប្រភេទខុសគ្នា ត្រូវបានបាញ់រះទៅកាន់គ្នីគ្នានៃសមាជិក Migos។

ក្រោយពេលហេតុការណ៍នេះ ប៉ូលិសនៅក្នុងតំបន់ បានកំណត់អត្តសញ្ញាណជនសង្ស័យរួចរាល់ហើយ ក៏ប៉ុន្តែមិនទាន់ចាប់ខ្លួនបាននៅឡើយនោះទេ។ ប៉ូលិស ក៏បានបញ្ជាក់ថាក្រៅពី Takeoff ក៏នៅមានអ្នកធ្វើដំណើរ២នាក់ទៀតផងដែរ បានត្រូវគ្រាប់។

តារារ៉េបវ័យ២៨ឆ្នាំ ធ្លាប់បានចេញបទចម្រៀង Disstrack ទៅកាន់អតីតសមាជិករបស់ខ្លួនគឺ Offset ដែលអ្នកទាំងពីរធ្លាប់រួមរស់ជាមួយក្រុម Migos តាំងពីដើមមក។Who Is Migos' Offset and How Is He Related to Takeoff?

នៅក្នុងសង្គមរ៉េបអ្នកខ្លះបានលើកឡើងថាករណីស្លាប់នេះ អាចជាប់ពាក់ព័ន្ធជាមួយ Offset ដែលអ្នកខ្លះទៀតលើកឡើងថា នេះគឺដោយសារតែក្រុម Migos ទៅឈ្លោះជាមួយក្មេងទំនើងធម្មតាតែប៉ុណ្ណោះ៕

ប្រភព៖ TMZ